អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«អ្នកប្រហែលជាបានឮគេនិយាយថា៖ ‹ព្រះយេស៊ូបានសុគតជំនួសយើង›។ [ដកស្រង់ពាក្យពីយ៉ូហាន ៣:១៦] អ្នកដែលឆ្ងល់ទេថា បើមនុស្សតែម្នាក់ស្លាប់ទៅ តើអាចជួយសង្គ្រោះយើងគ្រប់គ្នាបានយ៉ាងណា? [អនុញ្ញាតឲ្យឆ្លើយ] ព្រះគម្ពីរមានចំលើយមិនពិបាកយល់ទេ។ អត្ថបទនេះ មានចំណងជើងថា ‹ព្រះយេស៊ូជាព្រះអង្គសង្គ្រោះ តើតាមរបៀបណា?› ហើយអាចជួយពន្យល់យ៉ាងច្បាស់អំពីរឿងនេះ»។
ប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«តើអ្នកគិតថា នឹងមានគ្រាណាដែលមនុស្សជាតិគ្មានជម្ងឺ ជរាភាព និងសេចក្ដីស្លាប់ដែរឬទេ? [អនុញ្ញាតឲ្យឆ្លើយ] ព្រះគម្ពីរមានសេចក្ដីសន្យាមួយ ដូចតទៅ [អានវិវរណៈ ២១:៤] អត្ថបទមួយនេះដែលមានចំណងជើងថា ‹ព្រះយេស៊ូជាព្រះអង្គសង្គ្រោះ តើតាមរបៀបណា?› នេះនឹងអាចជួយពន្យល់នូវមូលហេតុនិងរបៀបដែលនេះអាចកើតឡើងបាន»។