បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៣ ទំ. ១
  • ការរកអ្នកដែលគួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរកអ្នកដែលគួរ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ផែនទីផ្សាយផ្ទាល់ខ្លួន តើមានប្រយោជន៍អ្វី?
    ២០១៣ កិច្ចបម្រើព្រះ
  • វិធីផ្សព្វផ្សាយនៅតំបន់ជំនួញ
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកមានតំបន់ផ្សាយផ្ទាល់ខ្លួនទេ?
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០៣ ទំ. ១

ការ​រក​អ្នក​ដែល​គួរ

១ ការ​ណែនាំ​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​របៀប​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​អាច​ជា​អ្វី​ដែល​ពិបាក​ធ្វើ​តាម។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖​«​នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ ដែល​គេ​គួរ​»។ (​ម៉ាថ​. ១០:១១​) ដោយសារ​មនុស្ស​សព្វ​ថ្ងៃ​នេះ​ចំណាយ​ពេល​កាន់​តែ​តិច​ទៅ​ៗ​នៅ​ផ្ទះ តើ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​អ្វី​ដែល​យើង​អាច​សួរ​រក​ពួក​គេ?

២ ចូរ​គិត​ពិចារណា​អំពី​តំបន់​ផ្សាយ​របស់​អ្នក: ទី​មួយ ពិនិត្យ​មើល​តំបន់​ផ្សាយ​របស់​អ្នក។ តើ​មនុស្ស​ច្រើន​តែ​នៅ​ផ្ទះ​ពេល​ណា? នៅ​ពេល​ថ្ងៃ តើ​ពួក​គេ​នៅ​កន្លែង​ណា? តើ​មាន​ថ្ងៃ​ណា​ឬ​ក៏​ម៉ោង​ណា​មួយ​ដែល​ពួក​គេ​ប្រហែល​ជា​សុខ​ចិត្ត​ស្ដាប់​យើង​ច្រើន​ជាង​ធម្មតា​នោះ? បើ​សម្រប​កិច្ច​បំរើ​របស់​អ្នក​ទៅ​តាម​ទម្លាប់​និង​កាលៈទេសៈ​របស់​មនុស្ស​នៅ​តំបន់​ផ្សាយ​របស់​អ្នក នេះ​អាច​ជួយ​ឲ្យ​បាន​លទ្ធផល​ល្អ​បំផុត។—១​កូ​. ៩:២៣, ២៦

៣ អ្នក​ផ្សាយ​ជា​ច្រើន​នាក់​បាន​ទទួល​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ដោយ​ផ្សព្វផ្សាយ​នៅ​ពេល​ល្ងាច។ ម្ចាស់​ផ្ទះ​ខ្លះ​មាន​អារម្មណ៍​ស្រួល​ជាង​និង​សុខ​ចិត្ត​ស្ដាប់​នៅ​ពេល​នោះ។ ការ​ផ្សាយ​តាម​ទូរស័ព្ទ​ពេល​ល្ងាច(​នៅ​កន្លែង​ដែល​មាន​ច្បាប់​អាច​ធ្វើ​បាន​) ក៏​ប្រហែល​ជា​មាន​ប្រសិទ្ធ​ភាព​ដែរ។ ការ​ផ្សាយ​នៅ​តំបន់​រក​ស៊ី​និង​ទី​សាធារណៈ​ក៏​ជា​វិធី​ដែល​អាច​រក​មនុស្ស​ដើម្បី​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ​ផង​ដែរ។

៤ ក្នុង​កំឡុង​ខែ​ដែល​មាន​សកម្មភាព​ពិសេស ក្រុមជំនុំ​មួយ​បាន​រៀប​ចំ​កិច្ច​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ ហើយ​ពេល​ល្ងាច​ថ្ងៃ​ពុធ​និង​ថ្ងៃ​សុក្រ។ ពួក​គេ​ក៏​បាន​រៀប​ចំ​កិច្ច​ផ្សាយ​តាម​ទូរស័ព្ទ​និង​តាម​តំបន់​រក​ស៊ី​ដែរ។ ការ​រៀប​ចំ​នេះ​បាន​នាំ​ឲ្យ​បងប្អូន​រំភើប​ទៅ​ផ្សព្វ​ផ្សាយ​រហូត​ដល់​ក្រុមជំនុំ​សម្រេច​ចិត្ត​បន្ត​កម្មវិធី​នោះ។

៥ ចូរ​ព្យាយាម​ត្រឡប់​ទៅ​ជួប​: បើ​ពិបាក​ជួប​មនុស្ស​នៅ​ផ្ទះ​ពេល​ដែល​អ្នក​ត្រឡប់​ទៅ​វិញ នោះ​ខំ​ណាត់​ពេល​មួយ​ឲ្យ​បាន​ច្បាស់​លាស់ មុន​ចេញ​ពី​ផ្ទះ​គាត់ សូម្បីតែ​លើក​ដំបូង​ដែល​ជួប​គាត់​ក៏​ដោយ។ បន្ទាប់​មក​ចូរ​ត្រឡប់​ទៅ​វិញ​តាម​ពាក្យ​សន្យា​កុំ​ខាន។ (​ម៉ាថ. ៥:៣៧​) បើ​ជា​ការ​សមរម្យ អ្នក​អាច​សុំ​លេខ​ទូរស័ព្ទ​របស់​ម្ចាស់​ផ្ទះ។ នេះ​ក៏​ជា​វិធី​ជួយ​ឲ្យ​អ្នក​ទាក់ទង​គាត់​ម្ដង​ទៀត។

៦ បើ​យើង​ព្យាយាម​រក​អ្នក​ដែល​គួរ និង​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ទាំង​នេះ នោះ​ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នឹង​ប្រទាន​ពរ​ជា​មិន​ខាន។—សុ. ២១:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក