ចូរសម្ដែងពីព្រះនាមរបស់ព្រះយេហូវ៉ានិងអស់ទាំងការប្រព្រឹត្តរបស់ទ្រង់
១ «សូមអរព្រះគុណដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ព្រះនាមទ្រង់ ចូរសម្ដែងពីអស់ទាំងការ[ប្រព្រឹត្ត]របស់ទ្រង់ នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន . . . ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ាមានចិត្តរីករាយឡើង»។ (ទំនុកដំកើង ១០៥:១, ៣) អ្នកដែលបានសរសេរបទទំនុកដំកើងនេះបានទទួលនូវអំណរជាខ្លាំង ពីការប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ានិង«អស់ទាំងការ[ប្រព្រឹត្ត»របស់ទ្រង់។ តើការប្រព្រឹត្តនោះជាអ្វីទៅ? នេះច្បាស់ជាសំដៅទៅលើអស់អ្នកដែលជាប់ទាក់ទងនឹងការគ្រប់គ្រងដ៏រុងរឿងរបស់ទ្រង់និង«[ដំណឹងល្អអំពី]សេចក្ដីសង្គ្រោះរបស់ទ្រង់»។—ទំនុកដំកើង ៩៦:២, ៣; ១៤៥:១១, ១២
២ ពេលដែលយើងកំពុងតែឆ្ពោះទៅដល់គ្រានៃបុណ្យរំឭកសំរាប់ឆ្នាំ២.០០១ យើងមានហេតុជាច្រើនឲ្យអរឡើងអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះយើង។ តើហេតុអ្វី? អាហារពេលល្ងាចរបស់ព្រះអម្ចាស់គឺពិតជាពិធីសំខាន់បំផុតក្នុងឆ្នាំនេះសំរាប់គ្រីស្ទានពិតទាំងឡាយ។ គ្មានពិធីណាទៀតដែលអាចប្រៀបផ្ទឹមនឹងសារៈសំខាន់ គោលបំណងឬក៏ទម្រង់ការរបស់ពិធីនេះ។ នេះគឺជាពេលដែលយើងទាំងអស់គ្នាត្រូវនឹកចាំពីអ្វីដែលព្រះយេហូវ៉ានិងព្រះយេស៊ូបានប្រព្រឹត្តដើម្បីបើកផ្លូវឲ្យយើងទទួលនូវសេចក្ដីសង្គ្រោះ។ នេះច្បាស់ជាមូលហេតុដែលក្នុងគ្រាបុណ្យរំឭក យើងសង្ឃឹមថាសកម្មភាពផ្សព្វផ្សាយនឹងចំរើនឡើងយ៉ាងច្រើន ពេលដែលយើងសម្ដែង«[ដំណឹងល្អអំពី]សេចក្ដីសង្គ្រោះ!»។
៣ តើអ្នកនឹងធ្វើជាអ្នកត្រួសត្រាយជំនួយទេ? តើយើងអាចធ្វើឲ្យខែមីនានិងខែមេសាជាខែពិសេសសំរាប់ការចំរើននូវសកម្មភាពផ្សព្វផ្សាយរបស់យើងទេ? ខែមីនាមានថ្ងៃសៅរ៍៥ថ្ងៃនិងខែមេសាមានថ្ងៃអាទិត្យ៥ថ្ងៃដែរ។ អ្នកផ្សាយជាច្រើនដែលធ្វើការពេញពេលបានឃើញថា ដែលគេអាចធ្វើជាអ្នកត្រួសត្រាយជំនួយបាន ដោយសារការរៀបចំឲ្យផ្សព្វផ្សាយពេញមួយថ្ងៃនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ អ្នកត្រួសត្រាយជំនួយម្នាក់ត្រូវការ១២ម៉ោងក្នុងមួយសប្ដាហ៍ជាមធ្យម ដើម្បីគ្រប់៥០ម៉ោងក្នុងមួយខែដែលគាត់ត្រូវបំពេញនោះ។ សូមយកចិត្តទុកដាក់ពិចារណាមើលកាលវិភាគទាំងប៉ុន្មានដែលត្រូវជូនក្នុងប្រអប់នៅទំព័រទី៤។ តើកាលវិភាគមួយក្នុងចំណោមនេះនឹងសមស្របនឹងកាលៈទេសៈរបស់អ្នកទេ? បើមិនអ៊ីចឹងទេ ប្រហែលជាអ្នកអាចរៀបចំកាលវិភាគមួយខ្លួនឯង ដើម្បីផ្សព្វផ្សាយក្នុងខែមីនានិងមេសានេះ។
៤ ពួកអ្នកចាស់ទុំគួរចាប់ផ្ដើមឥឡូវនេះក្នុងការជំរុញឲ្យមានការរំភើបចិត្តនិងការគាំទ្រឲ្យចំរើននូវសកម្មភាពផ្សព្វផ្សាយ។ ឆ្នាំមុន ក្នុងក្រុមជំនុំមួយ អ្នកចាស់ទុំនិងអ្នកងាយជំនួយទាំងអស់បានចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយ ហើយអ្នកផ្សាយ៦៤នាក់ក្នុងចំណោម១២១នាក់បានត្រួសត្រាយក្នុងខែមេសា! ក្រុមជំនុំនោះក៏បានមានអំណរដោយសារមាន៦នាក់ថ្មីទៀតទៅជាអ្នកផ្សាយមិនទាន់ជ្រមុជទឹកដែលបានចាប់ផ្ដើមផ្សព្វផ្សាយនៅខែមីនានិងខែមេសា។ គឺជាការពិតមែនដែលថា គ្មានពេលណាល្អជាងនេះទេ ដែលជាឱកាសឲ្យក្មេងៗនិងអ្នកថ្មីសួរអ្នកចាស់ទុំថា តើខ្លួនបំពេញតម្រូវការដើម្បីចាប់ផ្ដើមរួមចំណែកការផ្សព្វផ្សាយជាសាធារណៈបានទេ?
៥ ការខិតខំព្យាយាមខ្លាំងជាងធម្មតានាំឲ្យមានពរ: ក្រុមជំនុំទាំងឡាយដែលមានគោលដៅពិសេសនិងខិតខំព្យាយាមច្រើនជាងធម្មតា ក៏ទទួលពរជាច្រើនដែរ។ ក្រុមជំនុំខ្លះអាចប្រមូលអារម្មណ៍ទៅលើការផ្សព្វផ្សាយក្នុងតំបន់ដែលមិនសូវមានគេទៅផ្សព្វផ្សាយទេ ដោយគិតពីវិធីផ្សព្វផ្សាយផ្សេងៗ ឬក៏ដោយផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយតាមរយៈទូរស័ព្ទ ដែលជាវិធីផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពក្នុងការទាក់ទងនឹងមនុស្សដែលមិនបាននៅផ្ទះពេលដែលយើងបានផ្សព្វផ្សាយ ថែមទាំងមនុស្សដែលនៅកន្លែងមួយដែលយើងមិនអាចចូលទៅបាន។
៦ បើសិនជាមនុស្សម្នាក់គ្មានសុខភាពល្អឬក៏មានអាយុច្រើនហើយ តើនេះគួរឃាត់ឃាំងគាត់ពីការចូលរួមកិច្ចផ្សព្វផ្សាយឲ្យច្រើនបំផុតដែលអាចធ្វើទៅបានទេ? មិនមែនអ៊ីចឹងក្នុងគ្រប់កាលៈទេសៈទេ។ ជាឧទាហរណ៍ បងស្រីម្នាក់អាយុ៨៦ឆ្នាំដែលមានជម្ងឺមហារីកបានធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសា ទោះបីជើងរបស់គាត់បានហើមក៏ដោយ។ ការផ្សព្វផ្សាយតាមរយៈទូរស័ព្ទបានបើកផ្លូវឲ្យគាត់រួមចំណែកពេញលេញក្នុងកិច្ចផ្សព្វផ្សាយ ទាំងនាំឲ្យគាត់សរសើរដល់ព្រះយេហូវ៉ាបានច្រើនជាងទៅទៀត។ នេះបានលើកទឹកចិត្តគាត់នឹងក្រុមជំនុំគាត់ដែរ។
៧ រៀបចំឲ្យបានល្អសំរាប់ពិធីបុណ្យរំឭក: ឆ្នាំនេះ ពិធីបុណ្យរំឭកគឺចំថ្ងៃទី៨ ខែមេសា។ ពីព្រោះថ្ងៃនោះជាថ្ងៃអាទិត្យ នោះមនុស្សច្រើនជាងគួរតែអាចចូលរួមបាន។ អ្នកដែលមានវត្តមានអាចទៅជាចំនួនច្រើនបំផុតដែលធ្លាប់មាន បើសិនជាយើងបំពេញភារកិច្ចរបស់យើងដោយ (១) មានវត្តមានខ្លួនឯងនិង (២) អញ្ជើញអ្នកឯទៀតចូលរួមជាមួយយើងនៅឯពិធីបុណ្យរំឭក។ តើយើងគួរអញ្ជើញអ្នកណាខ្លះ?
៨ ចូរមើលក្នុងបញ្ជីកិច្ចផ្សាយរបស់អ្នកផ្ទាល់ និងរកឈ្មោះអ្នកដែលបានបង្ហាញការចាប់អារម្មណ៍ខ្លះៗទៅលើសេចក្ដីពិត សូម្បីតែក្នុងករណីដែលអ្នកមិនទៅជួបគេជាញឹកញយទេ។ ពីរឬក៏បីសប្ដាហ៍មុនពិធីបុណ្យរំឭក នោះត្រូវគិតតែទៅលេងអ្នកទាំងអស់នោះហើយអញ្ជើញគេមកឯពិធីបុណ្យរំឭក។ បើសិនជាអ្នកអាចធ្វើទៅបាន នោះសុំឲ្យអ្នកដែលចង់ទៅ ជិះយានជំនិះជាមួយអ្នកដែរ។
៩ ក្នុងក្រុមជំនុំខ្លះ គេមិនប្រើប័ណ្ណអញ្ជើញទាំងអស់ទេ។ លេខាក្រុមជំនុំគួរធ្វើយ៉ាងណាឲ្យប្រាកដថា ប័ណ្ណអញ្ជើញអាចត្រូវទទួលបានមុនពេល ដើម្បីឲ្យប័ណ្ណទាំងអស់អាចត្រូវចែកចាយ។ ប្រហែលជាអ្នកអាចសរសេរឬក៏ដាក់ម៉ោង និងទីកន្លែងសំរាប់ពិធីបុណ្យនៅជាយខាងក្រោមប័ណ្ណនោះ។ អ្នកក៏អាចបន្ថែមឲ្យប័ណ្ណមួយដែលប្រាប់ពីអាស័យដ្ឋានរបស់សាលព្រះរាជាណាចក្រដែរ បើសិនពិធីបុណ្យរំឭករបស់ក្រុមជំនុំនឹងត្រូវធ្វើនៅទីនោះ។ នេះជាការរំឭកមួយ ក្នុងករណីជាច្រើន យើងត្រូវជូនប័ណ្ណអញ្ជើញមកពិធីបុណ្យរំឭកទៅដល់ម្ចាស់ផ្ទះផ្ទាល់។
១០ ចូរនឹកចាំពីអ្នកដែលអសកម្មភាព: ពេលសិស្សព្រះគម្ពីរម្នាក់ឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ានិងបង្ហាញពីនោះដោយការទទួលបុណ្យជ្រមុជទឹក នោះធ្វើឲ្យយើងសប្បាយចិត្តមែន។ ក៏ប៉ុន្តែ ជារៀងរាល់ឆ្នាំ អ្នកខ្លះក្នុងចំណោមយើងក៏ឈប់សេពគប់នឹងយើង ថែមទាំងឈប់ប្រាប់អ្នកឯទៀតអំពីព្រះនាមរបស់ព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់ទ្រង់។ យើងខ្វល់ខ្វាយអំពីរឿងនោះដោយមានហេតុដ៏ល្អ។ ទោះបីមនុស្សភាគច្រើនដែលគ្មានសកម្មភាពមិនបានបោះបង់ចោលសេចក្ដីពិតក៏ដោយ ពួកគេប្រហែលបានឈប់ផ្សព្វផ្សាយដោយសារគេបានធ្លាក់ទឹកចិត្ត ដោយសារបញ្ហាផ្ទាល់ខ្លួន ឬក៏កង្វល់ផ្សេងទៀតក្នុងជីវិត។ (ម៉ាថាយ ១៣:២០-២២) អ្នកដែលកំពុងតែខ្សោយខាងវិញ្ញាណ ត្រូវការនូវជំនួយដើម្បីត្រឡប់មកក្រុមជំនុំវិញ មុនដែលរបបលោកីយ៍របស់សាតាំងត្របាក់លេបគេនោះ។ (ពេត្រុសទី១ ៥:៨) ក្នុងគ្រាពិធីបុណ្យរំឭកនេះ យើងចង់ខិតខំជាពិសេសអស់ពីសមត្ថភាពដើម្បីជួយអស់អ្នកដែលអសកម្មភាពដែលបំពេញតម្រូវការឲ្យចូលរួមក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អម្ដងទៀត។
១១ លេខាក្រុមជំនុំគួរជំរាបប្រាប់អ្នកដឹកនាំការសិក្សាតាមក្រុមនិមួយៗឲ្យដឹងពីអ្នកណាខ្លះក្នុងក្រុមគាត់ដែលឥតមានសកម្មភាព។ គណៈកម្មាធិការកិច្ចបំរើក្រុមជំនុំនឹងនាំមុខក្នុងការរៀបចំឲ្យមានការជួយឃ្វាលអស់អ្នកដែលអសកម្មភាព។ បើសិនជាត្រូវឃើញថា ជាការល្អបើសិនជាអ្នកនោះនឹងមានគេសិក្សាព្រះគម្ពីរជាមួយគាត់ផ្ទាល់ នោះអ្នកត្រួតពិនិត្យកិច្ចបំរើនឹងរៀបចំផ្ដល់ជំនួយ ថាអ្នកណាគឺសមនឹងដឹកនាំការសិក្សានោះ ក្រោយពីបានពិគ្រោះជាមួយសមាជិកឯទៀតក្នុងគណៈកម្មាធិការខាងកិច្ចបំរើ។ ទោះបីប្រហែលជាមិនចាំបាច់សិក្សាជាមួយអ្នកនោះមួយរយៈយូរក៏ដោយ អ្នកដែលដឹកនាំការសិក្សានោះអាចរាប់ម៉ោង ការត្រឡប់ទៅជួប និងការសិក្សានោះបានទាំងអស់។
១២ ខែមេសាឆ្នាំមុន បងស្រីម្នាក់ដែលកំពុងតែផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយបានស្នើផ្ដល់ទស្សនាវដ្ដីដល់បុរសម្នាក់ដែលកំពុងតែឈរនៅថ្នល់។ បុរសនោះបានប្រាប់ថា ប្រពន្ធគាត់ជាស្មរបន្ទាល់ដែលអសកម្មភាពម្នាក់។ គាត់បានសូមអាស័យដ្ឋានសាលព្រះរាជាណាចក្រនិងបានអញ្ជើញបងស្រីនោះឲ្យមកលេងគាត់និងប្រពន្ធគាត់។ ជាលទ្ធផល គូស្វាមីភរិយានោះបានទៅកិច្ចប្រជុំជាបន្ទាប់និងបានយល់ព្រមសិក្សាព្រះគម្ពីរ។
១៣ ប្រុងប្រៀបសំរាប់សកម្មភាពរឹតតែច្រើន! អ្នកតែងទំនុកដំកើងបានប្រកាសថា យើងគួរនាំឲ្យគេស្គាល់ព្រះនាមរបស់ព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់ទ្រង់ដោយបាននិយាយបន្ថែមថា៖ «ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ»។ (ទំនុកដំកើង ១០៥:២, ៣) ចូរឲ្យយើងសម្ដែងនូវការយកចិត្តទុកដាក់នឹងព្រះនាមដ៏ឧត្តុង្គឧត្តមរបស់ព្រះយេហូវ៉ានិង«អស់ទាំងការ[អស្ចារ្យ]របស់ទ្រង់» ដោយខិតខំរឹតតែខ្លាំងឡើងក្នុងកិច្ចផ្សព្វផ្សាយរបស់យើង ទាំងធ្វើឲ្យគ្រាបុណ្យរំឭកនេះ ជាគ្រាដ៏ប្រសើរបំផុតដែលធ្លាប់មាន!
[ប្រអប់នៅទំព័រ៤]
វិធីផ្សេងៗដែលអ្នកអាចឆ្លៀតពេល១២ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីត្រួសត្រាយជំនួយ
ថ្ងៃ ម៉ោង
ថ្ងៃច័ន្ទ ១ ២ - -
ថ្ងៃអង្គារ ១ - ៣ -
ថ្ងៃពុធ ១ ២ - ៥
ថ្ងៃព្រហស្បតិ៍ ១ - ៣ -
ថ្ងៃសុក្រ ១ ២ - -
ថ្ងៃសៅរ៍ ៥ ៤ ៣ ៥
ថ្ងៃអាទិត្យ ២ ២ ៣ ២
សរុប: ១២ ១២ ១២ ១២
តើអ្នកអាចប្រើកាលវិភាគមួយក្នុងនេះបានទេ? បើសិនជាមិនបានទេ សូមបង្កើតកាលវិភាគមួយសំរាប់ខ្លួនឯង