បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៣ ទំ. ១-៣
  • សេចក្ដីសរសើរធ្វើឲ្យមានកម្លាំងចិត្ដឡើងវិញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីសរសើរធ្វើឲ្យមានកម្លាំងចិត្ដឡើងវិញ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរយកចិត្ដទុកដាក់យ៉ាងស្មោះចំអ្នកឯទៀត ដោយចេះសរសើរ
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរនិយាយអ្វីដែល«ល្អសម្រាប់ពង្រឹងអ្នកឯទៀត»
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ‹ពួកស្ដ្រីដែលធ្វើការយ៉ាងនឿយហត់ក្នុងព្រះអម្ចាស់›
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរលើកទឹកចិត្ដគ្នាពេលផ្សព្វផ្សាយ
    ២០០៨ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០៣ ទំ. ១-៣

សេចក្ដី​សរសើរ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ

១ ពេល​ក្មេង​ស្រី​តូច​ម្នាក់​ចូល​គេង នាង​យំ​បណ្ដើរ​សួរ​ម្ដាយ​បណ្ដើរ​ថា​៖ ​«​ថ្ងៃ​នេះ តើ​ខ្ញុំ​ជា​កូន​ល្អ​ទេ​ម៉ាក់?​»។ សំនួរ​របស់​នាង​បាន​ធ្វើឲ្យ​ម្ដាយ​ភ្ញាក់ផ្អើល។ ទោះ​ជា​ម្ដាយ​របស់​នាង​បាន​កត់​សម្គាល់​ថា នាង​បាន​ខំ​ប្រឹង​ធ្វើ​ជា​កូន​ល្អ​នៅ​ថ្ងៃ​នោះ​ក៏​ពិត​មែន តែ​ម្ដាយ​មិន​បាន​សរសើរ​កូន​ទេ សូម្បីតែ​មួយ​ម៉ាត់​ក៏​មិន​បាន​និយាយ​ដែរ។ ទឹក​ភ្នែក​របស់​នាង​គួរ​ជា​ទី​រំឭក​ឲ្យ​យើង​នឹក​ចាំ​ថា យើង​ទាំង​អស់​គ្នា ទាំង​ចាស់​ទាំង​ក្មេង ត្រូវ​ការ​នូវ​ការ​សរសើរ។ តើ​យើង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដោយ​សរសើរ​ទង្វើ​ល្អ​របស់​ពួក​គេ​ឬ​ទេ?—សុ. ២៥:១១

២ គ្រីស្ទាន​គ្នីគ្នា​មាន​លក្ខណៈ​ជា​ច្រើន​ដែល​យើង​អាច​សរសើរ​បាន។  អ្នក​ចាស់​ទុំ អ្នក​ងារ​ជំនួយ និង​អ្នក​ត្រួសត្រាយ​ខំ​ប្រឹង​បំពេញ​ភារកិច្ច​របស់​ខ្លួន។ (​១ធី​. ៤:១០; ៥:១៧​) មាតា​បិតា​ដែល​កោត​ខ្លាច​ព្រះ ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចិញ្ចឹម​អប់រំ​កូន​ខ្លួន​ឲ្យ​កាន់​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ (​អេភ. ៦:៤​) យុវជន​គ្រីស្ទាន​តស៊ូ​ព្យាយាម​កុំ​ឲ្យ​ទទួល​ឥទ្ធិពល​ពី​«​វិញ្ញាណ​របស់​លោកីយ៍​»។ (​១កូ​. ២:១២; អេភ. ២:១-៣​) គ្រីស្ទាន​ឯ​ទៀត​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី ទោះ​ជា​កំពុង​តែ​ចាស់​ទៅ​ៗ មាន​បញ្ហា​សុខភាព  ឬ​មាន​ការ​ពិបាក​ណា​ផ្សេង​ទៀត​ក៏​ដោយ។ (​២​កូ​. ១២:៧​) គ្រីស្ទាន​ទាំង​នេះ​សម​ទទួល​សេចក្ដី​សរសើរ​មែន។ តើ​យើង​ចេះ​ទទួល​ស្គាល់​នូវ​ការ​ព្យាយាម​ដែល​គួរ​ឲ្យ​សរសើរ​របស់​ពួក​គាត់​ឬ​ទេ?

៣ ចូរ​សរសើរ​យ៉ាង​ចំ​ៗ​ហើយ​ប្រាប់​បុគ្គល​នោះ​ដោយ​ផ្ទាល់: យើង​ពិត​ជា​ពេញ​ចិត្ត​ស្ដាប់​នូវ​សេចក្ដី​សរសើរ​ដែល​ត្រូវ​ថ្លែង​ចំពោះ​ក្រុមជំនុំ​ទាំង​មូល​ក្នុង​សុន្ទរកថា។ ប៉ុន្តែ សេចក្ដី​សរសើរ​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ជាង​  កាល​បើ​នោះ​ជា​ការ​សរសើរ​ចំពោះ​រូប​យើង​ផ្ទាល់។ ជា​ឧទាហរណ៍ ក្នុង​ជំពូក​ទី១៦​នៃ​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​បងប្អូន​នៅ​ទី​ក្រុង​រ៉ូម នោះ​ប៉ុល​បាន​សរសើរ​បងប្អូន​មួយ​ចំនួន​យ៉ាង​ចំ​ៗ​  គឺ​ភីបេ ព្រីស៊ីល អ័គីឡា ទ្រីភេន ទ្រីផូស និង​ពើស៊ីស​ជា​ដើម។ (​រ៉ូម ១៦:១​-​៤, ១២​) សំដី​របស់​ប៉ុល​ទំនង​ជា​បាន​លើក​ទឹក​ចិត្ត​បងប្អូនដ៏ស្មោះ​ត្រង់​ទាំង​នេះ​ណាស់! សេចក្ដី​សរសើរ​បែប​នេះ​ធ្វើឲ្យ​បងប្អូន​ជឿជាក់​ថា យើង​ត្រូវ​ការ​ពួក​គាត់ ហើយ​ក៏​ជួយ​យើង​ទាំង​អស់​គ្នា​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។ ពេល​ថ្មី​ៗ​នេះ តើ​អ្នក​បាន​សរសើរ​បងប្អូន​ណា​ម្នាក់​យ៉ាង​ចំ​ៗ​ឬ​ទេ?—អេភ. ៤:២៩

៤ សេចក្ដី​សរសើរ​ដែល​ចេញ​ពី​ចិត្ត: សេចក្ដី​សរសើរ​ត្រូវ​ស្មោះ​ពី​ចិត្ត​បើ​ចង់​ធ្វើ​ឲ្យ​អ្នក​ឯទៀត​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ មនុស្ស​អាច​ដឹង​ថា​យើង​កំពុង​តែ​និយាយ​ស្មោះ​ពី​ចិត្ត​ឬ​គ្រាន់​តែ​«​បញ្ចើច​ដោយ​អណ្ដាត​»។ (​សុ. ២៨:២៣​) ពេល​យើង​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​កត់​សម្គាល់​លក្ខណៈ​ល្អ​ៗ​របស់​អ្នក​ឯ​ទៀត ចិត្ត​យើង​នឹង​ជំរុញ​យើង​ឲ្យ​សរសើរ​ពួក​គាត់។ ចូរ​យើង​សរសើរ​យ៉ាង​ស្មោះ​ពី​ចិត្ត ដោយ​ដឹង​ថា​«​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎!​»។—សុ. ១៥:២៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក