ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូហាន ៣-៤
លោកយេស៊ូផ្សព្វផ្សាយដល់ស្ត្រីជនជាតិសាម៉ារីម្នាក់
តើអ្វីធ្វើឲ្យលោកយេស៊ូអាចផ្សព្វផ្សាយក្រៅផ្លូវការ?
៤:៧—លោកបានចាប់ផ្ដើមការសន្ទនាដោយសុំទឹកពិសា ជាជាងមានប្រសាសន៍អំពីរាជាណាចក្រព្រះ ឬប្រាប់ថាលោកគឺជាមេស្ស៊ី
៤:៩—លោកមិនបានវិនិច្ឆ័យស្ត្រីជនជាតិសាម៉ារីដោយផ្អែកទៅលើសញ្ជាតិរបស់នាងនោះទេ
៤:៩, ១២—ពេលនាងបានលើកឡើងចំណុចដែលអាចនាំឲ្យមានការខ្វែងគំនិត លោកនៅតែផ្ដោតអារម្មណ៍ទៅលើប្រធានបទដែលកំពុងពិភាក្សា
៤:១០—លោកបានលើកឡើងឧទាហរណ៍ក្នុងជីវិតប្រចាំថ្ងៃរបស់ស្ត្រីនោះ
៤:១៦-១៩—ទោះជានាងមានរបៀបរស់នៅដែលប្រាសចាកសីលធម៌ក៏ដោយ លោកយេស៊ូបានប្រព្រឹត្តដោយថ្លៃថ្នូរចំពោះនាង
តើកំណត់ហេតុនេះបង្ហាញយ៉ាងណាអំពីសារៈសំខាន់នៃការផ្សព្វផ្សាយក្រៅផ្លូវការ?