អត្ថបទតភាគថ្មីក្នុងទស្សនាវដ្ដីប៉មយាម
រាល់ខែនៅថ្ងៃសៅរ៍ដំបូង យើងធ្លាប់រកសិស្សគម្ពីរថ្មីដោយប្រើអត្ថបទតភាគពីទស្សនាវដ្ដីប៉មយាម ចំណងជើងថា«សូមរៀនពីបណ្ដាំរបស់ព្រះ»។ ចាប់ពីខែមករា អត្ថបទនោះនឹងត្រូវជំនួសដោយអត្ថបទតភាគថ្មីចំណងជើងថា«សំណួរនិងចម្លើយពីគម្ពីរ»។ អត្ថបទនេះនឹងមាននៅខ្នងទស្សនាវដ្ដី។ យើងអាចប្រើអត្ថបទ«សំណួរនិងចម្លើយពីគម្ពីរ»ក្នុងកិច្ចផ្សព្វផ្សាយ ដូចយើងធ្លាប់ប្រើអត្ថបទ«សូមរៀនពីបណ្ដាំរបស់ព្រះ»។ (km ១/១១ ទំព័រ២) ដូចពីមុនដែរ មានពាក្យផ្សាយគំរូក្នុងកិច្ចបម្រើព្រះដែលយើងអាចប្រើនៅថ្ងៃសៅរ៍ដំបូងរាល់ខែ។