បញ្ជាក់នូវសារៈសំខាន់នៃការចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូង
ចាប់ពីខែឧសភា ឆ្នាំ២០១១ អ្នកផ្សាយបានទទួលការលើកទឹកចិត្តឲ្យខំចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងជារៀងរាល់ខែ។ ដើម្បីជួយយើងធ្វើដូច្នេះ មានផ្នែកមួយចេញជាទៀងទាត់ក្នុងទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយដែលបានត្រូវរៀបចំឡើង។ ផ្នែកនោះមានចំណងជើងថា«សំណួរនិងចម្លើយពីគម្ពីរ»។ ដូច្នេះហើយការប្រជុំសម្រាប់កិច្ចផ្សព្វផ្សាយនៅថ្ងៃសៅរ៍ដំបូងគួរបញ្ជាក់អំពីរបៀបដែលយើងអាចប្រើផ្នែកនេះដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ និងគួររួមបញ្ចូលការសម្ដែងអំពីពាក្យផ្សាយ។
អ្នកចាស់ទុំអាចសម្រេចថាក្រុមផ្សព្វផ្សាយនីមួយៗអាចប្រជុំដោយឡែកពីគ្នានៅថ្ងៃសៅរ៍ដំបូង ឬពួកគាត់អាចសម្រេចឲ្យក្រុមផ្សេងៗបញ្ចូលគ្នាហើយប្រហែលប្រជុំគ្នានៅឯសាលប្រជុំតែម្ដង។ ប៉ុន្តែ បើចង់ឲ្យក្រុមផ្សព្វផ្សាយប្រជុំគ្នា តែក្រុមជំនុំឯទៀតប្រើសាលប្រជុំនោះដែរ មិនគួរមានក្រុមជំនុំណាផ្លាស់ប្ដូរថ្ងៃពិសេសនេះសម្រាប់ចាប់ផ្ដើមបង្រៀនគម្ពីរទៅថ្ងៃផ្សេងទៀតទេ។