ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | និក្ខមនំ ៦-៧
‹ឥឡូវនេះឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ូ›
មុនព្រះយេហូវ៉ាបាននាំមកនូវសេចក្ដីវេទនា១០ប្រការនៅស្រុកអេស៊ីប ហើយរំដោះបណ្ដាជនអ៊ីស្រាអែលពីភាពជាខ្ញុំបម្រើ នោះលោកប្រាប់បណ្ដាជនអ៊ីស្រាអែលអំពីអ្វីដែលលោកនឹងធ្វើ។ ពួកគេនឹងឃើញឫទ្ធានុភាពរបស់ព្រះយេហូវ៉ាតាមរបៀបដែលពួកគេមិនដែលធ្លាប់ឃើញពីមុន ហើយបណ្ដាជនអេស៊ីបនឹងប្រាកដជាដឹងថាព្រះយេហវ៉ាជានរណា។ ពេលសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានទៅជាការពិត នោះបានពង្រឹងជំនឿរបស់បណ្ដាជនអ៊ីស្រាអែល ហើយនេះក៏បានជួយពួកគេឲ្យទប់ទល់នឹងឥទ្ធិពលពីសាសនាមិនពិតដែលពួកគេបានឃើញនៅស្រុកអេស៊ីបដែរ។
តើកំណត់ហេតុគម្ពីរនេះបានពង្រឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេចថា ទំនាយអំពីអនាគតនឹងសម្រេចជាក់ជាពុំខាន?