របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកអាចរៀនអ្វីពីចម្រៀងវីដេអូ?
តើចម្រៀងវីដេអូណាខ្លះដែលអ្នកចូលចិត្ត? ហេតុអ្វី? តើអ្នកគិតថាឈុតដែលបានបង្ហាញក្នុងវីដេអូទាក់ទងនឹងជីវិតប្រចាំថ្ងៃឬទេ? ដោយសារប្រធានបទនិងភ្លេងគឺខុសៗពីគ្នា ដូច្នេះបទចម្រៀងវីដេអូទាំងនោះតែងតែមានប្រយោជន៍សម្រាប់យើងម្នាក់ៗ។ យ៉ាងណាក៏ដោយ ចម្រៀងវីដេអូគឺមិនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ។
រាល់ចម្រៀងវីដេអូនីមួយៗមានមេរៀនដែលយើងអាចយកមកអនុវត្តក្នុងជីវិតជាគ្រិស្តសាសនិក និងក្នុងកិច្ចបម្រើផ្សាយ។ បទចម្រៀងខ្លះផ្ដោតទៅលើការទទួលអ្នកឯទៀតដោយរាក់ទាក់ ការរួមចិត្តគំនិតតែមួយ ការមានចំណងមិត្តភាពនឹងគ្នា ការបង្ហាញភាពក្លាហាន សេចក្ដីស្រឡាញ់ឬជំនឿ។ ចម្រៀងវីដេអូខ្លះទៀត ទាក់ទងនឹងការត្រលប់មករកព្រះយេហូវ៉ាវិញ បង្ហាញការអភ័យទោស ការរក្សាចិត្តស្មោះក្នុងជីវិតប្រចាំថ្ងៃ និងការស្វែងរកវិធីដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានច្រើនជាង។ ក៏មានចម្រៀងវីដេអូមួយបទដែលរៀបរាប់អំពីតុល្យភាពក្នុងការប្រើទូរស័ព្ទផងដែរ។ តើមានមេរៀនអ្វីទៀតដែលអ្នកបានរកឃើញពីចម្រៀងវីដេអូ?
សូមទស្សនាចម្រៀងវីដេអូជិតណាស់ហើយ រួចសូមឆ្លើយសំណួរដូចតទៅ៖
តើប្ដីប្រពន្ធវ័យចាស់កំពុងគិតអំពីពរអ្វីដែលនឹងមាននៅថ្ងៃអនាគត?—លោ ១២:៣
តើតាមរបៀបណាយើងអាចពង្រឹងជំនឿរបស់យើងទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាក្នុងការសម្រេចសេចក្ដីសន្យារបស់លោក?
តើអ្វីជាការជួបជុំយ៉ាងសប្បាយដែលនឹងមាននៅពេលឆាប់ៗខាងមុខនេះ?
តើសេចក្ដីសង្ឃឹមទៅលើរាជាណាចក្រព្រះអាចជួយយើងឲ្យស៊ូទ្រាំនឹងបញ្ហាដែលយើងកំពុងជួបប្រទះនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?—រ៉ូម ៨:២៥