បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/២ ទំ. ៣
  • ចុះយ៉ាងណាបើគេកុហកយើង?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចុះយ៉ាងណាបើគេកុហកយើង?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លទ្ធផល​អាក្រក់​ពី​ការ​កុហក
  • ហេតុដែលយើងគួរនិយាយពិតជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើសេចក្ដីពិតនៅតែសំខាន់ទេ?
    ប្រធានបទឯទៀត
  • ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ការយកតម្រាប់តាមព្រះនៃសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/២ ទំ. ៣

ចុះ​យ៉ាង​ណា​បើ​គេ​កុហក​យើង?

​«ខ្ញុំ​ស្អប់​ការ​ភូតភរ ហើយ​មិន​ពេញ​ចិត្ត​សោះ​ពេល​គេ​កុហក​ខ្ញុំ!»។ នេះ​ជា​ទស្សនៈ​របស់​នារី​ម្នាក់​អាយុ​តែ​១៦​ឆ្នាំ ហើយ​យើង​ភាគ​ច្រើន​ក៏​មាន​ទស្សនៈ​ដូច​គាត់​ដែរ។ ធម្មតា​យើង​សង្ឃឹម​ថា អ្វី​ដែល​គេ​ប្រាប់​យើង​ឬ​អ្វី​ដែល​យើង​អាន​នោះ សុទ្ធតែ​ជា​ការ​ពិត។ ប៉ុន្តែ តើ​យើង​ពោល​ពាក្យ​ពិត​ជា​និច្ច​ពេល​និយាយ​ជា​មួយ​អ្នក​ដទៃ​ទេ?

តាម​ការ​ស្ទង់​មតិ​ប្រជាជន​មួយ​ចំនួន​នៅ​ប្រទេស​អាឡឺម៉ង់ ភាគ​ច្រើន​គេ​មាន​ទស្សនៈ​ថា «ការ​កុហក​បន្ដិច​បន្តួច​អំពី​រឿង​តូចតាច​គ្មាន​អ្វី​ខុស​ទេ ឲ្យ​តែ​យើង​មាន​បំណង​ការពារ​ខ្លួន​ឬ​ចង់​ជួយ​អ្នក​ដទៃ។ តាម​ពិត ជា​ការ​ចាំបាច់​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ដើម្បី​ស្រុះស្រួល​គ្នា»។ ហើយ​អ្នក​កាសែត​ម្នាក់​បាន​សរសេរ​ថា​៖ «គួរ​ឲ្យ​សរសើរ​ណាស់ ពួក​អ្នក​ដែល​ខំ​ពោល​តែ​ពាក្យ​ពិត​ជា​និច្ច ប៉ុន្តែ​ធ្វើ​ដូច្នេះ​ក៏​នាំ​ឲ្យ​ធុញទ្រាន់​ដែរ»។ នេះ​ដូច​ជា​សុភាសិត​ខ្មែរ​ចែង​ថា​៖ «ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ត្រង់​កុំ​ចោល»។

តើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ពោល​ពាក្យ​ពិត​មក​កាន់​យើង តែ​ជួន​កាល​យើង​គិត​ថា​មិន​ចាំបាច់​និយាយ​ពិត​ទៅ​កាន់​អ្នក​ដទៃ​ឬ? តើ​ការ​និយាយ​ពិត​ឬ​មិន​ពិត​ជា​រឿង​សំខាន់​ទេ? តើ​ការ​កុហក​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

លទ្ធផល​អាក្រក់​ពី​ការ​កុហក

សូម​គិត​ពិចារណា​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​កុហក។ ការ​ភូត​កុហក​អាច​ធ្វើ​ឲ្យ​គូ​ស្វាមី​ភរិយា​និង​សមាជិក​គ្រួសារ​ទាំង​ឡាយ​លែង​ទុក​ចិត្ត​គ្នា។ ការ​និយាយ​ដើម​គេ​អាច​បង្ខូច​កិត្ដិនាម​អ្នក​ដទៃ។ បើ​បុគ្គលិក​ក្រុម​ហ៊ុន​ឬ​រោងចក្រ​មិន​ទៀងត្រង់ រោងចក្រ​ខាត​លុយ​ហើយ​នេះ​ធ្វើ​ឲ្យ​អីវ៉ាន់​ឡើង​ថ្លៃ។ ពេល​ប្រជាជន​គេច​ពន្ធ នោះ​រដ្ឋាភិបាល​គ្មាន​ថវិកា​រៀបចំ​សេ​វា​កម្ម​ផ្សេងៗ។ បើ​អ្នក​ស្រាវជ្រាវ​សរសេរ​អ្វី​ដែល​គេ​ដឹង​ថា​ជា​ព័ត៌មាន​មិន​ពិត នេះ​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​គេ​ផ្ទាល់​ព្រម​ទាំង​បង្ខូច​កិត្ដិនាម​ស្ថាប័ន​នោះ​ដែរ។ ចំពោះ​មនុស្ស​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន​ភ្លាមៗ នោះ​ពួក​គេ​ងាយ​ចាញ់​បញ្ឆោត​អ្នក​ដែល​បោកប្រាស់ ហើយ​បាត់បង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ឬ​ក៏​មាន​លទ្ធផល​អាក្រក់​ជាង​នោះ​ទៅ​ទៀត។ អាស្រ័យ​ហេតុ​នេះ​ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​ព្រះ​គម្ពីរ​ប្រាប់​ថា ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​ណាស់​នូវ​«អណ្ដាត​ភូតភរ»​និង​«សាក្សី​ក្លែង​ក្លាយ»​ជា​ដើម «ដែល​ពោល​ពាក្យ​កំភូត»។—សុភាសិត ៦:១៦​-​១៩

មនុស្ស​គ្រប់​រូប​ទទួល​ស្គាល់​ថា ការ​ភូត​កុហក​ដែល​មាន​ទូទៅ​អាច​នាំ​ឲ្យ​បុគ្គល​ម្នាក់ៗ​រង​គ្រោះ​ថ្នាក់ ទាំង​បង្ខូច​សង្គម​មនុស្ស​ផង​ដែរ។ បើ​ដូច្នេះ ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ចេះ​តែ​និយាយ​កុហក? តើ​គ្រប់​ទាំង​ពំនោល​មិន​ពិត​តែង​តែ​ចាត់​ទុក​ជា​ការ​កុហក​ឬ? យើង​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ​និង​សំណួរ​ឯ​ទៀត​ក្នុង​អត្ថបទ​បន្ទាប់។

[រូបភាព​នៅ​ទំព័រ​៣]

ការ​ភូត​កុហក​អាច​ធ្វើ​ឲ្យ​គូ​ស្វាមី​ភរិយា​លែង​ទុក​ចិត្ត​គ្នា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក