បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/១២ ទំ. ៥-៦
  • របៀបទទួលប្រយោជន៍ពីក្រុមផ្សព្វផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបទទួលប្រយោជន៍ពីក្រុមផ្សព្វផ្សាយ
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ការប្រជុំសម្រាប់កិច្ចបម្រើផ្សាយ
    ២០០៩ កិច្ចបម្រើព្រះ
  • ចូរធ្វើតាមគោលដៅនៃកិច្ចប្រជុំផ្សព្វផ្សាយ
    ២០១៥ កិច្ចបម្រើព្រះ
  • ការធ្វើបន្ទាល់តាមក្រុមនាំឲ្យមានអំណរ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបដែលការសិក្សាសៀវភៅតាមក្រុមជំនុំជួយយើង
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ១០/១២ ទំ. ៥-៦

របៀប​ទទួល​ប្រយោជន៍​ពី​ក្រុម​ផ្សព្វ​ផ្សាយ

១​. តើ​យើង​នៅ​តែ​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ក្រុម​ផ្សព្វ​ផ្សាយ ដូច​ដែល​យើង​ធ្លាប់​ទទួល​ពី​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ?

១ តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​នឹក​ដល់​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ? កាល​ណោះ​ក្រុម​ក៏​តូច ហើយ​បរិយាកាស​ក៏​ធូរ​ស្រាល​ជាង​ដែរ។ ដូច្នេះ​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​បង​ប្អូន ហើយ​មិត្តភាព​នេះ​ពង្រឹង​ជំនឿ​របស់​យើង។ (​សុភ. ១៨:២៤​) អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​ស្គាល់​អំពី​ស្ថានភាព​របស់​សមាជិក​នីមួយ​ៗ​ក្នុង​ក្រុម ហើយ​គាត់​ក៏​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ម្នាក់​ៗ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ដែរ។ (​សុភ. ២៧:២៣; ១ពេ. ៥:២, ៣​) យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​ទទួល​ប្រយោជន៍​ទាំង​នេះ​តាម​រយៈ​ក្រុម​ផ្សព្វ​ផ្សាយ។

២​. ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើត​ឲ្យ​មាន​មិត្តភាព​ជិត​ស្និទ្ធ​ដែល​អាច​ជួយ​ពង្រឹង​ជំនឿ​របស់​យើង?

២ បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព: តាម​ធម្មតា ក្រុម​ផ្សព្វ​ផ្សាយ​មាន​ចំនួន​សមាជិក​ស្មើ​នឹង​ចំនួន​សមាជិក​ក្រុម​សិក្សា​សៀវភៅ​តាម​ក្រុម។ ដោយ​«​តស៊ូ​ជា​មួយ​គ្នា​»​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ យើង​អាច​បង្កើត​ឲ្យ​មាន​មិត្តភាព​ជិត​ស្និទ្ធ។ (​ភី. ១:២៧​) តើ​អ្នក​ធ្លាប់​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ប៉ុន្មាន​នាក់​ក្នុង​ក្រុម​របស់​អ្នក? តើ​អ្នក​អាច​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»​ដោយ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ផ្សេង​ទៀត​បាន​ឬ​ទេ? (​២កូ. ៦:១៣​) ម្ដង​ម្កាល​យើង​ក៏​អាច​អញ្ជើញ​បង​ប្អូន​ម្នាក់​ពី​ក្រុម​ផ្សព្វ​ផ្សាយ​របស់​យើង​ឲ្យ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​អញ្ជើញ​មក​បរិភោគ​ជា​មួយ​យើង។ ក្នុង​ក្រុម​ជំនុំ​ខ្លះ ក្រុម​ផ្សព្វ​ផ្សាយ​ផ្លាស់​ប្ដូរ​វេន​រៀបចំ​អាហារ​សម្រាប់​អ្នក​ថ្លែង​ដែល​ជា​ភ្ញៀវ។ នៅ​សប្ដាហ៍​ដែល​ក្រុម​របស់​ពួក​គាត់​ត្រូវ​រៀបចំ​អាហារ សមាជិក​ទាំង​អស់​ក្នុង​ក្រុម​នោះ​ជួប​ជុំ​គ្នា​ដើម្បី​បរិភោគ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​អ្នក​ថ្លែង​អាច​ឬ​មិន​អាច​ចូល​រួម​បាន។

៣​. ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ តើ​យើង​អាច​ទទួល​ការ​ពង្រឹង​ជំនឿ​នៅ​ពេល​ណាខ្លះ?

៣ ពិត​មែន​តែ​ក្រុម​ជំនុំ​ទាំង​មូល​ជួប​ជុំ​គ្នា​តែ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​គង្វាល​ក្នុង​ក្រុម​ជំនុំ​គួរ​បន្ថយ​សកម្មភាព​ក្នុង​ការ​ជួប​បង​ប្អូន​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​នោះ​ទេ។ អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​តែង​តាំង​ដើម្បី​លើក​ទឹក​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ ហើយ​បង្ហាត់​បង្រៀន​ពួក​គេ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ បើ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​មិន​ទាន់​ណាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក សូម​អញ្ជើញ​សុំ​គាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក។ ម្យ៉ាង​ទៀត រាល់​ខែ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​ចូល​រួម​ផ្សាយ​ជា​មួយ​ក្រុម​ផ្សេង​ទៀត។ ក្នុង​ក្រុម​ជំនុំ​តូច ដែល​មាន​ក្រុម​ផ្សព្វ​ផ្សាយ​តែ​ពីរ​បី​ប៉ុណ្ណោះ គាត់​អាច​ចូល​រួម​ជា​មួយ​ក្រុម​នីមួយ​ៗ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ តើ​អ្នក​លៃ​ពេល​ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ ពេល​ដែល​គាត់​ចូល​រួម​ជា​មួយ​ក្រុម​របស់​អ្នក​ទេ?

៤​. (​ក​) តើ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ត្រូវ​រៀបចំ​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​យើង​គួរ​គិត​អំពី​ការ​ឲ្យ​មាន​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​យើង?

៤ តាម​ធម្មតា មាន​ប្រយោជន៍​បើ​ក្រុម​នីមួយ​ៗ​ជួប​ជុំ​គ្នា​ដោយ​ឡែក​ពេល​ផ្សព្វ​ផ្សាយ​នៅ​ចុង​សប្ដាហ៍។ ពេល​មាន​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ច្រើន​កន្លែង នៅ​ម៉ោង​ដូច​គ្នា នោះ​អ្នក​ផ្សាយ​ស្រួល​ចូល​រួម​ជាង​ដោយ​សារ​ទី​កន្លែង​ប្រជុំ​និង​តំបន់​ផ្សាយ​ប្រហែល​ជិត​ផ្ទះ​របស់​ពួក​គេ។ អ្នក​ដឹក​នាំ​អាច​រៀបចំ​អ្នក​ផ្សាយ​យ៉ាង​លឿន ហើយ​ពួក​គេ​អាច​ចេញ​ទៅ​តំបន់​ផ្សាយ​ភ្លាម​ៗ។ ពេល​មាន​ក្រុម​ដោយ​ឡែក​ពី​គ្នា អ្នក​ត្រួត​ពិនិត្យ​ក្រុម​ក៏​ស្រួល​ជាង​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាជិក​ក្រុម​របស់​គាត់​យ៉ាង​ដិត​ដល់​ដែរ។ ក៏​ប៉ុន្តែ ក្នុង​ស្ថានភាព​ខ្លះ​ប្រហែលជា​ល្អ​ជាង​បើ​ក្រុម​ពីរ​ឬ​ច្រើន​ជាង​ជួប​ជុំ​ជា​មួយ​គ្នា។ បើ​ក្រុម​ជំនុំ​ទាំង​មូល​ជួប​ជុំ​គ្នា​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​ដំបូង​ឬ​ក្រោយ​កិច្ច​ប្រជុំ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម នោះ​គឺ​ល្អ​បើ​ក្រុម​នីមួយ​ៗ​អង្គុយ​ជា​មួយ​គ្នា ហើយ​ទុក​ពេល​បន្ដិច​បន្តួច​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​នីមួយ​ៗ​រៀបចំ​ក្រុម​របស់​ពួក​គាត់ មុន​នឹង​អធិដ្ឋាន​បញ្ចប់​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ (​សូម​មើល​ប្រអប់​«​តើ​អាច​ប្រជុំ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​អ្នក​បាន​ទេ?​»​)។

៥​. ទោះ​ជា​លែង​មាន​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​ក៏​ដោយ តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

៥ ទោះ​ជា​លែង​មាន​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​ផ្ដល់​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ហេ. ១៣:២០, ២១​) ដោយ​សារ​ព្រះ​យេហូវ៉ា​កំពុង​ថែ​រក្សា​យើង នោះ​យើង​មិន​ខ្វះ​អ្វី​សោះ។ (​ទំនុក. ២៣:​១​) តាម​រយៈ​ក្រុម​ផ្សព្វ​ផ្សាយ យើង​អាច​ទទួល​ពរ​ជា​ច្រើន។ បើ​យើង​ចាត់​វិធានការ ហើយ​«​សាប​ព្រោះ​ដោយ​បរិបូរ​»​ នោះ​យើង​នឹង​«​ប្រមូល​ផល​បាន​បរិបូរ​ដែរ​»។—២កូ. ៩:៦

[​ប្រអប់​នៅ​ទំព័រ​៦​]

តើ​អាច​ប្រជុំ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​អ្នក​បាន​ទេ?

នៅ​ក្រុម​ជំនុំ​ខ្លះ ក្រុម​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ត្រូវ​ជួប​ជុំ​ជា​មួយ​គ្នា​នៅ​ចុង​សប្ដាហ៍ ដោយ​សារ​គ្មាន​ផ្ទះ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ប្រជុំ​ផ្សព្វ​ផ្សាយ។ កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​គឺជា​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ជំនុំ​ដែរ ដូច្នេះ​បើ​អាច​មាន​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​អ្នក នោះ​ជា​ឯកសិទ្ធិ​មែន។ តើ​អាច​ប្រជុំ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​អ្នក​បាន​ទេ? កុំ​ស្ទាក់​ស្ទើរ ដោយ​សារ​អ្នក​គិត​ថា​ផ្ទះ​របស់​អ្នក​សាមញ្ញ​ពេក​មិន​សម​ជា​កន្លែង​ប្រជុំ​នោះ​ឡើយ។ ពួក​អ្នក​ចាស់​ទុំ​នឹង​គិត​អំពី​ទី​តាំង​នៃ​ផ្ទះ​របស់​អ្នក ហើយ​កត្ដា​ផ្សេង​ទៀត​ស្រដៀង​នឹង​កត្ដា​ដែល​ពួក​គាត់​ថ្លឹង​ថ្លែង​ពេល​ធ្លាប់​ជ្រើស​រើស​ទី​តាំង​សម្រាប់​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ។ បើ​អ្នក​ចង់​មាន​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​អ្នក សូម​ប្រាប់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​របស់​អ្នក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក