បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb17 មីនា ទំ. ៥
  • របៀបប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • អត្ថបទស្រដៀងគ្នា
  • ចូរជួយមនុស្សឲ្យស្ដាប់ព្រះ
    ២០១២ កិច្ចបម្រើព្រះ
  • របៀបប្រើសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង!
    ២០១៣ កិច្ចបម្រើព្រះ
  • ចូរប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ក្នុងកិច្ចបម្រើផ្សាយរបស់អ្នក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ជួយពួកអ្នកដែលឥតមានការពិសោធឲ្យយល់
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
mwb17 មីនា ទំ. ៥

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

របៀប​ប្រើ​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ

ចូរស្ដាប់ព្រះ

សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​បង្រៀន​សេចក្ដី​ពិត​បឋម​ក្នុង​គម្ពីរ​ដល់​អ្នក​ដែល​ពិបាក​អាន​អក្សរ។ ក្នុង​មេ​រៀន​នីមួយ​ៗ​ដែល​មាន​ពីរ​ទំព័រ​មាន​រូប​ភាព​ផ្សេង​ៗ​ដែល​ពន្យល់​ពី​រូប​ភាព​មួយ​ទៅ​រូប​ភាព​មួយ។

សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ​ដើម្បី​រស់​ជា​រៀង​រហូត​មាន​រូប​ភាព​ដូច​គ្នា​នឹង​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ​ដែរ ប៉ុន្តែ​មាន​អក្សរ​ច្រើន​ជាង ហើយ​អាច​ប្រើ​ដើម្បី​បង្រៀន​សិស្ស​ដែល​ចេះ​អាន។ ពេល​បង្រៀន​គម្ពីរ​អ្នក​ផ្សាយ​ច្រើន​តែ​ចូល​ចិត្ត​ប្រើ​សៀវភៅ​ស្តើង​នោះ​ជាង កាល​ដែល​សិស្ស​គម្ពីរ​របស់​ពួក​គេ​ប្រើ​សៀវភៅ​ស្តើង​ចូរ​ស្ដាប់​ព្រះ។ នៅ​ទំព័រ​ជា​ច្រើន​មាន​ប្រអប់​ដែល​មាន​ព័ត៌មាន​ថែម​ទៀត​ដែល​អាច​យក​មក​ពិភាក្សា អាស្រ័យ​ទៅ​លើ​សមត្ថភាព​របស់​សិស្ស។

បងស្រីម្នាក់កំពុងប្រើសៀវភៅស្ដើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត រីឯសិស្សគម្ពីររបស់គាត់ប្រើសៀវភៅស្ដើងចូរស្ដាប់ព្រះ

អ្នក​អាច​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​ទាំង​ពីរ​នេះ​ពេល​ណា​ក៏​បាន ទោះ​មិន​មែន​ជា​ខែ​ដែល​ត្រូវ​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​ទាំង​នោះ​ក៏​ដោយ។ ពេល​ដឹក​នាំ​ការ​សិក្សា​គម្ពីរ សូម​ប្រើ​រូប​ភាព​ដើម្បី​ពន្យល់​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ។ សូម​សួរ​សំណួរ​ដល់​សិស្ស​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​យល់​មេ​រៀន។ សូម​អាន​និង​ពិភាក្សា​បទ​គម្ពីរ​ដែល​មាន​នៅ​ខាង​ក្រោម​ទំព័រ​នីមួយ​ៗ។ ក្រោយ​ចប់​សៀវភៅ​ស្តើង​នោះ សូម​សិក្សា​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ឬ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?ដើម្បី​ជួយ​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

មេរៀនក្នុងសៀវភៅស្ដើងចូរស្ដាប់ព្រះអំពីអាដាមនិងអេវ៉ាក្នុងសួនអេដែន
    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក