បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៩ ទំ. ៣
  • ស្វែងរកអ្នកដែលសមទទួលដំណឹងល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្វែងរកអ្នកដែលសមទទួលដំណឹងល្អ
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • តើអ្នកមានតំបន់ផ្សាយផ្ទាល់ខ្លួនទេ?
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ផែនទីផ្សាយផ្ទាល់ខ្លួន តើមានប្រយោជន៍អ្វី?
    ២០១៣ កិច្ចបម្រើព្រះ
  • ការរកអ្នកដែលគួរ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ៩/០៩ ទំ. ៣

ស្វែងរក​អ្នក​ដែល​សម​ទទួល​ដំណឹង​ល្អ

១​. តើ​យើង​អាច​បង្ហាញ​ចិត្ត​អបអរ​ចំពោះ​ឯកសិទ្ធិ​ដែល​យើង​មាន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​ព្យាយាម​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ផ្ដល់​ការ​សម្រាល​ទុក​ដល់​មនុស្ស​រាបសា តាម​រយៈ​ដំណឹង​ល្អ។ (​អេ. ៦១:១, ២​) យើង​ជា​ទូត និង​ជា​អ្នក​តំណាង​គ្រិស្ត សព្វ​ថ្ងៃ​នេះ​យើង​មាន​ឯកសិទ្ធិ​ដើម្បី​ធ្វើ​តាម​គំរូ​របស់​លោក ក្នុង​ការ​ព្យាយាម​ប្រឹងប្រែង​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្វែងរក​មនុស្ស​ដែល​សម​ទទួល​ដំណឹង​ល្អ​ក្នុង​តំបន់​ផ្សាយ។—ម៉ាថ. ១០:១១; ២កូ. ៥:២០

២​. តើ​ប៉ូល​បាន​បង្ហាញ​ការ​ប្រែ​ប្រួល​តាម​កាលៈទេសៈ​ដោយ​របៀប​ណា? តើ​មាន​លទ្ធផល​អ្វី?

២ ចូរ​ចេះ​ប្រែ​ប្រួល: សាវ័ក​ប៉ូល​មាន​ទម្លាប់​ទៅ​សាលា​ប្រជុំ​ជា​មុន ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​យូដា​និង​អស់​អ្នក​ដែល​កាន់​សាសនា​នោះ។ (​សកម្ម. ១៤:១​) នៅ​ទី​ក្រុង​ភីលីព ប៉ូល​និង​ស៊ីឡាស​បាន​ស្វែងរក​មនុស្ស​ឯ​កន្លែង​ដែល​‹ពួក​គេ​គិត​ថា​មាន​កន្លែង​អធិដ្ឋាន›។ ពួក​គេ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​ក្រុម​ស្ត្រី​នៅ​ទី​នោះ ហើយ​ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​លីឌា​បាន​ទទួល​យក​សេចក្ដី​ពិត​ភ្លាម​ៗ។—សកម្ម. ១៦:​១២​-​១៥

៣​. បន្ថែម​ពី​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​មាន​ឱកាស​អ្វី​ទៀត​ដែល​អាច​នាំ​ឲ្យ​យើង​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

៣ បន្ថែម​ពី​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​អ្នក​អាច​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ដឹក​ជញ្ជូន​អ្នក​ដំណើរ សួន​ច្បារ កន្លែង​ធ្វើ​ការ តាម​ផ្លូវ កន្លែង​ធ្វើ​ជំនួញ និង​ក្នុង​ហាង​នៅ​តំបន់​ផ្សាយ​របស់​អ្នក​ដែរ​ឬ​ទេ? នៅ​អគារ​ធំ​ៗ​ដែល​មាន​ផ្ទះ​ច្រើន​ជាន់ ជា​ធម្មតា​យើង​មិន​អាច​ចូល​ទៅ​ក្នុង​បាន​ទេ​ប្រសិនបើ​គ្មាន​ការ​អនុញ្ញាត​នោះ ប្រហែលជា​អ្នក​អាច​ផ្សព្វ​ផ្សាយ​ដោយ​សរសេរ​សំបុត្រ​ឬ​ដោយ​ទូរស័ព្ទ។ ដោយ​ចេះ​សង្កេត​និង​ចេះ​ផ្លាស់​ប្ដូរ​ទៅ​តាម​កាលៈទេសៈ​ផ្សេង​ៗ​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​នឹង​នាំ​ឲ្យ​អ្នក​មាន​​«​កិច្ចការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»។—១កូ. ១៥:៥៨

៤​. តើ​យើង​មាន​ជម្រើស​អ្វី​ទៀត ប្រសិនបើ​ក្រុម​ជំនុំ​របស់​យើង​មិន​មាន​តំបន់​ផ្សាយ​ធំ?

៤ អ្នក​ផ្សាយ​ជា​ច្រើន​មាន​ឱកាស​ដើម្បី​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ ដោយ​រើ​ទៅ​ក្រុម​ជំនុំ​ផ្សេង​ទៀត ឬ​ទៅ​បម្រើ​នៅ​ក្រៅ​ប្រទេស។ បង​ប្អូន​ខ្លះ​ទៀត​រៀន​ភាសា​ផ្សេង ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​មក​ពី​ប្រទេស​ផ្សេង។

៥​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​គ្រា​ដែល​យើង​កំពុង​តែ​រស់​នៅ? តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

៥ យើង​ទាំង​អស់​គ្នា​គួរ​ចង​ចាំ​ថា ​«​វាល​ស្រូវ​សាលី គឺជា​ពិភព​លោក​»​នេះ។ (​ម៉ាថ. ៩:៣៧; ១៣:៣៨​) ដោយ​ដឹង​ថា​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​ជិត​ដល់​ទី​បញ្ចប់​ហើយ​នោះ ម្នាក់​ៗ​គួរ​គិត​អំពី​កាលៈទេសៈ ទេព​កោសល្យ ឱកាស និង​លទ្ធភាព​របស់​ខ្លួន ឲ្យ​បាន​ហ្មត់​ចត់​ដើម្បី​ពង្រីក​កិច្ច​បម្រើ​ផ្សាយ។ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ធានា​រ៉ាប់រង​ថា ប្រសិនបើ​យើង​ចាត់​ទុក​ប្រយោជន៍​រាជាណាចក្រ​ព្រះ​ជា​មុន នោះ​លោក​នឹង​ផ្ដល់​ពរ​ឲ្យ​យើង​ជា​ពិត​ប្រាកដ ដើម្បី​ឲ្យ​យើង​អាច​ពង្រីក​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្លួន។—ម៉ាថ. ៦:៣៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក