បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb22 មករា ទំ. ១៣
  • មេរៀនពីជីវិតរបស់សាំយូអែល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មេរៀនពីជីវិតរបស់សាំយូអែល
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សាំយូអែលធ្វើអ្វីៗដែលត្រឹមត្រូវជានិច្ច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • សាំយូអែលបន្តធ្វើអ្វីដែលត្រឹមត្រូវ
    ចូរបង្រៀនកូនរបស់អ្នក
  • កុមារម្នាក់បំរើព្រះ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
mwb22 មករា ទំ. ១៣
បណ្ដុំរូបភាព: ១.រូបពីវីដេអូ«ចូររៀនពីគំរូរបស់ពួកគេ សាំយូអែល»។ ១.ដេនី ២.កុមារសាំយូអែល។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

មេ​រៀន​ពី​ជីវិត​របស់​សាំយូអែល

សាំយូអែល​បន្ដ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ពេញ​មួយ​ជីវិត។ ពេល​គាត់​នៅ​ក្មេង គាត់​មិន​ព្រម​ធ្វើ​តាម​គំរូ​មិន​ល្អ​របស់​ហុប​នី​និង​ភីនេហាស ដែល​ជា​កូន​ប្រុស​របស់​អេលី​នោះ​ទេ។ (​១​សាំ. ២:២២​-​២៦​) សាំយូអែល​កាន់​តែ​ធំ​ឡើង ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។ (​១​សាំ. ៣:១៩​) ពេល​គាត់​មាន​វ័យ​ចាស់ គាត់​នៅ​តែ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​កូន​ប្រុស​ៗ​របស់​គាត់​មិន​បាន​ស្មោះ​ត្រង់​នឹង​លោក​ក៏​ដោយ។—១​សាំ. ៨:១​-​៥

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​សាំយូអែល? បើ​សិន​អ្នក​ជា​ប្អូន​ៗ​វ័យ​ក្មេង សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​យល់​ពី​អារម្មណ៍​និង​ការ​ពិបាក​ដែល​ប្អូន​ៗ​ជួប​ប្រទះ។ លោក​អាច​ជួយ​ប្អូន​ឲ្យ​មាន​ចិត្ត​ក្លាហាន។ (​អេ. ៤១:១០, ១៣​) បើ​អ្នក​ជា​ឪពុក​ម្ដាយ​ដែល​មាន​កូន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា សូម្បី​តែ​សាំយូអែល​ក៏​មិន​អាច​បង្ខំ​កូន​ៗ​របស់​គាត់​ឲ្យ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​បាន​ដែរ។ គាត់​បាន​ផ្ទេរ​កង្វល់​នេះ​ទៅ​ព្រះ​យេហូវ៉ា និង​នៅ​តែ​បន្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ ហើយ​នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ គំរូ​ល្អ​របស់​អ្នក​ប្រហែល​ជា​អាច​នាំ​ឲ្យ​កូន​របស់​អ្នក​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។

សូម​ទស្សនា​វីដេអូ​ចូរ​រៀន​ពី​គំរូ​របស់​ពួក​គេ សាំយូអែល រួច​មក​សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតមួយពីវីដេអូ«ចូររៀនពីគំរូរបស់ពួកគេ សាំយូអែល»។ កុមារសាំយ៉ូអែលប្រមូលអូសចូលក្នុងទីលានត្រសាល។

    ពេល​សាំយូអែល​នៅ​ក្មេង តើ​គាត់​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

  • ឈុតមួយពីវីដេអូ«ចូររៀនពីគំរូរបស់ពួកគេ សាំយូអែល»។ដោយសារបងប្រុសដេនីមានរបៀបរស់នៅដែលមានមុខពីរ ដូច្នេះដេនីក៏ទៅសួរគាត់អំពីរឿងនេះ។

    តើ​តាម​របៀប​ណា​ប្អូន​ដេ​នី​បាន​បង្ហាញ​ចិត្ត​ក្លាហាន?

  • ឈុតមួយពីវីដេអូ«ចូររៀនពីគំរូរបស់ពួកគេ សាំយូអែល»។ អ្នកប្រកាសទំនាយសាំយូអែលពេលមានវ័យចាស់។

    ពេល​សាំយូអែល​មាន​វ័យ​ចាស់ តើ​គាត់​បាន​ទុក​គំរូ​ល្អ​យ៉ាង​ដូច​ម្ដេច?

  • ឈុតមួយពីវីដេអូ«ចូររៀនពីគំរូរបស់ពួកគេ សាំយូអែល»។ ឪពុកម្ដាយរបស់ដេនីក្រោយផ្សព្វផ្សាយជាសាធារណៈជាមួយដេនី។

    ព្រះ​យេហូវ៉ា​គាំទ្រ​អស់​អ្នក​ដែល​កាន់​ជំហរ​រឹង​មាំ​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ

    តើ​ឪពុក​ម្ដាយ​របស់​ដេ​នី​បាន​ទុក​គំរូ​ល្អ​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក