បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៩ ទំ. ៦-៨
  • ផែនដី—ហេតុអ្វីក៏មាននៅទីនេះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ផែនដី—ហេតុអ្វីក៏មាននៅទីនេះ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា?
  • គោល​បំណង​របស់​ព្រះ​បាន​រំខាន តែ​មិន​បាន​ផ្លាស់​ប្ដូរ​ទេ
  • ជីវិតមានគោលបំណងដ៏រុងរឿង
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ដ
    ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត
  • «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
    «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៩ ទំ. ៦-៨

ផែនដី—ហេតុ​អ្វី​ក៏​មាន​នៅ​ទី​នេះ?

មាន​សំនួរ​មួយ​ដែល​អ្នក​ត្រូវ​យក​មក​ពិនិត្យ​មើល៖ តើ​ផែនដី​ដ៏​ល្អ​របស់​យើង​នេះ​បាន​បង្កើត​មក​ដោយ​ព្រះ​អាទិទេព​ដ៏​មាន​ប្រាជ្ញា ដែល​មាន​គោល​បំណង​សំរាប់​ផែនដី​និង​មនុស្ស​ឬ​ទេ? ការ​ដោះ​ស្រាយ​រឿង​នេះ​ឲ្យ​បាន​ស្កប់​ចិត្ត នឹង​ជួយ​អ្នក​ឲ្យ​មើល​ថា​អ្វី​នឹង​មាន​ចំពោះ​អនាគត​របស់​យើង។

អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន ដែល​មាន​ការ​រៀន​សូត្រ​ជ្រៅ​ជ្រះ​ខាង​លំហ​អាកាស​និង​ផែនដី​យើង​នេះ បាន​ឃើញ​នូវ​ទី​សំអាង ដែល​ចង្អុល​ប្រាប់​អំពី​វត្តមាន​របស់​ព្រះ​អាទិទេព ថា​ព្រះ​ទ្រង់​គាំទ្រ​រឿង​នេះ។ សូម​ពិនិត្យ​មើល​នូវ​ការ​ថ្លែង​តែ​មួយ​ប៉ុណ្ណោះ៖

សាស្ដ្រាចារ្យ​ប៉ុល​ដេវ៉ីស សរសេរ​ក្នុង​សៀវភៅ គំនិត​របស់​ព្រះ​ថា៖ «ការ​មាន​របស់​ដ៏​រៀប​រយ សកល​លោក​ដែល​មាន​រចនា​ស​ម្ព័​ន​នឹង​នរ សណ្ដាប់​ធ្នាប់ និង​ដ៏​ស្មុគ​ស្មាញ គឺ​ត្រូវ​ការ​ច្បាប់​និង​សភាព​ដ៏​ពិសេស​មួយ»។

ក្រោយ​ពី​ពិគ្រោះ​អំពី«ការ​ចៃដន្យ»មួយ​ចំនួន ដែល​អ្នក​រូប​និយម​អវកាស​និង​វិទ្យា​សាស្ត្រ​ឯ​ទៀត​បាន​សង្កេត​ឃើញ នោះ​សាស្ដ្រាចារ្យ​ដេវីស​និយាយ​ទៀត​ថា៖ «បើ​គិត​អំពី​ការ​ចៃដន្យ​នេះ​ទាំង​អស់​ទៅ នោះ​ផ្ដល់​ឲ្យ​មាន​ទី​សំអាង​យ៉ាង​អស្ចារ្យ​ថា ជីវិត​ដែល​យើង​មាន គឺ​ពឹង​ទៅ​លើ​រូប​និយម​ឯ​ទៀត​នៃ​ច្បាប់​ខាង​រូប​និយម។ ហើយ​នៅ​រឿង​ដែល​ដូច​ជា​ចៃដន្យ​ខ្លះ​ក្នុង​គោល​ការណ៍​ដ៏​ពិត ដែល​ថា​ធម្មជាតិ​បាន​ជ្រើស​រើស​ចុណ្ណភាគ​នៃ​ម៉ាស ពល កម្លាំង​ជា​ដើម។ល។ . . . គឺ​គ្រប់​គ្រាន់​ហើយ​ក្នុង​ការ​និយាយ​ថា ប្រសិន​បើ​យើង​អាច​ប្រព្រឹត្ត​ដូច​ជា​ព្រះ ហើយ​ជ្រើស​រើស​តម្លៃ​នៃ​គុណ​ភាព​ទាំង​នេះ​មួយ​រំពេច​នោះ ដោយ​ទាញ​ប្រដាប់​កាន់​មួល​ណា​មួយ យើង​នឹង​ឃើញ​ថា​សឹង​តែ​ប្រដាប់​មួល​ទាំង​អស់ នឹង​មិន​ធ្វើ​ឲ្យ​មាន​អ្វី​រស់​នៅ​ក្នុង​សកល​លោក​បាន​នោះ​ឡើយ។ ក្នុង​ករណី​ខ្លះ នេះ​គឺ​ដូច​ជា​ប្រដាប់​មួល​ផ្សេង​ៗ​គ្នា​បាន​ត្រូវ​កែ​តម្រូវ​យ៉ាង​ល្អ ប្រសិន​បើ​ឲ្យ​សកល​លោក​នេះ​មាន​ជីវិត​ដុះ​លូត​លាស់​នោះ។ . . . ហេតុ​ដែល​គ្រាន់​តែ​ការ​ផ្លាស់​ប្ដូរ​របស់​តិច​តួច​អាច​ធ្វើ​ឲ្យ​មើល​មិន​ឃើញ​សកល​លោក នេះ​ជា​ហេតុ​ការណ៍​ពិត​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ»។

អ្វី​ដែល​រឿង​បង្ហាញ​ដល់​មនុស្ស​ជា​ច្រើន នោះ​ថា​ផែនដី​របស់​យើង​នេះ ព្រម​ទាំង​សកល​លោក​ទាំង​មូល បាន​ត្រូវ​បង្កើត​មក​ដោយ​ព្រះ​អាទិទេព​ដែល​មាន​គោល​បំណង។ ប្រសិន​បើ​នេះ​ជា​ពិត​មែន យើង​ត្រូវ​រក​នូវ​ហេតុ​អ្វី​ដែល​ទ្រង់​បាន​បង្កើត​ផែនដី​នៅ​ដើម​ដំបូង​ឡើយ។ ហើយ​យើង​ក៏​ត្រូវ​ឲ្យ​ដឹង​ប្រាកដ​ប្រជា​ដែរ អំពី​អ្វី​ទៅ​ជា​គោល​បំណង​របស់​ទ្រង់​សំរាប់​ផែនដី​នេះ។ ក្នុង​ការ​ភ្ជាប់​នឹង​រឿង​នេះ គឺ​មាន​របស់​មួយ​ប្លែក​ក៏​លេច​ចេញ​មក។ ទោះ​ជា​មាន​លទ្ធិ​បដិសេធ​ព្រះ​ជា​ច្រើន​ក៏​ដោយ មនុស្ស​មួយ​ចំនួន​ធំ​នៅ​មាន​ជំនឿ​អំពី​ព្រះ​អាទិទេព​មួយ​អង្គ​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ សាសនា​ជា​ច្រើន​នៃ​ពិភព​គ្រីស្ទ​សាសនា ធម្មតា​និយាយ​អំពី​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត និង​ព្រះ​អាទិទេព​នៃ​សកល​លោក​របស់​យើង។ ប៉ុន្តែ ពួក​នេះ​កម្រ​និយាយ​ដោយ​ទុក​ចិត្ត​ណាស់ ហើយ​អំពី​ជំនឿ​ស៊ប់​អំពី​អនាគត​ផែនដី​ក្នុង​គោល​បំណង​របស់​ព្រះ។

តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា?

ជា​ការ​សម​ហេតុ​ផល ក្នុង​ការ​មើល​ពត៌មាន​ពី​ប្រភព ដែល​បាន​ត្រូវ​គេ​ជា​ច្រើន​ទទួល​ស្គាល់​ថា មក​ពី​ព្រះ​អាទិទេព​នោះ។ ប្រភព​នោះ​គឺ​ព្រះ​គម្ពីរ។ សេចក្ដី​ថ្លែង​ដ៏​ស្រួល​យល់​ហើយ​ច្បាប់​បំផុត​មួយ មាន​នៅ​សាស្ដា ១:៤ ដែល​ស្តី​អំពី​អនាគត​នៃ​ផែនដី​របស់​យើង។ យើង​អាន​ថា៖ «មនុស្ស​ដំណ​១​កន្លង​បាត់​ទៅ ហើយ​ដំណ​១​ទៀត​កើត​ឡើង តែ​ផែនដី​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប»។ ព្រះ​គម្ពីរ​ពន្យល់​ចំ​ៗ​នូវ​ហេតុ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី។ ហើយ​ក៏​បង្ហាញ​ថា​ទ្រង់​បាន​ដាក់​ផែនដី​នៅ​កន្លែង​ចំ​ត្រឹម​ត្រូវ​ក្នុង​សកល​លោក ដែល​ទាក់​ទង​នឹង​ថ្ងៃ​ដើម្បី​ទ្រ​ទ្រង់​ជីវិត។ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​បាន​បណ្ដាល​ឲ្យ​ព្យាការី​អេសាយ​ពី​សម័យ​ដើម ឲ្យ​សរសេរ​ថា៖ «ដ្បិត​ព្រះ​យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ហើយ​ប្រតិស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា៖ ‹គឺ​អញ​នេះ​ជាយេហូវ៉ា។ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ› »។—អេសាយ ៤៥:១៨

ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​បង្កើត​របស់​មនុស្ស ដែល​អាច​កំទេច​ជីវិត​ចោល​ទាំង​អស់​នៅ​លើ​ផែនដី​នេះ? ក្នុង​ប្រាជ្ញា​របស់​ព្រះ​ដ៏​មិន​អាច​ប្រៀប​បាន ព្រះ​ប្រកាស​ថា ទ្រង់​នឹង​ធ្វើ​អន្តរាគមន៍ មុន​នឹង​មនុស្ស​អាច​កំទេច​ចោល​ជីវិត​ទាំង​អស់​នៅ​លើ​ផែនដី​យើង​នេះ។ សូម​មើល​នូវ​សេចក្ដី​សន្យា​ដ៏​ទុក​ចិត្ត​នេះ ក្នុង​សៀវភៅ​វិវរណៈ ដែល​ចែង​ថា៖ «អស់​ទាំង​សាសន៍​បាន​មាន​សេចក្ដី​កំហឹង ហើយ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​មក​ដល់​ជា​ពេល​កំណត់ ដែល​ត្រូវ​ជំនុំ​ជំរះ​ពួក​មនុស្ស​ស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​នាម​ទ្រង់ គឺ​ជា​ពួក​បាវ​បំរើ​ទ្រង់​ទាំង​តូច​ទាំង​ធំ​ដែរ ហើយ​ជា​ពេល​ត្រូវ​បំផ្លាញ​ពួក​អ្នក ដែល​បង្ខូច​ផែនដី​ផង»។—វិវរណៈ ១១:១៨

ព្រះ​យេហូវ៉ា​បង្ហាញ​ប្រាប់​យើង នូវ​គោល​បំណង​ដើម​របស់​ទ្រង់​ក្នុង​ការ​បង្កើត​ផែនដី ដែល​ដូច​ជា​ត្បូង​ក្នុង​លំហ​អាកាស ដែល​អវកាស​ចរ​ដែល​បាន​ធ្វើ​ដំណើរ​ក្រឡឹង​ផែនដី​បាន​រៀប​រាប់​នោះ។ ទ្រង់​មាន​គោល​បំណង​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​សួន​មនោរម្យ ដែល​អាច​ឲ្យ​មនុស្ស​រស់​យ៉ាង​ស្រួល គឺ​ថា​ឲ្យ​មនុស្ស​ប្រុស​និង​ស្រី​រស់​នៅ​ដោយ​សន្ដិភាព​និង​សុខដុម។ ទ្រង់​បាន​ធ្វើ​ការ​រៀបចំ​ដើម្បី​ឲ្យ​មនុស្ស​បង្កើត​បាន​កូន​ចៅ​ច្រើន​បន្ដិច​ម្ដង​ៗ។ ចំពោះ​ការ​សប្បាយ​រីករាយ​សំរាប់​គូ​ស្វាមីភរិយា​ទី​មួយ ព្រះ​យេហូវ៉ា​បា​នាំ​ឲ្យ​មាន​សួន​មនោរម្យ​នៅ​កន្លែង​តូច​មួយ។ កាល​ដែល​សេចក្ដី​បង្កើត​មនុស្ស​នឹងមាន​ជា​ច្រើន​សតវត្ស​មក នោះ​សួន​ច្បារ​អេដែន​នឹង​ពង្រីក​បន្ដិច​ម្ដង​ៗ រហូត​ដល់​លោកុប្បត្តិ ១:២៨ នឹង​បាន​ត្រូវ​សម្រេច៖ «ហើយ​មាន​បន្ទូល​ថា ‹ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី› »។

កាល​ដែល​យើង​ឃើញ​នូវ​ស្ថានភាព​ដ៏​កំសត់​នៃ​ផែនដី​នេះ និង​មនុស្ស​ដែល​រស់​នៅ​នោះ តើ​នេះ​មាន​សេចក្ដី​ថា គោល​បំណង​ដើម​របស់​ព្រះ​សំរាប់​ផែនដី​នេះ​បាន​ទទួល​បរាជ័យ​ឬ? ឬ​ក៏​ទ្រង់​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​ទ្រង់ ហើយ​បាន​សម្រេច​ចិត្ត​ថា ទ្រង់​នឹង​បណ្ដោយ​ឲ្យ​ផែនដី​នេះ​ទៅ​ជា​ហិនហោច ហើយ​និង​ចាប់​ផ្ដើម​ម្ដង​ទៀត ដោយ​ព្រោះ​ការ​វៀច​វេរ​របស់​មនុស្ស មែន​ទេ? អត់​ទេ យើង​អាច​ដឹង​ប្រាកដ​ថា ស្ថានការណ៍​ទាំង​នេះ​គឺ​ឥត​ពិត​ទេ។ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ហើយ នោះ​នឹង​កើត​ឡើង​ជា​មិន​ខាន ហើយ​អ្វី​ដែល​ទ្រង់​បាន​សម្រេច​នឹង​ធ្វើ នោះ​នឹង​មិន​អាច​បង្ខូច​ដោយ​មនុស្ស​ណា​មួយ​ឬ ព្រឹត្ដិការណ៍​ដែល​មិន​ល្អ​នោះ​ទេ។ ទ្រង់​ធានា​រ៉ាប់​រង​យើង​ថា៖ «នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។—អេសាយ ៥៥:១១

គោល​បំណង​របស់​ព្រះ​បាន​រំខាន តែ​មិន​បាន​ផ្លាស់​ប្ដូរ​ទេ

អំពើ​បាប​របស់​អ័ដាម​និង​អេវ៉ា និង​ការ​បណ្ដេញ​ចេញ​ពី​សួន​ច្បារ​អេដែន នោះ​ឃើញ​ច្បាស់​ថា គោល​បំណង​របស់​ព្រះ​ចំពោះ​ផែនដី​មនោរម្យ នឹង​ត្រូវ​បាន​សម្រេច​ដោយ​មិន​ចាំ​ត្រូវ​ការ​ពួក​គេ។ ប៉ុន្តែ នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា កូន​របស់​ពួក​គេ​ខ្លះ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​បង្គាប់​របស់​ទ្រង់​ដើម​ដំបូង​ឡើយ។ ពិត​មែន នេះ​នឹង​ត្រូវ​ការ​ពេល​វេលា ព្រម​ទាំង​ជា​ច្រើន​សតវត្ស​ផង​ដែរ ប៉ុន្តែ​ឥត​មាន​ការ​បង្ហាញ​នូវ​ពេល​វេលា​ប៉ុន្មាន ដើម្បី​នឹង​សម្រេច​សេចក្ដី​បង្គាប់​ដើម​ដំបូង​នោះ​ទេ ទោះ​ជា​អ័ដាម​និង​អេវ៉ា​បន្ត​រស់​នៅ​ដ៏​គ្រប់ល័ក្ខណ៍​នោះ​ក៏​ដោយ។ ហេតុ​ការណ៍​ពិត​នោះ​គឺ​ថា មក​ដល់​ទី​បញ្ចប់​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ​យេស៊ូ—មួយ​ពាន់​ឆ្នាំ​ពី​ពេល​នេះ​បន្ដិច—ស្ថានភាព​នៃ​សួន​មនោរម្យ​នឹង​ត្រូវ​ពង្រីក​ទូទាំង​ផែនដី ហើយ​ផែនដី​នឹង​មាន​មនុស្ស​រស់​នៅ​ដោយ​សុខ​សាន្ត ហើយ​ដ៏​សប្បាយ​ដែល​ជា​កូន​របស់​មនុស្ស​ដំបូង​នោះ។ ប្រាកដ​ហើយ សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​សម្រេច​គោល​បំណង​របស់​ទ្រង់ នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ឃើញ​ថា​ត្រឹម​ត្រូវ​ជា​និច្ច!

រួច​មក នឹង​ត្រូវ​បាន​សម្រេច​ទំនាយ​ដ៏​រំភើប​នេះ ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​ចែង​ជា​យូរ​យារ​មក​ហើយ។ ដូច​ជា​បទ​គម្ពីរ​នៅ​អេសាយ ១១:៦​-​៩ នឹង​បាន​ត្រូវ​សម្រេច​ដ៏​រុង​រឿង៖ «នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម។ ឯ​ខ្លា​រខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ។ ឯ​កូន​គោ​នឹង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា​ហើយ​ក្មេង​តូច​ៗ​ជា​អ្នក​គង្វាល​វា។ គោ​ញី​នឹង​ខ្លា​ឃ្ញុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ។ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។ កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់​វែក​បាន។ វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ។ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។

សុខភាព​មិន​ល្អ​និង​ជំងឺ​ដែល​មុខ​តែ​នឹង​ស្លាប់ នោះ​ជា​អ្វី​ដែល​កន្លង​ទៅ​ហើយ ដូច​ជា​សេចក្ដី​ស្លាប់​នោះ​ដែរ។ តើ​មាន​ពាក្យ​អ្វី​ដែល​អាច​ស្រួល​យល់ ជាង​ពាក្យ​នៅ​សៀវភៅ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​នោះ​ទេ? «រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។—វិវរណៈ ២១:៣, ៤

ត្រូវ​ហើយ យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​មែន—ផែនដី​ដ៏​ល្អ​របស់​យើង​នឹង​ត្រូវ​នៅ​គង់​ដ៏​អស់​កល្ប​ជា​និច្ច។ សូម​ឲ្យ​អ្នក​មាន​ភារកិច្ច​ដើម្បី​រួច​រស់​ពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ ដែល​នឹង​ត្រូវ​កំទេច​ចោល​ការ​ប្រព្រឹត្ត​ដែល​បង្ហិន​ផែនដី​នេះ។ ពិភព​លោក​ថ្មី​ដ៏​ស្អាត​នេះ​ដែល​ព្រះ​កំពុង​តែ​ធ្វើ ឥឡូវ​នេះ​គឺ​ជិត​ដល់​ហើយ។ ហើយ​បង​ប្អូន​ស្ងួន​ភ្ងា​ជា​ច្រើន​នឹង​ក្រោក​ឡើង​ពី​សេចក្ដី​ស្លាប់ ដោយ​អព្ភូតហេតុ​នៃ​ដំណើរ​រស់​ឡើង​វិញ។ (យ៉ូហាន ៥:២៨, ២៩) ត្រូវ​ហើយ ផែនដី​របស់​យើង​នឹង​នៅ​ដ៏​អស់​កល្ប​ជា​និច្ច ហើយ​យើង​ក៏​អាច​នៅ​ជា​មួយ និង​អរ​សប្បាយ​នោះ​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក