ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ពីថ្ងៃទី៣ខែឧសភា រហូតដល់ថ្ងៃទី២៣ខែសីហា ឆ្នាំ១៩៩៩។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចម្លើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរទេដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត:
១. សេចក្ដីសន្យារបស់ព្រះយេហូវ៉ាជាការអាចទុកចិត្តបានដល់ម្ល៉េះ ដែលនៅពេលខ្លះ ទ្រង់បានមានបន្ទូលអំពីព្រឹត្ដិការណ៍នៅអនាគត ហាក់បីដូចជាបានកើតឡើងរួចទៅហើយ។ (វិវរណៈ ២១:៥, ៦) [១, wCB៩៦ ១/២ ទំព័រ ៤ វគ្គ ៧]
២. ផ្ទៃរឿងនៃព្រះគម្ពីរទាំងមូល គឺជាយុត្ដិកម្មនៃព្រះយេហូវ៉ាតាមរយៈព្រះរាជាណាចក្រ ដែលគ្រប់គ្រងដោយ«ពូជ»ដែលបានសន្យានោះ។ (លោកុប្បត្តិ ៣:១៥) [២, si ទំព័រ ១៧ វគ្គ ៣០]
៣. ខាងឯភាពត្រឹមត្រូវនៃព្រឹត្ដិការណ៍ដែលបានរាយការណ៍ក្នុងសៀវភៅនិក្ខមនំ នោះអត់សូវមានភស្តុតាងប៉ុន្មាន ពីបុរាណវត្ថុវិទ្យានិងប្រភពក្រៅឯទៀតទេ។ [៣, si ទំព័រ ២០ វគ្គ ៤]
៤. ពួកអ្នកដែលរស់ក្នុងសភាពដ៏ក្រីក្រ មិនអាចឲ្យវិភាគទានជាប្រាក់កាស សំរាប់ប្រយោជន៍ខាងព្រះរាជាណាចក្រទេ។ [៤, wCB៩៧ ១/១២ ទំព័រ ៦ វគ្គ ១]
៥. ប្រសិនបើមនុស្សណាម្នាក់កំពុងតែរួមចំណែកកិច្ចការផ្សព្វផ្សាយ នោះគាត់កំពុងតែធ្វើអ្វីៗទាំងអស់ហើយដែលបានតម្រូវឲ្យបានសរសើរព្រះយេហូវ៉ា។ [៧, wCB៩៥ ១/៦ ទំព័រ ៣១ វគ្គ ១]
៦. ការរក្សាថ្ងៃឈប់សំរាក ពីដើមនោះបានជាសញ្ញារវាងព្រះយេហូវ៉ានិងគ្រប់សាសន៍ទាំងអស់។ [១០, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល rs ទំព័រ ៣៤៥ វគ្គ ៣]
៧. ព្រះយេស៊ូបានប្រើជីវិតរបស់ទ្រង់នៅលើផែនដី ក្នុងការប្រាប់មនុស្សលោកពីសេចក្ដីពិតអំពីរាជរដ្ឋាភិបាលរបស់ព្រះ ដែលតាមការពិត នេះជាសារដ៏សំខាន់បំផុតរបស់ទ្រង់។ [១១, pe ទំព័រ ១១៦ វគ្គ ៩]
៨. លោកម៉ូសេបានសរសេរសៀវភៅលេវីវិន័យ នៅឆ្នាំ១៥១៣ ម.ស.យ.។ [១៣, si ទំព័រ ២៥ វគ្គ ៣-៤]
៩. ពាក្យបន្ទូលរបស់ព្រះយេស៊ូ ដែលបានកត់ទុកនៅលូកា ២១:២០,២១ បានសម្រេចនៅឆ្នាំ៦៦ ស.យ. កាលដែលពួកទាហានរ៉ូមក្រោមបញ្ជាការនៃឧត្តមសេនីយថៃថុស បានដកថយចេញពីក្រុងយេរូសាឡិមវិញ។ [១៧, wCB៩៧ ១/៧ ទំព័រ ៥ វគ្គ ៣-៤]
១០. មិនមែនជាការខុសទេ បើអ្នកណាដែលចង់ទៅជាអនុរាស្ត្រម្នាក់នៃរដ្ឋាភិបាលរបស់ព្រះ ជក់កញ្ឆាឬក៏ទំពាស្លាឬម្លូ បើធ្វើអ៊ីចឹងមិនហួសហេតុពេកទេ។ [១៦, pe ទំព័រ ១៣០ វគ្គ ១១]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. តើយើងរៀនអ្វី ពីបំរាមដែលបានកត់ទុកនៅលេវីវិន័យ ៣:១៧ ដែលហាមមិនឲ្យទទួលបរិភោគខ្លាញ់? [១៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៤ ១៥/២ ទំព័រ ២៩ វគ្គ ២]
១២. តើហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យអារក្សសាតាំងនៅរស់? (និក្ខមនំ ៩:១៥) [៥, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១៥/៣ ទំព័រ ១០ វគ្គ ១៤ ឬក៏ pe ទំព័រ១០១-១០២ វគ្គ៦-៨]
១៣. តើអ្នកណាជាពួកវិញ្ញាណកំណាច ហើយហេតុអ្វីបានជាពួកវាតែងខ្លួនជាមនុស្សស្លាប់នោះ? [៦, pe ទំព័រ ៩០ វគ្គ ៣]
១៤. តើក្នុងន័យអ្វីដែលសាសន៍អ៊ីស្រាអែលបាន«ជាព្រះរាជាណាចក្រ . . . ដែលសុទ្ធតែជាសង្ឃ»? (និក្ខមនំ ១៩:៦) [៧, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៥ ១/១០ ទំព័រ ១២ វគ្គ ៨]
១៥. តើហេតុអ្វីបានជាមានការពុករលួយច្រើនម្ល៉េះក្នុងលោកីយ៍ ហើយតើអ្វីជាដំណោះស្រាយតែមួយប៉ុណ្ណោះសំរាប់បញ្ហានេះ? [១០, wCB៩៥ ១/៩ ទំព័រ ៤ វគ្គ ៦; ទំព័រ ៥ វគ្គ ១]
១៦. តើតាមរបៀបណាខ្លះ ដែលអស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា អាចមានសេចក្ដីសុខសាន្ត ទោះជារស់នៅក្នុងពិភពលោកដ៏ជ្រួលច្របល់ក្ដី? [១១, wCB៩៦ ១/៤ ទំព័រ ៧ វគ្គ ២]
១៧. ដែលពួកអ៊ីស្រាអែលបាន«ធ្វើដូច្នោះ» ខាងឯរោងឧបោសថ នោះជាតំណាងឯកសិទ្ធិណាខ្លះនៅសម័យទំនើបនេះ? (និក្ខមនំ ៣៩:៣២) [១២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៦ ១/៣ ទំព័រ ២០ វគ្គ ៩]
១៨. តើបានបញ្ជាក់យ៉ាងណា ដោយព្រះយេហូវ៉ាសម្គាល់អង្គទ្រង់ ថា«អញនឹងសម្ដែងឲ្យឃើញនូវអ្វីដែលអញនឹងសម្ដែងមក»? (និក្ខមនំ ៣:១៤ ព.ថ.) [៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៥ ១/៦ ទំព័រ ៩ វគ្គ ៦]
១៩. តើមានមេរៀនអ្វី បញ្ជាក់ដោយរឿងដែលបានកត់ទុកនៅលេវីវិន័យ ១០:១, ២ ដែលទាក់ទងនឹងណាដាបនិងអ័ប៊ីហ៊ូ? [១៥, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៤ ១៥/២ ទំព័រ ២៩ វគ្គ ៣]
២០. នៅក្រោមក្រិត្យវិន័យលោកម៉ូសេ តើហេតុអ្វីបានជាការសម្រាលកូនក៏ធ្វើឲ្យស្ត្រីទៅជា«មិនស្អាត»អ៊ីចឹង? (លេវីវិន័យ ១២:២, ៥) [១៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៤ ១៥/២ ទំព័រ ២៩ វគ្គ ៥]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. មូលហេតុដែលយើងមានជីវិតរស់នៅ គឺឲ្យរស់នៅប្រកបដោយ_________________________ ដោយប្រព្រឹត្តឲ្យស្របតាម_________________________ ។ [២, pe ទំព័រ ៧៣ វគ្គ ១៣]
២២. យើងអាចដឹងថាប្រពៃណីណាមួយមានគ្រោះថ្នាក់ ដោយព្រោះយើងមាន_________________________ ដែលជា_________________________ មួយសំរាប់សាកល្បងមើលនូវអ្វីដែលយើងជឿ។ [៦, wCB៩៦ ១/៣ ទំព័រ ៦ វគ្គ ៥-៦]
២៣. សៀវភៅនិក្ខមនំក៏បើកបង្ហាញថា ព្រះយេហូវ៉ាជាអ្នក_________________________ ដ៏ឧត្តម ជាអ្នក_________________________ ហើយជាអ្នក_________________________ នូវគោលបំណងដ៏បំព្រងលើសលប់របស់ទ្រង់។ [១២, si ទំព័រ ២៤ វគ្គ ២៦]
២៤. អ្វីដែលលាតត្រដាងថា យើងពិតជាមនុស្សបែបណានៅខាងក្នុង នោះបញ្ជាក់បានជាពិសេស ដោយយើងជាមនុស្សបែបណានៅពេលដែល_________________________ មិនមែនកាលដែលនៅ_________________________ ទេ។ [១៥, wCB៩៨ ១/១ ទំព័រ ៣១ វគ្គ ៣]
២៥. ព្រះគម្ពីរបង្ហាញថា ការផ្សំនូវ_________________________ និង_________________________ បានលទ្ធផលជា‹មនុស្សដែលត្រឡប់ជាមានព្រលឹងរស់ឡើង›។ (លោកុប្បត្តិ ២:៧) [១, pe ទំព័រ ៧២-៧៣ វគ្គ ១០]
សូមរើសរកចម្លើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. រយៈពេល«៤០០ឆ្នាំ»នៃការសង្កត់សង្កិនទៅលើពូជអ័ប្រាហាំ នោះបានចាប់ផ្ដើមកាលដែលអ៊ីសម៉ាអែលបានចំអកឡកឡឺយនឹងអ៊ីសាក នៅ(ឆ្នាំ១៩៤៣ ម.ស.យ.; ឆ្នាំ១៩១៩ ម.ស.យ.; ឆ្នាំ១៩១៣ ម.ស.យ.) ហើយបានមកទីបញ្ចប់ នៅគ្រាដោះលែងពួកគេពីប្រទេសអេស៊ីប នៅ(ឆ្នាំ១៥៤៣ ម.ស.យ.; ឆ្នាំ១៥១៩ ម.ស.យ.; ឆ្នាំ១៥១៣ ម.ស.យ.)។ (លោកុប្បត្តិ ១៥:១៣) [២, si ទំព័រ ១៧ វគ្គ ៣១]
២៧. រួមទាំងអស់ទៅមាន១២វគ្គនៅក្នុងបទគម្ពីរភាសាក្រិក ដែលនៅទីនោះសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធប្រើពាក្យ«នរក» ដើម្បីបកប្រែពាក្យភាសាក្រិកហ្គេហេណា ហើយព្រះយេស៊ូបានប្រើពាក្យនេះ (ដើម្បីបង្ហាញថាពួកអ្នកអាក្រក់នឹងត្រូវជាប់ទារុណកម្មក្នុងភ្លើងជាអនន្ត; ជានិមិត្តរូបនៃការបំផ្លាញដ៏ពេញលេញនិងអស់កល្បជានិច្ច; ពីព្រោះហ្គេហេណាជាទីចាក់សម្រាមនៃក្រុងយេរូសាឡិម ហើយជាកន្លែងបោះទំលាក់ពួកឧក្រិដ្ឋជនដែលបានគេកាត់ទោសឲ្យស្លាប់)។ [៥, pe ទំព័រ ៨៥ វគ្គ ១១, ទំព័រ ៨៧ វគ្គ ១៤]
២៨. ដែលលោកយ៉ូបបានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាមានការរងទុក្ខក៏ដោយ នោះបានជាទីសំអាងថា (គាត់បានដឹងហើយថាសាតាំងជាអ្នកបង្កនូវសេចក្ដីទុក្ខនោះ; គាត់បានបំរើព្រះដោយព្រោះស្រឡាញ់ទ្រង់ ហើយថាសាតាំងមិនអាចបំបែរមនុស្សគ្រប់ៗគ្នាឲ្យឈប់បំរើព្រះបានឡើយ; គាត់ដឹងហើយថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះទេ ដែលអាចនឹងធ្វើឲ្យគាត់ជាអ្នកមានម្ដងទៀត)។ [៩, pe ទំព័រ ១០៨ វគ្គ ១១]
២៩. កាលដែលអ័ដាមនិងអេវ៉ាបានបះបោរនោះ អ្វីដ៏សំខាន់បំផុតដែលពួកគេបាត់បង់ គឺជា (ភាពគ្រប់ល័ក្ខណ៍; ទំនាក់ទំនងជាមួយនឹងព្រះ; ទីលំនៅមនោរម្យ) របស់គេ ដែលជាគន្លឹះសំខាន់ដើម្បីឲ្យបានសុភមង្គល។ [១៤, wCB៩៨ ១/១ ទំព័រ ៦ វគ្គ ២]
៣០. សៀវភៅ (លោកុប្បត្តិ; និក្ខមនំ; លេវីវិន័យ) ក៏រៀបរាប់ពីសេចក្ដីដែលតម្រូវឲ្យបានបរិសុទ្ធនោះ ច្រើនជាងសៀវភៅណាទៀតក្នុងព្រះគម្ពីរ។ [១៣, si ទំព័រ ២៦ វគ្គ ៩]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅ:
និក្ខមនំ ៥:២; និក្ខមនំ ២១:២៩; រ៉ូម ១:២០; រ៉ូម ៨:២១; កូល៉ុស ៣:៥-៩
៣១. ដោយការខំប្រឹងប្រែងនិងជំនួយពីព្រះ នោះសូម្បីតែមនុស្សដែលមានរបៀបរស់នៅយ៉ាងអសីលធម៌ហួសហេតុពេក ក៏អាចកែប្រែបានដែរ។ [កូល៉ុស ៣:៥-៩] [១៧, pe ទំព័រ ១៣២ វគ្គ ១៧]
៣២. បើសិនជាយើងពិចារណាមើលរបស់ណាមួយដែលព្រះយេហូវ៉ាបានបង្កើតមក កាលដែលយើងកំពុងតែរំពឹងគិត របស់ទាំងនោះប្រហែលជាអាចជួយយើងរកឃើញនូវអ្វីដែលរំឭកយ៉ាងសម្រាលទុក្ខ អំពីសេចក្ដីស្រឡាញ់និងការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះយើង។ [រ៉ូម ១:២០] [១៦, wCB៩៦ ១/៤ ទំព័រ ៣០ វគ្គ ៦]
៣៣. ព្រះយេហូវ៉ា ទ្រង់ទំលាក់អស់អ្នកណាដែលមានឫកពារក្អេងក្អាង ក្នុងការបដិសេធមិនព្រមទទួលស្គាល់ភាពជាព្រះរបស់ទ្រង់។ [និក្ខមនំ ៥:២] [៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១៥/១២ ទំព័រ ១៣ វគ្គ ១៨]
៣៤. មានតែការធ្វើអន្តរាគមន៍ពីព្រះទេ ដែលអាចធានាឲ្យមនុស្សដែលគោរពស្ដាប់បង្គាប់នោះ នូវពិភពលោកមួយដែលគ្មានការពុករលួយ។ [រ៉ូម ៨:២១] [១០, wCB៩៥ ១/៩ ទំព័រ ៥ វគ្គ ១]
៣៥. ក្រិត្យវិន័យក៏មិនអនុញ្ញាតឲ្យមានការទាមទាររកសេចក្ដីមេត្ដាករុណា ដោយសារការធ្វេសប្រហែសនោះ បានធ្វើឲ្យគេត្រូវស្លាប់។ [និក្ខមនំ ២១:២៩] [៨, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៦ ១/២ ទំព័រ ២១ វគ្គ ៥]