របៀបរស់នៅជាគ្រិស្តសាសនិក
របៀបប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ
សៀវភៅស្តើងចូរស្ដាប់ព្រះបានត្រូវរៀបចំឡើងដើម្បីបង្រៀនសេចក្ដីពិតបឋមក្នុងគម្ពីរដល់អ្នកដែលពិបាកអានអក្សរ។ ក្នុងមេរៀននីមួយៗដែលមានពីរទំព័រមានរូបភាពផ្សេងៗដែលពន្យល់ពីរូបភាពមួយទៅរូបភាពមួយ។
សៀវភៅស្តើងចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូតមានរូបភាពដូចគ្នានឹងសៀវភៅស្តើងចូរស្ដាប់ព្រះដែរ ប៉ុន្តែមានអក្សរច្រើនជាង ហើយអាចប្រើដើម្បីបង្រៀនសិស្សដែលចេះអាន។ ពេលបង្រៀនគម្ពីរអ្នកផ្សាយច្រើនតែចូលចិត្តប្រើសៀវភៅស្តើងនោះជាង កាលដែលសិស្សគម្ពីររបស់ពួកគេប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ។ នៅទំព័រជាច្រើនមានប្រអប់ដែលមានព័ត៌មានថែមទៀតដែលអាចយកមកពិភាក្សា អាស្រ័យទៅលើសមត្ថភាពរបស់សិស្ស។
អ្នកអាចស្នើផ្ដល់សៀវភៅស្តើងទាំងពីរនេះពេលណាក៏បាន ទោះមិនមែនជាខែដែលត្រូវស្នើផ្ដល់សៀវភៅស្តើងទាំងនោះក៏ដោយ។ ពេលដឹកនាំការសិក្សាគម្ពីរ សូមប្រើរូបភាពដើម្បីពន្យល់អំពីកំណត់ហេតុក្នុងគម្ពីរ។ សូមសួរសំណួរដល់សិស្សដើម្បីធ្វើឲ្យប្រាកដថាគាត់យល់មេរៀន។ សូមអាននិងពិភាក្សាបទគម្ពីរដែលមាននៅខាងក្រោមទំព័រនីមួយៗ។ ក្រោយចប់សៀវភៅស្តើងនោះ សូមសិក្សាសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ឬតើគម្ពីរអាចបង្រៀនយើងអំពីអ្វី?ដើម្បីជួយសិស្សគម្ពីររបស់អ្នកឲ្យរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក។