បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ៤ ទំ. ៤-៥
  • តើគម្ពីរចែងយ៉ាងណាអំពីទេវតា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរចែងយ៉ាងណាអំពីទេវតា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ពួកទេវតា តើពួកគេជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • របៀបដែលទេវតាអាចជួយលោកអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ៤ ទំ. ៤-៥
មហាទេវតានិងទេវតាឯទៀត

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ទេវតា តើ​ពិត​ជា​មាន​ឬ​ទេ? ហេតុ​អ្វី​សំណួរ​នេះ​សំខាន់?

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ទេវតា?

តើ​អ្នក​ចង់​ដឹង​សេចក្ដី​ពិត​អំពី​ទេវតា​ឬ​ទេ? ដូច​ជា​តើ​ពួក​គាត់​ជា​អ្នក​ណា តើ​ពួក​គាត់​មក​ពី​ណា ហើយ​តើ​ពួក​គាត់​ធ្វើ​អ្វី? គ្មាន​ចម្លើយ​នៅ​កន្លែង​ណា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​ចម្លើយ​ពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​ទេ។ (​ធីម៉ូថេ​ទី២ ៣:១៦​) តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា?

  • ព្រះ​គឺ​ជា​វិញ្ញាណ ដូច្នេះ​ទេវតា​ក៏​ជា​វិញ្ញាណ​ដែល​មនុស្ស​មើល​មិន​ឃើញ​ដែរ។ ពួក​គាត់​«​មិន​មាន​សាច់​និង​ឆ្អឹង​»​ទេ។ ទេវតា​ស្មោះ​ត្រង់​រស់​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ជិត​ព្រះ។—លូកា ២៤:៣៩; ម៉ាថាយ ១៨:១០; យ៉ូហាន ៤:២៤

  • ពេល​ខ្លះ ទេវតា​កាឡា​ខ្លួន​ជា​មនុស្ស​ដើម្បី​បំពេញ​ភារកិច្ច​នៅ​ផែន​ដី​ដែល​ព្រះ​ប្រគល់​ឲ្យ ហើយ​ក្រោយ​បំពេញ​ភារកិច្ច​រួច​រាល់ ពួក​គាត់​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។—ពួក​ចៅហ្វាយ ៦:១១​-​២៣; ១៣:១៥​-​២០

  • នៅ​ក្នុង​គម្ពីរ ទេវតា​តែង​តែ​កាឡា​ខ្លួន​ជា​មនុស្ស​ប្រុស ទោះ​ជា​យ៉ាង​នោះ​ក្ដី នៅ​ស្ថាន​សួគ៌ ទេវតា​គ្មាន​ភេទ​ទេ។ ពួក​គាត់​មិន​រៀប​ការ ហើយ​មិន​អាច​បន្ត​ពូជ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត ទេវតា​មិន​មែន​ជា​ទារក កូន​ក្មេង មនុស្ស​ពេញ​វ័យ ដែល​បាន​ស្លាប់​ហើយ​ទៅ​ជា​ទេវតា​នៅ​ស្ថាន​សួគ៌​ទេ។ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ទេវតា​ទាំង​ឡាយ ដោយ​សារ​គម្ពីរ​ហៅ​ពួក​គាត់​ថា​«​ពួក​កូន​ព្រះ​»។—យ៉ូប ១:៦; ទំនុក​តម្កើង ១៤៨:២, ៥

  • គម្ពីរ​រៀប​រាប់​អំពី​«​ភាសា​មនុស្ស​និង​ភាសា​ទេវតា​»​ នេះ​បញ្ជាក់​ថា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​មាន​ភាសា​និង​របៀប​និយាយ​ផ្ទាល់​របស់​ពួក​គាត់។ ទោះ​ជា​ព្រះ​បាន​ប្រើ​ទេវតា​ដើម្បី​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ក្ដី តែ​លោក​មិន​អនុញ្ញាត​ឲ្យ​យើង​គោរព​បូជា​ទេវតា​ឬ​អធិដ្ឋាន​ទៅ​ពួក​គាត់​ឡើយ។—កូរិនថូស​ទី១ ១៣:១; ការ​បើក​បង្ហាញ ២២:៨, ៩

  • មាន​ទេវតា​រាប់​ម៉ឺន​គុណ​នឹង​រាប់​ម៉ឺន នេះ​ប្រហែល​ជា​ចំនួន​រាប់​លាន​កោដិ។—ដានីយ៉ែល ៧:១០; ការ​បើក​បង្ហាញ ៥:១១

  • ទេវតា​«​មាន​ឥទ្ធិ​ឫទ្ធិ​ខ្លាំង​»។ ពួក​គាត់​មាន​កម្លាំង​និង​ប្រាជ្ញា​លើស​ពី​មនុស្ស​ឆ្ងាយ​ណាស់។ ពួក​គាត់​អាច​ធ្វើ​ដំណើរ​លឿន​ដល់​ម្ល៉េះ​បាន​ជា​មនុស្ស​នឹក​ស្មាន​មិន​ដល់។—ទំនុក​តម្កើង ១០៣:២០; ដានីយ៉ែល ៩:២០​-​២៣

  • ទោះ​ជា​ទេវតា​មាន​ប្រាជ្ញា​និង​កម្លាំង​ខ្លាំង​ក្លា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មាន​កម្រិត ហើយ​មាន​អ្វី​ខ្លះ​ដែល​ពួក​គាត់​មិន​ដឹង​ឡើយ។—ម៉ាថាយ ២៤:៣៦; ពេត្រុស​ទី១ ១:១២

  • ទេវតា​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ និង​គុណ​សម្បត្ដិ​ផ្សេង​ៗ ហើយ​មាន​ចិត្ត​សេរី​ដែរ។ ដូច​មនុស្សជាតិ ពួក​គាត់​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​ត្រឹម​ត្រូវ ឬ​ធ្វើ​អ្វី​មិន​ត្រឹម​ត្រូវ។ តែ​គួរ​ឲ្យ​ស្ដាយ ទេវតា​ខ្លះ​បាន​សម្រេច​ចិត្ត​បះ​បោរ​ប្រឆាំង​ព្រះ។—យូដាស ៦

តើ​ទេវតា​របស់​ព្រះ​មាន​លំដាប់​រៀប​ចំ​យ៉ាង​ដូច​ម្ដេច?

មហា​ទេវតា មីកែល​គឺ​ជា​មេ​ទេវតា​ដែល​មាន​អំណាច​និង​ឫទ្ធា​នុភាព​ខ្លាំង​ក្លា។ បទ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​មីកែល​គឺ​ជា​លោក​យេស៊ូ​គ្រិស្ត។—ថែស្សាឡូនិច​ទី១ ៤:១៦; យូដាស ៩

សេរ​ភីម មាន​ឯកសិទ្ធិ​និង​កិត្ដិ​យស​ខ្ពង់​ខ្ពស់​ក្នុង​ចំណោម​ទេវតា​ឯ​ទៀត ហើយ​ពួក​គាត់​ឈរ​អម​បល្ល័ង្ក​របស់​ព្រះ។—អេសាយ ៦:១​-​៣

ចេរូប៊ីន ក៏​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ដែរ ហើយ​មាន​ភារកិច្ច​ពិសេស​ដែល​ទាក់​ទង​នឹង​វត្តមាន​របស់​ព្រះ​ដ៏​មាន​ឫទ្ធា​នុភាព​បំផុត​និង​សិរី​រុង​រឿង។ ច្រើន​ដង​គម្ពីរ​រៀប​រាប់​ថា​ពួក​គាត់​បម្រើ​ព្រះ​ដោយ​ផ្ទាល់។—លោកុប្បត្តិ ៣:២៤; អេសេគាល ៩:៣; ១១:២២

ទេវតា​រាប់​លាន​រូប​ទៀត បំពេញ​កិច្ច​បម្រើ​សាធារណៈ​សម្រាប់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​មាន​តួនាទី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។a—ហេប្រឺ ១:៧, ១៤

a ដើម្បី​ដឹង​ថែម​ទៀត​អំពី​ទេវតា សូម​មើលជំពូក​ទី​១០​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? និងកំណត់​នៅ​ចុង​សៀវភៅ ទី​២៣ ដែល​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​អាច​ថត​ចម្លង​ក្នុង​គេហទំព័រ​www.jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក