កម្មវិធីសន្និបាតថ្មីពិសេស
កម្មវិធីសន្និបាតពិសេសដែលចាប់ផ្ដើមនៅក្នុងខែកញ្ញា ឆ្នាំ១៩៩៩នេះនឹងមានចំណងជើងថា៖ ‹ការស្វែងរកនូវសេចក្ដីជ្រាលជ្រៅនៃព្រះ›។ (កូរិនថូសទី១ ២:១០) តើរបស់ដ៏មានតម្លៃអ្វីខ្លះដែលយើងនឹងរៀននោះ?
ក្នុងការស្វែងរករបស់គេស្តីអំពីចំណេះ នោះមនុស្សជាច្រើនមិនបានត្រូវត្រជាក់ត្រជុំដោយអ្វីៗដែលគេរកឃើញនោះទេ។ ព្រះគម្ពីរលើកកម្លាំងយើង ដូចនឹងបង្ហាញមកដោយអ្នកត្រួតពិនិត្យមណ្ឌលក្នុងសុន្ទរកថារបស់គាត់ ដែលមានចំណងជើងថា «ការស្វែងរកព្រះបន្ទូលរបស់ព្រះនាំឲ្យមានការត្រជាក់ត្រជុំ»។ អ្នកថ្លែងសុន្ទរកថាម្នាក់ទៀតនឹងធ្វើការភ្ជាប់រវាងការស្វែងរកសេចក្ដីជ្រាលជ្រៅនៃព្រះ ជាមួយនឹងការផ្សព្វផ្សាយដំណឹងល្អ កាលដែលគាត់ថ្លែងសុន្ទរកថា ដោយប្រើសំនួរ «តើអ្នកមានទស្សនៈយ៉ាងណាអំពីការផ្សព្វផ្សាយដំណឹងព្រះរាជាណាចក្រ»?
តើតាមរបៀបណាដែលឪពុកម្ដាយជួយកូនៗរបស់គេ ឲ្យខំស្រាវជ្រាវនឹងបន្ទូលរបស់ព្រះនោះ? យោបល់ដែលមានប្រយោជន៍នឹងផ្ដល់មក នៅក្នុងសុន្ទរកថា «បង្ហាត់បង្រៀនពីបន្ទូលរបស់ព្រះដល់កូនរបស់អ្នក»។ ពួកយុវជនគ្រីស្ទានក៏មានឥទ្ធិពលល្អមកលើគេ ដោយចូលរួមជាមួយពួកអ្នកដែលមានគំនិតចាស់ទុំនៅក្នុងក្រុមជំនុំ។ ឧទាហរណ៍នូវរបៀបដែលមានឥទ្ធិពលដ៏ល្អលើពួកគេនឹងត្រូវយកមកបញ្ជាក់ នៅក្នុងភាគ«ពួកយុវជនដែលរៀនពីមនុស្សចាស់»។
ហេតុអ្វីក៏យើងត្រូវស្រាវជ្រាវដោយយកចិត្តទុកដាក់ នូវទ្រព្យខាងវិញ្ញាណដែលបានកប់ នៅគ្រាឥឡូវនេះ? ព្រះយេហូវ៉ាជាព្រះដែលលាតត្រដាងនូវរឿងអាថ៌កំបាំង។ អ្នកថ្លែងសុន្ទរកថាម្នាក់នឹងពន្យល់នូវអ្វីដែលព្រះយេហូវ៉ាបានលាតត្រដាងនៅក្នុងសម័យពីដើម និងនៅក្នុងសម័យទំនើបនេះ តាមរយៈការអធិប្បាយនេះ«ព្រះយេហូវ៉ាលាតត្រដាងសេចក្ដីជ្រាលជ្រៅជាបណ្ដើរៗ»។ នេះនឹងពង្រឹងការប្ដេជ្ញារបស់យើងឲ្យបន្ត‹ស្វែងរកសេចក្ដីជ្រាលជ្រៅនៃព្រះ»។
សូមគ្រោងទុកឥឡូវដើម្បីឲ្យបានទៅ។ អស់អ្នកដែលចង់ធ្វើជានិមិត្តរូបនៃការថ្វាយខ្លួនរបស់គេជូនព្រះយេហូវ៉ា ដោយទទួលបុណ្យជ្រមុជទឹក នោះគួរប្រាប់ប្រធានត្រួតពិនិត្យឲ្យបានឆាប់។ សេចក្ដីប្រាថ្នាដ៏ស្មោះអស់ពីចិត្តរបស់យើង ដើម្បីស្វែងរកទៅក្នុងបន្ទូលរបស់ព្រះ នឹងបានត្រូវពង្រឹងដោយអ្វីៗដែលយើងឮ។ ដូច្នេះ សូមកុំឲ្យខានទទួលនូវការបង្ហាត់បង្រៀនខាងវិញ្ញាណដ៏ពិសេសនេះ!