បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • ការ​គោរព​ប្រណិប័តន៍​នៅ​កន្លែង​ដែល​ព្រះ​ជ្រើស​រើស (​១​-​១៤​)

      • ការ​អនុញ្ញាត​ឲ្យ​បរិភោគ​សាច់ តែ​មិន​ត្រូវ​បរិភោគ​ឈាម (​១៥​-​២៨​)

      • កុំ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ដោយ​គោរព​បូជា​ព្រះ​ឯទៀត (​២៩​-​៣២​)

ការបំភ្លឺច្បាប់ ១២:២

ឯកសារយោង

  • +ដច ៣៤:១៣

ការបំភ្លឺច្បាប់ ១២:៣

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +ដច ២៣:២៤
  • +បច ៧:២៥
  • +ដច ២៣:១៣; យ៉ូស ២៣:៧

ការបំភ្លឺច្បាប់ ១២:៤

ឯកសារយោង

  • +ចល ១៨:៣; បច ១២:៣១

ការបំភ្លឺច្បាប់ ១២:៥

ឯកសារយោង

  • +២ប្រ ៧:១២

ការបំភ្លឺច្បាប់ ១២:៦

ឯកសារយោង

  • +ចល ១:៣
  • +១ប្រ ២៩:៩; អែស ២:៦៨
  • +បច ១៤:២២
  • +ជប ១៨:១៩; បច ១២:១១
  • +បច ១២:១៧; ១៥:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ២

ការបំភ្លឺច្បាប់ ១២:៧

ឯកសារយោង

  • +បច ១៥:១៩, ២០
  • +ចល ២៣:៤០; បច ១២:១២, ១៨; ១៤:២៣, ២៦; ចសព ៣២:១១; ១០០:២; ភី ៤:៤

ការបំភ្លឺច្បាប់ ១២:៩

ឯកសារយោង

  • +១បស ៨:៥៦; ១ប្រ ២៣:២៥

ការបំភ្លឺច្បាប់ ១២:១០

ឯកសារយោង

  • +យ៉ូស ៣:១៧
  • +បច ៣៣:២៨; ១បស ៤:២៥

ការបំភ្លឺច្បាប់ ១២:១១

ឯកសារយោង

  • +បច ១៦:២; ២៦:២
  • +បច ១៤:២២, ២៣

ការបំភ្លឺច្បាប់ ១២:១២

ឯកសារយោង

  • +បច ១៤:២៦; ១បស ៨:៦៦; នេហ ៨:១០
  • +ជប ១៨:២០, ២៤; បច ១០:៩; ១៤:២៨, ២៩; យ៉ូស ១៣:១៤

ការបំភ្លឺច្បាប់ ១២:១៣

ឯកសារយោង

  • +ចល ១៧:៣, ៤; ១បស ១២:២៨

ការបំភ្លឺច្បាប់ ១២:១៤

ឯកសារយោង

  • +២ប្រ ៧:១២

ការបំភ្លឺច្បាប់ ១២:១៥

ឯកសារយោង

  • +បច ១២:២១

ការបំភ្លឺច្បាប់ ១២:១៦

ឯកសារយោង

  • +ដក ៩:៤; ចល ៧:២៦; ១៧:១០; សកម្ម ១៥:២០, ២៩
  • +ចល ១៧:១៣; បច ១៥:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៤, ទំ.  ៣១-៣២

ការបំភ្លឺច្បាប់ ១២:១៧

ឯកសារយោង

  • +បច ១៤:២២, ២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ២

ការបំភ្លឺច្បាប់ ១២:១៨

ឯកសារយោង

  • +បច ១២:១១; ១៤:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ២

ការបំភ្លឺច្បាប់ ១២:១៩

ឯកសារយោង

  • +ជប ១៨:២១; បច ១៤:២៧; ២ប្រ ៣១:៤; នេហ ១០:៣៨, ៣៩; ម៉ាឡ ៣:៨

ការបំភ្លឺច្បាប់ ១២:២០

ឯកសារយោង

  • +១បស ៤:២១
  • +ដក ១៥:១៨; ដច ៣៤:២៤; បច ១១:២៤
  • +ចល ១១:២-៤

ការបំភ្លឺច្បាប់ ១២:២១

ឯកសារយោង

  • +បច ១៤:២៣; ២ប្រ ៧:១២

ការបំភ្លឺច្បាប់ ១២:២២

ឯកសារយោង

  • +បច ១៤:៤, ៥

ការបំភ្លឺច្បាប់ ១២:២៣

ឯកសារយោង

  • +ចល ៣:១៧; បច ១២:១៦
  • +ដក ៩:៤; ចល ១៧:១១, ១៤

ការបំភ្លឺច្បាប់ ១២:២៤

ឯកសារយោង

  • +ចល ១៧:១៣; បច ១៥:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៤, ទំ.  ៣១-៣២

ការបំភ្លឺច្បាប់ ១២:២៧

ឯកសារយោង

  • +ចល ១៧:១១
  • +ចល ៤:២៩, ៣០

ការបំភ្លឺច្បាប់ ១២:២៩

ឯកសារយោង

  • +ដច ២៣:២៣; ចសព ៤៤:២; ៧៨:៥៥

ការបំភ្លឺច្បាប់ ១២:៣០

ឯកសារយោង

  • +បច ៧:១៦; ចសព ១០៦:៣៦; អេគ ២០:២៨

ការបំភ្លឺច្បាប់ ១២:៣១

ឯកសារយោង

  • +ចល ១៨:៣, ២១; ២០:២; បច ១៨:១០-១២; យេ ៣២:៣៥

ការបំភ្លឺច្បាប់ ១២:៣២

ឯកសារយោង

  • +យ៉ូស ២២:៥
  • +បច ៤:២; យ៉ូស ១:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ១២:២ដច ៣៤:១៣
បច. ១២:៣ដច ២៣:២៤
បច. ១២:៣បច ៧:២៥
បច. ១២:៣ដច ២៣:១៣; យ៉ូស ២៣:៧
បច. ១២:៤ចល ១៨:៣; បច ១២:៣១
បច. ១២:៥២ប្រ ៧:១២
បច. ១២:៦ចល ១:៣
បច. ១២:៦១ប្រ ២៩:៩; អែស ២:៦៨
បច. ១២:៦បច ១៤:២២
បច. ១២:៦ជប ១៨:១៩; បច ១២:១១
បច. ១២:៦បច ១២:១៧; ១៥:១៩
បច. ១២:៧បច ១៥:១៩, ២០
បច. ១២:៧ចល ២៣:៤០; បច ១២:១២, ១៨; ១៤:២៣, ២៦; ចសព ៣២:១១; ១០០:២; ភី ៤:៤
បច. ១២:៩១បស ៨:៥៦; ១ប្រ ២៣:២៥
បច. ១២:១០យ៉ូស ៣:១៧
បច. ១២:១០បច ៣៣:២៨; ១បស ៤:២៥
បច. ១២:១១បច ១៦:២; ២៦:២
បច. ១២:១១បច ១៤:២២, ២៣
បច. ១២:១២បច ១៤:២៦; ១បស ៨:៦៦; នេហ ៨:១០
បច. ១២:១២ជប ១៨:២០, ២៤; បច ១០:៩; ១៤:២៨, ២៩; យ៉ូស ១៣:១៤
បច. ១២:១៣ចល ១៧:៣, ៤; ១បស ១២:២៨
បច. ១២:១៤២ប្រ ៧:១២
បច. ១២:១៥បច ១២:២១
បច. ១២:១៦ដក ៩:៤; ចល ៧:២៦; ១៧:១០; សកម្ម ១៥:២០, ២៩
បច. ១២:១៦ចល ១៧:១៣; បច ១៥:២៣
បច. ១២:១៧បច ១៤:២២, ២៣
បច. ១២:១៨បច ១២:១១; ១៤:២៦
បច. ១២:១៩ជប ១៨:២១; បច ១៤:២៧; ២ប្រ ៣១:៤; នេហ ១០:៣៨, ៣៩; ម៉ាឡ ៣:៨
បច. ១២:២០១បស ៤:២១
បច. ១២:២០ដក ១៥:១៨; ដច ៣៤:២៤; បច ១១:២៤
បច. ១២:២០ចល ១១:២-៤
បច. ១២:២១បច ១៤:២៣; ២ប្រ ៧:១២
បច. ១២:២២បច ១៤:៤, ៥
បច. ១២:២៣ចល ៣:១៧; បច ១២:១៦
បច. ១២:២៣ដក ៩:៤; ចល ១៧:១១, ១៤
បច. ១២:២៤ចល ១៧:១៣; បច ១៥:២៣
បច. ១២:២៧ចល ១៧:១១
បច. ១២:២៧ចល ៤:២៩, ៣០
បច. ១២:២៩ដច ២៣:២៣; ចសព ៤៤:២; ៧៨:៥៥
បច. ១២:៣០បច ៧:១៦; ចសព ១០៦:៣៦; អេគ ២០:២៨
បច. ១២:៣១ចល ១៨:៣, ២១; ២០:២; បច ១៨:១០-១២; យេ ៣២:៣៥
បច. ១២:៣២យ៉ូស ២២:៥
បច. ១២:៣២បច ៤:២; យ៉ូស ១:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ១២:១-៣២

ការបំភ្លឺច្បាប់

១២ ​«​អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​ច្បាប់​និង​ក្រឹត្យ​ក្រម​ទាំង​នេះ នៅ​គ្រប់​វេលា​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក។ ២ ពេល​បណ្ដេញ​ប្រជា​ជាតិ​នា​នា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា នោះ​ត្រូវ​បំផ្លាញ​កន្លែង​ផ្សេង​ៗ​ដែល​ពួក​គេ​ទុក​ជា​ទី​សក្ការៈ​ដល់​ព្រះ​របស់​ពួក​គេ+ ទោះ​ជា​នៅ​លើ​ភ្នំ​ខ្ពស់​ៗ លើ​ទី​ទួល ឬ​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ក្ដី។ ៣ អ្នក​រាល់​គ្នា​ត្រូវ​រំលំ​ទី​បូជា​របស់​ពួក​គេ ហើយ​បំបាក់​បំបែក​បង្គោល​ថ្ម​ពិសិដ្ឋ​របស់​ពួក​គេ​ដែរ។+ ឯ​បង្គោល​ឈើ​ពិសិដ្ឋ*វិញ អ្នក​រាល់​គ្នា​ត្រូវ​ដុត​នៅ​ក្នុង​ភ្លើង។ អ្នក​រាល់​គ្នា​ត្រូវ​បំបាក់​បំបែក​រូប​ព្រះ​ផ្សេង​ៗ​របស់​ពួក​គេ​ចោល+ ដើម្បី​បំបាត់​ឈ្មោះ​ព្រះ​ទាំង​នោះ​ចេញ​ពី​កន្លែង​នោះ។+

៤ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​តាម​របៀប​នោះ​ឡើយ។+ ៥ ផ្ទុយ​ទៅ​វិញ ចូរ​ទៅ​កន្លែង​ណា​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​សម្រាប់​តាំង​នាម​លោក និង​សម្រាប់​អាស្រ័យ​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា រួច​គោរព​ប្រណិប័តន៍​លោក​នៅ​ទី​នោះ​ចុះ។+ ៦ នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​លា​សម្បថ គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ និង​គ្រឿង​បូជា​ផ្សេង​ៗ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​អំណោយ​១​ភាគ​១០+ និង​វិភាគទាន​ពី​ដៃ​របស់​អ្នក​រាល់​គ្នា+ រួម​ទាំង​កូន​ដំបូង​ពី​ហ្វូង​គោ​និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ដែរ។+ ៧ អ្នក​រាល់​គ្នា​និង​ពួក​អ្នក​ផ្ទះ ត្រូវ​បរិភោគ​នៅ​ទី​នោះ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ហើយ​អរ​សប្បាយ​នឹង​កិច្ចការ​ទាំង​អស់​របស់​ខ្លួន+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា។

៨ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ដូច​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​ធ្វើ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ​នោះ​ទេ។ ៩ ព្រោះ​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ក្នុង​ទី​សម្រាក+ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ជា​មត៌ក​ឡើយ។ ១០ ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេយ៉ូដាន់+ ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ លោក​នឹង​ការ​ពារ​អ្នក​រាល់​គ្នា​ពី​ពួក​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំ​វិញ ហើយ​អ្នក​រាល់​គ្នានឹង​រស់​នៅ​ដោយ​សុខ​សាន្ត។+ ១១ អ្នក​រាល់​គ្នា​ត្រូវ​នាំ​យក​គ្រឿង​បូជា​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ទៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​សម្រាប់​តាំង​នាម​លោក+ គឺ​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ផ្សេង​ៗ អំណោយ​១​ភាគ​១០+ និង​វិភាគទាន​ពី​ស្នា​ដៃ​របស់​អ្នក​រាល់​គ្នា និង​គ្រឿង​បូជា​លា​សម្បថ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា។ ១២ អ្នក​រាល់​គ្នា​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា+ ជា​មួយ​នឹង​កូន​ប្រុស​កូន​ស្រី​ខ្លួន និង​ខ្ញុំ​បម្រើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវីដែល​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​ដែរ។ ព្រោះ​ពួក​លេវី​មិន​បាន​ទទួល​ចំណែក​មត៌ក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទេ។+ ១៣ ចូរ​ប្រយ័ត្ន​កុំ​ជូន​គ្រឿង​បូជា​ដុត​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ប្រទះ​ឃើញ​នោះ​ឡើយ។+ ១៤ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ប៉ុណ្ណោះ គឺ​ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ណា​មួយ​របស់​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​អ្វី​គ្រប់​យ៉ាង ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។+

១៥ ​«​បើ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​សម្លាប់​សត្វ​ដើម្បី​បរិភោគ+ អ្នក​រាល់​គ្នា​អាច​ធ្វើ​ដូច្នេះ​នៅ​ក្រុង​ណា​មួយ​ក៏​បាន អាស្រ័យ​ទៅ​លើ​ពរ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ផ្ដល់​ឲ្យ។ អ្នក​ដែល​ស្អាត​បរិសុទ្ធ និង​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ អាច​បរិភោគ​សាច់​សត្វ​នោះ​បាន ដូច​ជា​បរិភោគ​សាច់​ក្ដាន់​ឬ​សាច់​ឈ្លូស​ដែរ។ ១៦ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​ទេ+ តែ​ត្រូវ​បង្ហូរ​ទៅ​ដី​ដូច​ជា​ទឹក​វិញ។+ ១៧ ក្នុង​បណ្ដា​ក្រុង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ភោគ​ផល​១​ភាគ​១០​ពី​ស្រូវ ស្រា​ថ្មី ប្រេង និង​កូន​ដំបូង​ពី​ហ្វូង​គោ​និង​ហ្វូង​ចៀម​ទេ+ សូម្បី​តែ​គ្រឿង​បូជា​លា​សម្បថ គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត និង​វិភាគទាន​ពី​ដៃ​របស់​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​បរិភោគ​ដែរ។ ១៨ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​អ្វី​ទាំង​នោះ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ដែល​ព្រះ​យេហូវ៉ា​នឹង​ជ្រើស​រើស+ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ប្រុស​កូន​ស្រី​ខ្លួន ទាំង​ខ្ញុំ​បម្រើ​ប្រុស​ស្រី ទាំង​ពួក​លេវីដែល​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​ដែរ។ ចូរ​អរ​សប្បាយ​នឹង​កិច្ចការ​ទាំង​អស់​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ១៩ ដរាប​ណា​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នោះ ដរាប​នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​លះ​ចោល​ពួក​លេវី​ឡើយ។+

២០ ​«​ក្រោយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ពង្រីក​ទឹក​ដី​របស់​អ្នក​រាល់​គ្នា+ ដូច​លោក​បាន​សន្យា​ហើយ+ បើ​អ្នក​រាល់​គ្នា​ចង់​បរិភោគ​សាច់​សត្វ នោះ​អ្នក​រាល់​គ្នា​អាច​បរិភោគ​នៅ​ពេល​ណា​ក៏​បាន។+ ២១ បើ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​សម្រាប់​តាំង​នាម​លោក+ស្ថិត​នៅ​ឆ្ងាយ​ពី​អ្នក​ពេក នោះ​អ្នក​រាល់​គ្នា​អាច​សម្លាប់​គោ​ឬ​ចៀម​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ ដូច​ខ្ញុំ​បាន​បង្គាប់ ហើយ​អាច​បរិភោគ​នៅ​ក្នុង​ក្រុង​បាន នៅ​ពេល​ណា​ដែល​អ្នក​រាល់​គ្នា​នឹក​ឃ្លាន។ ២២ អ្នក​រាល់​គ្នា​អាច​បរិភោគ​សាច់​សត្វ​នោះ​បាន ដូច​ជា​បរិភោគ​សាច់​ក្ដាន់​ឬ​សាច់​ឈ្លូស​ដែរ+ ទោះ​ជា​អ្នក​រាល់​គ្នា​ស្អាត​បរិសុទ្ធ ឬ​មិន​ស្អាត​បរិសុទ្ធ​ក្ដី។ ២៣ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​តាំង​ចិត្ត​មិន​បរិភោគ​ឈាម​ជា​ដាច់​ខាត+ ព្រោះ​ឈាម​ជា​ជីវិត។+ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​ដែល​មាន​ឈាម​នៅ​ក្នុង​នោះ​ទេ។ ២៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​ទេ តែ​ត្រូវ​បង្ហូរ​ទៅ​ដី​ដូច​ជា​ទឹក​វិញ។+ ២៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​ទេ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​ក្រោយ​ៗ​មក​អាច​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​លោក។ ២៦ ពេល​ទៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​នឹង​ជ្រើស​រើស អ្នក​រាល់​គ្នា​ត្រូវ​ជូន​នូវ​របស់​បរិសុទ្ធ​និង​គ្រឿង​បូជា​លា​សម្បថ​ដែល​ជា​របស់​ខ្លួន​ប៉ុណ្ណោះ។ ២៧ នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ទាំង​សាច់​ទាំង​ឈាម+ នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ចាក់​ឈាម​នៃ​គ្រឿង​បូជា​នៅ​ក្បែរ​ជើង​ទី​បូជា+របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ឯ​សាច់​វិញ អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។

២៨ ​«​ចូរ​កាន់​ខ្ជាប់​តាម​បង្គាប់​ទាំង​អស់​នេះ​ដែល​ខ្ញុំ​កំពុង​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​ក្រោយ​ៗ​មក ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ជា​និច្ច ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ល្អ​និង​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​លោក។

២៩ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​បំផ្លាញ​ប្រជា​ជាតិ​នា​នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ+ ហើយ​រស់​នៅ​ក្នុង​ស្រុក​នោះ។ ៣០ ក្រោយ​ពី​លោក​ធ្វើ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​កុំ​ដើរ​តាម​គន្លង​របស់​ពួក​គេ​ក្រែង​លោ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ពួក​គេ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​សួរ​នាំ​អំពី​ព្រះ​របស់​ពួក​គេ​ថា​៖ ‹តើ​ប្រជា​ជាតិ​ទាំង​នេះ​មាន​ទម្លាប់​បម្រើ​ព្រះ​របស់​ពួក​គេ​ដូច​ម្ដេច​ទៅ? ខ្ញុំ​ចង់​ដឹង​ដើម្បី​ធ្វើ​តាម​ដែរ›។+ ៣១ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ជា​ដាច់​ខាត ព្រោះ​ប្រជា​ជាតិ​ទាំង​នោះ​មាន​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​សព្វ​បែប​យ៉ាង ក្នុង​ការ​គោរព​បូជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​ថែម​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជូន​ព្រះ​ទាំង​នោះ​ទៀត​ផង។ ទង្វើ​ទាំង​នោះ ព្រះ​យេហូវ៉ា​ស្អប់​ខ្លាំង​ណាស់។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ឡើយ។+ ៣២ បង្គាប់​ទាំង​អស់​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ចូរ​អ្នក​រាល់​គ្នា​កាន់​តាម​ឲ្យ​បាន​ដិត​ដល់+ មិន​ត្រូវ​បន្ថែម​ឬ​បន្ថយ​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក