ហូសេ
១ នៅគ្រាអូសៀស+ យ៉ូថាម+ អេហាស+ និងហេសេគា+ដែលជាស្ដេចស្រុកយូដា+ និងនៅគ្រាយេរ៉ូបោម+ជាកូនយ៉ូអាស+ដែលជាស្ដេចស្រុកអ៊ីស្រាអែល ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ហូសេ*ជាកូនបេអេរ៉ាយ។ ២ ពេលព្រះយេហូវ៉ាចាប់ផ្ដើមមានប្រសាសន៍តាមរយៈហូសេ ព្រះយេហូវ៉ាប្រាប់គាត់ថា៖ «ចូររៀបការជាមួយនឹងស្ត្រីដែលប្រព្រឹត្តអំពើពេស្យាចារ។* នាងនឹងបង្កើតកូនដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ដោយសារអំពើពេស្យាចារ ស្រុកទាំងមូលបានបែរចេញពីព្រះយេហូវ៉ាទាំងស្រុង»។+
៣ ដូច្នេះ គាត់ក៏ទៅរៀបការជាមួយនឹងកូមឺជាកូនស្រីរបស់ឌីប្លែម។ ក្រោយមក នាងមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយឲ្យគាត់។
៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅហូសេថា៖ «ចូរដាក់ឈ្មោះកូនប្រុសនោះថាយេសរៀល* ព្រោះបន្តិចទៀតខ្ញុំនឹងដាក់ទោសពូជពង្សយេហ៊ូ+ចំពោះការបង្ហូរឈាមនៃយេសរៀល ហើយខ្ញុំនឹងផ្ដាច់អំណាចរាជ្យរបស់ពូជពង្សអ៊ីស្រាអែល។+ ៥ នៅគ្រានោះ ខ្ញុំនឹងបំបាក់ធ្នូនៃអ៊ីស្រាអែលនៅក្នុងជ្រលង*យេសរៀល»។
៦ ក្រោយមក កូមឺមានផ្ទៃពោះម្ដងទៀត ហើយបង្កើតបានកូនស្រីមួយ។ រួចព្រះបានប្រាប់ហូសេថា៖ «ចូរដាក់ឈ្មោះកូនស្រីនោះថាឡូរូហេម៉ា* ព្រោះខ្ញុំនឹងលែងបង្ហាញសេចក្ដីមេត្តាករុណា+ដល់ពូជពង្សអ៊ីស្រាអែលទៀតហើយ តែខ្ញុំនឹងបណ្ដេញពួកគេចេញឲ្យឆ្ងាយពីមុខខ្ញុំទៅ។+ ៧ ចំណែកឯពូជពង្សយូដាវិញ ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេ+ ហើយខ្ញុំជាយេហូវ៉ាជាព្រះរបស់ពួកគេ+ គឺខ្ញុំផ្ទាល់នឹងជួយសង្គ្រោះពួកគេ តែមិនមែនដោយប្រើធ្នូ ឬដាវ ឬចម្បាំង ឬហ្វូងសេះ ឬទ័ពសេះនោះឡើយ»។+
៨ ក្រោយពីកូមឺផ្ដាច់ដោះឡូរូហេម៉ា នាងក៏មានផ្ទៃពោះម្ដងទៀត ហើយបង្កើតបានកូនប្រុសមួយ។ ៩ បន្ទាប់មក ព្រះមានប្រសាសន៍ថា៖ «ចូរដាក់ឈ្មោះកូនប្រុសនោះថាឡូអាំម៉ាយ* ព្រោះអ្នករាល់គ្នាមិនមែនជារាស្ត្ររបស់ខ្ញុំទេ ហើយខ្ញុំក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ។
១០ «បណ្ដាជនអ៊ីស្រាអែលនឹងមានចំនួនច្រើនដូចគ្រាប់ខ្សាច់ក្នុងសមុទ្រ គ្មានអ្នកណាអាចវាល់ឬរាប់បានឡើយ។+ នៅកន្លែងណាដែលខ្ញុំធ្លាប់ប្រាប់ពួកគេថា៖ ‹អ្នករាល់គ្នាមិនមែនជារាស្ត្រខ្ញុំទេ›+ នោះខ្ញុំនឹងនិយាយថា៖ ‹អ្នករាល់គ្នាជាកូនរបស់ព្រះដែលមានជីវិតរស់នៅ›។+ ១១ គ្រានោះ បណ្ដាជនយូដានិងបណ្ដាជនអ៊ីស្រាអែល នឹងត្រូវប្រមូលឲ្យមករួបរួមគ្នាវិញ+ ហើយពួកគេនឹងជ្រើសរើសបុគ្គលម្នាក់ឲ្យធ្វើជាអ្នកដឹកនាំពួកគេចេញពីស្រុកនោះ ព្រោះថ្ងៃរបស់យេសរៀល ជាថ្ងៃដ៏ធំក្រៃលែង។+
២ «ចូរនិយាយទៅបងប្អូនប្រុសរបស់អ្នកថា៖ ‹ឱរាស្ត្រខ្ញុំអើយ!›។*+
ចូរនិយាយទៅកាន់បងប្អូនស្រីរបស់អ្នកថា៖ ‹ឱស្ត្រីដែលទទួលសេចក្ដីមេត្តាករុណាអើយ!›។*+
២ ចូរចោទប្រកាន់ម្ដាយអ្នក ចូរចោទប្រកាន់នាងទៅ
ព្រោះនាងមិនមែនជាប្រពន្ធខ្ញុំទេ+ ហើយខ្ញុំក៏មិនមែនជាប្ដីនាងដែរ។
នាងត្រូវបំបាត់ចោលអំពើពេស្យាចារចេញពីខ្លួននាង
និងអំពើផិតក្បត់ចេញពីដើមទ្រូងនាង។
៣ បើពុំនោះទេ ខ្ញុំនឹងយកសម្លៀកបំពាក់នាងចេញហើយធ្វើឲ្យនាងអាក្រាតដូចនៅថ្ងៃដែលនាងកើតមក
ថែមទាំងធ្វើឲ្យនាងដូចជាតំបន់ស្ងាត់ជ្រងំ
និងធ្វើឲ្យនាងដុនដាបទៅ ដូចជាទីហួតហែង
ហើយបណ្ដាលឲ្យនាងស្លាប់ដោយស្រេកទឹក។
៤ ខ្ញុំនឹងមិនបង្ហាញសេចក្ដីមេត្តាករុណាដល់កូនៗរបស់នាងទេ
ព្រោះពួកគេជាកូនដែលមកពីការប្រព្រឹត្តអំពើពេស្យាចារ។
៥ ម្ដាយរបស់ពួកគេបានប្រព្រឹត្តអំពើពេស្យាចារ។+
នាងដែលពពោះពួកគេ បានប្រព្រឹត្តអំពើដ៏គួរឲ្យខ្មាស+ ហើយនិយាយថា៖
‹ខ្ញុំនឹងទៅតាមពួកប្រុសស្នេហ៍របស់ខ្ញុំ+ជាពួកអ្នកដែលឲ្យអាហារនិងទឹកដល់ខ្ញុំ
ថែមទាំងផ្ដល់រោមចៀម ក្រណាត់សាច់ល្អ ប្រេង និងស្រាដល់ខ្ញុំទៀតផង›។
៦ ដូច្នេះ ខ្ញុំនឹងដាក់គុម្ពបន្លា រាំងផ្លូវនាង ហើយខ្ញុំនឹងដំឡើងរបងថ្ម បាំងផ្លូវនាង
ដើម្បីកុំឲ្យនាងអាចរកផ្លូវឃើញទៀត។
៧ នាងនឹងដេញតាមពួកប្រុសស្នេហ៍នាង តែនាងនឹងតាមពួកគេមិនទាន់ទេ។+
នាងនឹងស្វែងរកពួកគេ តែនាងនឹងរកពួកគេមិនឃើញឡើយ។
បន្ទាប់មក នាងនឹងនិយាយថា៖ ‹ខ្ញុំនឹងត្រឡប់ទៅរកប្ដីដើមរបស់ខ្ញុំវិញ+
ព្រោះកាលនោះខ្ញុំមានជីវិតប្រសើរជាងឥឡូវនេះ›។+
៨ នាងមិនបានទទួលស្គាល់ថា គឺជាខ្ញុំទេដែលបានឲ្យស្រូវ+ ស្រាថ្មីនិងប្រេងដល់នាង
គឺខ្ញុំដែលបានឲ្យមាសនិងប្រាក់ជាច្រើនដល់នាង
តែពួកគេបែរជាយកទៅប្រើសម្រាប់ព្រះបាលទៅវិញ។+
៩ ‹ហេតុនេះ នៅរដូវចម្រូត ខ្ញុំនឹងដកយកស្រូវរបស់ខ្ញុំវិញ
ហើយនៅរដូវធ្វើស្រា ខ្ញុំក៏នឹងយកស្រាថ្មីរបស់ខ្ញុំវិញដែរ។+
ឯរោមចៀមនិងក្រណាត់សាច់ល្អដែលនាងបិទបាំងកាយខ្ញុំនឹងកញ្ឆក់យកមកវិញ។
១០ ខ្ញុំនឹងបើកបង្ហាញកេរ្តិ៍ខ្មាសរបស់នាង ឲ្យពួកប្រុសស្នេហ៍នាងឃើញ
ហើយគ្មានអ្នកណាម្នាក់ នឹងជួយនាងឲ្យរួចពីដៃខ្ញុំឡើយ។+
១១ ខ្ញុំនឹងធ្វើឲ្យនាងលែងមានអំណរទៀត
ហើយខ្ញុំនឹងបំបាត់ចោលពិធីបុណ្យរបស់នាង+ គឺបុណ្យចូលខែថ្មីបុណ្យថ្ងៃឈប់សម្រាក និងបុណ្យឯទៀតទាំងអស់។
១២ ចំណែកដើមទំពាំងបាយជូរនិងដើមល្វារបស់នាងវិញ ខ្ញុំនឹងធ្វើឲ្យខូចអស់។ ព្រោះនាងបាននិយាយអំពីដើមទាំងនោះថា៖
«នេះជាប្រាក់ឈ្នួលដែលពួកប្រុសស្នេហ៍ខ្ញុំបានឲ្យដល់ខ្ញុំ»។
ខ្ញុំនឹងធ្វើឲ្យដើមទាំងនោះទៅជាព្រៃស្ដុក ហើយឲ្យសត្វព្រៃមកស៊ីបំផ្លាញអស់។
១៣ ខ្ញុំនឹងឲ្យនាងទទួលខុសត្រូវ ចំពោះថ្ងៃដែលនាងបានជូនគ្រឿងបូជាដល់ព្រះបាល+
និងថ្ងៃដែលនាងតុបតែងខ្លួនដោយពាក់ក្រវិលនិងគ្រឿងលម្អឯទៀតហើយដេញតាមពួកប្រុសស្នេហ៍នាង
នាងបានបំភ្លេចខ្ញុំហើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៤ ‹ដូច្នេះ ខ្ញុំនឹងនិយាយទាក់ទាញនាង ខ្ញុំនឹងនាំនាងទៅតំបន់ស្ងាត់ជ្រងំ
ហើយនិយាយផ្អែមល្ហែមដើម្បីលួងលោមចិត្តនាង។
១៥ ខ្ញុំនឹងប្រគល់ចម្ការទំពាំងបាយជូរដល់នាងវិញ ចាប់តាំងពីគ្រានោះរហូតតទៅ+
ព្រមទាំងប្រគល់ជ្រលង*អាគ័រ+ជាខ្លោងទ្វារឲ្យនាងចូលទៅរកសេចក្ដីសង្ឃឹមផងដែរ។
នាងនឹងតបឆ្លើយមកខ្ញុំដូចកាលនាងនៅវ័យក្មេង
គឺដូចនៅគ្រាដែលនាងចេញពីស្រុកអេហ្ស៊ីប›។+
១៦ ព្រះយេហូវ៉ាប្រកាសថា៖ ‹នៅថ្ងៃនោះឯង
អ្នកនឹងលែងហៅខ្ញុំថាលោកម្ចាស់*ទៀតហើយ តែហៅខ្ញុំថាលោកប្ដីវិញ›។
១៧ ‹ខ្ញុំនឹងបំបាត់ឈ្មោះរូបនានានៃព្រះបាល ចេញពីមាត់នាង+
ហើយនាងនឹងលែងនឹកចាំឈ្មោះព្រះទាំងនោះទៀត។+
១៨ ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងដើម្បីជាប្រយោជន៍ដល់រាស្ត្រខ្ញុំ គឺធ្វើកិច្ចព្រមព្រៀងជាមួយនឹងសត្វព្រៃនៅឯវាល+
ព្រមទាំងជាមួយនឹងសត្វស្លាបនៅលើមេឃនិងសត្វលូនវារនៅលើដី។+
ខ្ញុំនឹងបំបាត់ចោល ធ្នូ ដាវ និងសង្គ្រាមឲ្យអស់ពីក្នុងស្រុក+
ហើយខ្ញុំនឹងឲ្យរាស្ត្រខ្ញុំរស់នៅដោយសុខសាន្ត។+
១៩ ខ្ញុំនឹងយកអ្នកធ្វើជាប្រពន្ធរបស់ខ្ញុំជារៀងរហូត។
ខ្ញុំសន្យាថាខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកដោយសេចក្ដីសុចរិតយុត្តិធម៌
ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងដោយសេចក្ដីមេត្តាករុណា។+
២០ ខ្ញុំសន្យាថានឹងស្មោះត្រង់ចំពោះអ្នក
ហើយអ្នកនឹងស្គាល់ខ្ញុំយ៉ាងច្បាស់ គឺខ្ញុំជាយេហូវ៉ា›។+
២១ ព្រះយេហូវ៉ាប្រកាសថា៖ ‹នៅថ្ងៃនោះ ខ្ញុំនឹងឆ្លើយតប
គឺខ្ញុំនឹងធ្វើតាមសំណូមពររបស់មេឃ
ហើយមេឃនឹងធ្វើតាមសំណូមរបស់ផែនដី។+
២២ ផែនដីនឹងធ្វើតាមសំណូមពររបស់ភោគផលជាស្រូវ ស្រាថ្មី និងប្រេង
២៣ ខ្ញុំនឹងសាបព្រោះនាងដូចជាគ្រាប់ពូជទៅលើដី ទុកសម្រាប់ខ្លួនខ្ញុំ+
ហើយខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណា ដល់នាងដែលមិនបានទទួលសេចក្ដីមេត្តាករុណា។*
ខ្ញុំនឹងនិយាយទៅកាន់ពួកអ្នកដែលមិនមែនជារាស្ត្ររបស់ខ្ញុំ*ថា៖ «អ្នករាល់គ្នាជារាស្ត្ររបស់ខ្ញុំ»+
ហើយពួកគេនឹងនិយាយថា៖ «លោកជាព្រះរបស់យើងខ្ញុំ»›»។+
៣ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ «ចូរទៅស្រឡាញ់ស្ត្រីនោះម្ដងទៀត ដែលជាគូស្នេហ៍របស់បុរសផ្សេង ហើយកំពុងប្រព្រឹត្តអំពើផិតក្បត់ គឺស្រឡាញ់នាង+ ដូចខ្ញុំយេហូវ៉ាស្រឡាញ់ជនជាតិអ៊ីស្រាអែល+ កាលដែលពួកគេបែរទៅរកព្រះឯទៀត+ ហើយចូលចិត្តជូននំទំពាំងបាយជូរក្រៀម»។*
២ ដូច្នេះ ខ្ញុំក៏ទៅលោះនាងមកវិញ ដោយបង់ប្រាក់១៥ដុំ និងស្រូវបាលីទម្ងន់មួយហូម៉ើរ*កន្លះ។ ៣ រួចមក ខ្ញុំប្រាប់នាងថា៖ «នាងនៅជាកម្មសិទ្ធិរបស់ខ្ញុំអស់មួយរយៈពេល។ ដូច្នេះ នាងមិនត្រូវប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយមិនត្រូវរួមដំណេកជាមួយនឹងបុរសណាឡើយ។ ចំណែកខ្ញុំវិញ ខ្ញុំក៏នឹងមិនរួមដំណេកជាមួយនឹងនាងដែរ»។
៤ ព្រោះអស់រយៈពេលជាយូរ ជនជាតិអ៊ីស្រាអែលនឹងរស់នៅដោយគ្មានស្ដេច+ គ្មានអ្នកគ្រប់គ្រង គ្មានការជូនគ្រឿងបូជា គ្មានបង្គោលថ្ម គ្មានអេផូឌ+ និងគ្មានរូបព្រះ*ឡើយ។+ ៥ ក្រោយមក ជនជាតិអ៊ីស្រាអែលនឹងត្រឡប់មកវិញ ហើយស្វែងរកព្រះយេហូវ៉ាជាព្រះរបស់ពួកគេ+ ព្រមទាំងស្វែងរកដាវីឌជាស្ដេចរបស់ពួកគេដែរ។+ នៅគ្រាចុងក្រោយបង្អស់ ពួកគេនឹងវិលមករកព្រះយេហូវ៉ាដោយចិត្តកោតខ្លាច ហើយស្វែងរកគុណធម៌របស់លោក។+
៤ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា
ព្រោះព្រះយេហូវ៉ាមានរឿងក្ដីទាស់នឹងអ្នកស្រុកទាំងមូល។+
ព្រោះនៅក្នុងស្រុកនេះគ្មានសេចក្ដីពិត គ្មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងគ្មានចំណេះអំពីព្រះឡើយ។+
២ ផ្ទុយទៅវិញ មានតែការកុហក+ ការស្បថមិនស្មោះ និងការសម្លាប់គ្នា+
ការលួច និងការផិតក្បត់+ទូទាំងស្រុក
ហើយមានឃាតកម្មមួយហើយមួយទៀត។+
៣ ហេតុនេះហើយបានជាស្រុកនេះនឹងកាន់ទុក្ខ+
ហើយអ្នកស្រុកទាំងអស់នឹងរីងរៃទៅ។
ឯសត្វព្រៃនៅឯវាល សត្វស្លាបនៅលើមេឃ
និងត្រីក្នុងសមុទ្រ ក៏នឹងវិនាសទៅដែរ។
៤ «ប៉ុន្តែ ចូរកុំឲ្យអ្នកណាម្នាក់តតាំងឬទូន្មានប្រដៅអ្នករាល់គ្នាឡើយ+
ព្រោះអ្នករាល់គ្នាជាមនុស្សរឹងរូស ដូចជាពួកអ្នកដែលតតាំងនឹងសង្ឃដែរ។+
៥ ដូច្នេះ អ្នករាល់គ្នានឹងជំពប់ដួលទាំងកណ្ដាលថ្ងៃ
ហើយពួកអ្នកប្រកាសទំនាយនឹងជំពប់ដួលជាមួយនឹងអ្នករាល់គ្នាដូចជានៅពេលយប់ដែរ។
ខ្ញុំនឹងបំបិទមាត់ម្ដាយរបស់អ្នករាល់គ្នា។
៦ រាស្ត្រខ្ញុំនឹងត្រូវបំផ្លាញ ព្រោះតែពួកគេមិនស្គាល់ខ្ញុំ។
ដោយសារអ្នករាល់គ្នាមិនព្រមទទួលចំណេះអំពីខ្ញុំ+
នោះខ្ញុំនឹងមិនព្រមទទួលអ្នករាល់គ្នាឲ្យបម្រើជាសង្ឃរបស់ខ្ញុំទេ។
ដោយសារអ្នករាល់គ្នាបានភ្លេចច្បាប់*របស់ព្រះនៃអ្នករាល់គ្នា+
នោះរូបខ្ញុំក៏នឹងបំភ្លេចកូនចៅរបស់អ្នករាល់គ្នាដែរ។
៧ កាលពួកសង្ឃមានគ្នាកាន់តែច្រើន ពួកគេកាន់តែប្រព្រឹត្តខុសឆ្គងប្រឆាំងនឹងខ្ញុំ។+
ខ្ញុំនឹងធ្វើឲ្យភាពរុងរឿងរបស់ពួកគេទៅជាការអាប់ឱនវិញ។*
៨ ពួកគេបានសាច់បរិភោគពេលដែលរាស្ត្រខ្ញុំប្រព្រឹត្តអំពើខុសឆ្គង
ហើយពួកគេចង់ឲ្យតែបណ្ដាជនធ្វើខុសម្ដងហើយម្ដងទៀត។
៩ ទាំងបណ្ដាជនទាំងពួកសង្ឃនឹងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន
ហើយខ្ញុំនឹងឲ្យពួកគេទទួលផលតាមការប្រព្រឹត្តរបស់ពួកគេ។+
១០ ពួកគេនឹងបរិភោគ តែមិនឆ្អែតស្កប់ស្កល់ទេ។+
ពួកគេរួមដំណេកឥតរើសមុខ តែចំនួនពួកគេនឹងមិនកើនឡើងឡើយ+
ព្រោះពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាទាល់តែសោះ។
១១ ដោយសារអំពើពេស្យាចារ និងស្រាចាស់ស្រាថ្មី
នោះពួកគេលែងមានចិត្តចង់ប្រព្រឹត្តអ្វីដែលត្រឹមត្រូវទៀត។+
១២ រាស្ត្ររបស់ខ្ញុំសុំការណែនាំពីរូបព្រះដែលធ្វើពីឈើ
ហើយពួកគេធ្វើតាមអ្វីដែលដំបង*ចង្អុលបង្ហាញ
ព្រោះចិត្តគំនិតប្រាសចាកសីលធម៌ខាងផ្លូវភេទ នាំឲ្យពួកគេវង្វេងចេញ
ហើយដោយសារអំពើពេស្យាចារ ពួកគេមិនព្រមចុះចូលចំពោះព្រះរបស់ខ្លួនឡើយ។
១៣ ពួកគេជូនគ្រឿងបូជានៅកំពូលភ្នំនានា+
ហើយដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង នៅលើទីទួលទាំងឡាយ
ព្រមទាំងនៅក្រោមដើមអូក ដើមស្តូរ៉េស និងដើមឈើធំៗទាំងអស់ដែរ+
ព្រោះដើមទាំងនោះមានម្លប់ត្រឈឹងត្រឈៃ។
ហេតុនេះ កូនស្រីៗរបស់អ្នករាល់គ្នាប្រព្រឹត្តអំពើពេស្យាចារ
ហើយកូនប្រសាស្រីប្រព្រឹត្តអំពើផិតក្បត់។
១៤ ប៉ុន្តែ ខ្ញុំនឹងមិនដាក់ទោសកូនស្រីៗរបស់អ្នករាល់គ្នា ដោយសារតែការប្រព្រឹត្តអំពើពេស្យាចារនោះទេ
ហើយក៏មិនកាត់ទោសកូនប្រសាស្រីអ្នករាល់គ្នា ព្រោះតែការប្រព្រឹត្តអំពើផិតក្បត់នោះដែរ។
ព្រោះពួកប្រុសៗបានទៅរកស្រីពេស្យា
ហើយជូនគ្រឿងបូជាជាមួយនឹងពួកពេស្យាដែលបម្រើនៅវិហារ។
មនុស្សដែលគ្មានការយល់ដឹងទាំងនេះ+ នឹងត្រូវវិនាសសាបសូន្យ។
១៥ ឱអ៊ីស្រាអែលអើយ! ទោះជាអ្នករាល់គ្នាកំពុងប្រព្រឹត្តអំពើពេស្យាចារក្ដី+
សូមកុំឲ្យពួកយូដាមានទោសឡើយ។+
កុំមកក្រុងគីលកាល+ឬក្រុងបេតអាវេន+ជាដាច់ខាត
ហើយក៏កុំស្បថដោយប្រើពាក្យថា៖ ‹ដូចព្រះយេហូវ៉ាមានជីវិតរស់នៅ!›។+
១៦ ព្រោះដូចគោក្បាលរឹង ពួកអ៊ីស្រាអែលក៏រឹងចចេសដែរ។+
ឥឡូវ តើព្រះយេហូវ៉ានឹងឃ្វាលពួកគេដូចជាចៀមស្ទាវនៅវាលស្មៅឬ?
១៧ អេប្រាអ៊ីមបានភ្ជាប់ខ្លួននឹងរូបព្រះហើយ+
ចូរបណ្ដោយតាមតែគាត់ទៅ!
ឯពួកអ្នកគ្រប់គ្រងរបស់នាងវិញ ពួកគេចូលចិត្តតែការអាម៉ាស់ប៉ុណ្ណោះ។+
១៩ ខ្យល់នឹងបក់ផាត់នាំនាងយកទៅដោយស្លាបរបស់វា
ហើយពួកគេនឹងទទួលការអាម៉ាស់ដោយសារគ្រឿងបូជារបស់ខ្លួន»។
៥ «ឱពួកសង្ឃអើយ! ចូរស្ដាប់ចុះ+
ឱពូជពង្សអ៊ីស្រាអែលអើយ! ចូរផ្ទៀងត្រចៀកមក
ឱពូជពង្សស្ដេចអើយ! ចូរត្រងត្រាប់ស្ដាប់
ព្រោះសេចក្ដីវិនិច្ឆ័យនេះទាក់ទងនឹងអ្នករាល់គ្នា។
ព្រោះអ្នករាល់គ្នាប្រៀបដូចជាអន្ទាក់ដល់ក្រុងមីសប៉ា
និងប្រៀបដូចជាសំណាញ់គ្របលើភ្នំថេបោ។+
២ ឯពួកអ្នកដែលបះបោរប្រឆាំង ពួកគេបានលិចលង់យ៉ាងជ្រៅទៅក្នុងការកាប់សម្លាប់
ហើយខ្ញុំនឹងប្រៀនប្រដៅពួកគេទាំងអស់គ្នា។
៣ ខ្ញុំស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់
ហើយអ៊ីស្រាអែលក៏មិនអាចលាក់កំបាំងពីខ្ញុំបានដែរ។
ព្រោះឱអេប្រាអ៊ីមអើយ! ឥឡូវអ្នកបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។
ឱអ៊ីស្រាអែលអើយ! អ្នកបានធ្វើឲ្យខ្លួនស្មោកគ្រោកហើយ។+
៤ ការប្រព្រឹត្តទាំងប៉ុន្មានរបស់ពួកគេ រារាំងពួកគេមិនឲ្យវិលមកឯព្រះរបស់ខ្លួនវិញឡើយ
ព្រោះក្នុងចំណោមពួកគេ មានតែចិត្តគំនិតប្រាសចាកសីលធម៌+
ហើយពួកគេមិនទទួលស្គាល់ព្រះយេហូវ៉ាទាល់តែសោះ។
៥ អំណួតរបស់អ៊ីស្រាអែលជាការបញ្ជាក់ទាស់នឹងខ្លួនគាត់ហើយ។+
ទាំងអ៊ីស្រាអែលទាំងអេប្រាអ៊ីមបានជំពប់ដួល ព្រោះតែកំហុសឆ្គងរបស់ខ្លួន
ហើយយូដាក៏បានដួលទៅជាមួយនឹងពួកគេដែរ។+
៦ ពួកគេបានស្វែងរកព្រះយេហូវ៉ាដោយនាំហ្វូងចៀមហ្វូងគោទៅជាមួយ
តែពួកគេរកលោកមិនឃើញទេ ព្រោះលោកបានថយចេញពីពួកគេហើយ។+
៧ ពួកគេបានក្បត់ព្រះយេហូវ៉ា+
ព្រោះពួកគេបានបង្កើតកូនជាមួយនឹងជនជាតិដទៃ។
ដូច្នេះក្នុងរយៈពេលមួយខែ ពួកគេនឹងត្រូវបំផ្លាញ គឺទាំងខ្លួនគេទាំងទឹកដីមត៌ករបស់ពួកគេដែរ។
៨ ចូរផ្លុំស្នែង+នៅក្រុងគីបៀ ហើយផ្លុំត្រែនៅក្រុងរ៉ាម៉ា!+
ចូរស្រែកចូលប្រយុទ្ធនៅក្រុងបេតអាវេន!+ ឱបេនយ៉ាមីនអើយ! ចូរនាំមុខយើងទៅ!
៩ ឱអេប្រាអ៊ីមអើយ! នៅថ្ងៃដែលអ្នកទទួលទោស អ្នកនឹងទៅជាហេតុដែលនាំឲ្យគេភ័យតក់ស្លុត។+
ខ្ញុំបានប្រាប់កុលសម្ព័ន្ធនៃអ៊ីស្រាអែលទុកជាមុន អំពីអ្វីដែលនឹងកើតឡើងជាមិនខាន។
១០ ពួកអ្នកគ្រប់គ្រងរបស់ពួកយូដា ប្រៀបដូចជាអស់អ្នកដែលបង្ខិតបង្គោលព្រំប្រទល់។+
ខ្ញុំនឹងបញ្ចេញកំហឹងទៅលើពួកគេ ដូចជាការចាក់ទឹក។
១១ អេប្រាអ៊ីមរងការជិះជាន់សង្កត់សង្កិន និងការបំផ្លាញចោលដោយយុត្តិធម៌
ព្រោះគាត់បានតាំងចិត្តទៅតាមសត្រូវរបស់គាត់។+
១២ ដូច្នេះ ខ្ញុំប្រៀបដូចជាសត្វល្អិតស៊ីបំផ្លាញអេប្រាអ៊ីម
និងប្រៀបដូចជាការពុកផុយដល់ពូជពង្សយូដា។
១៣ ពេលអេប្រាអ៊ីមឃើញជំងឺខ្លួន ហើយពេលយូដាឃើញដំបៅខ្លួន
អេប្រាអ៊ីមបានទៅរកអាស៊ីរី+ ហើយគាត់បានចាត់គេឲ្យទៅឯស្ដេចដ៏ខ្លាំងក្លា។
ប៉ុន្តែ ស្ដេចនោះមិនអាចធ្វើឲ្យជំងឺជាសះស្បើយទេ
ហើយក៏មិនអាចព្យាបាលដំបៅបានដែរ។
១៤ ចំពោះអេប្រាអ៊ីម ខ្ញុំប្រៀបដូចជាសិង្ហស្ទាវ
ហើយចំពោះពូជពង្សយូដា ខ្ញុំប្រៀបដូចជាតោដ៏ខ្លាំងក្លា។
ខ្ញុំផ្ទាល់នឹងហែកពួកគេជាចំណែកៗ ហើយចេញទៅ+
គឺខ្ញុំនឹងខាំពាំពួកគេយកទៅ គ្មាននរណាអាចសង្គ្រោះពួកគេបានឡើយ។+
១៥ ខ្ញុំនឹងត្រឡប់ទៅកន្លែងរបស់ខ្ញុំវិញ ហើយនៅទីនោះរហូតដល់ពួកគេទទួលផលពីការប្រព្រឹត្តរបស់ខ្លួន។
រួចពួកគេនឹងស្វែងរកសេចក្ដីមេត្តាករុណាពីខ្ញុំ។+
ពេលពួកគេរងទុក្ខលំបាក ពួកគេនឹងស្វះស្វែងរកខ្ញុំជាមិនខាន»។+
៦ «ចូរមក! យើងនាំគ្នាត្រឡប់ទៅរកព្រះយេហូវ៉ាវិញ
ទោះជាលោកបានហែកយើងជាចំណែកៗក្ដី+ ក៏លោកនឹងធ្វើឲ្យយើងជាសះស្បើយដែរ។
លោកបានវាយយើង តែលោកនឹងរុំរបួសឲ្យយើង។
២ ក្រោយរយៈពេលពីរថ្ងៃ លោកនឹងធ្វើឲ្យយើងមានស្មារតីឡើងវិញ។
នៅថ្ងៃទី៣ លោកនឹងលើកយើងឲ្យក្រោកឡើង
ហើយយើងនឹងរស់រានមានជីវិត នៅចំពោះលោក។
៣ យើងនឹងស្គាល់ព្រះយេហូវ៉ា ហើយយើងនឹងស្វែងរកលោកយ៉ាងអស់ពីចិត្ត។
លោកនឹងមកដល់យ៉ាងប្រាកដ ដូចជាថ្ងៃរះ
លោកនឹងមកឯយើង ដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំង
គឺដូចជាភ្លៀងចុងរដូវ ដែលស្រោចស្រពផែនដីទាំងមូល»។
៤ «ឱអេប្រាអ៊ីមអើយ! តើខ្ញុំគួរធ្វើអ្វីចំពោះអ្នក?
ឱយូដាអើយ! តើខ្ញុំគួរប្រព្រឹត្តយ៉ាងណាទៅលើអ្នក?
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់អ្នក ប្រៀបដូចជាអ័ព្ទនាព្រឹកព្រលឹម
និងដូចជាទឹកសន្សើមដែលហួតទៅយ៉ាងលឿន។
៥ ហេតុនេះ ខ្ញុំនឹងកាប់រំលំពួកគេតាមរយៈពួកអ្នកប្រកាសទំនាយ+
ខ្ញុំនឹងប្រហារពួកគេដោយពាក្យសម្ដីដែលចេញពីមាត់ខ្ញុំ។+
សេចក្ដីវិនិច្ឆ័យដែលខ្ញុំប្រកាសទាស់នឹងអ្នក នឹងដូចជាពន្លឺចែងចាំង។+
៦ ព្រោះខ្ញុំពេញចិត្តចំពោះការបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់*មិនមែនគ្រឿងបូជាទេ
ហើយខ្ញុំពេញចិត្តចំពោះការមានចំណេះអំពីព្រះ មិនមែនគ្រឿងបូជាដុតឡើយ។+
៧ ប៉ុន្តែ ដូចមនុស្សជាតិមានភាពខុសឆ្គង ពួកគេបានបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ។+
ពួកគេបានក្បត់ខ្ញុំនៅក្នុងស្រុករបស់ខ្លួន។
៩ ក្រុមសង្ឃដូចជាក្រុមចោរដែលពួនស្ទាក់ចាំប្លន់មនុស្ស។
ពួកគេថែមទាំងសម្លាប់មនុស្សនៅតាមផ្លូវក្បែរក្រុងស៊ីគឹម។+
ការប្រព្រឹត្តរបស់ពួកគេគួរឲ្យអាម៉ាស់ណាស់។
១០ ខ្ញុំបានឃើញអ្វីមួយដែលគួរឲ្យរន្ធត់នៅក្នុងពូជពង្សអ៊ីស្រាអែល។
១១ បន្ថែមទៅទៀត ឱយូដាអើយ! រដូវចម្រូតបានត្រូវកំណត់សម្រាប់អ្នកហើយ
គឺជាពេលខ្ញុំប្រមូលរាស្ត្រខ្ញុំដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ»។+
៧ «នៅគ្រាដែលខ្ញុំធ្វើឲ្យអ៊ីស្រាអែលជាសះស្បើយ
កំហុសឆ្គងរបស់អេប្រាអ៊ីម
និងអំពើទុច្ចរិតរបស់សាម៉ារីបានត្រូវលាតត្រដាង។+
២ ប៉ុន្តែ ពួកគេមិនបានគិតក្នុងចិត្តថា ខ្ញុំនឹងចាំរាល់អំពើទុច្ចរិតរបស់ពួកគេទេ។+
ឥឡូវ អំពើអាក្រក់របស់ពួកគេបានព័ទ្ធជុំជិតពួកគេហើយ។
ខ្ញុំឃើញការប្រព្រឹត្តទាំងអស់របស់ពួកគេ។
៣ ពួកគេបានធ្វើឲ្យស្ដេចអរសប្បាយដោយអំពើទុច្ចរិត
ហើយក៏ធ្វើឲ្យពួកអ្នកគ្រប់គ្រងរីករាយដោយការបោកបញ្ឆោតដែរ។
៤ ពួកគេទាំងអស់គ្នាសុទ្ធតែជាមនុស្សផិតក្បត់។
ពួកគេមានចិត្តរោលរាលដូចជាភ្លើងឡរបស់អ្នកដុតនំ
ដែលមិនចាំបាច់រុកភ្លើងទេ កាលដែលអ្នកដុតនំកំពុងច្របាច់ម្សៅនិងចាំឲ្យម្សៅនោះដោរឡើង។
៥ នៅថ្ងៃរបស់ស្ដេចយើង ពួកអ្នកគ្រប់គ្រងបានធ្លាក់ខ្លួនឈឺ
ពួកគេមានកំហឹងយ៉ាងខ្លាំងដោយសារជាតិស្រា។+
គាត់បានរួមដៃនឹងពួកអ្នកចំអកមើលងាយ។
៦ ព្រោះពួកគេចូលទៅទាំងមានចិត្តក្ដៅដូចជាភ្លើងក្នុងឡ។*
ពេញមួយយប់ អ្នកដុតនំសម្រាន្តលង់លក់
លុះព្រឹកឡើង ភ្លើងក្នុងឡឆេះសន្ធោសន្ធៅ។
៧ ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចជាភ្លើងក្នុងឡ
ហើយពួកគេលេបត្របាក់ពួកអ្នកគ្រប់គ្រងរបស់ខ្លួន។
រីឯបណ្ដាស្ដេចរបស់ពួកគេវិញ ក៏បានដួលទៅ។+
ពេលនោះ គ្មាននរណាម្នាក់ស្រែកសុំជំនួយពីខ្ញុំឡើយ។+
៨ អេប្រាអ៊ីមនៅលាយឡំជាមួយនឹងប្រជាជាតិនានា។+
អេប្រាអ៊ីមប្រៀបដូចជានំមូលដែលគេចម្អិនដោយមិនបានប្រែ។
៩ ពួកអ្នកដែលគាត់មិនស្គាល់បានយកកម្លាំងគាត់+ តែគាត់មិនដឹងខ្លួនទេ។
សក់គាត់ស្កូវអស់ តែគាត់មិនបានកត់សម្គាល់ឡើយ។
១០ អំណួតរបស់អ៊ីស្រាអែលជាការបញ្ជាក់ទាស់នឹងខ្លួនគាត់ហើយ។+
ប៉ុន្តែ ពួកគេមិនបានត្រឡប់ទៅឯព្រះយេហូវ៉ាជាព្រះរបស់ខ្លួនទេ។+
ទោះជាជួបប្រទះរឿងទាំងនេះក្ដី ក៏ពួកគេមិនបានស្វែងរកលោកដែរ។
១១ អេប្រាអ៊ីមប្រៀបដូចជាសត្វព្រាបល្ងីល្ងើ ដែលងាយចាញ់បោកមនុស្ស។+
ពួកគេបានសុំជំនួយពីពួកអេហ្ស៊ីប+ ហើយរត់ទៅពឹងពួកអាស៊ីរី។+
១២ កន្លែងណាដែលពួកគេទៅ ខ្ញុំនឹងបោះសំណាញ់ទៅលើពួកគេ។
ខ្ញុំនឹងចាប់ពួកគេ ដូចជាចាប់សត្វស្លាបនៅលើមេឃ។
ខ្ញុំនឹងប្រៀនប្រដៅពួកគេស្របតាមពាក្យព្រមានដែលខ្ញុំបានឲ្យដល់ពួកជំនុំ។+
១៣ ពួកគេវេទនាហើយ ព្រោះពួកគេបានរត់ចេញពីខ្ញុំ។
ពួកគេនឹងវិនាសសាបសូន្យទៅ ព្រោះពួកគេបានប្រព្រឹត្តខុសឆ្គងប្រឆាំងនឹងខ្ញុំ។
ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីលោះពួកគេ តែពួកគេបែរជាពោលពាក្យកុហកទាស់នឹងខ្ញុំវិញ។+
១៤ ទោះជាពួកគេតែងតែទ្រហោយំនៅលើគ្រែខ្លួនក៏ដោយ
ពួកគេមិនបានស្រែកសុំជំនួយពីខ្ញុំដោយស្មោះពីចិត្តទេ។+
ដើម្បីបានស្រូវនិងស្រាថ្មី ពួកគេបានឆូតសាច់ខ្លួន
ពួកគេបានប្រឆាំងនឹងខ្ញុំហើយ។
១៥ ទោះជាខ្ញុំបានប្រដៅតម្រង់ពួកគេ ហើយពង្រឹងកម្លាំងដៃពួកគេក៏ដោយ
ពួកគេនៅតែរៀបគម្រោងធ្វើអាក្រក់ប្រឆាំងនឹងខ្ញុំដដែល។
១៦ ពួកគេបានផ្លាស់ប្ដូរគន្លងជីវិត តែមិនបានប្រសើរជាងឡើយ*
ដូចធ្នូយារខ្សែ ពួកគេទុកចិត្តមិនបានទេ។+
ពួកអ្នកគ្រប់គ្រងរបស់ពួកគេនឹងដួលស្លាប់ដោយដាវព្រោះតែពាក្យសម្ដីបះបោរប្រឆាំងរបស់ពួកគេ។
ដោយហេតុនេះ ពួកគេនឹងទទួលការចំអកមើលងាយនៅក្នុងស្រុកអេហ្ស៊ីប»។+
៨ «ចូរផ្លុំស្នែងទៅ!+
ព្រោះមានសត្រូវមកដូចជាឥន្ទ្រីទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ាហើយ*+
ព្រោះពួកគេបានបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ+ និងបានប្រព្រឹត្តរំលងទាស់នឹងច្បាប់ខ្ញុំ។+
២ ពួកគេស្រែករកខ្ញុំថា៖ ‹ឱព្រះខ្ញុំអើយ! យើងជាអ៊ីស្រាអែលស្គាល់លោកច្បាស់ណាស់!›។+
៣ អ៊ីស្រាអែលមិនព្រមធ្វើអំពើល្អសោះ+
ដូច្នេះ ទុកឲ្យសត្រូវដេញតាមគាត់ចុះ។
៤ ពួកគេបានតែងតាំងបណ្ដាស្ដេច តែមិនមែនតាមរយៈខ្ញុំទេ។
ពួកគេបានរើសតាំងពួកអ្នកគ្រប់គ្រង តែខ្ញុំមិនទទួលស្គាល់អ្នកទាំងនោះឡើយ។
ពួកគេបានធ្វើរូបព្រះពីមាសពីប្រាក់របស់ខ្លួន+
តែអ្វីទាំងនោះនាំឲ្យខ្លួនគេត្រូវបំផ្លាញវិញ។+
៥ ឱសាម៉ារីអើយ! រូបកូនគោរបស់អ្នកបានត្រូវបោះបង់ចោលហើយ។+
កំហឹងរបស់ខ្ញុំបានឆួលឡើងទាស់នឹងពួកគេ។+
តើដល់កាលណាទើបពួកគេចេះជម្រះខ្លួនឲ្យស្អាតបរិសុទ្ធ?
៦ ព្រោះរូបកូនគោនេះមកពីអ៊ីស្រាអែល។
ជាងបានធ្វើរូបនេះ តែរូបនេះមិនមែនជាព្រះទេ
រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបាក់បំបែកឲ្យខ្ទេចខ្ទីអស់។
៧ ព្រោះពួកគេកំពុងសាបព្រោះខ្យល់ ហើយពួកគេនឹងច្រូតបានខ្យល់ព្យុះ។+
គ្មានកួរស្រូវណាដាក់គ្រាប់ទេ+
ហើយក៏គ្មានគ្រាប់ស្រូវណា អាចយកមកកិនធ្វើជាម្សៅបានដែរ។
ប៉ុន្តែ បើមានផល ជនជាតិដទៃនឹងត្របាក់យកអស់។+
៨ អ៊ីស្រាអែលនឹងត្រូវគេលេបត្របាក់។+
ពួកគេនឹងនៅក្នុងចំណោមប្រជាជាតិនានា+ ដូចជាភាជនៈដែលគ្មានតម្លៃ។
៩ ព្រោះពួកគេបានឡើងទៅរកពួកអាស៊ីរី+ ដូចជាលាព្រៃនៅតែឯង។
ហើយអេប្រាអ៊ីមបានជួលស្រីពេស្យាឲ្យធ្វើជាគូស្នេហ៍។+
១០ ទោះជាពួកគេជួលពួកអ្នកដែលមកពីចំណោមប្រជាជាតិនានាក៏ដោយ
តែឥឡូវខ្ញុំនឹងប្រមូលពួកគេ
ពួកគេនឹងរងទុក្ខវេទនា+ ព្រោះបន្ទុកដែលស្ដេចនិងពួកអ្នកគ្រប់គ្រងបានដាក់លើពួកគេ។
១១ ព្រោះអេប្រាអ៊ីមបានសង់ទីបូជាកាន់តែច្រើន ដើម្បីប្រព្រឹត្តអំពើខុសឆ្គង។+
កន្លែងទាំងនោះបានទៅជាទីបូជារបស់គាត់សម្រាប់ការប្រព្រឹត្តអំពើរំលង។+
១២ ខ្ញុំបានកត់ទុកច្បាប់*ជាច្រើនសម្រាប់គាត់
តែគាត់បែរជាចាត់ទុកច្បាប់ទាំងនោះជាអ្វីដែលចម្លែកទៅវិញ។+
១៣ ពួកគេជូនអំណោយផ្សេងៗជាគ្រឿងបូជាដល់ខ្ញុំ ហើយពួកគេបរិភោគសាច់នៃគ្រឿងបូជា
តែខ្ញុំជាយេហូវ៉ា ខ្ញុំមិនពេញចិត្តនឹងអំណោយទាំងនោះទេ។+
ឥឡូវលោកនឹងនឹកឃើញកំហុសឆ្គងរបស់ពួកគេ ហើយលោកនឹងដាក់ទោសពួកគេចំពោះអំពើខុសឆ្គងរបស់ពួកគេ។+
ពួកគេបានបែរទៅរក*ស្រុកអេហ្ស៊ីបវិញហើយ។+
១៤ អ៊ីស្រាអែលបានបំភ្លេចព្រះជាអ្នកបង្កើតខ្លួន+ ហើយថែមទាំងបានសង់វិហារផ្សេងៗទៀតផង។+
ចំណែកយូដាវិញ គាត់បានសង់ក្រុងជាច្រើនដែលមានកំពែងរឹងមាំ។+
ប៉ុន្តែ ខ្ញុំនឹងធ្វើឲ្យភ្លើងឆាបឆេះក្រុងទាំងនោះ
ហើយបំផ្លាញប៉មទាំងឡាយនៅក្នុងក្រុងនីមួយៗ»។+
៩ «ឱអ៊ីស្រាអែលអើយ! កុំត្រេកអរឲ្យសោះ+
កុំសប្បាយរីករាយដូចបណ្ដាជនទូទៅឡើយ។
ព្រោះអ្នកបានបោះបង់ចោលព្រះរបស់ខ្លួនដោយអំពើប្រាសចាកសីលធម៌។+
អ្នកស្រឡាញ់កម្រៃដែលមកពីការប្រព្រឹត្តអំពើពេស្យាចារនៅតាមទីលានបញ្ជាន់ស្រូវ។+
២ ប៉ុន្តែ ទីលានបញ្ជាន់ស្រូវនិងកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រានឹងមិនអាចផ្គត់ផ្គង់ពួកគេបានទេ។
រីឯស្រាថ្មីក៏នឹងលែងមានទៀតដែរ។+
៣ ពួកគេនឹងមិនបន្តរស់នៅក្នុងស្រុករបស់ព្រះយេហូវ៉ាទៀតទេ+
តែអេប្រាអ៊ីមនឹងត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ
ហើយពួកគេនឹងបរិភោគអ្វីដែលមិនស្អាតបរិសុទ្ធនៅស្រុកអាស៊ីរី។+
៤ ពួកគេនឹងលែងច្រួចស្រាជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាទៀត+
ហើយលោកក៏មិនពេញចិត្តនឹងគ្រឿងបូជានានារបស់ពួកគេដែរ។+
គ្រឿងបូជាទាំងនោះប្រៀបដូចជានំប៉័ងនៃការកាន់ទុក្ខ
ហើយអ្នកណាដែលបរិភោគនំប៉័ងនោះ នឹងធ្វើឲ្យខ្លួនស្មោកគ្រោក។
នំប៉័ងនោះនឹងមិនត្រូវជូននៅឯវិហាររបស់ព្រះយេហូវ៉ាជាដាច់ខាត
ព្រោះទុកសម្រាប់តែខ្លួនគេប៉ុណ្ណោះ។
៥ តើអ្នកនឹងធ្វើយ៉ាងណានៅថ្ងៃដែលត្រូវធ្វើពិធីបុណ្យ
គឺនៅថ្ងៃបុណ្យរបស់ព្រះយេហូវ៉ា?
៦ ព្រោះមើល! ពួកគេនឹងរត់គេចខ្លួន ដោយសារតែការបំផ្លិចបំផ្លាញ។+
អេហ្ស៊ីបនឹងប្រមូលផ្ដុំពួកគេ+ ហើយមេមផឺសនឹងបញ្ចុះសពពួកគេ។+
បន្លានឹងដុះជុំជិតគ្រឿងប្រាក់ដ៏មានតម្លៃ
ហើយគុម្ពបន្លានឹងដុះនៅក្នុងត្រសាលរបស់ពួកគេ។
៧ គ្រាដាក់ទោសពួកគេនឹងមកដល់+ គ្រាសងសឹកពួកគេ នឹងមកជាប្រាកដ
ពេលនោះ អ៊ីស្រាអែលនឹងដឹងច្បាស់ជាក់ជាមិនខាន
អ្នកប្រកាសទំនាយរបស់ពួកគេនឹងទៅជាល្ងីល្ងើ ហើយអ្នកដែលអះអាងថាមានការយល់ដឹងពីព្រះ នឹងទៅជាឆ្កួតលីលា។
មានកំហឹងច្រើនក្រៃលែងទាស់នឹងអ្នក ព្រោះកំហុសឆ្គងរបស់អ្នកគរដូចភ្នំ»។
៨ អ្នកចាំយាម+របស់អេប្រាអ៊ីមធ្លាប់នៅជាមួយនឹងព្រះរបស់ខ្ញុំ។+
ប៉ុន្តែ ឥឡូវគ្រប់ទាំងផ្លូវរបស់ពួកអ្នកប្រកាសទំនាយរបស់គាត់+ប្រៀបដូចជាលប់របស់នាយព្រាន
ហើយមានសេចក្ដីស្អប់ជាខ្លាំងនៅក្នុងវិហារនៃព្រះរបស់គាត់។
៩ ពួកគេបានលិចលង់យ៉ាងជ្រៅទៅក្នុងអំពើខូចអាក្រក់ដូចនៅគ្រានៃក្រុងគីបៀដែរ។+
លោកនឹងនឹកឃើញអំពើរំលងរបស់ពួកគេ ហើយដាក់ទោសពួកគេដោយសារអំពើខុសឆ្គងទាំងនោះ។+
១០ «ពេលខ្ញុំរកឃើញអ៊ីស្រាអែល គឺដូចជារកឃើញផ្លែទំពាំងបាយជូរនៅតំបន់ស្ងាត់ជ្រងំ។+
ពេលខ្ញុំរកឃើញបុព្វបុរសអ្នក គឺដូចជារកឃើញផ្លែល្វានៅលើដើមដែលទុំមុនរដូវ។
ប៉ុន្តែ ពួកគេបែរជាទៅរកព្រះបាលនៃពេអរទៅវិញ។+
ពួកគេបានប្រគល់ខ្លួនដល់ព្រះដ៏គួរឲ្យអាម៉ាស់+
ហើយពួកគេបានទៅជាអ្វីដ៏គួរឲ្យស្អប់ខ្ពើម ដូចព្រះដែលពួកគេស្រឡាញ់នោះដែរ។
១១ ភាពរុងរឿងរបស់អេប្រាអ៊ីម នឹងហោះចេញទៅដូចជាសត្វស្លាប
ហើយនឹងគ្មានការបង្កកំណើត ការពពោះ និងការសម្រាលកូនឡើយ។+
១២ សូម្បីតែពួកគេមានកូនដើម្បីចិញ្ចឹមបីបាច់ថែរក្សា
ក៏ខ្ញុំនឹងធ្វើឲ្យពួកគេព្រាត់ប្រាសកូនរហូតដល់អស់គ្មានសល់ម្នាក់ឡើយ។+
ពួកគេនឹងវេទនា ពេលខ្ញុំលែងនៅជាមួយនឹងពួកគេទៀត។+
១៣ អេប្រាអ៊ីមបានត្រូវដាំនៅលើវាលស្មៅខៀវខ្ចី ហើយចំពោះខ្ញុំគាត់ប្រៀបដូចជាក្រុងទីរ៉ុស+
ប៉ុន្តែ ឥឡូវអេប្រាអ៊ីមត្រូវយកកូនប្រុសៗរបស់ខ្លួនទៅឲ្យគេសម្លាប់»។
១៤ ឱព្រះយេហូវ៉ាអើយ! អ្វីដែលលោកត្រូវឲ្យដល់ពួកគេ សូមលោកឲ្យទៅចុះ!
គឺឲ្យពួកគេរលូតកូន ហើយខះទឹកដោះទៅ។
១៥ «ពួកគេបានប្រព្រឹត្តអំពើទុច្ចរិតទាំងប៉ុន្មាននៅក្រុងគីលកាល។+ ដូច្នេះ ខ្ញុំក៏ស្អប់ពួកគេនៅទីនោះ។
ខ្ញុំនឹងបណ្ដេញពួកគេចេញពីទឹកដី*របស់ខ្ញុំ ព្រោះតែអំពើអាក្រក់របស់ពួកគេ។+
ខ្ញុំនឹងលែងស្រឡាញ់ពួកគេទៀត។+
ពួកអ្នកគ្រប់គ្រងរបស់ពួកគេ សុទ្ធតែជាមនុស្សរឹងចចេស។
១៦ អេប្រាអ៊ីមនឹងត្រូវកាប់រំលំ+
ឫសរបស់ពួកគេនឹងក្រៀមស្វិត ហើយលែងបង្កើតផលទៀត។
ទោះជាពួកគេបង្កើតកូនក្ដី ក៏ខ្ញុំនឹងប្រហារកូនជាទីស្រឡាញ់របស់ពួកគេដែរ»។
១៧ ព្រះរបស់ខ្ញុំនឹងមិនទទួលស្គាល់ពួកគេទេ
ព្រោះពួកគេមិនបានស្ដាប់បង្គាប់លោក។+
ពួកគេនឹងទៅជាជនគេចខ្លួនក្នុងចំណោមប្រជាជាតិទាំងឡាយ។+
១០ «អ៊ីស្រាអែលជាដើមទំពាំងបាយជូរមិនល្អ*ដែលមានផ្លែ។+
កាលណាមានផ្លែកាន់តែច្រើន កាលនោះគាត់ក៏សង់ទីបូជាកាន់តែច្រើនដែរ+
ស្រុកគាត់បង្កើតភោគផលល្អយ៉ាងណា បង្គោលថ្មពិសិដ្ឋរបស់គាត់ក៏កាន់តែប្រណីតយ៉ាងនោះដែរ។+
២ ចិត្តរបស់ពួកគេមានពុតត្បុត ឥឡូវពួកគេនឹងមានទោស។
មានបុគ្គលម្នាក់នឹងបំបាក់បំបែកទីបូជារបស់ពួកគេព្រមទាំងបំផ្លាញបង្គោលថ្មផងដែរ។
៣ ពួកគេនឹងនិយាយថា៖ ‹យើងគ្មានស្ដេចទេ+ ព្រោះយើងមិនបានកោតខ្លាចព្រះយេហូវ៉ា។
តើស្ដេចអាចផ្ដល់ប្រយោជន៍អ្វីដល់យើង?›។
៤ ពួកគេនិយាយពាក្យឥតបានការ ហើយធ្វើកិច្ចព្រមព្រៀងផ្សេងៗថែមទាំងស្បថមិនស្មោះ+
ម្ល៉ោះហើយ ការវិនិច្ឆ័យរបស់ពួកគេសុទ្ធតែអយុត្តិធម៌ហើយប្រៀបដូចជាស្មៅពុលដុះតាមគន្លងដីស្រែ។+
៥ អ្នកស្រុកសាម៉ារីនឹងព្រួយបារម្ភជាខ្លាំង ចំពោះរូបកូនគោនៅក្រុងបេតអាវេន។+
បណ្ដាជននឹងយំកាន់ទុក្ខនឹងរូបនោះ។
ឯពួកសង្ឃរបស់ព្រះដទៃដែលធ្លាប់រីករាយនឹងភាពរុងរឿងនៃរូបនោះពួកគេក៏យំកាន់ទុក្ខនឹងរូបនោះដែរ។
ព្រោះរូបនោះនឹងត្រូវនាំយកចេញទៅស្រុកក្រៅឆ្ងាយពីពួកគេ។
៦ រូបនោះនឹងត្រូវនាំយកទៅស្រុកអាស៊ីរីជាអំណោយដល់ស្ដេចដ៏ខ្លាំងក្លា។+
អេប្រាអ៊ីមនឹងរងការអាម៉ាស់
ហើយអ៊ីស្រាអែលនឹងបាក់មុខ ដោយសារតែធ្វើតាមដំបូន្មានដែលឥតប្រាជ្ញា។+
៧ សាម៉ារីនិងស្ដេចរបស់ខ្លួន នឹងវិនាសទៅជាប្រាកដ+
ដូចជាមែកឈើបាក់ធ្លាក់ទៅលើផ្ទៃទឹក។
៨ ឯទីខ្ពស់ៗក្នុងក្រុងបេតអាវេន+ដែលអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង+កន្លែងទាំងនោះនឹងត្រូវបំផ្លាញចោល។+
នៅលើទីបូជារបស់ពួកគេ នឹងមានគុម្ពបន្លាដុះស៊ុបទ្រុប។+
ពេលនោះ បណ្ដាជននឹងនិយាយទៅភ្នំទាំងឡាយថា៖ ‹ចូរធ្លាក់គ្របយើងមក!›។
ហើយពួកគេនិយាយទៅទីទួលនានាថា៖ ‹ចូរបំបាំងយើងមក!›។+
៩ ឱអ៊ីស្រាអែលអើយ! តាំងពីថ្ងៃមានរឿងកើតឡើងនៅក្រុងគីបៀអ្នកចេះតែធ្វើខុស។+
ពួកគេប្រព្រឹត្តអំពើខុសឆ្គងឥតឈប់ឈរនៅទីនោះ។
សង្គ្រាមមិនបានបំផ្លាញមនុស្សមិនសុចរិតទាំងអស់នៅក្រុងគីបៀទេ។
១០ ចំណែកខ្ញុំវិញ ពេលណាខ្ញុំចង់កែតម្រង់ពួកគេ ខ្ញុំនឹងធ្វើដូច្នោះ។
ប្រជាជាតិនានានឹងនាំគ្នាមកប្រឆាំងនឹងពួកគេ
នៅពេលដែលកំហុសឆ្គងទាំងពីរបានត្រូវបំពាក់ដូចជានឹមលើស្មាពួកគេ។*
១១ អេប្រាអ៊ីមប្រៀបដូចជាគោញី*បានត្រូវបង្វឹក ហើយចូលចិត្តបញ្ជាន់ស្រូវ
ដូច្នេះ ខ្ញុំមិនបំពាក់នឹមលើកវាទេ។ ឥឡូវខ្ញុំនឹងឲ្យបុគ្គលម្នាក់ជិះលើអេប្រាអ៊ីម។+
យូដានឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់សម្រាប់គាត់។
១២ ចូរសាបព្រោះសេចក្ដីសុចរិតសម្រាប់ខ្លួន នោះនឹងច្រូតបានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។
ចូរភ្ជួររាស់ដីសម្រាប់ដាំដុះទៅ+
ទាន់នៅមានពេល ដើម្បីស្វែងរកព្រះយេហូវ៉ា+
រហូតដល់លោកមក លោកនឹងបង្ហាត់បង្រៀនអ្នកក្នុងផ្លូវសុចរិត។+
១៣ ប៉ុន្តែ អ្នកបានសាបព្រោះអំពើទុច្ចរិត
នោះអ្នកច្រូតបានភាពមិនសុចរិតវិញ។+
អ្នកថែមទាំងបានបរិភោគផលផ្លែនៃការបោកបញ្ឆោតទៀតផង
ព្រោះអ្នកបានទុកចិត្តលើខ្លួនឯង
ហើយពឹងផ្អែកលើកម្លាំងទ័ពខ្លាំងក្លារបស់ខ្លួន។
១៤ សូរសំឡេងចម្បាំង នឹងមកទាស់នឹងរាស្ត្ររបស់អ្នក
បណ្ដាក្រុងដែលមានកំពែងរឹងមាំ នឹងត្រូវបំផ្លាញចោល+
ដូចជាការបំផ្លាញរបស់សាលម៉ានទៅលើពូជពង្សអាបេល។
នៅគ្រាចម្បាំងនោះ ទាំងកូនទាំងម្ដាយនឹងត្រូវគេវាយកម្ទេចជាមួយគ្នា។
១៥ ឱក្រុងបេតអែលអើយ! ការទាំងនេះនឹងកើតឡើងដល់អ្នក+ព្រោះតែអំពើទុច្ចរិតរបស់អ្នកច្រើនលើសលប់។
នៅព្រឹកព្រលឹម ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវសម្លាប់ជាក់ជាមិនខាន»។+
១១ «ពេលអ៊ីស្រាអែលនៅក្មេង ខ្ញុំបានស្រឡាញ់គាត់+
ហើយខ្ញុំបានហៅកូនប្រុសរបស់ខ្ញុំចេញពីស្រុកអេហ្ស៊ីប។+
៣ ប៉ុន្តែ គឺខ្ញុំដែលបានបង្រៀនអេប្រាអ៊ីមឲ្យចេះដើរ+ ហើយជួយទ្រពួកគេ។+
ទោះជាយ៉ាងនោះក៏ដោយ ពួកគេមិនបានទទួលស្គាល់ថាខ្ញុំបានធ្វើឲ្យពួកគេជាសះស្បើយទេ។
៤ ខ្ញុំបានទាញនាំពួកគេមកឯខ្ញុំ ដោយខ្សែ*នៃសេចក្ដីស្រឡាញ់និងពួរនៃសេចក្ដីសប្បុរស។+
ចំពោះពួកគេ ខ្ញុំប្រៀបដូចជាបុគ្គលម្នាក់ដែលលើកនឹមចេញពីស្មាពួកគេ។
ខ្ញុំបានឲ្យអាហារពួកគេម្នាក់ៗដោយថ្នាក់ថ្នម។
៥ ពួកគេនឹងមិនត្រឡប់ទៅស្រុកអេហ្ស៊ីបទេ។ ផ្ទុយទៅវិញ ពួកគេនឹងត្រូវត្រួតត្រាដោយជនជាតិអាស៊ីរី+
ព្រោះពួកគេមិនព្រមវិលមករកខ្ញុំវិញ។+
៦ ដាវនឹងវាយប្រហារទៅលើក្រុងទាំងប៉ុន្មានរបស់គាត់+
ហើយកម្ទេចរនុកទ្វារនានា ថែមទាំងបំផ្លាញអ្នកក្រុងទាំងនោះផងដែរ។
នេះគឺដោយសារតែគម្រោងការអាក្រក់របស់ពួកគេ។+
៧ រាស្ត្ររបស់ខ្ញុំមានទំនោរចិត្តមិនស្មោះត្រង់ចំពោះខ្ញុំ។+
ទោះជាមានអ្នកណាម្នាក់ហៅពួកគេឲ្យងើបឡើង*ក៏ដោយក៏គ្មានពួកគេណាម្នាក់ក្រោកឡើងឡើយ។
៨ ឱអេប្រាអ៊ីមអើយ! តើឲ្យខ្ញុំបោះបង់ចោលអ្នកម្ដេចនឹងបាន?+
ឱអ៊ីស្រាអែលអើយ! តើឲ្យខ្ញុំប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃសត្រូវដូចម្ដេចបាន?
តើឲ្យខ្ញុំប្រព្រឹត្តទៅលើអ្នកដូចក្រុងអាត់ម៉ាដូចម្ដេចទៅ?
តើឲ្យខ្ញុំធ្វើឲ្យអ្នកដូចជាក្រុងសេបោអីមដូចម្ដេចបាន?+
ខ្ញុំបានដូរចិត្តហើយ ដំណាលគ្នានោះ ខ្ញុំមានចិត្តក្ដួលអាណិតអ្នកជាខ្លាំង។+
៩ ខ្ញុំនឹងមិនបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទេ។
ខ្ញុំនឹងមិនបំផ្លាញអេប្រាអ៊ីមម្ដងទៀតឡើយ+
ព្រោះខ្ញុំជាព្រះ មិនមែនជាមនុស្សទេ
ខ្ញុំជាព្រះដ៏បរិសុទ្ធកំពុងនៅជាមួយអ្នកហើយ។
ខ្ញុំនឹងមិនមកទាស់នឹងអ្នកដោយកំហឹងឡើយ។
១០ ពួកគេនឹងដើរតាមព្រះយេហូវ៉ា ហើយលោកនឹងគ្រហឹមដូចតោ។+
ពេលលោកគ្រហឹម កូនប្រុសៗរបស់លោកនឹងមកពីទិសខាងលិចទាំងភ័យញាប់ញ័រ។+
១១ ពួកគេនឹងភ័យញ័រដូចសត្វស្លាប ពេលពួកគេចេញពីស្រុកអេហ្ស៊ីប
ហើយញ័រទទាក់ដូចជាសត្វព្រាប ពេលពួកគេចេញពីស្រុកអាស៊ីរី។+
ខ្ញុំនឹងនាំពួកគេមករស់នៅក្នុងផ្ទះរបស់ខ្លួនវិញ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
១២ «អេប្រាអ៊ីមចេះតែនិយាយកុហកខ្ញុំ
ហើយពូជពង្សអ៊ីស្រាអែលតែងតែបោកបញ្ឆោតខ្ញុំ។+
ប៉ុន្តែ យូដានៅតែដើរជាមួយនឹងព្រះរបស់ខ្លួន
ហើយគាត់នៅស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធបំផុត»។+
១២ «អេប្រាអ៊ីមបរិភោគខ្យល់ជាអាហារ។
គាត់ដេញតាមខ្យល់ដែលមកពីទិសខាងកើតពេញមួយថ្ងៃ។
គាត់និយាយកុហកនិងប្រព្រឹត្តអំពើឃោរឃៅមិនចេះស្រាកស្រាន្ត។
ពួកគេធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអាស៊ីរី+ហើយយកប្រេងទៅជូនពួកអេហ្ស៊ីប។+
២ ព្រះយេហូវ៉ាមានរឿងក្ដីទាស់នឹងយូដា+
លោកនឹងកាត់ក្ដីឲ្យយ៉ាកុបស្របតាមការប្រព្រឹត្តរបស់គាត់
ហើយលោកនឹងសងគាត់វិញតាមទង្វើរបស់គាត់។+
៣ នៅក្នុងផ្ទៃ គាត់បានចាប់កែងជើងបងរបស់គាត់+
ហើយគាត់បានបោកចំបាប់ជាមួយនឹងព្រះយ៉ាងស្វាហាប់។+
៤ គាត់បានខំបោកចំបាប់ជាមួយនឹងទេវតារហូតដល់ឈ្នះ។
គាត់បានយំនិងអង្វរសុំពរពីទេវតានោះ»។+
លោកបានរកឃើញគាត់នៅក្រុងបេតអែល ហើយនៅទីនោះលោកបានមានប្រសាសន៍មកកាន់យើង។+
៦ «ដូច្នេះ ចូរត្រឡប់មករកព្រះរបស់អ្នកវិញ+
ចូរបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងកាន់តាមយុត្តិធម៌ជានិច្ច+
ហើយសង្ឃឹមលើព្រះរបស់អ្នកជាដរាបតទៅ។
៧ ប៉ុន្តែ ក្នុងដៃរបស់អ្នកជំនួញមានតែជញ្ជីងមិនត្រឹមត្រូវ
ព្រោះគាត់ចូលចិត្តកេងប្រវ័ញ្ចណាស់។+
៨ អេប្រាអ៊ីមចេះតែនិយាយថា៖ ‹ខ្ញុំបានក្លាយទៅជាអ្នកមានហើយ+
ខ្ញុំរកបានទ្រព្យសម្បត្តិជាច្រើន។+
អ្វីទាំងនេះខ្ញុំរកបានដោយកម្លាំងញើសឈាមរបស់ខ្ញុំហើយខ្ញុំមិនបានប្រព្រឹត្តខុសឆ្គងឬធ្វើខុសអ្វីឡើយ›។
៩ ប៉ុន្តែ ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នក តាំងពីនៅស្រុកអេហ្ស៊ីបមកម្ល៉េះ។+
ខ្ញុំនឹងធ្វើឲ្យអ្នករស់នៅក្នុងត្រសាលម្ដងទៀត
ដូចនៅគ្រាដែលមានបុណ្យតាមពេលកំណត់។
១០ ខ្ញុំបាននិយាយទៅកាន់ពួកអ្នកប្រកាសទំនាយ+
ខ្ញុំបានបើកបង្ហាញឲ្យពួកគេឃើញកាន់តែច្រើនក្នុងគំនិត
ហើយខ្ញុំបានប្រាប់រឿងប្រៀបប្រដូច តាមរយៈពួកអ្នកប្រកាសទំនាយ។
១១ នៅតំបន់គីលាត មានការបោកបញ្ឆោត+និងសេចក្ដីមិនពិត។
នៅក្រុងគីលកាល ពួកគេជូនគោឈ្មោលជាគ្រឿងបូជា+
ហើយទីបូជារបស់ពួកគេ ដូចជាគំនរថ្មនៅក្នុងវាលស្រែ។+
១២ យ៉ាកុបបានរត់ទៅតំបន់អេរ៉ាម*+
អ៊ីស្រាអែល+បានបម្រើនៅទីនោះដើម្បីរៀបការ+
ហើយគាត់ធ្វើការជាគង្វាលចៀមដើម្បីបានប្រពន្ធ។+
១៣ តាមរយៈអ្នកប្រកាសទំនាយម្នាក់ ព្រះយេហូវ៉ាបាននាំអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប+
តាមរយៈអ្នកប្រកាសទំនាយម្នាក់ លោកបានការពារគាត់។+
១៤ អេប្រាអ៊ីមបានបណ្ដាលឲ្យព្រះខឹងជាខ្លាំង+
ទោសកំហុសរបស់គាត់នៅជាប់ជាមួយនឹងគាត់ជានិច្ច
ព្រះដែលជាម្ចាស់របស់គាត់ នឹងសងគាត់វិញចំពោះការធ្វើឲ្យលោករងការមើលងាយ»។+
១៣ «ពេលអេប្រាអ៊ីមនិយាយ បណ្ដាជនភ័យញាប់ញ័រ
ព្រោះគាត់មានឋានៈខ្ពស់ក្នុងអ៊ីស្រាអែល។+
ប៉ុន្តែ គាត់មានទោសដោយសារព្រះបាល+ ហើយគាត់ក៏ស្លាប់ទៅ។
២ ឥឡូវ ពួកគេប្រព្រឹត្តអំពើខុសឆ្គងថែមទៀត គឺពួកគេធ្វើរូបព្រះ*ពីប្រាក់+
ពួកគេធ្វើរូបព្រះយ៉ាងប៉ិនប្រសប់ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ពួកជាង។
ពួកគេនិយាយទៅកាន់អ្វីទាំងនោះថា៖ ‹ចូរឲ្យអ្នកដែលជូនគ្រឿងបូជាថើបរូបកូនគោនោះទៅ›។+
៣ ដូច្នេះ ពួកគេនឹងប្រៀបដូចជាពពកនៅពេលព្រលឹម
ដូចជាទឹកសន្សើមដែលហួតទៅយ៉ាងរហ័ស
ដូចជាអង្កាមនៅទីលានបញ្ជាន់ស្រូវត្រូវខ្យល់ព្យុះបក់ផាត់
និងដូចជាផ្សែងចេញពីបំពង់ផ្សែងដែលនៅលើដំបូល។
៤ ប៉ុន្តែ ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នកតាំងពីនៅស្រុកអេហ្ស៊ីប+
ក្រៅពីខ្ញុំ អ្នកមិនស្គាល់ព្រះណាផ្សេងទៀតទេ
ហើយក្រៅពីខ្ញុំ ក៏គ្មានអ្នកសង្គ្រោះណាទៀតដែរ។+
៥ ខ្ញុំស្គាល់អ្នកនៅតំបន់ស្ងាត់ជ្រងំ+ គឺនៅលើទឹកដីហួតហែង។
៦ ពួកគេស្កប់ចិត្តនឹងវាលស្មៅរបស់ខ្លួន+
តែពេលពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ពួកគេចាប់ផ្ដើមមានអំណួត
ដូច្នេះ ពួកគេបានបំភ្លេចខ្ញុំហើយ។+
៧ ហេតុនេះ ខ្ញុំនឹងប្រៀបដូចជាតោស្ទាវចំពោះពួកគេ+
និងដូចជាខ្លារខិនដើរក្រវែលតាមផ្លូវ។
៨ ខ្ញុំនឹងសង្គ្រុបពួកគេដូចជាខ្លាឃ្មុំដែលបាត់កូន
ហើយខ្ញុំនឹងហែកទ្រូងពួកគេ។
ខ្ញុំនឹងត្របាក់ពួកគេនៅទីនោះដូចជាតោ
ព្រមទាំងហែកពួកគេជាចំណែកៗ ដូចជាសត្វព្រៃ។
៩ ឱអ៊ីស្រាអែលអើយ! អ្នកនឹងត្រូវបំផ្លាញ
ព្រោះអ្នកបានប្រឆាំងនឹងខ្ញុំ គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
១០ ឥឡូវ តើស្ដេចរបស់អ្នកនៅឯណា? ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នកនៅតាមក្រុងទាំងប៉ុន្មានទៅ?+
ចុះពួកអ្នកគ្រប់គ្រងដែលអ្នកធ្លាប់ស្នើសុំខ្ញុំថា៖
‹សូមតែងតាំងស្ដេចនិងមេដឹកនាំ›នោះ+ តើពួកគេទៅណាបាត់ហើយ?
១២ កំហុសឆ្គងរបស់អេប្រាអ៊ីមបានត្រូវរក្សាទុកហើយ
ឯអំពើខុសឆ្គងរបស់គាត់ ក៏បានត្រូវប្រមូលទុកដែរ។
១៣ គាត់នឹងឈឺចាប់ដូចជាស្ត្រីឈឺពោះសម្រាលកូន។
គាត់ជាកូនដែលឥតប្រាជ្ញា
ព្រោះដល់ពេលកើត គាត់មិនព្រមចេញពីផ្ទៃម្ដាយទេ។
១៤ ខ្ញុំនឹងលោះពួកគេពីអំណាចនៃផ្នូរ* ខ្ញុំនឹងរំដោះពួកគេពីសេចក្ដីស្លាប់។+
ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់អ្នកនៅឯណា?+
ឱផ្នូរអើយ! តើការបំផ្លាញរបស់អ្នកទៅណាបាត់ហើយ?+
ប៉ុន្តែ ខ្ញុំនឹងមិនបង្ហាញសេចក្ដីមេត្តាករុណាឡើយ។
១៥ ទោះជាគាត់លូតលាស់ដូចជាដើមត្រែងក្ដី
ក៏ខ្យល់ពីទិសខាងកើតដែលមកពីព្រះយេហូវ៉ា នឹងបក់មកលើគាត់។
ខ្យល់នោះនឹងបក់មកពីតំបន់ស្ងាត់ជ្រងំ ដើម្បីបង្ហួតទឹកអណ្ដូងគាត់ហើយធ្វើឲ្យប្រភពទឹករបស់គាត់រីងស្ងួត
ហើយសត្រូវនឹងមកប្លន់យករបស់របរដ៏មានតម្លៃទាំងអស់ពីឃ្លាំងទ្រព្យរបស់គាត់។+
១៦ សាម៉ារីនឹងមានទោសមិនខាន+ ព្រោះនាងបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន។+
ពួកគេនឹងដួលស្លាប់ដោយដាវ។+
ពួកសត្រូវនឹងវាយកម្ទេចកូនៗរបស់ពួកគេ
ហើយវះពោះពួកស្ត្រីដែលមានផ្ទៃពោះ»។
១៤ «ឱអ៊ីស្រាអែលអើយ! ចូរត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ+
ព្រោះអ្នកបានដួលដោយសារតែកំហុសឆ្គងរបស់ខ្លួន។
២ ចូរវិលមកឯព្រះយេហូវ៉ាដោយពោលពាក្យទាំងនេះ
គឺនិយាយទៅកាន់លោកថា៖ ‹សូមលោកមេត្តាអភ័យទោសកំហុសឆ្គងរបស់យើង+ ហើយសូមទទួលយកអ្វីល្អៗពីយើងផង
យើងនឹងពោលពាក្យសរសើរតម្កើងលោក+ ដូចជាជូនគោឈ្មោលជាគ្រឿងបូជា។
យើងនឹងលែងនិយាយទៅកាន់ស្នាដៃយើងទៀតថា៖ «ឱព្រះរបស់យើងអើយ!»។
មានតែលោកប៉ុណ្ណោះដែលបង្ហាញសេចក្ដីមេត្តាករុណាដល់កូនកំព្រា›។+
៤ ខ្ញុំនឹងជួយពួកគេឲ្យបែរចេញពីផ្លូវមិនស្មោះត្រង់។+
ខ្ញុំនឹងស្រឡាញ់ពួកគេស្ម័គ្រពីចិត្ត+ ព្រោះខ្ញុំលែងខឹងនឹងគាត់ហើយ។+
៥ ខ្ញុំនឹងប្រៀបដូចជាទឹកសន្សើមចំពោះអ៊ីស្រាអែល
ដូច្នេះ គាត់នឹងរីកស្គុសស្គាយដូចជាផ្កា
ហើយចាក់ឫសជ្រៅដូចជាដើមឈើនៅតំបន់ភ្នំលីបង់។
៦ គាត់នឹងបែកមែកសាខា ហើយស្រស់បំព្រងដូចជាដើមអូលីវ
ព្រមទាំងមានក្លិនក្រអូបដូចជាដើមឈើនៅតំបន់ភ្នំលីបង់។
៧ ពួកគេនឹងជ្រកក្រោមម្លប់របស់គាត់ម្ដងទៀត។
ពួកគេនឹងដាំស្រូវ ហើយពួកគេនឹងលាស់ឡើងដូចជាដើមទំពាំងបាយជូរ។+
កេរ្តិ៍ឈ្មោះគាត់នឹងល្បីរន្ទឺដូចជាស្រាទំពាំងបាយជូរនៅតំបន់ភ្នំលីបង់។
៨ អេប្រាអ៊ីមនឹងនិយាយថា៖ ‹តើខ្ញុំគួរពាក់ព័ន្ធនឹងរូបព្រះទៀតឬ?›។+
ខ្ញុំនឹងស្ដាប់គាត់ ហើយមើលថែរក្សាគាត់។+
ខ្ញុំនឹងប្រៀបដូចជាដើមយូនីពើដែលមានស្លឹកត្រសុំត្រសាយ
ហើយប្រៀបដូចជាដើមឈើដែលផ្ដល់ផលផ្លែដល់គាត់»។
៩ តើអ្នកណាមានប្រាជ្ញា? ចូរឲ្យគាត់យល់ការទាំងនេះ។
តើអ្នកណាចេះពិចារណា? ចូរឲ្យគាត់ដឹងអំពីរឿងទាំងនេះ។
ព្រោះផ្លូវរបស់ព្រះយេហូវ៉ា សុទ្ធតែទៀងត្រង់+
ហើយមនុស្សសុចរិតនឹងដើរលើផ្លូវទាំងនោះ
តែមនុស្សដែលប្រព្រឹត្តខុសឆ្គងនឹងជំពប់ដួលលើផ្លូវទាំងនោះវិញ។
នេះជាឈ្មោះកាត់មកពីហូសាយ៉ា ដែលមានន័យថា«បានត្រូវសង្គ្រោះដោយយ៉ា ឬយ៉ាបានសង្គ្រោះ»
ឬ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
មានន័យថា«ព្រះនឹងសាបព្រោះគ្រាប់ពូជ»
ឬ«តំបន់វាលទំនាប»
មានន័យថា«មិនបានទទួលសេចក្ដីមេត្តាករុណា»
មានន័យថា«មិនមែនជារាស្ត្ររបស់ខ្ញុំទេ»
មើលកំណត់សម្គាល់នៅហូ ១:៩
មើលកំណត់សម្គាល់នៅហូ ១:៦
ឬ«តំបន់វាលទំនាប»
ឬ«ព្រះបាលខ្ញុំអើយ»
មានន័យថា«ព្រះនឹងសាបព្រោះគ្រាប់ពូជ»
មើលកំណត់សម្គាល់នៅហូ ១:៦
មើលកំណត់សម្គាល់នៅហូ ១:៩
នេះសំដៅលើនំដែលគេប្រើក្នុងការគោរពប្រណិប័តន៍មិនពិត
មួយហូម៉ើរស្មើនឹង២២០លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ធេរ៉ាភីម»
ឬ«ការណែនាំ»
ឬប្រហែលជាមានន័យថា«ពួកគេបានប្ដូរសិរីរុងរឿងរបស់ខ្ញុំទៅជាការអាប់ឱនវិញ»
ឬ«ដំបងគ្រូទាយ»
ឬ«ស្រាបៀរធ្វើពីស្រូវសាលី»
ឬ«សេចក្ដីមេត្តាករុណា»
ឬប្រហែលជាមានន័យថា«ព្រោះចិត្តពួកគេប្រៀបដូចជាភ្លើងក្នុងឡ កាលដែលពួកគេចូលទៅដោយចិត្តឧបាយ
នេះសំដៅលើការគោរពប្រណិប័តន៍ដែលមិនប្រសើរជាង
ន័យត្រង់«វិហារព្រះយេហូវ៉ា»
ឬ«ការណែនាំ»
ឬប្រហែលជាមានន័យថា«នឹងត្រឡប់ទៅ»
ន័យត្រង់«ដំណាក់»
ឬប្រហែលជាមានន័យថា«ទ្រុបទ្រុល»
នេះសំដៅលើពួកគេទទួលទោស
ឬ«គោក្រមុំ»
នេះសំដៅលើពួកអ្នកប្រកាសទំនាយនិងអ្នកឯទៀត ដែលបានត្រូវចាត់ឲ្យទៅណែនាំអ៊ីស្រាអែល
តាមមើលទៅជាខ្សែដែលឪពុកម្ដាយប្រើដើម្បីបង្រៀនកូនឲ្យចេះដើរ
នេះសំដៅលើការគោរពប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់
ឬ«ស៊ីរី»
ឬ«រូបសិត»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»