បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/១១ ទំ. ៣-៥
  • ‹សូមឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេច›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹សូមឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេច›
  • ២០១១ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរការរសមត្ថភាពវិនិច្ឆ័យរបស់អ្នក
    ២០១២ កិច្ចបម្រើព្រះ
  • ‹អាហារបរិភោគតាមត្រូវពេល›
    ២០១០ កិច្ចបម្រើព្រះ
  • បណ្ដាំរបស់ព្រះមានប្រយោជន៍សម្រាប់បង្រៀន
    ២០១៣ កិច្ចបម្រើព្រះ
  • ចូរស្ដាប់ហើយរៀន
    ២០១៣ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១១ កិច្ចបម្រើព្រះ
km ៨/១១ ទំ. ៣-៥

​‹សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច›

១​. តើ​អ្វី​ជា​ប្រធានបទ​នៃ​កម្មវិធី​សន្និបាត​ពិសេស​របស់​យើង​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០១២? ហើយ​ហេតុ​អ្វី​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​ពិចារណា​អំពី​ប្រធានបទ​នេះ?

១ យើង​បាន​ត្រូវ​បង្កើត​មក​ដោយ​សារ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ (​បប. ៤:១១​) ហេតុ​នេះ យើង​មិន​អាច​សម្រេច​គោលដៅ​នៃ​ជីវិត​របស់​យើង​បាន​ទេ បើ​យើង​មិន​រៀន​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​ហើយ​មិន​ធ្វើ​តាម​បំណង​ប្រាថ្នា​នោះ។ នេះ​មិន​មែន​ងាយ​ស្រួល​ដូច​យើង​នឹក​ស្មាន​ទេ ពីព្រោះ​យើង​ត្រូវ​តយុទ្ធ​នឹង​ទំនោរ​ចិត្ត​ដែល​ចង់​«​ធ្វើ​អ្វី​ៗ​តាម​បំណង​ប្រាថ្នា​របស់​រូប​កាយ​»​ ហើយ​«​ធ្វើ​តាម​គំនិត​របស់​យើង​»​ ឬ​ធ្វើ​«​តាម​បំណង​ប្រាថ្នា​របស់​ពិភព​លោក​នេះ​»។ (​អេភ. ២:៣; ១ពេ. ៤:៣; ២ពេ. ២:១០​) បើ​គ្មាន​ជំនួយ​ពី​ព្រះ​ទេ យើង​ប្រហែលជា​ត្រូវ​មេកំណាច​«​ចាប់ . . . ទាំង​រស់​ដើម្បី​ឲ្យ​បំពេញ​បំណង​ប្រាថ្នា​របស់​វា​»។ (​២ធី. ២:២៦​) កម្មវិធី​សន្និបាត​ពិសេស​របស់​យើង​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០១២​នឹង​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​ប្រព្រឹត្ត​សម​ស្រប​តាម​សំណូម​ពរ​ទី​៣​ក្នុង​ចំណោម​សំណូម​ពរ​សំខាន់​ៗ​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ​របស់​លោក​យេស៊ូ ពោល​គឺ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​»។—ម៉ាថ. ៦:៩, ១០

២​. តើ​សំណួរ​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​ឆ្លើយ​ក្នុង​អំឡុង​ពេល​កម្មវិធី​សន្និបាត?

២ សំណួរ​ដែល​នឹង​ត្រូវ​ឆ្លើយ​នៅ​សន្និបាត: កាល​ដែល​អ្នក​ស្ដាប់​កម្មវិធី​សន្និបាត សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ: ក្រៅ​ពី​ស្ដាប់​បណ្ដាំ​របស់​ព្រះ តើ​មាន​អ្វី​ទៀត​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ? តើ​តាម​របៀប​ណា​ដែល​យើង​អាច​បន្ត​យល់​ថា​ព្រះ​មាន​បំណង​ប្រាថ្នា​អ្វី​សម្រាប់​យើង? ហេតុ​អ្វី​យើង​ត្រូវ​សុខ​ចិត្ត​ជួយ​មនុស្ស​គ្រប់​ប្រភេទ? តើ​តាម​របៀប​ណា​ដែល​យើង​អាច​មាន​ជីវិត​ដ៏​សប្បាយ​និង​គាប់​ចិត្ត? ចំពោះ​មនុស្ស​វ័យ​ក្មេង តើ​អ្នក​ត្រូវ​បញ្ជាក់​ឲ្យ​ព្រះ​យេហូវ៉ា​ឃើញ​អ្វី? តើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​នាំ​ឲ្យ​មាន​ពរ​អ្វី​ខ្លះ? ហេតុ​អ្វី​គឺជា​ការ​បន្ទាន់​ដែល​យើង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត?

៣​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​កម្មវិធី​សន្និបាត​ពិសេស​នេះ?

៣ សូម​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ចូល​រួម​ហើយ​ស្ដាប់​កម្មវិធី​សន្និបាត​ដោយ​យក​ចិត្ត​ទុក​ដាក់។ អ្នក​តំណាង​បេតអែល​ឬ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ទំនង​ជា​នឹង​មក​ក្នុង​នាម​ជា​អ្នក​ថ្លែង​ដែល​ជា​ភ្ញៀវ។ មុន​នឹង​ក្រោយ​កម្មវិធី អ្នក​អាច​និយាយ​ជា​មួយ​នឹង​គាត់ បើ​គាត់​រៀប​ការ​ហើយ​អ្នក​ក៏​អាច​និយាយ​ជា​មួយ​ប្រពន្ធ​គាត់​ដែរ។ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​កុំ​ក្លាយ​ទៅ​ជា​«​អ្នក​ដែល​ឮ​រួច​ភ្លេច​ទៅ​វិញ​» តែ​សូម​មើល​ឡើង​វិញ​ជា​មួយ​ក្រុម​គ្រួសារ​នូវ​កម្មវិធី​សន្និបាត ហើយ​ពិភាក្សា​គ្នា​អំពី​របៀប​ដែល​អ្នក​អាច​ប្រព្រឹត្ត​ស្រប​តាម​បំណង​របស់​ព្រះ​ឲ្យ​កាន់​តែ​ពេញ​លេញ​ជាង។—យ៉ា. ១:២៥

៤​. ហេតុ​អ្វី​គឺជា​ការ​សំខាន់​ដែល​យើង​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​អាទិភាព​របស់​យើង?

៤ មិន​យូរ​ទៀត​ពួក​អ្នក​ដែល​កំពុង​ខំ​ប្រឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន ហើយ​មិន​ព្រម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា នឹង​ត្រូវ​បំផ្លាញ​ចោល។ (​១យ៉ូន. ២:១៧​) ហេតុ​នេះ យើង​ពិត​ជា​អរគុណ​ព្រះ​យេហូវ៉ា​ដែល​បាន​រៀបចំ​ព័ត៌មាន​ដែល​ត្រូវ​ពេល​នេះ​ដើម្បី​ជួយ​យើង​ឲ្យ​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​អាទិភាព​របស់​យើង!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក