បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៧ ទំ. ២៦
  • សមាជិកថ្មីម្នាក់នៃគណៈអភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សមាជិកថ្មីម្នាក់នៃគណៈអភិបាល
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • សមាជិកថ្មីនៃគណៈអភិបាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • គាត់បាន«ស្គាល់ផ្លូវ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជាអ្នកណា?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៧ ទំ. ២៦

សមាជិក​ថ្មី​ម្នាក់​នៃ​គណៈ​អភិបាល

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ មាន​សេចក្ដី​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​បេតអែល​នៅ​សហរដ្ឋអាម៉េរិក​និង​កាណាដា​ថា មាន​សមាជិក​ថ្មី​នៃ​គណៈ​អភិបាល​របស់​សាក្សី​ព្រះ​យេហូវ៉ា។ តាម​ការ​ពិត បង​ម៉ាក សាន់ដឺសុន​បាន​ចាប់​ផ្ដើម​បម្រើ​ក្នុង​មុខ​ងារ​នេះ​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២​មក​ម្ល៉េះ។

បង​សាន់ដឺសុន​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​នៅ​ក្រុង​សាន​ឌីយេហ្គោ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​១៩៧៥។ គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ខេត្ត​សាស្កាតឆេវ៉ាន ប្រទេស​កាណាដា​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​១៩៨៣។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩០ គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បង្ហាត់​ខាង​កិច្ច​បម្រើ (​ឥឡូវ​ហៅ​ថា​សាលា​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​នៅ​លីវ​ខាង​គម្ពីរ​) នៅ​សហរដ្ឋអាម៉េរិក។ បង​សាន់ដឺសុន​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​កោះ​ញូវហ្វោនឡែន ប្រទេស​កាណាដា នៅ​ខែ​មេ​សា ឆ្នាំ​១៩៩១។ បន្ទាប់​ពី​បាន​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ជំនួស គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​ប្រទេស​កាណាដា​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៩៧។ នៅ​ខែ​កញ្ញា ឆ្នាំ​២០០០​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ការិយាល័យ​សាខា​សហរដ្ឋអាម៉េរិក ដែល​នៅ​ទី​នោះ​គាត់​បាន​បម្រើ​ក្នុង​ក្រុម​ផ្ដល់​ព័ត៌មាន​ខាង​ពេទ្យ ហើយ​ក្រោយ​មក​ក្នុង​ផ្នែក​កិច្ច​បម្រើ។

នៅ​ខែ​កញ្ញា ឆ្នាំ​២០០៨ បង​សាន់ដឺសុន​បាន​រៀន​នៅ​សាលា​សម្រាប់​សមាជិក​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា ហើយ​ក្រោយ​មក​បាន​ត្រូវ​តែង​តាំង​ជា​សមាជិក​គណៈកម្មាធិការ​ការិយាល័យ​សាខាប្រទេស​ហ្វីលីពីន។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១០​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​សហរដ្ឋអាម៉េរិក​វិញ ដែល​នៅ​ទី​នោះ​គាត់​បម្រើ​ជា​ជំនួយ​ការ​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​នៃ​គណៈ​អភិបាល។

សមាជិក​នៃ​គណៈ​អភិបាល​សព្វ​ថ្ងៃ​នេះ

ជួរ​ខាង​ក្រោយ​ពី​ឆ្វេង​ទៅ​ស្ដាំ: បង​សិផ្លេន, បង​ម៉ូរីស​ទី​៣, បង​សាន់ដឺសុន, បង​ជាក់សុន, បង​ឡេត។ ជួរ​ខាង​មុខ ពី​ឆ្វេង​ទៅ​ស្ដាំ: បង​ហឺដ, បង​ឡឹស, បង​ភាស។ សមាជិក​គណៈ​អភិបាល​ទាំង​អស់​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក