បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០១ ទំ. ៣
  • ចូរផ្សព្វផ្សាយ«អស់ពីចិត្ដ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរផ្សព្វផ្សាយ«អស់ពីចិត្ដ»
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ខែមេសាជាពេលដែល‹ឲ្យយើងធ្វើការនឿយហត់ ព្រមទាំងខំប្រឹងប្រែងផង›
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរខ្នះខ្នែងប្រព្រឹត្ដអំពើល្អ!
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរ«ធ្វើល្អដល់មនុស្សទាំងអស់»ចុះ!
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះឲ្យបានពេញលេញ»
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០១ ទំ. ៣

ចូរ​ផ្សព្វផ្សាយ«អស់​ពី​ចិត្ត»

១ ពេល​សាវ័ក​ប៉ុល​បាន​ធ្វើ​ជាជាង​កាត់​ដេរ​តង់​នៅ​ទី​ក្រុង​កូរិនថូស នោះ​យើង​ប្រហែល​ជា​នឹង​នឹក​ស្មាន​ថា នេះ​ធ្វើ​ឲ្យ​គាត់​អត់​សូវ​មាន​ឱកាស​ផ្សព្វផ្សាយ​ទេ។ ក៏​ប៉ុន្តែ កិច្ចការ ១៨:៥ រៀប​រាប់​ថា៖ «ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ​បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ​យេស៊ូ​វ​ជា​ព្រះ​គ្រីស្ទ​ពិត»។ ហេតុ​អ្វី​បាន​ជា​ប៉ុល​បាន​ផ្សព្វផ្សាយ​អស់​ពី​ចិត្ត​ដូច្នេះ? ទោះបី​មាន​ជា​ច្រើន​នាក់​នៅ​ទី​ក្រុង​កូរិនថូស​ដែល​បាន​ក្លាយ​ជា​អ្នក​ជឿ​ហើយ​ក្ដី នោះ​ព្រះ​អម្ចាស់​បាន​បញ្ជាក់​ថា មាន​អ្នក​ជា​ច្រើន​ទៀត​ដែល​គេ​ត្រូវ​បញ្ចុះបញ្ចូល​ជា​សិស្ស​នៅ​ទី​ក្រុង​នោះ។ (កិច្ចការ ១៨:៨​-​១១) តើ​យើង​មាន​ហេតុ​ដូច​គ្នា ដែល​ជំរុញ​ឲ្យ​យើង​ផ្សព្វផ្សាយ​អស់​ពី​ចិត្ត​ដែរ​ឬ​ទេ? ពិត​ជា​មាន​មែន។ មនុស្ស​ជា​ច្រើន​ទៀត​អាច​ត្រូវ​រក​ឃើញ​និង​ត្រូវ​បង្រៀន​អំពី​សេចក្ដី​ពិត​ដែរ។

២ ចូរ​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សាយ​ក្នុង​កំឡុង​ខែ​មេសា: អ្នក​ទំនង​ជា​មាន​គោល​ដៅ​ទុក​ឲ្យ​ខ្លួន​រវល់​ក្នុង​កិច្ច​ផ្សាយ​ដំណឹង​ល្អ​ជា​រៀង​រាល់​ខែ​ហើយ។ ក៏​ប៉ុន្តែ មាន​ខែ​ខ្លះ​ដែល​ឲ្យ​យើង​មាន​ឱកាស​ច្រើន​ជាង​ ដើម្បី​ចូល​រួម​សកម្មភាព​នេះ​ឲ្យ«អស់​ពី​ចិត្ត»។ ខែ​មេសា​គឺ​ជា​ខែ​មួយ​ដែល​អ្នក​អាច​ធ្វើ​បែប​នេះ​បាន ហើយ​ជា​កំពូល​នៃ​កំឡុង​ពេល​ដែល​នាំ​ទៅ​ដល់​ពិធី​បុណ្យ​រំឭក។ តើ​កាលៈទេសៈ​របស់​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ត្រួសត្រាយ​ជំនួយ​ឬ​ក៏​បង្កើត​នូវ​សកម្មភាព​របស់​អ្នក​ក្នុង​កិច្ច​បំរើ​នា​និ​ទា​ឃ​រដូវ​នេះ​ឬ​ទេ? អ្នក​ផ្សាយ​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​ធ្វើ​ដូច្នេះ ក៏​បាន​ទទួល​ពរ​ជា​ច្រើន​ផង​ដែរ។ (កូរិនថូសទី២ ៩:៦) បើសិន​ជា​អ្នក​កំពុង​តែ​ធ្វើ​អស់​ពី​សមត្ថភាព នោះ​ចូរ​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ពេញ​ព្រះ​ហឫទ័យ​នឹង​កិច្ច​បំរើ​ដែល​អ្នក​ថ្វាយ​អស់​ពី​ចិត្ត​នោះ។ (លូកា ២១:២​-​៤) ទោះ​ជា​អ្នក​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ​ ចូរ​មាន​គោល​ដៅ​ចូល​រួម​កិច្ច​បំរើ​យ៉ាង«អស់​ពី​ចិត្ត» ក្នុង​កំឡុង​ខែ​មេសា។ ហើយ​កុំ​ភ្លេច​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​បំរើ​នៅ​ពេល​ដាច់​ខែ ដើម្បី​ឲ្យ​កិច្ចការ​របស់​អ្នក​អាច​ត្រូវ​បូក​សរុប​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។

៣ ចូរ​ទៅ​ជួប​អ្នក​ថ្មី​ដែល​បាន​ទៅ​ឯ​ពិធី​បុណ្យ​រំឭក: នា​ឆ្នាំ​មុន នៅ​សហរដ្ឋ​អាមេរិក អ្នក​ដែល​បាន​មាន​វត្តមាន​នៅ​ឯ​ពិធី​បុណ្យ​រំឭក​គឺ​មាន​២​.​១៥៣​.​២៦៨​នាក់។ យើង​មិន​ទាន់​ដឹង​ថា ឆ្នាំ​នេះ​នឹង​មាន​ចំនួន​សរុប​ប៉ុន្មាន​នាក់​ឡើយ។ ក៏​ប៉ុន្តែ សេចក្ដី​រាយ​ការណ៍​បញ្ជាក់​ថា លទ្ធភាព​នៅ​មាន«ចំរូត»មួយ​ដ៏​ធំ​ជាង​នេះ​ទៅ​ទៀត។ (ម៉ាថាយ ៩:៣៧, ៣៨) ដូច្នេះ ចូរ​រៀប​ចំ​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ដែល​បាន​មក​ឯ​ពិធី​បុណ្យ​រំឭក ឲ្យ​ឆាប់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​គេ​ខាង​វិញ្ញាណ។ ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ជួប​អ្នក​នោះ អាច​បើក​ឱកាស​ឲ្យ‹អា​កំណាច​មក​ឆក់​យក​ព្រះ​បន្ទូល​ពី​នគរ​ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់›។ (ម៉ាថាយ ១៣:១៩) ការ​ត្រឡប់​ទៅ​ជួប​គេ​យ៉ាង​ឆាប់​រហ័ស ក៏​បង្ហាញ​ថា អ្នក​កំពុង​តែ​បំពេញ​កិច្ច​បំរើ​យ៉ាង«អស់​ពី​ចិត្ត»។

៤ បន្ត​ជួយ​អ្នក​ដែល​គ្មាន​សកម្មភាព: ក្នុង​ខែ​កុម្ភៈ បាន​មាន​ការ​ខិតខំ​ពិសេស​ដើម្បី​ជួយ​អ្នក​ដែល​គ្មាន​សកម្មភាព។ បើសិន​ជា​មាន​អ្នក​ខ្លះ​ដែល​មិន​ទាន់​ទទួល​នូវ​ការ​ណែនាំ​ពី​អ្នក​ចាស់​ទុំ​នៅ​ឡើយ នោះ​អ្នក​ចាស់​ទុំ​គួរ​រៀប​ចំ​ទៅ​លេង​អ្នក​នោះ​មុន​ដាច់​ខែ​មេសា។ អ្នក​ចាស់​ទុំ​នឹង​ខិតខំ​ស្វែង​យល់​ពីដើម​ហេតុ​នៃ​បញ្ហា​របស់​អ្នក​នោះ នឹង​រក​វិធី​ល្អ​បំផុត​ដែល​គាត់​អាច​ជួយ​អ្នក​នោះ​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​សកម្ម​ម្ដង​ទៀត។ ជំនួយ​បែប​នេះ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ក៏​បង្ហាញ​ថា អ្នក​ចាស់​ទុំ​រាប់​ភារកិច្ច​របស់​ពួក​គាត់​ចំពោះ​ការ​ឃ្វាល«ហ្វូង​ចៀម​របស់​ព្រះ» ជា​កិច្ចការ​មួយ​ដ៏​ធ្ងន់ធ្ងរ។ (ពេត្រុសទី១ ៥:២; កិច្ចការ ២០:២៨) ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ទំព័រ​២២​-​២៣ ដែល​បាន​ចេញ​ជា​ភាសា​អង់គ្លេស ក៏​ផ្ដល់​នូវ​យោបល់​ល្អៗដែល​អាច​ត្រូវ​ប្រើ​ដោយ​អ្នក​ចាស់​ទុំ ពេល​ដែល​កំពុង​តែ​ខំ​ជួយ​ដោះ​ស្រាយ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ដ៏​ធម្មតា​៥​យ៉ាង ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​អសកម្ម​នោះ។ គឺ​ជា​ការ​ល្អ​បំផុត បើសិន​ជា​អ្នក​ខ្លះ​ដែល​គ្មាន​សកម្មភាព អាច​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ម្ដង​ទៀត​ក្នុង​ខែ​មេសា។

៥ ជួយ​អ្នក​ផ្សេង​ថែម​ទៀត​ឲ្យ​ទៅ​ជា​អ្នក​ផ្សាយ: តើ​កូនៗរបស់​អ្នក​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទៅ​ជា​អ្នក​ផ្សាយ​នូវ​ដំណឹង​ល្អ​ទេ? ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អ្នក​ដែល​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​អ្នក? បើសិន​ជា​អ្នក​ទាំង​នោះ​ទទួល​យល់​ព្រម​ពី​អ្នក​ចាស់​ទុំ នោះ​ខែ​មេសា​គឺ​ជា​ពេល​ល្អ​ប្រសើរ​ដើម្បី​ចាប់​ផ្ដើម​ផ្សព្វផ្សាយ មែន​ទេ? បើសិន​ជា​បុគ្គល​ម្នាក់​កំពុង​តែ​រីក​ចំរើន ហើយ​បាន​សិក្សា​សៀវភៅ​ស្តើង​តម្រូវ​និង​សៀវភៅ​ចំណេះ ហើយ ការ​សិក្សា​នោះ​អាច​ត្រូវ​បន្ត​ចូល​ក្នុង​សៀវភៅ​មួយ​ទៀត​បាន​ដែរ គឺ​សៀវភៅ​ព្រះ​បន្ទូល​របស់​ព្រះ។ គោល​បំណង​របស់​អ្នក​គឺ​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ទទួល​នូវ​ការ​យល់​ធ្លុះ​ជ្រៅ​ចំពោះ​សេចក្ដី​ពិត បំពេញ​តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សាយ​មិន​ទាន់​ជ្រមុជ​ទឹក និង​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។—អេភេសូរ ៣:១៧​-​១៩; ធីម៉ូថេទី១ ១:១២; ពេត្រុសទី១ ៣:២១

៦ បើសិន​ជា​អ្នក​តែង​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​ដ៏​ស្មោះ​ស្ម័គ្រ​ទៅ​លើ​សិស្ស​ព្រះ​គម្ពីរ​របស់​អ្នក នៅ​ទីបំផុត​នោះ​អាច​ជួយ​គេ​ក្រសោប​យក​សេចក្ដី​ពិត​ជា​ជំនឿ​របស់​គេ​ផ្ទាល់។ ស្មរបន្ទាល់​ម្នាក់​បាន​ជួយ​គូ​ស្វាមី​ភរិយា​មួយ​ដែល​មាន​វ័យ​ចាស់​ហើយ ដែល​ព្រម​សិក្សា​ព្រះ​គម្ពីរ​ដោយ​ចិត្ត​រំភើប។ ក៏​ប៉ុន្តែ គូ​ស្វាមី​ភរិយា​នោះ​បាន​ខក​ខាន​មិន​សិក្សា បី​សប្ដាហ៍​ជាប់​គ្នា។ នៅ​ទីបំផុត គេ​បាន​ចាប់​ផ្ដើម​សិក្សា។ ក្រោយ​នោះ ពួក​គេ​បាន​ខក​ខាន​សិក្សា​ស្ទើរតែ​ពីរ​សប្ដាហ៍​ម្ដង។ ក៏​ប៉ុន្តែ នៅ​ទីបំផុត ភរិយា​នោះ​បាន​រីក​ចំរើន​រហូត​ដល់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ បង​ប្រុស​ស្មរបន្ទាល់​នោះ​នឹក​ចាំ​ថា៖ «ក្រោយ​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក គាត់​បាន​យំ​ដោយសារ​អារម្មណ៍​ដ៏​សប្បាយ​ក្រៃលែង ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​យំ​ដោយ​សប្បាយ​ចិត្ត​ដែរ»។ គឺ​ពិត​មែន​ដែល​ថា ការ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង«អស់​ពី​ចិត្ត» ពិត​ជា​នាំ​មក​នូវ​អំណរ​ច្រើន​ណាស់​ហ្ន៎!

៧ ទំនាយ​ព្រះ​គម្ពីរ​និង​ព្រឹត្ដិការណ៍​ពិភពលោក បញ្ជាក់​ថា​យើង​កំពុង​តែ​ស្ថិត​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​យ៉ាង​កៀក​ណាស់​ហើយ។ គឺ​ជា​ពេល​នេះ​ដែល​រាស្ត្រ​របស់​ព្រះ​ត្រូវ​តែ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត«អស់​ពី​ចិត្ត»។ សាវ័ក​ប៉ុល​បាន​ធានា​ថា ការ​ខិតខំ​បែប​នេះ​ប្រាកដ​ជា«មិន​មែន​ឥត​ប្រយោជន៍​ទេ»។—កូរិនថូសទី១ ១៥:៥៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក