បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៨ ទំ. ១-៦
  • ពេលផ្សាយ ចូរប្រើពេលវេលាឲ្យមានតម្លៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលផ្សាយ ចូរប្រើពេលវេលាឲ្យមានតម្លៃ
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរធ្វើតាមគោលដៅនៃកិច្ចប្រជុំផ្សព្វផ្សាយ
    ២០១៥ កិច្ចបម្រើព្រះ
  • ការប្រជុំសម្រាប់កិច្ចបម្រើផ្សាយ
    ២០០៩ កិច្ចបម្រើព្រះ
  • ចូរទទួលប្រយោជន៍យ៉ាងពេញលេញ ពីប្រជុំសម្រាប់កិច្ចបម្រើផ្សាយ
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • របៀបទទួលប្រយោជន៍ពីក្រុមផ្សព្វផ្សាយ
    ២០១២ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៨ កិច្ចបម្រើព្រះ
km ១/០៨ ទំ. ១-៦

ពេល​ផ្សាយ ចូរ​ប្រើ​ពេល​វេលា​ឲ្យ​មាន​តម្លៃ​

១ យើង​ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ពេល​វេលា​ដើម្បី​ធ្វើ​កិច្ចការ​នោះ​គឺ​នៅ​សល់​តិច​តួច​ណាស់។ (​យ៉ូន. ៤:៣៥; ១កូ. ៧:២៩​) ពេល​វេលា​ដែល​យើង​បាន​គ្រោង​ទុក​សម្រាប់​កិច្ច​ផ្សាយ​នឹង​មាន​តម្លៃ​មែន​បើ​យើង​មាន​ការ​រៀបចំ​ល្អ​ទុក​ជា​មុន។

២ រៀបចំ​ទុក​ជា​មុន : មុន​ទៅ​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ សូម​ប្រាកដ​ថា​យើង​មាន​សៀវភៅ​ដែល​ត្រូវ​ការ ហើយ​ពាក្យ​ផ្សាយ​ក៏​បាន​រៀបចំ​ហើយ​ដែរ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ចប់​ដោយ​ការ​អធិស្ឋាន សូម​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សាយ​ភ្លាម​ៗ។ ដោយ​ធ្វើ​ដូច​នេះ យើង​និង​ដៃ​គូ​អាច​ផ្សាយ​បាន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​នោះ។

៣ ប្រសិន​បើ​ពួក​អ្នក​ចាស់​ទុំ​បាន​ចាត់​យើង​ឲ្យ​ដឹក​នាំ​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ សូម​ចាប់​ផ្ដើម​ប្រជុំ​នោះ​ឲ្យ​ទាន់​ពេល។ សូម​ដឹក​នាំ​កិច្ច​ប្រជុំ​នោះ​មិន​ឲ្យ​លើស​ពី​១០​ទៅ​១៥​នាទី​ឡើយ។ មុន​ដែល​យើង​បញ្ចប់​កិច្ច​ប្រជុំ​នោះ សូម​ប្រាកដ​ថា​បង​ប្អូន​ម្នាក់​ៗ​ស្គាល់​ដៃ​គូ​របស់​ខ្លួន ហើយ​កន្លែង​ដែល​គាត់​ផ្សាយ​ដែរ។

៤ ពេល​កំពុង​ផ្សាយ : ពេល​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ​ចប់​ហើយ សូម​កុំ​រេរា​នៅ​ទី​នោះ​ដោយ​មិន​ចាំបាច់ ប៉ុន្តែ​សូម​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សាយ​ភ្លាម​ៗ។ ប្រសិន​បើ​យើង​ដឹង​ថា​យើង​នឹង​ឈប់​ផ្សាយ​មុន​បង​ប្អូន​ឯ​ទៀត ប្រហែល​យើង​អាច​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង ដើម្បី​មិន​ឲ្យ​បង​ប្អូន​ឯ​ទៀត​ត្រូវ​ឈប់​ផ្សាយ​ដែរ។ ពេល​ផ្សាយ​ជា​មួយ​ក្រុម សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បង​ប្អូន​ឯ​ទៀត​ដែល​ប្រហែល​ជា​ចាំ​យើង​បញ្ចប់​ការ​សន្ទនា​ជា​មួយ​ម្ចាស់​ផ្ទះ។ យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​នេះ​ដោយ​រក​វិធី​បញ្ចប់​ការ​សន្ទនា​ដោយ​ប៉ិនប្រសប់​ជា​មួយ​ម្ចាស់​ផ្ទះ​ដែល​ចង់​តែ​រក​ឈ្លោះ ឬ​យើង​អាច​ណាត់​ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍។—ម៉ាថ. ១០:១១

៥ ពេល​ត្រឡប់​ទៅ​ជួប​គេ យក​ល្អ​បើ​យើង​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ទាំង​អស់​ក្នុង​តំបន់​មួយ​ឲ្យ​ហើយ មុន​ធ្វើ​ដំណើរ​ទៅ​តំបន់​ណា​មួយ​ទៀត ពីព្រោះ​បើ​ធ្វើ​ដូច​នេះ​យើង​នឹង​មិន​ខាត​ពេល​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ដោយ​មិន​ចាំបាច់។ បើ​អាច​ធ្វើ​ទៅ​បាន យើង​អាច​ទូរស័ព្ទ​ទៅ​អ្នក​ចាប់​អារម្មណ៍​នោះ​ដើម្បី​ដឹង​ពិត​ប្រាកដ​ថា​គាត់​នឹង​នៅ​ផ្ទះ​ឬ​ក៏​អត់។ (​សុ. ២១:៥​) ប្រសិន​បើ​មាន​បង​ប្អូន​ច្រើន​នាក់​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ជា​មួយ​គ្នា ហើយ​យើង​គិត​ថា​យើង​នឹង​ចំណាយ​ពេល​យូរ​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​នោះ បង​ប្អូន​ឯ​ទៀត​ដែល​ទៅ​ជា​មួយ​យើង​អាច​ទៅ​ផ្សាយ​នៅ​ជិត​ៗ​នោះ​ឬ​ក៏​អាច​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​របស់​ខ្លួន​ដែរ។

៦ យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រមូល​ដ៏​ធំ​មួយ ពោល​គឺ​ការ​ប្រមូល​មនុស្ស។ (​ម៉ាថ. ៩:៣៧, ៣៨​) បន្ដិច​ទៀត​ការ​ប្រមូល​មនុស្ស​នេះ​នឹង​លែង​មាន​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ដែល​យើង​ទៅ​ផ្សាយ យើង​ចង់​ប្រើ​ពេល​វេលា​នោះ​ឲ្យ​មាន​តម្លៃ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក