បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ២៦
  • ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • ហេតុអ្វីមានទុក្ខវេទនាច្រើនម្ល៉េះ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ការសម្រាលទុក្ខសំរាប់អស់អ្នកដែលរងទុក្ខ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • សេចក្ដីទុក្ខវេទនារបស់មនុស្ស ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមាន?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ២៦
មេរៀនទី២៦។ ឪពុកម្ដាយពោរពេញដោយទុក្ខព្រួយកំពុងអង្គុយក្បែរកូនប្រុសដែលដេកក្នុងមន្ទីរពេទ្យ ដោយសាររឿងដ៏អាក្រក់បានកើតឡើងចំពោះកូន។

មេ​រៀន​ទី​២៦

ហេតុ​អ្វី​មាន​អំពើ​អាក្រក់​និង​ទុក្ខ​វេទនា?

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

ពេល​មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង ជា​ធម្មតា​មនុស្ស​សួរ​ថា​«​ហេតុ​អ្វី?​»។ យើង​សប្បាយ​ចិត្ត​ណាស់ ដែល​គម្ពីរ​ផ្ដល់​ចម្លើយ​យ៉ាង​ច្បាស់​លាស់​ចំពោះ​សំណួរ​នោះ!

១. តើ​តាម​របៀប​ណា​សាថាន​បាន​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​ក្នុង​ពិភព​លោក​នេះ?

មេ​កំណាច​សាថាន​បាន​បះ​បោរ​ប្រឆាំង​ព្រះ។ សាថាន​ចង់​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត។ ហេតុ​នេះ វា​បាន​នាំ​មនុស្ស​ពីរ​នាក់​ដំបូង​គឺ​អាដាម​និង​អេវ៉ា ឲ្យ​ចូល​រួម​ជា​មួយ​នឹង​វា​ក្នុង​ការ​បះ​បោរ​ប្រឆាំង​ព្រះ។ សាថាន​បាន​ធ្វើ​ដូច្នេះ​ដោយ​និយាយ​កុហក​អេវ៉ា។ (​ដើម​កំណើត ៣:១​-​៥​) វា​ធ្វើ​ឲ្យ​នាង​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​នាង​មាន​របស់​ល្អ​ៗ​ឡើយ។ ម្យ៉ាង​ទៀត វា​និយាយ​បញ្ឆិត​បញ្ឆៀង​ថា​មនុស្ស​នឹង​មាន​ជីវិត​សប្បាយ​ជាង បើ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ព្រះ។ សាថាន​ជា​បុគ្គល​ដំបូង​បង្អស់​ដែល​និយាយ​កុហក ដោយ​ប្រាប់​អេវ៉ា​ថា​នាង​នឹង​មិន​ស្លាប់​ទេ។ ដូច្នេះ គម្ពីរ​ហៅ​សាថាន​ថា​៖ ‹អ្នក​ភូត​ភរ និង​ឪពុក​នៃ​ការ​ភូត​ភរ›។​—យ៉ូហាន ៨:៤៤

២. តើ​អាដាម​និង​អេវ៉ា​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​ទូលាយ​យ៉ាង​ខ្លាំង​ចំពោះ​អាដាម​និង​អេវ៉ា។ លោក​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​អាច​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​អេដែន​បាន លើក​លែង​តែ​ដើម​ឈើ​មួយ​ប៉ុណ្ណោះ។ (​ដើម​កំណើត ២:១៥​-​១៧​) ប៉ុន្តែ ពួក​គេ​បាន​សម្រេច​ចិត្ត​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​ព្រះ​បាន​ហាម​នោះ។ អេវ៉ា​«​បេះ​[​ផ្លែ​នោះ​]​យក​មក​បរិភោគ​»។ រួច​មក អាដាម​ក៏​«​បរិភោគ​»​ដែរ។ (​ដើម​កំណើត ៣:៦​) ហេតុ​នេះ ពួក​គេ​ទាំង​ពីរ​នាក់​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ទេ។ អាដាម​និង​អេវ៉ា​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ធម្មជាតិ​របស់​ពួក​គេ​គឺ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ប៉ុន្តែ ពេល​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​រំលង​ច្បាប់​របស់​ព្រះ នោះ​ពួក​គេ​បាន​ធ្វើ​អំពើ​ខុស​ឆ្គង និង​បាន​បដិសេធ​ការ​គ្រប់​គ្រង​របស់​លោក។ ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​បាន​នាំ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់។​—ដើម​កំណើត ៣:១៦​-​១៩

៣. តើ​ការ​សម្រេច​ចិត្ត​របស់​អាដាម​និង​អេវ៉ា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​ទាំង​អស់​គ្នា?

ពេល​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពួក​គេ​លែង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទៀត ហើយ​ពួក​គេ​បាន​ចម្លង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដល់​កូន​ចៅ​ទាំង​អស់​របស់​ពួក​គេ។ ស្ដី​អំពី​អាដាម គម្ពីរ​ចែង​ថា​៖ ​«​ភាព​ខុស​ឆ្គង​បាន​ចូល​ក្នុង​ពិភព​លោក​តាម​រយៈ​បុរស​តែ​ម្នាក់ ហើយ​សេចក្ដី​ស្លាប់​បាន​ចូល​មក​តាម​រយៈ​ភាព​ខុស​ឆ្គង នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់​»។​—រ៉ូម ៥:១២

ហេតុ​អ្វី​យើង​រង​ទុក្ខ​វេទនា? គឺ​មាន​មូលហេតុ​មួយ​ចំនួន។ ជួន​កាល​ដោយ​សារ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​យើង។ ជួន​កាល​ដោយ​សារ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​អ្នក​ឯ​ទៀត ឬ​ជួន​កាល​យើង​នៅ​កន្លែង​មួយ​ចំ​ពេល​ដែល​មាន​រឿង​អាក្រក់​កើត​ឡើង។​—សូម​អាន អ្នក​ទូន្មាន ៩:១១

បង្កើន​ចំណេះ

សូម​ពិចារណា​មូលហេតុ​ដែល​ព្រះ​មិន​មែន​ជា​ដើម​ហេតុ​នៃ​អំពើ​អាក្រក់​និង​ទុក្ខ​វេទនា​ក្នុង​ពិភព​លោក​នេះ។ សូម​ពិចារណា​ដែរ​អំពី​អារម្មណ៍​របស់​លោក​ពេល​យើង​រង​ទុក្ខ​វេទនា។

៤. អ្នក​ដែល​នាំ​ឲ្យ​យើង​រង​ទុក្ខ​វេទនា

មនុស្ស​ជា​ច្រើន​គិត​ថា​ព្រះ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក។ តើ​នោះ​ជា​ការ​ពិត​ទេ? លេង​វីដេអូ។

វីដេអូ: តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង​សកល​លោក​នេះ? (​១:២៤​)

សូម​អាន យ៉ាកុប ១:១៣ និង​យ៉ូហាន​ទី​១ ៥:១៩ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ព្រះ​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​និង​អំពើ​អាក្រក់​ឬ?

៥. តើ​អ្វី​ខ្លះ​បាន​កើត​ឡើង ចាប់​តាំង​ពី​សាថាន​គ្រប់​គ្រង?

លេង​វីដេអូ។

វីដេអូ: ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា? (​ឈុត​ខ្លី​)​ (​៣:០៧​)

សូម​អាន ដើម​កំណើត ៣:១​-​៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​សាថាន​បាន​និយាយ​កុហក​អ្វី? (​សូម​មើល​ខ​៤​និង​៥​)

  • តើ​សាថាន​បាន​និយាយ​យ៉ាង​ណា​ដើម្បី​ធ្វើ​ឲ្យ​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​របស់​ល្អ​ដល់​មនុស្ស?

  • យោង​តាម​អ្វី​ដែល​សាថាន​បាន​ប្រាប់ តើ​មនុស្ស​ត្រូវ​ការ​ព្រះ​យេហូវ៉ា​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ ដើម្បី​ពួក​គេ​មាន​សុភមង្គល​ឬ​ទេ?

សូម​អាន អ្នក​ទូន្មាន ៨:៩ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ក្នុង​អំឡុង​ពេល​ដែល​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​លើ​ពិភព​លោក​នេះ តើ​អ្វី​បាន​កើត​ឡើង?

បណ្ដុំរូបភាព: ឈុតផ្សេងៗដែលរៀបរាប់អំពីស្ថានភាពផែនដី ចាប់តាំងពីការបង្កើតរហូតដល់មានសួនឧទ្យាននៅថ្ងៃខាងមុខ។ ក. ផែនដីជាសួនឧទ្យានមានរុក្ខជាតិខៀវស្រងាត់។ ខ. អស់រាប់សតវត្សរ៍ ការគ្រប់គ្រងរបស់មនុស្សពោរពេញទៅដោយសាសនាមិនពិត ការបែកបាក់គ្នា សង្គ្រាម និងការបំពុលបរិស្ថាន។ រូបភាពខ្លះអំពីរដ្ឋាភិបាលដ៏មានអំណាចដូចជា អេហ្ស៊ីប ចិន ក្រិក រ៉ូម អង់គ្លេសដ៏ខ្លាំងក្លា និងសហរដ្ឋអាម៉េរិក។ គ. មនុស្សកំពុងរស់នៅក្នុងសួនឧទ្យានដែលបានត្រូវរៀបចំឡើងវិញនៅផែនដី។
  1. ក. អាដាម​និង​អេវ៉ា​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ ប៉ុន្តែ ពួក​គេ​បាន​ស្ដាប់​សាថាន ហើយ​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា

  2. ខ. ក្រោយ​ពី​ការ​បះ​បោរ​នោះ ពិភព​លោក​ទាំង​មូល​មាន​ភាព​ខុស​ឆ្គង ទុក្ខ​វេទនា និង​សេចក្ដី​ស្លាប់

  3. គ. ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​ភាព​ខុស​ឆ្គង ទុក្ខ​វេទនា និង​សេចក្ដី​ស្លាប់។ មនុស្ស​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ម្ដង​ទៀត

៦. ព្រះ​យេហូវ៉ា​មិន​សប្បាយ​ចិត្ត​ពេល​យើង​រង​ទុក្ខ​វេទនា

តើ​ព្រះ​ចាប់​អារម្មណ៍​ពេល​យើង​រង​ទុក្ខ​វេទនា​ឬ​ទេ? សូម​ពិចារណា​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​និង​សាវ័ក​ពេត្រុស​បាន​សរសេរ។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣១:៧ និង​ពេត្រុស​ទី​១ ៥:៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​ដឹង​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់ ហើយ​ពិបាក​ចិត្ត​កាល​ដែល​យើង​រង​ទុក្ខ​វេទនា តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

៧. ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់​របស់​មនុស្ស

សូម​អាន អេសាយ ៦៥:១៧ និង​ការ​បើក​បង្ហាញ ២១:​៣, ៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​បំបាត់​រាល់​ផល​វិបាក​ដែល​មក​ពី​ការ​អាក្រក់​ផ្សេង​ៗ​ដែល​មនុស្ស​ជួប​ប្រទះ ហេតុ​អ្វី​នេះ​សម្រាល​ទុក្ខ​យើង?

តើ​អ្នក​ដឹង​ទេ?

ពេល​សាថាន​និយាយ​ពាក្យ​កុហក គឺ​វា​បាន​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា។ វា​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ព្រះ​យេហូវ៉ា​ថា លោក​ជា​អ្នក​គ្រប់​គ្រង​ដែល​គ្មាន​យុត្តិធម៌​និង​គ្មាន​សេចក្ដី​ស្រឡាញ់។ មិន​យូរ​ទៀត ពេល​ដែល​ព្រះ​យេហូវ៉ា​បំបាត់​ចោល​ទុក្ខ​វេទនា​របស់​មនុស្ស លោក​នឹង​ស្ដារ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ឲ្យ​ល្អ​ឡើង​វិញ។ បើ​និយាយ​ឲ្យ​ចំ​ទៅ លោក​នឹង​បង្ហាញ​ថា​ការ​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ ការ​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ឬ​ការ​បង្កាច់​បង្ខូច​ចំពោះ​នាម​ព្រះ​យេហូវ៉ា គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​សកល​លោក​ទាំង​មូល។​—ម៉ាថាយ ៦:​៩, ១០

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ទុក្ខ​វេទនា​របស់​យើង​មក​ពី​ព្រះ​»។

  • តើ​អ្នក​គិត​យ៉ាង​ណា?

សេចក្ដី​សង្ខេប

មេ​កំណាច​សាថាន​និង​មនុស្ស​ពីរ​នាក់​ដំបូង​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​ក្នុង​ពិភព​លោក។ ព្រះ​យេហូវ៉ា​មិន​សប្បាយ​ចិត្ត​ពេល​យើង​រង​ទុក្ខ​វេទនា ហើយ​បន្តិច​ទៀត លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់។

រៀន​សា​ឡើង​វិញ

  • តើ​មេ​កំណាច​សាថាន​បាន​និយាយ​កុហក​អេវ៉ា​អំពី​អ្វី?

  • តើ​ការ​បះ​បោរ​ប្រឆាំង​របស់​អាដាម​និង​អេវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​ទាំង​អស់​គ្នា?

  • តើ​យើង​ដឹង​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​មិន​សប្បាយ​ចិត្ត​ពេល​យើង​រង​ទុក្ខ​វេទនា?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​ភាព​ខុស​ឆ្គង​ក្នុង​គម្ពីរ។

​«​តើ​ភាព​ខុស​ឆ្គង​ជា​អ្វី?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​រៀន​ថែម​ទៀត​អំពី​ការ​ចោទ​ប្រកាន់​ដែល​មេ​កំណាច​សាថាន​បាន​លើក​ឡើង​ក្នុង​សួន​អេដែន។

​«​ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា–មិថុនា ឆ្នាំ​២០១៤​)

សូម​មើល​អ្វី​ដែល​បុរស​ម្នាក់​បាន​រៀន​អំពី​ទុក្ខ​វេទនា​ដែល​គាត់​បាន​ជួប។

ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទៀត​ទេ (៥:០៩)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក