បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • ការ​ចាក​ចេញ​ពី​ភ្នំ​ហូរែប (​១​-​៨​)

      • មេ​ដឹក​នាំ​និង​អ្នក​សម្រេច​ក្ដី​បាន​ត្រូវ​តែង​តាំង (​៩​-​១៨​)

      • ការ​មិន​ស្ដាប់​បង្គាប់​នៅ​តំបន់​កាដេសបានា (​១៩​-​៤៦​)

        • ពួក​អ៊ីស្រាអែល​មិន​ព្រម​ចូល​ក្នុង​ស្រុក​កាណាន (​២៦​-​៣៣​)

        • ការ​ប្រយុទ្ធ​នឹង​ពួក​កាណាន​មិន​បាន​ជោគ​ជ័យ (​៤១​-​៤៦​)

ការបំភ្លឺច្បាប់ ១:២

ឯកសារយោង

  • +បច ៩:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៥, ទំ.  ៣០

ការបំភ្លឺច្បាប់ ១:៣

ឯកសារយោង

  • +ជប ៣២:១៣; ៣៣:៣៨

ការបំភ្លឺច្បាប់ ១:៤

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្ដេច​អុក​នៃ​តំបន់​បាសាន​ដែល​រស់​នៅ​ក្រុង​អាសថារ៉ូត​និង​ក្រុង​អេទ្រី​»​

ឯកសារយោង

  • +ជប ២១:២៣, ២៤; យ៉ូស ១២:១, ២
  • +ជប ២១:៣៣-៣៥
  • +យ៉ូស ១៣:៨, ១២

ការបំភ្លឺច្បាប់ ១:៥

ឯកសារយោង

  • +បច ៤:៨; ១៧:១៨; នេហ ៨:៧

ការបំភ្លឺច្បាប់ ១:៦

ឯកសារយោង

  • +ដច ១៩:១; ជប ១០:១១, ១២

ការបំភ្លឺច្បាប់ ១:៧

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​តំបន់​ភ្នំ​លីបង់

ឯកសារយោង

  • +ដក ១៥:១៦
  • +យ៉ូស ១២:២, ៣
  • +យ៉ូស ៩:១, ២
  • +យ៉ូស ១៣:១, ៥; ១បស ៩:១៩
  • +ដក ១៥:១៨

ការបំភ្លឺច្បាប់ ១:៨

ឯកសារយោង

  • +ដក ២៦:៣
  • +ដក ២៨:១៣
  • +ដក ១២:៧; ១៣:១៤, ១៥; ១៧:១, ៧

ការបំភ្លឺច្បាប់ ១:៩

ឯកសារយោង

  • +ដច ១៨:១៧, ១៨

ការបំភ្លឺច្បាប់ ១:១០

ឯកសារយោង

  • +ដក ១៥:១, ៥; ដច ៣២:១៣; ជប ២៦:៥១; បច ១០:២២

ការបំភ្លឺច្បាប់ ១:១១

ឯកសារយោង

  • +១បស ៣:៨
  • +ដក ១២:១-៣; ២២:១៥, ១៧; ២៦:៣, ៤; ដច ២៣:២៥

ការបំភ្លឺច្បាប់ ១:១២

ឯកសារយោង

  • +ដច ១៨:១៧, ១៨; ជប ១១:១១; ២០:៣

ការបំភ្លឺច្បាប់ ១:១៣

ឯកសារយោង

  • +ដច ១៨:២១

ការបំភ្លឺច្បាប់ ១:១៥

ឯកសារយោង

  • +ដច ១៨:២៥

ការបំភ្លឺច្បាប់ ១:១៦

ឯកសារយោង

  • +ដច ២៣:៨; បច ១៦:១៨; យ៉ូន ៧:២៤
  • +ដច ២២:២១; ចល ១៩:៣៤; ២៤:២២

ការបំភ្លឺច្បាប់ ១:១៧

ឯកសារយោង

  • +ចល ១៩:១៥; រ៉ូម ២:១១
  • +ដច ២៣:៣
  • +សុភ ២៩:២៥
  • +២ប្រ ១៩:៦
  • +ដច ១៨:២៥, ២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៥, ទំ.  ៣០

ការបំភ្លឺច្បាប់ ១:១៩

ឯកសារយោង

  • +ជប ១០:១២; បច ៨:១៤, ១៥; យេ ២:៦
  • +ជប ១៣:២៩
  • +ជប ១៣:២៦

ការបំភ្លឺច្បាប់ ១:២១

ឯកសារយោង

  • +ដច ២៣:២៧; បច ១:៨

ការបំភ្លឺច្បាប់ ១:២២

ឯកសារយោង

  • +ជប ១៣:១, ២

ការបំភ្លឺច្បាប់ ១:២៣

ឯកសារយោង

  • +ជប ១៣:៣

ការបំភ្លឺច្បាប់ ១:២៤

ឯកសារយោង

  • +ជប ១៣:១៧

ការបំភ្លឺច្បាប់ ១:២៥

ឯកសារយោង

  • +ជប ១៣:២៣-២៧

ការបំភ្លឺច្បាប់ ១:២៦

ឯកសារយោង

  • +ជប ១៤:១-៤

ការបំភ្លឺច្បាប់ ១:២៨

ឯកសារយោង

  • +ជប ៣២:៩; យ៉ូស ១៤:៧, ៨
  • +ជប ១៣:២៨, ៣៣
  • +ជប ១៣:២២; យ៉ូស ១១:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៨/២០១៣, ទំ.  ១១

ការបំភ្លឺច្បាប់ ១:២៩

ឯកសារយោង

  • +ជប ១៤:៩

ការបំភ្លឺច្បាប់ ១:៣០

ឯកសារយោង

  • +ដច ១៤:១៤; យ៉ូស ១០:៤២
  • +ជប ១៤:២២

ការបំភ្លឺច្បាប់ ១:៣២

ឯកសារយោង

  • +ចសព ៧៨:២២; ១០៦:២៤; ហេ ៣:១៦, ១៩; យូ ៥

ការបំភ្លឺច្បាប់ ១:៣៣

ឯកសារយោង

  • +ដច ១៣:២១; ៤០:៣៦; ជប ១០:៣៣, ៣៤; ចសព ៧៨:១៤

ការបំភ្លឺច្បាប់ ១:៣៤

ឯកសារយោង

  • +ជប ១៤:២៨, ៣៥; ៣២:១០-១២; បច ២:១៤; ចសព ៩៥:១១; ហេ ៣:១១

ការបំភ្លឺច្បាប់ ១:៣៥

ឯកសារយោង

  • +ជប ១៤:២៩, ៣៥; ១កូ ១០:១, ៥; ហេ ៣:១៧

ការបំភ្លឺច្បាប់ ១:៣៦

ឯកសារយោង

  • +ជប ១៤:២៤; យ៉ូស ១៤:៩

ការបំភ្លឺច្បាប់ ១:៣៧

ឯកសារយោង

  • +ជប ២០:១២; ២៧:១៣, ១៤; បច ៣:២៦; ចសព ១០៦:៣២

ការបំភ្លឺច្បាប់ ១:៣៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រះ​ធ្វើ​ឲ្យ​គាត់​រឹង​មាំ​»​

ឯកសារយោង

  • +ដច ៣៣:១១; ជប ១១:២៨
  • +ជប ១៤:៣៨
  • +ជប ២៧:១៨; បច ៣១:៧; យ៉ូស ១:៦, ៩

ការបំភ្លឺច្បាប់ ១:៣៩

ឯកសារយោង

  • +ជប ១៤:៣
  • +ជប ១៤:៣០, ៣១

ការបំភ្លឺច្បាប់ ១:៤០

ឯកសារយោង

  • +ជប ១៤:២៥

ការបំភ្លឺច្បាប់ ១:៤១

ឯកសារយោង

  • +ជប ១៤:៣៩-៤៥

ការបំភ្លឺច្បាប់ ១:៤២

ឯកសារយោង

  • +ចល ២៦:១៤, ១៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ១:២បច ៩:២៣
បច. ១:៣ជប ៣២:១៣; ៣៣:៣៨
បច. ១:៤ជប ២១:២៣, ២៤; យ៉ូស ១២:១, ២
បច. ១:៤ជប ២១:៣៣-៣៥
បច. ១:៤យ៉ូស ១៣:៨, ១២
បច. ១:៥បច ៤:៨; ១៧:១៨; នេហ ៨:៧
បច. ១:៦ដច ១៩:១; ជប ១០:១១, ១២
បច. ១:៧យ៉ូស ១៣:១, ៥; ១បស ៩:១៩
បច. ១:៧ដក ១៥:១៨
បច. ១:៧ដក ១៥:១៦
បច. ១:៧យ៉ូស ១២:២, ៣
បច. ១:៧យ៉ូស ៩:១, ២
បច. ១:៨ដក ២៦:៣
បច. ១:៨ដក ២៨:១៣
បច. ១:៨ដក ១២:៧; ១៣:១៤, ១៥; ១៧:១, ៧
បច. ១:៩ដច ១៨:១៧, ១៨
បច. ១:១០ដក ១៥:១, ៥; ដច ៣២:១៣; ជប ២៦:៥១; បច ១០:២២
បច. ១:១១១បស ៣:៨
បច. ១:១១ដក ១២:១-៣; ២២:១៥, ១៧; ២៦:៣, ៤; ដច ២៣:២៥
បច. ១:១២ដច ១៨:១៧, ១៨; ជប ១១:១១; ២០:៣
បច. ១:១៣ដច ១៨:២១
បច. ១:១៥ដច ១៨:២៥
បច. ១:១៦ដច ២៣:៨; បច ១៦:១៨; យ៉ូន ៧:២៤
បច. ១:១៦ដច ២២:២១; ចល ១៩:៣៤; ២៤:២២
បច. ១:១៧ចល ១៩:១៥; រ៉ូម ២:១១
បច. ១:១៧ដច ២៣:៣
បច. ១:១៧សុភ ២៩:២៥
បច. ១:១៧២ប្រ ១៩:៦
បច. ១:១៧ដច ១៨:២៥, ២៦
បច. ១:១៩ជប ១០:១២; បច ៨:១៤, ១៥; យេ ២:៦
បច. ១:១៩ជប ១៣:២៩
បច. ១:១៩ជប ១៣:២៦
បច. ១:២១ដច ២៣:២៧; បច ១:៨
បច. ១:២២ជប ១៣:១, ២
បច. ១:២៣ជប ១៣:៣
បច. ១:២៤ជប ១៣:១៧
បច. ១:២៥ជប ១៣:២៣-២៧
បច. ១:២៦ជប ១៤:១-៤
បច. ១:២៨ជប ៣២:៩; យ៉ូស ១៤:៧, ៨
បច. ១:២៨ជប ១៣:២៨, ៣៣
បច. ១:២៨ជប ១៣:២២; យ៉ូស ១១:២១
បច. ១:២៩ជប ១៤:៩
បច. ១:៣០ដច ១៤:១៤; យ៉ូស ១០:៤២
បច. ១:៣០ជប ១៤:២២
បច. ១:៣២ចសព ៧៨:២២; ១០៦:២៤; ហេ ៣:១៦, ១៩; យូ ៥
បច. ១:៣៣ដច ១៣:២១; ៤០:៣៦; ជប ១០:៣៣, ៣៤; ចសព ៧៨:១៤
បច. ១:៣៤ជប ១៤:២៨, ៣៥; ៣២:១០-១២; បច ២:១៤; ចសព ៩៥:១១; ហេ ៣:១១
បច. ១:៣៥ជប ១៤:២៩, ៣៥; ១កូ ១០:១, ៥; ហេ ៣:១៧
បច. ១:៣៦ជប ១៤:២៤; យ៉ូស ១៤:៩
បច. ១:៣៧ជប ២០:១២; ២៧:១៣, ១៤; បច ៣:២៦; ចសព ១០៦:៣២
បច. ១:៣៨ដច ៣៣:១១; ជប ១១:២៨
បច. ១:៣៨ជប ១៤:៣៨
បច. ១:៣៨ជប ២៧:១៨; បច ៣១:៧; យ៉ូស ១:៦, ៩
បច. ១:៣៩ជប ១៤:៣
បច. ១:៣៩ជប ១៤:៣០, ៣១
បច. ១:៤០ជប ១៤:២៥
បច. ១:៤១ជប ១៤:៣៩-៤៥
បច. ១:៤២ចល ២៦:១៤, ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ១:១-៤៦

ការបំភ្លឺច្បាប់

១ នេះ​ជា​ពាក្យ​ដែល​ម៉ូសេ​និយាយ​ទៅ​កាន់​បណ្ដា​ជន​អ៊ីស្រាអែល នៅ​តំបន់​ទន្លេយ៉ូដាន់ ក្នុង​តំបន់​ស្ងាត់​ជ្រងំ ត្រង់​វាល​ខាង​មុខ​ស៊ូភ នៅ​កណ្ដាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសាហាប់។ ២ ពេល​ធ្វើ​ដំណើរ​ពី​ហូរែប​ទៅ​តំបន់​កាដេសបានា+ ឆ្លង​កាត់​តាម​ផ្លូវ​ភ្នំ​សៀ ពួក​គេ​ត្រូវ​ចំណាយ​ពេល​អស់​១១​ថ្ងៃ។ ៣ នៅ​ថ្ងៃ​ទី​១ ខែ​ទី​១១ ក្នុង​ឆ្នាំ​ទី​៤០+ ម៉ូសេ​បាន​ប្រាប់​ការ​ណែនាំ​ទាំង​អស់​ពី​ព្រះ​យេហូវ៉ា​ដល់​បណ្ដា​ជន​អ៊ីស្រាអែល ៤ គឺ​ក្រោយ​ពី​វាយ​ឈ្នះ​ស្ដេច​ស៊ីហុន+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរីដែល​រស់​នៅ​ក្រុង​ហែសបូន និង​ក្រោយ​ពី​វាយ​ឈ្នះ​ស្ដេច​អុក+នៃ​តំបន់​បាសាន​នៅ​ក្រុង​អេទ្រី ជា​ស្ដេច​ដែល​រស់​នៅ​ក្រុង​អាសថារ៉ូត។*+ ៥ នៅ​តំបន់​ទន្លេយ៉ូដាន់​ក្នុង​ស្រុក​ម៉ូអាប់ ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ច្បាប់+ដូច​ត​ទៅ​៖

៦ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង បាន​ប្រាប់​យើង​នៅ​ភ្នំ​ហូរែប​ថា​៖ ‹អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​តំបន់​ភ្នំ​នេះ​យូរ​ល្មម​ហើយ។+ ៧ ចូរ​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​របស់​ពួក​អាម៉ូរី+ ហើយ​ឆ្ពោះ​ទៅ​តំបន់​ជិត​ខាង​ទាំង​អស់ គឺ​តំបន់​អារ៉ាបា+ តំបន់​ភ្នំ តំបន់​សេភីឡា តំបន់​ណេកេប និង​តំបន់​ឆ្នេរ។+ រួច​បន្ត​ដំណើរ​ទៅ​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ហើយ​ទៅ​រហូត​ដល់​លីបង់*+ និង​ទន្លេ​អឺប្រាត។+ ៨ មើល! ខ្ញុំ​បាន​រៀបចំ​ទឹក​ដី​ទាំង​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​អ្នក​រាល់​គ្នា​ទៅ​ចាប់​យក​ទុក​ជា​មត៌ក​ចុះ ព្រោះ​ខ្ញុំ​យេហូវ៉ា​បាន​សន្យា​ប្រគល់​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា គឺ​អាប្រាហាំ អ៊ីសាក+ និង​យ៉ាកុប+ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​ដែរ›។+

៩ ​«​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​មិន​អាច​មើល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ។+ ១០ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​ៗ ហើយ​រហូត​មក​ដល់​ឥឡូវ​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។+ ១១ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំនួន​កើន​ឡើង+រាប់​ពាន់​ដង​ទៅ​ទៀត ហើយ​សូម​ឲ្យ​លោក​ផ្ដល់​ពរ​ដល់​អ្នក​រាល់​គ្នា​ដូច​ដែល​លោក​បាន​សន្យា។+ ១២ ឯ​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​មិន​អាច​រ៉ាប់​រង​បន្ទុក​តែ​ម្នាក់​ឯង​បាន​ទេ ហើយ​ក៏​មិន​អាច​ទ្រាំ​នឹង​ការ​រក​រឿង​របស់​អ្នក​រាល់​គ្នា​បាន​ដែរ។+ ១៣ ហេតុ​នេះ ចូរ​ជ្រើស​រើស​បុរស​ឈ្លាស​វៃ ចេះ​ពិចារណា និង​មាន​បទ​ពិសោធន៍ ពី​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​តែង​តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ្នក​រាល់​គ្នា›។+ ១៤ អ្នក​រាល់​គ្នា​បាន​តប​ថា​៖ ‹គំនិត​នេះ​ល្អ​ណាស់›។ ១៥ ដូច្នេះ ខ្ញុំ​បាន​តែង​តាំង​ប្រមុខ​នៃ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​បុរស​ឈ្លាស​វៃ និង​មាន​បទ​ពិសោធន៍ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ្នក​រាល់​គ្នា ពោល​គឺ​មេ​លើ​១.០០០​នាក់ មេ​លើ​១០០​នាក់ មេ​លើ​៥០​នាក់ មេ​លើ​១០​នាក់ និង​អ្នក​ឯ​ទៀត​ដែល​ជា​ប្រមុខ។+

១៦ ​«​នៅ​គ្រា​នោះ ខ្ញុំ​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​អ្នក​សម្រេច​ក្ដី​ថា​៖ ‹ពេល​បណ្ដា​ជន​នាំ​រឿង​ក្ដី​មក​ប្រាប់​អ្នក​រាល់​គ្នា ចូរ​កាត់​ក្ដី​ឲ្យ​ពួក​គេ​ដោយ​សុចរិត+ ទោះ​ជា​រឿង​ក្ដី​នោះ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់ ឬ​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១៧ ពេល​កាត់​ក្ដី អ្នក​រាល់​គ្នា​មិន​ត្រូវ​លម្អៀង​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​រឿង​ក្ដី​របស់​អ្នក​តូច​និង​អ្នក​ធំ+ ហើយ​មិន​ត្រូវ​ខ្លាច​មនុស្ស​ទេ+ ព្រោះ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ជំនួស​ព្រះ។+ ប៉ុន្តែ បើ​មាន​រឿង​ក្ដី​ណា​ពិបាក អ្នក​រាល់​គ្នា​អាច​នាំ​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​សម្រេច​ក្ដី​នោះ›។+ ១៨ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ណែនាំ​អ្នក​ទាំង​អស់​គ្នា​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដែរ។

១៩ ​«​បន្ទាប់​មក យើង​បាន​ចាក​ចេញ​ពី​ភ្នំ​ហូរែប ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ស្ងាត់​ជ្រងំ​ធំ​ៗ​និង​គួរ​ឲ្យ​ខ្លាច។+ អ្នក​រាល់​គ្នា​បាន​ឃើញ​តំបន់​នោះ​ដោយ​ផ្ទាល់​ភ្នែក កាល​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី+ តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ ក្រោយ​មក យើង​បាន​ទៅ​ដល់​តំបន់​កាដេសបានា។+ ២០ ពេល​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹អ្នក​រាល់​គ្នា​បាន​មក​ដល់​តំបន់​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី​ហើយ គឺ​តំបន់​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នឹង​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។ ២១ ចូរ​ឡើង​ទៅ​ចាប់​យក​តំបន់​នោះ​ទុក​ជា​មត៌ក ដូច​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​បង្គាប់ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ប្រគល់​ទឹក​ដី​នោះ​ដល់​អ្នក​រាល់​គ្នា​ហើយ។+ ចូរ​កុំ​ភ័យ​ខ្លាច ឬ​តក់​ស្លុត​ឡើយ›។

២២ ​«​ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​មក​ជួប​ខ្ញុំ ហើយ​ប្រាប់​ថា​៖ ‹សូម​លោក​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដី​នោះ ហើយ​មក​រាយ​ការណ៍​ប្រាប់​យើង​អំពី​ស្ថានភាព​ក្រុង​ទាំង​នោះ និង​អំពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ›។+ ២៣ ខ្ញុំ​គិត​ថា​យោបល់​នោះ​ល្អ​ណាស់ ដូច្នេះ​ខ្ញុំ​បាន​ជ្រើស​រើស​បុរស​១២​នាក់​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ។+ ២៤ ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​តំបន់​ភ្នំ+ ហើយ​ពេល​ទៅ​ដល់​ជ្រលង​អេសកូល ពួក​គេ​បាន​សង្កេត​មើល​ស្រុក​នោះ។ ២៥ ពួក​គេ​ក៏​បាន​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ​មក​បង្ហាញ​ដល់​យើង ហើយ​រាយ​ការណ៍​ថា​៖ ‹ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នឹង​ប្រគល់​ឲ្យ គឺ​ជា​ស្រុក​ល្អ​ណាស់›។+ ២៦ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ ថែម​ទាំង​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៀត​ផង។+ ២៧ អ្នក​រាល់​គ្នា​ចេះ​តែ​រអ៊ូ​រទាំ​ក្នុង​ត្រសាល​ខ្លួន​ថា​៖ ‹ព្រះ​យេហូវ៉ា​ស្អប់​យើង​បាន​ជា​លោក​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដើម្បី​ប្រគល់​យើង​ឲ្យ​ពួក​អាម៉ូរី​បំផ្លាញ​ចោល។ ២៨ តើ​កន្លែង​ដែល​យើង​នឹង​ទៅ​នោះ ជា​កន្លែង​បែប​ណា? យើង​ធ្លាក់​ទឹក​ចិត្ត​ជា​ខ្លាំង+ ពេល​ដែល​ឮ​បង​ប្អូន​យើង​ប្រាប់​ថា​៖ ​«​អ្នក​ស្រុក​នោះ​មាន​មាឌ​ធំ ហើយ​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់។ ក្រុង​របស់​ពួក​គេ​ធំ​សម្បើម ហើយ​មាន​កំពែង​រឹង​មាំ​ខ្ពស់​ដល់​មេឃ។+ យើង​ថែម​ទាំង​ឃើញ​ពួក​កូន​ចៅ​របស់​អេណាគីម+នៅ​ទី​នោះ​ដែរ​»​›។

២៩ ​«​ដូច្នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹កុំ​ភ័យ​តក់​ស្លុត​ឬ​ខ្លាច​ពួក​គេ​ឡើយ។+ ៣០ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​នាំ​មុខ​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា+ ដូច​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ កាល​ដែល​លោក​បាន​ធ្វើ​នៅ​ស្រុក​អេហ្ស៊ីប។+ ៣១ នៅ​តំបន់​ស្ងាត់​ជ្រងំ អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ដែរ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​បីទ្រ​អ្នក​រាល់​គ្នា ដូច​ជា​ឪពុក​បី​ទ្រ​កូន គឺ​នៅ​គ្រប់​កន្លែង​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​រហូត​មក​ដល់​កន្លែង​នេះ›។ ៣២ ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​រាល់​គ្នា​មិន​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ។+ ៣៣ លោក​តែង​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​មើល​ថា​កន្លែង​ណា​ដែល​គួរ​បោះ​ជំរំ។ លោក​បាន​លេច​មក​ជា​បង្គោល​ភ្លើង​នៅ​ពេល​យប់ ហើយ​ជា​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ ដើម្បី​នាំ​ផ្លូវ​អ្នក​រាល់​គ្នា។+

៣៤ ​«​នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​ក៏​បាន​ឮ​អ្វី​ដែល​អ្នក​រាល់​គ្នា​និយាយ​ដែរ ហើយ​លោក​បាន​ខឹង​យ៉ាង​ខ្លាំង រួច​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖+ ៣៥ ‹ក្នុង​ជំនាន់​មនុស្ស​អាក្រក់​នេះ នឹង​គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​ស្រុក​ដ៏​ល្អ​ដែល​ខ្ញុំ​បាន​សន្យា​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ទេ+ ៣៦ លើក​លែង​តែ​កាលែប​ជា​កូន​យេផុនណា។ គាត់​នឹង​ឃើញ​ស្រុក​នោះ ហើយ​ខ្ញុំ​នឹង​ប្រគល់​ទឹក​ដី​ដែល​គាត់​បាន​ដើរ​កាត់ ឲ្យ​ដល់​គាត់​និង​កូន​ចៅ​របស់​គាត់ ព្រោះ​គាត់​បាន​ដើរ​តាម​ខ្ញុំ​ជា​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត›។+ ៣៧ ព្រះ​យេហូវ៉ា​ថែម​ទាំង​បាន​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ក៏​មិន​អាច​ចូល​ក្នុង​ស្រុក​នោះ​បាន​ដែរ។+ ៣៨ ឯ​យ៉ូស្វេ​ជា​កូន​របស់​នុន​ដែល​ជា​អ្នក​បម្រើ​របស់​អ្នក+ គាត់​នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ។+ ចូរ​ពង្រឹង​កម្លាំង​ចិត្ត​គាត់*+ ព្រោះ​គាត់​ជា​អ្នក​ដែល​នឹង​ជួយ​ប្រជា​ជាតិ​អ៊ីស្រាអែល​ឲ្យ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​មត៌ក›។ ៣៩ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​រាល់​គ្នា​ថា​៖ ‹ចំណែក​កូន​ចៅ​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ថា​នឹង​ត្រូវ​គេ​ចាប់​យក+ ជា​កូន​ចៅ​ដែល​មិន​ទាន់​ស្គាល់​ល្អ​ស្គាល់​អាក្រក់ គឺ​ពួក​គេ​នោះ​ហើយ​ដែល​នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ខ្ញុំ​នឹង​ប្រគល់​ស្រុក​នោះ​ឲ្យ​ពួក​គេ​ទុក​ជា​មត៌ក។+ ៤០ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រឡប់​ទៅ​តំបន់​ស្ងាត់​ជ្រងំ​តាម​ផ្លូវ​ទៅ​សមុទ្រក្រហម​វិញ​ទៅ›។+

៤១ ​«​ឮ​ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹ពួក​យើង​បាន​ធ្វើ​ខុស​ទាស់​នឹង​ព្រះ​យេហូវ៉ា​ហើយ។ ឥឡូវ​ពួក​យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​បង្គាប់​ព្រះ​យេហូវ៉ា!›។ រួច​អ្នក​រាល់​គ្នា​បាន​ប្រដាប់​អាវុធ​រៀង​ៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ការ​ឡើង​ភ្នំ​ទៅ​ច្បាំង​ដណ្ដើម​យក​តំបន់​ទាំង​មូល គឺ​ជា​ការ​ងាយ​ស្រួល​ណាស់។+ ៤២ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឡើង​ទៅ​ប្រយុទ្ធ​ទេ ព្រោះ​ខ្ញុំ​នឹង​មិន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ។+ បើ​អ្នក​រាល់​គ្នា​ឡើង​ទៅ​ច្បាំង អ្នក​រាល់​គ្នា​នឹង​ចាញ់​សត្រូវ​មិន​ខាន​»​›។ ៤៣ ខ្ញុំ​ក៏​បាន​ប្រាប់​ប្រសាសន៍​នោះ​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​នៅ​តែ​ចចេស​ឡើង​ទៅ​ទៀត។ ៤៤ ពេល​នោះ ជន​ជាតិ​អាម៉ូរីដែល​រស់​នៅ​លើ​ភ្នំ​នោះ បាន​ចេញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ឲ្យ​រត់​ខ្ចាត់​ខ្ចាយ ទៅ​តំបន់​សៀ​រហូត​ដល់​ហោម៉ា។ ពួក​គេ​បាន​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ជា​ឃ្មុំ​ដេញ​ទិច។ ៤៥ ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​បាន​យំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា តែ​ព្រះ​យេហូវ៉ា​មិន​បាន​ស្ដាប់ ឬ​អើពើ​នឹង​អ្នក​រាល់​គ្នា​ឡើយ។ ៤៦ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​បន្ត​ស្នាក់​នៅ​តំបន់​កាដេស​យូរ​យ៉ាង​នេះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក