កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
១ ទោះជាប្រព័ន្ធឃោសនា និងអស់អ្នកដែលជាគ្រូបង្រៀនក្នុងលោកីយ៍នេះលើកដំកើងអ្នកដែលមានទ្រព្យសម្បត្ដិស្តុកស្តម្ភក៏ដោយនោះ តែព្រះបន្ទូលរបស់ព្រះជំរុញយើងឲ្យ‹ធ្វើការល្អជាបរិបូរ›វិញ។ (១ធី. ៦:១៨) នេះជាប្រធាននៃថ្ងៃសន្និបាតពិសេសដែលចាប់ផ្ដើមខែកញ្ញា ឆ្នាំ២០០២។ តើសន្និបាតនេះនឹងលើកទឹកចិត្តយើងឲ្យធ្វើអ្វីខ្លះ?
២ អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងបញ្ជាក់ខ្លឹមសារនៃប្រធាន «ចូរធ្វើជាអ្នកមានស្តុកស្តម្ភតាមទស្សនៈរបស់ព្រះ» ហើយគាត់ក៏នឹងសម្ភាសន៍បងប្អូនខ្លះៗ ដែលកំពុងតែព្យាយាមក្លាយជាអ្នកស្តុកស្តម្ភខាងវិញ្ញាណ។ ភ្ញៀវម្នាក់នឹងថ្លែងសុន្ទរកថា ហើយសុន្ទរកថាដំបូងរបស់គាត់នឹងបញ្ជាក់របៀបដែលរាស្ត្ររបស់ព្រះកំពុងតែធ្វើ «ការល្អនៅគ្រាចំរូតនេះ»។ យើងម្នាក់ៗនឹងត្រូវលើកទឹកចិត្តឲ្យពិចារណារបៀបយើងអាចរួមចំណែកបានពេញលេញក្នុងកិច្ចការច្រូត ដែលព្រះបានបង្គាប់ឲ្យធ្វើនៅសព្វថ្ងៃនេះ។
៣ យើងពិតជារីករាយណាស់ពេលយើងឃើញគ្រីស្ទានយុវវ័យព្យាយាមឲ្យបានភាពស្តុកស្តម្ភខាងវិញ្ញាណ! ទង្វើនេះលើកសរសើរព្រះយេហូវ៉ា និងជួយយុវវ័យកសាងអនាគតឲ្យបានឯកសិទ្ធិថែមទៀតខាងកិច្ចបំរើ។ សុន្ទរកថាមានប្រធានថា«ការសរសើរយុវវ័យដែលបានធ្វើការល្អក្នុងការសរសើរព្រះយេហូវ៉ា» នឹងបញ្ជាក់នូវការល្អដែលគ្រីស្ទានយុវវ័យតាមតំបន់បានធ្វើ។
៤ តើការព្យាយាមធ្វើការល្អបង្កើតផលអ្វី? សុន្ទរកថាចុងបញ្ចប់របស់អ្នកថ្លែងដែលជាភ្ញៀវនោះនឹងពន្យល់ប្រធានថា«ចូរធ្វើការល្អជានិច្ច និងទទួលព្រះពរពីព្រះយេហូវ៉ា»។ អ្នកថ្លែងនឹងបញ្ជាក់វិស័យបួនយ៉ាងដែលយើងនឹងទទួលព្រះពរ គឺ: (១) ផ្ទាល់ខ្លួន (២) ជាក្រុមគ្រួសារ (៣) ជាក្រុមជំនុំ និង (៤) ជាអង្គការមួយដែលមានទូទាំងពិភពលោក។
៥ អស់អ្នកដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ានឹងមានឱកាសទទួលបុណ្យជ្រមុជទឹក។ បើអ្នកចង់ធ្វើតាមជំហាននេះ សុំជំរាបប្រធានត្រួតពិនិត្យភ្លាមៗ។
៦ ពេលថ្ងៃខែនៃសន្និបាតសំរាប់តំបន់អ្នកត្រូវអានជូនចូររៀបចំជាស្រេចដើម្បីអាចចូលរួម។ ព្យាយាមមកមុនម៉ោងដើម្បីអាចចូលរួមច្រៀងចំរៀងនិងស្ដាប់សេចក្ដីអធិស្ឋានដំបូង។ បើយើងមានវត្តមាននិងប្រមូលអារម្មណ៍ស្ដាប់នូវកម្មវិធីថ្ងៃសន្និបាតពិសេសរហូតដល់ចប់នោះ យើងនឹងបានកម្លាំងបន្តដើរតាមមាគ៌ាដែលឆ្ពោះទៅរកភាពស្តុកស្តម្ភដ៏ពិតតាមទស្សនៈរបស់ព្រះយេហូវ៉ាជាព្រះរបស់យើង។