បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/៩៧ ទំ. ១-៤
  • ការសិក្សាព្រះគម្ពីរដែលនាំឲ្យមានសិស្ស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសិក្សាព្រះគម្ពីរដែលនាំឲ្យមានសិស្ស
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្ដេច»?
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • របៀបបញ្ចុះបញ្ចូលឲ្យមានសិស្ស ដោយប្រើសៀវភៅចំណេះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ភាគទី១: តើការសិក្សាព្រះគម្ពីរជាអ្វី?
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/៩៧ ទំ. ១-៤

ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​នាំ​ឲ្យ​មាន​សិស្ស

១ «តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន»? អ្នក​កំរៀវ​សាសន៍​​អេធីយ៉ូពី​បាន​សួរ​ក្រោយ​ពី​ភីលីព «សម្ដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូ»។ (កិច្ចការ ៨:២៧​-​៣៩) ក្នុង​ករណី​នៃ​អ្នក​កំរៀវ គាត់​មាន​សេចក្ដី​ស្រឡាញ់​ដល់​បន្ទូល​នៃ​ព្រះ​រួច​មក​ហើយ ហើយ​ក្រោយ​ពី​បាន​ទទួល​ជំនួយ​ខាង​វិញ្ញាណ​ពី​ភីលីព គាត់​បាន​ប្រុង​ប្រៀប​ដើម្បី​ក្លាយ​ទៅ​ជា​សិស្ស​ម្នាក់។ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ជឿ​ថា គេ​ត្រូវ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​សំរាប់​ខ្លួន​ឯង​នោះ​ទេ។

២ យ៉ាង​សប្បាយ​ណាស់ ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សៀវភៅ​ស្តើង​ថ្មី ជា​សៀវភៅ​សំរាប់​មនុស្ស​ទូទៅ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ពិនិត្យ​មើល​សារ​ព្រះ​គម្ពីរ​សំរាប់​សម័យ​យើង​នេះ។ ពត៌​មាន​នៅ​ក្នុង​សៀវភៅ​ស្តើង​នេះ​គួរ​ចាប់​អារម្មណ៍​ដល់​មនុស្ស​ស្មោះ ប្រហែល​ជា​អ្នក​ចេះ​ដឹង ដែល​មិន​សូវ​ដឹង​អំពី​ព្រះ​គម្ពីរ។ សៀវភៅ​ដ៏​ល្អ​នេះ បាន​បោះ​ពុម្ព​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ពិនិត្យ​មើល​ព្រះ​គម្ពីរ។

៣ ពេល​ចាប់​ផ្ដើម​បង្រៀន​ព្រះ​គម្ពីរ ជា​ការ​ល្អ​មួយ បើ​មើល​យោបល់​ល្អៗសា​ឡើង​វិញ​នៅ​សន្លឹក​បន្ថែម​កិច្ច​បំរើ​​ព្រះ​រាជាណាចក្រ​យើង​ក្នុង​ខែ​មិថុនា ១៩៩៦ នូវ​របៀប​ការ​បង្រៀន​ដែល​លូត​លាស់​ក្នុង​សៀវភៅ​​ចំណេះ។ នៅ​កំឡុង​មេ​រៀន សូម​ពិចារណា​មើល​នូវ​ការ​លូត​លាស់​របស់​សិស្ស ដើម្បី​ជួយ​អ្នក​ឲ្យ​វិនិច្ឆ័យ​ថា​តើ​កន្លែង​ណា​ខ្លះ​ទៀត​ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មាន​ការ​រៀប​ចំ​មេ​រៀន​របស់​គាត់​ទុក​ជា​មុន ដោយ​បើក​មើល​បទ​គម្ពីរ។ ការ​ឆ្លើយ​ចេញ​ពី​ពាក្យ​របស់​គាត់ អាច​សម្ដែង​ការ​អបអរ​ពី​ដួង​ចិត្ត​ចំពោះ​សេចក្ដី​ពិត។ ការ​លូត​លាស់​ឆាប់​រហ័ស​នោះ ធម្មតា​គឺ​ពួក​អ្នក​ដែល​អាន​ប្រកាសនវត្ថុ​របស់​សមាគម​បន្ថែម ហើយ​ទៅ​កិច្ច​ប្រជុំ​បាន​ទៀងទាត់។ សូម​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ផ្សាយ​ក្រៅ​ផ្លូវការ​ដល់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​គាត់​កំពុង​តែ​រៀន។ ដោយ​សប្បុរស សូម​បង្ហាញ​នូវ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ។ យើង​មិន​គួរ​បង្រៀន​សិស្ស​ជា​រហូត ជា​មួយ​បុគ្គល​ដែល​មាន​ចិត្ត​ស្ទាក់ស្ទើរ​នោះ​ទេ។ សិស្ស​គួរ​តែ​សម្ដែង​ការ​ចង់​រៀន កាន់​ចិត្ត​ឲ្យ​បាន​មុត​មាំ​ចំពោះ​សេចក្ដី​ពិត ហើយ​ត្រូវ​មាន​ការ​លូត​លាស់​សំរាប់​ការ​ថ្វាយ​ខ្លួន​និង​ពិធី​ជ្រមុជ​ទឹក។

៤ ក្នុង​ផ្ទះ​ខ្លះ គឺ​ត្រូវ​បង្រៀន​ច្រើន​ជាង​មួយ​ដង ជា​មួយ​សមាជិក​ខុសៗគ្នា។ ប៉ុន្តែ កាល​ណា​មាន​ការ​សិក្សា​ក្នុង​គ្រួសារ​ឲ្យ​បាន​ស្រប​គ្នា នោះ​ជា​ការ​ប្រសើរ​ក្នុង​ករណី​ខ្លះ ​ពីព្រោះ​នេះ​អាច​ធ្វើ​ឲ្យ​គ្រួសារ​រួបរួម​គ្នា​ខាង​វិញ្ញាណ។

៥ បញ្ជា​របស់​ព្រះ​យេស៊ូ គឺ​ឲ្យ​យើង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ (ម៉ាថាយ ២៨:១៩) ដើម្បី​ឲ្យ​បាន​សម្រេច យើង​ត្រូវ​តែ​បង្រៀន​ព្រះ​គម្ពីរ ដែល​នឹង​ជួយ​សិស្ស​ឲ្យ​លូត​លាស់​រហូត​ដល់​គេ​សួរ​ថា «តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន»?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក