បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/១៣ ទំ. ១
  • «ធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់»
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរតាំងចិត្ដធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរយកចិត្ដទុកដាក់«ធ្វើបន្ទាល់សព្វគ្រប់»
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ត្រូវបានអប់រំឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរផ្សព្វផ្សាយហើយធ្វើបន្ទាល់យ៉ាងសព្វគ្រប់
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ១/១៣ ទំ. ១

​​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»​

១​. តើ​សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ល្អ​បែប​ណា​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១ ចូរ​«​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​»។ សាវ័ក​ប៉ូល​អាច​និយាយ​ពាក្យ​នេះ​ដើម្បី​ដាស់​តឿន​ធីម៉ូថេ​ដោយ​មិន​រអៀស​ខ្លួន។ (​២ធី. ៤:៥​) នៅ​រវាង​ឆ្នាំ​៤៧​និង​៥៦ គ.ស. សាវ័ក​ប៉ូល​បាន​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​សាសន​ទូត​បី​ដង​រួច​ហើយ។ ម្យ៉ាង​ទៀត សៀវភៅ​សកម្មភាព​បាន​រៀប​រាប់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ប៉ូល​បាន​ធ្វើ​ជា​«​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»។ (​សកម្ម. ២៣:១១; ២៨:២៣​) សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​បំពេញ​កិច្ច​បម្រើ​របស់​យើង​សព្វ​គ្រប់​យ៉ាង​ដូច​ម្ដេច?

២​. ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​យើង​អាច​ធ្វើ​សាក្សី​បញ្ជាក់​សព្វ​គ្រប់​យ៉ាង​ដូច​ម្ដេច?

២ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ: ក្នុង​ការ​ព្យាយាម​ជួប​ម្ចាស់​ផ្ទះ​ដែល​មិន​ធ្លាប់​ឮ​ដំណឹង​ល្អ យើង​ប្រហែលជា​ត្រូវ​ត្រឡប់​ទៅ​រក​ជួប​ម្ចាស់​ផ្ទះ​នៅ​ពេល​ផ្សេង​ទៀត។ បុរស​ដែល​ជា​មេ​គ្រួសារ​ប្រហែលជា​នៅ​ផ្ទះ​ពេល​ល្ងាច ឬ​ចុង​សប្ដាហ៍។ ដូច្នេះ នៅ​ផ្ទះ​នីមួយ​ៗ​យើង​គួរ​ព្យាយាម​រក​មនុស្ស​ម្នាក់​ដើម្បី​និយាយ ហើយ​អ្នក​ដែល​មិន​ដែល​នៅ​ផ្ទះ​យើង​គួរ​ត្រឡប់​ទៅ​រក​ជួប​ម្ដង​ហើយ​ម្ដង​ទៀត។ ចុះ​យ៉ាង​ណា​វិញ បើ​ការ​ខំ​ប្រឹង​ទៅ​រក​ជួប​អ្នក​ណា​ម្នាក់​តែ​ជួប​មិន​បាន? ប្រហែលជា​ទុក​សំបុត្រ​មួយ​ច្បាប់ ឬ​ទូរស័ព្ទ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។

៣​. តើ​អ្នក​ឆ្លៀត​ឱកាស​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​និង​ក្រៅ​ផ្លូវ​ការ​ឬ​ទេ?

៣ ជា​សាធារណៈ​និង​ក្រៅ​ផ្លូវ​ការ: សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​នឹង​ស្ដាប់​បាន​ឮ​«​ប្រាជ្ញា​»​ពី​ព្រះ។ ជួនកាល​ពួក​គាត់​បន្លឺ​ឡើង​«​នៅ​ក្នុង​ផ្លូវ​»​ ឬ​ក៏​«​នៅ​ទី​ធ្លា​»។ (​សុភ. ១:២០, ២១​) ពេល​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង តើ​យើង​ឆ្លៀត​ឱកាស​ផ្សព្វ​ផ្សាយ​ទេ? តើ​អាច​និយាយ​ថា​យើង​«​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​»​ឬ​ទេ? (​សកម្ម. ១៨:៥​) បើ​ដូច្នេះ​មែន នោះ​មាន​ន័យ​ថា​យើង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​យើង​ដើម្បី​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​»។—សកម្ម. ១០:៤២; ១៧:១៧; ២០:២០, ២១, ២៤

៤​. តើ​សេចក្ដី​អធិដ្ឋាន និង​ការ​រំពឹង​គិត​ជួយ​យើង​ក្នុង​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​យ៉ាង​ដូច​ម្ដេច?

៤ ទោះ​ជា​ពេល​ខ្លះ​ដោយ​សារភាព​ទន់​ខ្សោយ​របស់​យើង ឬ​ជា​មនុស្ស​អៀន​ខ្មាស​ពី​កំណើត យើង​ប្រហែលជា​មិន​ហ៊ាន​ផ្សព្វ​ផ្សាយ​ទេ។ ជា​ការ​ពិត ព្រះ​យេហូវ៉ា​យល់​ពី​កម្រិត​សមត្ថភាព​របស់​យើង។ (​ទំនុក. ១០៣:១៤​) ក៏​ប៉ុន្តែ ពេល​ជួប​កាលៈទេសៈ​បែប​នោះ សូម​អធិដ្ឋាន​ទៅ​ព្រះ​ដើម្បី​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​សេចក្ដី​ក្លាហាន។ (​សកម្ម. ៤:២៩, ៣១​) ដូច​គ្នា​ដែរ ពេល​យើង​សិក្សា​ផ្ទាល់​ខ្លួន និង​រំពឹង​គិត​ពី​បណ្ដាំ​របស់​ព្រះ នោះ​យើង​អាច​ផ្ចង់​អារម្មណ៍​ដើម្បី​បង្កើន​ចិត្ត​ដឹង​គុណ​ឲ្យ​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ចំពោះ​តម្លៃ​ដ៏​លើស​លប់​នៃ​ដំណឹង​ល្អ។ (​ភី. ៣:៨​) នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដោយ​ចិត្ត​ខ្នះខ្នែង!

៥​. តើ​យើង​អាច​ចូល​រួម​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​សៀវភៅ​យ៉ូអែល​យ៉ាង​ដូច​ម្ដេច?

៥ ទំនាយ​នៅ​សៀវភៅ​យ៉ូអែល​បាន​ទាយ​ទុក​ជា​មុន​ថា មុន​ថ្ងៃ​ដ៏​ធំ​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា រាស្ត្រ​របស់​លោក​នឹង​«​ដើរ​តាម​ជួរ​រៀង​ខ្លួន​»​ដើម្បី​ផ្សព្វ​ផ្សាយ និង​មិន​អនុញ្ញាត​ឲ្យ​អ្វី​មួយ​មក​រារាំង​ពួក​គាត់​ពី​ការ​ផ្សព្វ​ផ្សាយ​ឡើយ។ (​យ៉ូល. ២:២, ៧​-​៩​) សូម​យើង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ចការ​នេះ​ដែល​នឹង​មិន​មាន​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក