របៀបរស់នៅជាគ្រិស្តសាសនិក
របៀបដែលធ្វើឲ្យកិច្ចប្រជុំផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព
ដូចកិច្ចប្រជុំឯទៀតរបស់ក្រុមជំនុំ កិច្ចប្រជុំផ្សព្វផ្សាយ គឺជាការរៀបចំមួយពីព្រះយេហូវ៉ាដែលជួយយើងលើកទឹកចិត្តគ្នាឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តដែលល្អប្រសើរ។ (ហេ. ១០:២៤, ២៥) កិច្ចប្រជុំនោះគួរមានរយៈពេលពី៥នាទីទៅ៧នាទី ដែលរួមបញ្ចូលការរៀបចំដៃគូ ផែនទីផ្សព្វផ្សាយ ហើយអធិដ្ឋាន។ (បើកិច្ចប្រជុំនោះធ្វើក្រោយពីកិច្ចប្រជុំរបស់ក្រុមជំនុំ នោះគួរមានរយៈពេលខ្លីជាងនេះ) អ្នកដឹកនាំគួររៀបចំអ្វីដែលអាចជួយអ្នកដែលចូលរួមផ្សព្វផ្សាយនៅថ្ងៃនោះ។ ជាឧទាហរណ៍ នៅថ្ងៃសៅរ៍បងប្អូនជាច្រើនប្រហែលជាមិនបានផ្សព្វផ្សាយតាំងពីចុងសប្ដាហ៍មុន ដូច្នេះប្រហែលជាមានប្រយោជន៍ជាងឲ្យគាត់ពិចារណាអំពីពាក្យផ្សាយ។ តើអ្នកដឹកនាំអាចពិចារណាអំពីប្រធានបទណាខ្លះដែលអាចផ្ដល់ប្រយោជន៍ដល់អ្នកផ្សាយ?
ការសន្ទនាគំរូពីកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ
របៀបចាប់ផ្ដើមការសន្ទនាដោយប្រើសេចក្ដីរាយការណ៍ផ្សេងៗឬព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើង
របៀបតបឆ្លើយនឹងការជំទាស់ដែលមានជាទូទៅ
របៀបតបឆ្លើយនឹងអ្នកដែលមិនជឿថាមានព្រះ អ្នកជឿលើទ្រឹស្ដីវិវត្តន៍ អ្នកដែលនិយាយភាសាផ្សេង ឬអ្នកដែលកាន់សាសនាផ្សេងៗដែលមិនសូវមានច្រើនក្នុងតំបន់ផ្សាយរបស់យើង
របៀបប្រើលក្ខណៈផ្សេងៗនៃគេហទំព័រjw.org JWបណ្ណាល័យ ឬគម្ពីរ
របៀបប្រើឧបករណ៍ណាមួយពីឧបករណ៍ដើម្បីបង្រៀនគម្ពីរ
របៀបចូលរួមផ្នែកផ្សេងនៃកិច្ចបម្រើផ្សាយ ដូចជាការផ្សព្វផ្សាយតាមទូរស័ព្ទ ផ្សព្វផ្សាយដោយសរសេរសំបុត្រ ផ្សព្វផ្សាយសាធារណៈ ការត្រឡប់ទៅជួប ឬការបង្រៀនគម្ពីរ
រំលឹកអំពីសុវត្ថិភាព ការចេះបត់បែន សុជីវធម៌ ចិត្តគំនិតល្អ ឬអ្វីស្រដៀងនេះ
ចំណុចហាត់រៀនឬវីដេអូមួយពីសៀវភៅស្ដើងចូរព្យាយាមក្នុងការអាននិងការបង្រៀន
របៀបលើកទឹកចិត្តនិងជួយដៃគូផ្សព្វផ្សាយ
បទគម្ពីរដែលទាក់ទងនឹងកិច្ចបម្រើផ្សាយ ឬបទពិសោធន៍ដែលលើកទឹកចិត្ត