ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លោកុប្បត្តិ ១២-១៤
កិច្ចព្រមព្រៀងមួយដែលមានឥទ្ធិពលលើអ្នក
ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងអាប្រាហាំ ហើយនេះផ្ដល់មូលដ្ឋានគ្រឹះស្របច្បាប់ដែលអាចធ្វើឲ្យគ្រិស្តនិងអ្នកដែលបានត្រូវរើសតាំងគ្រប់គ្រងជាស្តេចជាមួយលោកពីស្ថានសួគ៌
កិច្ចព្រមព្រៀងនេះមានសុពលភាពនៅឆ្នាំ១៩៤៣ មុនគ.ស. ពេលដែលអាប្រាហាំឆ្លងទន្លេអឺប្រាតទៅស្រុកកាណាន
កិច្ចព្រមព្រៀងនៅតែមានសុពលភាពរហូតដល់រាជាណាចក្រមេស្ស៊ីបំផ្លាញសត្រូវទាំងឡាយរបស់ព្រះ ហើយនាំមកនូវពរសម្រាប់ក្រុមគ្រួសារទាំងអស់នៅផែនដី
ព្រះយេហូវ៉ាបានឲ្យពរដល់អាប្រាហាំដោយសារជំនឿដ៏រឹងមាំរបស់គាត់។ បើយើងមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដូចអាប្រាហាំ តើយើងនឹងទទួលពរអ្វីខ្លះតាមរយៈកិច្ចព្រមព្រៀងនោះ?