របៀបរស់នៅជាគ្រិស្តសាសនិក
ចូរសរសើរព្រះយេហូវ៉ាជាអ្នកត្រួសត្រាយ
បណ្ដាជនអ៊ីស្រាអែលមានមូលហេតុដ៏អស្ចារ្យដើម្បីសរសើរព្រះយេហូវ៉ា។ លោកបាននាំពួកគេចេញពីស្រុកអេស៊ីប ហើយសង្គ្រោះពួកគេពីកងទ័ពរបស់ផារ៉ូ! (និក្ខ. ១៥:១, ២) ព្រះយេហូវ៉ាបន្តធ្វើល្អចំពោះរាស្ត្ររបស់លោក។ តើយើងអាចបង្ហាញចិត្តដឹងគុណយ៉ាងដូចម្ដេច?—ទំនុក. ១១៦:១២
វិធីមួយគឺដោយត្រួសត្រាយជំនួយឬត្រួសត្រាយពេញពេល។ អ្នកអាចអធិដ្ឋានសុំព្រះយេហូវ៉ាជួយឲ្យអ្នកមានបំណងប្រាថ្នានិងមានសមត្ថភាពធ្វើជាអ្នកត្រួសត្រាយ។ (ភី. ២:១៣) មុនដំបូង បងប្អូនជាច្រើននាក់ចាប់ផ្ដើមដោយត្រួសត្រាយជំនួយ។ ក្នុងអំឡុងខែមីនានិងមេសា និងខែដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល អ្នកអាចជ្រើសរើសត្រួសត្រាយជំនួយ៣០ម៉ោងឬ៥០ម៉ោង។ ក្រោយបានពិសោធន៍អំណរដែលមកពីការត្រួសត្រាយជំនួយ អ្នកប្រហែលព្យាយាមចង់បម្រើជាអ្នកត្រួសត្រាយពេញពេល។ សូម្បីតែបងប្អូនដែលធ្វើការពេញពេលឬមានបញ្ហាសុខភាពក៏បានត្រួសត្រាយពេញពេលដែរ។ (mwb១៦.០៧ ទំ. ៨) ពិតណាស់ ព្រះយេហូវ៉ាសមនឹងទទួលរាល់ការខំប្រឹងដែលយើងធ្វើដើម្បីសរសើរលោក!—១រប. ១៦:២៥
សូមទស្សនាវីដេអូបងប្អូនស្រីៗបីនាក់នៅប្រទេសម៉ុងហ្គោលី រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើបងប្អូនស្រីៗបីនាក់បានយកឈ្នះការពិបាកអ្វីខ្លះដើម្បីត្រួសត្រាយ?
តើពួកគេបានទទួលពរអ្វីខ្លះ?
ដោយសារពួកគេបម្រើជាអ្នកត្រួសត្រាយពេញពេល តើពួកគេមានឱកាសចូលរួមក្នុងកិច្ចបម្រើផ្សេងទៀតណាខ្លះ?
តើគំរូរបស់ពួកគេបានជះឥទ្ធិពលយ៉ាងណាដល់អ្នកឯទៀត?