បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/១៣ ទំ. ២
  • បណ្ដាំរបស់ព្រះមានឫទ្ធានុភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បណ្ដាំរបស់ព្រះមានឫទ្ធានុភាព
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • កម្មវិធីសន្និបាតពិសេសសម្រាប់ឆ្នាំ២០១០
    ២០០៩ កិច្ចបម្រើព្រះ
  • ‹អាហារបរិភោគតាមត្រូវពេល›
    ២០១០ កិច្ចបម្រើព្រះ
  • កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កម្មវិធីសន្និបាតថ្មីពិសេស
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ៨/១៣ ទំ. ២

បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព

១​. តើ​សន្និបាត​ពិសេស​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០១៤​មាន​ប្រធាន​អ្វី?

១ ផ្ទុយ​ពី​ស្នា​ដៃ​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ គម្ពីរ​មាន​ឫទ្ធានុភាព​កែប្រែ​ជីវិត​យើង នាំ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​និង​របៀប​រស់​នៅ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ តើ​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ដល់​កម្រិត​ណា? តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​ឫទ្ធានុភាព​របស់​បណ្ដាំ​ព្រះ​យ៉ាង​ពេញ​លេញ​ក្នុង​ជីវិត​របស់​យើង? ដើម្បី​ជួយ​អ្នក​ឯ​ទៀត តើ​យើង​អាច​ប្រើ​បណ្ដាំ​ព្រះ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​តាម​របៀប​ណា? យើង​មាន​ទំនុក​ចិត្ត​ថា​បង​ប្អូន​ទាំង​អស់​គ្នា​នឹង​ពង្រឹង​ជំនឿ​ឡើង ពេល​ដែល​ចំណុច​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​នៅ​កម្មវិធី​សន្និបាត​ពិសេស ដែល​បាន​រៀបចំ​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​២០១៤។ កម្មវិធី​នេះ​មាន​ប្រធាន​ថា ​«​បណ្ដាំ​របស់​ព្រះ​មាន​ឫទ្ធានុភាព​»​ ដែល​មាន​មូលដ្ឋាន​លើ​ហេប្រឺ ៤:១២។

២​. នៅ​ពេល​យើង​ស្ដាប់​កម្មវិធី​សន្និបាត តើ​យើង​គួរ​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

២ ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ: នៅ​ពេល​ដែល​អ្នក​ស្ដាប់​កម្មវិធី​សន្និបាត សូម​កត់​កំណត់​អំពី​ចម្លើយ​នៃ​សំណួរ​ដូច​ខាង​ក្រោម:

• ហេតុ​អ្វី​យើង​គួរ​មាន​ទំនុក​ចិត្ត​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា? (​ទំនុក. ២៩:៤​)

• តើ​យើង​អាច​ឲ្យ​ឫទ្ធានុភាព​នៃ​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង​យ៉ាង​ដូច​ម្ដេច? (​ទំនុក. ៣៤:៨​)

• តើ​អ្នក​អាច​ស​ឲ្យ​ឃើញ​ឫទ្ធានុភាព​នៃ​បណ្ដាំ​របស់​ព្រះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? (​២ធី. ៣:១៦, ១៧​)

• តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ធ្លាក់​ចូល​ក្រោម​អំណាច​នៃ​ពិភព​លោក​របស់​សាថាន? (​១យ៉ូន. ៥:១៩​)

• ជា​យុវវ័យ​ម្នាក់ តើ​តាម​របៀប​ណា​អ្នក​អាច​ជោគជ័យ​ក្នុង​កិច្ច​បម្រើ​ព្រះ? (​យេ. ១៧:៧​)

• តើ​តាម​របៀប​ណា​យើង​អាច​មាន​កម្លាំង​ខ្លាំងក្លា ទោះ​ជា​យើង​ជា​មនុស្ស​ទន់​ខ្សោយ​ក្ដី? (​២កូ. ១២:១០​)

• តើ​យើង​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់​ដើម្បី​បន្ត​កែ​តម្រង់​ខ្លួន សូម្បី​តែ​យើង​មាន​ទម្លាប់​និង​ចិត្ត​គំនិត​អាក្រក់​តាំង​ពី​យូរ​មក​ហើយ​ក្ដី? (​អេភ. ៤:២៣​)

៣​. ក្រៅ​ពី​ការ​ស្ដាប់​កម្មវិធី​សន្និបាត តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ទៀត​ពី​សន្និបាត​ពិសេស?

៣ យើង​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​ស្ដាប់​ព័ត៌មាន​ដ៏​សំខាន់​នេះ! បន្ថែម​ទៅ​ទៀត ដូច​សន្និបាត​ប្រចាំ​មណ្ឌល​និង​មហាសន្និបាត​ប្រចាំ​តំបន់​ដែរ សន្និបាត​ពិសេស​នោះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​យើង​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​រីករាយ​នឹង​ការ​សេពគប់​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​ពី​ក្រុម​ជំនុំ​ផ្សេង​ៗ​ទៀត។ (​ទំនុក. ១៣៣:១​-​៣; ២កូ. ៦:១១​-​១៣​) ដូច្នេះ​សូម​ទុក​ពេល​ដើម្បី​សេពគប់​ជា​មួយ​មិត្ត​ភក្ដិ​ចាស់ និង​រក​មិត្ត​ភក្ដិ​ថ្មី។ បើ​មាន​អ្នក​ថ្លែង​ដែល​ជា​ភ្ញៀវ ដូច​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់ ឬ​បង​ប្រុស​ពី​បេតអែល​ដែល​បាន​ត្រូវ​ឲ្យ​មក​ចូល​រួម​នៅ​សន្និបាត​ពិសេស​របស់​អ្នក សូម​ឆ្លៀត​ឱកាស​ដើម្បី​ស្វាគមន៍​គាត់​និង​ប្រពន្ធ​របស់​គាត់។ ពិត​ណាស់ យើង​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​ទន្ទឹង​ចាំ​ថ្ងៃ​សន្និបាត​ពិសេស​នោះ​មក​ដល់!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក