របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្ហាត់បង្រៀនពួកគេឲ្យបម្រើព្រះយេហូវ៉ាជានិច្ច
យើងឃើញថាអ្នកផ្សាយថ្មីដែលបានទទួលការបង្ហាត់បង្រៀនពីដំបូងឲ្យចូលរួមក្នុងកិច្ចបម្រើផ្សាយជាទៀងទាត់និងមានភាពខ្នះខ្នែងក្នុងកិច្ចការនោះ ច្រើនតែទៅជាអ្នកផ្សាយដែលមានប្រសិទ្ធភាព។ (សុភ. ២២:៦; ភី. ៣:១៦) មានយោបល់ខ្លះអំពីអ្វីដែលអ្នកអាចអាចបង្រៀនសិស្សគម្ពីរតាំងពីគាត់ចាប់ផ្ដើមកិច្ចបម្រើផ្សាយ:
មិនយូរក្រោយពីសិស្សគម្ពីររបស់អ្នកក្លាយជាអ្នកផ្សព្វផ្សាយ សូមចាប់ផ្ដើមបង្ហាត់បង្រៀនគាត់ (km ៨/១៥ ទំ. ១)។ សូមបញ្ជាក់ប្រាប់គាត់អំពីសារៈសំខាន់នៃការមានទម្លាប់ចូលរួមកិច្ចបម្រើផ្សាយរៀងរាល់សប្ដាហ៍។ (ភី. ១:១០) សូមនិយាយអ្វីល្អៗអំពីតំបន់ផ្សាយ។ (ភី. ៤:៨) សូមលើកទឹកចិត្តសិស្សគម្ពីរឲ្យចូលរួមកិច្ចបម្រើផ្សាយជាមួយនឹងអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយ និងអ្នកផ្សាយឯទៀត ដើម្បីគាត់អាចរៀនពីបទពិសោធន៍របស់បងប្អូនទាំងនោះ (km ១០/១២ ទំ. ៦ វ. ៣)។—សុភ. ១:៥
ក្រោយសិស្សរបស់អ្នកទទួលការជ្រមុជទឹក សូមកុំឈប់លើកទឹកចិត្តគាត់និងបង្ហាត់បង្រៀនគាត់ក្នុងកិច្ចបម្រើផ្សាយឡើយ ជាពិសេសបើគាត់មិនទាន់រៀនចប់សៀវភៅ«ព្រះស្រឡាញ់» (km ១២/១៣ ទំ. ៧)។
សូមប្រើពាក្យផ្សាយដែលស្រួលយល់ ពេលនៅក្នុងកិច្ចបម្រើជាមួយនឹងអ្នកផ្សាយថ្មី។ ក្រោយស្ដាប់ពាក្យផ្សាយរបស់គាត់ សូមសរសើរគាត់ដោយសប្បុរស។ សូមជូនយោបល់ដែលនឹងជួយគាត់ឲ្យកាន់តែមានប្រសិទ្ធភាព (km ៥/១០ ទំ. ៧)។