បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៧៦
  • ហេតុអ្វីចាំបាច់ចូលរួមកិច្ចប្រជុំនៅឯសាលប្រជុំ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីចាំបាច់ចូលរួមកិច្ចប្រជុំនៅឯសាលប្រជុំ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ?
  • ហេតុ​អ្វី​ប្អូន​គួរ​ចូល​រួម?
  • តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • នេះជាកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • កន្លែងគោរពប្រណិប័តន៍របស់យើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៧៦
យុវជនម្នាក់សង្កេតមើលមនុស្សដែលកំពុងដើរចូលសាលប្រជុំ

សំណួរ​ពី​យុវវ័យ

ហេតុ​អ្វី​ចាំ​បាច់​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ?

រៀង​រាល់​សប្ដាហ៍ សាក្សី​ព្រះ​យេហូវ៉ា​មាន​កិច្ច​ប្រជុំ​ពីរ​ដង​នៅ​ឯ​កន្លែង​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ ហៅ​ថា​សាល​ប្រជុំ។ តើ​ពួក​គេ​ធ្វើ​អ្វី​នៅ​ទី​នោះ ហើយ​តើ​ប្អូន​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ?

  • តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ?

  • ហេតុ​អ្វី​ប្អូន​គួរ​ចូល​រួម?

  • តើ​មនុស្ស​ស្រករ​ប្អូន​និយាយ​អ្វី​ខ្លះ?

តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ?

សាល​ប្រជុំ​ជា​មជ្ឈមណ្ឌល​សម្រាប់​សិក្សា ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អប់រំ​ពី​គម្ពីរ។ កិច្ច​ប្រជុំ​នៅ​ទី​នោះ​អាច​ជួយ​ប្អូន:

  • ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ

  • ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​កើត​ឡើង​នៅ​សព្វ​ថ្ងៃ

  • ឲ្យ​ទៅ​ជា​មនុស្ស​ប្រសើរ​ជាង

  • ឲ្យ​រក​បាន​មិត្ត​ភក្តិ​ល្អ

តើ​ប្អូន​ដឹង​ទេ? កន្លែង​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា​សាល​ប្រជុំ ដោយ​សារ​នៅ​ទី​នោះ​ច្រើន​តែ​មាន​ការ​ពិគ្រោះ ឬ​ការ​ពិភាក្សា​អំពី​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថាយ ៦:៩, ១០; ២៤:១៤; លូកា ៤:៤៣

ហេតុ​អ្វី​ប្អូន​គួរ​ចូល​រួម?

ព័ត៌មាន​នៅ​ឯ​កិច្ច​ប្រជុំ​នឹង​ជួយ​ប្អូន។ ការ​ពិគ្រោះ​អំពី​គោល​ការណ៍​គម្ពីរ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នឹង​ជួយ​ប្អូន​«​ឲ្យ​បាន​ប្រាជ្ញា​»។ (​សុភាសិត ៤:៥​) នេះ​មាន​ន័យ​ថា​គម្ពីរ​បរិសុទ្ធ​ពិត​ជា​អាច​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ក្នុង​ជីវិត ហើយ​ក៏​អាច​ជួយ​ប្អូន​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដូច​ជា​៖

  • តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត?

  • តើ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​យើង​រង​ទុក្ខ​វេទនា​ឬ?

  • តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់?

ជា​ឧទាហរណ៍ មាន​ការ​ថ្លែង​សុន្ទរកថា​ខ្លះ​នៅ​ឯ​កិច្ច​ប្រជុំ​ចុង​សប្ដាហ៍​របស់​យើង ដែល​មាន​ចំណង​ជើង​ដូច​ជា​៖

  • ហេតុ​អ្វី​ត្រូវ​ឲ្យ​គម្ពីរ​ដឹក​នាំ​ផ្លូវ?

  • តើ​យើង​អាច​រក​ជំនួយ​នៅ​ឯ​ណា​ពេល​មាន​ទុក្ខ​លំបាក?

  • តើ​រាជាណាចក្រ​របស់​ព្រះ​កំពុង​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

ប្អូន​ស្រី​ប៊្រេនដា​រៀប​រាប់​ថា​៖​«​សិស្ស​រួម​ថ្នាក់​ខ្ញុំ​ម្នាក់​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ។ គាត់​អង្គុយ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​យើង ហើយ​យើង​បាន​ឲ្យ​គាត់​មើល​សៀវភៅ​ជា​មួយ​គ្នា។ ក្រោយ​ចប់​កិច្ច​ប្រជុំ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ពិត​ជា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ចម្លើយ​របស់​អ្នក​ដែល​ចូល​រួម​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ គាត់​ក៏​បាន​និយាយ​ដែរ​ថា នៅ​វិហារ​របស់​គាត់​មិន​មាន​សៀវភៅ​សិក្សា​ដូច​ពួក​យើង​ទេ​»។

តើ​ប្អូន​ដឹង​ទេ? ការ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ​គឺ​ឥត​គិត​ថ្លៃ ហើយ​គ្មាន​ការ​រៃ​អង្គាសប្រាក់​ទេ។

ការ​សេព​គប់​សំណេះសំណាល​គ្នា​នឹង​លើក​ទឹក​ចិត្ត​ប្អូន។ គម្ពីរ​ប្រាប់​មូលហេតុ​មួយ​ដែល​គ្រិស្ត​សាសនិក​គួរ​ប្រជុំ​គ្នា គឺ​ដើម្បី​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​ហេប្រឺ ១០:២៤, ២៥​) ការ​សេព​គប់​ល្អ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ និង​ដែល​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​ខ្លួន នោះ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ពិភព​លោក​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ប្អូន​ស្រី​អេលីហ្សា​រៀប​រាប់​ថា​៖​«​បន្ទាប់​ពី​រវល់​ពេញ​មួយ​ថ្ងៃ ខ្ញុំ​ហត់​នឿយ​និង​អស់​កម្លាំង​ណាស់ តែ​មនុស្ស​នៅ​សាល​ប្រជុំ​តែង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល។ នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ហើយ​អាច​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ស្អែក​បាន​»។

តើ​ប្អូន​ដឹង​ទេ? សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក មាន​ក្រុម​ជំនុំ​ជាង​១២០.០០០ ហើយ​មាន​កិច្ច​ប្រជុំ​នៅ​ជាង​៦០.០០០​កន្លែង។ រៀង​រាល់​ឆ្នាំ ជា​មធ្យម​សាល​ប្រជុំ​ប្រហែល​១.៥០០​បាន​ត្រូវ​សាង​សង់​ឡើង ដោយ​សារ​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​មាន​ចំនួន​កាន់​តែ​ច្រើន។a

តើ​មនុស្ស​ស្រករ​ប្អូន​និយាយ​អ្វី​ខ្លះ?

ជេស៊ីកា

ជេស៊ីកា​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ មិត្ត​រួម​ថ្នាក់​ម្នាក់​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​នឹង​ខ្ញុំ​ពីរ​បី​ដង​ដែរ ហើយ​នាង​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​ឃើញ​មនុស្ស​អាយុ​ខុស​ៗ​គ្នា​ចូល​រួម​រៀន​គម្ពីរ​នៅ​ឯ​កិច្ច​ប្រជុំ។ ថ្មី​ៗ​នេះ​ចៅហ្វាយ​របស់​ខ្ញុំ​ក៏​បាន​ចូល​រួម​កិច្ច​ប្រជុំ​ដែរ ហើយ​គាត់​ភ្ញាក់​ផ្អើល​ណាស់ ពេល​ឃើញ​យើង​ឧស្សាហ៍​ប្រើ​គម្ពីរ។ ពេល​ខ្ញុំ​ឃើញ​គាត់​ចូល​ចិត្ត​កិច្ច​ប្រជុំ នោះ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​តម្លៃ​កិច្ច​ប្រជុំ​កាន់​តែ​ខ្លាំង!​»។

ធីម៉ូថេ

ធីម៉ូថេ​រៀប​រាប់​ថា​៖​«​កិច្ច​ប្រជុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល និង​មិន​សូវ​ព្រួយ​បារម្ភ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​»។ យើង​រៀន​អំពី​របៀប​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ជាង និង​ទៅ​ជា​មនុស្ស​ល្អ​ជាង។ រាល់​ដង​ក្រោយ​ចប់​កិច្ច​ប្រជុំ ខ្ញុំ​តែង​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​អារម្មណ៍​ស្រស់ស្រាយ​ជា​និច្ច​»។

យ៉ាកុប

យ៉ាកុប​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​អញ្ជើញ​បុរស​ម្នាក់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។ ក្រោយ​ចប់​កិច្ច​ប្រជុំ គាត់​និយាយ​ថា​៖‹តាម​ពិត ខ្ញុំ​មក​ចូល​រួម​ប្រជុំ​ដើម្បី​ចាប់​កំហុស​ជំនឿ​សាសនា​របស់​អ្នក តែ​បែរ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​ជំនឿ​របស់​ខ្ញុំ គឺ​ខុស​ទៅ​វិញ!›។ គាត់​ក៏​កោត​ស្ងើច​ផង​ដែរ​ចំពោះ​ភាព​រួស​រាយ​រាក់​ទាក់​និង​សាមគ្គីភាព​របស់​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖‹ទោះ​ជា​ខ្ញុំ​ទើប​តែ​ជួប​ពួក​អ្នក​ក៏​ដោយ តែ​ពួក​អ្នក​បាន​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ដូច​ជា​បាន​ស្គាល់​ខ្ញុំ​អស់​រាប់​ឆ្នាំ!›​»។

ម៉ាដាសិន

ម៉ាដាសិន​រៀប​រាប់​ថា​៖​«​ជួន​កាល​ខ្ញុំ​គិត​ថា ‹ពេល​កិច្ច​ប្រជុំ​ចប់ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​›។ ប៉ុន្តែ ក្នុង​អំឡុង​កិច្ច​ប្រជុំ អារម្មណ៍​នោះ​បាន​រលាយ​បាត់​ទៅ។ ក្រោយ​កិច្ច​ប្រជុំ​ចប់ ខ្ញុំ​ជាប់​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ប្រុស​ស្រី ហើយ​ខ្ញុំ​មិន​អាច​នឹក​គិត​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​នោះ​ទេ។ បើ​ខ្ញុំ​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​ទេ ខ្ញុំ​នឹង​គ្មាន​មិត្ត​ភក្ដិ​ល្អ​ដែល​ខ្ញុំ​មាន​នៅ​ឥឡូវ​នេះ​ឡើយ​»។

a ដើម្បី​ស្គាល់​កន្លែង​កិច្ច​ប្រជុំ សូម​ចូល​ទៅ​កាន់​ទំព័រ​«​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​»​ រួច​ចុច​ពាក្យ​«​រក​ទី​តាំង​នៅ​តំបន់​លោក​អ្នក​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក