«តើខ្ញុំគួររាប់ម៉ោងក្នុងកិច្ចផ្សព្វផ្សាយយ៉ាងដូចម្ដេច?»
តើអ្នកធ្លាប់សួរសំណួរដូចនេះឬទេ? ការណែនាំជាទូទៅ គឺមាននៅក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៧ ទំព័រ៨ វគ្គ១-៤។ ជួនកាលមានការណែនាំបន្ថែមទៀត ដូចជានៅក្នុងប្រអប់សំណួរនៃកិច្ចបម្រើព្រះ ខែកញ្ញា ឆ្នាំ២០០៨ ទំព័រ៣ ជាដើម។ ដោយហេតុថាកាលៈទេសៈនិងស្ថានភាពខុសគ្នា យើងគ្មានក្បួនច្បាប់ច្រើនទេ ហេតុនេះជាការល្អដែលអ្នកចាស់ទុំ ឬអ្នកឯទៀតមិនធ្វើការណែនាំបន្ថែមទៀត។
បើមានសំណួរដែលទាក់ទងអំពីរឿងនេះ តែគ្មានការណែនាំជាក់លាក់ណាមួយអំពីសំណួរនោះទេ អ្នកផ្សព្វផ្សាយម្នាក់ៗអាចពិចារណាថា: តើនោះគឺជាម៉ោងដែលបានចំណាយក្នុងកិច្ចផ្សព្វផ្សាយទេ? ឬក៏ជាម៉ោងដែលបានចំណាយទៅធ្វើអ្វីផ្សេងទៀត ដែលមិនមែនជាម៉ោងផ្សព្វផ្សាយ? អ្វីដែលយើងសរសេរលើសេចក្ដីរាយការណ៍របស់យើងសម្រាប់ខែនីមួយៗ គួរផ្ដល់ឲ្យយើងនូវអំណរ ហើយយើងមិនចង់ឲ្យចិត្តយើងវិនិច្ឆ័យយើងទេ។ (សកម្ម. ២៣:១) អ្វីដែលយើងយកចិត្តទុកដាក់បំផុតនោះ មិនមែនរបៀបដែលយើងរាប់ម៉ោងទេ តែរបៀបដែលយើងប្រើពេលឲ្យមានប្រយោជន៍ ដោយឧស្សាហ៍ព្យាយាមក្នុងកិច្ចផ្សព្វផ្សាយ។—ហេ. ៦:១១