អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែឧសភា
«មនុស្សជាច្រើនកំពុងតែខ្វល់ខ្វាយអំពីអ្វីៗដែលធ្វើឲ្យបរិស្ថានកខ្វក់ស្មោកគ្រោកនោះ។ ប៉ុន្តែ តើអ្នកធ្លាប់គិតអំពីអ្វីដែលធ្វើឲ្យចិត្តគំនិតមនុស្សកខ្វក់ស្មោកគ្រោកទេ? [ចាំឲ្យគេឆ្លើយ] ព្រះគម្ពីរបញ្ជាក់សារៈសំខាន់នៃភាពស្អាតស្អំខាងរូបកាយនិងខាងការថ្វាយបង្គំផងដែរ។ [សូមអាន កូរិនថូសទី២ ៧:១] ខ្ញុំជឿជាក់ថាពត៌មានក្នុងទស្សនាវដ្ដីនេះនឹងអាចជួយអ្នកបាន»។
ប៉មយាម ថ្ងៃទី១ ខែឧសភា
«សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងតែខ្វល់ខ្វាយអំពីភាពកខ្វក់ស្មោកគ្រោកនៃទីក្រុងរបស់យើង ដូចជាលូទឹកស្អុយ ទឹកមិនស្អាត និងមានសម្រាមពាសពេញតាមផ្លូវ។ តើអ្នកគិតថាយើងអាចធ្វើឲ្យទីក្រុងរបស់យើងស្អាតជាងនេះបានដោយដូចម្ដេច? [ចាំឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះពន្យល់យ៉ាងច្បាស់និងស្រួលយល់ អំពីអ្វីដែលយើងម្នាក់ៗអាចធ្វើដើម្បីឲ្យទីក្រុងរបស់យើងស្អាត»។