ប្រអប់សំណួរ
◼ តើពេលណាជាពេលសមរម្យឲ្យយើងឈប់បង្រៀនគម្ពីរដល់នរណាម្នាក់?
បើសិស្សគម្ពីរមិនរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះទេ អ្នកប្រហែលជាត្រូវឈប់បង្រៀនគាត់ តែតាមរបៀបដែលមិនធ្វើឲ្យគាត់អាក់អន់ចិត្ត។ (ម៉ាថ. ១០:១១) អ្នកអាចគិតអំពីចំណុចដូចតទៅ៖ តើគាត់គោរពតាមពេលវេលាដែលគាត់បានសន្យារៀនគម្ពីរជាមួយអ្នកឬទេ? តើគាត់រៀបចំទុកជាមុននូវមេរៀនដែលត្រូវរៀនឬទេ? តើគាត់បានចូលរួមកិច្ចប្រជុំខ្លះរបស់ក្រុមជំនុំឬទេ? តើគាត់ប្រាប់អ្នកឯទៀតអំពីអ្វីដែលគាត់កំពុងរៀនឬទេ? តើគាត់កំពុងកែប្រែការប្រព្រឹត្តឲ្យស្របនឹងគោលការណ៍គម្ពីរឬទេ? ទន្ទឹមនឹងនោះ យើងក៏ត្រូវទុកពេលវេលាឲ្យគាត់ដែរ ដោយទទួលស្គាល់ថាមនុស្សម្នាក់ៗរីកចម្រើនក្នុងកម្រិតខុសៗគ្នាអាស្រ័យលើអាយុនិងសមត្ថភាពរបស់ពួកគាត់។ ម្យ៉ាងទៀត បើអ្នកសម្រេចចិត្តឈប់បង្រៀនគម្ពីរដល់គាត់ សូមប្រាប់ឲ្យគាត់ដឹងថា គាត់អាចរៀនគម្ពីរម្ដងទៀតនៅថ្ងៃក្រោយបាន។—១ធី. ២:៤