ចូរបង្ហាញចិត្តកតញ្ញូចំពោះធនធានខាងព្រះធិបតេយ្យ ដ៏មានតម្លៃ
១ ពេលស្តេចយ៉ូសៀសរៀបចំគំរោងជួសជុលព្រះវិហារនោះ ទ្រង់បានសរសើរបុគ្គលទាំងប៉ុន្មានដែលបានទទួលកិច្ចការនោះដោយមានបន្ទូលថា៖ «កុំសួរនាំពីប្រាក់ដែលប្រគល់ទៅអោយពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។ (២ពង្ស. ២២:៣-៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ, កំណែជាអក្សរទ្រេត) របៀបដែលពួកជាងទាំងនោះប្រើប្រាស់នូវធនធានដែលឲ្យពួកគេមើលខុសត្រូវនោះ បញ្ជាក់ឲ្យឃើញថា ពួកគេពិតជាយល់តម្លៃនៃសម្ភារៈនោះណាស់។ ពេលយើង«ធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ»សព្វថ្ងៃនេះ យើងក៏ត្រូវបង្ហាញចិត្តស្មោះត្រង់ផងដែរ ក្នុងការប្រើប្រាស់នូវសម្ភារៈផ្សេងៗដែលបានប្រគល់ឲ្យយើង។
២ ក្នុងកិច្ចបំរើផ្សាយ: ការដឹងគុណចំពោះសារដ៏សំខាន់ក្នុងប្រកាសនវត្ថុនានារបស់យើង ហើយការយល់ដឹងអំពីការចំណាយជាច្រើនទៀតដើម្បីបោះពុម្ពប្រកាសនវត្ថុទាំងនោះដែរ គួរជួយយើងចាត់ទុកសៀវភៅទាំងឡាយនោះជារបស់មានតម្លៃ។ យើងមិនគួរចេះតែចែកសៀវភៅរបស់យើងដល់មនុស្សដែលមិនបង្ហាញចិត្តអបអរចំពោះសារព្រះគម្ពីរទេ។ ប្រសិនណាមនុស្សម្នាក់មិនសូវបង្ហាញចំណាប់អារម្មណ៍ចំពោះដំណឹងល្អនេះទេ យើងអាចឲ្យគាត់នូវខិត្តប័ណ្ណមួយសន្លឹកជាជាងឲ្យសៀវភៅផ្សេង។
៣ រីឯប្រកាសនវត្ថុ សូមចែកសៀវភៅនោះតាមរបៀបដែលបញ្ជាក់ថា អ្នកចាត់ទុកសៀវភៅទាំងនោះជារបស់មានតម្លៃណាស់។ សូមកុំដាក់សៀវភៅនោះនៅកន្លែងដែលមនុស្សច្រើននាក់ចេញចូលយកវាដាក់រាយប៉ាយពេញបន្ទប់។ សូមមើលចំនួនសៀវភៅដែលយើងមាននៅផ្ទះសិន មុននឹងទទួលសៀវភៅបន្ថែមទៀត ដើម្បីជៀសវាងគរទុកសៀវភៅច្រើនពេកដែលយើងប្រើមិនបាន។ បើអ្នកចុះឈ្មោះទទួលទស្សនាវដ្ដីមួយចំនួន ហើយតែងតែមានច្រើនច្បាប់នៅសល់នោះ សូមគិតបន្ថយចំនួនសៀវភៅដែលអ្នកស្នើទទួលនោះ។
៤ ប្រកាសនវត្ថុដែលយើងប្រើផ្ទាល់ខ្លួន: យើងត្រូវស្នើទទួលតែប្រកាសនវត្ថុណាដែលយើងពិតជាត្រូវការ។ ជាពិសេសយើងចង់ចេះប្រមាណពេលសុំសៀវភៅជាភាសាអង់គ្លេស ដូចជាព្រះគម្ពីរក្របស្បែក និងព្រះគម្ពីរយោង ហើយសៀវភៅធំឯទៀតដូចជាសៀវភៅមាលីសព្ទ លិបិក្រម ការយល់ធ្លុះជ្រៅ និងសៀវភៅពួកអ្នកប្រកាសដែរ ដែលត្រូវបោះពុម្ព អស់តម្លៃយ៉ាងច្រើនទៀតផង។
៥ តើអ្នកមានទម្លាប់សរសេរឈ្មោះនិងអាស័យដ្ឋានរបស់អ្នកក្នុងសៀវភៅដែលជាកម្មសិទ្ធិរបស់អ្នកផ្ទាល់ឬទេ? បើធ្វើដូច្នេះ មិនសូវជាចាំបាច់ឲ្យយើងទទួលសៀវភៅថ្មីជំនួសសៀវភៅដែលយើងបាត់បង់នោះទេ។ បើអ្នកបាត់បង់នូវសៀវភៅចំរៀង ឬប្រកាសនវត្ថុណាទៀតដែលយើងកំពុងតែសិក្សានោះ អ្នកប្រហែលជាអាចរកវាឃើញក្នុងចំណោមវត្ថុផ្សេងៗដែលបានប្រមូលទុកនៅសាលព្រះរាជាណាចក្រឬកន្លែងសន្និបាត ជាអីវ៉ាន់ដែលបងប្អូនបានបាត់។—លូ. ១៥:៨, ៩
៦ សូមមេត្ដាប្រើប្រាស់ប្រកាសនវត្ថុរបស់យើងដោយសំច័យ។ ធ្វើដូចនេះជាការបង្ហាញនូវចិត្តស្មោះត្រង់ក្នុងការប្រើប្រាស់ធនធានខាងព្រះរាជាណាចក្រដែលព្រះយេហូវ៉ាបានប្រទានឲ្យយើងជាបញ្ញើ។—លូ. ១៦:១០