បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/៩៩ ទំ. ១
  • ការរៀបចំជាមុន នោះនាំឲ្យមានអំណរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរៀបចំជាមុន នោះនាំឲ្យមានអំណរ
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ប្រសិនបើការសម្ដែងនិយាយមានលទ្ធផល សូមប្រើវាទៅ!
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»ចុះ!
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរ«ប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ»
    ២០០៨ កិច្ចបម្រើព្រះ
  • ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចផ្សព្វផ្សាយ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/៩៩ ទំ. ១

ការ​រៀប​ចំ​ជា​មុន នោះ​នាំ​ឲ្យ​មាន​អំណរ

១ ការ​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វផ្សាយ​នាំ​ឲ្យ​យើង​មាន​អំណរ​ខ្លាំង។ (ទំនុកដំកើង ៨៩:១៥, ១៦) ពិត​មែន​ហើយ ការ​រៀប​ចំ​គឺ​ជា​លក្ខណៈ​សំខាន់​មួយ​ក្នុង​ការ​មាន​សមត្ថភាព​ពិសោធន៍​អំណរ​នោះ​ឲ្យ​ពេញលេញ។ បើសិន​ជា​យើង​រៀប​ចំ​ល្អ យើង​នឹង​បាន​សម្រេច​ច្រើន​ឡើង ហើយ​បើសិន​ជា​យើង​បាន​សម្រេច​ច្រើន​ឡើង នោះ​យើង​ក៏​រឹតតែ​មាន​អំណរ​ច្រើន​ឡើង​ដែរ។

២ ប្រើ​ឧបករណ៍​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ: ចាប់​ផ្ដើម​រៀប​ចំ ដោយ​អាន​និង​ពិនិត្យ​មើល​ពត៌​មាន​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ជា​រឿយៗ ឯកសារ​នោះ​ផ្ដល់​ឲ្យ​វិធី​និយាយ​សម្ដែង​ដែល​បាន​ត្រូវ​រៀប​ចំ​បាន​ល្អ ហើយ​បាន​ត្រូវ​គ្រោង​ឡើង​ដើម្បី​ជួយ​អ្នក​ជូន​សារ​ព្រះ​រាជាណាចក្រ តាម​របៀប​ស្រួល​និង​ដែល​មាន​ប្រ​សិទ្ធិ​ភាព។ អ្នក​ក៏​នឹង​រក​ឃើញ​ឧទាហរណ៍​ពី​របៀប​ដោះ​ស្រាយ​ជំទាស់​ធម្មតា។ គំនិត​ជាក់លាក់​ត្រូវ​ផ្ដល់​ឲ្យ អំពី​របៀប​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ដែល​មាន​ប្រ​សិទ្ធិ​ភាព ដោយ​មាន​គោល​បំណង​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ អ្នក​មាន​សេរីភាព​កែ​ឆ្នៃ​យោបល់​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នក​ប្រើ​យ៉ាង​ស្រួល។ បន្ថែម​ទៅ​ទៀត ក្នុង​ភាសា​ខ្លះ យើង​មាន​សៀវភៅ​ការ​វែកញែក ដែល​ផ្ដល់​ឲ្យ​យោបល់​ផ្សេងៗជា​ច្រើន​ពី​ពាក្យ​លំនាំ​ព្រម​ទាំង​ពាក្យ​តប​ឆ្លើយ ចំពោះ​សំដី​ដែល​រារាំង​ការ​សន្ទនា ហើយ​ដូច្នេះ​ជួយ​យើង​មាន​ប្រ​សិទ្ធិ​ភាព​កាន់​តែ​ច្រើន​ក្នុង​ស្ថានភាព​ជា​ច្រើន​ដែល​យើង​ប្រឈម។

៣ មើល​ក្នុង​ប្រកាសនវត្ថុ​ណា​ដែល​អ្នក​ចង់​ផ្ដល់ ហើយ​ជ្រើសរើស​ចំណុច​មួយ​ឬ​ពីរ​ដ៏​ចាប់​អារម្មណ៍​ដែល​អ្នក​អាច​បង្ហាញ​ម្ចាស់​ផ្ទះ។ ពត៌​មាន​ដែល​ធ្វើ​ឲ្យ​គិត​ពិចារណា ដែល​យើង​បាន​ឮ​ផ្សាយ​ឬ​ក៏​បាន​អាន នោះ​ប្រហែល​ជា​អាច​ឲ្យ​យើង​មាន​ពាក្យ​ផ្ដើម​ដើម្បី​សន្ទនា។ ត្រៀម​សំរាប់​ការ​ជំទាស់​ធម្មតា​ដែល​អ្នក​ប្រហែល​ជា​នឹង​ប្រឈម ហើយ​រៀប​ចំ​គំនិត​ពីរបី​អំពី​របៀប​ដែល​យើង​ប្រហែល​ជា​អាច​តប​ឆ្លើយ។ ក្រោយ​នោះ ឆ្លៀត​យក​ពីរបី​នាទី​ដើម្បី​ហាត់​និយាយ​អ្វី​ដែល​អ្នក​នឹង​និយាយ​ពេល​ជួប​គេ​នៅ​ផ្ទះ។

៤ ចូល​រួម​ប្រជុំ​អប់រំ​កិច្ច​បំរើ​ទាំង​អស់: ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រយៈ​ពេល​ប្រជុំ​អប់រំ​កិច្ច​បំរើ នៅ​ពេល​ដែល​យោបល់​ពី​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ត្រូវ​ពិគ្រោះ សើរើ ហើយ​សម្ដែង។ កត់​សម្គាល់​នូវ​គំនិត​ណា​ដែល​អ្នក​គិត​ថា​អាច​ត្រូវ​បញ្ចូល​ក្នុង​វិធី​និយាយ​សម្ដែង​របស់​អ្នក។ នឹក​ចាំ​ពី​ស្ថានភាព​ខ្លះៗដែល​អ្នក​ធ្លាប់​ប្រឈម​ក្នុង​កិច្ច​បំរើ ហើយ​គិត​ពី​របៀប​ដែល​អ្នក​អាច​ផ្សព្វផ្សាយ​ដោយ​មាន​ប្រ​សិទ្ធិ​ភាព​កាន់​តែ​ច្រើន។ និយាយ​អំពី​រឿង​ទាំង​នេះ​មុន​កិច្ច​ប្រជុំ និង​ក្រោយ​កិច្ច​ប្រជុំ​ជា​មួយ​អ្នក​ផ្សាយ​ដទៃ​ទៀត។

៥ អ្នក​អាច​ប្រាកដ​ថា បើសិន​ជា​អ្នក​«បាន​រៀប​ចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក» នោះ​អ្នក​នឹង​ទទួល​រង្វាន់​ជា​អំណរ​កាន់​តែ​ច្រើន​ឡើង ហើយ​ការ​ជោគជ័យ​ក្នុង​ការ​ជួយ​អ្នក​ដទៃ​រក​ផ្លូវ​ទៅ​ដល់​ជីវិត​។—ធីម៉ូថេទី២ ២:២១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក