បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១១ ទំ. ៣-៤
  • មនសិការ—ជាបន្ទុកឬក៏ជាអត្ថប្រយោជន៍?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មនសិការ—ជាបន្ទុកឬក៏ជាអត្ថប្រយោជន៍?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនសិការ—ទស្សនៈ​របស់​ព្រះ​គម្ពីរ
  • តើអ្នកអាចធ្វើយ៉ាងណាដើម្បីកុំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស?
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ការយកចិត្ដទុកដាក់នឹងវិចារណញ្ញាណរបស់ខ្លួន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើសមត្ថភាពវិនិច្ឆ័យរបស់អ្នកគួរឲ្យទុកចិត្តឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • របៀបអប់រំមនសិការរបស់អ្នក
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១១ ទំ. ៣-៤

មនសិការ—ជា​បន្ទុក​ឬ​ក៏​ជា​អត្ថប្រយោជន៍?

‹មនសិការ​របស់​ខ្ញុំ​កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ›! ពី​ពេល​មួយ​ទៅ​ពេល​មួយ យើង​សឹង​តែ​ទាំង​អស់​គ្នា បាន​ពិសោធ​ការ​ឈឺ​ចាប់​នៃ​មនសិការ។ អារម្មណ៍​បែប​នេះ​អាច​មាន​ពី​ការ​ឈឺ​បន្ដិច​បន្តួច រហូត​ដល់​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ មនសិការ​ដែល​មាន​បញ្ហា អាច​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ជ្រៅ​ផង។

ដូច្នេះ បើ​មើល​ពី​ទស្សនៈ​នេះ តើ​មនសិការ​មិន​មែន​ជា​បន្ទុក​ទេ​ឬ? អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​បែប​នេះ។ ក្នុង​ប្រវត្ដិសាស្ត្រ វប្បធម៌​ជា​ច្រើន តែង​តែ​ចាត់​ទុក​មនសិការ​របស់​គេ​ជា​សមត្ថភាព​ដែល​មាន​ពី​កំណើត។ មនុស្ស​ជា​ច្រើន​គិត​ថា នេះ​ជា​ការ​ដឹក​នាំ​ខាង​ផ្លូវ​ចិត្ត ដែល​បាន​ផ្ដល់​មក​ពី​ព្រះ​ទ្រង់​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ មនសិការ​បាន​ត្រូវ​ហៅ​ថា «វត្តមាន​របស់​ព្រះ​ក្នុង​មនុស្ស» «ចរិត​ពី​កំណើត​របស់​យើង» ហើយ​ព្រម​ទាំង«សម្លេង​របស់​ព្រះ»។

ប៉ុន្តែ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ គេ​និយម​ថ្លែង​ថា មនសិការ​គឺ​សមត្ថភាព​ដែល​បាន​ត្រូវ​ទទួល—ផលិតផល​នៃ​ឥទ្ធិពល​ខាង​ឪពុក​ម្ដាយ​និង​សង្គម។ ជា​ឧទាហរណ៍ ពួក​អ្នក​ចិត្ត​វិជ្ជា​ខ្លះ​ប្រកែក​ថា កូន​ក្មេង​រៀន​ជៀស​វាង​ពី​មារយាទ​មិន​ល្អ ដោយ​សារ​ការ​ខ្លាច​ទទួល​ទណ្ឌកម្ម នេះ​ហើយ​ជា​អ្វី​ដែល​យើង​ហៅ​មនសិការ គឺ​គ្រាន់​តែ​ជា​ការ​ទទួល​គុណសម្បត្ដិ​និង​ជំនឿ​របស់​ឪពុក​ម្ដាយ​របស់​យើង។ ពួក​អ្នក​ដទៃ​ទៀត ចង្អុល​ទៅ​មុខ​នាទី​នៃ​សង្គម ក្នុង​ការ​បញ្ចូល​តម្លៃ​និង​ខ្នាត​គំរូ។ អ្នក​ខ្លះ​ចាត់​ទុក​ការ​ឈឺ​មនសិការ គឺ​គ្រាន់​តែ​ទំនាស់​រវាង​អ្វី​ដែល​យើង​ចង់​ធ្វើ និង​អ្វី​ដែល​សង្គម​ដ៏​ជិះ​ជាន់​ចង់​ឲ្យ​យើង​ធ្វើ!

ទោះ​បី​មាន​ទ្រឹស្តី​អំពី​មនសិការ ម្ដង​ហើយ​ម្ដង​ទៀត មនុស្ស​បាន​តាំង​ចិត្ត​យ៉ាង​មាំ​ប្រឆាំង​ឪពុក​ម្ដាយ គ្រួសារ និង​សង្គម​ទាំង​មូល ពី​ព្រោះ​មនសិការ​របស់​គេ​បាន​ប្រាប់​គេ​ឲ្យ​ធ្វើ​ដូច្នេះ។ អ្នក​ខ្លះ​ព្រម​ទាំង​សុខ​ចិត្ត​បូជា​ជីវិត​របស់​គេ ដោយ​សារ​មនសិការ​របស់​គេ! ហើយ​ថ្វី​បើ​មាន​ការ​ខុស​គ្នា​ជា​ច្រើន​ក្នុង​ចំណោម​នៃ​វប្បធម៌​នៃ​លោក​នេះ ការ​ប្រព្រឹត្ត​ដូច​ជា ឃាតកម្ម ការ​លួច ការ​ផិត​គ្នា ការ​ភូត​ភរ និង​ការ​ស្មន់ គឺ​សឹង​តែ​បាន​ចាត់​ទុក​ក្នុង​លោក ជា​អ្វី​ដែល​ខុស។ តើ​នេះ​មិន​ឲ្យ​ទី​សំអាង​ថា មនសិការ​ជា​អ្វី​ដែល​មាន​ពី​កំណើត​ទេ​ឬ?

មនសិការ—ទស្សនៈ​របស់​ព្រះ​គម្ពីរ

ប្រភព​ពិត​លើ​ប្រធាន​នេះ គឺ​ព្រះ​យេហូវ៉ា។ ពី​ព្រោះ«ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់»។ (ទំនុកដំកើង ១០០:៣) ទ្រង់​ជ្រាប​យ៉ាង​ហ្មត់​ចត់​អំពី​ខ្លួន​យើង។ ព្រះ​គម្ពីរ ជា​បន្ទូល​របស់​ព្រះ ពន្យល់​ថា មនុស្ស​បាន​បង្កើត​មក​ក្នុង«រូប»របស់​ព្រះ។ (លោកុប្បត្តិ ១:២៦) មនុស្ស​បាន​ត្រូវ​បង្កើត​មក ដោយ​ដឹង​នូវ​អ្វី​ដែល​ត្រូវ​និង​ខុស ពី​ដំបូង​មក មនសិការ​ជា​ផ្នែក​ពី​កំណើត​មួយ​នៃ​ចរិត​របស់​មនុស្ស។—ប្រៀប​ធៀប លោកុប្បត្តិ ២:១៦, ១៧

សាវ័ក​ប៉ុល​បញ្ជាក់​អំពី​រឿង​នេះ ក្នុង​សំបុត្រ​របស់​គាត់​ទៅ​ពួក​រ៉ូម ដោយ​សរសេរ​ថា៖ «ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រិត្យ​វិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រិត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រិត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ ដោយ​សំដែង​ថា របៀប​ក្រិត្យ​វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ចួន​កាល​ប្រកាន់​ទោស ចួន​កាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក»។ (រ៉ូម ២:១៤, ១៥) សូម​កត់​សម្គាល់​ថា មនុស្ស​ជា​ច្រើន​ដែល​មិន​បាន​អប់រំ​ក្រោម​ច្បាប់​របស់​ព្រះ ដែល​ផ្ដល់​ឲ្យ​ពួក​យូដា គឺ​នៅ​តែ​ធ្វើ​តាម​គោល​ការណ៍​ខ្លះ​ៗ​នៃ​ច្បាប់​របស់​ព្រះ មិន​មែន​ដោយ​ការ​បង្ខិត​បង្ខំ​ដោយ​សង្គម​ទេ ប៉ុន្តែ​ដោយ«ចរិត»!

ដូច្នេះ គឺ​មិន​មែន​ជា​បន្ទុក​ទេ មនសិការ​ជា​រង្វាន់​របស់​ព្រះ ជា​អត្ថប្រយោជន៍​មួយ។ ត្រូវ​ហើយ នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់។ ប៉ុន្តែ​ពេល​ដែល​ធ្វើ​តាម​ដោយ​ត្រឹម​ត្រូវ នេះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្កប់​ស្កល់​ពិត​និង​សន្ដិភាព​ខាង​ក្នុង។ នេះ​អាច​ដឹក​នាំ ការ​ពារ និង​ជំរុញ​ចិត្ត​យើង។ អ្នក​បក​ប្រែ​ព្រះ​គម្ពីរ បាន​ថ្លែង​ថា៖ «គំនិត​និង​សុខភាព​ផ្លូវ​ចិត្ត​អាច​ការ​ពារ​បាន លុះ​ត្រា​តែ​បុគ្គល​នោះ​ខំ​ប្រឹង​ផ្សះ​ផ្សា​នូវ​អ្វី​ដែល​គាត់​ធ្វើ និង​អ្វី​ដែល​គាត់​មាន​អារម្មណ៍​ថា​គាត់​ត្រូវ​ធ្វើ​នោះ»។ តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​ផ្សះ​ផ្សា​នោះ? តើ​អាច​ធ្វើ​ទៅ​បាន​ទេ ក្នុង​ការ​បំពាក់​បំប៉ន​និង​អប់រំ​មនសិការ​របស់​យើង? សំនួរ​ទាំង​នេះ​នឹង​ពិចារណា​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក