សាំយូអែលទី២
១ ក្រោយពីដាវីឌបានច្បាំងឈ្នះ*ជនជាតិអាម៉ាលេក គាត់ក៏ធ្វើដំណើរត្រឡប់មកវិញ ដំណាលគ្នានោះសុលបានទទួលមរណភាព។ ដាវីឌអាស្រ័យនៅក្រុងស៊ីកឡាក់+អស់រយៈពេលពីរថ្ងៃ។ ២ នៅថ្ងៃទី៣ មានយុវជនម្នាក់មកពីជំរំទ័ពរបស់សុល។ គាត់បានហែកសម្លៀកបំពាក់ ហើយដាក់ដីលើក្បាល។ ពេលគាត់មកជួបដាវីឌ គាត់ក្រាបក្បាលគោរពដាវីឌ។
៣ ដាវីឌសួរគាត់ថា៖ «តើអ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំរត់គេចខ្លួនចេញពីជំរំទ័ពអ៊ីស្រាអែល»។ ៤ ដាវីឌក៏សួរទៀតថា៖ «សូមប្រាប់ខ្ញុំ តើមានអ្វីកើតឡើងនៅសមរភូមិ?»។ គាត់ឆ្លើយថា៖ «ពួកទាហានអ៊ីស្រាអែលបាក់ទ័ពរត់ចេញពីសមរភូមិ ហើយពួកគេជាច្រើននាក់បាត់បង់ជីវិត សូម្បីតែសុលនិងយ៉ូណាថានជាកូនប្រុសគាត់ក៏ស្លាប់ដែរ»។+ ៥ រួចដាវីឌបន្តសួរយុវជនដែលនាំដំណឹងនោះថា៖ «តើអ្នកដឹងយ៉ាងដូចម្ដេចថាសុលនិងយ៉ូណាថានស្លាប់?»។ ៦ យុវជននោះឆ្លើយថា៖ «ចៃដន្យពេលនោះខ្ញុំនៅលើភ្នំគីលបោ។+ ខ្ញុំឃើញសុលកំពុងទប់ខ្លួននឹងលំពែង ហើយពួកអ្នកបររទេះចម្បាំង និងពួកទាហានសេះបានដេញតាមគាត់ជិតទាន់។+ ៧ ពេលសុលងាកមកឃើញខ្ញុំ គាត់ហៅខ្ញុំ ហើយខ្ញុំឆ្លើយថា៖ ‹បាទ លោកម្ចាស់!›។ ៨ គាត់សួរខ្ញុំថា៖ ‹តើអ្នកជានរណា?›។ ខ្ញុំឆ្លើយថា៖ ‹ខ្ញុំជាជនជាតិអាម៉ាលេក›។+ ៩ រួចគាត់និយាយថា៖ ‹សូមមកជិតខ្ញុំ ហើយសម្លាប់ខ្ញុំទៅ ព្រោះខ្ញុំឈឺចុកចាប់ពើតផ្សាខ្លាំងណាស់។ ខ្ញុំជិតស្លាប់ហើយ›។ ១០ ដូច្នេះ ខ្ញុំក៏ចូលទៅជិត ហើយសម្លាប់គាត់+ ដោយសារគាត់ត្រូវរបួសធ្ងន់ធ្ងរ ហើយខ្ញុំដឹងថាគាត់ច្បាស់ជាមិនរស់ទេ។ បន្ទាប់មក ខ្ញុំដោះមកុដនិងកងដៃរបស់គាត់ រួចយកមកជូនលោកម្ចាស់»។
១១ ពេលដាវីឌឮដូច្នោះ គាត់ហែកសម្លៀកបំពាក់របស់គាត់។ ឯពួកបុរសទាំងអស់ដែលនៅជាមួយនឹងគាត់ក៏ធ្វើដូចគាត់ដែរ។ ១២ ពួកគេស្រែកយំ ហើយតមអាហារ+រហូតដល់ល្ងាច ដោយសារសុល យ៉ូណាថាន រាស្ត្ររបស់ព្រះយេហូវ៉ា និងជនជាតិអ៊ីស្រាអែលជាច្រើន+បានត្រូវគេសម្លាប់។
១៣ ដាវីឌសួរយុវជននោះថា៖ «តើអ្នកជានរណា ហើយមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាជនជាតិអាម៉ាលេក ដែលមករស់នៅក្នុងស្រុកអ៊ីស្រាអែល»។ ១៤ ដាវីឌសួរគាត់ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃសម្លាប់អ្នកដែលព្រះយេហូវ៉ាបានរើសតាំង?»។+ ១៥ រួចដាវីឌហៅបុរសវ័យក្មេងម្នាក់មក ហើយបញ្ជាថា៖ «ចូរសម្លាប់គាត់ចោលភ្លាម!»។ បុរសនោះក៏សម្លាប់គាត់ចោល។+ ១៦ ដាវីឌនិយាយថា៖ «អ្នកស្លាប់ដោយសារតែកំហុសខ្លួនឯង* ព្រោះអ្នកបានបញ្ជាក់ដោយផ្ទាល់មាត់ថា អ្នកបានសម្លាប់អ្នកដែលព្រះយេហូវ៉ាបានរើសតាំង»។+
១៧ ក្រោយមក ដាវីឌទួញទំនួញថ្ងួចថ្ងូរ*អំពីសុល និងអំពីយ៉ូណាថានដែលជាកូនប្រុសរបស់សុល។+ ១៨ ដាវីឌថែមទាំងបញ្ជាឲ្យគេបង្រៀនបណ្ដាជនយូដាឲ្យចេះទួញទំនួញថ្ងួចថ្ងូរនេះ ហៅថា«កំណាព្យនៃធ្នូ»។ ទំនួញនេះបានត្រូវកត់ទុកក្នុងសៀវភៅយ៉ាសា ដូចតទៅ៖+
១៩ «ឱអ៊ីស្រាអែលអើយ មនុស្សដ៏រុងរឿងបានត្រូវគេសម្លាប់នៅលើទីខ្ពស់របស់អ្នក។+
បុរសអង់អាចក្លាហានបានស្លាប់ទៅហើយ!
២០ កុំប្រាប់រឿងនេះដល់ក្រុងកាថ+
កុំប្រកាសប្រាប់ដល់ក្រុងអាសកាឡូន
ក្រែងលោកូនស្រីពួកភីលីស្ទីននាំគ្នាអរសប្បាយ
ក្រែងលោកូនស្រីជនជាតិដទៃ*នាំគ្នាត្រេកអរ។
២១ ឱភ្នំគីលបោអើយ!+
សូមកុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់លើអ្នកឲ្យសោះ
ហើយកុំឲ្យស្រែចម្ការនៅភ្នំនោះបង្កើតភោគផលដែលអាចជូនព្រះបានឡើយ+
ព្រោះនៅទីនោះខែលរបស់មនុស្សខ្លាំងក្លាបានត្រូវធ្វើឲ្យស្មោកគ្រោក
ហើយខែលរបស់សុលលែងបានត្រូវចាក់ប្រេងទៀត។
២២ ដរាបណាមិនបានបង្ហូរឈាម ហើយចាក់ខ្លាញ់របស់ពួកសត្រូវខ្លាំងពូកែទេ
ដរាបនោះធ្នូរបស់យ៉ូណាថាននិងដាវរបស់សុល
មិនត្រឡប់មកវិញដោយគ្មានជ័យជម្នះឡើយ។+
២៣ កាលដែលនៅរស់ សុលនិងយ៉ូណាថាន+ជាមនុស្សគួរឲ្យស្រឡាញ់រាប់អាន
កាលដែលពួកគាត់ស្លាប់ ក៏ស្លាប់ជាមួយគ្នាដែរ។+
២៤ ឱពួកកូនស្រីជនជាតិអ៊ីស្រាអែលអើយ! ចូរយំស្ដាយស្រណោះសុលចុះ
ព្រោះលោកផ្ដល់ឲ្យនាងនូវសម្លៀកបំពាក់ក្រហមឆ្អៅនិងគ្រឿងលម្អយ៉ាងប្រណីត
ថែមទាំងបំពាក់គ្រឿងអលង្ការមាសលើសម្លៀកបំពាក់របស់នាងផង។
២៥ ឱបុរសដ៏ក្លាហានអើយ អ្នកស្លាប់ក្នុងចម្បាំងហើយ!
យ៉ូណាថានស្លាប់នៅលើទីខ្ពស់របស់នាង!+
២៦ ឱយ៉ូណាថានបងប្រុសរបស់ខ្ញុំអើយ! ខ្ញុំកើតទុក្ខក្រៀមក្រំអាល័យបង
ខ្ញុំស្រឡាញ់បងខ្លាំងណាស់។+
សេចក្ដីស្រឡាញ់របស់បង វិសេសជាងសេចក្ដីស្រឡាញ់របស់ស្ត្រីទៅទៀត។+
២៧ បុរសអង់អាចក្លាហានបានស្លាប់ទៅហើយ
ឯគ្រឿងចម្បាំងក៏បានវិនាសទៅដែរ!»។
២ ក្រោយមក ដាវីឌបានសួរព្រះយេហូវ៉ា+ថា៖ «តើខ្ញុំគួរទៅក្រុងណាមួយរបស់ស្រុកយូដាឬទេ?»។ ព្រះយេហូវ៉ាឆ្លើយទៅគាត់ថា៖ «ចូរទៅចុះ!»។ ដាវីឌសួរលោកទៀតថា៖ «តើខ្ញុំគួរទៅក្រុងមួយណា?»។ លោកឆ្លើយថា៖ «ចូរទៅក្រុងហេប្រុន»។+ ២ ដូច្នេះ ដាវីឌទៅក្រុងនោះជាមួយនឹងប្រពន្ធទាំងពីររបស់គាត់ គឺអាហ៊ីណោម+ជាអ្នកក្រុងយេសរៀល និងអាប៊ីកែល+ជាអ្នកក្រុងកើមែល ដែលធ្លាប់ជាប្រពន្ធរបស់ណាបាល។ ៣ ដាវីឌក៏នាំពួកបុរសដែលនៅជាមួយនឹងគាត់+ និងក្រុមគ្រួសាររបស់ពួកគេទៅជាមួយដែរ។ រួចមក ពួកគេរស់នៅក្រុងផ្សេងៗដែលនៅជុំវិញក្រុងហេប្រុន។ ៤ ក្រោយមក ពួកបុរសដែលជាតំណាងកុលសម្ព័ន្ធយូដាបានមកជួបដាវីឌនៅទីនោះ ហើយពួកគេតែងតាំងគាត់ជាស្ដេចគ្រប់គ្រងលើកុលសម្ព័ន្ធយូដា។+
ពួកគេប្រាប់ដាវីឌថា៖ «ពួកបុរសដែលជាតំណាងក្រុងយ៉ាបេសគីលាតបានបញ្ចុះសពសុល»។ ៥ ដូច្នេះ ដាវីឌចាត់អ្នកនាំពាក្យឲ្យទៅប្រាប់ពួកបុរសជាតំណាងក្រុងយ៉ាបេសគីលាតថា៖ «សូមព្រះយេហូវ៉ាឲ្យពរអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះសុលជាម្ចាស់របស់អ្នករាល់គ្នា ដោយបញ្ចុះសពគាត់។+ ៦ សូមព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នករាល់គ្នារហូតតទៅ។ ខ្ញុំក៏នឹងបង្ហាញសេចក្ដីសប្បុរសដល់អ្នករាល់គ្នាដែរ ដោយសារអ្នករាល់គ្នាបានធ្វើដូច្នោះ។+ ៧ ចូរអ្នករាល់គ្នារឹងមាំនិងក្លាហានឡើង ព្រោះសុលជាម្ចាស់របស់អ្នករាល់គ្នាបានស្លាប់ហើយ។ ឯកុលសម្ព័ន្ធយូដា ពួកគេបានតែងតាំងខ្ញុំជាស្ដេចគ្រប់គ្រងលើពួកគេ»។
៨ ប៉ុន្តែ អាប់ណឺ+ជាមេទ័ពរបស់សុលនិងជាកូនប្រុសណឺ គាត់បាននាំអ៊ីសបូសែត+ជាកូនប្រុសសុលឆ្លងទៅក្រុងម៉ាហាណែម+ ៩ ហើយគាត់តែងតាំងអ៊ីសបូសែតឲ្យធ្វើជាស្ដេចគ្រប់គ្រងលើស្រុកគីលាត+ ជនជាតិអេសឺ តំបន់យេសរៀល+ កូនចៅអេប្រាអ៊ីម+ កូនចៅបេនយ៉ាមីន និងស្រុកអ៊ីស្រាអែលទាំងមូល។ ១០ ពេលអ៊ីសបូសែតកូនប្រុសសុលចាប់ផ្ដើមគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល អ៊ីសបូសែតមានអាយុ៤០ឆ្នាំ ហើយគាត់បានគ្រងរាជ្យអស់រយៈពេល២ឆ្នាំ។ ចំណែកកុលសម្ព័ន្ធយូដាវិញ ពួកគេគាំទ្រដាវីឌ។+ ១១ ដាវីឌគ្រប់គ្រងជាស្ដេចលើកុលសម្ព័ន្ធយូដា អស់រយៈពេល៧ឆ្នាំ៦ខែនៅក្រុងហេប្រុន។+
១២ ក្រោយមក អាប់ណឺជាកូនប្រុសណឺ និងអ្នកបម្រើជាច្រើនរបស់អ៊ីសបូសែតជាកូនប្រុសសុល បានធ្វើដំណើរចេញពីក្រុងម៉ាហាណែម+ទៅក្រុងគីបៀន។+ ១៣ រីឯយ៉ូអាប់+ជាកូនប្រុសសេរូយ៉ា+ និងអ្នកបម្រើជាច្រើនរបស់ដាវីឌ ពួកគេធ្វើដំណើរទៅស្រះទឹកនៅក្នុងទឹកដីក្រុងគីបៀន ហើយក្រុមទាំងពីរបានជួបគ្នានៅទីនោះ។ ក្រុមយ៉ូអាប់អង្គុយនៅម្ខាងស្រះទឹក ហើយក្រុមអាប់ណឺអង្គុយនៅម្ខាងទៀត។ ១៤ នៅទីបំផុត អាប់ណឺនិយាយទៅយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើងប្រយុទ្ធគ្នានៅចំពោះមុខយើងទៅ»។ យ៉ូអាប់ឆ្លើយថា៖ «ចូរឲ្យពួកគេប្រយុទ្ធគ្នាចុះ»។ ១៥ ដូច្នេះ យុវជនទាំងនោះបានឆ្លងទៅដើម្បីប្រយុទ្ធគ្នា គឺ១២នាក់ជាកូនចៅបេនយ៉ាមីនពីក្រុមអ៊ីសបូសែត និង១២នាក់ពីក្រុមអ្នកបម្រើរបស់ដាវីឌ។ ១៦ ពួកគេចាប់ក្បាលគ្នា ហើយដកដាវចាក់គ្នាត្រង់ចំហៀងពោះ រួចក៏ដួលស្លាប់ព្រមគ្នាទៅ។ ម្ល៉ោះហើយ គេហៅកន្លែងដែលនៅក្នុងទឹកដីក្រុងគីបៀននោះថា ហេលកាតហាស៊ូរីម។
១៧ នៅថ្ងៃនោះ ការប្រយុទ្ធគ្នាកាន់តែស្វិតស្វាញ ហើយនៅទីបំផុត អាប់ណឺនិងពួកបុរសខាងអ៊ីស្រាអែលបានចាញ់អ្នកបម្រើរបស់ដាវីឌ។ ១៨ កូនប្រុសបីនាក់របស់សេរូយ៉ា+ដែលនៅទីនោះ គឺយ៉ូអាប់+ អាប៊ីសាយ+ និងអាសាអែល។+ ឯអាសាអែល គាត់រត់លឿនដូចជាសត្វប្រើស។ ១៩ អាសាអែលដេញតាមអាប់ណឺយ៉ាងប្រកិត មិនព្រមឈប់ឡើយ។ ២០ អាប់ណឺងាកក្រោយ ហើយស្រែកសួរថា៖ «តើអ្នកជាអាសាអែលមែនទេ?»។ អាសាអែលឆ្លើយថា៖ «មែនហើយ គឺខ្ញុំ»។ ២១ រួចអាប់ណឺនិយាយថា៖ «ឈប់ដេញតាមខ្ញុំ ចូរដេញតាមយុវជនណាម្នាក់វិញទៅ ហើយដោះយកគ្រឿងសឹកពីគាត់ចុះ»។ ប៉ុន្តែ អាសាអែលមិនព្រមឈប់ដេញតាមអាប់ណឺទេ។ ២២ អាប់ណឺនិយាយទៅអាសាអែលម្ដងទៀតថា៖ «ឈប់ដេញតាមខ្ញុំទៀតទៅ! តើចង់ឲ្យខ្ញុំសម្លាប់អ្នកឬ? បើខ្ញុំសម្លាប់អ្នក ខ្ញុំនិងយ៉ូអាប់បងរបស់អ្នកមុខជាមើលមុខគ្នាមិនចំទេ»។ ២៣ ប៉ុន្តែ អាសាអែលមិនព្រមឈប់ដេញតាមឡើយ។ អាប់ណឺក៏យកដងលំពែងចាក់ពោះអាសាអែល+ធ្លុះខ្នង ហើយគាត់ដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលទៅដល់កន្លែងគាត់ដួលស្លាប់ តែងតែឈប់មើល។
២៤ បន្ទាប់មក យ៉ូអាប់និងអាប៊ីសាយក៏ដេញតាមអាប់ណឺ។ កាលដែលថ្ងៃកំពុងលិច ពួកគេទៅដល់ទួលអាំម៉ា ដែលនៅទល់មុខគីយ៉ា តាមផ្លូវទៅតំបន់ស្ងាត់ជ្រងំជិតក្រុងគីបៀន។ ២៥ រីឯកូនចៅបេនយ៉ាមីនវិញ ពួកគេប្រមូលគ្នា ហើយមកឈរពីក្រោយអាប់ណឺនៅលើទួលមួយ។ ២៦ រួចមក អាប់ណឺស្រែកសួរយ៉ូអាប់ថា៖ «តើយើងត្រូវប្រយុទ្ធគ្នារហូតឬ? បើប្រយុទ្ធគ្នាទៀត ចុងក្រោយមានតែភាពខ្លោចផ្សាប៉ុណ្ណោះ។ តើដល់ពេលណាទើបអ្នកប្រាប់មនុស្សរបស់អ្នកឲ្យឈប់ដេញតាមជនរួមជាតិរបស់ពួកគេ?»។ ២៧ យ៉ូអាប់ឆ្លើយវិញថា៖ «ខ្ញុំសូមស្បថដោយនូវនាមព្រះដ៏មានជីវិតរស់នៅថា បើអ្នកមិនបាននិយាយដូច្នេះទេ មនុស្សរបស់ខ្ញុំនឹងដេញតាមជនរួមជាតិរបស់ពួកគេរហូតដល់ព្រឹកស្អែកជាមិនខាន»។ ២៨ យ៉ូអាប់ក៏ផ្លុំស្នែង រួចមនុស្សរបស់គាត់ឈប់ដេញតាមពួកបុរសខាងអ៊ីស្រាអែល ហើយការប្រយុទ្ធគ្នាក៏បញ្ចប់ទៅ។
២៩ អាប់ណឺនិងមនុស្សរបស់គាត់ធ្វើដំណើរកាត់តំបន់អារ៉ាបា+ពេញមួយយប់ ហើយពួកគេឆ្លងទន្លេយ៉ូដាន់ រួចកាត់តាមជ្រលង*រហូតទៅដល់ក្រុងម៉ាហាណែម។+ ៣០ ក្រោយពីយ៉ូអាប់ត្រឡប់មកពីដេញតាមអាប់ណឺវិញ គាត់ក៏ប្រមូលមនុស្សរបស់គាត់ឲ្យមកជួបជុំគ្នា ហើយឃើញថាបាត់អ្នកបម្រើរបស់ដាវីឌអស់១៩នាក់ ព្រមទាំងអាសាអែល។ ៣១ ប៉ុន្តែ អ្នកបម្រើរបស់ដាវីឌបានច្បាំងឈ្នះកូនចៅបេនយ៉ាមីននិងមនុស្សរបស់អាប់ណឺ ហើយសម្លាប់អ្នកទាំងនោះអស់ចំនួន៣៦០នាក់។ ៣២ ពួកគេយកសពអាសាអែល+ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលស្ថិតនៅក្រុងបេថ្លេហិម។+ ក្រោយមក យ៉ូអាប់និងមនុស្សរបស់គាត់ធ្វើដំណើរពេញមួយយប់ ហើយពួកគេទៅដល់ក្រុងហេប្រុន+ពេលថ្ងៃរះ។
៣ ក្រុមគ្រួសាររបស់សុលនិងក្រុមគ្រួសាររបស់ដាវីឌ ច្បាំងគ្នាឥតស្រាកស្រាន្ត។ ដាវីឌកាន់តែខ្លាំងឡើងឥតឈប់+ ចំណែកក្រុមគ្រួសាររបស់សុលកាន់តែចុះខ្សោយ។+
២ នៅអំឡុងពេលនោះ ដាវីឌមានកូនប្រុសជាច្រើននៅក្រុងហេប្រុន។+ កូនប្រុសទី១ឈ្មោះអាំណូន+ មានម្ដាយឈ្មោះអាហ៊ីណោម+ជាអ្នកក្រុងយេសរៀល។ ៣ កូនប្រុសទី២ឈ្មោះគីលាប មានម្ដាយឈ្មោះអាប៊ីកែល+ជាអ្នកក្រុងកើមែលដែលធ្លាប់ជាប្រពន្ធរបស់ណាបាល។ កូនប្រុសទី៣ឈ្មោះអាប់សាឡំ+ មានម្ដាយឈ្មោះម៉ាអាកាជាកូនស្រីរបស់តាល់ម៉ាយ+ស្ដេចស្រុកកេសឺ។ ៤ កូនប្រុសទី៤ឈ្មោះអាដូនីយ៉ា+ មានម្ដាយឈ្មោះហាគីត និងកូនប្រុសទី៥ឈ្មោះសេផាធា មានម្ដាយឈ្មោះអាប៊ីថុល។ ៥ កូនប្រុសទី៦ឈ្មោះអ៊ីតរៀម មានម្ដាយឈ្មោះអេកឡា។ កូនប្រុសទាំងនេះរបស់ដាវីឌកើតនៅក្រុងហេប្រុន។
៦ ក្នុងអំឡុងសង្គ្រាមឥតឈប់រវាងក្រុមគ្រួសាររបស់សុលនិងក្រុមគ្រួសាររបស់ដាវីឌ នោះអាប់ណឺ+មានអំណាចកាន់តែខ្លាំងឡើងក្នុងក្រុមគ្រួសាររបស់សុល។ ៧ សុលមានប្រពន្ធបន្ទាប់ឈ្មោះរីសផា+ ជាកូនស្រីរបស់អេយ៉ា។ ក្រោយមក អ៊ីសបូសែត+និយាយទៅអាប់ណឺថា៖ «ហេតុអ្វីបានជាអ្នករួមដំណេកជាមួយនឹងប្រពន្ធឪពុកខ្ញុំ?»។+ ៨ ពេលអាប់ណឺឮដូច្នោះ គាត់ក្ដៅឆួលជាខ្លាំង ហើយនិយាយទៅអ៊ីសបូសែតថា៖ «តើខ្ញុំជាឆ្កែពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះក្រុមគ្រួសារសុលដែលជាឪពុករបស់អ្នក និងបងប្អូនញាតិមិត្តរបស់សុល។ ខ្ញុំមិនបានក្បត់អ្នក ដោយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ដាវីឌទេ។ ប៉ុន្តែនៅថ្ងៃនេះ អ្នកបែរជាហៅខ្ញុំមកចោទសួរ ព្រោះតែរឿងស្ត្រីទៅវិញ។ ៩ សូមព្រះដាក់ទោសខ្ញុំឲ្យធ្ងន់ចុះ បើខ្ញុំមិនគាំទ្រដាវីឌដូចដែលព្រះយេហូវ៉ាបានស្បថនឹងគាត់ថា+ ១០ លោកនឹងផ្ទេររាជាណាចក្រពីក្រុមគ្រួសាររបស់សុលទៅឲ្យដាវីឌ ដើម្បីឲ្យគាត់ធ្វើជាស្ដេចគ្រប់គ្រងលើពួកអ៊ីស្រាអែលនិងពួកយូដា ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា»។+ ១១ ពេលអ៊ីសបូសែតឮដូច្នោះ គាត់មិនហ៊ាននិយាយតទៅទៀតទេ ព្រោះគាត់ខ្លាចអាប់ណឺ។+
១២ អាប់ណឺប្រញាប់ចាត់អ្នកនាំពាក្យឲ្យទៅប្រាប់ដាវីឌថា៖ «តើទឹកដីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកណា?»។ គាត់ឲ្យអ្នកនាំពាក្យនោះប្រាប់ថែមទៀតថា៖ «សូមធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ នោះខ្ញុំនឹងគាំទ្រលោក ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីប្រគល់ស្រុកអ៊ីស្រាអែលទាំងមូលឲ្យទៅលោក»។+ ១៣ ដាវីឌតបទៅវិញថា៖ «ល្អ! ខ្ញុំយល់ព្រមធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នក លុះត្រាតែអ្នកនាំមីកាល+កូនស្រីរបស់សុលមកឲ្យខ្ញុំសិន។ បើមិនដូច្នេះទេ កុំមកជួបមុខខ្ញុំឲ្យសោះ»។ ១៤ រួចមក ដាវីឌចាត់អ្នកនាំពាក្យឲ្យទៅប្រាប់អ៊ីសបូសែត+កូនប្រុសរបស់សុលថា៖ «ចូរឲ្យមីកាលមកខ្ញុំវិញ គឺប្រពន្ធដែលខ្ញុំបានភ្ជាប់ពាក្យដោយជំនូនចុងស្បែករបស់ពួកភីលីស្ទីនចំនួន១០០»។+ ១៥ ដូច្នេះ អ៊ីសបូសែតបានចាត់គេឲ្យទៅយកមីកាលពីផាលធាលដែលជាប្ដី។ ផាលធាល+ជាកូនប្រុសរបស់ឡាអ៊ីស។ ១៦ ប្ដីរបស់នាងដើរតាមក្រោយនាងបណ្ដើរ យំបណ្ដើររហូតដល់ភូមិបាហ៊ូរីម។+ ពេលនោះអាប់ណឺប្រាប់គាត់ថា៖ «ចូរត្រឡប់ទៅវិញទៅ!»។ គាត់ក៏ត្រឡប់ទៅវិញ។
១៧ ដំណាលគ្នានោះដែរ អាប់ណឺបានឲ្យគេទៅប្រាប់បុរសចាស់ទុំនៃពួកអ៊ីស្រាអែលថា៖ «អស់មួយរយៈហើយដែលអ្នករាល់គ្នាចង់ឲ្យដាវីឌធ្វើជាស្ដេចរបស់អ្នករាល់គ្នា។ ១៨ ឥឡូវសូមធ្វើតាមបំណងចិត្តរបស់អ្នករាល់គ្នាចុះ ពីព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ទៅដាវីឌថា៖ ‹ខ្ញុំនឹងសង្គ្រោះអ៊ីស្រាអែលដែលជារាស្ត្ររបស់ខ្ញុំឲ្យរួចពីកណ្ដាប់ដៃពួកភីលីស្ទីន និងពីកណ្ដាប់ដៃសត្រូវទាំងអស់ តាមរយៈដាវីឌជាអ្នកបម្រើរបស់ខ្ញុំ›»។+ ១៩ បន្ទាប់មក អាប់ណឺបានទៅនិយាយជាមួយនឹងកុលសម្ព័ន្ធបេនយ៉ាមីន។+ រួចមក អាប់ណឺបានទៅក្រុងហេប្រុនដើម្បីនិយាយជាមួយនឹងដាវីឌតែពីរនាក់ អំពីអ្វីដែលពួកអ៊ីស្រាអែលនិងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូលបានយល់ព្រម។
២០ ពេលអាប់ណឺនិងបុរស២០នាក់ទៅជួបដាវីឌនៅក្រុងហេប្រុន ដាវីឌបានធ្វើពិធីជប់លៀងទទួលពួកគេ។ ២១ រួចមក អាប់ណឺនិយាយទៅដាវីឌថា៖ «សូមឲ្យខ្ញុំទៅប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យមកឯលោកម្ចាស់ដែលជាស្ដេចរបស់ខ្ញុំ ដើម្បីឲ្យពួកគេបានចុះកិច្ចព្រមព្រៀងជាមួយនឹងលោក។ រួចលោកនឹងទៅជាស្ដេចគ្រប់គ្រងលើអ្វីទាំងអស់ដែលលោកចង់បាន»។ ដូច្នេះ ដាវីឌបានជូនដំណើរអាប់ណឺ ហើយគាត់បានចេញទៅដោយសុខសាន្ត។
២២ ពេលនោះយ៉ូអាប់និងអ្នកបម្រើជាច្រើនរបស់ដាវីឌត្រឡប់មកពីវាយលុកសត្រូវវិញ។ ពួកគេបាននាំយកជ័យភណ្ឌច្រើនសន្ធឹកមកជាមួយ។ ប៉ុន្តែ ពេលនោះអាប់ណឺមិនបាននៅជាមួយនឹងដាវីឌក្នុងក្រុងហេប្រុនទេ ព្រោះដាវីឌបានឲ្យគាត់ត្រឡប់ទៅវិញដោយសុខសាន្ត។ ២៣ ពេលយ៉ូអាប់+និងទាហានទាំងអស់ដែលនៅជាមួយនឹងគាត់ត្រឡប់មកវិញ មានគេប្រាប់យ៉ូអាប់ថា៖ «អាប់ណឺ+កូនប្រុសរបស់ណឺ+បានមកជួបស្ដេច ហើយលោកបានឲ្យគាត់ទៅវិញដោយសុខសាន្ត»។ ២៤ ដូច្នេះ យ៉ូអាប់ចូលទៅជួបស្ដេច ហើយសួរថា៖ «ម្ដេចក៏លោកធ្វើយ៉ាងនេះ? ខ្ញុំឮថាអាប់ណឺបានមកជួបលោក។ ហេតុអ្វីបានជាលោកឲ្យគាត់ចេញទៅដោយសុវត្ថិភាព? ២៥ លោកស្គាល់អាប់ណឺកូនប្រុសរបស់ណឺស្រាប់ហើយ! គាត់មកទីនេះដើម្បីបញ្ឆោតលោក និងដើម្បីសង្កេតអំពីសកម្មភាពនិងកិច្ចការទាំងអស់របស់លោកតែប៉ុណ្ណោះ»។
២៦ លុះយ៉ូអាប់ចេញពីដាវីឌហើយ យ៉ូអាប់ក៏ចាត់ពួកអ្នកនាំពាក្យឲ្យទៅតាមអាប់ណឺ។ ពួកអ្នកនាំពាក្យបាននាំអាប់ណឺពីកន្លែងអណ្ដូងស៊ីរ៉ាត្រឡប់មកវិញ។ ប៉ុន្តែ ដាវីឌមិនបានដឹងថាយ៉ូអាប់ធ្វើដូច្នោះទេ។ ២៧ ពេលអាប់ណឺត្រឡប់មកក្រុងហេប្រុនវិញ+ យ៉ូអាប់បាននាំគាត់ទៅនិយាយគ្នាតែពីរនាក់នៅខាងក្នុងកំពែងក្រុង។ ពេលនោះយ៉ូអាប់ចាក់ពោះអាប់ណឺ ហើយគាត់ក៏ស្លាប់ទៅ។+ យ៉ូអាប់សម្លាប់អាប់ណឺដើម្បីសងសឹកឲ្យអាសាអែលដែលជាប្អូន។+ ២៨ ក្រោយពីដាវីឌឮអំពីរឿងនោះ គាត់និយាយថា៖ «ស្ដីអំពីការស្លាប់របស់អាប់ណឺកូនប្រុសរបស់ណឺ ខ្ញុំនិងរាជាណាចក្ររបស់ខ្ញុំគ្មានទោសចំពោះព្រះយេហូវ៉ាឡើយ។+ ២៩ សូមឲ្យទោសកំហុសនោះធ្លាក់ទៅលើយ៉ូអាប់+ និងក្រុមគ្រួសារទាំងអស់របស់ឪពុកគាត់។ សូមឲ្យក្រុមគ្រួសារយ៉ូអាប់តែងតែមានមនុស្សដែលកើតជំងឺហូរខ្ទុះតាមប្រដាប់ភេទ+ ឬកើតឃ្លង់+ ឬពិការ* ឬស្លាប់ដោយដាវ ឬគ្មានអាហារបរិភោគ!»។+ ៣០ យ៉ូអាប់និងអាប៊ីសាយ+ជាបង ពួកគេបានសម្លាប់អាប់ណឺ+ ដោយសារក្នុងពេលប្រយុទ្ធគ្នានៅទឹកដីក្រុងគីបៀន អាប់ណឺបានសម្លាប់អាសាអែលជាប្អូនរបស់ពួកគេ។+
៣១ រួចមក ដាវីឌនិយាយទៅយ៉ូអាប់និងបណ្ដាជនទាំងអស់ដែលនៅជាមួយនឹងគាត់ថា៖ «ចូរហែកអាវ រួចស្លៀកបាវ ហើយយំសោកនឹងអាប់ណឺ»។ ស្ដេចដាវីឌដើរពីក្រោយក្ដារមឈូសរបស់អាប់ណឺ។ ៣២ រួចគេបានបញ្ចុះសពអាប់ណឺនៅក្រុងហេប្រុន។ ស្ដេចទ្រហោយំនៅទីបញ្ចុះសពអាប់ណឺ ហើយបណ្ដាជនទាំងអស់ក៏យំដែរ។ ៣៣ ស្ដេចទួញទំនួញអំពីអាប់ណឺដូចតទៅ៖
«ហេតុអ្វីអាប់ណឺស្លាប់ដោយគ្មានកិត្តិយសដូច្នេះ?
៣៤ ដៃរបស់អ្នកមិនជាប់ចំណង
ហើយជើងរបស់អ្នកក៏មិនជាប់ខ្នោះដែរ។
អ្នកស្លាប់ដូចមនុស្សដែលឧក្រិដ្ឋជនបានសម្លាប់»។+
ពេលបណ្ដាជនទាំងអស់ឮដូច្នោះ ពួកគេយំសោកម្ដងទៀត។
៣៥ ក្រោយមក បណ្ដាជនទាំងអស់បានយកអាហារ*មកឲ្យដាវីឌបរិភោគ កាលដែលនៅភ្លឺនៅឡើយ។ ប៉ុន្តែ ដាវីឌបានស្បថថា៖ «បើខ្ញុំបរិភោគអាហារសូម្បីតែបន្តិចមុនថ្ងៃលិច នោះសូមឲ្យព្រះដាក់ទោសខ្ញុំឲ្យធ្ងន់ចុះ!»។+ ៣៦ ពេលបណ្ដាជនទាំងអស់ឃើញទង្វើទាំងប៉ុន្មានរបស់ស្ដេចដាវីឌ ពួកគេពេញចិត្តគាត់ ដូចដែលពួកគេពេញចិត្តកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើកន្លងមក។ ៣៧ ដូច្នេះ នៅថ្ងៃនោះ បណ្ដាជនទាំងនោះនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់ជឿជាក់ថា ស្ដេចមិនបានបញ្ជាគេឲ្យសម្លាប់អាប់ណឺកូនប្រុសរបស់ណឺទេ។+ ៣៨ ស្ដេចនិយាយទៅកាន់ពួកអ្នកបម្រើថា៖ «អ្នករាល់គ្នាដឹងហើយថា នៅថ្ងៃនេះយើងបានបាត់បង់មេទ័ពដែលជាមនុស្សសំខាន់មួយរូបក្នុងស្រុកអ៊ីស្រាអែល។+ ៣៩ ទោះជាខ្ញុំបានត្រូវតែងតាំងជាស្ដេចក៏ដោយ+ តែសព្វថ្ងៃនេះខ្ញុំមិនសូវមានអំណាចទេ* ហើយកូនប្រុសៗរបស់សេរូយ៉ា+ ពួកគេសាហាវឃោរឃៅណាស់។+ ដូច្នេះ សូមព្រះយេហូវ៉ាដាក់ទោសពួកគេ តាមអំពើអាក្រក់របស់ពួកគេចុះ»។+
៤ ពេលដែលអ៊ីសបូសែត+កូនប្រុសសុលឮថាអាប់ណឺស្លាប់នៅក្រុងហេប្រុន+ គាត់លែងមានកម្លាំងចិត្តនិងចិត្តក្លាហានទៀត ហើយជនជាតិអ៊ីស្រាអែលទាំងអស់ក៏ព្រួយបារម្ភដែរ។ ២ នៅគ្រានោះមានបុរសពីរនាក់ឈ្មោះបាអាណានិងរេកាប ដែលជាមេនៃក្រុមកងពលវាយលុករបស់កូនប្រុសសុល។ ពួកគេជាកូនប្រុសរបស់រីម៉ូន ដែលជាអ្នកក្រុងបៀរ៉ូតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន (ក្រុងបៀរ៉ូត+ធ្លាប់បានត្រូវរាប់បញ្ចូលក្នុងទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន។ ៣ អ្នកក្រុងបៀរ៉ូតបានភៀសខ្លួនទៅគីថែម+ ហើយពួកគេបានអាស្រ័យនៅទីនោះជាជនបរទេសរហូតមកដល់សព្វថ្ងៃនេះ)។
៤ យ៉ូណាថានជាកូនប្រុសសុល+ គាត់មានកូនប្រុសម្នាក់ពិការជើងទាំងពីរ+ ឈ្មោះមេភីបូសែត។ កាលកូននោះអាយុប្រាំឆ្នាំ មានដំណឹងពីក្រុងយេសរៀល+ថាសុលនិងយ៉ូណាថានបានបាត់បង់ជីវិត។ ឮដូច្នោះ អ្នកបម្រើដែលមើលថែកូននោះ ក៏ពរកូននោះរត់ទាំងភ័យស្លុតយ៉ាងខ្លាំង។ ប៉ុន្តែ ពេលដែលគាត់កំពុងរត់ កូននោះក៏ធ្លាក់ពីដៃគាត់ ហើយពិការទៅ។+
៥ រេកាបនិងបាអាណាកូនប្រុសៗរបស់រីម៉ូនដែលជាអ្នកក្រុងបៀរ៉ូត បានចូលទៅក្នុងវិមានរបស់អ៊ីសបូសែតនាពេលថ្ងៃត្រង់ ពេលដែលគាត់កំពុងសម្រាក។ ៦ រេកាបនិងបាអាណា+ចូលទៅក្នុងវិមាននោះធ្វើដូចជាទៅយកស្រូវសាលី។ រួចមក ពួកគេដកកាំបិតចាក់ពោះអ៊ីសបូសែត ហើយរត់គេចខ្លួនទៅ។ ៧ មុនដំបូង ពេលពួកគេចូលទៅក្នុងវិមាន ពួកគេឃើញអ៊ីសបូសែតកំពុងសម្រាកលើគ្រែក្នុងបន្ទប់របស់គាត់។ រួចពួកគេក៏ដកកាំបិតចាក់សម្លាប់គាត់ ហើយកាត់ក្បាលរបស់គាត់។ បន្ទាប់មក ពួកគេយកក្បាលគាត់ ហើយធ្វើដំណើរពេញមួយយប់តាមផ្លូវទៅតំបន់អារ៉ាបា។ ៨ ពួកគេយកក្បាលអ៊ីសបូសែត+ទៅជូនស្ដេចដាវីឌនៅក្រុងហេប្រុន ហើយនិយាយថា៖ «ស្ដេចជាម្ចាស់របស់យើងខ្ញុំ នេះជាក្បាលអ៊ីសបូសែតកូនប្រុសរបស់សុល ជាសត្រូវ+ដែលតាមសម្លាប់លោក។*+ ថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកសុលនិងកូនចៅរបស់គាត់ជំនួសលោកហើយ»។
៩ ប៉ុន្តែ ដាវីឌឆ្លើយទៅរេកាបនិងបាអាណាកូនប្រុសៗរបស់រីម៉ូនថា៖ «ខ្ញុំសូមស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ និងជាអ្នកដែលសង្គ្រោះខ្ញុំពីទុក្ខលំបាកទាំងអស់ថា+ ១០ ពេលនៅឯក្រុងស៊ីកឡាក់ មានបុរសម្នាក់បាននាំដំណឹងមកប្រាប់ខ្ញុំថាសុលស្លាប់ហើយ+ គាត់គិតស្មានថានោះជាដំណឹងល្អសម្រាប់ខ្ញុំ តែខ្ញុំបានបញ្ជាគេឲ្យសម្លាប់គាត់។+ នោះហើយជារង្វាន់ដែលខ្ញុំបានឲ្យគាត់! ១១ បើខ្ញុំបានធ្វើដូច្នោះចំពោះគាត់ទៅហើយ ចុះទម្រាំតែមនុស្សទុច្ចរិតសម្លាប់មនុស្សសុចរិតដែលកំពុងដេកនៅលើគ្រែក្នុងផ្ទះ នោះខ្ញុំច្បាស់ជាឲ្យរង្វាន់ច្រើនជាងនោះទៅទៀត គឺអ្នកឯងទាំងពីរត្រូវទទួលទោសចំពោះការបង្ហូរឈាម ហើយត្រូវស្លាប់ឲ្យផុតពីផែនដីនេះ!»។+ ១២ រួចដាវីឌបញ្ជាពួកយុវជនឲ្យសម្លាប់បុរសទាំងពីរនោះ+ ហើយកាត់ដៃកាត់ជើងពួកគេ។ បន្ទាប់មក ពួកយុវជនយកសាកសពពួកគេទៅព្យួរ+ក្បែរស្រះទឹកនៅក្រុងហេប្រុន។ ប៉ុន្តែ ពួកគេយកក្បាលអ៊ីសបូសែតទៅបញ្ចុះក្នុងផ្នូររបស់អាប់ណឺនៅក្រុងហេប្រុន។
៥ ក្រោយមក កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលបានមកជួបដាវីឌនៅក្រុងហេប្រុន+ ហើយនិយាយថា៖ «មើល! យើងជាបងប្អូនរួមជាតិនឹងគ្នា។+ ២ កាលពីមុន លោកជាអ្នកនាំមុខទាហានអ៊ីស្រាអែលទៅសមរភូមិ ក្នុងពេលដែលសុលនៅជាស្ដេចរបស់យើង។+ ព្រះយេហូវ៉ាមានប្រសាសន៍ទៅលោកថា៖ ‹អ្នកនឹងឃ្វាលជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ ហើយអ្នកនឹងទៅជាអ្នកដឹកនាំពួកគេ›»។+ ៣ ដូច្នេះ បុរសចាស់ទុំទាំងអស់នៃជនជាតិអ៊ីស្រាអែលក៏មកជួបស្ដេចដាវីឌនៅក្រុងហេប្រុន ហើយស្ដេចបានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេ+នៅចំពោះមុខព្រះយេហូវ៉ា។ រួចមក ពួកគេតែងតាំងដាវីឌជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។+
៤ ពេលដាវីឌឡើងធ្វើជាស្ដេច គាត់មានអាយុ៣០ឆ្នាំ ហើយគាត់គ្រងរាជ្យអស់រយៈពេល៤០ឆ្នាំ។+ ៥ នៅក្រុងហេប្រុន គាត់គ្រប់គ្រងជាស្ដេចលើបណ្ដាជនយូដាអស់រយៈពេល៧ឆ្នាំ៦ខែ ហើយនៅក្រុងយេរូសាឡិម*+ គាត់គ្រប់គ្រងជាស្ដេចលើបណ្ដាជនអ៊ីស្រាអែលនិងបណ្ដាជនយូដាទាំងមូលអស់រយៈពេល៣៣ឆ្នាំ។ ៦ ស្ដេចនិងពួកបុរសរបស់គាត់ឡើងទៅច្បាំងនឹងពួកយេប៊ូស+ដែលតាំងលំនៅក្នុងក្រុងយេរូសាឡិម។ ពួកយេប៊ូសប្រមាថមើលងាយដាវីឌថា៖ «អ្នកគ្មានថ្ងៃមកជាន់ក្រុងនេះបានទេ! សូម្បីតែមនុស្សខ្វាក់និងមនុស្សខ្វិនក៏អាចបណ្ដេញអ្នកចេញបានដែរ»។ ពួកគេនិយាយដូច្នេះ ដោយសារពួកគេគិតថា៖ ‹ដាវីឌគ្មានថ្ងៃអាចចូលមកក្រុងនេះបានឡើយ›។+ ៧ ប៉ុន្តែ ដាវីឌបានចាប់យកបន្ទាយភ្នំស៊ីយ៉ូន ដែលក្រោយមកបានត្រូវហៅថាក្រុងដាវីឌ។+ ៨ ដូច្នេះនៅថ្ងៃនោះ ដាវីឌនិយាយថា៖ «អស់អ្នកដែលទៅវាយប្រហារពួកយេប៊ូស ត្រូវចូលទៅតាមលូទឹក ហើយសម្លាប់‹មនុស្សខ្វាក់និងមនុស្សខ្វិន›ដែលខ្ញុំស្អប់ខ្ពើម!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «មនុស្សខ្វាក់និងមនុស្សខ្វិនមិនអាចចូលមកកន្លែងនេះបានឡើយ»។ ៩ បន្ទាប់មក ដាវីឌទៅរស់នៅបន្ទាយភ្នំស៊ីយ៉ូន ដែលបានត្រូវហៅថា*ក្រុងដាវីឌ។ ដាវីឌចាប់ផ្ដើមសង់កំពែងនិងសង់អ្វីជាច្រើនទៀតនៅលើទួល*+និងនៅកន្លែងឯទៀតក្នុងក្រុងនោះ។+ ១០ ដាវីឌមានអំណាចកាន់តែខ្លាំងឡើង+ ហើយព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌នៅជាមួយនឹងគាត់។+
១១ ហ៊ីរ៉ាម+ជាស្ដេចស្រុកទីរ៉ុសបានចាត់ពួកអ្នកនាំពាក្យឲ្យទៅជួបដាវីឌ ដោយនាំយកឈើស៊ីដារ+ ជាងឈើ និងជាងថ្ម ហើយពួកគេចាប់ផ្ដើមសង់វិមានសម្រាប់ដាវីឌ។+ ១២ ដាវីឌបានដឹងថាព្រះយេហូវ៉ាជាអ្នកពង្រឹងការគ្រប់គ្រងរបស់គាត់លើជនជាតិអ៊ីស្រាអែល+ ហើយធ្វើឲ្យរាជាណាចក្ររបស់គាត់បានចម្រុងចម្រើន+ សម្រាប់ជាប្រយោជន៍ដល់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ព្រះ។+
១៣ ក្រោយពីដាវីឌចេញពីក្រុងហេប្រុនមករស់នៅក្រុងយេរូសាឡិម គាត់យកប្រពន្ធថែមទៀត ហើយក៏បានយកប្រពន្ធបន្ទាប់+ជាច្រើនដែរ។ ដូច្នេះ គាត់មានកូនប្រុសកូនស្រីកាន់តែច្រើន។+ ១៤ ឈ្មោះកូនៗរបស់ដាវីឌដែលបានកើតនៅក្រុងយេរូសាឡិមគឺ សាំមូអា សូបាប ណាថាន់+ សាឡូម៉ូន+ ១៥ អ៊ីបហា អេលីស៊ូ នេផេក យ៉ាភាអា ១៦ អេលីសាម៉ា អេលាដា និងអេលីផាលេត។
១៧ ពេលដែលពួកភីលីស្ទីនឮថាដាវីឌបានត្រូវតែងតាំងជាស្ដេចលើជនជាតិអ៊ីស្រាអែល+ ពួកទាហានភីលីស្ទីនទាំងអស់នាំគ្នាមកដើម្បីច្បាំងនឹងដាវីឌ។+ ពេលដាវីឌឮដូច្នោះ គាត់បានទៅលាក់ខ្លួន។+ ១៨ រួចមក ពួកភីលីស្ទីនចូលមកពង្រាយទ័ពពេញជ្រលងភ្នំ*រេផែម។+ ១៩ ដាវីឌសួរព្រះយេហូវ៉ា+ថា៖ «តើខ្ញុំគួរឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? ហើយតើលោកនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ខ្ញុំឬ?»។ ព្រះយេហូវ៉ាឆ្លើយទៅដាវីឌថា៖ «ចូរឡើងទៅចុះ ខ្ញុំប្រាកដជានឹងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃអ្នក»។+ ២០ ដូច្នេះ ដាវីឌឡើងទៅបាលពេរ៉ាស៊ីម ហើយគាត់សម្លាប់ពួកភីលីស្ទីននៅទីនោះ។ គាត់ពោលថា៖ «ព្រះយេហូវ៉ាបានចូលទៅបំផ្លាញសត្រូវ+ឲ្យពួកគេបាក់ទ័ពនៅពីមុខខ្ញុំដូចទឹកបាក់ទំនប់»។ ហេតុនេះ ដាវីឌដាក់ឈ្មោះកន្លែងនោះថា បាលពេរ៉ាស៊ីម។*+ ២១ ពួកភីលីស្ទីនបានបោះចោលរូបព្រះរបស់ពួកគេនៅទីនោះ ហើយដាវីឌនិងពួកបុរសរបស់គាត់ក៏ប្រមូលរូបព្រះទាំងនោះយកចេញទៅ។*
២២ ក្រោយមក ពួកភីលីស្ទីនឡើងមកពង្រាយទ័ពពេញជ្រលងភ្នំរេផែមម្ដងទៀត។+ ២៣ ដាវីឌសួរព្រះយេហូវ៉ា តែលើកនេះលោកប្រាប់ថា៖ «កុំទៅច្បាំងនឹងពួកគេពីមុខឡើយ តែចូរវាងពីក្រោយ ហើយវាយឆ្មក់ពួកគេនៅមុខព្រៃគុម្ពោតបេកាវិញ។ ២៤ ពេលដែលអ្នកឮសន្ធឹកជើងនៅព្រៃគុម្ពោតបេកា ចូរចេញទៅកុំនៅអែអង់ឲ្យសោះ ព្រោះព្រះយេហូវ៉ានឹងចេញមុនអ្នកដើម្បីវាយប្រហារកងទ័ពភីលីស្ទីន»។ ២៥ ដាវីឌធ្វើតាមដូចដែលព្រះយេហូវ៉ាបានបង្គាប់ ហើយគាត់បានសម្លាប់ពួកភីលីស្ទីន+ចាប់ពីក្រុងកេបា+ រហូតទៅដល់ក្រុងគីសឺ។+
៦ ម្ដងទៀត ដាវីឌប្រមូលទាហានឆ្នើមទាំងអស់ក្នុងចំណោមជនជាតិអ៊ីស្រាអែល បានចំនួន៣០.០០០នាក់។ ២ រួចមក ដាវីឌនិងទាហានទាំងអស់នោះចេញដំណើរទៅក្រុងបាលេយូដា ដើម្បីនាំយកហឹបនៃព្រះពិត+ត្រឡប់មកវិញ។ គឺនៅមុខហឹបនោះឯងដែលបណ្ដាជនសុំជំនួយពីព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌+ ដែលជាព្រះអង្គុយពីលើ*ចេរូប៊ីន។+ ៣ ក៏ប៉ុន្តែ ពួកគេដាក់ហឹបនៃព្រះពិតលើរទេះថ្មីមួយ+ ហើយដឹកចេញពីផ្ទះអាប៊ីណាដាប+ដែលនៅលើទួល។ អ៊ូសានិងអាហាយយ៉ូដែលជាកូនប្រុសៗរបស់អាប៊ីណាដាប ជាអ្នកនាំមុខរទេះថ្មីនោះ។
៤ ដូច្នេះ ពួកគេដឹកហឹបនៃព្រះពិតចេញពីផ្ទះអាប៊ីណាដាបដែលនៅលើទួល ហើយអាហាយយ៉ូដើរនាំមុខរទេះនោះ។ ៥ ដាវីឌនិងជនជាតិអ៊ីស្រាអែលទាំងអស់សប្បាយរីករាយនៅចំពោះមុខព្រះយេហូវ៉ា។ ពួកគេលេងឧបករណ៍ភ្លេងគ្រប់ប្រភេទដែលធ្វើពីឈើយូនីពើ ព្រមទាំងពិណ ស្គរ*+ ឆាប+ និងឧបករណ៍ភ្លេងជាច្រើនទៀត។+ ៦ ប៉ុន្តែ ពេលពួកគេមកដល់លានបញ្ជាន់ស្រូវណាកុន ស្រាប់តែអ៊ូសាលូកដៃទៅទប់ហឹបនៃព្រះពិត+ ដោយសារគោធ្វើឲ្យហឹបនោះផ្អៀងហៀបនឹងធ្លាក់។ ៧ ភ្លាមនោះព្រះយេហូវ៉ាមានសេចក្ដីក្រោធយ៉ាងខ្លាំងនឹងអ៊ូសា ហើយព្រះដ៏ពិតបានសម្លាប់គាត់+នៅជិតហឹបនោះ ដោយសារគាត់បំពានច្បាប់របស់លោកដោយឥតកោតក្រែង។+ ៨ ពេលនោះដាវីឌខឹង* ដោយសារព្រះយេហូវ៉ាបញ្ចេញកំហឹងទៅលើអ៊ូសា។ ក្រោយមក គេហៅកន្លែងនោះថាពេរេសអ៊ូសា*រហូតមកដល់សព្វថ្ងៃ។ ៩ នៅថ្ងៃនោះ ដាវីឌភ័យខ្លាចព្រះយេហូវ៉ា+ ហើយគាត់និយាយថា៖ «តើនឹងអាចយកហឹបនៃព្រះយេហូវ៉ាមកក្រុងរបស់ខ្ញុំដូចម្ដេចបាន?»។+ ១០ ដាវីឌមិនព្រមយកហឹបនៃព្រះយេហូវ៉ាមកក្រុងដាវីឌជាកន្លែងដែលគាត់រស់នៅទេ។+ ផ្ទុយទៅវិញ គាត់ឲ្យគេយកហឹបនោះទៅទុកនៅផ្ទះរបស់អូបិឌអេដំ+ជាអ្នកក្រុងកាថ។
១១ ហឹបនៃព្រះយេហូវ៉ាស្ថិតនៅផ្ទះរបស់អូបិឌអេដំជាអ្នកក្រុងកាថ អស់រយៈពេលបីខែ។ ព្រះយេហូវ៉ាបន្តឲ្យពរដល់អូបិឌអេដំ និងពួកអ្នកផ្ទះទាំងអស់របស់គាត់។+ ១២ ស្ដេចដាវីឌបានទទួលដំណឹងថា៖ «ព្រះយេហូវ៉ាឲ្យពរជាច្រើនដល់អ្នកផ្ទះរបស់អូបិឌអេដំ និងអ្វីទាំងអស់ដែលគាត់មាន ដោយសារហឹបនៃព្រះពិតនៅជាមួយនឹងគាត់»។ ដូច្នេះ ដាវីឌបានធ្វើដំណើរទៅផ្ទះអូបិឌអេដំ ហើយយកហឹបនៃព្រះពិតមកក្រុងដាវីឌវិញ ដោយចិត្តត្រេកអរក្រៃលែង។+ ១៣ ពេលអ្នកសែង+ហឹបនៃព្រះយេហូវ៉ា ដើរបាន៦ជំហាន នោះដាវីឌបានបូជាគោឈ្មោលមួយនិងសត្វធាត់មួយ។
១៤ ដាវីឌរាំនៅចំពោះមុខព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ដោយពាក់អាវអេផូឌ*ធ្វើពីក្រណាត់សាច់ល្អ។+ ១៥ ដាវីឌនិងជនជាតិអ៊ីស្រាអែលទាំងអស់ បាននាំយកហឹប+នៃព្រះយេហូវ៉ាមកទាំងស្រែកហ៊ោកញ្ជ្រៀវ+ និងផ្លុំស្នែងលាន់ឮរំពង។+ ១៦ ប៉ុន្តែ ពេលហឹបនៃព្រះយេហូវ៉ាបាននាំមកដល់ក្រុងដាវីឌ មីកាល+ដែលជាកូនស្រីរបស់សុលមើលតាមបង្អួច នាងឃើញស្ដេចដាវីឌកំពុងលោតរាំនៅចំពោះមុខព្រះយេហូវ៉ា។ នោះធ្វើឲ្យនាងចាប់ផ្ដើមមើលងាយគាត់ក្នុងចិត្ត។+ ១៧ ពេលពួកគេនាំយកហឹបនៃព្រះយេហូវ៉ាមកដល់ហើយ ពួកគេក៏ដាក់ហឹបនោះនៅក្នុងត្រសាលដែលដាវីឌបានរៀបចំទុកជាស្រេច។+ បន្ទាប់មក ដាវីឌបានជូនគ្រឿងបូជាដុត+ និងគ្រឿងបូជានៃមេត្រីភាព+នៅចំពោះមុខព្រះយេហូវ៉ា។+ ១៨ ពេលដាវីឌជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពរួចរាល់ហើយ គាត់បានឲ្យពរដល់បណ្ដាជនដោយនូវនាមព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ១៩ បន្ថែមទៅទៀត គាត់បានចែកនំប៉័ង នំលម៉ើ និងនំទំពាំងបាយជូរក្រៀមដល់បណ្ដាជនអ៊ីស្រាអែលគ្រប់រូបទាំងប្រុសទាំងស្រី ក្នុងមួយមុខម្នាក់មួយដុំៗ។ រួចមក ពួកគេទាំងអស់នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
២០ ពេលដាវីឌត្រឡប់មកវិមានវិញដើម្បីឲ្យពរក្រុមគ្រួសាររបស់គាត់ នោះមីកាល+កូនស្រីសុលក៏ចេញមកទទួលដាវីឌទាំងនិយាយថា៖ «ថ្ងៃនេះ ស្ដេចដ៏រុងរឿងនៃជនជាតិអ៊ីស្រាអែល បានរាំដោយឥតអៀនខ្មាសនៅចំពោះមុខពួកស្ត្រីដែលជាខ្ញុំបម្រើ ដូចជាមនុស្សល្ងីល្ងើដែលចង់បង្ហាញកេរ្តិ៍ខ្មាសរបស់ខ្លួន!»។+ ២១ ដាវីឌនិយាយទៅមីកាលវិញថា៖ «កាលដែលខ្ញុំលោតរាំសប្បាយគឺដើម្បីព្រះយេហូវ៉ា ជាព្រះដែលបានជ្រើសរើសខ្ញុំឲ្យដឹកនាំអ៊ីស្រាអែលដែលជារាស្ត្រព្រះយេហូវ៉ា ជំនួសឪពុកនាងនិងពូជពង្សទាំងអស់របស់ឪពុកនាង។+ ហេតុនេះ ខ្ញុំនឹងសប្បាយអបអរដើម្បីព្រះយេហូវ៉ា ២២ ហើយខ្ញុំនឹងបន្ទាបខ្លួនឲ្យអន់ជាងនេះទៅទៀត ក៏នឹងរាប់ខ្លួនថាជាមនុស្សមិនសំខាន់ដែរ។ ចំណែកឯពួកស្ត្រីជាខ្ញុំបម្រើដែលនាងលើកឡើងនោះ ពួកគេនឹងលើកសរសើរខ្ញុំវិញ»។ ២៣ ហេតុនោះហើយបានជាមីកាល+កូនស្រីរបស់សុល គ្មានកូនអស់មួយជីវិត។
៧ ក្រោយពីស្ដេចដាវីឌទៅរស់នៅក្នុងវិមាន+ ហើយព្រះយេហូវ៉ាឲ្យគាត់មានសេចក្ដីសុខក្សេមក្សាន្ត ដោយគ្មានការវាយប្រហារពីសត្រូវជិតខាងទាំងអស់ ២ នោះស្ដេចនិយាយទៅកាន់ណាថាន់+ដែលជាអ្នកប្រកាសទំនាយថា៖ «មើល! ខ្ញុំរស់នៅក្នុងវិមាននេះដែលធ្វើពីឈើស៊ីដារ។+ ប៉ុន្តែ ហឹបនៃព្រះពិតបែរជាស្ថិតនៅក្នុងត្រសាលដែលធ្វើពីក្រណាត់ទៅវិញ»។+ ៣ ណាថាន់ឆ្លើយទៅស្ដេចវិញថា៖ «សូមលោកធ្វើតាមចិត្តចុះ ព្រោះព្រះយេហូវ៉ានៅជាមួយនឹងលោកស្រាប់ហើយ»។+
៤ នៅយប់នោះឯង ព្រះយេហូវ៉ាមានប្រសាសន៍ទៅណាថាន់ថា៖ ៥ «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់ខ្ញុំថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «តើអ្នកគួរសង់វិហារមួយឲ្យខ្ញុំនៅឬ?+ ៦ តាំងពីខ្ញុំបានរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីបរហូតមកដល់ពេលនេះ ខ្ញុំមិនដែលនៅក្នុងវិហារឡើយ+ តែខ្ញុំធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយនៅតែក្នុងត្រសាលប៉ុណ្ណោះ។+ ៧ ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរជាមួយនឹងជនជាតិអ៊ីស្រាអែលទាំងអស់ ខ្ញុំបានជ្រើសរើសមេកុលសម្ព័ន្ធមួយឲ្យថែរក្សាជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។ ពេលនោះតើខ្ញុំធ្លាប់ប្រាប់មេកុលសម្ព័ន្ធណាមួយឲ្យសង់វិហារធ្វើពីឈើស៊ីដារឲ្យខ្ញុំឬទេ?»›។ ៨ ឥឡូវ ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់ខ្ញុំថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «ពេលអ្នកនៅជាគង្វាលចៀមនៅឡើយ+ ខ្ញុំបាននាំអ្នកមក ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់ខ្ញុំ។+ ៩ ខ្ញុំនឹងនៅជាមួយនឹងអ្នកគ្រប់កន្លែងដែលអ្នកទៅ+ ហើយខ្ញុំនឹងបំផ្លាញសត្រូវទាំងអស់ចេញពីមុខអ្នក។+ ខ្ញុំនឹងធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ+ ដូចពួកអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅផែនដី។ ១០ ខ្ញុំនឹងឲ្យស្រុកមួយដល់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ ហើយពួកគេនឹងរស់នៅទីនោះដោយសុខសាន្តគ្មានការភ័យខ្លាចឡើយ។ មនុស្សទុច្ចរិតនឹងមិនជិះជាន់ពួកគេដូចពីមុនទៀតឡើយ+ ១១ គឺតាំងពីគ្រាដែលខ្ញុំតែងតាំងឲ្យមានអ្នកសម្រេចក្ដី+លើជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំនឹងមិនឲ្យសត្រូវណាមករំខានអ្នកឡើយ។+
«‹«បន្ថែមទៅទៀត ព្រះយេហូវ៉ាបានប្រាប់អ្នកថាព្រះយេហូវ៉ានឹងឲ្យកូនចៅ*របស់អ្នកគ្រប់គ្រងជាស្ដេចតទៅ។+ ១២ ពេលអ្នកស្លាប់ទៅ+ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់អ្នក ខ្ញុំនឹងលើកកូនប្រុស*របស់អ្នកផ្ទាល់ឲ្យស្នងរាជ្យបន្តពីអ្នក ហើយខ្ញុំនឹងធ្វើឲ្យរាជាណាចក្ររបស់គាត់បានរឹងមាំ។+ ១៣ កូនប្រុសនោះនឹងសង់វិហារសម្រាប់នាមខ្ញុំ+ ហើយខ្ញុំនឹងពង្រឹងបល្ល័ង្កនៃរាជាណាចក្ររបស់គាត់ឲ្យនៅជាប់ជារៀងរហូត។+ ១៤ ខ្ញុំនឹងទៅជាឪពុកគាត់ ហើយគាត់នឹងទៅជាកូនប្រុសខ្ញុំ។+ ពេលគាត់ធ្វើខុស ខ្ញុំនឹងប្រដៅតម្រង់គាត់ ដូចមនុស្ស*ប្រើរំពាត់វាយប្រដៅកូន។+ ១៥ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំនឹងមិនត្រូវដកចេញពីគាត់ ដូចដែលខ្ញុំបានដកចេញពីសុល+ ជាអ្នកដែលខ្ញុំបានកម្ចាត់ចេញពីមុខអ្នកឡើយ។ ១៦ ពូជពង្សនិងរាជាណាចក្ររបស់អ្នកនឹងនៅជាប់ស្ថិតស្ថេរ ហើយបល្ល័ង្ករបស់អ្នកនឹងរឹងមាំជារៀងរហូត»›»។+
១៧ ណាថាន់ប្រាប់ដាវីឌនូវពាក្យទាំងអស់ និងអ្វីៗទាំងប៉ុន្មានដែលព្រះបានបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិត។+
១៨ រួចមក ស្ដេចដាវីឌចូលមកអង្គុយនៅចំពោះមុខព្រះយេហូវ៉ា ហើយនិយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត តើខ្ញុំជាអ្នកណា ហើយតើពូជពង្សរបស់ខ្ញុំជាអ្វីបានជាលោកប្រព្រឹត្តល្អខ្លាំងម្ល៉េះចំពោះខ្ញុំរហូតមកដល់ពេលនេះ?+ ១៩ មិនត្រឹមតែប៉ុណ្ណោះ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកថែមទាំងប្រាប់ថាពូជពង្សរបស់ខ្ញុំដែលជាអ្នកបម្រើលោក នឹងនៅជាប់ជារៀងរហូត។ គ្មានមនុស្សជាតិណាម្នាក់អាចបញ្ឈប់ការនោះមិនឲ្យកើតឡើងឡើយ។* ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកសន្យាដូច្នេះ ហាក់ដូចជាការល្អដែលលោកបានប្រព្រឹត្តចំពោះខ្ញុំរហូតមកដល់ពេលនេះ គឺតិចតួចណាស់សម្រាប់លោក។ ២០ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ខ្ញុំដែលជាអ្នកបម្រើរបស់លោកមិនដឹងថាត្រូវនិយាយអ្វីទៀតទេ ព្រោះលោកស្គាល់ខ្ញុំច្បាស់ហើយ។+ ២១ លោកបានធ្វើការអស្ចារ្យទាំងអស់នេះ ហើយបានបើកបង្ហាញឲ្យខ្ញុំជាអ្នកបម្រើរបស់លោកដឹង ដោយសារនោះជាបំណងប្រាថ្នានិងជាសេចក្ដីសន្យារបស់លោក។+ ២២ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត+ លោកពិតជាព្រះដ៏អស្ចារ្យណាស់ មានតែលោកប៉ុណ្ណោះដែលជាព្រះពិត គ្មានព្រះណាអាចប្រៀបផ្ទឹមនឹងលោកបានឡើយ។+ អ្វីៗទាំងអស់ដែលយើងបានឮ បញ្ជាក់យ៉ាងច្បាស់ថាមានតែលោកប៉ុណ្ណោះដែលជាព្រះពិត។+ ២៣ នៅផែនដី តើមានប្រជាជាតិណាដូចប្រជាជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់លោក?+ ព្រះបានរំដោះពួកគេឲ្យមកធ្វើជារាស្ត្ររបស់លោក។+ លោកបានធ្វើការអស្ចារ្យនិងការដ៏គួរឲ្យកោតខ្លាចជាច្រើនដើម្បីពួកគេ+ ហើយការទាំងនោះនាំឲ្យនាមរបស់លោកល្បីរន្ទឺ។+ លោកបានបណ្ដេញប្រជាជាតិទាំងឡាយ និងព្រះរបស់ពួកគេ ដើម្បីរាស្ត្រដែលលោកបានរំដោះចេញពីស្រុកអេហ្ស៊ីប។ ២៤ ឱព្រះយេហូវ៉ា លោកបានឲ្យជនជាតិអ៊ីស្រាអែលធ្វើជារាស្ត្ររបស់លោកជារៀងរហូត+ ហើយលោកបានទៅជាព្រះរបស់ពួកគេ។+
២៥ «ឱព្រះយេហូវ៉ា សូមលោកធ្វើតាមពាក្យដែលលោកបានសន្យានឹងខ្ញុំជាអ្នកបម្រើលោកនិងពូជពង្សរបស់ខ្ញុំរហូតតទៅផង។ សូមលោកធ្វើឲ្យសេចក្ដីសន្យារបស់លោកក្លាយទៅជាការពិត។+ ២៦ សូមឲ្យនាមរបស់លោកទទួលការសរសើរតម្កើងជារៀងរហូត+ ដើម្បីឲ្យមនុស្សអាចពោលថា‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែល›។ សូមឲ្យរាជ្យនៃពូជពង្សរបស់ខ្ញុំជាអ្នកបម្រើលោកបានរឹងមាំនៅចំពោះលោកផង។+ ២៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ជាព្រះនៃជនជាតិអ៊ីស្រាអែល លោកបានបើកបង្ហាញឲ្យខ្ញុំដឹងដោយមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងឲ្យពូជពង្សរបស់អ្នកធ្វើជាស្ដេចតទៅ›។+ ហេតុនេះហើយបានជាខ្ញុំជាអ្នកបម្រើលោកហ៊ានអធិដ្ឋានដូច្នេះទៅលោក។ ២៨ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកជាព្រះពិតតែមួយ ប្រសាសន៍របស់លោកជាសេចក្ដីពិត+ ហើយលោកបានសន្យាថានឹងផ្ដល់អ្វីដ៏ល្អទាំងនេះដល់ខ្ញុំជាអ្នកបម្រើលោក។ ២៩ ដូច្នេះ សូមលោកផ្ដល់ពរដល់ពូជពង្សរបស់ខ្ញុំ ហើយសូមឲ្យរាជ្យនៃពូជពង្សរបស់ខ្ញុំនៅជាប់ជារៀងរហូតនៅចំពោះមុខលោក។+ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត សូមលោកផ្ដល់ពរជានិច្ចដល់ពូជពង្សរបស់ខ្ញុំតាមសេចក្ដីសន្យារបស់លោកផង»។+
៨ មួយរយៈពេលក្រោយមក ដាវីឌបានវាយឈ្នះពួកភីលីស្ទីន+ ហើយត្រួតត្រាលើពួកគេ។+ ដាវីឌថែមទាំងចាប់យកទឹកដីមេថេអាំម៉ាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនទៀតផង។
២ ដាវីឌច្បាំងឈ្នះពួកម៉ូអាប់+ ហើយគាត់ឲ្យពួកគេដេកតម្រៀបគ្នាលើដី។ រួចមក គាត់យកខ្សែទៅវាស់២ភាគ៣ ហើយសម្លាប់ពួកគេចោល តែ១ភាគ៣គាត់ទុកឲ្យនៅរស់វិញ។+ ដូច្នេះ ពួកម៉ូអាប់បាននៅក្រោមចំណុះដាវីឌ ហើយពួកគេត្រូវនាំយកសួយអាករមកជូនគាត់។+
៣ ដាវីឌបានច្បាំងឈ្នះហាដាឌីសឺដែលជាកូនប្រុសរបស់រេហុបស្ដេចស្រុកសូបា+ ក្នុងពេលដែលហាដាឌីសឺធ្វើដំណើរទៅតំបន់ទន្លេអឺប្រាតដើម្បីពង្រឹងកម្លាំងកងទ័ពឡើងវិញ។+ ៤ ពេលនោះ ដាវីឌបានចាប់ខ្លួនទាហានសេះចំនួន១.៧០០នាក់ និងទាហានថ្មើរជើងចំនួន២០.០០០នាក់។ រួចដាវីឌកាត់សរសៃជើងរបស់សេះរទេះចម្បាំងទាំងអស់ ទុកតែសេះចំនួន១០០ក្បាលប៉ុណ្ណោះ។+
៥ ពេលពួកស៊ីរីនៃក្រុងដាម៉ាស់+មកជួយហាដាឌីសឺស្ដេចស្រុកសូបា នោះដាវីឌបានសម្លាប់ពួកស៊ីរីអស់ចំនួន២២.០០០នាក់។+ ៦ បន្ទាប់មក ដាវីឌបោះបន្ទាយកងទ័ពនៅក្រុងដាម៉ាស់ស្រុកស៊ីរី។ ពួកស៊ីរីក៏នៅក្រោមចំណុះដាវីឌ ហើយពួកគេត្រូវជូនសួយអាករដល់គាត់។ ព្រះយេហូវ៉ាជួយដាវីឌឲ្យបានជ័យជម្នះ*គ្រប់កន្លែងដែលគាត់ចេញទៅច្បាំង។+ ៧ ម្យ៉ាងទៀត ដាវីឌបានយកខែលមាសរាងមូលពីពួកអ្នកបម្រើរបស់ហាដាឌីសឺ រួចយកខែលទាំងនោះមកក្រុងយេរូសាឡិម។+ ៨ ស្ដេចដាវីឌបានយកស្ពាន់យ៉ាងសន្ធឹកសន្ធាប់ពីក្រុងបេថានិងក្រុងបេរ៉ូថា ដែលជាក្រុងរបស់ហាដាឌីសឺ។
៩ ស្ដេចថូអាយក្រុងហាម៉ាត+បានឮថា ដាវីឌបានច្បាំងឈ្នះទាហានទាំងអស់របស់ហាដាឌីសឺ។+ ១០ ដូច្នេះ ថូអាយបានចាត់យ៉ូរ៉ាមជាកូនប្រុសរបស់គាត់ ឲ្យទៅសួរសុខទុក្ខនិងអបអរសាទរចំពោះស្ដេចដាវីឌ ដោយសារដាវីឌបានច្បាំងឈ្នះហាដាឌីសឺ (ព្រោះហាដាឌីសឺច្បាំងនឹងថូអាយជាញឹកញាប់)។ ថូអាយក៏បានឲ្យកូនប្រុសនាំយកគ្រឿងប្រាក់ មាស និងស្ពាន់មកជូនដាវីឌផងដែរ។ ១១ ស្ដេចដាវីឌបានយកគ្រឿងទាំងនោះ ព្រមទាំងយកមាសនិងប្រាក់ដែលគាត់ប្រមូលពីប្រជាជាតិទាំងឡាយដែលនៅក្រោមចំណុះរបស់គាត់ មកជូនព្រះយេហូវ៉ា+ ១២ គឺពីពួកស៊ីរី ពួកម៉ូអាប់+ ពួកអាំម៉ូន ពួកភីលីស្ទីន+ ពួកអាម៉ាលេក+ និងជ័យភណ្ឌដែលគាត់បានយកពីហាដាឌីសឺ+កូនប្រុសរបស់រេហុបជាស្ដេចស្រុកសូបា។ ១៣ ម្យ៉ាងទៀត ពេលដាវីឌត្រឡប់មកពីសម្លាប់ពួកអេដំអស់ចំនួន១៨.០០០នាក់នៅជ្រលងភ្នំអំបិល នោះបានធ្វើឲ្យដាវីឌមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញថែមទៀត។+ ១៤ ដាវីឌបោះបន្ទាយកងទ័ពនៅស្រុកអេដំ។ គាត់បោះបន្ទាយទ័ពនៅពេញពាសក្នុងស្រុកនោះទាំងមូល។ ពួកអេដំទាំងអស់បាននៅក្រោមចំណុះដាវីឌ។+ ព្រះយេហូវ៉ាជួយដាវីឌឲ្យមានជ័យជម្នះ*នៅគ្រប់កន្លែងដែលគាត់ចេញទៅច្បាំង។+
១៥ ដាវីឌបន្តគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល+ ហើយគាត់គ្រប់គ្រងលើរាស្ត្រទាំងអស់របស់គាត់ ដោយសុចរិតនិងយុត្តិធម៌។+ ១៦ ចំណែកយ៉ូអាប់+ជាកូនប្រុសរបស់សេរូយ៉ា គាត់មានតំណែងជាមេបញ្ជាការកងទ័ព ហើយយេហូសាផាត+កូនប្រុសអាហាយលូត មានតំណែងជាអ្នកកត់ត្រា។ ១៧ សេដុក+កូនប្រុសអាហាយថូប និងអាហ៊ីម៉ាឡិចកូនប្រុសអាប៊ីយ៉ាថា មានតំណែងជាសង្ឃ ហើយសេរ៉ាយ៉ាមានតំណែងជាលេខាធិការ។ ១៨ បេនណាយ៉ា+កូនប្រុសយេហូយ៉ាដា មានតំណែងជាមេលើពួកកេរ៉ែតនិងពួកពេលេធីម+ ហើយកូនប្រុសៗរបស់ដាវីឌមានតំណែងជាមន្ត្រីជាន់ខ្ពស់។
៩ ក្រោយមក ដាវីឌសួរថា៖ «នៅក្នុងពូជពង្សសុល តើមានអ្នកណានៅរស់ឬទេ? ព្រោះខ្ញុំចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកនោះ ដូចខ្ញុំបានសន្យានឹងយ៉ូណាថាន»។+ ២ ក្នុងក្រុមគ្រួសារសុល មានអ្នកបម្រើម្នាក់ឈ្មោះសៀបា។+ ស្ដេចដាវីឌឲ្យគេទៅហៅគាត់មក ហើយស្ដេចសួរថា៖ «អ្នកឈ្មោះសៀបា មែនទេ?»។ គាត់តបថា៖ «បាទមែន លោកម្ចាស់»។ ៣ ស្ដេចសួរទៀតថា៖ «នៅក្នុងពូជពង្សសុល តើមានអ្នកណានៅរស់ឬទេ? ព្រោះខ្ញុំចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកនោះដូចព្រះដែរ»។ សៀបាឆ្លើយថា៖ «បាទ មានកូនប្រុសម្នាក់របស់យ៉ូណាថាន គាត់នៅរស់ ហើយពិការជើងទាំងពីរ»។+ ៤ ស្ដេចសួរថា៖ «ឥឡូវតើគាត់នៅឯណា?»។ សៀបាឆ្លើយទៅស្ដេចថា៖ «គាត់នៅឡូដេបា រស់នៅក្នុងផ្ទះម៉ាគា+ដែលជាកូនប្រុសអាំមីអែល»។
៥ ឮដូច្នោះ ស្ដេចដាវីឌប្រញាប់ចាត់គេឲ្យទៅឡូដេបា ដើម្បីនាំមេភីបូសែតពីផ្ទះរបស់ម៉ាគាដែលជាកូនប្រុសអាំមីអែល។ ៦ ពេលមេភីបូសែតកូនប្រុសយ៉ូណាថានដែលជាកូនប្រុសសុល បានចូលមកជួបដាវីឌ គាត់ក៏លំឱនកាយគោរពដាវីឌភ្លាម។ ដាវីឌសួរថា៖ «តើអ្នកជាមេភីបូសែតឬ?»។ គាត់ឆ្លើយថា៖ «បាទលោកម្ចាស់ គឺខ្ញុំនេះហើយ»។ ៧ ដាវីឌប្រាប់គាត់ថា៖ «កុំខ្លាចឡើយ! ខ្ញុំឲ្យគេនាំអ្នកមក ព្រោះខ្ញុំចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ចំពោះអ្នក ដូចខ្ញុំបានសន្យានឹងយ៉ូណាថានដែលជាឪពុករបស់អ្នក។ ខ្ញុំនឹងប្រគល់ទឹកដីទាំងអស់របស់សុលដែលជាជីតាអ្នកឲ្យដល់អ្នកវិញ ហើយអ្នកនឹងបរិភោគនៅតុជាមួយនឹងខ្ញុំរហូតទៅ»។+
៨ មេភីបូសែតក៏លំឱនកាយគោរពដាវីឌ ហើយនិយាយថា៖ «តើខ្ញុំជាអ្នកណាបានជាលោកយកចិត្តទុកដាក់ចំពោះខ្ញុំបែបនេះ? ខ្ញុំគ្រាន់តែជាឆ្កែងាប់មួយក្បាល+ប៉ុណ្ណោះ»។ ៩ ពេលនោះស្ដេចឲ្យគេទៅហៅសៀបាដែលជាអ្នកបម្រើរបស់សុលមក ហើយស្ដេចប្រាប់ថា៖ «ទ្រព្យទាំងប៉ុន្មានដែលជារបស់សុលនិងរបស់ពូជពង្សគាត់ ខ្ញុំប្រគល់ឲ្យមេភីបូសែតដែលជាចៅរបស់ម្ចាស់អ្នក។+ ១០ អ្នកនិងកូនប្រុសៗរបស់អ្នក ព្រមទាំងអ្នកបម្រើរបស់អ្នក ត្រូវភ្ជួររាស់ស្រែចម្ការឲ្យមេភីបូសែតដែលជាចៅរបស់ម្ចាស់អ្នក ហើយត្រូវប្រមូលផលដំណាំសម្រាប់ជាអាហារឲ្យអ្នកផ្ទះរបស់គាត់។ ប៉ុន្តែ មេភីបូសែតនឹងបរិភោគនៅតុជាមួយនឹងខ្ញុំរហូតទៅ»។+
សៀបាមានកូនប្រុស១៥នាក់ និងអ្នកបម្រើ២០នាក់។+ ១១ បន្ទាប់មក សៀបាឆ្លើយទៅស្ដេចថា៖ «ខ្ញុំជាអ្នកបម្រើនឹងធ្វើតាមបង្គាប់ទាំងអស់របស់ស្ដេចជាម្ចាស់»។ ចាប់ពីពេលនោះមក មេភីបូសែតបរិភោគនៅតុជាមួយនឹងដាវីឌ* ដូចកូនប្រុសរបស់ស្ដេចដែរ។ ១២ មេភីបូសែតមានកូនប្រុសតូចម្នាក់ឈ្មោះមីខា។+ ចំណែកពួកអ្នកដែលរស់នៅក្នុងផ្ទះសៀបា ពួកគេបានទៅជាអ្នកបម្រើរបស់មេភីបូសែត។ ១៣ មេភីបូសែតមករស់នៅក្រុងយេរូសាឡិម ហើយគាត់តែងតែបរិភោគនៅតុជាមួយនឹងស្ដេចជាប្រចាំ។+ មេភីបូសែតពិការជើងទាំងពីរ។+
១០ លុះក្រោយពីស្ដេចស្រុកអាំម៉ូន+ស្លាប់ កូនប្រុសគាត់ឈ្មោះហានុនបានឡើងស្នងរាជ្យបន្ត។+ ២ ពេលដាវីឌដឹងអំពីរឿងនោះ គាត់និយាយថា៖ «ខ្ញុំនឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះហានុន ដូចណាហាសឪពុករបស់គាត់បានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំដែរ»។ ដូច្នេះ ដាវីឌចាត់ពួកអ្នកបម្រើឲ្យទៅចូលរួមរំលែកទុក្ខហានុន។ ប៉ុន្តែ ពេលពួកអ្នកបម្រើដាវីឌទៅដល់ស្រុកអាំម៉ូន ៣ នោះពួកមេដឹកនាំស្រុកអាំម៉ូននិយាយទៅហានុនជាម្ចាស់របស់ពួកគេថា៖ «ការដែលដាវីឌចាត់គេឲ្យមកចូលរួមរំលែកទុក្ខលោក តើលោកជឿថាគាត់ពិតជាផ្ដល់កិត្តិយសឲ្យឪពុករបស់លោកមែនឬ? ច្បាស់ជាមិនមែនដូច្នោះទេ ដាវីឌឲ្យគេមកគឺដើម្បីសង្កេតមើលនិងយកការណ៍ពីក្រុងយើង ក្នុងបំណងផ្ដួលរំលំក្រុងរបស់យើងតែប៉ុណ្ណោះ»។ ៤ ដូច្នេះ ហានុនចាប់ពួកអ្នកបម្រើរបស់ដាវីឌ ហើយកោរពុកចង្កាពួកគេមួយចំហៀង+ និងកាត់សម្លៀកបំពាក់វែងរបស់ពួកគេត្រឹមពាក់កណ្ដាលគូទ រួចបណ្ដេញពួកគេឲ្យត្រឡប់ទៅវិញ។ ៥ ពេលដាវីឌបានទទួលដំណឹងនោះ គាត់ប្រញាប់ចាត់ពួកបុរសឲ្យទៅជួបពួកគេ ព្រោះពួកគេអាម៉ាស់មុខខ្លាំងណាស់។ ស្ដេចបង្គាប់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូ+ រហូតដល់ពុកចង្កាដុះឡើងវិញ រួចសឹមត្រឡប់មកចុះ»។
៦ លុះពួកអាំម៉ូនឃើញថាពួកគេបានធ្វើឲ្យដាវីឌស្អប់ខ្ពើមពួកគេ នោះពួកគេបានទៅជួលទាហានថ្មើរជើងរបស់ពួកស៊ីរីចំនួន២០.០០០នាក់ពីក្រុងបេតរេហុប+និងពីស្រុកសូបា+ ថែមទាំងជួលស្ដេចនៃស្រុកម៉ាអាកា+និងពួកបុរសរបស់គាត់ចំនួន១.០០០នាក់ ព្រមទាំងជួលពួកបុរសចំនួន១២.០០០នាក់ពីស្រុកអ៊ីសស្ថបផងដែរ។+ ៧ ពេលដាវីឌឮដូច្នោះ គាត់ក៏ចាត់យ៉ូអាប់និងកងទ័ពទាំងអស់ ដែលមានទាំងទាហានខ្លាំងក្លាបំផុតរបស់គាត់ទៅជាមួយផង។+ ៨ ពួកអាំម៉ូនបានចេញទៅតម្រៀបទ័ពនៅច្រកទ្វារកំពែងក្រុង។ រីឯពួកស៊ីរីពីស្រុកសូបានិងពីក្រុងបេតរេហុប រួមទាំងពួកបុរសពីស្រុកអ៊ីសស្ថបនិងពីស្រុកម៉ាអាកា ពួកគេបានចេញទៅត្រៀមទ័ពនៅឯវាល។
៩ ពេលយ៉ូអាប់ឃើញពួកសត្រូវតម្រៀបទ័ពនៅខាងមុខនិងខាងក្រោយដើម្បីឡោមព័ទ្ធច្បាំងនឹងគាត់ នោះគាត់ជ្រើសរើសទាហានឆ្នើមពីចំណោមទាហានអ៊ីស្រាអែល ហើយតម្រៀបទ័ពដើម្បីច្បាំងនឹងពួកស៊ីរី។+ ១០ ចំណែកឯទាហានដែលនៅសល់ គាត់ឲ្យអាប៊ីសាយ+ដែលជាបងរបស់គាត់ នាំមុខក្នុងការតម្រៀបទ័ពដើម្បីប្រយុទ្ធនឹងពួកអាំម៉ូន។+ ១១ រួចយ៉ូអាប់និយាយទៅអាប៊ីសាយថា៖ «បើពួកស៊ីរីមានប្រៀបជាងខ្ញុំ នោះបងត្រូវមកជួយខ្ញុំ តែបើពួកអាំម៉ូនមានប្រៀបជាងបង នោះខ្ញុំនឹងទៅជួយបងវិញ។ ១២ ចូរឲ្យយើងមានចិត្តក្លាហាននិងរឹងមាំឡើង+ ដើម្បីជនជាតិរបស់យើង និងដើម្បីក្រុងទាំងប៉ុន្មានរបស់ព្រះនៃយើង! ព្រះយេហូវ៉ានឹងជួយយើងតាមដែលលោកពេញចិត្ត»។+
១៣ បន្ទាប់មក យ៉ូអាប់និងពួកទាហានរបស់គាត់សម្រុកចូលទៅច្បាំងនឹងពួកស៊ីរី រហូតដល់ពួកស៊ីរីបាក់ទ័ពរត់ពីមុខគាត់។+ ១៤ ពេលពួកអាំម៉ូនឃើញពួកស៊ីរីបាក់ទ័ព ពួកគេក៏បាក់ទ័ពរត់ពីមុខអាប៊ីសាយ ត្រឡប់ទៅក្រុងវិញដែរ។ ក្រោយពីយ៉ូអាប់ច្បាំងនឹងពួកអាំម៉ូនហើយ គាត់វិលមកក្រុងយេរូសាឡិមវិញ។
១៥ ពេលពួកស៊ីរីឃើញថាច្បាំងចាញ់ទាហានអ៊ីស្រាអែល នោះពួកគេប្រមូលផ្ដុំកម្លាំងទ័ពឡើងវិញ។+ ១៦ ដូច្នេះ ហាដាឌីសឺ+បានចាត់គេឲ្យទៅប្រមូលពួកស៊ីរីពីតំបន់ទន្លេ*+ឲ្យមកជួយ។ ពួកគេបានមកត្រង់ហេឡាម ដោយមានសូបាកជាមេទ័ពរបស់ហាដាឌីសឺជាអ្នកដឹកនាំ។
១៧ កាលដែលដាវីឌឮដំណឹងនោះ គាត់ប្រញាប់ប្រមូលទាហានអ៊ីស្រាអែលទាំងអស់ ហើយឆ្លងទន្លេយ៉ូដាន់ទៅហេឡាម។ ពេលពួកស៊ីរីឃើញដូច្នោះ ពួកគេតម្រៀបទ័ព ហើយប្រយុទ្ធនឹងដាវីឌ។+ ១៨ នៅពេលប្រយុទ្ធគ្នានោះ ដាវីឌបានសម្លាប់ពួកស៊ីរីដែលជាអ្នកបររទេះចម្បាំងចំនួន៧០០នាក់ និងទាហានសេះចំនួន៤០.០០០នាក់ ហើយពួកគេក៏បាក់ទ័ពរត់ពីមុខទាហានអ៊ីស្រាអែល។ ដាវីឌថែមទាំងបានសម្លាប់សូបាកជាមេទ័ពនៅទីនោះទៀតផង។+ ១៩ កាលស្ដេចទាំងអស់ដែលនៅក្រោមអំណាចរបស់ហាដាឌីសឺ បានឃើញថាពួកគេច្បាំងចាញ់ទាហានអ៊ីស្រាអែល នោះពួកគេប្រញាប់ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងជនជាតិអ៊ីស្រាអែល ហើយក៏នៅក្រោមចំណុះជនជាតិអ៊ីស្រាអែល។+ ដូច្នេះ ពួកស៊ីរីខ្លាចលែងហ៊ានជួយពួកអាំម៉ូនតទៅទៀត។
១១ នៅដើមឆ្នាំបន្ទាប់* ពេលដែលស្ដេចនានាចេញទៅធ្វើចម្បាំង ដាវីឌបានចាត់យ៉ូអាប់ ពួកអ្នកបម្រើរបស់គាត់ និងកងទ័ពអ៊ីស្រាអែលទាំងអស់ ឲ្យទៅឡោមព័ទ្ធក្រុងរ៉ាបា+ដើម្បីបំផ្លាញពួកអាំម៉ូន។ ប៉ុន្តែ ដាវីឌមិនបានទៅទេ គាត់បន្តអាស្រ័យនៅក្រុងយេរូសាឡិម។+
២ នៅល្ងាចមួយ ដាវីឌក្រោកពីដំណេក រួចគាត់ចេញទៅឯដំបូលវិមាន។ ពេលនោះ គាត់បានឃើញស្ត្រីម្នាក់កំពុងងូតទឹក ស្ត្រីនោះស្អាតខ្លាំងណាស់។ ៣ ម្ល៉ោះហើយ ដាវីឌក៏ចាត់មនុស្សម្នាក់ឲ្យទៅស៊ើបសួរអំពីស្ត្រីនោះ ហើយអ្នកនោះបានមករាយការណ៍វិញថា៖ «នាងនោះឈ្មោះបាតសេបា+ ជាកូនស្រីរបស់អេឡែម+ និងជាប្រពន្ធរបស់អ៊ូរី+ជនជាតិហេត»។+ ៤ បន្ទាប់មក ដាវីឌចាត់គេឲ្យទៅនាំនាងមក។+ នាងបានចូលទៅជួបដាវីឌ ហើយដាវីឌបានរួមដំណេកជាមួយនឹងនាង+ (នេះកើតឡើងក្នុងអំឡុងពេលដែលនាងកំពុងធ្វើឲ្យខ្លួនស្អាតបរិសុទ្ធ)។*+ រួចមក នាងត្រឡប់ទៅផ្ទះវិញ។
៥ ក្រោយមក បាតសេបាមានផ្ទៃពោះ។ នាងបានផ្ញើសារទៅប្រាប់ដាវីឌថា៖ «ខ្ញុំមានផ្ទៃពោះ»។ ៦ ដាវីឌក៏ប្រញាប់ផ្ញើសារទៅយ៉ូអាប់ថា៖ «ចូរឲ្យអ៊ូរីជនជាតិហេតមកជួបខ្ញុំ»។ ដូច្នេះ យ៉ូអាប់ចាត់អ៊ូរីឲ្យមកជួបដាវីឌ។ ៧ ពេលអ៊ូរីមកជួបដាវីឌ ដាវីឌសួរគាត់អំពីសុខទុក្ខរបស់យ៉ូអាប់ អំពីកងទ័ព និងអំពីសភាពការណ៍សឹកសង្គ្រាម។ ៨ រួចដាវីឌនិយាយទៅអ៊ូរីថា៖ «ចូរអ្នកទៅផ្ទះសម្រាកចុះ!»។ ពេលអ៊ូរីចេញពីវិមានស្ដេច ស្ដេចបានផ្ញើអំណោយឲ្យគាត់តាមក្រោយ។ ៩ ក៏ប៉ុន្តែ អ៊ូរីមិនបានទៅផ្ទះរបស់គាត់ទេ។ គាត់បានទៅគេងនៅច្រកចូលវិមាន ជាមួយនឹងពួកអ្នកបម្រើឯទៀតរបស់ស្ដេច។ ១០ រួចមកមានគេប្រាប់ដាវីឌថា៖ «អ៊ូរីមិនបានទៅផ្ទះទេ»។ ដូច្នេះ ដាវីឌហៅអ៊ូរីមកសួរថា៖ «អ្នកទើបតែធ្វើដំណើរមកពីឆ្ងាយ ហេតុអ្វីមិនទៅសម្រាកនៅផ្ទះ?»។ ១១ អ៊ូរីឆ្លើយទៅដាវីឌថា៖ «ហឹបនៃព្រះ+ ព្រមទាំងពួកអ៊ីស្រាអែល និងពួកយូដា កំពុងស្នាក់នៅក្នុងត្រសាល។ ចំណែកយ៉ូអាប់ជាម្ចាស់របស់ខ្ញុំនិងពួកអ្នកបម្រើវិញ ពួកគាត់ស្នាក់នៅឯវាលក្នុងជំរំ។ តើឲ្យខ្ញុំទៅពិសាអាហារយ៉ាងសប្បាយនៅផ្ទះ ហើយរួមដំណេកជាមួយនឹងប្រពន្ធខ្ញុំយ៉ាងដូចម្ដេចបាន?+ ខ្ញុំសូមស្បថចំពោះមុខស្ដេចថា ខ្ញុំមិនអាចធ្វើដូច្នោះបានឡើយ!»។
១២ ដាវីឌបង្គាប់អ៊ូរីថា៖ «ថ្ងៃនេះ ចូរអ្នកស្នាក់នៅទីនេះទៀត ហើយថ្ងៃស្អែកខ្ញុំនឹងឲ្យអ្នកទៅវិញ»។ ដូច្នេះ អ៊ូរីបន្តស្នាក់នៅក្រុងយេរូសាឡិមរហូតដល់ថ្ងៃស្អែក។ ១៣ រួចមក ដាវីឌឲ្យគេទៅហៅអ៊ូរីមកពិសាអាហារពិសាស្រាជាមួយនឹងគាត់។ ដាវីឌឲ្យស្រាអ៊ូរីផឹករហូតដល់ស្រវឹង។ នាល្ងាចថ្ងៃនោះ អ៊ូរីមិនបានទៅផ្ទះទេ គាត់បានទៅសម្រាកជាមួយនឹងពួកអ្នកបម្រើរបស់ស្ដេចម្ដងទៀត។ ១៤ លុះព្រឹកឡើង ដាវីឌបានសរសេរសំបុត្រមួយឲ្យអ៊ូរីយកទៅឲ្យយ៉ូអាប់។ ១៥ ដាវីឌសរសេរក្នុងសំបុត្រនោះថា៖ «ចូរដាក់អ៊ូរីនៅជួរសមរភូមិមុខដែលមានការប្រយុទ្ធយ៉ាងស្វិតស្វាញ រួចដកទ័ពថយមកវិញ ទុកឲ្យសត្រូវសម្លាប់គាត់ចោលទៅ»។+
១៦ ក្រោយពីយ៉ូអាប់បានសង្កេតមើលក្រុងនោះយ៉ាងដិតដល់ គាត់ដាក់អ៊ូរីនៅកន្លែងដែលគាត់ដឹងថាមានសត្រូវខ្លាំងពូកែ។ ១៧ ពួកបុរសនៅក្រុងនោះបានចេញមកប្រយុទ្ធនឹងយ៉ូអាប់ ហើយបានសម្លាប់ទាហានខ្លះរបស់ដាវីឌ ក្នុងនោះមានអ៊ូរីជាជនជាតិហេតផងដែរ។+ ១៨ យ៉ូអាប់ឲ្យអ្នកនាំដំណឹងមកប្រាប់ដាវីឌនូវរឿងគ្រប់យ៉ាងដែលទាក់ទងនឹងសង្គ្រាមនោះ។ ១៩ គាត់បង្គាប់អ្នកនាំដំណឹងនោះថា៖ «ពេលអ្នកនិយាយប្រាប់ស្ដេចអំពីសភាពការណ៍សង្គ្រាមចប់សព្វគ្រប់ហើយ ២០ បើស្ដេចខឹង ហើយសួរអ្នកថា‹ហេតុអ្វីអ្នករាល់គ្នាចូលទៅច្បាំងជិតក្រុងនោះខ្លាំងម្ល៉េះ? តើអ្នករាល់គ្នាមិនដឹងទេឬថាសត្រូវនឹងបាញ់ព្រួញពីលើកំពែងក្រុង? ២១ តើអ្នករាល់គ្នាមិនចាំទេឬ ថាអ្នកណាបានសម្លាប់អាប៊ីម៉ាឡិច+កូនប្រុសរបស់យេរូបេសេត?+ តើមិនមែនជាស្ត្រីម្នាក់ដែលបានទម្លាក់ត្បាល់កិនពីលើកំពែងក្រុងថេបេសបណ្ដាលឲ្យគាត់ស្លាប់ទេឬ? ហេតុអ្វីអ្នករាល់គ្នានៅតែចូលទៅជិតកំពែងក្រុងទៀត?›។ នោះអ្នកត្រូវឆ្លើយថា៖ ‹អ៊ូរីជនជាតិហេតដែលជាអ្នកបម្រើលោកក៏ស្លាប់ដែរ›»។
២២ អ្នកនាំដំណឹងនោះក៏ទៅប្រាប់ដាវីឌតាមបង្គាប់ទាំងអស់របស់យ៉ូអាប់។ ២៣ អ្នកនាំដំណឹងប្រាប់ដាវីឌថា៖ «ពួកសត្រូវមានប្រៀបជាងយើង។ ពួកគេសម្រុកចេញមកប្រយុទ្ធនឹងយើងនៅឯវាល តែយើងវាយបកពួកគេវិញរហូតដល់ខ្លោងទ្វារកំពែងក្រុងរបស់ពួកគេ។ ២៤ ពួកខ្មាន់ធ្នូដែលនៅលើកំពែងក្រុងបានបាញ់ទាហានខាងយើង។ ទាហានខ្លះបានស្លាប់ ហើយអ៊ូរីជនជាតិហេតដែលជាអ្នកបម្រើលោកក៏ស្លាប់ដែរ»។+ ២៥ ឮដូច្នោះ ដាវីឌនិយាយទៅអ្នកនាំដំណឹងថា៖ «ចូរលើកទឹកចិត្តយ៉ូអាប់ ហើយប្រាប់គាត់ថា៖ ‹កុំព្រួយចិត្តព្រោះតែរឿងនេះឡើយ! ក្នុងសង្គ្រាម ជាការធម្មតាទេដែលមានមនុស្សស្លាប់។ ចូរតស៊ូហើយខំប្រឹងឲ្យកាន់តែខ្លាំងឡើងដើម្បីវាយឈ្នះក្រុងនោះ›»។+
២៦ ពេលប្រពន្ធរបស់អ៊ូរីឮថាប្ដីនាងស្លាប់ នាងក៏យំសោកសៅ។ ២៧ លុះចប់វេលាដែលនាងកាន់ទុក្ខហើយ ដាវីឌបានឲ្យគេទៅនាំនាងមកវិមានរបស់គាត់ ហើយនាងបានក្លាយទៅជាប្រពន្ធរបស់គាត់+ រួចបានបង្កើតកូនប្រុសមួយឲ្យគាត់។ ប៉ុន្តែ ព្រះយេហូវ៉ាមិនពេញចិត្តចំពោះទង្វើរបស់ដាវីឌទាល់តែសោះ។+
១២ ដូច្នេះ ព្រះយេហូវ៉ាចាត់ណាថាន់+ឲ្យទៅជួបដាវីឌ។ គាត់ក៏ទៅជួបដាវីឌ+ ហើយនិយាយថា៖ «នៅក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាអ្នកមាន ហើយម្នាក់ទៀតជាអ្នកក្រ។ ២ បុរសអ្នកមាន គាត់មានសត្វចៀមនិងសត្វគោច្រើនសន្ធឹក។+ ៣ ប៉ុន្តែបុរសក្រីក្រវិញ គាត់មានតែកូនចៀមញីតូចមួយប៉ុណ្ណោះដែលគាត់បានទិញយកមកចិញ្ចឹម។+ គាត់ថែរក្សាកូនចៀមនោះ ហើយវារស់នៅជាមួយនឹងគាត់ ក៏បានធំឡើងជាមួយនឹងកូនប្រុសៗរបស់គាត់ដែរ។ ទោះជាគាត់មិនសូវមានអាហារក៏ដោយ តែគាត់តែងចែកអាហារឲ្យកូនចៀមនោះស៊ី និងឲ្យវាផឹកពីពែងរបស់គាត់ ហើយឲ្យវាដេកក្នុងរង្វង់ដៃគាត់។ គាត់ស្រឡាញ់កូនចៀមនោះទុកដូចជាកូនស្រីរបស់គាត់។ ៤ នៅថ្ងៃមួយ មានភ្ញៀវម្នាក់មកលេងផ្ទះរបស់បុរសអ្នកមាន តែបុរសនោះមិនព្រមយកចៀមនិងគោណាមួយរបស់គាត់ មកចាត់ចែងធ្វើជាអាហារសម្រាប់ទទួលភ្ញៀវទេ។ ផ្ទុយទៅវិញ គាត់បែរជាទៅចាប់យកកូនចៀមរបស់បុរសអ្នកក្រ មកធ្វើជាអាហារសម្រាប់ទទួលភ្ញៀវ»។+
៥ ពេលដាវីឌឮដូច្នោះ គាត់ក្ដៅចិត្តនឹងបុរសអ្នកមាននោះខ្លាំងណាស់។ គាត់និយាយទៅណាថាន់ថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា+ បុរសនោះសមតែស្លាប់! ៦ គាត់ត្រូវតែសងកូនចៀមទៅបុរសអ្នកក្រនោះវិញ១ជា៤+ ព្រោះអ្វីដែលគាត់ធ្វើបង្ហាញថាគាត់គ្មានចិត្តមេត្តាទេ»។
៧ រួចមក ណាថាន់និយាយទៅដាវីឌវិញថា៖ «បុរសនោះគឺជាអ្នក! ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ‹ខ្ញុំបានរើសតាំងអ្នកឲ្យធ្វើជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល+ ហើយខ្ញុំបានសង្គ្រោះអ្នកពីកណ្ដាប់ដៃរបស់សុល។+ ៨ ខ្ញុំបានប្រគល់រាជ្យសម្បត្តិ+ និងប្រពន្ធរបស់ម្ចាស់អ្នកឲ្យទៅអ្នក+ ហើយខ្ញុំថែមទាំងប្រគល់កូនចៅអ៊ីស្រាអែលនិងកូនចៅយូដាឲ្យអ្នកគ្រប់គ្រងទៀតផង។+ បើទាំងអស់នោះនៅតែមិនល្មមគ្រប់គ្រាន់ទេ ខ្ញុំព្រមឲ្យអ្នកច្រើនថែមទៀត។+ ៩ ហេតុអ្វីបានជាអ្នកមើលងាយបង្គាប់របស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើអាក្រក់ដូច្នេះ? អ្នកបានធ្វើឃាតអ៊ូរីជនជាតិហេត!+ គឺអ្នកសម្លាប់គាត់ដោយមុខដាវរបស់ពួកអាំម៉ូន+ រួចអ្នកយកប្រពន្ធគាត់មកធ្វើជាប្រពន្ធរបស់អ្នក។+ ១០ ហេតុនេះ ក្រុមគ្រួសារអ្នកនឹងត្រូវជួបអន្តរាយមិនចេះចប់*+ ព្រោះអ្នកបានមើលងាយខ្ញុំ ដោយយកប្រពន្ធអ៊ូរីជនជាតិហេតមកធ្វើជាប្រពន្ធរបស់អ្នក›។ ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៀតថា៖ ‹ខ្ញុំនឹងធ្វើឲ្យមានអន្តរាយក្នុងក្រុមគ្រួសាររបស់អ្នក។+ នៅចំពោះមុខអ្នក ខ្ញុំនឹងយកប្រពន្ធទាំងប៉ុន្មានរបស់អ្នកឲ្យទៅបុរសម្នាក់ទៀត+ ហើយបុរសនោះនឹងរួមដំណេកជាមួយនឹងប្រពន្ធទាំងនោះរបស់អ្នកដោយគ្មានលាក់លៀម។+ ១២ ទោះជាអ្នកប្រព្រឹត្តការនោះដោយលាក់បាំង+មិនឲ្យអ្នកឯទៀតដឹងក៏ដោយ តែខ្ញុំនឹងធ្វើឲ្យការនោះកើតឡើងនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់ ហើយពួកគេនឹងដឹងអំពីការនោះ›»។
១៣ រួចដាវីឌនិយាយទៅណាថាន់ថា៖ «ខ្ញុំបានធ្វើខុសចំពោះព្រះយេហូវ៉ាហើយ»។+ ណាថាន់និយាយតបថា៖ «ព្រះយេហូវ៉ាអភ័យទោសឲ្យអ្នក។+ អ្នកនឹងមិនស្លាប់ទេ។+ ១៤ ក៏ប៉ុន្តែ ដោយសារអ្នកបានប្រព្រឹត្តដោយគ្មានការគោរពទាល់តែសោះចំពោះព្រះយេហូវ៉ា នោះកូនប្រុសរបស់អ្នកដែលទើបតែកើត នឹងត្រូវស្លាប់ជាមិនខាន»។
១៥ បន្ទាប់មក ណាថាន់ត្រឡប់ទៅលំនៅរបស់គាត់វិញ។
ព្រះយេហូវ៉ាធ្វើឲ្យកូនរបស់ដាវីឌមានជំងឺ គឺកូនដែលកើតពីប្រពន្ធអ៊ូរី។ ១៦ ដាវីឌបានអធិដ្ឋានអង្វរព្រះពិតឲ្យកូនរបស់គាត់។ គាត់បានតមអាហារដោយមិនបរិភោគអ្វីសោះ ហើយនៅពេលយប់ គាត់ចូលក្នុងបន្ទប់សម្រាន្តនៅដី។+ ១៧ កាលដែលពួកបុរសចាស់ទុំក្នុងវិមានរបស់ដាវីឌឃើញដូច្នោះ ពួកគេបានទៅជិតគាត់ ហើយព្យាយាមអង្វរគាត់ឲ្យក្រោកពីដី តែគាត់មិនព្រមក្រោកទេ ហើយក៏មិនព្រមបរិភោគអាហារជាមួយនឹងពួកគេដែរ។ ១៨ នៅថ្ងៃទី៧ កូននោះបានស្លាប់ តែពួកអ្នកបម្រើដាវីឌមិនហ៊ានប្រាប់គាត់ទេ។ ពួកគេនិយាយគ្នាថា៖ «កាលដែលកូននោះនៅរស់ យើងបាននិយាយជាមួយនឹងគាត់ តែគាត់មិនស្ដាប់យើងទេ។ ឥឡូវកូននោះស្លាប់ហើយ យើងមិនអាចប្រាប់គាត់បានឡើយ។ បើគាត់ដឹង គាត់ប្រាកដជាធ្វើបាបខ្លួនជាមិនខាន»។
១៩ ពេលដាវីឌឃើញពួកអ្នកបម្រើកំពុងនិយាយគ្នាខ្សឹបៗ នោះគាត់ដឹងថាកូនគាត់ស្លាប់ហើយ។ ដាវីឌសួរពួកអ្នកបម្រើថា៖ «កូនខ្ញុំស្លាប់ហើយ មែនទេ?»។ ពួកគេឆ្លើយថា៖ «កូននោះស្លាប់ហើយ»។ ២០ ដូច្នេះ ដាវីឌក្រោកពីដី ទៅងូតទឹកជម្រះកាយ លាបប្រេង+ ហើយផ្លាស់សម្លៀកបំពាក់។ រួចមក គាត់ចេញទៅត្រសាលរបស់ព្រះយេហូវ៉ា+ដើម្បីលំឱនកាយគោរពលោក។ បន្ទាប់មក ដាវីឌត្រឡប់ទៅវិមានរបស់គាត់វិញ ហើយឲ្យអ្នកបម្រើយកអាហារមកឲ្យគាត់បរិភោគ។ ២១ ពួកអ្នកបម្រើសួរដាវីឌថា៖ «ហេតុអ្វីបានជាលោកធ្វើបែបនេះ? កាលដែលកូននោះនៅរស់ លោកតមអាហារ ហើយសោកសង្រេង។ ប៉ុន្តែ កាលដែលកូននោះស្លាប់ភ្លាម លោកក្រោកឡើង ហើយពិសាអាហារវិញ»។ ២២ ដាវីឌក៏តបថា៖ «ពេលកូននៅរស់ ខ្ញុំតមអាហារ+ ហើយសោកសង្រេង ព្រោះខ្ញុំគិតថា‹ប្រហែលជាព្រះយេហូវ៉ានឹងមេត្តាដល់ខ្ញុំ ហើយទុកជីវិតឲ្យកូនខ្ញុំ›។+ ២៣ ឥឡូវកូនខ្ញុំស្លាប់ហើយ តើខ្ញុំតមអាហារមានប្រយោជន៍អ្វី? ខ្ញុំមិនអាចជួយកូនឲ្យរស់ឡើងវិញបានទេ។+ កូននឹងមិនត្រឡប់មកជួបខ្ញុំឡើយ+ មានតែខ្ញុំទេដែលនឹងស្លាប់ទៅជាមួយនឹងកូន»។+
២៤ បន្ទាប់មក ដាវីឌទៅសម្រាលទុក្ខនាងបាតសេបាដែលជាប្រពន្ធ។+ គាត់បានរួមដំណេកជាមួយនឹងនាង។ ក្រោយមក នាងកើតបានកូនប្រុសមួយទៀត ឈ្មោះថាសាឡូម៉ូន។*+ ព្រះយេហូវ៉ាស្រឡាញ់កូននោះ។+ ២៥ ព្រះមានប្រសាសន៍ទៅណាថាន់+ជាអ្នកប្រកាសទំនាយ ឲ្យទៅដាក់ឈ្មោះកូននោះថាយេដាយឌា ដោយសារព្រះយេហូវ៉ាស្រឡាញ់គាត់។
២៦ រីឯយ៉ូអាប់វិញ គាត់បន្តច្បាំងនឹងក្រុងរ៉ាបា+របស់ពួកអាំម៉ូន+ ហើយគាត់វាយយកបានរាជធានីរបស់ពួកគេ។+ ២៧ ដូច្នេះ យ៉ូអាប់ចាត់អ្នកនាំសារឲ្យទៅប្រាប់ដាវីឌថា៖ «ខ្ញុំបានច្បាំងនឹងក្រុងរ៉ាបា+ ហើយដណ្ដើមយកបានកន្លែងធនធានទឹករបស់ក្រុងនោះ។* ២៨ ឥឡូវ សូមស្ដេចប្រមូលទាហានដែលនៅសល់មកច្បាំង ហើយដណ្ដើមយកក្រុងនោះចុះ។ បើមិនដូច្នេះទេ ខ្ញុំត្រូវច្បាំងយកក្រុងនោះ ហើយអ្នកឯទៀតនឹងសរសើរខ្ញុំ»។
២៩ ម្ល៉ោះហើយ ដាវីឌប្រមូលទាហានទាំងអស់ ហើយធ្វើដំណើរទៅក្រុងរ៉ាបា រួចច្បាំងដណ្ដើមបានក្រុងនោះ។ ៣០ បន្ទាប់មក ដាវីឌបានដោះមកុដមាសពីក្បាលរបស់ម៉ាលខាម។* មកុដនោះមានទម្ងន់មាសមួយថាលិន* ហើយមានដាំត្បូងថ្លៃវិសេសជាច្រើនផង។ មកុដនោះបានត្រូវបំពាក់លើក្បាលដាវីឌ។ ដាវីឌក៏បានរឹបអូសជ័យភណ្ឌយ៉ាងសន្ធឹកសន្ធាប់+ពីក្រុងនោះដែរ។+ ៣១ មិនត្រឹមតែប៉ុណ្ណោះ ដាវីឌបានកែនបណ្ដាជនក្នុងក្រុងនោះឲ្យមកអារថ្ម ធ្វើឥដ្ឋ ហើយឲ្យធ្វើកិច្ចការផ្សេងទៀតដោយប្រើពូថៅនិងឧបករណ៍ផ្សេងៗដែលមានមុខមុត។ ដាវីឌក៏បានបញ្ជាពួកអ្នកក្រុងទាំងប៉ុន្មានទៀតរបស់ពួកអាំម៉ូន ឲ្យធ្វើការយ៉ាងដូច្នោះដែរ។ ក្រោយមក ដាវីឌនិងកងទ័ពទាំងអស់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
១៣ អាប់សាឡំកូនប្រុសរបស់ដាវីឌ មានប្អូនស្រីម្នាក់ឈ្មោះថេម៉ា។+ នាងមានរូបសម្រស់ស្រស់ស្អាត។ រីឯអាំណូន+ដែលជាកូនប្រុសម្នាក់ទៀតរបស់ដាវីឌ គាត់លង់ស្រឡាញ់ថេម៉ាខ្លាំងណាស់។ ២ អាំណូនស្រឡាញ់ថេម៉ា*ខ្លាំងដល់ម្ល៉េះ បានជាគាត់រសាប់រសល់ក្នុងចិត្ត។ ប៉ុន្តែ គាត់មិនដឹងថាធ្វើយ៉ាងណាឲ្យបាននាងទេ ព្រោះនាងជាស្រីក្រមុំបរិសុទ្ធ។ ៣ អាំណូនមានមិត្តភក្ដិម្នាក់ឈ្មោះយេហូណាដាប+ ដែលជាកូនប្រុសរបស់ស៊ីមមីអា។+ ស៊ីមមីអាជាបងប្រុសរបស់ដាវីឌ។ យេហូណាដាបជាមនុស្សឈ្លាសវៃខ្លាំងណាស់។ ៤ យេហូណាដាបសួរអាំណូនថា៖ «ឱកូនស្ដេចអើយ! ហេតុអ្វីរាល់ព្រឹកអ្នកក្រៀមក្រំចិត្តខ្លាំងម្ល៉េះ? សូមប្រាប់ខ្ញុំ តើមានរឿងអ្វី?»។ អាំណូនតបថា៖ «ខ្ញុំលួចស្រឡាញ់ថេម៉ា ប្អូនស្រី+អាប់សាឡំដែលជាប្អូនប្រុសរបស់ខ្ញុំ»។ ៥ យេហូណាដាបប្រាប់គាត់ថា៖ «សូមអ្នកដេកលើគ្រែ ហើយធ្វើពុតជាឈឺ។ ពេលឪពុករបស់អ្នកមកសួរសុខទុក្ខអ្នក សូមប្រាប់គាត់ថា៖ ‹សូមអនុញ្ញាតឲ្យប្អូនថេម៉ា មកធ្វើអាហារឲ្យខ្ញុំបរិភោគផង។ បើនាងធ្វើអាហារ*នៅចំពោះមុខខ្ញុំ នោះខ្ញុំនឹងបរិភោគអាហារពីដៃរបស់នាង›»។
៦ ដូច្នេះ អាំណូនដេកធ្វើពុតជាឈឺ។ ពេលស្ដេចមកសួរសុខទុក្ខ អាំណូននិយាយទៅស្ដេចថា៖ «សូមអនុញ្ញាតឲ្យប្អូនថេម៉ា មកដុតនំប៉័ង*ពីរដុំនៅចំពោះមុខខ្ញុំ ដើម្បីខ្ញុំអាចបរិភោគពីដៃរបស់នាង»។ ៧ នោះដាវីឌក៏ផ្ញើសារប្រាប់ថេម៉ានៅឯវិមានរបស់នាងថា៖ «សូមកូនទៅវិមានរបស់អាំណូនជាបងប្រុសកូន ហើយធ្វើអាហារឲ្យគាត់បរិភោគ»។ ៨ ដូច្នេះ ថេម៉ាក៏ទៅវិមានអាំណូនជាបងប្រុសរបស់នាង។ ពេលនោះ អាំណូនកំពុងដេកលើគ្រែ។ នាងក៏យកដុំម្សៅមកច្របាច់ធ្វើនំប៉័ង ហើយចម្អិននៅចំពោះមុខគាត់។ ៩ រួចមក នាងលើកអាហារយកមកឲ្យគាត់ តែអាំណូនមិនព្រមបរិភោគទេ។ គាត់និយាយទៅពួកអ្នកបម្រើថា៖ «ចូរអ្នកទាំងអស់គ្នាចេញពីបន្ទប់របស់ខ្ញុំ!»។ ពួកគេទាំងអស់គ្នាក៏ចេញពីបន្ទប់គាត់។
១០ រួចអាំណូននិយាយទៅថេម៉ាថា៖ «សូមប្អូនយកអាហារមកឲ្យបងដល់ដំណេក ដើម្បីបងអាចបរិភោគពីដៃរបស់ប្អូន»។ ថេម៉ាក៏យកនំប៉័ងដែលនាងបានធ្វើមកឲ្យអាំណូនដល់ដំណេករបស់គាត់។ ១១ ពេលនាងយកនំប៉័ងមកឲ្យគាត់បរិភោគ គាត់ចាប់នាង ហើយពោលថា៖ «ប្អូនស្រី ដេកជាមួយនឹងបងមក!»។ ១២ ប៉ុន្តែ នាងនិយាយថា៖ «ទេ បងប្រុស! សូមបងកុំធ្វើឲ្យខ្ញុំខូចកិត្តិយសឡើយ ព្រោះគ្មានអ្នកណាធ្វើដូច្នេះក្នុងស្រុកអ៊ីស្រាអែលទេ។+ សូមកុំធ្វើអំពើថោកទាបនេះឲ្យសោះ។+ ១៣ បើបងធ្វើដូច្នេះ តើឲ្យខ្ញុំរស់ជាមួយនឹងភាពអាម៉ាស់នេះយ៉ាងដូចម្ដេចបាន? ចំណែកបងវិញ គេនឹងចាត់ទុកបងជាមនុស្សថោកទាបក្នុងស្រុកអ៊ីស្រាអែល។ សូមបងជម្រាបលោកឪពុកទៅ គាត់នឹងមិនបដិសេធលើកខ្ញុំឲ្យបងទេ»។ ១៤ ប៉ុន្តែ អាំណូនមិនព្រមស្ដាប់នាងឡើយ គាត់បានប្រើកម្លាំងចាប់រំលោភនាង។ ១៥ ក្រោយពីអាំណូនរំលោភថេម៉ាហើយ គាត់ក៏កើតមានចិត្តស្អប់ខ្ពើមនាងខ្លាំងដល់ម្ល៉េះ បានជាចិត្តស្អប់នោះខ្លាំងជាងចិត្តស្រឡាញ់ដែលគាត់ធ្លាប់មានចំពោះនាងទៅទៀត។ អាំណូននិយាយទៅកាន់នាងថា៖ «ក្រោកឡើង ហើយចេញទៅ!»។ ១៦ នោះនាងនិយាយថា៖ «កុំឡើយបងប្រុស! ព្រោះការដែលបងបណ្ដេញខ្ញុំចេញនេះ គឺអាក្រក់ជាងការដែលបងទើបតែបានធ្វើមកលើខ្ញុំទៅទៀត!»។ ក៏ប៉ុន្តែ អាំណូនមិនព្រមស្ដាប់នាងឡើយ។
១៧ អាំណូនហៅអ្នកបម្រើវ័យក្មេងមក ហើយប្រាប់ថា៖ «ចូរនាំស្រីនេះចេញពីមុខខ្ញុំ ហើយចាក់សោផង»។ ១៨ ដូច្នេះ អ្នកបម្រើបាននាំនាងចេញទៅក្រៅ រួចបិទទ្វារចាក់សោ (ពេលនោះនាងពាក់អាវវែងពិសេស ជាអាវដែលកូនស្រីស្ដេចពាក់ពេលនៅក្រមុំបរិសុទ្ធ)។ ១៩ ថេម៉ាយកផេះដាក់លើក្បាល+ ហើយហែកអាវវែងប្រណីតដែលនាងពាក់នោះ។ រួចនាងដាក់ដៃទាំងពីរលើក្បាល ហើយចេញទៅ។ នាងដើរបណ្ដើរស្រែកយំបណ្ដើរ។
២០ អាប់សាឡំដែលជាបងប្រុសរបស់នាង+សួរថា៖ «តើអាំណូនបានបំពានលើរូបកាយប្អូនឬ? សូមប្អូននៅស្ងៀមសិន។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏ជាបងប្រុសរបស់ប្អូនដែរ។+ កុំព្រួយចិត្តអំពីរឿងនេះឡើយ»។ ចាប់ពីពេលនោះមក ថេម៉ានៅក្នុងវិមានរបស់អាប់សាឡំដោយមិនទាក់ទងជាមួយនឹងអ្នកណាឡើយ។ ២១ ពេលស្ដេចដាវីឌឮអំពីរឿងនោះ គាត់ខឹងខ្លាំងណាស់។+ ប៉ុន្តែ ដាវីឌមិនចង់ធ្វើឲ្យអាំណូនឈឺចិត្តទេ ព្រោះគាត់ជាកូនច្បង និងជាកូនដែលដាវីឌស្រឡាញ់ទៀតផង។ ២២ អាប់សាឡំមិននិយាយរកអាំណូនទាល់តែសោះ។ គាត់ស្អប់+អាំណូនខ្លាំងណាស់ ព្រោះអាំណូនបានបំពានលើរូបកាយថេម៉ាជាប្អូនស្រីគាត់។+
២៣ វេលាពីរឆ្នាំកន្លងផុតទៅ អាប់សាឡំឲ្យមនុស្សរបស់គាត់កាត់រោមចៀមនៅបាលហាសោជិតក្រុងអេប្រាអ៊ីម។+ អាប់សាឡំក៏អញ្ជើញកូនប្រុសៗទាំងអស់របស់ស្ដេចឲ្យមកជប់លៀងនៅទីនោះ។+ ២៤ អាប់សាឡំបានចូលទៅជួបស្ដេច ហើយនិយាយថា៖ «កូនកំពុងឲ្យគេកាត់រោមចៀម។ កូនសូមអញ្ជើញលោកឪពុកនិងមនុស្សរបស់លោកឪពុកចូលរួមពិធីជប់លៀងជាមួយនឹងកូន»។ ២៥ ស្ដេចនិយាយទៅអាប់សាឡំថា៖ «ទេ កូនអើយ បើយើងទៅទាំងអស់គ្នា ខ្លាចក្រែងកូនពិបាក»។ ទោះជាអាប់សាឡំព្យាយាមអញ្ជើញស្ដេចឲ្យទៅក៏ដោយ តែស្ដេចមិនព្រមទៅទេ។ ពិតមែនតែដាវីឌមិនបានទៅ តែគាត់បានជូនពរអាប់សាឡំ។ ២៦ រួចមក អាប់សាឡំនិយាយថា៖ «បើលោកឪពុកមិនអាចអញ្ជើញទៅបានទេ សូមអនុញ្ញាតឲ្យអាំណូនបងប្រុសខ្ញុំទៅជាមួយនឹងពួកយើង»។+ ស្ដេចតបថា៖ «ហេតុអ្វីចាំបាច់ឲ្យគាត់ទៅជាមួយនឹងកូន?»។ ២៧ ប៉ុន្តែ ដោយសារអាប់សាឡំនៅតែអង្វរសុំ នោះស្ដេចក៏ចាត់អាំណូននិងកូនប្រុសទាំងអស់ឲ្យទៅជាមួយនឹងអាប់សាឡំ។
២៨ បន្ទាប់មក អាប់សាឡំបញ្ជាពួកអ្នកបម្រើថា៖ «ចូរពួកអ្នកត្រៀមខ្លួន! ពេលអាំណូនផឹកស្រាសប្បាយ ស្រវឹងជោកជាំហើយ នោះខ្ញុំនឹងបង្គាប់ពួកអ្នកថា៖ ‹ចូរសម្លាប់អាំណូន!› ពេលនោះពួកអ្នកត្រូវសម្លាប់គាត់ចោលភ្លាម។ កុំភ័យខ្លាចឲ្យសោះ ព្រោះខ្ញុំជាអ្នកបញ្ជាពួកអ្នក។ ចូររឹងមាំហើយក្លាហានឡើង»។ ២៩ ដូច្នេះ ពួកអ្នកបម្រើរបស់អាប់សាឡំបានសម្លាប់អាំណូន តាមបញ្ជារបស់គាត់។ ពេលឃើញដូច្នោះ កូនប្រុសឯទៀតរបស់ស្ដេចស្ទុះក្រោកឡើង ហើយជិះលារៀងៗខ្លួនគេចចេញទៅ។ ៣០ កាលដែលពួកគេកំពុងត្រឡប់ទៅវិញ នោះមានមនុស្សមកប្រាប់ដាវីឌថា៖ «អាប់សាឡំបានសម្លាប់កូនប្រុសទាំងអស់របស់ស្ដេច គ្មានអ្នកណាម្នាក់នៅរស់ទេ»។ ៣១ ពេលស្ដេចដាវីឌឮដូច្នោះ គាត់ក្រោកឡើងហែកសម្លៀកបំពាក់របស់គាត់ ហើយដេកនៅដី។ ពួកអ្នកបម្រើទាំងប៉ុន្មានដែលនៅទីនោះ ក៏ហែកសម្លៀកបំពាក់របស់ពួកគេដែរ។
៣២ ក៏ប៉ុន្តែ យេហូណាដាប+កូនប្រុសស៊ីមមីអា+ដែលជាបងប្រុសដាវីឌ គាត់និយាយថា៖ «សូមលោកម្ចាស់កុំគិតថាកូនប្រុសទាំងអស់របស់លោកស្លាប់ឡើយ មានតែអាំណូនប៉ុណ្ណោះដែលស្លាប់+ គឺអាប់សាឡំជាអ្នកបញ្ជាឲ្យសម្លាប់គាត់។ អាប់សាឡំបានរៀបគម្រោងនេះ+ តាំងពីថ្ងៃដែលអាំណូនបានបំពានលើរូបកាយថេម៉ា+ជាប្អូនស្រីគាត់+មកម្ល៉េះ។ ៣៣ ដូច្នេះ សូមស្ដេចជាម្ចាស់កុំជឿពាក្យគេប្រាប់ថា៖ ‹កូនប្រុសទាំងអស់របស់ស្ដេចស្លាប់›នោះឡើយ។ តាមពិតមានតែអាំណូនប៉ុណ្ណោះដែលស្លាប់»។
៣៤ ចំណែកអាប់សាឡំវិញ គាត់បានរត់គេចខ្លួនបាត់ទៅ។+ ក្រោយមក អ្នកយាមក្រុងក្រឡេកភ្នែកទៅឃើញមនុស្សជាច្រើនកំពុងធ្វើដំណើរមកតាមផ្លូវក្បែរជើងភ្នំ។ ៣៥ យេហូណាដាប+បាននិយាយទៅស្ដេចថា៖ «មើល! កូនប្រុសៗរបស់ស្ដេចត្រឡប់មកវិញហើយ។ នេះដូចអ្វីដែលខ្ញុំបានជម្រាបលោក»។ ៣៦ លុះគាត់និយាយចប់ ពួកកូនស្ដេចក៏មកដល់ទាំងទ្រហោយំ ហើយស្ដេចនិងពួកអ្នកបម្រើទាំងអស់ក៏យំដោយក្ដីជូរចត់យ៉ាងខ្លាំង។ ៣៧ រីឯអាប់សាឡំវិញ គាត់រត់គេចខ្លួនទៅអាស្រ័យនៅជាមួយនឹងតាល់ម៉ាយ+ ជាកូនប្រុសអាំម៉ាយហ៊ូតដែលជាស្ដេចស្រុកកេសឺ។ ចំណែកដាវីឌ គាត់បានយំស្រណោះអាំណូនអស់ជាច្រើនថ្ងៃ។ ៣៨ អាប់សាឡំបានភៀសខ្លួនទៅជ្រកកោននៅស្រុកកេសឺ+ អស់រយៈពេលបីឆ្នាំ។
៣៩ ក្រោយពីស្ដេចដាវីឌឈប់កើតទុក្ខពីរឿងអាំណូនស្លាប់ គាត់ចាប់ផ្ដើមនឹករឭកចង់ទៅជួបអាប់សាឡំ។
១៤ យ៉ូអាប់កូនប្រុសសេរូយ៉ា+សង្កេតឃើញថា ស្ដេចនឹករឭកដល់អាប់សាឡំខ្លាំងណាស់។+ ២ ដូច្នេះ យ៉ូអាប់ចាត់គេឲ្យទៅក្រុងថេកូអា+ នាំស្ត្រីវៃឆ្លាតម្នាក់មក ហើយយ៉ូអាប់ប្រាប់ស្ត្រីនោះថា៖ «សូមនាងក្លែងខ្លួនជាស្ត្រីកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយមិនត្រូវលាបប្រេងលើខ្លួនឡើយ។+ នាងត្រូវធ្វើដូចអ្នកដែលកំពុងកាន់ទុក្ខយូរមកហើយ។ ៣ បន្ទាប់មក សូមនាងទៅជួបស្ដេច ហើយនិយាយតាមពាក្យដែលខ្ញុំប្រាប់នាង»។ ដូច្នេះ យ៉ូអាប់ក៏ប្រាប់នាងនូវពាក្យដែលនាងត្រូវនិយាយ។
៤ រួចមក ស្ត្រីក្រុងថេកូអានោះបានចូលទៅជួបស្ដេច។ នាងលំឱនកាយគោរពស្ដេច ហើយនិយាយថា៖ «ឱស្ដេចអើយ! សូមមេត្តាជួយខ្ញុំផង!»។ ៥ ស្ដេចសួរនាងថា៖ «តើនាងមានរឿងអ្វី?»។ នាងឆ្លើយថា៖ «ឱលោកម្ចាស់អើយ! ខ្ញុំជាស្ត្រីមេម៉ាយប្ដីស្លាប់។ ៦ ខ្ញុំមានកូនប្រុសពីរនាក់ ពួកគេបានវាយគ្នានៅឯស្រែចម្ការ។ កូនម្នាក់បានសម្លាប់កូនម្នាក់ទៀត ដោយសារគ្មានអ្នកណាជួយឃាត់ពួកគេឡើយ។ ៧ ឥឡូវនេះ សាច់ញាតិទាំងមូលបាននាំគ្នាមករករឿងខ្ញុំ ដោយនិយាយថា៖ ‹ចូរប្រគល់ឃាតករដែលបានសម្លាប់បងប្អូនខ្លួនឯងឲ្យមកយើង នោះយើងនឹងសម្លាប់វាចោលដើម្បីសងជីវិត*ឲ្យបងប្អូនរបស់វាវិញ។+ ទោះបីវាជាអ្នកស្នងត្រកូលក៏ដោយ ក៏យើងត្រូវតែសម្លាប់វាចោលដែរ!›។ ពួកគេចង់សម្លាប់កូនប្រុសខ្ញុំដែលនៅសល់តែមួយ* ដូចគេពន្លត់រងើកភ្លើងដែលនៅសល់ចុងក្រោយ។ បើពួកគេសម្លាប់បាន នោះប្ដីខ្ញុំនឹងគ្មានវង្សត្រកូល គ្មានកូនចៅនៅផែនដីបន្តពូជទៀត»។
៨ រួចស្ដេចប្រាប់ស្ត្រីនោះថា៖ «សូមនាងទៅផ្ទះវិញចុះ ខ្ញុំនឹងដោះស្រាយរឿងនេះឲ្យនាង»។ ៩ ឮដូច្នេះ ស្ត្រីក្រុងថេកូអានិយាយទៅស្ដេចថា៖ «ឱស្ដេចជាម្ចាស់ សូមឲ្យទោសកំហុសធ្លាក់មកលើខ្ញុំនិងក្រុមគ្រួសារឪពុកខ្ញុំចុះ។ យ៉ាងនោះ ស្ដេចនិងពូជពង្សលោកមិនទាក់ទងក្នុងរឿងនេះទេ»។ ១០ ស្ដេចតបថា៖ «បើមានអ្នកណាមករករឿងនាង ចូរនាំអ្នកនោះមកជួបខ្ញុំ នោះគាត់នឹងលែងហ៊ានរករឿងនាងទៀត»។ ១១ នាងនិយាយទៅស្ដេចថា៖ «សូមស្ដេចស្បថនឹងខ្ញុំដោយនូវនាមព្រះយេហូវ៉ាជាព្រះរបស់លោក*ថា លោកនឹងមិនឲ្យពួកអ្នកសងសឹក+មកបំផ្លាញនិងសម្លាប់កូនប្រុសរបស់ខ្ញុំឡើយ»។ ស្ដេចនិយាយថា៖ «ខ្ញុំសូមស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅថា+ សូម្បីតែសក់មួយសរសៃរបស់កូនប្រុសនាងនឹងមិនត្រូវជ្រុះដល់ដីឡើយ»។ ១២ ភ្លាមនោះ នាងស្រដីថា៖ «សូមឲ្យខ្ញុំជាអ្នកបម្រើរបស់ស្ដេចជាម្ចាស់ បាននិយាយថែមបន្តិចទៀត»។ ស្ដេចពោលថា៖ «ចូរនាងនិយាយមកចុះ!»។
១៣ ស្ត្រីនោះនិយាយថា៖ «បើដូច្នេះ ហេតុអ្វីបានជាស្ដេចធ្វើយ៉ាងនេះប្រឆាំងទាស់នឹងរាស្ត្ររបស់ព្រះ?+ ពាក្យសម្ដីដែលលោកនិយាយមុននោះ បង្ហាញថាលោកមានទោសហើយ ព្រោះលោកមិនបាននាំកូនប្រុសរបស់លោកដែលបានត្រូវបណ្ដេញនោះ ឲ្យត្រឡប់មកវិញឡើយ។+ ១៤ នៅថ្ងៃណាមួយ យើងទាំងអស់គ្នានឹងត្រូវស្លាប់ជាមិនខាន ប្រៀបដូចជាទឹកដែលគេចាក់ចោលទៅលើដី ហើយប្រមូលមកវិញមិនបានឡើយ។ ប៉ុន្តែ ព្រះមិនចង់ឲ្យអ្នកណាម្នាក់ស្លាប់ទេ លោកតែងគិតពិចារណាអំពីមូលហេតុផ្សេងៗដើម្បីអាចនាំបុគ្គលដែលបានត្រូវបណ្ដេញនោះ ឲ្យត្រឡប់មកវិញ។ ១៥ ខ្ញុំមកជម្រាបស្ដេចជាម្ចាស់នូវពាក្យទាំងនេះ ពីព្រោះបណ្ដាជនបានធ្វើឲ្យខ្ញុំភិតភ័យ។ ម្ល៉ោះហើយ ខ្ញុំគិតក្នុងចិត្តថា‹បើខ្ញុំជម្រាបស្ដេចនូវពាក្យទាំងនេះ ប្រហែលជាស្ដេចនឹងធ្វើតាមសំណូមពររបស់ខ្ញុំដែលជាខ្ញុំបម្រើរបស់លោក។ ១៦ ម្យ៉ាងទៀត ស្ដេចប្រហែលជាស្ដាប់ខ្ញុំ ហើយសង្គ្រោះខ្ញុំពីកណ្ដាប់ដៃរបស់មនុស្ស ដែលព្យាយាមចង់បំផ្លាញខ្ញុំនិងកូនប្រុសតែមួយរបស់ខ្ញុំ ចេញពីមត៌កដែលព្រះបានឲ្យដល់យើង›។+ ១៧ ខ្ញុំនឹកក្នុងចិត្តថា‹ខ្ញុំសង្ឃឹមថាពាក្យរបស់ស្ដេចជាម្ចាស់នឹងផ្ដល់ការសម្រាលទុក្ខដល់ខ្ញុំ› ព្រោះស្ដេចជាម្ចាស់ប្រៀបដូចជាទេវតានៃព្រះពិត ដែលអាចសម្គាល់អ្វីដែលល្អនិងអ្វីដែលអាក្រក់។ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់លោកនៅជាមួយនឹងលោក»។
១៨ ស្ដេចនិយាយទៅកាន់ស្ត្រីនោះថា៖ «ខ្ញុំចង់សួរនាងបន្តិច សូមនាងប្រាប់ខ្ញុំតាមត្រង់»។ នាងឆ្លើយថា៖ «សូមស្ដេចជាម្ចាស់អញ្ជើញសួរមកចុះ!»។ ១៩ ដូច្នេះ ស្ដេចសួរថា៖ «តើយ៉ូអាប់ជាអ្នកបញ្ជានាងឲ្យមកនិយាយពាក្យទាំងនេះឬ?»។+ នាងឆ្លើយថា៖ «ឱស្ដេចជាម្ចាស់របស់ខ្ញុំ លោកនិយាយត្រូវហើយ។ ខ្ញុំសូមស្បថជូនលោកម្ចាស់ថា យ៉ូអាប់ជាអ្នកបម្រើលោកពិតជាបានបញ្ជាខ្ញុំឲ្យមកនិយាយពាក្យទាំងនេះមែន។ ២០ យ៉ូអាប់ជាអ្នកបម្រើលោកធ្វើបែបនេះ ដោយសារគាត់ចង់ឲ្យលោកផ្លាស់ប្ដូរគំនិត។ ប៉ុន្តែ លោកម្ចាស់របស់ខ្ញុំមានប្រាជ្ញាប្រៀបដូចជាទេវតានៃព្រះពិត ហើយដឹងអ្វីទាំងអស់ដែលកំពុងកើតឡើងនៅក្នុងស្រុក»។
២១ បន្ទាប់ពីនោះ ស្ដេចនិយាយទៅយ៉ូអាប់ថា៖ «ខ្ញុំយល់ព្រម ខ្ញុំនឹងធ្វើតាមអ្នក។+ ចូរទៅនាំអាប់សាឡំមកវិញ»។+ ២២ ឮដូច្នេះ យ៉ូអាប់លំឱនកាយដល់ដីគោរពស្ដេច ហើយថ្លែងអំណរគុណស្ដេច ដោយនិយាយថា៖ «ឱស្ដេចជាម្ចាស់របស់ខ្ញុំ! នៅថ្ងៃនេះ ខ្ញុំជាអ្នកបម្រើលោកដឹងថាខ្ញុំបានទទួលការពេញចិត្តពីលោក ដោយសារលោកយល់ព្រមធ្វើតាមសំណូមពររបស់ខ្ញុំ»។ ២៣ បន្ទាប់មក យ៉ូអាប់ក្រោកឡើងធ្វើដំណើរទៅស្រុកកេសឺ+ ហើយនាំអាប់សាឡំត្រឡប់មកក្រុងយេរូសាឡិមវិញ។ ២៤ ប៉ុន្តែ ស្ដេចនិយាយថា៖ «ចូរឲ្យគាត់ត្រឡប់ទៅវិមានរបស់គាត់ទៅ កុំឲ្យគាត់មកជួបមុខខ្ញុំ»។ ដូច្នេះ អាប់សាឡំត្រឡប់ទៅរស់នៅក្នុងវិមានរបស់គាត់វិញ តែគាត់មិនបានត្រូវអនុញ្ញាតឲ្យជួបមុខស្ដេចទេ។
២៥ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មានបុរសណាម្នាក់បានទទួលការសរសើរដោយសារមានរូបរាងសង្ហា ស្មើនឹងអាប់សាឡំឡើយ។ តាំងពីបាតជើងរហូតដល់សក់ក្បាល គាត់ឥតមានទាស់ត្រង់ណាសោះ។ ២៦ នៅរៀងរាល់ចុងឆ្នាំ អាប់សាឡំតែងតែកាត់សក់ចេញ ដោយសារសក់គាត់ធ្ងន់ពេក។ សក់គាត់មានទម្ងន់២០០ហ្សេគិល* តាមរង្វាស់រង្វាល់ក្នុងវាំង។* ២៧ អាប់សាឡំមានកូនប្រុសបីនាក់+ និងកូនស្រីម្នាក់ឈ្មោះថេម៉ា ដែលមានរូបឆោមសែនស្អាត។
២៨ អាប់សាឡំរស់នៅក្រុងយេរូសាឡិមអស់ពីរឆ្នាំហើយ តែគាត់មិនដែលបានជួបមុខស្ដេចសោះ។+ ២៩ អាប់សាឡំចាត់គេឲ្យទៅហៅយ៉ូអាប់មកជួប ដើម្បីឲ្យយ៉ូអាប់ទៅជួយនិយាយជាមួយនឹងស្ដេចឲ្យគាត់។ ប៉ុន្តែ យ៉ូអាប់មិនព្រមមកជួបគាត់ទេ។ រួចមក អាប់សាឡំចាត់គេឲ្យទៅហៅយ៉ូអាប់ម្ដងទៀតជាលើកទី២ តែគាត់នៅតែមិនព្រមមក។ ៣០ ម្ល៉ោះហើយ អាប់សាឡំនិយាយទៅកាន់ពួកអ្នកបម្រើថា៖ «យ៉ូអាប់មានដីនៅក្បែរដីរបស់ខ្ញុំ ហើយគាត់មានស្រូវលើដីនោះដែរ។ ចូរទៅដុតស្រូវរបស់គាត់ចោលទៅ!»។ ដូច្នេះ ពួកអ្នកបម្រើក៏ទៅដុតស្រូវរបស់យ៉ូអាប់ចោល។ ៣១ ពេលយ៉ូអាប់ដឹងអំពីរឿងនោះ គាត់ក្រោកឡើងចេញទៅវិមានរបស់អាប់សាឡំ ហើយសួរថា៖ «ហេតុអ្វីពួកអ្នកបម្រើរបស់អ្នកមកដុតស្រូវរបស់ខ្ញុំ?»។ ៣២ អាប់សាឡំឆ្លើយថា៖ «មើល! ខ្ញុំបានចាត់គេឲ្យទៅប្រាប់អ្នកថា៖ ‹សូមមកជួបខ្ញុំដើម្បីខ្ញុំអាចចាត់អ្នកទៅសួរស្ដេចថា៖ «ហេតុអ្វីនាំខ្ញុំពីស្រុកកេសឺមកវិញ?+ ទុកឲ្យខ្ញុំនៅទីនោះល្អជាង»។ ឥឡូវនេះ ខ្ញុំចង់ទៅជួបមុខស្ដេច។ បើខ្ញុំមានកំហុសមែន សូមស្ដេចសម្លាប់ខ្ញុំចោលចុះ›»។
៣៣ ដូច្នេះ យ៉ូអាប់ចូលទៅជួបស្ដេច ហើយជម្រាបស្ដេចនូវពាក្យរបស់អាប់សាឡំ។ ស្ដេចចាត់គេឲ្យទៅហៅអាប់សាឡំ។ គាត់ក៏ចូលមក ហើយលំឱនកាយដល់ដីនៅចំពោះមុខស្ដេច។ រួចមក ស្ដេចថើបគាត់។+
១៥ លុះក្រោយមក អាប់សាឡំបានឲ្យគេធ្វើរាជរថមួយ និងយកសេះមួយចំនួន ព្រមទាំងចាត់បុរស៥០នាក់ឲ្យរត់នៅខាងមុខគាត់។+ ២ អាប់សាឡំតែងតែក្រោកពីព្រលឹម ហើយឈរនៅក្បែរផ្លូវចូលកំពែងក្រុង។+ ពេលអ្នកណាម្នាក់មានរឿងក្ដី ហើយចង់ចូលទៅជួបស្ដេចដើម្បីឲ្យស្ដេចជួយដោះស្រាយ+ នោះអាប់សាឡំតែងតែហៅអ្នកនោះមកសួរថា៖ «តើអ្នកមកពីណា?»។ គេឆ្លើយថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោក មកពីកុលសម្ព័ន្ធមួយនៃជនជាតិអ៊ីស្រាអែល»។ ៣ រាល់ដង អាប់សាឡំនិយាយថា៖ «មើល! រឿងក្ដីរបស់អ្នកគឺត្រឹមត្រូវហើយ។ ប៉ុន្តែ ស្ដេចមិនបានឲ្យអ្នកណាម្នាក់មកដោះស្រាយឲ្យអ្នកទេ»។ ៤ អាប់សាឡំនិយាយថែមទៀតថា៖ «បើខ្ញុំជាអ្នកគ្រប់គ្រងស្រុកនេះវិញ អ្នកណាក៏ដោយដែលមានរឿងក្ដី ហើយមករកខ្ញុំ នោះខ្ញុំនឹងពិនិត្យមើលរឿងក្ដីឲ្យគាត់ ហើយជួយគាត់ឲ្យទទួលបានយុត្តិធម៌»។
៥ ពេលអ្នកណាម្នាក់មកឱនគោរពអាប់សាឡំ នោះគាត់តែងលូកដៃទៅលើកអ្នកនោះឡើងហើយថើប។+ ៦ អាប់សាឡំតែងតែធ្វើដូច្នេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលចង់ចូលទៅជួបស្ដេចឲ្យវិនិច្ឆ័យក្ដី។ ដោយប្រើវិធីនេះ អាប់សាឡំបន្តទាក់ទាញចិត្តបណ្ដាជនអ៊ីស្រាអែលឲ្យមកខាងគាត់។+
៧ នៅចុងឆ្នាំទី៤* អាប់សាឡំនិយាយទៅស្ដេចថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅក្រុងហេប្រុន+ ដើម្បីធ្វើតាមពាក្យសម្បថដែលខ្ញុំបានស្បថចំពោះព្រះយេហូវ៉ា។ ៨ ព្រោះពេលខ្ញុំស្នាក់នៅស្រុកកេសឺ+ក្នុងទឹកដីស៊ីរី ខ្ញុំបានស្បថ+ថា៖ ‹បើព្រះយេហូវ៉ាឲ្យខ្ញុំត្រឡប់មកក្រុងយេរូសាឡិមវិញ នោះខ្ញុំនឹងជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា›»។ ៩ ដូច្នេះ ស្ដេចនិយាយទៅគាត់ថា៖ «សូមកូនទៅឲ្យបានសេចក្ដីសុខសាន្ត»។ អាប់សាឡំក៏ក្រោកឡើង ហើយធ្វើដំណើរទៅក្រុងហេប្រុន។
១០ នៅទីនោះ អាប់សាឡំបានចាត់អ្នកស៊ើបការណ៍ឲ្យទៅប្រាប់កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលថា៖ «ពេលដែលអ្នករាល់គ្នាឮសំឡេងផ្លុំស្នែងភ្លាម ចូរប្រកាសថា៖ ‹អាប់សាឡំបានក្លាយទៅជាស្ដេចនៅក្រុងហេប្រុនហើយ!›»។+ ១១ អាប់សាឡំបានអញ្ជើញមនុស្ស២០០នាក់ពីក្រុងយេរូសាឡិម ឲ្យធ្វើដំណើរទៅទីនោះជាមួយនឹងគាត់។ ពួកគេទៅដោយមិនមានការសង្ស័យ ហើយក៏មិនដឹងថានឹងមានអ្វីកើតឡើងក្រោយមកដែរ។ ១២ បន្ថែមទៅទៀត ក្រោយពីអាប់សាឡំបានជូនគ្រឿងបូជាហើយ គាត់បានឲ្យគេទៅក្រុងគីឡោ+ ដើម្បីហៅអាហ៊ីថូផែល+ជាអ្នកក្រុងនោះ និងជាទីប្រឹក្សារបស់ដាវីឌ+ ឲ្យមកជួបគាត់។ ការឃុបឃិតក្បត់នេះមានទ្រង់ទ្រាយកាន់តែធំឡើងៗ ហើយបណ្ដាជនដែលចូលរួមគាំទ្រអាប់សាឡំក៏មានចំនួនកាន់តែច្រើនឡើងដែរ។+
១៣ ក្រោយមក មានមនុស្សម្នាក់នាំដំណឹងមកប្រាប់ដាវីឌថា៖ «ជនជាតិអ៊ីស្រាអែលនាំគ្នាចូលដៃជាមួយនឹងអាប់សាឡំ»។ ១៤ ភ្លាមនោះ ដាវីឌនិយាយទៅកាន់អ្នកបម្រើទាំងអស់ដែលនៅជាមួយនឹងគាត់ក្នុងក្រុងយេរូសាឡិមថា៖ «ចូរយើងនាំគ្នាក្រោកឡើង ហើយរត់ចេញភ្លាម។+ បើមិនដូច្នោះទេ គ្មានអ្នកណាម្នាក់គេចផុតពីអាប់សាឡំឡើយ! ចូរប្រញាប់ឡើង ក្រែងលោគាត់មកទាន់យើង ហើយសម្លាប់យើងនិងមនុស្សទាំងអស់ក្នុងក្រុងនេះដោយមុខដាវ!»។+ ១៥ ពួកអ្នកបម្រើរបស់ស្ដេចតបវិញថា៖ «ទោះជាស្ដេចជាម្ចាស់សម្រេចចិត្តយ៉ាងណាក៏ដោយ យើងខ្ញុំត្រៀមខ្លួនធ្វើតាមលោកជានិច្ច»។+ ១៦ ស្ដេចបាននាំមនុស្សទាំងអស់ដែលនៅក្នុងក្រុមគ្រួសាររបស់គាត់ចាកចេញទៅ។ ប៉ុន្តែ ស្ដេចបានទុកប្រពន្ធបន្ទាប់១០នាក់+ឲ្យនៅមើលថែវិមាន។ ១៧ បន្ទាប់មក ស្ដេចបន្តដំណើរជាមួយនឹងមនុស្សទាំងអស់ដែលមកតាមគាត់ រួចពួកគេឈប់នៅបេតមើហាក។
១៨ អ្នកដែលចាកចេញជាមួយនឹងដាវីឌមាន ពួកអ្នកបម្រើទាំងអស់របស់គាត់ ពួកកេរ៉ែត ពួកពេលេធីមទាំងអស់+ និងពួកអ្នកក្រុងកាថចំនួន៦០០នាក់ដែលតាមគាត់ពីក្រុងនោះមក។+ រួចដាវីឌឈរពិនិត្យមើលពួកគេ កាលដែលពួកគេដើរឆ្លងកាត់។ ១៩ ពេលនោះស្ដេចនិយាយទៅអ៊ីតថាយ+ជាអ្នកក្រុងកាថថា៖ «ហេតុអ្វីបានជាអ្នកមកតាមយើង? ចូរត្រឡប់ទៅនៅជាមួយនឹងស្ដេចថ្មីវិញទៅ ព្រោះអ្នកជាជនបរទេស ថែមទាំងជានិរទេសជនទៀតផង។ ២០ អ្នកទើបតែមកនៅជាមួយនឹងយើង តើគួរឲ្យយើងនាំអ្នកដើរសាត់ព្រាត់ទៅជាមួយដែរឬ? សូម្បីតែខ្ញុំក៏មិនដឹងថានឹងទៅកន្លែងណាដែរ។ ចូរអ្នកត្រឡប់ទៅវិញ ហើយនាំបងប្អូនរបស់អ្នកទៅជាមួយផង។ សូមព្រះយេហូវ៉ាបង្ហាញភក្ដីភាពនិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នក!»។+ ២១ ប៉ុន្តែ អ៊ីតថាយឆ្លើយទៅស្ដេចថា៖ «ខ្ញុំសូមយកព្រះយេហូវ៉ាជាសាក្សី* និងសូមស្បថជូនស្ដេចជាម្ចាស់ថា នៅកន្លែងណាដែលលោកអញ្ជើញទៅ ទោះជាស្លាប់ឬរស់ក្ដី ខ្ញុំជាអ្នកបម្រើរបស់លោកនឹងនៅជាមួយនឹងលោក!»។+ ២២ ដាវីឌនិយាយទៅអ៊ីតថាយថា៖ +«ចូរឆ្លងទៅចុះ»។ ដូច្នេះ អ៊ីតថាយជាអ្នកក្រុងកាថក៏ឆ្លងទៅជាមួយនឹងបុរសទាំងអស់របស់គាត់ ព្រមទាំងកូនចៅរបស់បុរសទាំងនោះ។
២៣ កាលដែលមនុស្សទាំងអស់ឆ្លងជ្រលងគីដ្រុន ពួកអ្នកដែលរស់នៅក្រុងយេរូសាឡិមនិងពួកអ្នកដែលរស់នៅជុំវិញក្រុងនោះ បានស្រែកទ្រហោយំ+ ហើយពេលនោះស្ដេចកំពុងឈរនៅជ្រលងគីដ្រុន។ ពួកគេទាំងអស់បានធ្វើដំណើរឆ្លងទៅតាមផ្លូវដែលឆ្ពោះទៅតំបន់ស្ងាត់ជ្រងំ។ ២៤ ចំណែកសេដុក+និងពួកលេវីទាំងអស់+ដែលសែងហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះពិត+ ពួកគេក៏នៅទីនោះដែរ។ ពួកលេវីដាក់ហឹបនៃព្រះពិតចុះ ហើយរង់ចាំរហូតដល់បណ្ដាជនទាំងអស់ឆ្លងផុតជ្រលងនោះ។ អាប៊ីយ៉ាថា+ក៏នៅទីនោះដែរ។ ២៥ ស្ដេចនិយាយទៅសេដុកថា៖ «ចូរយកហឹបនៃព្រះពិតត្រឡប់ទៅក្រុងវិញ។+ បើព្រះយេហូវ៉ាពេញចិត្តខ្ញុំ នោះលោកនឹងឲ្យខ្ញុំត្រឡប់មកឃើញហឹបនិងកន្លែងដាក់ហឹបនោះវិញ។+ ២៦ ប៉ុន្តែ បើលោកមិនពេញចិត្តខ្ញុំទេ សូមឲ្យលោកប្រព្រឹត្តនឹងខ្ញុំតាមដែលលោកគិតថាល្អចុះ»។ ២៧ ស្ដេចបន្តនិយាយទៅសេដុកជាសង្ឃថា៖ «អ្នកជាអ្នកមើលធ្លុះ មែនទេ?+ បើដូច្នេះ ចូរត្រឡប់ទៅក្រុងវិញដោយសេចក្ដីសុខសាន្តចុះ ហើយនាំកូនប្រុសពីរនាក់របស់ពួកអ្នកទៅវិញផង គឺអាហ៊ីមម៉ាអេសកូនប្រុសរបស់អ្នក និងយ៉ូណាថាន+កូនប្រុសរបស់អាប៊ីយ៉ាថា។ ២៨ ចំណែកខ្ញុំវិញ ខ្ញុំនឹងរង់ចាំនៅជិតតំបន់ស្ងាត់ជ្រងំត្រង់កន្លែងដែលអាចលុយទឹកបាន* រហូតដល់បានទទួលដំណឹងពីអ្នក»។+ ២៩ ដូច្នេះ សេដុកនិងអាប៊ីយ៉ាថាបានយកហឹបនៃព្រះពិតត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេរស់នៅទីនោះ។
៣០ ដាវីឌធ្វើដំណើរឡើងភ្នំដើមអូលីវ+ទាំងយំ ហើយទទូរក្បាល។ គាត់ឡើងទៅដោយមិនពាក់ស្បែកជើងទេ។ ឯមនុស្សទាំងអស់ដែលនៅជាមួយនឹងគាត់ ពួកគេក៏ឡើងទៅទាំងយំនិងទទូរក្បាលដែរ។ ៣១ មានគេប្រាប់ដាវីឌថា៖ «អាហ៊ីថូផែលក៏សមគំនិត+ជាមួយនឹងអាប់សាឡំដែរ»។+ ឮដូច្នេះ ដាវីឌក៏ពោលថា៖ «ឱព្រះយេហូវ៉ាអើយ! សូមឲ្យគេចាត់ទុកយោបល់របស់អាហ៊ីថូផែលថាជាយោបល់ដែលគ្មានប្រយោជន៍ចុះ!»។+
៣២ ពេលដាវីឌឡើងមកដល់កំពូលភ្នំជាកន្លែងដែលបណ្ដាជនធ្លាប់ក្រាបគោរពព្រះ នោះគាត់ឃើញហ៊ូសាយ+ជាអំបូរអើគី+កំពុងចាំជួបគាត់ ទាំងអាវរហែកនិងមានដីលើក្បាល។ ៣៣ ដាវីឌប្រាប់គាត់ថា៖ «បើអ្នកទៅជាមួយនឹងខ្ញុំ អ្នកមិនអាចជួយខ្ញុំបានទេ។ ៣៤ ប៉ុន្តែ បើអ្នកត្រឡប់ទៅក្រុងវិញ អ្នកអាចជួយធ្វើឲ្យផែនការរបស់អាហ៊ីថូផែលបរាជ័យ។+ សូមប្រាប់អាប់សាឡំថា៖ ‹ឱស្ដេចរបស់ខ្ញុំអើយ! ពីមុនខ្ញុំជាអ្នកបម្រើរបស់ឪពុកលោក តែឥឡូវខ្ញុំជាអ្នកបម្រើរបស់លោកវិញ›។+ ៣៥ ម្យ៉ាងទៀត នៅទីនោះក៏មានសេដុកនិងអាប៊ីយ៉ាថាជាសង្ឃនៅជាមួយនឹងអ្នកដែរ។ អ្នកត្រូវប្រាប់សេដុកនិងអាប៊ីយ៉ាថានូវរឿងគ្រប់យ៉ាងដែលអ្នកបានឮពីវិមានរបស់ស្ដេច។+ ៣៦ មើល! នៅទីនោះក៏មានអាហ៊ីមម៉ាអេស+កូនប្រុសសេដុក និងយ៉ូណាថាន+កូនប្រុសអាប៊ីយ៉ាថាដែរ។ បើអ្នកបានឮដំណឹងអ្វី អ្នកត្រូវចាត់ពួកគេទាំងពីរនាក់នោះឲ្យមកប្រាប់ខ្ញុំផង»។ ៣៧ ម្ល៉ោះហើយ ហ៊ូសាយដែលជាសម្លាញ់*របស់ដាវីឌ+ បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ចំពេលដែលអាប់សាឡំចូលមកក្រុងវិញដែរ។
១៦ ពេលដាវីឌធ្វើដំណើរហួសកំពូលភ្នំបន្តិច+ គាត់ឃើញសៀបា+ដែលជាអ្នកបម្រើរបស់មេភីបូសែត+កំពុងរង់ចាំជួបគាត់ ដោយមានសត្វលាពីរក្បាលចងកែបជាស្រេច។ នៅលើកែបលាទាំងនោះមាននំប៉័ង២០០ដុំ នំទំពាំងបាយជូរ១០០ដុំ នំល្វានិងនំលម៉ើ១០០ដុំ ថែមទាំងស្រាមួយក្រឡធំផង។+ ២ ឃើញដូច្នេះ ស្ដេចសួរសៀបាថា៖ «ហេតុអ្វីបានជាអ្នកយកអ្វីៗទាំងនេះមក?»។ សៀបាឆ្លើយថា៖ «សត្វលាទាំងនេះទុកជាជំនិះសម្រាប់ក្រុមគ្រួសារស្ដេច។ រីឯនំប៉័ង នំល្វា និងនំលម៉ើជាអាហារសម្រាប់ពួកបុរសរបស់លោក។ ចំណែកស្រាវិញ គឺសម្រាប់ពួកអ្នកដែលអស់កម្លាំង ពេលធ្វើដំណើរនៅតំបន់ស្ងាត់ជ្រងំ»។+ ៣ ស្ដេចក៏សួរថា៖ «ចុះកូនប្រុសរបស់ម្ចាស់អ្នក តើគាត់នៅឯណា?»។+ សៀបាឆ្លើយទៅស្ដេចថា៖ «គាត់នៅក្រុងយេរូសាឡិម ព្រោះគាត់និយាយថា៖ ‹នៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលនឹងប្រគល់រាជ្យបល្ល័ង្ករបស់ឪពុកខ្ញុំមកឲ្យខ្ញុំវិញ›»។+ ៤ រួចស្ដេចប្រាប់សៀបាថា៖ «មើល! ទ្រព្យទាំងអស់របស់មេភីបូសែត ទៅជាកម្មសិទ្ធិរបស់អ្នកវិញ»។+ សៀបានិយាយថា៖ «ឱស្ដេចជាម្ចាស់ ខ្ញុំសូមលំឱនកាយគោរពលោក។ សូមឲ្យខ្ញុំទទួលការពេញចិត្តពីលោករហូតទៅ»។+
៥ ពេលស្ដេចដាវីឌមកដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីមម៉ាយ+ជាកូនប្រុសរបស់កេរ៉ាដែលត្រូវជាសាច់ញាតិរបស់សុល បានដើរសំដៅមកជិតដាវីឌទាំងស្រែកជេរប្រមាថគាត់។+ ៦ ស៊ីមម៉ាយបានយកថ្មគប់ស្ដេចដាវីឌ គប់អ្នកបម្រើទាំងអស់ គប់បណ្ដាជនទាំងប៉ុន្មានដែលទៅជាមួយនឹងគាត់ ព្រមទាំងគប់ទាហានអង់អាចដែលដើរអមគាត់ផងដែរ។ ៧ ស៊ីមម៉ាយជេរប្រមាថគាត់ថា៖ «អាឃាតករ អាចោលម្សៀត ចេញទៅ ចេញឲ្យឆ្ងាយទៅ! ៨ ព្រះយេហូវ៉ាដាក់ទោសឯង ព្រោះឯងបានសម្លាប់ពូជពង្សរបស់សុល ហើយបានដណ្ដើមរាជ្យពីគាត់។ ប៉ុន្តែ ព្រះយេហូវ៉ាប្រគល់រាជ្យទៅក្នុងកណ្ដាប់ដៃអាប់សាឡំជាកូនរបស់ឯងវិញ។ ឥឡូវ ឯងរងទុក្ខវេទនា ដោយសារឯងជាឃាតករ!»។+
៩ រួចមក អាប៊ីសាយកូនប្រុសសេរូយ៉ា+និយាយទៅស្ដេចថា៖ «ហេតុអ្វីឆ្កែងាប់នេះ+ហ៊ានជេរប្រមាថស្ដេចជាម្ចាស់របស់ខ្ញុំដូច្នេះ?+ សូមឲ្យខ្ញុំទៅកាត់ក្បាលវាចោល»។+ ១០ ប៉ុន្តែ ស្ដេចនិយាយថា៖ «កូនប្រុសសេរូយ៉ា+ តើរឿងនេះទាក់ទងអ្វីនឹងអ្នក? ទុកឲ្យគាត់ជេរខ្ញុំចុះ+ ព្រោះព្រះយេហូវ៉ាបានបង្គាប់គាត់ថា៖+ ‹ចូរជេរប្រមាថដាវីឌ!›។ ហេតុនេះ តើអ្នកណាហ៊ានសួរគាត់ថា៖ ‹ហេតុអ្វីអ្នកធ្វើដូច្នេះ?›»។ ១១ ដាវីឌនិយាយទៅកាន់អាប៊ីសាយ និងអ្នកបម្រើទាំងអស់របស់គាត់ថា៖ «សូម្បីតែកូនប្រុសបង្កើតរបស់ខ្ញុំចង់សម្លាប់ខ្ញុំទៅហើយ+ ទម្រាំតែបុរសបេនយ៉ាមីនម្នាក់នេះ គាត់ច្បាស់ជាចង់សម្លាប់ខ្ញុំខ្លាំងជាងនោះទៅទៀត!+ ទុកឲ្យគាត់ប្រទេចផ្ដាសាខ្ញុំចុះ ព្រោះព្រះយេហូវ៉ាបានបង្គាប់គាត់ឲ្យធ្វើដូច្នេះ! ១២ ប្រហែលជាព្រះយេហូវ៉ានឹងឃើញទុក្ខវេទនារបស់ខ្ញុំ+ ហើយព្រះយេហូវ៉ានឹងផ្ដល់ពរដល់ខ្ញុំ ជំនួសបណ្ដាសាដែលគេស្រែកជេរប្រមាថខ្ញុំនៅថ្ងៃនេះ»។+ ១៣ លុះនិយាយចប់ហើយ ដាវីឌនិងពួកបុរសរបស់គាត់បន្តដំណើរទៅមុខទៀតតាមចង្កេះភ្នំ។ រីឯស៊ីមម៉ាយ គាត់ដើរតាមដាវីឌ ទាំងស្រែកជេរប្រទេច+ ព្រមទាំងគប់ថ្ម ហើយបាចដីដាក់ដាវីឌនិងពួកបុរសរបស់គាត់។
១៤ ក្រោយមក ស្ដេចនិងមនុស្សទាំងអស់ដែលនៅជាមួយនឹងគាត់ បានមកដល់ទីដៅទាំងអស់កម្លាំងយ៉ាងខ្លាំង ហើយក៏នាំគ្នាឈប់សម្រាកនៅទីនោះ។
១៥ ដំណាលគ្នានោះ អាប់សាឡំនិងបុរសទាំងអស់ដែលតំណាងជនជាតិអ៊ីស្រាអែល បានមកដល់ក្រុងយេរូសាឡិម។ អាហ៊ីថូផែល+ក៏នៅជាមួយនឹងអាប់សាឡំដែរ។ ១៦ ពេលហ៊ូសាយ+ជាអំបូរអើគី+ដែលជាសម្លាញ់*របស់ដាវីឌចូលទៅជួបអាប់សាឡំ គាត់និយាយទៅអាប់សាឡំថា៖ «សូមឲ្យស្ដេចមានអាយុវែង!+ សូមឲ្យស្ដេចមានអាយុវែង!»។ ១៧ អាប់សាឡំនិយាយទៅហ៊ូសាយថា៖ «តើនេះជាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលអ្នកមានចំពោះសម្លាញ់របស់អ្នកឬ? ហេតុអ្វីអ្នកមិនទៅជាមួយនឹងសម្លាញ់របស់អ្នក?»។ ១៨ ហ៊ូសាយឆ្លើយតបថា៖ «ទេ! ខ្ញុំនៅខាងអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើស នៅខាងបណ្ដាជននេះ និងនៅខាងជនជាតិអ៊ីស្រាអែលទាំងអស់។ ខ្ញុំនឹងនៅខាងអ្នកនោះ។ ១៩ ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា តើអ្នកណាដែលខ្ញុំគួរបម្រើ? តើមិនមែនជាកូនប្រុសរបស់ស្ដេចទេឬ? ខ្ញុំនឹងបម្រើលោក ដូចដែលខ្ញុំបានបម្រើឪពុករបស់លោក»។+
២០ ក្រោយមក អាប់សាឡំសួរអាហ៊ីថូផែលថា៖ «តើអ្នកគិតថាយើងគួរធ្វើយ៉ាងណា? សូមអ្នកឲ្យយោបល់មក»។+ ២១ អាហ៊ីថូផែលឲ្យយោបល់អាប់សាឡំថា៖ «សូមរួមដំណេកជាមួយនឹងប្រពន្ធបន្ទាប់ទាំងប៉ុន្មានរបស់ឪពុកលោក+ ដែលគាត់បានទុកឲ្យនៅថែរក្សាវិមាន។+ ពេលជនជាតិអ៊ីស្រាអែលទាំងអស់ឮថាលោកបានធ្វើដូច្នេះ ពួកគេនឹងដឹងថាលោកតាំងខ្លួនធ្វើជាសត្រូវរបស់ឪពុកលោក ហើយអស់អ្នកដែលគាំទ្រលោកនឹងមានកម្លាំងចិត្តកាន់តែខ្លាំង»។ ២២ ដូច្នេះ គេដំឡើងត្រសាលសម្រាប់អាប់សាឡំនៅលើដំបូល+ រួចអាប់សាឡំចូលទៅរួមដំណេកជាមួយនឹងប្រពន្ធបន្ទាប់ទាំងប៉ុន្មានរបស់ឪពុកគាត់+ ហើយជនជាតិអ៊ីស្រាអែលទាំងអស់បានឃើញ។+
២៣ នៅគ្រានោះ យោបល់របស់អាហ៊ីថូផែល+បានត្រូវគេចាត់ទុកដូចជាប្រសាសន៍ដែលមកពីព្រះពិត។ ហេតុនេះ ដាវីឌនិងអាប់សាឡំបានឲ្យតម្លៃខ្ពស់ទៅលើយោបល់ទាំងអស់របស់អាហ៊ីថូផែល។
១៧ ក្រោយមក អាហ៊ីថូផែលនិយាយទៅអាប់សាឡំថា៖ «សូមឲ្យខ្ញុំជ្រើសរើសបុរសចំនួន១២.០០០នាក់ ហើយចេញទៅដេញតាមដាវីឌនៅយប់នេះ។ ២ ខ្ញុំនឹងសង្គ្រុបគាត់ ពេលដែលគាត់ទន់ខ្សោយនិងគ្មានកម្លាំង។+ ខ្ញុំនឹងធ្វើឲ្យគាត់ភ័យស្លុត ហើយមនុស្សទាំងអស់ដែលនៅជាមួយនឹងគាត់នឹងរត់បាក់ទ័ព រួចខ្ញុំនឹងសម្លាប់តែស្ដេចដាវីឌប៉ុណ្ណោះ។+ ៣ បន្ទាប់មក ខ្ញុំនឹងនាំមនុស្សទាំងអស់មកខាងលោកវិញ។ បើបុរសដែលលោកតាមរកនោះស្លាប់ នោះមនុស្សទាំងអស់ដែលគាំទ្រគាត់នឹងត្រឡប់មកខាងលោក ហើយបណ្ដាជនទាំងអស់នឹងមានសេចក្ដីសុខសាន្ត»។ ៤ អាប់សាឡំនិងពួកបុរសចាស់ទុំទាំងអស់នៃជនជាតិអ៊ីស្រាអែល ពេញចិត្តនឹងយោបល់របស់អាហ៊ីថូផែល។
៥ ក៏ប៉ុន្តែ អាប់សាឡំនិយាយថា៖ «សូមហៅហ៊ូសាយ+ជាអំបូរអើគីមក ព្រោះយើងក៏ចង់ដឹងអំពីគំនិតរបស់គាត់ដែរ»។ ៦ ដូច្នេះ ហ៊ូសាយចូលមកជួបអាប់សាឡំ។ អាប់សាឡំនិយាយទៅគាត់ថា៖ «នេះជាយោបល់របស់អាហ៊ីថូផែល។ តើយើងគួរធ្វើតាមគាត់ទេ? បើមិនគួរទេ សូមអ្នកឲ្យយោបល់មក»។ ៧ ហ៊ូសាយតបទៅអាប់សាឡំថា៖ «ក្នុងករណីនេះ យោបល់របស់អាហ៊ីថូផែលគឺមិនល្អទេ!»។+
៨ ហ៊ូសាយនិយាយថែមទៀតថា៖ «លោកដឹងច្បាស់ហើយថាឪពុកលោកនិងពួកបុរសរបស់គាត់ សុទ្ធតែជាអ្នកខ្លាំងពូកែ។+ ពេលនេះ ពួកគេខឹងខ្លាំងណាស់ ប្រៀបដូចជាមេខ្លាឃ្មុំដែលបាត់កូន។+ ម្យ៉ាងទៀត ឪពុកលោកគឺជាអ្នកចម្បាំង+ ដូច្នេះនៅពេលយប់ គាត់ច្បាស់ជាមិនសម្រាកនៅជាមួយនឹងបណ្ដាជនទេ។ ៩ នៅខណៈនេះ គាត់ប្រាកដជាកំពុងលាក់ខ្លួនក្នុងរូង*ណាមួយ ឬកន្លែងផ្សេងទៀតជាមិនខាន។+ ចុះយ៉ាងណាបើគាត់វាយប្រហារពួកយើងមុន នោះអ្នកណាដែលឮអំពីរឿងនេះនឹងនិយាយថា៖ ‹មនុស្សនៅខាងអាប់សាឡំច្បាំងចាញ់ហើយ!›។ ១០ សូម្បីតែបុរសមានចិត្តអង់អាចក្លាហានប្រៀបដូចជាសត្វតោ+ ពេលដែលឮដូច្នោះក៏គង់តែភ័យខ្លាចដែរ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់ដឹងថាឪពុកលោកជាអ្នកខ្លាំងពូកែ+ ហើយពួកបុរសរបស់គាត់ជាអ្នកក្លាហាន។ ១១ ខ្ញុំមានយោបល់មួយ។ សូមលោកបញ្ជាគេឲ្យប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់រហូតដល់បៀរសេបា+ ឲ្យបានច្រើនប្រៀបដូចជាគ្រាប់ខ្សាច់នៅសមុទ្រ។+ រួចមក សូមលោកនាំមុខពួកគេចេញទៅច្បាំង។ ១២ ពេលយើងតាមគាត់ទាន់ យើងនឹងវាយប្រហារគាត់ ហើយសង្គ្រុបគាត់ដូចទឹកសន្សើមធ្លាក់លើដី។ យើងនឹងមិនទុកជីវិតឲ្យគាត់ឬបុរសណាម្នាក់របស់គាត់ឡើយ។ ១៣ បើគាត់រត់ទៅក្រុងមួយណា ជនជាតិអ៊ីស្រាអែលទាំងអស់របស់យើងនឹងយកខ្សែពួរទាញក្រុងមួយនោះ ទម្លាក់ទៅក្នុងជ្រលងរហូតដល់គ្មានសេសសល់អ្វីសោះ សូម្បីតែក្រួសមួយគ្រាប់»។
១៤ ដូច្នេះ អាប់សាឡំនិងបុរសទាំងអស់ដែលតំណាងជនជាតិអ៊ីស្រាអែលនិយាយថា៖ «យោបល់របស់ហ៊ូសាយជាអំបូរអើគី គឺប្រសើរជាង+យោបល់របស់អាហ៊ីថូផែល!»។ នោះគឺដោយសារព្រះយេហូវ៉ាបានសម្រេចចិត្តធ្វើឲ្យយោបល់ដ៏ល្អរបស់អាហ៊ីថូផែល ទៅជាយោបល់ដែលគ្មានប្រយោជន៍+ ដើម្បីព្រះយេហូវ៉ានាំអន្តរាយមកលើអាប់សាឡំវិញ។+
១៥ ក្រោយមក ហ៊ូសាយនិយាយទៅសង្ឃសេដុកនិងសង្ឃអាប៊ីយ៉ាថា+ ដោយប្រាប់ថា៖ «អាហ៊ីថូផែលបានឲ្យយោបល់អាប់សាឡំនិងពួកបុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែលថាដូច្នេះ តែខ្ញុំឲ្យយោបល់ដូច្នោះវិញ។ ១៦ សូមប្រញាប់ចាត់គេឲ្យទៅប្រាប់ដំណឹងនេះដល់ដាវីឌ ហើយព្រមានគាត់ថា៖ ‹នៅយប់នេះ សូមកុំនៅជិតតំបន់ស្ងាត់ជ្រងំត្រង់កន្លែងដែលអាចលុយទឹក*បានឡើយ តែសូមឆ្លងទៅឲ្យលឿន ក្រែងលោស្ដេចនិងមនុស្សទាំងអស់ដែលនៅជាមួយនឹងគាត់ត្រូវគេសម្លាប់›»។+
១៧ គ្រានោះ យ៉ូណាថាន+និងអាហ៊ីមម៉ាអេស+ អាស្រ័យនៅអេនរ៉ូកេល+ ព្រោះពួកគេមិនហ៊ានចូលទៅក្រុងយេរូសាឡិមទេ ខ្លាចមានគេឃើញ។ ពេលនោះ ស្ត្រីម្នាក់ដែលជាអ្នកបម្រើបាននាំដំណឹងទៅប្រាប់ពួកគេ ហើយពួកគេក៏ធ្វើដំណើរទៅប្រាប់ស្ដេចដាវីឌ។ ១៨ ប៉ុន្តែ យុវជនម្នាក់បានឃើញពួកគេ ហើយទៅរាយការណ៍ប្រាប់អាប់សាឡំ។ ដូច្នេះ យ៉ូណាថាននិងអាហ៊ីមម៉ាអេសប្រញាប់រត់គេចខ្លួនចេញទៅ។ ពួកគេបានទៅដល់ផ្ទះបុរសម្នាក់នៅឯភូមិបាហ៊ូរីម+ ដែលមានអណ្ដូងនៅទីធ្លាផ្ទះ។ ពួកគេបានចុះទៅលាក់ខ្លួននៅក្នុងអណ្ដូងនោះ។ ១៩ ប្រពន្ធរបស់បុរសនោះបានយកក្រណាត់ទៅគ្របលើអណ្ដូងនោះ ហើយរាយកម្ទេចអង្ករលើក្រណាត់ ដើម្បីកុំឲ្យអ្នកណាម្នាក់ដឹងថាអ្នកទាំងពីរនៅក្នុងអណ្ដូងនោះ។ ២០ ពួកអ្នកបម្រើរបស់អាប់សាឡំបានមកដល់ផ្ទះស្ត្រីនោះ ហើយសួរនាងថា៖ «តើអាហ៊ីមម៉ាអេសនិងយ៉ូណាថាននៅឯណា?»។ នាងឆ្លើយថា៖ «ពួកគេដើរកាត់ទីនេះទៅទន្លេបាត់ហើយ!»។+ ម្ល៉ោះហើយ ពួកអ្នកបម្រើទៅស្វែងរកពួកគេ តែរកមិនឃើញទេ។ ដូច្នេះ ពួកអ្នកបម្រើក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
២១ ក្រោយពីពួកអ្នកបម្រើទាំងនោះចេញទៅផុត អាហ៊ីមម៉ាអេសនិងយ៉ូណាថានបានឡើងពីអណ្ដូងមក ហើយធ្វើដំណើរទៅប្រាប់ស្ដេចដាវីឌ។ ពេលជួបដាវីឌ ពួកគេប្រាប់ថា៖ «សូមលោកក្រោកឡើង ហើយប្រញាប់ឆ្លងទន្លេទៅ ព្រោះអាហ៊ីថូផែលបានផ្ដល់យោបល់ឲ្យគេតាមស្វែងរកលោក»។+ ២២ ឮដូច្នេះ ដាវីឌនិងមនុស្សទាំងអស់ដែលនៅជាមួយនឹងគាត់ក៏ក្រោកឡើង ហើយឆ្លងទន្លេយ៉ូដាន់ភ្លាមៗ។ លុះដល់ថ្ងៃរះ ពួកគេបានឆ្លងផុតទន្លេនោះទាំងអស់គ្នា មិនមានសល់អ្នកណាម្នាក់ឡើយ។
២៣ ពេលអាហ៊ីថូផែលឃើញថាគេមិនធ្វើតាមយោបល់របស់គាត់ នោះគាត់ចងកែបលា ហើយជិះទៅស្រុកកំណើតវិញ។+ ក្រោយពីគាត់ទៅដល់ផ្ទះ គាត់បានផ្ដែផ្ដាំក្រុមគ្រួសារ+ រួចគាត់ក៏ទៅចងកសម្លាប់ខ្លួន។+ សពរបស់គាត់បានត្រូវបញ្ចុះនៅក្នុងផ្នូរបុព្វបុរសរបស់គាត់។
២៤ នៅពេលនោះ ដាវីឌធ្វើដំណើរទៅក្រុងម៉ាហាណែម។+ ចំណែកអាប់សាឡំ គាត់ឆ្លងទន្លេយ៉ូដាន់ជាមួយនឹងបណ្ដាជនអ៊ីស្រាអែលទាំងអស់។ ២៥ អាប់សាឡំបានតែងតាំងអាម៉េសា+ឲ្យមើលការខុសត្រូវលើកងទ័ពជំនួសយ៉ូអាប់។+ អាម៉េសាជាកូនប្រុសរបស់អ៊ីតរ៉ាដែលជាជនជាតិអ៊ីស្រាអែល និងអាប៊ីកែល+ជាកូនស្រីណាហាស។ អាប៊ីកែលជាប្អូនស្រីសេរូយ៉ាដែលត្រូវជាម្ដាយរបស់យ៉ូអាប់។ ២៦ ក្រោយមក អាប់សាឡំនិងបណ្ដាជនអ៊ីស្រាអែលបានបោះទ័ពនៅស្រុកគីលាត។+
២៧ ក្រោយពីដាវីឌទៅដល់ក្រុងម៉ាហាណែមភ្លាម សូប៊ីកូនប្រុសណាហាសដែលមកពីក្រុងរ៉ាបា+ជាក្រុងរបស់ជនជាតិអាំម៉ូន និងម៉ាគា+កូនប្រុសអាំមីអែលដែលមកពីឡូដេបា ព្រមទាំងបាស៊ីលឡាយ+ជាអ្នកក្រុងរ៉ូគីលីមពីស្រុកគីលាត ២៨ ពួកគេបាននាំយកកម្រាលដេក ចានក្លាំ ឆ្នាំងដី ស្រូវសាលី ស្រូវបាលី លាជ ម្សៅ សណ្ដែកស្រស់ សណ្ដែកក្រៀម គ្រាប់ពូជស្ងួត ២៩ ទឹកឃ្មុំ ខ្លាញ់ទឹកដោះ* ទឹកដោះខាប់* និងសត្វចៀម មកជូនដាវីឌនិងមនុស្សដែលនៅជាមួយនឹងគាត់។+ ពួកគេយកអ្វីទាំងនេះមក ដោយសារពួកគេបាននិយាយថា៖ «នៅតំបន់ស្ងាត់ជ្រងំនេះ បណ្ដាជនច្បាស់ជាហេវហត់អស់កម្លាំងហើយ»។+
១៨ ក្រោយមក ដាវីឌរាប់ចំនួនពួកបុរសដែលនៅជាមួយនឹងគាត់ ហើយគាត់បានតែងតាំងមេលើបុរស១០០នាក់ និងមេលើបុរស១.០០០នាក់ ឲ្យគ្រប់គ្រងលើពួកគេ។+ ២ ដាវីឌបានចែកពលទ័ពជា៣កង។ កងទី១នៅក្រោមការគ្រប់គ្រងរបស់យ៉ូអាប់។+ កងទី២នៅក្រោមការគ្រប់គ្រងរបស់អាប៊ីសាយ+ដែលជាបងប្រុសយ៉ូអាប់ និងជាកូនប្រុសសេរូយ៉ា។+ កងទី៣នៅក្រោមការគ្រប់គ្រងរបស់អ៊ីតថាយ+ជាអ្នកក្រុងកាថ។ រួចស្ដេចប្រាប់ពួកគេថា៖ «ខ្ញុំនឹងចេញទៅច្បាំងជាមួយនឹងអ្នករាល់គ្នាដែរ»។ ៣ ប៉ុន្តែ ពួកគេនិយាយថា៖ «លោកមិនត្រូវទៅទេ+ ព្រោះទោះជាពួកយើងរត់បាក់ទ័ព ឬស្លាប់អស់ពាក់កណ្ដាលក៏ដោយ យើងគ្មានន័យអ្វីសម្រាប់ពួកសត្រូវឡើយ។ តែលោកវិញ លោកមានតម្លៃស្មើនឹងពួកយើង១០.០០០នាក់។+ ហេតុនេះ គឺប្រសើរជាងបើលោកនៅក្នុងក្រុង ចាំផ្ដល់ជំនួយឲ្យយើង»។ ៤ ស្ដេចនិយាយថា៖ «បើអ្នករាល់គ្នាយល់ថាធ្វើដូចនេះល្អជាង ខ្ញុំនឹងធ្វើតាម»។ ដូច្នេះ ស្ដេចឈរក្បែរទ្វារកំពែងក្រុង ដើម្បីមើលពួកបុរសទាំងអស់ដង្ហែគ្នារាប់រយរាប់ពាន់នាក់ចេញទៅច្បាំង។ ៥ រួចមក ស្ដេចបញ្ជាយ៉ូអាប់ អាប៊ីសាយ និងអ៊ីតថាយថា៖ «កុំសម្លាប់អាប់សាឡំកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឡើយ»។+ ពួកបុរសទាំងអស់ក៏បានឮដែរ ពេលស្ដេចចេញបញ្ជាដល់មេទ័ពទាំងប៉ុន្មាននោះ។
៦ ពួកបុរសរបស់ដាវីឌបានចេញទៅសមរភូមិ ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល។ ពួកគេច្បាំងគ្នានៅក្នុងព្រៃអេប្រាអ៊ីម។+ ៧ ពួកអ៊ីស្រាអែល+បានចាញ់ទាហានរបស់ដាវីឌ។+ ថ្ងៃនោះ មនុស្សច្រើនណាស់បានត្រូវសម្លាប់ គឺអស់ចំនួន២០.០០០នាក់។ ៨ ការប្រយុទ្ធគ្នាបានរាលដាលពេញពាសតំបន់នោះ ហើយនៅថ្ងៃនោះអ្នកដែលស្លាប់ដោយគ្រោះថ្នាក់នៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលបានត្រូវសម្លាប់។
៩ នៅទីបំផុត អាប់សាឡំក៏ប្រទះពួកទាហានរបស់ដាវីឌ។ ពេលនោះ អាប់សាឡំកំពុងជិះសត្វលាគេចខ្លួន។ សត្វលានោះបានទៅក្រោមដើមឈើធំមួយដែលមានមែកសាងញ៉ាង ស្រាប់តែសក់របស់អាប់សាឡំទាក់ជាប់នឹងដើមឈើនោះ។ ឯសត្វលាបានទៅបាត់ ទុកឲ្យគាត់នៅជាប់នឹងដើមឈើផុតជើងពីដី។ ១០ បន្ទាប់មក មានបុរសម្នាក់បានឃើញអាប់សាឡំ រួចទៅប្រាប់យ៉ូអាប់ថា៖+ «មើល! ខ្ញុំឃើញអាប់សាឡំនៅជាប់នឹងដើមឈើធំមួយ»។ ១១ យ៉ូអាប់និយាយទៅបុរសនោះថា៖ «បើអ្នកឃើញគាត់ ហេតុអ្វីអ្នកមិនសម្លាប់គាត់ចោលនៅនឹងកន្លែងតែម្ដងទៅ? នោះខ្ញុំច្បាស់ជាឲ្យ១០កាក់ធ្វើពីប្រាក់និងខ្សែក្រវាត់មួយជារង្វាន់ដល់អ្នក»។ ១២ ប៉ុន្តែ បុរសនោះនិយាយទៅយ៉ូអាប់វិញថា៖ «ទោះជាអ្នកឲ្យខ្ញុំ១.០០០កាក់ធ្វើពីប្រាក់ក៏ដោយ ក៏ខ្ញុំមិនហ៊ានលើកដៃសម្លាប់កូនប្រុសរបស់ស្ដេចដែរ ព្រោះយើងបានឮស្ដេចបញ្ជាអ្នក អាប៊ីសាយ និងអ៊ីតថាយថា៖ ‹កុំឲ្យអ្នកណាម្នាក់សម្លាប់អាប់សាឡំឡើយ›។+ ១៣ បើខ្ញុំមិនធ្វើតាមបញ្ជានោះ ហើយសម្លាប់កូនប្រុសរបស់ស្ដេច រឿងនោះច្បាស់ជាដឹងដល់ស្ដេចជាមិនខាន ហើយអ្នកគ្មានថ្ងៃការពារខ្ញុំឡើយ»។ ១៤ យ៉ូអាប់និយាយថា៖ «ខ្ញុំមិនចង់ខាតពេលជាមួយនឹងអ្នកទៀតទេ!»។ រួចមក យ៉ូអាប់យកព្រួញ*៣ដើមទៅចាក់ទម្លុះបេះដូងរបស់អាប់សាឡំទាំងរស់ កាលដែលអាប់សាឡំនៅជាប់នឹងដើមឈើធំនោះនៅឡើយ។ ១៥ ក្រោយមក អ្នកកាន់គ្រឿងចម្បាំង១០នាក់របស់យ៉ូអាប់បានមក ហើយព្រួតគ្នាប្រហារអាប់សាឡំរហូតដល់គាត់ស្លាប់។+ ១៦ បន្ទាប់មក យ៉ូអាប់ផ្លុំស្នែងហៅពលទ័ព។ ដូច្នេះ ពួកគេក៏ឈប់ដេញតាមពួកអ៊ីស្រាអែល ហើយត្រឡប់មកវិញ។ ១៧ ពួកគេយកសាកសពអាប់សាឡំទៅបោះទម្លាក់ក្នុងរណ្ដៅធំមួយនៅក្នុងព្រៃ ហើយយកថ្មយ៉ាងច្រើនទៅចាក់គរពីលើសពគាត់។+ រីឯពួកអ៊ីស្រាអែលទាំងអស់ដែលបានចេញទៅច្បាំង ក៏រត់គេចទៅផ្ទះរៀងៗខ្លួនវិញ។
១៨ ពេលអាប់សាឡំនៅរស់ គាត់បានឲ្យគេសង់បង្គោលថ្មមួយទុកសម្រាប់គាត់នៅជ្រលងភ្នំស្ដេច+ ព្រោះគាត់ពោលថា៖ «ខ្ញុំមិនមានកូនប្រុសដើម្បីបន្តវង្សត្រកូលរបស់ខ្ញុំទេ»។+ ដូច្នេះ គាត់បានដាក់ឈ្មោះបង្គោលនោះតាមឈ្មោះគាត់ ហើយគេក៏ហៅបង្គោលនោះថា បង្គោលថ្មអាប់សាឡំរហូតមកដល់សព្វថ្ងៃ។
១៩ អាហ៊ីមម៉ាអេស+កូនប្រុសសេដុកនិយាយថា៖ «សូមឲ្យខ្ញុំរត់ទៅប្រាប់ស្ដេចអំពីដំណឹងនេះ ព្រោះព្រះយេហូវ៉ាបានផ្ដល់យុត្តិធម៌ដល់ស្ដេចដោយរំដោះស្ដេចពីពួកសត្រូវ»។+ ២០ ប៉ុន្តែ យ៉ូអាប់បដិសេធថា៖ «ថ្ងៃនេះមិនមែនអ្នកទេដែលត្រូវនាំដំណឹង។ អ្នកអាចនាំដំណឹងនៅថ្ងៃផ្សេងទៀត តែថ្ងៃនេះអ្នកមិនត្រូវនាំដំណឹងទៅទេ ពីព្រោះកូនប្រុសរបស់ស្ដេចផ្ទាល់បានស្លាប់»។+ ២១ បន្ទាប់មក យ៉ូអាប់បញ្ជាបុរសម្នាក់ជាជនជាតិគូសថា៖+ «ចូរអ្នកទៅប្រាប់ស្ដេចនូវអ្វីដែលអ្នកបានឃើញ»។ បុរសនោះឱនគោរពយ៉ូអាប់ រួចរត់ចេញទៅ។ ២២ អាហ៊ីមម៉ាអេសកូនប្រុសសេដុកបានសុំយ៉ូអាប់ម្ដងទៀតថា៖ «ទោះជាមានអ្វីកើតឡើងក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមបុរសជនជាតិគូស»។ យ៉ូអាប់តបថា៖ «តើអ្នករត់ទៅធ្វើអ្វី? ព្រោះគ្មានដំណឹងណាទៀតឲ្យអ្នកប្រាប់ស្ដេចទេ»។ ២៣ ប៉ុន្តែ អាហ៊ីមម៉ាអេសនៅតែទទូចសុំថា៖ «ទោះជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំទៅ»។ យ៉ូអាប់ប្រាប់ថា៖ «ទៅចុះ!»។ ដូច្នេះ អាហ៊ីមម៉ាអេសក៏រត់ទៅតាមផ្លូវតំបន់យ៉ូដាន់ ហើយមិនយូរក្រោយមក គាត់រត់ហួសបុរសជនជាតិគូស។
២៤ នៅពេលនោះ ដាវីឌកំពុងអង្គុយនៅរវាងទ្វារខាងក្នុងនិងទ្វារកំពែងក្រុង។+ អ្នកយាមម្នាក់+បានឡើងទៅលើខ្លោងទ្វារកំពែង ហើយងើបមុខទៅឃើញបុរសម្នាក់កំពុងរត់សំដៅមក។ ២៥ ឃើញដូច្នោះ អ្នកយាមនោះក៏ស្រែកប្រាប់ស្ដេច ហើយស្ដេចនិយាយថា៖ «បើគាត់មកតែម្នាក់ឯង នោះមានន័យថាគាត់នាំដំណឹងមក»។ កាលដែលបុរសនោះរត់មកកាន់តែជិត ២៦ អ្នកយាមនោះឃើញបុរសម្នាក់ទៀតរត់មក។ គាត់ក៏ស្រែកប្រាប់ឆ្មាំទ្វារថា៖ «មើល! មានបុរសម្នាក់ទៀតកំពុងរត់មក!»។ ស្ដេចនិយាយថា៖ «អ្នកនោះក៏នាំដំណឹងមកដែរ»។ ២៧ អ្នកយាមនោះនិយាយថា៖ «មើលទៅបុរសទី១ដែលរត់មកនេះ រត់ដូចអាហ៊ីមម៉ាអេស+កូនប្រុសសេដុក»។ ដូច្នេះ ស្ដេចនិយាយថា៖ «គាត់ជាមនុស្សល្អ គាត់ច្បាស់ជានាំដំណឹងល្អមក»។ ២៨ អាហ៊ីមម៉ាអេសស្រែកប្រាប់ស្ដេចថា៖ «ខ្ញុំមានដំណឹងល្អ!»។ រួចគាត់ក្រាបក្បាលដល់ដីនៅចំពោះមុខស្ដេច ហើយនិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ស្ដេចទទួលការសរសើរតម្កើង ព្រោះព្រះបានប្រគល់អស់អ្នកដែលបះបោរប្រឆាំងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចជាម្ចាស់!»។+
២៩ ស្ដេចសួរថា៖ «តើអាប់សាឡំកូនប្រុសខ្ញុំយ៉ាងណាហើយ?»។ អាហ៊ីមម៉ាអេសឆ្លើយថា៖ «ពេលដែលយ៉ូអាប់ចាត់ខ្ញុំជាអ្នកបម្រើលោកនិងអ្នកបម្រើម្នាក់ទៀតឲ្យមក ខ្ញុំឃើញមានស្ថានភាពជ្រួលច្របល់ជាខ្លាំង តែខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេ»។+ ៣០ ដូច្នេះ ស្ដេចបង្គាប់គាត់ថា៖ «សូមឈរនៅម្ខាងសិន»។ គាត់ក៏ទៅឈរនៅម្ខាង។
៣១ រំពេចនោះ បុរសជនជាតិគូសក៏មកដល់+ ហើយជម្រាបស្ដេចថា៖ «សូមស្ដេចជាម្ចាស់មេត្តាជ្រាប នៅថ្ងៃនេះព្រះយេហូវ៉ាផ្ដល់យុត្តិធម៌ដល់ស្ដេច ដោយរំដោះស្ដេចឲ្យរួចពីកណ្ដាប់ដៃនៃអស់អ្នកដែលបះបោរប្រឆាំងលោកម្ចាស់»។+ ៣២ ប៉ុន្តែ ស្ដេចសួរបុរសជនជាតិគូសថា៖ «តើអាប់សាឡំកូនប្រុសខ្ញុំយ៉ាងណាហើយ?»។ បុរសជនជាតិគូសឆ្លើយថា៖ «សូមឲ្យសត្រូវទាំងអស់និងអស់អ្នកដែលបះបោរប្រឆាំងស្ដេចជាម្ចាស់ វិនាសទៅដូចបុរសនោះ!»។+
៣៣ ដំណឹងនោះបានធ្វើឲ្យស្ដេចក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។ គាត់បានឡើងទៅបន្ទប់ខាងលើខ្លោងទ្វារកំពែងក្រុង ហើយយំនៅទីនោះ។ គាត់ដើរបណ្ដើរយំបណ្ដើរ ទាំងពោលថា៖ «ឱអាប់សាឡំកូនអើយ កូនប្រុសពុក កូនអើយកូនអាប់សាឡំ! បើពុកស្លាប់វិញល្អជាង ឱអាប់សាឡំកូនប្រុសពុកអើយ!»។+
១៩ មានគេទៅរាយការណ៍ប្រាប់យ៉ូអាប់ថា៖ «ស្ដេចកំពុងយំស្ដាយអាប់សាឡំ»។+ ២ ដូច្នេះ ជ័យជម្នះ*នៅថ្ងៃនោះបានប្រែទៅជាការកើតទុក្ខសម្រាប់បណ្ដាជនទាំងអស់វិញ ដោយសារពួកគេបានឮថាស្ដេចកំពុងសោកសង្រេងអំពីកូនប្រុសរបស់គាត់។ ៣ នៅថ្ងៃនោះ ពួកគេបានត្រឡប់មកក្រុងវិញដោយស្ងៀមស្ងាត់+ ហាក់ដូចជាទាហានដែលបានបាក់ទ័ពរត់ចេញពីសមរភូមិដោយក្ដីអាម៉ាស់។ ៤ ឯស្ដេចវិញ គាត់ខ្ទប់មុខ ហើយបន្តស្រែកយំយ៉ាងខ្លាំងថា៖ «ឱអាប់សាឡំកូនប្រុសពុកអើយ អាប់សាឡំកូនពុក កូនអើយកូន!»។+
៥ ក្រោយមក យ៉ូអាប់ចូលទៅជួបស្ដេចនៅឯវិមាន ហើយនិយាយថា៖ «ថ្ងៃនេះ អ្នកបម្រើទាំងអស់របស់លោកបានជួយសង្គ្រោះជីវិត*លោក ជីវិតកូនប្រុស+កូនស្រីលោក+ ជីវិតប្រពន្ធនិងប្រពន្ធបន្ទាប់ទាំងប៉ុន្មានរបស់លោក។+ ប៉ុន្តែ ពេលនេះលោកបែរជាធ្វើឲ្យពួកគេអាម៉ាស់មុខទៅវិញ។ ៦ លោកស្រឡាញ់អ្នកដែលស្អប់លោក ហើយលោកស្អប់អ្នកដែលស្រឡាញ់លោក ព្រោះថ្ងៃនេះលោកបានបង្ហាញឲ្យឃើញច្បាស់ថា ពួកមេទ័ពនិងពួកអ្នកបម្រើគ្មានតម្លៃសោះចំពោះលោក។ ខ្ញុំជឿថាបើថ្ងៃនេះអាប់សាឡំនៅរស់ តែពួកយើងស្លាប់វិញ នោះលោកនឹងមិនពិបាកចិត្តទេ។ ៧ ឥឡូវ សូមលោកក្រោកឡើងចេញទៅលើកទឹកចិត្តពួកអ្នកបម្រើរបស់លោក ព្រោះបើលោកមិនចេញទៅទេ ខ្ញុំសូមយកព្រះយេហូវ៉ាជាសាក្សីថា យប់នេះនឹងគ្មានសល់អ្នកណាម្នាក់នៅខាងលោកឡើយ។ នោះលោកនឹងរងការលំបាកខ្លាំងជាងការលំបាកទាំងអស់ដែលលោកធ្លាប់ជួបតាំងពីក្មេងរហូតមកដល់ឥឡូវ»។ ៨ ដូច្នេះ ស្ដេចក្រោកឡើងចេញទៅអង្គុយនៅទ្វារកំពែងក្រុង។ បណ្ដាជនទាំងអស់ទទួលដំណឹងថា៖ «ឥឡូវ ស្ដេចកំពុងអង្គុយនៅទ្វារកំពែងក្រុង»។ ពួកគេក៏នាំគ្នាមកជួបស្ដេច។
ចំណែកឯពួកអ៊ីស្រាអែលដែលគាំទ្រអាប់សាឡំ ពួកគេបានរត់ទៅផ្ទះរៀងៗខ្លួនវិញ។+ ៩ បណ្ដាជនពីកុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលជជែកតវ៉ាគ្នាថា៖ «ស្ដេចបានជួយសង្គ្រោះយើងពីពួកសត្រូវ+ ហើយក៏បានសង្គ្រោះយើងពីពួកភីលីស្ទីនដែរ។ ប៉ុន្តែ លោកបានរត់ចេញពីស្រុកដោយសារអាប់សាឡំ។+ ១០ ឯអាប់សាឡំដែលយើងបានតែងតាំងឲ្យគ្រប់គ្រងលើយើង+ គាត់បានស្លាប់ក្នុងសមរភូមិទៅហើយ។+ ដូច្នេះឥឡូវនេះ ហេតុអ្វីបានជាយើងមិនអើពើនាំស្ដេចមកវិញ?»។
១១ ស្ដេចដាវីឌផ្ញើសារទៅសង្ឃសេដុក+និងសង្ឃអាប៊ីយ៉ាថា+ ដោយប្រាប់ថា៖ «ចូរទៅនិយាយប្រាប់បុរសចាស់ទុំនៃកុលសម្ព័ន្ធយូដា+ថា៖ ‹ហេតុអ្វីបានជាអ្នករាល់គ្នាមិនប្រញាប់មកនាំស្ដេចទៅវិមានវិញឲ្យបានមុនគេ? ព្រោះស្ដេចបានទទួលដំណឹងថាជនជាតិអ៊ីស្រាអែលទាំងអស់ចង់នាំស្ដេចត្រឡប់ទៅវិញ។ ១២ អ្នករាល់គ្នាជាបងប្អូន និងជាសាច់ញាតិរបស់ខ្ញុំ។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនប្រញាប់នាំខ្ញុំទៅឲ្យបានមុនគេ?›។ ១៣ ម្យ៉ាងទៀត អ្នកត្រូវនិយាយប្រាប់អាម៉េសាថា៖+ ‹តើអ្នកមិនមែនជាសាច់ញាតិខ្ញុំទេឬ? ខ្ញុំនឹងឲ្យអ្នកធ្វើជាមេទ័ពរបស់ខ្ញុំជំនួសយ៉ូអាប់ចាប់ពីពេលនេះតទៅ។ បើខ្ញុំមិនធ្វើដូច្នេះទេ នោះសូមព្រះដាក់ទោសខ្ញុំឲ្យធ្ងន់ចុះ›»។+
១៤ ដោយពាក្យទាំងនោះ ដាវីឌបានធ្វើឲ្យកុលសម្ព័ន្ធយូដាទាំងមូលព្រមព្រៀងចិត្តគ្នា រួចពួកគេចាត់អ្នកនាំដំណឹងឲ្យមកជម្រាបស្ដេចថា៖ «សូមលោកនិងអ្នកបម្រើទាំងអស់របស់លោកត្រឡប់មកវិញ»។
១៥ ស្ដេចចេញដំណើរត្រឡប់ទៅវិញ។ ពេលស្ដេចទៅដល់ទន្លេយ៉ូដាន់ បណ្ដាជននៃកុលសម្ព័ន្ធយូដាបានមកក្រុងគីលកាល+ ដើម្បីចាំទទួលនិងចម្លងស្ដេចឆ្លងទន្លេយ៉ូដាន់។ ១៦ រួចមក ស៊ីមម៉ាយ+ជាកូនប្រុសកេរ៉ាពីកុលសម្ព័ន្ធបេនយ៉ាមីន និងជាអ្នកភូមិបាហ៊ូរីម បានរូតរះចុះទៅទទួលស្ដេចដាវីឌជាមួយនឹងបណ្ដាជននៃកុលសម្ព័ន្ធយូដា ១៧ ព្រមទាំងមានបុរសចំនួន១.០០០នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនទៅជាមួយផងដែរ។ បន្ថែមទៀត សៀបា+ដែលជាអ្នកបម្រើរបស់ក្រុមគ្រួសារសុល កូនប្រុស១៥នាក់របស់សៀបា និងអ្នកបម្រើ២០នាក់បានធ្វើដំណើរយ៉ាងប្រញាប់ដើម្បីទៅដល់ទន្លេយ៉ូដាន់ឲ្យបានមុនស្ដេច។ ១៨ គាត់*ឆ្លងទន្លេដើម្បីចម្លងក្រុមគ្រួសារស្ដេច និងដើម្បីធ្វើអ្វីក៏ដោយដែលស្ដេចបញ្ជា។ ប៉ុន្តែ ពេលស្ដេចហៀបនឹងឆ្លងទន្លេយ៉ូដាន់ ស៊ីមម៉ាយកូនប្រុសកេរ៉ាក៏ក្រាបគោរពនៅចំពោះមុខស្ដេច។ ១៩ ស៊ីមម៉ាយនិយាយទៅស្ដេចថា៖ «សូមស្ដេចជាម្ចាស់មេត្តាអភ័យទោសឲ្យខ្ញុំផង! សូមលោកបំភ្លេចកំហុសដែលខ្ញុំបានធ្វើ+នៅថ្ងៃដែលលោកចាកចេញពីក្រុងយេរូសាឡិម។ សូមលោកកុំចាំទុកក្នុងចិត្តឡើយ ២០ ព្រោះខ្ញុំជាអ្នកបម្រើលោក ខ្ញុំដឹងខុសហើយ។ ម្ល៉ោះហើយថ្ងៃនេះក្នុងពូជពង្សយ៉ូសែប ខ្ញុំមកទីនេះជួបស្ដេចជាម្ចាស់មុនគេ»។
២១ ភ្លាមនោះ អាប៊ីសាយ+កូនប្រុសសេរូយ៉ា+និយាយថា៖ «ស៊ីមម៉ាយសមតែស្លាប់ ព្រោះគាត់បានជេរប្រមាថអ្នកដែលព្រះយេហូវ៉ាបានរើសតាំង»។+ ២២ ដាវីឌតបវិញថា៖ «កូនប្រុសសេរូយ៉ា+ រឿងនេះមិនទាក់ទងនឹងអ្នកទេ! ហេតុអ្វីថ្ងៃនេះអ្នកប្រឆាំងនឹងខ្ញុំ? ថ្ងៃនេះមិនគួរសម្លាប់អ្នកណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលឡើយ ព្រោះថ្ងៃនេះខ្ញុំបានទៅជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលម្ដងទៀត»។ ២៣ រួចស្ដេចនិយាយទៅស៊ីមម៉ាយថា៖ «អ្នកនឹងមិនស្លាប់ទេ»។ លុះនិយាយចប់ ស្ដេចស្បថឲ្យគាត់។+
២៤ រីឯមេភីបូសែត+ចៅប្រុសរបស់សុល គាត់ក៏បានទៅទទួលស្ដេចដែរ។ តាំងពីថ្ងៃដែលស្ដេចចាកចេញ រហូតដល់ថ្ងៃដែលស្ដេចត្រឡប់មកវិញដោយសុខសាន្ត មេភីបូសែតមិនបានលាងជើង តម្រឹមពុកមាត់ ឬបោកសម្លៀកបំពាក់ទេ។ ២៥ ពេលគាត់មកក្រុងយេរូសាឡិមដើម្បីទទួលស្វាគមន៍ស្ដេច* ស្ដេចសួរគាត់ថា៖ «មេភីបូសែត ហេតុអ្វីពេលនោះអ្នកមិនចាកចេញទៅជាមួយនឹងខ្ញុំ?»។ ២៦ គាត់ឆ្លើយថា៖ «ឱស្ដេចជាម្ចាស់ អ្នកបម្រើរបស់ខ្ញុំ+បានបោកបញ្ឆោតខ្ញុំ។ ខ្ញុំបាននិយាយថា៖ ‹ចូរចងកែបលា ដើម្បីឲ្យខ្ញុំជិះវាទៅជាមួយនឹងស្ដេច› ដោយសារខ្ញុំពិការជើង។+ ២៧ តែគាត់បានបង្កាច់បង្ខូចខ្ញុំនៅចំពោះមុខស្ដេចជាម្ចាស់។+ ប៉ុន្តែ ស្ដេចជាម្ចាស់ប្រៀបដូចជាទេវតានៃព្រះពិត ដូច្នេះសូមធ្វើអ្វីដែលលោកគិតថាល្អចុះ។ ២៨ ទោះជាស្ដេចជាម្ចាស់អាចសម្លាប់ក្រុមគ្រួសារទាំងមូលរបស់ឪពុកខ្ញុំក៏ដោយ តែលោកបែរជាឲ្យខ្ញុំមានកិត្តិយសបរិភោគនៅតុរបស់លោក។+ ដូច្នេះ តើគួរឲ្យខ្ញុំសុំអ្វីទៀតពីលោក?»។
២៩ ស្ដេចនិយាយទៅគាត់ថា៖ «ឈប់និយាយទៀតទៅ នេះជាការសម្រេចចិត្តរបស់ខ្ញុំ អ្នកត្រូវចែកស្រែចម្ការឲ្យសៀបា»។+ ៣០ មេភីបូសែតតបថា៖ «សូមឲ្យគាត់យកទាំងអស់ចុះ។ ការដែលស្ដេចជាម្ចាស់របស់ខ្ញុំបានត្រឡប់មកវិមានវិញដោយសុខសាន្ត នោះគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ»។
៣១ បាស៊ីលឡាយ+ដែលជាអ្នកស្រុកគីលាតបានចេញពីក្រុងរ៉ូគីលីម ដើម្បីដង្ហែស្ដេចទៅទន្លេយ៉ូដាន់។ ៣២ បាស៊ីលឡាយមានវ័យចាស់ណាស់ហើយ គាត់មានអាយុ៨០ឆ្នាំ។ គាត់ជាអ្នកមានស្ដុកស្ដម្ភ។ អំឡុងពេលដែលស្ដេចអាស្រ័យនៅក្រុងម៉ាហាណែម គាត់បានផ្ដល់ស្បៀងអាហារដល់ស្ដេច។+ ៣៣ ស្ដេចនិយាយទៅបាស៊ីលឡាយថា៖ «សូមអ្នកឆ្លងទៅជាមួយនឹងខ្ញុំ។ ខ្ញុំនឹងផ្គត់ផ្គង់អាហារឲ្យអ្នកនៅក្រុងយេរូសាឡិម»។+ ៣៤ តែបាស៊ីលឡាយឆ្លើយថា៖ «ខ្ញុំចាស់ណាស់ហើយ រស់មិនបានយូរទៀតទេ តើឲ្យខ្ញុំទៅក្រុងយេរូសាឡិមជាមួយនឹងស្ដេចធ្វើអ្វី? ៣៥ ខ្ញុំមានអាយុ៨០ឆ្នាំហើយ+ ខ្ញុំមិនអាចមើលដឹងរបស់ល្អនិងរបស់មិនល្អបានឡើយ។ ទោះជាខ្ញុំបរិភោគអ្វីក៏ដោយ ក៏ខ្ញុំលែងដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់ទៀតដែរ។ ណាមួយទៀត ទោះជាខ្ញុំស្ដាប់អ្នកចម្រៀងប្រុសស្រីច្រៀងក៏ដោយ ក៏ខ្ញុំលែងដឹងថាពីរោះឬមិនពីរោះទៀតដែរ។+ ដូច្នេះ តើគួរឲ្យខ្ញុំទៅធ្វើជាបន្ទុកថែមទៀតដល់ស្ដេចជាម្ចាស់របស់ខ្ញុំឬ? ៣៦ ការដែលខ្ញុំអាចជូនដំណើរស្ដេចទៅទន្លេយ៉ូដាន់ នោះជាកិត្តិយសសម្រាប់ខ្ញុំណាស់ទៅហើយ។ ស្ដេចមិនចាំបាច់តបស្នងអ្វីដល់ខ្ញុំទេ។ ៣៧ សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅក្រុងរបស់ខ្ញុំវិញ ដើម្បីខ្ញុំអាចស្លាប់នៅជិតទីបញ្ចុះសពឪពុកម្ដាយខ្ញុំ។+ ស្ដេចជាម្ចាស់ នេះគីមហាំជាអ្នកបម្រើលោក+ សូមឲ្យគាត់ឆ្លងទៅជាមួយនឹងស្ដេចជាម្ចាស់ ហើយសូមស្ដេចប្រព្រឹត្តចំពោះគាត់តាមដែលលោកគិតថាល្អចុះ»។
៣៨ ស្ដេចនិយាយថា៖ «ខ្ញុំនឹងឲ្យគីមហាំឆ្លងទៅជាមួយនឹងខ្ញុំ ហើយខ្ញុំនឹងប្រព្រឹត្តចំពោះគាត់តាមដែលអ្នកពេញចិត្ត។ ខ្ញុំនឹងធ្វើតាមសំណូមពរទាំងអស់របស់អ្នក»។ ៣៩ បន្ទាប់មក បណ្ដាជនទាំងអស់ចាប់ផ្ដើមឆ្លងទន្លេយ៉ូដាន់។ មុននឹងស្ដេចឆ្លងទន្លេ ស្ដេចបានថើបបាស៊ីលឡាយ+ ហើយឲ្យពរដល់គាត់។ រួចបាស៊ីលឡាយត្រឡប់ទៅផ្ទះគាត់វិញ។ ៤០ ពេលស្ដេចឆ្លងទន្លេទៅក្រុងគីលកាល+ គីមហាំក៏ឆ្លងទៅជាមួយនឹងគាត់ដែរ។ កុលសម្ព័ន្ធយូដាទាំងមូលនិងបណ្ដាជនអ៊ីស្រាអែលចំនួនពាក់កណ្ដាល បានដង្ហែស្ដេចឆ្លងទន្លេនោះ។+
៤១ រួចមក បុរសទាំងអស់ដែលតំណាងបណ្ដាជនអ៊ីស្រាអែលចូលទៅជិតស្ដេច ហើយសួរថា៖ «ហេតុអ្វីកុលសម្ព័ន្ធយូដាដែលជាជនរួមជាតិរបស់យើង រួមទាំងពួកបុរសរបស់ស្ដេច នាំគ្នាដង្ហែស្ដេចនិងក្រុមគ្រួសារស្ដេចឆ្លងទន្លេយ៉ូដាន់មកទាំងស្ងាត់ៗដូច្នេះ?»។+ ៤២ បុរសទាំងអស់ដែលតំណាងកុលសម្ព័ន្ធយូដាឆ្លើយទៅពួកបុរសដែលតំណាងបណ្ដាជនអ៊ីស្រាអែលថា៖ «ដោយសារស្ដេចជាសាច់ញាតិរបស់យើង។+ ហេតុអ្វីអ្នករាល់គ្នាខឹងអំពីរឿងនេះ? តើស្ដេចបានឲ្យអាហារឬអំណោយមកយើងឬ?»។
៤៣ ប៉ុន្តែ ពួកបុរសដែលតំណាងបណ្ដាជនអ៊ីស្រាអែលតបទៅពួកបុរសកុលសម្ព័ន្ធយូដាថា៖ «យើងមានកុលសម្ព័ន្ធ១០ ដូច្នេះយើងមានសិទ្ធិចំពោះស្ដេចដាវីឌច្រើនជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយពួកយើង? គឺពួកយើងទេដែលមានសិទ្ធិដង្ហែស្ដេចរបស់យើងមកវិញមុនអ្នករាល់គ្នា»។ ទោះជាយ៉ាងនោះក៏ដោយ ពួកបុរសកុលសម្ព័ន្ធយូដាបានជជែកឈ្នះពួកបុរសដែលតំណាងបណ្ដាជនអ៊ីស្រាអែល។
២០ នៅពេលនោះ មានបុរសម្នាក់ឈ្មោះសេបា+ ជាមេបង្កបញ្ហា។ សេបាជាកូនប្រុសរបស់ប៊ីកក្រាយ គាត់មកពីកុលសម្ព័ន្ធបេនយ៉ាមីន។ គាត់ផ្លុំស្នែងឡើង+ ហើយប្រកាសថា៖ «យើងគ្មានចំណែកអ្វីនឹងដាវីឌទេ ហើយយើងក៏គ្មានមត៌កជាមួយនឹងកូនប្រុសអ៊ីសាយដែរ។+ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរយើងគ្រប់គ្នាត្រឡប់ទៅឯព្រះ*របស់យើងវិញ»។+ ២ ពេលឮដូច្នោះ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានឈប់ដើរតាមដាវីឌ ហើយដើរតាមសេបាកូនប្រុសរបស់ប៊ីកក្រាយវិញ។+ ប៉ុន្តែ បណ្ដាជនយូដាបន្តដង្ហែស្ដេចរបស់ពួកគេ ពីទន្លេយ៉ូដាន់រហូតដល់ក្រុងយេរូសាឡិម។+
៣ ពេលស្ដេចដាវីឌមកដល់វិមាននៅក្រុងយេរូសាឡិមវិញ+ គាត់បាននាំប្រពន្ធបន្ទាប់១០នាក់ ដែលគាត់បានឲ្យនៅមើលថែវិមាន ឲ្យទៅរស់នៅក្នុងដំណាក់មួយ។+ គាត់ឲ្យគេយាមដំណាក់នោះ ហើយចិញ្ចឹមថែរក្សាពួកនាង។ ប៉ុន្តែ គាត់មិនរួមដំណេកជាមួយនឹងពួកនាងទេ។+ នៅទីនោះពួកនាងរស់នៅហាក់ដូចជាស្ត្រីដែលគ្មានប្ដី ទោះជាប្ដីរបស់ពួកនាងកំពុងនៅរស់នៅឡើយក៏ដោយ។ ពួកនាងបានត្រូវបង្ខាំងទុករហូតដល់ថ្ងៃស្លាប់។
៤ ស្ដេចនិយាយទៅអាម៉េសាថា៖+ «ចូរអ្នកទៅកោះហៅពួកបុរសយូដាឲ្យមកជួបខ្ញុំក្នុងរវាងបីថ្ងៃ ហើយអ្នកក៏ត្រូវត្រឡប់មកទីនេះវិញដែរ»។ ៥ ដូច្នេះ អាម៉េសាបានចេញទៅកោះហៅពួកបុរសយូដា។ ប៉ុន្តែ គាត់មិនបានមកទាន់ពេលដែលស្ដេចបានកំណត់ឡើយ។ ៦ រួចមក ដាវីឌក៏និយាយទៅអាប៊ីសាយថា៖+ «សេបា+កូនប្រុសប៊ីកក្រាយអាចធ្វើឲ្យយើងអន្តរាយ ខ្លាំងជាងអាប់សាឡំទៅទៀត។+ ចូរនាំពួកអ្នកបម្រើខ្ញុំទៅចាប់សេបាឲ្យបាន មុនពេលគាត់ទៅជ្រកកោនក្នុងក្រុងដែលមានកំពែងមាំមួន»។ ៧ ម្ល៉ោះហើយ ពួកបុរសរបស់យ៉ូអាប់+ ពួកកេរ៉ែត ពួកពេលេធីម+ និងពួកទាហានខ្លាំងក្លាទាំងអស់បានចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាកូនប្រុសប៊ីកក្រាយ។ ៨ ពេលពួកគេមកដល់ជិតសិលាធំនៅក្រុងគីបៀន+ នោះអាម៉េសា+បានមកជួបពួកគេ។ យ៉ូអាប់ពាក់អាវក្រោះ ហើយគាត់មានដាវក្នុងស្រោមសៀតនៅចង្កេះ។ ពេលយ៉ូអាប់ដើរទៅជួបអាម៉េសា យ៉ូអាប់ធ្វើជារបូតដាវ។
៩ យ៉ូអាប់សួរអាម៉េសាថា៖ «តើបងសុខសប្បាយទេ?»។ រួចយ៉ូអាប់លូកដៃស្ដាំទៅចាប់ពុកចង្ការបស់អាម៉េសា ហាក់ដូចជាចង់ថើប។ ១០ អាម៉េសាមិនបានចាប់អារម្មណ៍ដាវក្នុងដៃយ៉ូអាប់ទេ។ យ៉ូអាប់ក៏ចាក់ពោះរបស់អាម៉េសា+ ធ្លាយពោះវៀនចេញទ្រេលលើដី។ គាត់ចាក់តែមួយដងប៉ុណ្ណោះអាចធ្វើឲ្យអាម៉េសាស្លាប់បាន។ បន្ទាប់មក យ៉ូអាប់និងបងគាត់អាប៊ីសាយ បន្តដេញតាមសេបាកូនប្រុសប៊ីកក្រាយ។
១១ យុវជនម្នាក់របស់យ៉ូអាប់ ដែលឈរនៅក្បែរអាម៉េសា បានពោលឡើងថា៖ «អស់អ្នកដែលនៅខាងយ៉ូអាប់ និងនៅខាងដាវីឌ សូមទៅតាមយ៉ូអាប់!»។ ១២ ក្នុងអំឡុងពេលនោះ អាម៉េសាកំពុងដេកក្នុងថ្លុកឈាមកណ្ដាលផ្លូវ។ ពេលយុវជននោះឃើញថាមនុស្សទាំងឡាយតែងតែឈប់មើលអាម៉េសា គាត់ក៏យកអាម៉េសាចេញពីផ្លូវ។ រួចមក គាត់បោះអាវមួយទៅលើអាម៉េសា ព្រោះគាត់ឃើញថាពេលមនុស្សទាំងអស់ឲ្យតែមកដល់ទីនេះ ពួកគេតែងតែផ្អាកដំណើរមើលអាម៉េសា។ ១៣ ក្រោយពីគាត់យកអាម៉េសាចេញពីផ្លូវហើយ នោះបុរសទាំងអស់ក៏ទៅតាមយ៉ូអាប់ ដើម្បីចាប់សេបា+កូនប្រុសប៊ីកក្រាយ។
១៤ សេបាបានធ្វើដំណើរកាត់តាមទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឆ្ពោះទៅក្រុងអេបិលបេតម៉ាអាកា។+ ចំណែកឯកូនចៅប៊ីកក្រាយវិញ ពួកគេក៏ប្រមូលគ្នាចេញទៅក្រុងនោះតាមក្រោយសេបាដែរ។
១៥ យ៉ូអាប់និងពួកបុរសរបស់គាត់ បានមកឡោមព័ទ្ធក្រុងអេបិលបេតម៉ាអាកា។ ពួកគេបានចាក់ដីបង្គរឡើងដើម្បីវាយប្រហារក្រុងនោះ។ ពួកគេថែមទាំងបុកកំពែងដើម្បីឲ្យរលំទៀតផង។ ១៦ នាពេលនោះដែរ មានស្ត្រីវៃឆ្លាតម្នាក់បានស្រែកចេញពីក្រុងនោះមកថា៖ «អ្នកទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំសិន! សូមប្រាប់យ៉ូអាប់ថា៖ ‹ខ្ញុំមានការចង់និយាយជាមួយនឹងគាត់›»។ ១៧ ដូច្នេះ យ៉ូអាប់ទៅជួបស្ត្រីនោះ។ នាងសួរថា៖ «អ្នកជាយ៉ូអាប់ មែនទេ?»។ គាត់ឆ្លើយថា៖ «មែន គឺខ្ញុំ»។ រួចនាងនិយាយទៅគាត់ថា៖ «សូមមេត្តាស្ដាប់នាងខ្ញុំនិយាយសិន»។ គាត់ឆ្លើយថា៖ «សូមនិយាយមកចុះ»។ ១៨ នាងក៏និយាយបន្តទៀតថា៖ «តាំងពីដើម គេតែងពោលថាដើម្បីដោះស្រាយបញ្ហាណាមួយ ‹ចូរទៅសួរយោបល់ពីអ្នកក្រុងអេបិល›។ ១៩ នាងខ្ញុំជាតំណាងជនជាតិអ៊ីស្រាអែលដែលស្មោះត្រង់ និងដែលចង់បានសន្តិភាព។ នាងខ្ញុំសូមជម្រាបថា អ្នកកំពុងព្យាយាមបំផ្លាញក្រុងនេះដែលជាក្រុងដ៏សំខាន់របស់ស្រុកអ៊ីស្រាអែល។ ហេតុអ្វីអ្នកចង់បំបាត់ចោលមត៌ករបស់ព្រះយេហូវ៉ា?»។+ ២០ យ៉ូអាប់ឆ្លើយថា៖ «ខ្ញុំមិនដែលគិតថានឹងបំផ្លាញក្រុងនេះចោលទេ។ ២១ ពួកយើងនឹងមិនធ្វើដូច្នោះឡើយ។ ប៉ុន្តែ មានបុរសម្នាក់ឈ្មោះសេបា+កូនប្រុសប៊ីកក្រាយពីតំបន់ភ្នំស្រុកអេប្រាអ៊ីម+ គាត់បានបះបោរប្រឆាំងស្ដេចដាវីឌ។ បើនាងប្រគល់បុរសនោះមកឲ្យខ្ញុំ នោះខ្ញុំនឹងដកថយចេញពីក្រុងនេះ»។ ស្ត្រីនោះក៏តបទៅយ៉ូអាប់ថា៖ «យល់ព្រម! យើងនឹងបោះក្បាលគាត់ពីលើកំពែងនេះទៅឲ្យអ្នក!»។
២២ ដូច្នេះ ស្ត្រីវៃឆ្លាតនោះក៏ប្រញាប់ទៅនិយាយជាមួយនឹងបណ្ដាជនទាំងអស់ក្នុងក្រុងនោះ។ បន្ទាប់មក ពួកគេបានទៅកាត់ក្បាលសេបាកូនប្រុសប៊ីកក្រាយ រួចបោះទៅឲ្យយ៉ូអាប់។ យ៉ូអាប់ក៏ផ្លុំស្នែងឡើង ពេលឮសំឡេងស្នែង ពួកបុរសរបស់គាត់នាំគ្នាត្រឡប់ទៅលំនៅរៀងៗខ្លួនវិញ។+ យ៉ូអាប់ត្រឡប់ទៅជួបស្ដេចនៅក្រុងយេរូសាឡិម។
២៣ យ៉ូអាប់បានក្លាយទៅជាមេបញ្ជាការកងទ័ពទាំងមូលនៃស្រុកអ៊ីស្រាអែល។+ បេនណាយ៉ា+កូនប្រុសយេហូយ៉ាដា+ ជាមេលើពួកកេរ៉ែតនិងពួកពេលេធីម។+ ២៤ អាដូរ៉ាម+ជាមេកំណែន ហើយយេហូសាផាត+កូនប្រុសអាហាយលូតជាអ្នកកត់ត្រា។ ២៥ សេវ៉ាជាលេខាធិការ ហើយសេដុក+និងអាប៊ីយ៉ាថា+ជាសង្ឃ។ ២៦ អាយរ៉ាកូនចៅយ៉ាអៀ ក៏បានទៅជាមន្ត្រីជាន់ខ្ពស់របស់ដាវីឌដែរ។
២១ នៅគ្រាមួយក្នុងរាជ្យរបស់ដាវីឌ កើតមានភាពអត់ឃ្លាន+បីឆ្នាំជាប់គ្នា។ ដូច្នេះ ដាវីឌអធិដ្ឋានសួរព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាឆ្លើយថា៖ «នេះជាកំហុសរបស់សុលនិងក្រុមគ្រួសាររបស់គាត់ ព្រោះគាត់បានសម្លាប់អ្នកក្រុងគីបៀន»។+ ២ ម្ល៉ោះហើយ ស្ដេចកោះហៅអ្នកក្រុងគីបៀន+មកនិយាយគ្នា (អ្នកក្រុងគីបៀនមិនមែនជាជនជាតិអ៊ីស្រាអែលទេ តែពួកគេជាជនជាតិអាម៉ូរី+ដែលនៅសល់ក្នុងស្រុក។ ជនជាតិអ៊ីស្រាអែលបានស្បថថាទុកជីវិតឲ្យពួកគេ+ ប៉ុន្តែសុលបានតាមរកសម្លាប់ពួកគេផ្ដាច់ពូជ ដោយសារគាត់មិនចង់ឲ្យពួកគេរស់នៅទឹកដីជាមួយនឹងពួកអ៊ីស្រាអែលនិងពួកយូដា)។ ៣ ដាវីឌសួរអ្នកក្រុងគីបៀនថា៖ «តើគួរឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នករាល់គ្នា? ហើយតើខ្ញុំអាចទូទាត់សងអ្នករាល់គ្នាយ៉ាងដូចម្ដេច ដើម្បីឲ្យអ្នករាល់គ្នាឲ្យពរដល់ប្រជាជាតិ*របស់ព្រះយេហូវ៉ា?»។ ៤ អ្នកក្រុងគីបៀនឆ្លើយថា៖ «រឿងរវាងពួកយើងនិងសុល ព្រមទាំងក្រុមគ្រួសាររបស់គាត់ មិនទាក់ទងនឹងមាសប្រាក់ទេ+ ហើយយើងក៏មិនមានសិទ្ធិសម្លាប់អ្នកណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលដែរ»។ ដាវីឌនិយាយថា៖ «ដូច្នេះ អ្នករាល់គ្នាចង់បានអ្វី ខ្ញុំនឹងធ្វើតាមទាំងអស់»។ ៥ ពួកគេប្រាប់ស្ដេចថា៖ «បុរសនោះរៀបគម្រោងសម្លាប់និងប្រល័យពួកយើងឲ្យផុតពូជ ដើម្បីកុំឲ្យពួកយើងរស់នៅក្នុងទឹកដីអ៊ីស្រាអែល។+ ៦ ដូច្នេះ សូមប្រគល់កូនប្រុស៧នាក់របស់គាត់មកឲ្យពួកយើង។ ពួកយើងនឹងសម្លាប់ហើយព្យួរសាកសពពួកគេ+នៅចំពោះមុខព្រះយេហូវ៉ា នៅគីបៀ+ជាក្រុងរបស់សុល ជាអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើស»។+ រួចស្ដេចឆ្លើយថា៖ «ខ្ញុំនឹងប្រគល់ពួកគេឲ្យអ្នករាល់គ្នា»។
៧ ទោះជាយ៉ាងនោះក៏ដោយ ស្ដេចដាវីឌបានបង្ហាញសេចក្ដីមេត្តាករុណាដល់មេភីបូសែត+ជាកូនប្រុសយ៉ូណាថាន ត្រូវជាចៅរបស់សុល ព្រោះគាត់ចង់ធ្វើតាមពាក្យសម្បថដែលគាត់បានស្បថជាមួយនឹងយ៉ូណាថាន+នៅចំពោះមុខព្រះយេហូវ៉ា។ ៨ ដូច្នេះ ស្ដេចបានយកអាម៉ូណាយ និងមេភីបូសែត ជាកូនប្រុសរបស់រីសផា+ដែលជាកូនស្រីរបស់អេយ៉ា គឺកូនប្រុសពីរនាក់ដែលរីសផាមានជាមួយនឹងសុល។ ស្ដេចក៏បានយកកូនប្រុសប្រាំនាក់របស់មីកាល*+ជាកូនស្រីសុល គឺជាកូនដែលនាងមានជាមួយនឹងអេទ្រាល+ ដែលជាកូនប្រុសបាស៊ីលឡាយជាអ្នកក្រុងមិហូឡា។ ៩ រួចមក ស្ដេចប្រគល់ពួកគេទៅឲ្យអ្នកក្រុងគីបៀន។ អ្នកក្រុងនោះបានសម្លាប់ហើយព្យួរសាកសពពួកគេទុកនៅលើភ្នំនៅចំពោះមុខព្រះយេហូវ៉ា។+ ពួកគេ៧នាក់បានស្លាប់ក្នុងថ្ងៃតែមួយ គឺនៅដើមរដូវច្រូតកាត់ស្រូវបាលី។ ១០ រីសផា+កូនស្រីអេយ៉ាបានយកបាវទៅក្រាលលើថ្ម។ នាងនៅទីនោះតាំងពីដើមរដូវច្រូតកាត់រហូតដល់ភ្លៀងធ្លាក់។ នៅពេលថ្ងៃ នាងការពារមិនឲ្យសត្វស្លាបមកទំលើសាកសពទេ ហើយនៅពេលយប់ក៏នាងមិនឲ្យសត្វព្រៃមកជិតដែរ។
១១ ដាវីឌបានទទួលដំណឹងអំពីអ្វីដែលរីសផាជាប្រពន្ធបន្ទាប់របស់សុលបានធ្វើ។ ១២ ដូច្នេះ ដាវីឌបានធ្វើដំណើរទៅយកឆ្អឹងរបស់សុលនិងយ៉ូណាថានពីពួកមេដឹកនាំ*នៃក្រុងយ៉ាបេសគីលាត។+ ពួកមេដឹកនាំទាំងនោះបានលួចសាកសពសុលនិងយ៉ូណាថានពីពួកភីលីស្ទីននៅទីលានសាធារណៈនៃក្រុងបេតសាន។ ទីលាននោះជាកន្លែងដែលពួកភីលីស្ទីនបានព្យួរសពសុលនិងយ៉ូណាថាន នៅថ្ងៃដែលពួកគេបានសម្លាប់សុលនៅគីលបោ។+ ១៣ ដាវីឌបានយកឆ្អឹងរបស់សុលនិងយ៉ូណាថានមកវិញ ហើយពួកគេក៏បានប្រមូលឆ្អឹងរបស់បុរសទាំង៧នាក់ផងដែរ។+ ១៤ បន្ទាប់មក ពួកគេយកឆ្អឹងរបស់សុលនិងយ៉ូណាថានទៅបញ្ចុះក្នុងផ្នូររបស់គីស+ជាឪពុកសុល ដែលស្ថិតនៅក្រុងស៊ីឡា+ស្រុកបេនយ៉ាមីន។ ក្រោយពីពួកគេបានធ្វើតាមបញ្ជាទាំងអស់របស់ស្ដេច ព្រះបានធ្វើតាមការអង្វរសុំរបស់ពួកគេ។+
១៥ ក្រោយមក សង្គ្រាមរវាងពួកភីលីស្ទីននិងពួកអ៊ីស្រាអែលបានផ្ទុះឡើងម្ដងទៀត។+ ដាវីឌនិងពលទ័ពរបស់គាត់ចេញទៅច្បាំងនឹងពួកគេ។ ក្នុងអំឡុងពេលច្បាំង ដាវីឌអស់កម្លាំងណាស់។ ១៦ ពេលនោះ អ៊ីសបាយប៊ីណបជាជនជាតិរេផែម+ គាត់មានដាវថ្មីមួយ និងមានលំពែងស្ពាន់ទម្ងន់៣០០ហ្សេគិល។*+ គាត់បម្រុងនឹងសម្លាប់ដាវីឌ។ ១៧ ភ្លាមនោះ អាប៊ីសាយ+កូនប្រុសសេរូយ៉ាក៏ទៅជួយដាវីឌ+ ហើយសម្លាប់បុរសភីលីស្ទីននោះចោល។ ពួកបុរសរបស់ដាវីឌនិយាយទៅកាន់ដាវីឌទាំងស្បថថា៖ «យើងមិនឲ្យលោកចេញច្បាំងជាមួយនឹងយើងទៀតទេ!+ លោកមិនត្រូវពន្លត់ចង្កៀងនៃជនជាតិអ៊ីស្រាអែលឡើយ!»។*+
១៨ ក្រោយមកទៀត សង្គ្រាមរវាងពួកភីលីស្ទីន+និងពួកអ៊ីស្រាអែលបានផ្ទុះឡើងសាជាថ្មីនៅកូប។ នៅពេលនោះស៊ីបាកាយ+ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភដែលជាជនជាតិរេផែម។+
១៩ បន្ទាប់មក សង្គ្រាមរវាងពួកភីលីស្ទីន+និងពួកអ៊ីស្រាអែលបានផ្ទុះឡើងម្ដងទៀតនៅកូប។ ក្នុងចម្បាំងនោះ អែលហាណានកូនប្រុសយ៉ាអារេអូរេគីមដែលជាអ្នកក្រុងបេថ្លេហិម បានសម្លាប់កូលីយ៉ាតជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចជាក្ដារកីរបស់ជាងតម្បាញ។+
២០ កន្លងក្រោយមក ក៏មានសង្គ្រាមម្ដងទៀតនៅក្រុងកាថ។ នៅទីនោះ មានបុរសម្នាក់មានមាឌធំសម្បើម ជាជនជាតិរេផែម។ ដៃគាត់ម្ខាងៗមានម្រាម៦ ហើយជើងគាត់ម្ខាងៗក៏មានម្រាម៦ដែរ គាត់មានម្រាមសរុបទាំងអស់២៤។+ ២១ គាត់ប្រមាថមើលងាយជនជាតិអ៊ីស្រាអែលឥតឈប់ឈរ។+ ដូច្នេះ យ៉ូណាថានជាកូនប្រុសស៊ីមម៉ាយ+ដែលជាបងប្រុសដាវីឌ បានសម្លាប់គាត់ចោល។
២២ ពួកគេទាំងបួននាក់នោះសុទ្ធតែជាជនជាតិរេផែមដែលរស់នៅក្រុងកាថ។ ពួកគេបានស្លាប់ក្រោមដៃដាវីឌ និងក្រោមដៃអ្នកបម្រើរបស់ដាវីឌ។+
២២ នៅថ្ងៃដែលព្រះយេហូវ៉ាបានសង្គ្រោះដាវីឌពីកណ្ដាប់ដៃពួកសត្រូវទាំងអស់+ និងពីកណ្ដាប់ដៃសុល+ ដាវីឌបានពោលជាទំនុកច្រៀង+ទៅកាន់ព្រះយេហូវ៉ា។ ២ គាត់ពោលថា៖
«ព្រះយេហូវ៉ាជាថ្មដា និងជាទីមាំមួនរបស់ខ្ញុំ+ ហើយលោកជាអ្នកសង្គ្រោះខ្ញុំ។+
៣ ព្រះជាថ្មដារបស់ខ្ញុំ+ និងជាអ្នកដែលខ្ញុំពឹងជ្រក
លោកជាខែល+ ជាអ្នកសង្គ្រោះដែលពេញទៅដោយឫទ្ធានុភាពខ្លាំងក្លា*និងជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ+
លោកជាកន្លែងលាក់ខ្លួនរបស់ខ្ញុំ+ ជាអ្នកស្រោចស្រង់ខ្ញុំ+និងជាអ្នកដែលជួយខ្ញុំឲ្យរួចពីអំពើឃោរឃៅ។
៤ ខ្ញុំហៅរកព្រះយេហូវ៉ា ជាព្រះដែលសមទទួលការសរសើរ
ហើយលោកនឹងរំដោះខ្ញុំពីសត្រូវទាំងឡាយ។
៥ សេចក្ដីស្លាប់ប្រៀបដូចជារលកតាមបោកផ្ទប់ខ្ញុំ+
ពួកមនុស្សអាក្រក់ប្រៀបដូចជាទឹកជន់លិចដែលធ្វើឲ្យខ្ញុំភ័យខ្លាច។+
៧ ពេលមានទុក្ខលំបាក ខ្ញុំបានស្រែករកព្រះយេហូវ៉ា+
ខ្ញុំហៅរកព្រះរបស់ខ្ញុំជានិច្ច។
សម្រែករបស់ខ្ញុំបានឮទៅដល់វិហាររបស់លោក
ហើយលោកបានឮសំឡេងស្រែកអង្វរសុំរបស់ខ្ញុំ។+
៨ ផែនដីចាប់ផ្ដើមកក្រើកយោលយោក+
គ្រឹះនៃផ្ទៃមេឃរញ្ជួយញាប់ញ័រ+
ហើយរង្គើឥតឈប់ឈរដោយសារកំហឹងរបស់លោក។+
៩ មានផ្សែងហុយចេញពីច្រមុះរបស់លោក
ហើយអណ្ដាតភ្លើងឆាបឆេះចេញពីមាត់របស់លោក+
រងើកភ្លើងក៏ឆេះសន្ធោសន្ធៅចេញពីលោកដែរ។
១២ លោកដាក់ភាពងងឹតធ្វើជាទីបាំងជុំវិញលោក+
គឺលោកនៅក្នុងពពកខ្មៅងងឹត។
១៣ ពន្លឺចែងចាំងដែលចេញពីលោក ធ្វើឲ្យរងើកភ្លើងឆេះសន្ធោសន្ធៅ។
១៤ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ចេញពីលើមេឃ+
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានបន្លឺសំឡេងចេញមក។+
១៥ លោកបាញ់ព្រួញ+ ហើយកម្ចាត់កម្ចាយពួកសត្រូវ
លោកបញ្ចេញផ្លេកបន្ទោរ ធ្វើឲ្យពួកគេច្របូកច្របល់។+
១៦ ដោយសារការស្ដីបន្ទោសរបស់ព្រះយេហូវ៉ានោះគ្រឹះនៃផែនដីបានត្រូវបើកចំហ
និងដោយសារខ្យល់គំហុកចេញពីច្រមុះរបស់លោក+
នោះបាតសមុទ្រក៏បានត្រូវបើកបង្ហាញដែរ។+
១៧ លោកលូកដៃពីទីខ្ពស់
លោកចាប់ទាញខ្ញុំចេញពីសមុទ្រជ្រៅ។+
១៨ លោកបានរំដោះខ្ញុំចេញពីសត្រូវខ្លាំងក្លា+
ពីអ្នកដែលស្អប់ខ្ញុំ និងដែលមានកម្លាំងខ្លាំងជាងខ្ញុំ។
១៩ នៅថ្ងៃដែលខ្ញុំរងទុក្ខលំបាក ពួកគេបានមកប្រយុទ្ធនឹងខ្ញុំ+
ប៉ុន្តែ ព្រះយេហូវ៉ាបានជួយខ្ញុំ។
២០ លោករំដោះខ្ញុំ ហើយនាំខ្ញុំទៅកន្លែងដែលមានសុវត្ថិភាព+
លោកសង្គ្រោះខ្ញុំ ព្រោះលោកពេញចិត្តខ្ញុំ។+
២១ ព្រះយេហូវ៉ាផ្ដល់រង្វាន់ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ+
លោកឲ្យរង្វាន់ខ្ញុំ ព្រោះខ្ញុំជាមនុស្សស្អាតស្អំ។+
២២ ខ្ញុំបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា
ហើយខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់ ដោយចាកចេញពីព្រះរបស់ខ្ញុំឡើយ។
២៤ ខ្ញុំនឹងរក្សាខ្លួនមិនឲ្យមានកន្លែងបន្ទោស+នៅចំពោះមុខលោក
ហើយខ្ញុំនឹងបន្តជៀសវាងពីការប្រព្រឹត្តអាក្រក់។+
២៥ សូមព្រះយេហូវ៉ាផ្ដល់រង្វាន់ដល់ខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ+
ដោយសារលោកឃើញថាខ្ញុំជាមនុស្សស្អាតស្អំ។+
២៦ លោកបង្ហាញភក្ដីភាពចំពោះអ្នកដែលមានភក្ដីភាព+
២៧ លោកប្រព្រឹត្តដោយចិត្តបរិសុទ្ធចំពោះអ្នកដែលមានចិត្តបរិសុទ្ធ+
តែចំពោះអ្នកដែលមានចិត្តវៀចវេរ លោកប្រព្រឹត្តដោយឈ្លាសវៃ។+
២៨ លោកជួយមនុស្សដែលមានចិត្តរាបទាប+
តែលោកមិនពេញចិត្តមនុស្សក្រអឺតក្រទមទេ ហើយលោកបន្ទាបពួកគេវិញ។+
២៩ ឱព្រះយេហូវ៉ាអើយ លោកជាចង្កៀងរបស់ខ្ញុំ+
ហើយព្រះយេហូវ៉ាគឺជាអ្នកដែលបំភ្លឺខ្ញុំក្នុងទីងងឹត។+
៣០ ដោយមានជំនួយពីលោក ខ្ញុំអាចចូលទៅតទល់នឹងក្រុមវាយលុក
ដោយសារឫទ្ធានុភាពរបស់ព្រះ ខ្ញុំអាចលោតរំលងកំពែងបាន។+
លោកជាខែលសម្រាប់ពួកអ្នកដែលពឹងជ្រកលោក។+
៣២ មានតែព្រះយេហូវ៉ាដែលជាព្រះពិត+
គ្មានព្រះណារឹងមាំដូចថ្មដា លើកលែងតែព្រះរបស់យើងប៉ុណ្ណោះ។+
៣៣ ព្រះដ៏ពិត លោកជាបន្ទាយមាំមួនរបស់ខ្ញុំ+
ហើយលោកនឹងធ្វើឲ្យវិថីជីវិតខ្ញុំបានល្អឥតខ្ចោះ។+
៣៤ លោកធ្វើឲ្យជើងខ្ញុំបានដូចជាជើងប្រើស
លោកធ្វើឲ្យខ្ញុំឈរនៅលើទីខ្ពស់។+
៣៥ លោកបង្ហាត់បង្រៀនដៃខ្ញុំឲ្យចេះធ្វើសង្គ្រាម
ហើយដៃរបស់ខ្ញុំអាចយឹតធ្នូលង្ហិនបាន។
៣៧ លោកពង្រីកផ្លូវសម្រាប់ខ្ញុំ
ដើម្បីកុំឲ្យខ្ញុំជំពប់ដួល។+
៣៨ ខ្ញុំនឹងដេញតាមពួកសត្រូវ ហើយសម្លាប់ពួកគេចោល
ខ្ញុំនឹងមិនត្រឡប់មកវិញទេ លុះត្រាតែពួកគេវិនាសសាបសូន្យ។
៣៩ ខ្ញុំនឹងកម្ទេចពួកគេឲ្យខ្ទេចអស់ទៅ ដើម្បីកុំឲ្យពួកគេក្រោកឡើងវិញ+
ពួកគេនឹងដួលនៅក្រោមជើងខ្ញុំ។
៤០ លោកនឹងផ្ដល់កម្លាំងឲ្យខ្ញុំដើម្បីធ្វើសឹកសង្គ្រាម+
លោកនឹងធ្វើឲ្យពួកសត្រូវដួលនៅពីមុខខ្ញុំ។+
៤២ ពួកគេស្រែកសុំជំនួយ តែគ្មានអ្នកណាជួយទេ
ពួកគេថែមទាំងស្រែករកព្រះយេហូវ៉ា តែលោកមិនឆ្លើយតបឡើយ។+
៤៣ ខ្ញុំនឹងកិនកម្ទេចពួកគេឲ្យម៉ដ្ឋដូចធូលីដី
ខ្ញុំនឹងតន្ត្រំហើយជាន់ឈ្លីពួកគេឲ្យខាប់ដូចភក់នៅតាមផ្លូវ។
៤៤ លោកនឹងសង្គ្រោះខ្ញុំពីជនជាតិរបស់ខ្ញុំដែលចូលចិត្តចាប់កំហុស+
លោកនឹងការពារខ្ញុំដើម្បីឲ្យខ្ញុំធ្វើជាមេដឹកនាំប្រជាជាតិនានា+
ជនជាតិដែលខ្ញុំមិនស្គាល់នឹងមកបម្រើខ្ញុំ។+
៤៥ ជនបរទេសនឹងមកឱនគោរពទាំងភ័យខ្លាចនៅចំពោះមុខខ្ញុំ+
រឿងដែលពួកគេឮអំពីខ្ញុំ នឹងធ្វើឲ្យពួកគេស្ដាប់បង្គាប់ខ្ញុំ។
៤៦ ជនបរទេសនឹងបាត់បង់ចិត្តក្លាហាន
ពួកគេនឹងចេញពីកន្លែងលាក់ខ្លួនមកទាំងភ័យញ័រ។
៤៧ ព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ! សូមឲ្យព្រះដែលជាថ្មដារបស់ខ្ញុំទទួលការសរសើរ!+
សូមលើកតម្កើងព្រះដែលជាថ្មដានិងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ។+
៤៨ ព្រះដ៏ពិត លោកចាត់វិធានការសងសឹកជំនួសខ្ញុំ+
លោកបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមអំណាចរបស់ខ្ញុំ។+
៤៩ លោកសង្គ្រោះខ្ញុំពីសត្រូវទាំងប៉ុន្មាន
លោកលើកខ្ញុំឲ្យខ្ពស់+ជាងពួកអ្នកដែលវាយប្រហារខ្ញុំ
លោករំដោះខ្ញុំពីមនុស្សឃោរឃៅ។+
៥០ ឱព្រះយេហូវ៉ាអើយ នោះហើយជាមូលហេតុដែលខ្ញុំនឹងអរគុណលោកនៅក្នុងចំណោមប្រជាជាតិនានា+
៥១ លោកជួយស្ដេចដែលលោកបានតែងតាំងឲ្យមានជ័យជម្នះយ៉ាងធំធេង+
លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកដែលលោកបានរើសតាំង
២៣ នេះជាទំនុកចុងក្រោយរបស់ដាវីឌ៖+
«ទំនុករបស់ដាវីឌកូនប្រុសអ៊ីសាយ+
ជាទំនុករបស់បុរសដែលបានត្រូវលើកតម្កើង+
ជាអ្នកដែលព្រះនៃយ៉ាកុបបានរើសតាំង+
ជាអ្នកចម្រៀង+ជាទីស្រឡាញ់របស់អ៊ីស្រាអែល។
២ ព្រះយេហូវ៉ាប្រើឫទ្ធានុភាពរបស់លោកដើម្បីដឹកនាំខ្ញុំឲ្យនិយាយ+
ប្រសាសន៍របស់លោកនៅនឹងអណ្ដាតខ្ញុំ។+
៣ ព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍។
ព្រះជាថ្មដានៃជនជាតិអ៊ីស្រាអែល+មានប្រសាសន៍មកខ្ញុំថា៖
‹ពេលបុគ្គលម្នាក់គ្រប់គ្រងមនុស្សជាតិដោយសុចរិត+
និងគ្រប់គ្រងដោយមានការកោតខ្លាចព្រះ+
៤ នោះប្រៀបដូចជាពន្លឺនាពេលថ្ងៃរះ+
ដូចជាព្រឹកដែលគ្មានពពក
ហើយប្រៀបដូចជាមេឃស្រឡះក្រោយពេលភ្លៀង
ធ្វើឲ្យស្មៅលាស់ខ្ចីចេញពីដី›។+
៥ ពូជពង្សរបស់ខ្ញុំក៏យ៉ាងដូច្នោះដែរនៅចំពោះព្រះ
ព្រោះលោកបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ ហើយកិច្ចព្រមព្រៀងនោះនឹងស្ថិតស្ថេរជានិច្ច+
លោកបានរៀបរាប់ក្នុងនោះយ៉ាងល្អិតល្អន់ ហើយមិនប្រែប្រួលឡើយ។
៦ ប៉ុន្តែ មនុស្សឥតបានការប្រៀបដូចជាបន្លាដែលគេបោះចោល+
ព្រោះមិនអាចដកវាចេញដោយដៃទទេបានទេ។
៧ ពេលអ្នកណាពាល់វា
អ្នកនោះត្រូវកាន់គ្រឿងដែកឬលំពែង
ហើយត្រូវដុតបំផ្លាញវានៅនឹងកន្លែង»។
៨ នេះជាឈ្មោះអ្នកចម្បាំងដ៏ខ្លាំងក្លា៣នាក់របស់ដាវីឌ:+ យ៉ូសេបបាស៊ីបេតជាកូនចៅតាក់គីម៉ូណាយ គាត់ជាមេគេក្នុងចំណោមអ្នកចម្បាំងដ៏ខ្លាំងក្លា៣នាក់នោះ។+ ក្នុងពេលមួយ គាត់បានប្រើលំពែងសម្លាប់សត្រូវអស់ជាង៨០០នាក់។ ៩ បន្ទាប់ពីគាត់ គឺអេលាសារ+ជាកូនប្រុសដូដូ+ ហើយដូដូជាកូនប្រុសអាហូហាយ។ នៅពេលមួយ ពួកភីលីស្ទីនប្រមូលគ្នាដើម្បីធ្វើសង្គ្រាមនឹងទាហានអ៊ីស្រាអែល។ អ្នកចម្បាំងដ៏ខ្លាំងក្លាបីនាក់របស់ដាវីឌដែលរួមមានអេលាសារ បានបបួលពួកភីលីស្ទីនប្រកួតគ្នា។ ប៉ុន្តែនៅពេលនោះ ពួកទាហានអ៊ីស្រាអែលបានដកថយ។ ១០ អេលាសារបានបន្តច្បាំងនឹងពួកភីលីស្ទីន គាត់កាន់ដាវសម្លាប់ពួកគេរហូតដល់ដៃរបស់គាត់ឡើងរឹងចុករោយស្រពន់។+ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានជួយពួកអ៊ីស្រាអែលឲ្យទទួលជ័យជម្នះដ៏ធំ+ រួចមកពួកទាហានអ៊ីស្រាអែលបានត្រឡប់មកវិញដើម្បីយករបស់របរដែលនៅជាប់នឹងសាកសព។
១១ បន្ទាប់ពីអេលាសារ គឺសាម៉ាជាកូនប្រុសអេគី ដែលមកពីតំបន់ហារ៉ា។ មានគ្រាមួយ ពួកភីលីស្ទីនបានជួបជុំគ្នានៅលេហ៊ី ទីនោះមានដីស្រែមួយកន្លែងដែលពេញដោយដើមសណ្ដែក។ ពេលធ្វើសង្គ្រាមជាមួយនឹងពួកភីលីស្ទីន ទាហានអ៊ីស្រាអែលបានរត់គេចពីពួកគេ។ ១២ ប៉ុន្តែ សាម៉ាបានឈរនៅកណ្ដាលស្រែដើម្បីការពារដីស្រែនោះ ហើយសម្លាប់ពួកភីលីស្ទីនអស់ជាច្រើននាក់។ យ៉ាងនោះ ព្រះយេហូវ៉ាបានជួយពួកអ៊ីស្រាអែលឲ្យទទួលជ័យជម្នះដ៏ធំ។+
១៣ ក្នុងអំឡុងរដូវច្រូតកាត់ មេទ័ព៣នាក់ក្នុងចំណោមមេទ័ព៣០នាក់បានទៅជួបដាវីឌនៅឯរូងភ្នំអាឌូឡាម។+ រីឯពួកភីលីស្ទីន ពួកគេបោះទ័ពនៅជ្រលងភ្នំ*រេផែម។+ ១៤ ពេលនោះ ដាវីឌនៅកន្លែងលាក់ខ្លួន+ ហើយពួកភីលីស្ទីនមានបន្ទាយទ័ពនៅក្រុងបេថ្លេហិម។ ១៥ ក្រោយមក ដាវីឌនឹកចង់ផឹកទឹកពីក្រុងបេថ្លេហិម ហើយនិយាយថា៖ «បើខ្ញុំបានផឹកទឹកពីអណ្ដូងនៅក្បែរទ្វារកំពែងក្រុងបេថ្លេហិម មិនដឹងជាល្អយ៉ាងណាទេ!»។ ១៦ ពេលឮដូច្នោះ អ្នកចម្បាំងដ៏ខ្លាំងក្លាបីនាក់នោះបានសម្រុកចូលជំរំទ័ពភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅក្បែរទ្វារកំពែងក្រុងបេថ្លេហិមយកមកឲ្យដាវីឌ។ ប៉ុន្តែ ដាវីឌមិនព្រមផឹកទឹកនោះទេ ហើយក៏ចាក់ច្រួចទៅដីជូនព្រះយេហូវ៉ាវិញ។+ ១៧ ដាវីឌបាននិយាយថា៖ «ឱព្រះយេហូវ៉ា ខ្ញុំនឹងមិនផឹកទឹកនេះជាដាច់ខាត! ព្រោះទឹកនេះប្រៀបដូចជាឈាម+របស់បុរសទាំងនេះ ដែលបានប្រថុយជីវិត*យកមកឲ្យខ្ញុំ»។ ម្ល៉ោះហើយ ដាវីឌមិនព្រមផឹកទឹកនោះទេ។ នេះជាស្នាដៃរបស់អ្នកចម្បាំងដ៏ខ្លាំងក្លាទាំងបីរូបនោះ។
១៨ ឯអាប៊ីសាយ+ជាបងយ៉ូអាប់ ដែលជាកូនប្រុសសេរូយ៉ា+ គាត់ជាមេគេក្នុងចំណោមក្រុមមេទ័ព៣នាក់ផ្សេងទៀត។ គាត់បានប្រើលំពែងសម្លាប់សត្រូវអស់៣០០នាក់ ហើយគាត់មានកេរ្ដិ៍ឈ្មោះល្បីដូចអ្នកចម្បាំងដ៏ខ្លាំងក្លាទាំង៣រូបនោះដែរ។+ ១៩ ក្នុងចំណោមមេទ័ពបីនាក់ អាប៊ីសាយមានកិត្តិយសជាងពីរនាក់ទៀត ហើយគាត់ជាប្រមុខពួកគេ។ ប៉ុន្តែ គាត់មិនមានឋានៈស្មើនឹងអ្នកចម្បាំងដ៏ខ្លាំងក្លាទាំងបីរូបនោះទេ។
២០ ចំណែកបេនណាយ៉ា+ជាកូនយេហូយ៉ាដាវិញ គាត់ជាបុរសអង់អាចក្លាហាន គាត់មានស្នាដៃដ៏អស្ចារ្យជាច្រើននៅក្រុងកាបសៀល។+ គាត់បានសម្លាប់កូនពីរនាក់របស់អេរៀលជាជនជាតិម៉ូអាប់។ នៅថ្ងៃដែលមានព្រិលធ្លាក់ គាត់បានចុះទៅក្នុងរណ្ដៅមួយ ហើយសម្លាប់សត្វតោមួយក្បាល។+ ២១ ម្យ៉ាងទៀត បេនណាយ៉ាបានសម្លាប់បុរសជនជាតិអេហ្ស៊ីបម្នាក់ដែលមានមាឌធំសម្បើម។ បុរសនោះមានលំពែង តែបេនណាយ៉ាកាន់ដំបងទៅប្រយុទ្ធនឹងបុរសនោះ។ ពេលកំពុងប្រយុទ្ធ បេនណាយ៉ាបានកន្ដ្រាក់យកលំពែងពីដៃបុរសនោះ ហើយចាក់សម្លាប់គាត់ដោយលំពែងនោះទៅ។ ២២ ដោយសារស្នាដៃទាំងនោះហើយ នាំឲ្យបេនណាយ៉ាជាកូនយេហូយ៉ាដាមានកេរ្តិ៍ឈ្មោះល្បីដូចក្រុមអ្នកចម្បាំងដ៏ខ្លាំងក្លាទាំងបីរូបនោះ។ ២៣ ទោះជាបេនណាយ៉ាមានកិត្តិយសជាងមេទ័ព៣០នាក់ទៀតក្ដី តែគាត់មិនមានឋានៈស្មើនឹងក្រុមអ្នកចម្បាំងដ៏ខ្លាំងក្លា៣រូបនោះទេ។ យ៉ាងណាមិញ ដាវីឌបានតែងតាំងគាត់ឲ្យធ្វើជាមេពួកអង្គរក្ស។
២៤ ក្នុងចំណោមមេទ័ព៣០នាក់នោះរួមមាន អាសាអែល+ជាប្អូនរបស់យ៉ូអាប់ អែលហាណានជាកូនដូដូដែលជាអ្នកក្រុងបេថ្លេហិម+ ២៥ សាម៉ាជាអ្នកស្រុកហារ៉ុត អេលីកាជាអ្នកស្រុកហារ៉ុត ២៦ ហេលែស+ជាអ្នកក្រុងបេតផេលែត អាយរ៉ា+ជាកូនអ៊ីកកេសដែលជាអ្នកក្រុងថេកូអា ២៧ អាប៊ីអ៊ីសឺ+ជាអ្នកក្រុងអាណាថោត+ មេបុនណាយជាអ្នកក្រុងហ៊ូសា ២៨ សាល់ម៉ូនជាកូនចៅអាហូហាយ ម៉ាហារ៉ាយ+ជាអ្នកភូមិណេថូផា ២៩ ហេលែបជាកូនបាអាណាដែលជាអ្នកភូមិណេថូផា អ៊ីតថាយជាកូនរីបាយដែលជាអ្នកក្រុងគីបៀក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ៣០ បេនណាយ៉ា+ជាអ្នកក្រុងពីរ៉ាថូន ហ៊ីដាយជាអ្នកមកពីតំបន់ជ្រលងភ្នំជិតទួលកាអាស+ ៣១ អេបាយអាល់បិនជាអ្នកក្រុងបេតអារ៉ាបា អាសម៉ាវែតជាអ្នកភូមិបាហ៊ូរីម ៣២ អេឡាយអាបាជាអ្នកក្រុងស្អាលប៊ីម ពួកកូនប្រុសរបស់យ៉ាសេន និងយ៉ូណាថាន ៣៣ សាម៉ាជាអ្នកមកពីតំបន់ហារ៉ា អាហេមជាកូនសេរ៉ាដែលជាអ្នកមកពីតំបន់ហារ៉ា ៣៤ អេលីផាលេតជាកូនអាហាសបាយដែលជាកូនចៅរបស់ពួកម៉ាអាកាត អេឡែមជាកូនអាហ៊ីថូផែល+ដែលជាអ្នកក្រុងគីឡោ ៣៥ ហេស្រូជាអ្នកក្រុងកើមែល ផាអារ៉ាយជាអ្នកក្រុងអារ៉ាប់ ៣៦ អាយកាលជាកូនណាថាន់ដែលជាអ្នកស្រុកសូបា បាណាយមកពីកុលសម្ព័ន្ធកាដ ៣៧ សេលេកជាជនជាតិអាំម៉ូន ណាហារ៉ាយជាអ្នកក្រុងបៀរ៉ូត គាត់ជាអ្នកកាន់គ្រឿងចម្បាំងឲ្យយ៉ូអាប់កូនសេរូយ៉ា ៣៨ អាយរ៉ានិងការេបជាកូនចៅអ៊ីស្រៃ+ ៣៩ និងអ៊ូរី+ជាជនជាតិហេត។ សរុបទាំងអស់គឺ៣៧នាក់។
២៤ ជាថ្មីម្ដងទៀត ព្រះយេហូវ៉ាមានកំហឹងយ៉ាងខ្លាំងចំពោះជនជាតិអ៊ីស្រាអែល+ ពេលបុគ្គលម្នាក់ប្រាប់ដាវីឌថា៖ «ចូរទៅរាប់ចំនួនបណ្ដាជន+អ៊ីស្រាអែលនិងបណ្ដាជនយូដា»។+ ២ ដូច្នេះ ស្ដេចនិយាយទៅយ៉ូអាប់+ជាមេទ័ពថា៖ «សូមទៅរាប់ចំនួនបណ្ដាជន*នៃកុលសម្ព័ន្ធទាំងអស់ក្នុងស្រុកអ៊ីស្រាអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា+ ព្រោះខ្ញុំចង់ដឹងចំនួនបណ្ដាជន»។ ៣ ប៉ុន្តែ យ៉ូអាប់និយាយទៅស្ដេចថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់លោកម្ចាស់បង្កើនចំនួនបណ្ដាជន១០០ដង ហើយសូមឲ្យស្ដេចជាម្ចាស់ឃើញការកើនឡើងនោះផងចុះ។ តែខ្ញុំសុំសួរស្ដេចជាម្ចាស់ថា ហេតុអ្វីលោកចង់ដឹងចំនួនដូច្នេះ?»។
៤ ប៉ុន្តែ ទោះជាយ៉ូអាប់និងពួកមេទ័ពនិយាយយ៉ាងណាក៏ដោយ ក៏ស្ដេចមិនព្រមស្ដាប់ពួកគេដែរ។ ដូច្នេះ ពួកគេក៏នាំគ្នាចេញទៅរាប់ចំនួនបណ្ដាជនអ៊ីស្រាអែល។+ ៥ ពួកគេឆ្លងទន្លេយ៉ូដាន់ ហើយបោះជំរំនៅខាងត្បូង*ក្រុងអារ៉ូអ៊ើរ+ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ រួចពួកគេធ្វើដំណើរឆ្ពោះទៅតំបន់របស់កុលសម្ព័ន្ធកាដ និងក្រុងយ៉ាសឺ។+ ៦ បន្ទាប់មក ពួកគេទៅស្រុកគីលាត+និងស្រុកថាធីមហ៊ុដស៊ី រួចបន្តទៅដាន់យ៉ាននិងតំបន់ស៊ីដូន។+ ៧ ក្រោយមក ពួកគេធ្វើដំណើរទៅបន្ទាយក្រុងទីរ៉ុស+ និងក្រុងទាំងអស់របស់ជនជាតិហេវី+និងជនជាតិកាណាន ហើយចុងក្រោយពួកគេទៅក្រុងបៀរសេបា+ក្នុងតំបន់ណេកេប+ដែលជាទឹកដីយូដា។ ៨ ក្រោយពីពួកគេធ្វើដំណើរពាសពេញស្រុកទាំងនោះអស់ចំនួន៩ខែ២០ថ្ងៃហើយ ពួកគេក៏ត្រឡប់មកក្រុងយេរូសាឡិមវិញ។ ៩ យ៉ូអាប់បានប្រាប់ស្ដេចអំពីចំនួនបណ្ដាជន។ ពួកអ៊ីស្រាអែលដែលអាចចេញច្បាំងបាន មានចំនួន៨០០.០០០នាក់ និងបុរសយូដាមានចំនួន៥០០.០០០នាក់។+
១០ ប៉ុន្តែ ក្រោយពីដាវីឌបានឲ្យគេរាប់ចំនួនបណ្ដាជនហើយ គាត់មានការស្ដាយក្រោយជាខ្លាំង។+ គាត់និយាយទៅព្រះយេហូវ៉ាថា៖ «ខ្ញុំខុសធ្ងន់ណាស់+ដែលបានធ្វើបែបនេះ សូមព្រះយេហូវ៉ាមេត្តាអភ័យទោសឲ្យខ្ញុំជាអ្នកបម្រើលោកផង+ ព្រោះខ្ញុំបានប្រព្រឹត្តដោយមិនគិតពិចារណាសោះ»។+ ១១ កាលដែលដាវីឌក្រោកពីដំណេកនៅពេលព្រឹក នោះព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់កាដ+ដែលជាអ្នកប្រកាសទំនាយ និងជាអ្នកដែលទទួលការបើកបង្ហាញពីព្រះដើម្បីជួយណែនាំដាវីឌថា៖ ១២ «ចូរទៅប្រាប់ដាវីឌថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំឲ្យជម្រើសបីដល់អ្នក។ ចូរជ្រើសយកមួយ ហើយខ្ញុំនឹងដាក់ទោសអ្នកតាមជម្រើសនោះ»›»។+ ១៣ ដូច្នេះ កាដបានចូលទៅជួបដាវីឌ ហើយប្រាប់ថា៖ «តើអ្នកចង់ឲ្យស្រុកកើតមានការអត់ឃ្លានអស់៧ឆ្នាំ+ ឬអ្នកចង់រត់គេចពីសត្រូវដែលដេញសម្លាប់អស់៣ខែ+ ឬមួយក៏ចង់ឲ្យមានរោគរាតត្បាតក្នុងស្រុកអស់៣ថ្ងៃ?+ សូមអ្នកពិចារណាឲ្យបានដិតដល់ ហើយប្រាប់ខ្ញុំជម្រើសមួយ ដើម្បីខ្ញុំអាចជម្រាបព្រះដែលបានចាត់ខ្ញុំឲ្យមក»។ ១៤ ដាវីឌនិយាយទៅកាដថា៖ «ខ្ញុំពិបាកជ្រើសរើសខ្លាំងណាស់។ សូមឲ្យយើងធ្លាក់ទៅក្នុងដៃរបស់ព្រះយេហូវ៉ាចុះ+ ព្រោះលោកមានសេចក្ដីមេត្តាករុណាដ៏ធំធេង+ តែសូមកុំឲ្យយើងធ្លាក់ទៅក្នុងដៃរបស់មនុស្សឡើយ»។+
១៥ បន្ទាប់មក ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានរោគរាតត្បាត+ក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់។ ហេតុនេះ បណ្ដាជនចំនួន៧០.០០០នាក់បានស្លាប់+ ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា។+ ១៦ ពេលទេវតារបស់ព្រះកំពុងសន្ធឹងដៃហៀបនឹងបំផ្លាញបណ្ដាជនក្នុងក្រុងយេរូសាឡិម ព្រះយេហូវ៉ាក៏មានចិត្តអាណិតអាសូរចំពោះពួកគេ។+ លោកមានប្រសាសន៍ទៅទេវតានោះថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៀតទៅ!»។ នៅពេលនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងនៅជិតទីលានបញ្ជាន់ស្រូវរបស់អារ៉ោណា+ជាជនជាតិយេប៊ូស។+
១៧ ពេលដាវីឌឃើញទេវតាដែលសម្លាប់បណ្ដាជន គាត់និយាយទៅព្រះយេហូវ៉ាថា៖ «គឺខ្ញុំទេជាអ្នកធ្វើខុស។ ខ្ញុំគឺជាអ្នកដែលបានប្រព្រឹត្តអំពើខុសឆ្គង។ ចំណែកបណ្ដាជនទាំងនេះ*+ ពួកគេមិនបានធ្វើខុសទេ។ សូមលោកដាក់ទោសខ្ញុំ និងពូជពង្សរបស់ឪពុកខ្ញុំចុះ»។+
១៨ ដូច្នេះ នៅថ្ងៃនោះកាដបានមកជួបដាវីឌ។ គាត់ប្រាប់ដាវីឌថា៖ «ចូរក្រោកឡើង ហើយទៅដំឡើងទីបូជាមួយជូនព្រះយេហូវ៉ា នៅទីលានបញ្ជាន់ស្រូវរបស់អារ៉ោណាជនជាតិយេប៊ូស»។+ ១៩ ដូច្នេះ ដាវីឌបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ដែលលោកបានប្រាប់តាមរយៈកាដ។ ២០ ពេលអារ៉ោណាក្រឡេកទៅឃើញស្ដេចនិងពួកអ្នកបម្រើស្ដេចកំពុងធ្វើដំណើរឆ្ពោះមករកគាត់ នោះគាត់ប្រញាប់ប្រញាល់ចេញទៅក្រាបគោរពស្ដេចដល់ដី។ ២១ អារ៉ោណាសួរថា៖ «តើស្ដេចជាម្ចាស់មកជួបខ្ញុំជាអ្នកបម្រើលោកមានការអ្វីដែរ?»។ ដាវីឌឆ្លើយថា៖ «ខ្ញុំមកទិញទីលានបញ្ជាន់ស្រូវរបស់អ្នក ដើម្បីសង់ទីបូជាមួយជូនព្រះយេហូវ៉ា។ យ៉ាងនេះ ទុក្ខវេទនារបស់បណ្ដាជននឹងលែងមានទៀត»។+ ២២ ប៉ុន្តែ អារ៉ោណានិយាយទៅដាវីឌថា៖ «ខ្ញុំសូមប្រគល់ទីលាននេះជូនស្ដេចជាម្ចាស់ ហើយសូមលោកធ្វើតាមបំណងចិត្តលោកចុះ។ នេះជាសត្វគោសម្រាប់ធ្វើជាគ្រឿងបូជាដុត និងក្ដារបញ្ជាន់ស្រូវ ព្រមទាំងនឹមគោសម្រាប់ធ្វើជាអុស។ ២៣ ឱស្ដេចខ្ញុំអើយ ខ្ញុំសូមប្រគល់របស់ទាំងអស់នេះជូនស្ដេច»។ រួចអារ៉ោណានិយាយថែមទៀតថា៖ «សូមព្រះយេហូវ៉ាជាព្រះរបស់លោកឲ្យពរលោក»។
២៤ ប៉ុន្តែ ស្ដេចដាវីឌបានបដិសេធថា៖ «ទេ ខ្ញុំនឹងទិញពីអ្នកពេញតម្លៃ ព្រោះខ្ញុំមិនព្រមជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ដោយមិនចំណាយអ្វីឡើយ»។ ដូច្នេះ ដាវីឌបានទិញទីលានបញ្ជាន់ស្រូវនិងសត្វគោក្នុងតម្លៃប្រាក់៥០ហ្សេគិល។*+ ២៥ បន្ទាប់មក ដាវីឌបានសង់ទីបូជាមួយ+ជូនព្រះយេហូវ៉ានៅទីនោះ ហើយបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពដល់លោក។ រួចព្រះយេហូវ៉ាបានស្ដាប់តាមពាក្យអង្វររបស់ពួកគេ+ ហើយដកទុក្ខវេទនាចេញពីស្រុកអ៊ីស្រាអែល។
ឬ«បានសម្លាប់»
ន័យត្រង់«ឈាមរបស់អ្នកធ្លាក់មកលើក្បាលអ្នកវិញ»
ឬ«ចម្រៀងសោកសៅ»
ន័យត្រង់«កូនស្រីរបស់ពួកអ្នកមិនកាត់ចុងស្បែក»។ មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ឬប្រហែលជាមានន័យថា«កាត់តាមប៊ីតត្រុន»
បុរសដែលអាចធ្វើតែកិច្ចការមនុស្សស្រីប៉ុណ្ណោះ។ គាត់មិនអាចចូលរួមក្នុងសង្គ្រាម ឬធ្វើកិច្ចការដែលមនុស្សប្រុសធ្វើបានទេ
ន័យត្រង់«នំប៉័ងនៃការសម្រាលទុក្ខ»
ឬ«ខ្ញុំខ្សោយ»
ឬ«តាមស្វែងរកជីវិតលោក»។ មើលនិយមន័យពាក្យ«ជីវិត»
សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
ឬប្រហែលជាមានន័យថា«ដែលគាត់ហៅថា»
ឬ«មិឡូ»។ ភាសាហេប្រឺមានន័យថា«លើកដី»
ឬ«វាលទំនាប»
មានន័យថា«ម្ចាស់នៃការទម្លាយ»
តាមមើលទៅពួកគេយករូបព្រះទាំងនោះទៅបំផ្លាញចោល
ឬប្រហែលជាមានន័យថា«រវាង»
នេះជាស្គរតូចមានរាងសំប៉ែត
ឬ«អន់ចិត្ត»
មានន័យថា«ទម្លាយចេញទៅលើអ៊ូសា»
មើលនិយមន័យពាក្យ«អេផូឌ»
ន័យត្រង់«ពូជ»
ន័យត្រង់«ពូជ»
ឬប្រហែលជាមានន័យថា«កូនអាដាម»
ន័យត្រង់«នោះជាច្បាប់សម្រាប់មនុស្សជាតិ»
ឬ«ជួយសង្គ្រោះដាវីឌ»
ឬ«ជួយសង្គ្រោះដាវីឌ»
ឬប្រហែលជាមានន័យថា«តុរបស់ខ្ញុំ»
នេះសំដៅលើទន្លេអឺប្រាត
នោះគឺនៅរដូវស្លឹកឈើលាស់
ប្រហែលជាធ្វើឲ្យខ្លួនស្អាតពីរដូវ
ន័យត្រង់«ដាវនឹងមិនដែលចាកចេញពីក្រុមគ្រួសាររបស់អ្នកទេ»
ភាសាហេប្រឺមានន័យថា«សេចក្ដីសុខសាន្ត»
ន័យត្រង់«ក្រុងទឹក»
ប្រហែលជាសំដៅលើរូបព្រះរបស់ពួកអាំម៉ូន។ ខគម្ពីរផ្សេងទៀតហៅរូបព្រះនោះថាម៉ូឡេក ឬមីលខម
មួយថាលិនស្មើនឹង៣៤,២គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នាងជាប្អូនស្រីរបស់គាត់ តែម្ដាយទីទៃ
នេះសំដៅលើអាហារសម្រាប់អ្នកជំងឺ
ន័យត្រង់«នំរាងបេះដូង»
មើលនិយមន័យពាក្យ«ជីវិត»
នេះសំដៅលើកូនប្រុសដែលជាសេចក្ដីសង្ឃឹមចុងក្រោយដើម្បីមានកូនចៅ
ន័យត្រង់«សូមស្ដេចនឹកចាំអំពីព្រះយេហូវ៉ាជាព្រះរបស់លោក»
ប្រហែលជា២,៣គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នេះប្រហែលជាសំដៅលើទម្ងន់ហ្សេគិលដែលគេប្រើក្នុងវាំង ខុសគ្នាពីទម្ងន់ហ្សេគិលដែលមនុស្សទូទៅប្រើ
ឬប្រហែលជាមានន័យថា«៤០ឆ្នាំ»។ ប្រហែលជា៤០ឆ្នាំចាប់ពីពេលដែលដាវីឌបានត្រូវរើសតាំង ដូចបានកត់ទុកនៅ១សាំ ១៦:១៣
ន័យត្រង់«ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅ»
នេះសំដៅលើទន្លេយ៉ូដាន់
ឬ«ជាជំនិត»
ឬ«ជាជំនិត»
ឬ«ក្រហែងថ្ម»
ឬប្រហែលជាមានន័យថា«នៅវាលទំនាប»
ឬ«បឺរ»
ឬ«ឈីស»
ឬប្រហែលជាមានន័យថា«លំពែង»
ឬ«សេចក្ដីសង្គ្រោះ»
មើលនិយមន័យពាក្យ«ជីវិត»
ឬប្រហែលជាមានន័យថា«ពួកគេ»
ឬប្រហែលជាមានន័យថា«ពេលគាត់មកពីក្រុងយេរូសាឡិមដើម្បីទទួលស្វាគមន៍ស្ដេច»
ឬប្រហែលជាមានន័យថា«ត្រសាល»
ន័យត្រង់«មត៌ក»
ឬប្រហែលជាមានន័យថា«មេរ៉ាប»
ឬប្រហែលជាមានន័យថា«ពួកអ្នកកាន់កាប់ទឹកដី»
ប្រហែលជា៣,៤២គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នេះមានន័យថាអ្នកដឹកនាំនៃជនជាតិអ៊ីស្រាអែលមិនត្រូវបាត់បង់ជីវិតឡើយ
ន័យត្រង់«ជាស្នែងនៃសេចក្ដីសង្គ្រោះ»។ មើលនិយមន័យពាក្យ«ស្នែង»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«អ្នកខ្លាំងពូកែ»
ឬ«លេងភ្លេង»
ន័យត្រង់«ពូជ»
ន័យត្រង់«លោកពិតជាធ្វើឲ្យដុះលូតលាស់ឡើង»
ឬ«វាលទំនាប»
មើលនិយមន័យពាក្យ«ជីវិត»
ទំនងជាសំដៅលើបុរសដែលគ្រប់អាយុចូលបម្រើកងទ័ព
ន័យត្រង់«ខាងស្ដាំ»
ន័យត្រង់«ចៀមទាំងនេះ»
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤