បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៦ ទំ. ៥
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការគាំទ្រកិច្ចការរាជាណាចក្រព្រះ ក្នុងតំបន់និងទូទាំងពិភពលោក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • សូមថែទាំកន្លែងថ្វាយបង្គំរបស់យើងឲ្យបានស្អាតបាត
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កន្លែងគោរពប្រណិប័តន៍របស់យើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៥/០៦ ទំ. ៥

ប្រអប់​សំណួរ

◼ តើ​យើង​គួរ​ស្នើ​សេចក្ដី​សម្រេច​ផ្សេង​ៗ​ឲ្យ​ក្រុមជំនុំ​អនុម័ត​ដោយ​របៀប​ណា?

កាល​ណា​មាន​ការ​សម្រេច​ចិត្ត​អំពី​រឿង​សំខាន់​ៗ​ដូច​ជា​ទិញ​ដី ជួសជុល​ឬ​សង់​សាល​ប្រជុំ ផ្ញើ​វិភាគទាន​ពិសេស​ទៅ​សមាគម​យើង ឬ​ចេញ​ចំណាយ​ផ្សេង​ៗ​របស់​អ្នក​ត្រួត​ពិនិត្យ នោះ​តម្រូវ​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​មួយ។ តាម​ធម្មតា​ជា​ការ​ល្អ​បំផុត​ឲ្យ​ធ្វើ​សេចក្ដី​ស្នើ​មួយ​ដើម្បី​អនុម័ត រាល់​លើក​ដែល​ប្រាក់​របស់​ក្រុម​ជំនុំ​ត្រូវ​ចំណាយ។

ក្នុង​ករណី​លើក​លែង​មួយ នោះ​ក្រុមជំនុំ​ប្រហែល​សម្រេច​ឲ្យ​ស្រេច​តែ​ម្ដង​អំពី​ចំនួន​ជាក់លាក់​នៃ​វិភាគទាន​ដែល​ជូន​ដល់​អង្គការ​យើង​ជា​រៀង​រាល់​ខែ​បន្ថែម​ទៅ​នឹង​វិភាគទាន​សម្រាប់​កិច្ចការ​ពិភពលោក​ដែល​ក្រុមជំនុំ​បាន​ទទួល។ ហើយ​ចំណាយ​ជា​ធម្មតា​ដូច​ជា​ទឹក ភ្លើង​និង​សម្ភារៈ​សម្រាប់​សម្អាត​ក៏ មិន​ចាំបាច់​ឲ្យ​ធ្វើ​ការ​សម្រេច​ដែរ។

កាល​ណា​ក្រុម​អ្នក​ចាស់​ទុំ​ឃើញ​មាន​សេចក្ដី​ត្រូវ​ការ​ពិត​ប្រាកដ​ណា​មួយ នោះ​ពួក​គាត់​គួរ​ពិភាក្សា​រឿង​នោះ​ឲ្យ​បាន​ជ្រៅជ្រះ។ ប្រសិន​បើ​ពួក​គាត់​ភាគ​ច្រើន​ព្រម​ព្រៀង​ថា​មាន​អ្វី​មួយ​ចាំបាច់​ដែល​ត្រូវ​ធ្វើ នោះ​ប្រហែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​កិច្ច​បម្រើ គួរ​រៀបចំ​ធ្វើ​សំណើ​ជា​លាយ​លក្ខណ៍​អក្សរ ឲ្យ​ក្រុមជំនុំ​អនុម័ត​នៅ​ឯ​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បម្រើ។

អ្នក​ចាស់​ទុំ​ដែល​ជា​អធិ​ការី​គួរ​ពន្យល់​យ៉ាង​ខ្លី​ហើយ​ច្បាស់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ក្រុមជំនុំ និង​យោបល់​ដែល​ក្រុម​អ្នក​ចាស់​ទុំ​សូម​ឲ្យ​ក្រុមជំនុំ​ពិចារណា។ បន្ទាប់​មក ក្រុមជំនុំ​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​សួរ​សំណួរ​ដែល​ទាក់ទង​នឹង​បញ្ហា​នោះ។ បើ​បញ្ហា​នោះ​ស្មុគស្មាញ​ពិបាក​សម្រេច ប្រហែល​យក​ល្អ​ឲ្យ​ពន្យារ​ពេល​អនុម័ត​រហូត​ដល់​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បម្រើ​លើក​ក្រោយ ដើម្បី​គ្រប់​គ្នា​មាន​ពេល​គិត​ពិចារណា​អំពី​រឿង​នោះ។ ការ​អនុ​ម័តិ​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​លើក​ដៃ។

មាន​តែ​សមាជិក​ក្រុមជំនុំ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ប៉ុណ្ណោះ ដែល​អាច​អនុម័ត​លើ​សេចក្ដី​សម្រេច​នោះ លើក​លែង​តែ​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ផ្ទុយ​ពី​នេះ ដូច​ក្នុង​ករណី​ដែល​ទាក់​ទង​នឹង​សាជីវកម្ម​ឬ​ការ​ខ្ចី​ប្រាក់​សម្រាប់​សង់​សាល​ព្រះ​រាជាណាចក្រ។ សមាជិក​ក្រុម​ជំនុំ​ឯ​ទៀត​ដែល​មក​លេង​ក្រុមជំនុំ​មិន​ត្រូវ​ចូល​រួម​អនុម័ត​លើ​សេចក្ដី​សម្រេច​នេះ​ឡើយ។

សេចក្ដី​សម្រេច​ដែល​បាន​ទទួល​ការ​អនុ​ម័តិ​ហើយ ត្រូវ​ចុះ​ថ្ងៃ​ខែ ហត្ថលេខា ហើយ​ត្រូវ​ទុក​ក្នុង​សំណុំ​ឯកសារ​របស់​ក្រុមជំនុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក