បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb16 កញ្ញា ទំ. ៨
  • ចំណុចមិនល្អដែលយើងគួរជៀសវាងពេលបង្រៀនគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចំណុចមិនល្អដែលយើងគួរជៀសវាងពេលបង្រៀនគម្ពីរ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • អត្ថបទស្រដៀងគ្នា
  • ចូរជួយសិស្សគម្ពីររបស់អ្នកឲ្យទៅជាអ្នកកាន់តាមដែលទទួលការជ្រមុជទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ស្រួលយល់
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • របៀបបញ្ចុះបញ្ចូលឲ្យមានសិស្ស ដោយប្រើសៀវភៅចំណេះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ភាគទី២: រៀបចំដឹកនាំការសិក្សា
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
mwb16 កញ្ញា ទំ. ៨

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចំណុច​មិន​ល្អ​ដែល​យើង​គួរ​ជៀស​វាង​ពេល​បង្រៀន​គម្ពីរ

ឯកសារជាសៀវភៅ
បងប្រុសម្នាក់និយាយច្រើនពេកទៅកាន់សិស្សគម្ពីរ

និយាយ​ច្រើន​ពេក: ពេល​បង្រៀន អ្នក​មិន​គួរ​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ពន្យល់​ព័ត៌មាន​ទាំង​អស់​នោះ​ទេ។ លោក​យេស៊ូ​បាន​ប្រើ​សំណួរ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​រិះ​គិត ហើយ​នាំ​ឲ្យ​ពួក​គេ​សន្និដ្ឋាន​ត្រឹម​ត្រូវ។ (​ម៉ាថ. ១៧:២៤​-​២៧​) ការ​សួរ​សំណួរ​នឹង​ជួយ​ឲ្យ​សិស្ស​ប្រាប់​អារម្មណ៍​របស់​គាត់ មិន​មែន​អ្នក​និយាយ​តែ​ម្នាក់​ឯង​ទេ។ ការ​សួរ​សំណួរ​ក៏​ជួយ​អ្នក​ដឹង​ថា តើ​សិស្ស​គម្ពីរ​យល់​ព័ត៌មាន​ដែល​គាត់​កំពុង​រៀន ហើយ​ជឿ​ទៅ​លើ​នោះ​ឬ​ទេ (​be​-​E ទំ​. ២៥៣ វ​. ៣​-​៤​)។ ពេល​សួរ​សំណួរ​សិស្ស​គម្ពីរ សូម​ចាំ​ដោយ​អត់​ធ្មត់​រហូត​ដល់​គាត់​ឆ្លើយ។ បើ​គាត់​ឆ្លើយ​មិន​ត្រឹម​ត្រូវ​ទេ សូម​កុំ​ទាន់​អាល​ប្រាប់​ចម្លើយ​ភ្លាម​ៗ។ ផ្ទុយ​ទៅ​វិញ សូម​សួរ​សំណួរ​បន្ថែម​ផ្សេង​ៗ​ដើម្បី​ឲ្យ​គាត់​ចេះ​សន្និដ្ឋាន​ត្រឹម​ត្រូវ (​be​-​E ទំ​. ២៣៨ វ​. ១​-​២​)។ សូម​និយាយ​យឺត​ៗ​ល្មម ដើម្បី​ទុក​ពេល​ឲ្យ​គាត់​គិត​ហើយ​ទទួល​យក​ព័ត៌មាន​ថ្មី​ៗ។—be​-​E ទំ​. ២៣០ វ​. ៤

ព័ត៌មានស្មុគស្មាញពេកអំពីមូលហេតុដែលយើងទៅជាចាស់ជរា

បង្រៀន​ស្មុគ​ស្មាញ​ពេក: ពេល​បង្រៀន អ្នក​មិន​គួរ​ប្រាប់​អ្វី​ទាំង​អស់​ដែល​អ្នក​ដឹង​អំពី​ប្រធានបទ​នោះ​ឡើយ។ (​យ៉ូន. ១៦:១២​) សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​សំខាន់​ក្នុង​វគ្គ (​be​-​E ទំ​. ២២៦ វ​. ៤​-​៥​)។ ការ​ប្រាប់​ព័ត៌មាន​ល្អិត​ល្អន់ សូម្បី​តែ​ចំណុច​ខ្លះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ អាច​ធ្វើ​ឲ្យ​សិស្ស​ពិបាក​ដឹង​ថា​ចំណុច​ណា​សំខាន់ ចំណុច​ណា​មិន​សំខាន់ (​be​-​E ទំ​. ២៣៥ វ​. ៣​)។ ពេល​ដែល​សិស្ស​គម្ពីរ​យល់​ចំណុច​សំខាន់​ហើយ សូម​បន្ត​ទៅ​វគ្គ​បន្ទាប់​ទៀត។

បងប្រុសម្នាក់ពន្យល់ព័ត៌មានច្រើនពេកដែលនាំឲ្យសិស្សពិបាកយល់

ពន្យល់​តែ​ព័ត៌មាន: គោល​ដៅ​ចម្បង​របស់​យើង​គឺ​ដើម្បី​បង្រៀន​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​សិស្ស មិន​មែន​ពន្យល់​តែ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ។ (​លូក. ២៤:៣២​) ដើម្បី​ធ្វើ​ដូច្នេះ អ្នក​គួរ​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ជ្រួត​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​សិស្ស ដោយ​ផ្ដោត​ទៅ​លើ​បទ​គម្ពីរ​សំខាន់​ៗ​ក្នុង​មេ​រៀន។ (​២កូ. ១០:៤; ហេ. ៤:១២; be​-​E ទំ​. ១៤៤ វ​. ១​-​៣​) សូម​លើក​ឧទាហរណ៍​ណា​ដែល​ស្រួល​យល់ (​be​-​E ទំ​. ២៤៥ វ​. ២​-​៤​)។ សូម​គិត​ពិចារណា​នូវ​បញ្ហា​និង​ជំនឿ​របស់​សិស្ស ហើយ​បង្រៀន​មេ​រៀន​នោះ​ស្រប​តាម​កាលៈទេសៈ​របស់​គាត់។ អ្នក​អាច​សួរ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ​«​តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​រៀន?​»​ ​«​តើ​ចំណុច​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?​»​ ​«​តើ​អ្នក​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​បើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​នេះ?​»។—be​-​E ទំ​. ២៣៨ វ​. ៣​-​៥; ទំ​. ២៥៩ វ​. ១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក