បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០២ ទំ. ៣
  • ចូរ«ធ្វើល្អដល់មនុស្សទាំងអស់»ចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«ធ្វើល្អដល់មនុស្សទាំងអស់»ចុះ!
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរខ្នះខ្នែងប្រព្រឹត្ដអំពើល្អ!
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះឲ្យបានពេញលេញ»
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ខែមេសាជាពេលដែល‹ឲ្យយើងធ្វើការនឿយហត់ ព្រមទាំងខំប្រឹងប្រែងផង›
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរ‹ធ្វើការល្អជាបរិបូរ›ចុះ!
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០២ ទំ. ៣

ចូរ​«ធ្វើ​ល្អ​ដល់​​មនុស្ស​ទាំង​អស់»​ចុះ!

១ «ផ្សព្វផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ​ឲ្យ​បាន​ពេញលេញ» និង​ចូរ​‹ធ្វើ​ការ​ល្អ​ជា​បរិបូរ›​ចុះ! នេះ​ជា​ប្រធាន​អត្ថបទ​ក្នុង​សន្លឹក​បន្ថែម​នៃ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​សំរាប់​ខែ​កុម្ភៈ​និង​ខែ​មីនា ឆ្នាំ​២០០២។ (កូល. ១:២៥, ព.ថ.; ១ធី. ៦:១៨) អត្ថបទ​ទាំង​នោះ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ខិតខំ​ជា​បន្ថែម ដើម្បី​​ជួយ​មនុស្ស​ដែល​​មាន​ចំណាប់​អារម្មណ៍​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​រំឭក ព្រម​ទាំង​ជួយ​បងប្អូន​ឥត​សកម្ម​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ក្រុមជំនុំ​សា​ជា​ថ្មី​ឡើង​វិញ ហើយ​ដើម្បី​​ជួយ​កូនៗនិង​សិស្ស​ព្រះ​គម្ពីរ​របស់​យើង​ដែល​​មាន​លក្ខណៈ​គ្រប់គ្រាន់​ឲ្យ​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ យើង​ច្បាស់​ជា​មាន​លទ្ធផល​ល្អ​ខ្លះ ដែល​​មក​ពី​ការ​ប្រឹងប្រែង​របស់​យើង​ហើយ មែន​ទេ? ដូច្នេះ ‹កាល​ណា​យើង​មាន​ឱកាស នោះ​ចូរ​ឲ្យ​យើង​បន្ត​ធ្វើ​ការ​ល្អ​ដល់​​មនុស្ស​ទាំង​អស់​ចុះ!›។—កា. ៦:១០

២ អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ម្ដង​ទៀត: នៅ​ប្រទេស​កម្ពុជា​នា​ឆ្នាំ​កិច្ចបំរើ​២០០១ មនុស្ស​ជាង​៣០០​នាក់​ដែល​​មិន​មែន​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​នោះ បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​ដែរ។ ដោយសារ​វត្តមាន​របស់​ពួក​គេ​បញ្ជាក់​ថា គេ​មាន​ចំណាប់អារម្មណ៍​ខ្លះៗដែរ ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៀត​ដើម្បី​​ជំរុញ​ទឹក​ចិត្ត​អស់​អ្នក​ដែល​«សម​ទទួល​ជីវិត​ជា​រៀង​រហូត» ឲ្យ​ក្លាយ​ជា​«អ្នក​ជឿ»? (កិច្ច. ១៣:៤៨, ព.ថ.) សូម​លើក​ទឹក​ចិត្ត​គេ​ឲ្យ​បន្ត​មក​កិច្ច​ប្រជុំ​ក្រុមជំនុំ​ឲ្យ​បាន​ឆាប់​បំផុត។

៣ សូម​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​ចូល​រួម​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ ដើម្បី​​រួម​ការ​ពិគ្រោះ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​សៀវភៅ​ស្តើង​របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត។ បើ​គេ​ជា​ញាតិ​មិត្ត​របស់​អ្នក ហើយ​អ្នក​ត្រូវ​បាន​កំណត់​ឲ្យ​ថ្លែង​សុន្ទរកថា​ក្នុង​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ​ឆាប់ៗនោះ អ្នក​អាច​អញ្ជើញ​អ្នក​នោះ​ឲ្យ​មក​ស្ដាប់​សុន្ទរកថា​របស់​អ្នក។ សូម​ជំ​រាប​គាត់​ជានិច្ច​អំពី​ប្រធាន​សុន្ទរកថា​សាធារណៈ​ដែល​​ត្រូវ​ថ្លែង​នា​សប្ដាហ៍​ខាង​មុខ។ (គួរ​មាន​កម្មវិធី​សំរាប់​សុន្ទរកថា​សាធារណៈ​ដាក់​លើ​ក្ដារ​ពត៌​មាន) សូម​រិះ​រក​ឱកាស​បណ្ដុះ​ឲ្យ​អ្នក​នោះ​មាន​ចិត្ត​ប្រាថ្នា​ចង់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ បើ​គាត់​ពុំ​មាន​អ្នក​ណា​ក្នុង​ក្រុមជំនុំ​កំពុង​តែ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់​ទេ អ្នក​ក៏​អាច​សុំ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់​បាន​ដែរ។

៤ ចូរ​បន្ត​លើក​ទឹក​ចិត្ត​បងប្អូន​ឥត​សកម្ម: មនុស្ស​ប៉ុន្មាន​នាក់​ដែល​​ចូល​រួម​ពិធី​បុណ្យ​រំឭក គឺ​ជា​មនុស្ស​ដែល​​បាន​ធ្វើ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​រួច​ទៅ​ហើយ។ ក៏​ប៉ុន្តែ ក្រោយៗមក​ពួក​គេ​បាន​ឈប់​មាន​សកម្មភាព​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ តែ​ប៉ុល​បាន​ដាស់​តឿន​យើង​ឲ្យ​‹ធ្វើ​ការ​ល្អ​ដល់​​ពួក​អ្នក​ជឿ​ជា​ដើម›។ (កា. ៦:១០) ហេតុ​នេះ​ហើយ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​ចំ​បង​ចំពោះ​បងប្អូន​ដ៏​ឥត​សកម្ម។

៥ បងប្អូន​ខ្លះ​ប្រហែល​ជា​មាន​សកម្មភាព​សា​ជា​ថ្មី​រួច​ទៅ​ហើយ​ក្នុង​កិច្ចបំរើ​ផ្សាយ ដោយសារ​ការ​លើក​ទឹក​ចិត្ត​ដែល​​គេ​បាន​ទទួល​ពី​ពួក​អ្នក​ចាស់​ទុំ​និង​បងប្អូន​ឯ​ទៀត​ដែរ។ បើ​ពួក​អ្នក​ចាស់​ទុំ​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក ជួយ​អ្នក​ផ្សាយ​ម្នាក់​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ សូម​ឲ្យ​យើង​ចាំ​ជានិច្ច​ថា សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​និង​កិច្ចបំរើ​ផ្សាយ​នេះ នឹង​ជួយ​ពង្រឹង​ឲ្យ​អ្នក​ដែល​ទទួល​ជំនួយ​នោះ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន។ សូម​ជួយ​បង្ហាញ​ដល់​​គាត់​នូវ​លក្ខណៈ​ផ្សេងៗនៃ​កិច្ចការ​ផ្សាយ​របស់​អ្នក ដើម្បី​​ឲ្យ​គាត់​អាច​មាន​អំណរ​ពេល​ធ្វើ​ការ​ផ្សព្វផ្សាយ​នេះ ព្រម​ទាំង​តស៊ូ​ជា​បន្ត ហើយ​ទទួល​បាន​ប្រ​សិទ្ធិ​ពរ​ដែល​​មក​ពី​ព្រះ​យេហូវ៉ា។

៦ ចូរ​ជួយ​អ្នក​ផ្សាយ​ថ្មី​ឲ្យ​ចាប់​ផ្ដើម​យ៉ាង​ល្អ: បង​ស្រី​ម្នាក់​ដែល​​ជា​អ្នក​ចាប់​អារម្មណ៍​ថ្មីៗគាត់​ទទួល​ស្គាល់​ថា ខ្លួន​បាន​រក​ឃើញ​អង្គការ​ពិត​របស់​ព្រះ​ហើយ នោះ​គាត់​ចង់​ចូល​រួម​កិច្ចបំរើ​ផ្សាយ​ភ្លាមៗ។ ក្រោយ​ពី​បង​ស្រី​រៀន​អំពី​តម្រូវ​ការ​នានា​រួច​ហើយ​នោះ គាត់​មាន​ប្រសាសន៍​ថា៖ «មក​ចាប់​ផ្ដើម​ចុះ!»។ បើ​សិស្ស​ព្រះ​គម្ពីរ​ម្នាក់​របស់​អ្នក​បាន​ទទួល​ការ​យល់​ព្រម​ហើយ​ឲ្យ​ចាប់​ផ្ដើម​ចូល​រួម​កិច្ចបំរើ​ផ្សាយ សូម​ជួយ​ឲ្យ​គាត់​មាន​ស្មារតី​ចង់​«ចាប់​ផ្ដើម​ចុះ!»។ បើ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ផ្សាយ​ថ្មី​ឲ្យ​ចាក់​ឫស​មាំ។ សូម​ជួយ​ឲ្យ​គាត់​បង្កើត​ទំលាប់​រៀបចំ​និង​ចូល​រួម​កិច្ចបំរើ​ផ្សាយ​ជា​រៀង​រាល់​សប្ដាហ៍​កុំ​ខាន។

៧ បើ​អ្នក​ផ្សាយ​ថ្មី​ដែល​​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ​ជា​កូន​របស់​អ្នក សូម​ជួយ​ឲ្យ​គេ​ជឿន​ទៅ​មុខ​ស្រប​ទៅ​តាម​អាយុ​និង​សមត្ថភាព​របស់​គេ។ បើ​កូន​ទទួល​ជំនួយ​ពី​មាតា​បិតា នោះ​គេ​ប្រហែល​ជា​អាច​សន្ទនា​ជា​មួយ​អ្នក​ដទៃ ឬ​អាន​ព្រះ​គម្ពីរ និង​ស្នើ​ផ្ដល់​ឧបករណ៍​ផ្សាយ​ផ្សេងៗ បែប​យ៉ាង​ណា​ដែល​​អ្នក​នឹក​ស្មាន​មិន​ដល់​។ ពេល​ផ្សព្វផ្សាយ​នោះ បើ​កូន​ជួប​អ្នក​ណា​ម្នាក់​ដែល​​មាន​ចំណាប់​អារម្មណ៍ សូម​បង្ហាត់​បង្រៀន​កូន​ឲ្យ​ចេះ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​នោះ។

៨ ពង្រីក​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក: តើ​កាលៈទេសៈ​ក្នុង​ជីវិត​របស់​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ចំរើន​ម៉ោង​ផ្សាយ​បាន​ទេ សូម្បី​តែ​នៅ​ខែ​បន្ទាប់​ពី​ពិធី​បុណ្យ​រំឭក​ក៏​ដោយ​​នោះ? តើ​អ្នក​អាច​បន្ថែម​មួយ​ឬ​ពីរ​ម៉ោង​លើស​ពី​ធម្មតា​បាន​ទេ ក្នុង​កិច្ចបំរើ​ផ្សាយ​ប្រចាំ​សប្ដាហ៍​របស់​អ្នក? តើ​អ្នក​មើល​ប្រក្រតិទិន​ឲ្យ​ដឹង​ពី​ខែ​ណា​នៅ​ខាង​មុខ ដែល​​អ្នក​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ម្ដង​ទៀត​បាន​ទេ? ឬ​ក៏​តើ​អ្នក​អាច​រៀបចំ​កាលៈទេសៈ​ក្នុង​ជីវិត​ ដើម្បី​​ចុះ​ឈ្មោះ​ជា​អ្នក​បំរើ​ពេញ​ពេល​វិញ? ការ​ប្រឹងប្រែង​របស់​យើង​ក្នុង​កិច្ចបំរើ​ផ្សាយ​នេះ ប្រហែល​ជា​អាច​ជួយ​មនុស្ស​ណា​ម្នាក់​ឲ្យ​ទទួល​ស្គាល់​នេះ​ជា​សេចក្ដី​ពិត! (កិច្ច. ៨:២៦​-​៣៩) ពេល​សម្លឹង​មើល​ទៅ​មុខ​ទៀត ចូរ​ឲ្យ​យើង​«ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​​មនុស្ស​ផង​ទាំង​ឡាយ​ដែរ»។—១ថែ. ៥:១៥

[ប្រអប់​នៅ​ទំព័រ​៣]

ចូរ​បន្ត​ជួយ:

□✔ ពួក​អ្នក​ដែល​​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក

□✔ ពួក​អ្នក​ផ្សាយ​ដែល​​មាន​សកម្មភាព​សា​ជា​ថ្មី​ម្ដង​ទៀត

□✔ ពួក​អ្នក​ផ្សាយ​ថ្មី​ដែល​​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក