សុភាសិត
១ សុភាសិតរបស់សាឡូម៉ូន+ជាកូនដាវីឌ+ និងជាស្ដេចនៃអ៊ីស្រាអែល។+
២ សុភាសិតទាំងនេះបានត្រូវសរសេរ ក្នុងបំណងផ្ដល់ប្រាជ្ញា+និងការប្រៀនប្រដៅ
ដើម្បីឲ្យមនុស្សយល់សម្ដីដែលមានអត្ថន័យជ្រាលជ្រៅ
៣ គឺជាការប្រៀនប្រដៅ+ដែលជួយមនុស្សឲ្យប្រព្រឹត្តសុចរិត+ និងទៀងត្រង់*
ថែមទាំងជួយឲ្យយល់ធ្លុះជ្រៅ និងចេះវិនិច្ឆ័យត្រឹមត្រូវ។+
៤ សុភាសិតទាំងនេះជួយអ្នកដែលខ្វះបទពិសោធន៍ឲ្យមានគំនិតឈ្លាសវៃ+
និងដើម្បីឲ្យមនុស្សវ័យក្មេងមានចំណេះនិងសមត្ថភាពរិះគិត។+
៥ មនុស្សដែលមានប្រាជ្ញានឹងយកចិត្តទុកដាក់ស្ដាប់ ដើម្បីរៀនថែមទៀត។+
មនុស្សដែលមានការយល់ដឹងនឹងព្រមទទួលការណែនាំពីអ្នកដែលឈ្លាសវៃ+
៦ ដើម្បីយល់សុភាសិត យល់ពាក្យបណ្ដៅ*
យល់ប្រស្នា និងយល់ពាក្យពេចន៍របស់អ្នកប្រាជ្ញ។+
៧ ការកោតខ្លាចព្រះយេហូវ៉ាជាទីចាប់ផ្ដើមនៃចំណេះ។+
មានតែមនុស្សល្ងង់ខ្លៅ*ប៉ុណ្ណោះ ដែលមើលងាយប្រាជ្ញានិងការប្រៀនប្រដៅ។+
១០ កូនអើយ បើអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងព្យាយាមល្បួងលួងលោមកូន កុំព្រមតាមពួកគេឲ្យសោះ។+
១១ ប្រសិនបើពួកគេបបួលកូនថា៖ «ចូរមកជាមួយនឹងពួកយើង។
ពួកយើងនឹងទៅពួនចាំសម្លាប់មនុស្ស។
ពួកយើងនឹងលបចាំប្រហារជនស្លូតត្រង់ ទុកជាការកម្សាន្ត។
១២ ពួកយើងនឹងដូចជាផ្នូរ*ដែលលេបពួកគេទាំងរស់
និងដូចជារណ្ដៅដែលត្របាក់អស់អ្នកដែលកំពុងចុះទៅក្នុងនោះ។
១៣ រួចពួកយើងនឹងចាប់យកទ្រព្យមានតម្លៃរបស់ពួកគេឲ្យអស់
ហើយយកជ័យភណ្ឌទាំងនោះទៅដាក់ឲ្យពេញផ្ទះរបស់ពួកយើង។
១៤ ចូរមកជាមួយនឹងពួកយើង
ហើយពួកយើងនឹងយករបស់ដែលលួចបាន មកចែកស្មើៗគ្នា»។
១៥ កូនអើយ កុំទៅតាមពួកគេឡើយ
ចូរជៀសឲ្យឆ្ងាយពីផ្លូវរបស់ពួកគេ+
១៦ ព្រោះជើងរបស់ពួកគេរួសរាន់ទៅប្រព្រឹត្តអំពើអាក្រក់
ពួកគេប្រញាប់ទៅសម្លាប់អ្នកឯទៀត។+
១៧ ជាការឥតប្រយោជន៍ទទេ បើលាតសំណាញ់ឲ្យសត្វស្លាបឃើញ។
១៨ ហេតុនេះហើយបានជាមនុស្សទាំងនេះលបចាំសម្លាប់គេ។
ពួកគេពួនចាំផ្ដាច់ជីវិត*អ្នកដទៃ។
១៩ នេះជាទង្វើរបស់ពួកអ្នកដែលលួចគេដើម្បីធ្វើជាអ្នកមាន
តែរបស់ដែលលួចបាននឹងបំផ្លាញជីវិតរបស់ពួកគេវិញ។+
២១ ប្រាជ្ញាពិតស្រែកប្រកាសនៅកែងផ្លូវដ៏មមាញឹក
ហើយនិយាយនៅមាត់ទ្វារកំពែងក្រុងថា៖+
២២ «ឱអ្នកដែលខ្វះបទពិសោធន៍អើយ តើអ្នកនៅតែចង់ខ្វះបទពិសោធន៍ដល់ពេលណាទៀត?
ឱអ្នកដែលប្រមាថគេអើយ តើដល់ពេលណាទើបអ្នកឈប់មើលងាយគេ?
ឱអ្នកដែលល្ងង់ខ្លៅ*អើយ តើអ្នកនឹងស្អប់ចំណេះរហូតដល់ពេលណា?+
២៣ ចូរផ្ទៀងស្ដាប់ ហើយធ្វើតាមការកែតម្រង់របស់ខ្ញុំចុះ។+
២៤ ដោយសារពេលខ្ញុំស្រែកប្រកាស អ្នកមិនព្រមស្ដាប់សោះ
ខ្ញុំបានលាតដៃទៅ តែគ្មានអ្នកណាយកចិត្តទុកដាក់ទេ+
២៥ ហើយអ្នកតែងតែទាត់ចោលដំបូន្មានទាំងអស់របស់ខ្ញុំ
ព្រមទាំងមិនធ្វើតាមការកែតម្រង់ដែលខ្ញុំបានឲ្យអ្នកឡើយ។
២៦ ម្ល៉ោះហើយ ពេលដែលអ្នកជួបអន្តរាយ នោះខ្ញុំនឹងសើចចំអក។
ខ្ញុំនឹងឡកឡឺយឲ្យអ្នក ពេលដែលអ្នកជួបអ្វីដែលអ្នកភ័យខ្លាច+
២៧ គឺពេលអ្វីដែលអ្នកភ័យខ្លាចមកដូចជាព្យុះ
ពេលដែលអន្តរាយធ្លាក់មកលើអ្នក ប្រៀបដូចជាខ្យល់បក់បោកយ៉ាងខ្លាំង
និងពេលដែលអ្នករងទុក្ខលំបាកហើយមានបញ្ហា។
២៨ នៅពេលនោះ ពួកគេនឹងប្រឹងស្រែករកខ្ញុំ តែខ្ញុំនឹងមិនឆ្លើយតបទេ។
ពួកគេនឹងស្វះស្វែងរកខ្ញុំ តែនឹងរកខ្ញុំមិនឃើញឡើយ+
២៩ ដោយសារពួកគេស្អប់ចំណេះ+
ហើយមិនព្រមកោតខ្លាចព្រះយេហូវ៉ាទេ។+
៣០ ពួកគេបដិសេធដំបូន្មានរបស់ខ្ញុំ
ពួកគេបានមើលងាយការកែតម្រង់ទាំងឡាយរបស់ខ្ញុំ។
៣១ ដូច្នេះ ពួកគេនឹងទទួលផលដែលមកពីការប្រព្រឹត្តរបស់ពួកគេ+
ហើយពួកគេនឹងរងផលវិបាកទាំងអស់ពីផែនការរបស់ខ្លួន។
៣២ មនុស្សដែលខ្វះបទពិសោធន៍នឹងស្លាប់ ដោយសារភាពរឹងចចេសរបស់ខ្លួន
ហើយមនុស្សល្ងង់ខ្លៅ*នឹងវិនាសទៅ ដោយសារភាពព្រងើយកន្តើយរបស់ខ្លួន។
៣៣ ក៏ប៉ុន្តែ អ្នកណាដែលស្ដាប់ខ្ញុំ អ្នកនោះនឹងរស់នៅដោយសុខសាន្ត+
ហើយអ្នកនោះនឹងមិនភ័យខ្លាចអន្តរាយឡើយ»។+
២ កូនអើយ បើកូនទទួលយកសម្ដីរបស់ឪពុក
ហើយប្រមូលបង្គាប់របស់ឪពុក ទុកដូចជាទ្រព្យមានតម្លៃ+
២ បើកូនប្រុងត្រចៀកស្ដាប់ប្រាជ្ញា+
ហើយផ្ចង់ចិត្តរៀនឲ្យមានសមត្ថភាពវែកញែក+
៣ បើកូនស្រែករកការយល់ដឹង+
ហើយបន្លឺសំឡេងរកសមត្ថភាពវែកញែក+
៤ បើកូនសង្វាតរកអ្វីទាំងនោះដូចរកប្រាក់+
ហើយបន្តព្យាយាមដូចរកកំណប់ទ្រព្យ+
៥ នោះកូននឹងបានយល់អត្ថន័យនៃការកោតខ្លាចព្រះយេហូវ៉ា+
ហើយកូននឹងរកឃើញចំណេះអំពីព្រះ។+
៦ ព្រោះព្រះយេហូវ៉ាជាអ្នកផ្ដល់ប្រាជ្ញា។+
ចំណេះនិងសមត្ថភាពវែកញែកសុទ្ធតែចេញពីមាត់របស់លោក។
៧ លោកប្រមូលប្រាជ្ញាទុកសម្រាប់មនុស្សទៀងត្រង់
លោកជាខែលសម្រាប់អស់អ្នកដែលដើរដោយចិត្តស្មោះឥតងាករេ។+
៨ លោកនៅមើលផ្លូវឲ្យអស់អ្នកដែលប្រព្រឹត្តដោយយុត្តិធម៌
ហើយលោកនឹងការពារមាគ៌ារបស់មនុស្សដែលស្មោះត្រង់ចំពោះលោក។+
១០ ពេលប្រាជ្ញាចូលក្នុងចិត្តរបស់កូន+
ហើយចំណេះធ្វើឲ្យកូនសប្បាយចិត្ត+
១១ នោះសមត្ថភាពរិះគិតនឹងរក្សាកូន+
ហើយសមត្ថភាពវែកញែកនឹងឃុំគ្រងកូន
១២ ដើម្បីជួយការពារកូនកុំឲ្យដើរផ្លូវខុស
និងជួយកូនឲ្យជៀសចេញពីមនុស្សដែលនិយាយអាក្រក់+
១៣ ដើម្បីជួយកូនឲ្យរួចពីពួកអ្នកដែលលះចោលផ្លូវទៀងត្រង់ទៅរកផ្លូវងងឹត+
១៤ ដើម្បីសង្គ្រោះកូនពីពួកអ្នកដែលត្រេកអរធ្វើអំពើខុសឆ្គង
ពីពួកអ្នកដែលសប្បាយចិត្តប្រព្រឹត្តអំពើអាក្រក់
១៥ ពីពួកអ្នកដែលប្រព្រឹត្តវៀចវេរ
និងពីពួកអ្នកដែលមានកលល្បិច។
១៦ ប្រាជ្ញានឹងជួយកូនឲ្យជៀសផុតពីស្ត្រីមិនល្អ*
និងពីសម្ដីលួងលោមរបស់ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។*+
១៧ នាងជាស្ត្រីដែលបោះបង់ចោលប្ដី*ដែលបានរួមរស់ជាមួយគ្នាតាំងពីនាងនៅក្មេង+
ហើយនាងភ្លេចពាក្យសច្ចាដែលនាងបានធ្វើជាមួយនឹងព្រះ។
១៨ ព្រោះការទៅផ្ទះរបស់នាងដូចជាការទៅរកសេចក្ដីស្លាប់
ហើយផ្លូវទៅផ្ទះរបស់នាងគឺជាផ្លូវទៅកាន់ទីបញ្ចុះសព។+
១៩ អស់អ្នកដែលបានរួមដំណេកជាមួយនឹងនាង គ្មានអ្នកណាបានត្រឡប់មកវិញឡើយ
ហើយក៏គ្មានអ្នកណាបានមកឯផ្លូវទៅកាន់ជីវិតវិញដែរ។+
២០ ហេតុនេះ ចូរកូនដើរតាមផ្លូវរបស់មនុស្សល្អ
ហើយបន្តដើរតាមគន្លងរបស់មនុស្សសុចរិត+
២១ ព្រោះមានតែមនុស្សទៀងត្រង់ប៉ុណ្ណោះដែលរស់នៅផែនដីជាដរាប
ហើយអ្នកដែលគ្មានកន្លែងបន្ទោស*នឹងអាស្រ័យនៅទីនោះជារៀងរហូត។+
២២ ចំណែកឯជនទុច្ចរិត ពួកគេនឹងត្រូវកាត់ចេញពីផែនដី+
ហើយមនុស្សក្បត់នឹងត្រូវបំផ្លាញឲ្យសាបសូន្យទៅ។+
៣ កូនអើយ កុំភ្លេចសេចក្ដីបង្រៀន*របស់ឪពុក
ចូរកូនកាន់តាមបញ្ញត្តិរបស់ឪពុកឲ្យអស់ពីដួងចិត្ត។
៣ កូនត្រូវមានសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់*ជានិច្ច។+
កូនត្រូវចងសេចក្ដីទាំងនេះឲ្យជាប់នៅករបស់កូន
ហើយចារទុកក្នុងចិត្តផង។+
៤ យ៉ាងនោះ ទាំងព្រះទាំងមនុស្សនឹងពេញចិត្តកូន
ហើយទទួលស្គាល់ថាកូនមានការយល់ធ្លុះជ្រៅ។+
៨ ការកោតខ្លាចព្រះនឹងជួយឲ្យរាងកាយ*របស់កូនបានរឹងមាំ
ហើយនឹងជួយឲ្យខ្លួន*របស់កូនបានស្រស់ស្រាយ។
១០ បើកូនធ្វើដូច្នេះ ជង្រុករបស់កូននឹងបានពេញបរិបូរ+
ហើយកន្លែងត្រងស្រា*របស់កូននឹងមានស្រាថ្មីហៀរហូរ។
១១ កូនអើយ កុំបដិសេធការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា+
ហើយកុំស្អប់ការកែតម្រង់របស់លោកឡើយ+
១២ ព្រោះព្រះយេហូវ៉ាកែតម្រង់អស់អ្នកដែលលោកស្រឡាញ់+
ដូចឪពុកកែតម្រង់កូនដែលគាត់ស្រឡាញ់ដែរ។+
១៣ មានសុភមង្គលហើយ អ្នកណាដែលរកបានប្រាជ្ញា+
និងអ្នកណាដែលរកបានសមត្ថភាពវែកញែក។
១៤ ព្រោះការរកបានប្រាជ្ញា វិសេសជាងការរកបានប្រាក់
១៥ ប្រាជ្ញាមានតម្លៃលើសអស់ទាំងត្បូង*ថ្លៃៗ
ហើយអ្វីគ្រប់យ៉ាងដែលកូនប្រាថ្នាចង់បាន មិនអាចប្រៀបស្មើនឹងប្រាជ្ញាបានឡើយ។
១៦ ជីវិតយូរអង្វែងគឺនៅក្នុងដៃស្ដាំនៃប្រាជ្ញា
ទ្រព្យសម្បត្តិនិងកិត្តិយសគឺនៅក្នុងដៃឆ្វេងនៃប្រាជ្ញា។
១៧ ផ្លូវនៃប្រាជ្ញានាំឲ្យមានអំណរ
ហើយគ្រប់ទាំងមាគ៌ានៃប្រាជ្ញានាំឲ្យមានសេចក្ដីសុខសាន្ត។+
១៨ ប្រាជ្ញាប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត។
អ្នកណាដែលកាន់ខ្ជាប់តាមប្រាជ្ញា អ្នកនោះនឹងមានជីវិតរស់នៅហើយមានសុភមង្គល។+
១៩ ព្រះយេហូវ៉ាបានដាក់គ្រឹះផែនដីឲ្យនៅស្ថិតស្ថេរ ដោយប្រើប្រាជ្ញា+
លោកបានបង្កើតមេឃឲ្យនៅគង់វង្ស ដោយប្រើសមត្ថភាពវែកញែក។+
២០ លោកញែកទឹកជ្រៅចេញពីគ្នា ដោយប្រើចំណេះ
ហើយលោកធ្វើឲ្យពពកស្រក់ទឹកសន្សើមចុះមក។+
២១ កូនអើយ កុំឈប់គិតអំពីអ្វីទាំងនោះ។*
ចូររក្សាទុកប្រាជ្ញា ហើយការពារសមត្ថភាពរិះគិត។
២២ អ្វីទាំងនោះនឹងជួយកូនឲ្យបានជីវិត
អ្វីទាំងនោះប្រៀបដូចជាគ្រឿងលម្អនៅករបស់កូន។
២៣ បើកូនធ្វើដូច្នេះ កូននឹងដើរដោយសុវត្ថិភាព
ហើយជើងរបស់កូននឹងមិនជំពប់ដួលទេ។+
២៥ ពេលមានអន្តរាយកើតឡើងភ្លាមមួយរំពេច
ឬពេលមានព្យុះកើតមកលើជនទុច្ចរិត+ នោះកូននឹងមិនតក់ស្លុតឡើយ។+
២៦ ព្រោះព្រះយេហូវ៉ានឹងធ្វើឲ្យកូនមានអារម្មណ៍ថាមានសុវត្ថិភាព+
លោកនឹងមិនឲ្យជើងរបស់កូនជាប់អន្ទាក់ទេ។+
២៨ បើកូនអាចឲ្យអ្នកជិតខាងភ្លាមៗបាន
ចូរកុំនិយាយថា៖ «ត្រឡប់ទៅវិញទៅ! ស្អែកចាំមកម្ដងទៀតហើយខ្ញុំនឹងឲ្យអ្នក»។
២៩ កុំគិតគូរធ្វើអាក្រក់ចំពោះអ្នកជិតខាងរបស់កូនឲ្យសោះ+
ក្នុងពេលដែលគាត់មានទំនុកចិត្តទៅលើកូន។
៣០ កុំឈ្លោះប្រកែកនឹងអ្នកណាម្នាក់ដោយគ្មានមូលហេតុ+
បើគាត់មិនបានធ្វើអាក្រក់ចំពោះកូនទេ។+
៣១ កុំច្រណែនមនុស្សឃោរឃៅ+
ឬដើរតាមគន្លងរបស់គេឡើយ
៣២ ព្រោះព្រះយេហូវ៉ាស្អប់ខ្ពើមជនដែលមានល្បិចកល+
តែលោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់។+
៣៣ ព្រះយេហូវ៉ាដាក់បណ្ដាសាពួកអ្នកផ្ទះរបស់ជនទុច្ចរិត+
តែលោកឲ្យពរដល់ពួកអ្នកផ្ទះរបស់មនុស្សសុចរិតវិញ។+
៣៤ លោកចំអកឲ្យអស់អ្នកដែលមើលងាយគេ+
តែលោកបង្ហាញសេចក្ដីមេត្តាករុណាចំពោះមនុស្សដែលមានចិត្តសុភាព។+
៣៥ អ្នកដែលមានប្រាជ្ញានឹងទទួលបានកិត្តិយស
តែជនល្ងីល្ងើលើកតម្កើងអ្វីដែលអាប់ឱនវិញ។+
៤ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ពុក+
ចូរយកចិត្តទុកដាក់ស្ដាប់ នោះកូននឹងមានការយល់ដឹង
២ ព្រោះពុកនឹងឲ្យការណែនាំល្អៗដល់កូន។
ដូច្នេះ កុំបោះបង់ចោលសេចក្ដីបង្រៀន*របស់ពុកឡើយ។+
៣ ពុកក៏ជាកូនដែលស្ដាប់បង្គាប់ឪពុក+ និងជាកូនសំណព្វរបស់ម្ដាយដែរ។+
៤ ឪពុករបស់ពុកបានទូន្មានថា៖ «ចូរកូនកាន់ខ្ជាប់សម្ដីរបស់ឪពុកឲ្យអស់ពីចិត្ត។+
ចូររក្សាបញ្ញត្តិរបស់ឪពុក នោះកូននឹងបានអាយុវែង។+
៥ ចូរខំឲ្យបានប្រាជ្ញានិងការយល់ដឹង។+
ចូរកូនកុំភ្លេច ហើយកុំបែរចេញពីដំបូន្មានរបស់ឪពុកឡើយ។
៦ កូនមិនត្រូវបោះបង់ចោលប្រាជ្ញាទេ ព្រោះប្រាជ្ញានឹងការពារកូន។
កូនត្រូវស្រឡាញ់ប្រាជ្ញា ព្រោះប្រាជ្ញានឹងឃុំគ្រងកូន។
៧ ប្រាជ្ញាគឺសំខាន់បំផុត+ ហេតុនេះកូនត្រូវខំរកឲ្យបានប្រាជ្ញា
ហើយក្រៅពីអ្វីទាំងអស់ដែលកូនខំរក កូនក៏ត្រូវខំរកឲ្យបានការយល់ដឹងដែរ។+
៨ ចូរកូនឲ្យតម្លៃខ្ពស់ចំពោះប្រាជ្ញា នោះប្រាជ្ញានឹងលើកតម្កើងកូន។+
បើកូនពេញចិត្តទទួលយកប្រាជ្ញា នោះប្រាជ្ញានឹងលើកកិត្តិយសកូន។+
៩ ប្រាជ្ញានឹងដូចជាកម្រងផ្កាដ៏ស្រស់ស្អាតនៅលើក្បាលកូន
ប្រាជ្ញានឹងដូចជាមកុដដ៏ប្រណីតដែលលម្អកូន»។
១០ កូនអើយ ចូរស្ដាប់ ហើយទទួលយកពាក្យពេចន៍របស់ពុកចុះ
នោះកូននឹងបានអាយុវែង។+
១២ ពេលកូនដើរ នោះនឹងគ្មានអ្វីមករារាំងជំហានរបស់កូនទេ។
ប្រសិនបើកូនរត់ កូនក៏នឹងមិនជំពប់ដួលដែរ។
១៣ ចូរតោងពាក្យប្រៀនប្រដៅរបស់ពុកឲ្យជាប់ កុំលែងឲ្យសោះ។+
ចូររក្សាទុកពាក្យប្រៀនប្រដៅ ព្រោះនោះនាំឲ្យកូនបានជីវិត។+
១៥ ចូរជៀសចេញពីផ្លូវនោះ ហើយបែរចេញទៅ។+
ចូរដើរឲ្យហួស កុំចូលផ្លូវនោះឲ្យសោះ។+
១៦ ព្រោះពួកគេដេកមិនលក់ឡើយ លុះត្រាតែបានធ្វើអាក្រក់សិន
បើពួកគេមិនបានធ្វើឲ្យអ្នកណាម្នាក់ដួលទេ នោះពួកគេដេកមិនលក់ទេ។
១៧ សម្រាប់ពួកគេ អំពើទុច្ចរិតប្រៀបដូចជាអាហារ
ហើយអំពើឃោរឃៅប្រៀបដូចជាស្រាទំពាំងបាយជូរ។
១៨ ប៉ុន្តែ ផ្លូវរបស់មនុស្សសុចរិតប្រៀបដូចជាពន្លឺនៅពេលព្រឹក
ដែលភ្លឺបន្តិចម្ដងៗរហូតដល់ភ្លឺខ្លាំងដូចពេលថ្ងៃត្រង់។+
១៩ រីឯផ្លូវរបស់ជនទុច្ចរិតប្រៀបដូចជាភាពងងឹត
ពួកគេមិនដឹងថាពួកគេជំពប់ដួលដោយសារអ្វីទេ។
២០ កូនអើយ ចូរកូនត្រងត្រាប់ឱវាទរបស់ពុក។
ចូរកូនប្រុងស្មារតីស្ដាប់ដំបូន្មានដែលពុកបានប្រាប់។
២១ ចូរកូនបន្តគិតអំពីពាក្យទាំងនោះជានិច្ច
ចូររក្សាទុកឲ្យជាប់នៅក្នុងចិត្តរបស់កូន+
២២ ព្រោះអស់អ្នកដែលទទួលយកពាក្យទាំងនោះនឹងបានជីវិត+
ហើយនឹងមានសុខភាពល្អ។
២៤ ចូរកូនកុំពោលពាក្យវៀចវេរ+
កុំនិយាយពាក្យបោកបញ្ឆោតឲ្យសោះ។
២៥ ចូរឲ្យភ្នែករបស់កូនមើលទៅមុខត្រង់
ហើយសម្លឹងមើលអ្វីដែលនៅខាងមុខកូន។+
២៧ កូនមិនត្រូវបែរទៅស្ដាំឬទៅឆ្វេងឡើយ។+
ចូរដើរជៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។
៥ កូនអើយ ចូរយកចិត្តទុកដាក់ស្ដាប់ដើម្បីឲ្យបានប្រាជ្ញាពីឪពុក
ចូរប្រុងស្ដាប់ឪពុក នោះកូននឹងមានសមត្ថភាពវែកញែក។+
២ យ៉ាងនេះ កូនអាចការពារសមត្ថភាពរិះគិតរបស់កូន
ហើយនិយាយតែអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ។+
៥ ជើងរបស់នាងចុះទៅរកសេចក្ដីស្លាប់
ជំហានរបស់នាងតម្រង់ទៅឯផ្នូរ។*
៦ នាងមិនដែលគិតអំពីផ្លូវទៅកាន់ជីវិតទេ
នាងដើរចុះឡើង ហើយមិនដឹងថាខ្លួននឹងទៅដល់កន្លែងណាឡើយ។
៧ ដូច្នេះ កូនអើយ ចូរស្ដាប់ឪពុក
ហើយកុំបែរចេញពីពាក្យទូន្មានរបស់ឪពុកឡើយ។
៨ ចូរកូននៅឲ្យឆ្ងាយពីនាង
កុំចូលទៅជិតមាត់ទ្វារផ្ទះរបស់នាងឲ្យសោះ+
៩ ដើម្បីកុំឲ្យកូនបាត់បង់សេចក្ដីថ្លៃថ្នូរ+
និងកុំឲ្យកូនត្រូវរងទុក្ខវេទនាអស់មួយជីវិត+
១០ ដើម្បីកុំឲ្យអ្នកដទៃជញ្ជក់យកទ្រព្យសម្បត្តិ*របស់កូន+
និងកុំឲ្យអ្វីៗដែលកូនខំប្រឹងរកដោយនឿយហត់ បែរជានៅក្នុងផ្ទះរបស់អ្នកផ្សេងវិញ។
១១ បើមិនដូច្នោះទេ កូននឹងថ្ងូរនៅចុងបញ្ចប់នៃជីវិតរបស់កូន
ក្នុងពេលដែលរាងកាយរបស់កូនកាន់តែរីងរៃទៅ+
១២ ពេលនោះ កូននឹងពោលថា៖ «ខ្ញុំធ្លាប់ស្អប់ការប្រៀនប្រដៅ!
ខ្ញុំធ្លាប់មើលងាយការកែតម្រង់!
១៣ ខ្ញុំមិនបានស្ដាប់សម្ដីគ្រូរបស់ខ្ញុំទេ
ហើយក៏មិនបានយកចិត្តទុកដាក់ស្ដាប់អ្នកដែលបង្រៀនខ្ញុំដែរ។
១៥ ចូរផឹកទឹកពីអណ្ដូងរបស់កូន
ចូរផឹកទឹកពីអាងរបស់ខ្លួន។+
១៦ កូនមិនត្រូវឲ្យទឹកពីប្រភពទឹករបស់កូនខ្ចាយទៅខាងក្រៅឡើយ
កូនក៏មិនត្រូវឲ្យទឹកអូររបស់កូនហូរនៅទីលានសាធារណៈដែរ។+
១៧ ចូរទុកទឹកទាំងនោះសម្រាប់តែកូនប៉ុណ្ណោះ
មិនមែនសម្រាប់អ្នកដទៃឡើយ។+
១៨ សូមឲ្យប្រភពទឹករបស់កូនទទួលពរ
ហើយសូមឲ្យកូនសប្បាយរីករាយជាមួយនឹងប្រពន្ធដែលកូនបានរួមរស់តាំងពីកូននៅក្មេង។+
១៩ នាងប្រៀបដូចជាក្ដាន់ញីដ៏គួរឲ្យបេតី និងដូចជាពពែភ្នំដ៏គួរឲ្យទាក់ទាញចិត្ត។+
សូមឲ្យដោះរបស់នាងធ្វើឲ្យកូនពេញចិត្តគ្រប់វេលា។
សូមឲ្យកូនលង់ស្នេហ៍នាងរហូតតទៅ។+
២០ ចុះហេតុអ្វីបានជាកូនទៅលង់ស្នេហ៍ស្រីមិនល្អ*
ហើយទៅឱបរឹតស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌*ដូច្នេះ?+
២១ ព្រោះព្រះយេហូវ៉ាឃើញការប្រព្រឹត្តរបស់មនុស្ស
លោកពិនិត្យពិចារណាមើលអ្វីទាំងអស់ដែលគេធ្វើ។+
២២ ជនទុច្ចរិតជាប់អន្ទាក់ដោយសារកំហុសរបស់ខ្លួន
អំពើខុសឆ្គងរបស់គាត់នឹងដូចជាចំណងចងគាត់។+
២៣ គាត់នឹងស្លាប់ដោយសារគាត់មិនព្រមទទួលយកការប្រៀនប្រដៅ
គាត់នឹងវង្វេងចេញ ព្រោះតែភាពល្ងង់ខ្លៅ*របស់ខ្លួន។
៦ កូនអើយ បើកូនធានាជំនួសអ្នកជិតខាងរបស់កូន+
ឬចាប់ដៃព្រមព្រៀង*ជាមួយនឹងអ្នកឯទៀត+
២ បើកូនបានសន្យាជាមួយនឹងគេហើយ
នោះកូននឹងជាប់អន្ទាក់ដោយសារតែសម្ដីរបស់កូន។+
៣ កូននឹងបានសេរីភាព បើកូនធ្វើដូច្នេះវិញគឺ
ចូរកូនប្រញាប់ទៅលន់តួអង្វរអ្នកជិតខាងដោយចិត្តរាបទាប
ព្រោះកូនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់គេហើយ។+
៤ កូនមិនត្រូវដេកលក់ទេ
ហើយក៏មិនត្រូវងោកងុយដែរ។
៥ ចូរកូនដោះខ្លួនចេញ ដូចសត្វប្រើសដែលរួចផុតពីដៃរបស់នាយព្រាន
និងដូចសត្វស្លាបដែលរួចពីដៃរបស់អ្នកប្រមាញ់។
៦ ឱមនុស្សកម្ជិលអើយ ចូរទៅរៀនពីសត្វស្រមោច+
ចូរសង្កេតមើលថាពួកវាធ្វើអ្វីខ្លះ នោះអ្នកនឹងមានប្រាជ្ញា។
៧ ទោះជាពួកវាគ្មានមេដឹកនាំ គ្មានចៅហ្វាយ គ្មានអ្នកគ្រប់គ្រងក៏ដោយ
៨ ក៏ពួកវាចេះត្រៀមអាហារទុកក្នុងអំឡុងរដូវក្ដៅ+
និងប្រមូលស្បៀងក្នុងអំឡុងរដូវច្រូតកាត់ដែរ។
៩ ឱមនុស្សខ្ជិលច្រអូសអើយ តើអ្នកនឹងដេករហូតដល់ពេលណា?
តើដល់អង្កាល់ទើបអ្នកក្រោកពីដំណេក?
១០ ដេកបន្តិច ងុយងោកបន្តិច
ឱបដៃទម្រេតខ្លួនបន្តិច+
១១ នោះភាពក្រីក្រនឹងមករកអ្នកដូចជាចោរប្លន់
ហើយភាពតោកយ៉ាកនឹងមករកអ្នកដូចជាជនប្រដាប់អាវុធ។+
១២ អ្នកដែលចូលចិត្តពោលពាក្យបោកបញ្ឆោត គឺជាមនុស្សទុច្ចរិតឥតបានការ។+
១៣ គេមិចភ្នែក+ ហើយធ្វើសញ្ញាដៃជើង។
១៥ ម្ល៉ោះហើយ គេនឹងជួបអន្តរាយក្នុងមួយរំពេច
ហើយក្នុងមួយប៉ប្រិចភ្នែក គេនឹងវិនាសទៅ។+
១៦ មាន៦យ៉ាងដែលព្រះយេហូវ៉ាស្អប់
និងមានរហូតដល់៧យ៉ាងផងដែលលោកខ្ពើមរអើមគឺ៖
១៧ ភ្នែកអំណួត+ អណ្ដាតភូតភរ+ និងដៃសម្លាប់ជនស្លូតត្រង់+
១៨ ចិត្តដែលគិតតែផែនការទុច្ចរិត+ និងជើងដែលរហ័សទៅធ្វើអាក្រក់
១៩ សាក្សីដែលតែងតែនិយាយកុហក+
និងអ្នកដែលនាំឲ្យបងប្អូនទាស់ទែងគ្នា។+
២០ កូនអើយ ចូរធ្វើតាមបញ្ញត្តិរបស់ឪពុកកូន
២១ ចូររក្សាទុកសេចក្ដីទាំងនោះក្នុងចិត្តរបស់កូនជានិច្ច
ហើយចងឲ្យជាប់នៅករបស់កូន។
២២ ពេលកូនទៅណាមកណា សេចក្ដីទាំងនោះនឹងនាំផ្លូវកូន
ពេលកូនដេក សេចក្ដីទាំងនោះនឹងចាំការពារកូន
ហើយពេលកូនភ្ញាក់ សេចក្ដីទាំងនោះនឹងនិយាយទៅកាន់កូន។*
រីឯការកែតម្រង់និងការប្រៀនប្រដៅ នោះជាផ្លូវទៅកាន់ជីវិត។+
២៤ សេចក្ដីទាំងនោះនឹងរក្សាកូនឲ្យរួចផុតពីស្រីមិនល្អ+
និងពីអណ្ដាតលួងលោមរបស់ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។*+
២៥ កុំឈ្លក់វង្វេងនឹងសម្រស់របស់នាងឡើយ+
ហើយកុំឲ្យកែវភ្នែករបស់នាងអូសទាញកូនឲ្យសោះ
២៦ ព្រោះស្ត្រីពេស្យានឹងធ្វើឲ្យជីវិតរបស់មនុស្សម្នាក់សល់ត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ+
ហើយប្រពន្ធរបស់អ្នកឯទៀតនឹងនាំឲ្យជីវិតដ៏មានតម្លៃរបស់មនុស្សម្នាក់វិនាសអន្តរាយទៅ។
២៧ បើមនុស្សម្នាក់យកភ្លើងមកឱបនៅទ្រូង តើភ្លើងនឹងមិនឆេះសម្លៀកបំពាក់របស់គាត់ទេឬ?+
២៨ បើមនុស្សម្នាក់ដើរលើរងើកភ្លើង តើជើងរបស់គាត់នឹងមិនរលាកទេឬ?
២៩ អ្នកណាដែលរួមដំណេកជាមួយនឹងប្រពន្ធរបស់អ្នកឯទៀត ក៏ដូចគ្នាដែរ
គឺអ្នកណាដែលប៉ះពាល់នាង នឹងជាប់ទោសជាមិនខាន។+
៣០ មនុស្សមិនស្អប់ខ្ពើមចោរទេ
បើគាត់លួចដើម្បីចម្អែតក្រពះដែលស្រេកឃ្លាន។
៣១ ប៉ុន្តែ បើគាត់ត្រូវគេចាប់បាន គាត់នឹងត្រូវសង១ជា៧ដង
គាត់ត្រូវឲ្យរបស់មានតម្លៃទាំងអស់ក្នុងផ្ទះគាត់។+
៣២ អ្នកណាដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងស្ត្រីឯទៀត អ្នកនោះជាមនុស្សឥតចេះពិចារណា។*
គាត់រករឿងបំផ្លាញខ្លួនឯង។+
៣៣ គាត់នឹងជួបតែការឈឺចាប់ ហើយបាត់បង់កិត្តិយស+
គាត់គ្មានថ្ងៃអាចលុបបំបាត់ភាពអាម៉ាស់របស់ខ្លួនបានទេ។+
៣៤ ព្រោះប្ដីមានកំហឹង ដោយសារចិត្តប្រច័ណ្ឌ។
ដូច្នេះ ពេលដែលគាត់សងសឹក គាត់នឹងមិនប្រណីដៃឡើយ។+
៣៥ គាត់នឹងមិនព្រមទទួលយកសំណងជាដាច់ខាត។*
ទោះជាឲ្យអំណោយច្រើនយ៉ាងណាក៏ដោយ គាត់គ្មានថ្ងៃឈប់ខឹងទេ។
២ ចូររក្សាបញ្ញត្តិរបស់ឪពុក នោះកូននឹងរស់នៅជាយូរអង្វែង+
ចូរចាត់ទុកការណែនាំ*របស់ឪពុកថា មានតម្លៃដូចប្រស្រីភ្នែករបស់កូន។
៤ ចូរនិយាយទៅប្រាជ្ញាថា៖ «អ្នកជាបងស្រីរបស់ខ្ញុំ»
ហើយហៅការយល់ដឹងថា៖ «អ្នកជាសាច់ញាតិរបស់ខ្ញុំ»។
៥ សេចក្ដីទាំងនោះនឹងការពារកូនឲ្យរួចពីស្រីមិនល្អ*+
គឺឲ្យរួចពីសម្ដីលួងលោមរបស់ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។*+
៦ មានថ្ងៃមួយ ឪពុកសម្លឹងមើលមកក្រោមតាមបង្អួច។
៨ យុវជននោះដើរទៅជិតកែងផ្លូវដែលនាងរស់នៅ
ហើយគាត់ដើរឆ្ពោះទៅផ្លូវផ្ទះរបស់នាង
ជាវេលាដែលយប់ងងឹតខិតចូលមកដល់។
១០ រួចឪពុកឃើញស្ត្រីម្នាក់ចេញមកជួបគាត់
នាងតែងខ្លួនដូចស្រីពេស្យា+ ថែមទាំងមានល្បិចកលក្នុងចិត្តទៀតផង។
១១ នាងនិយាយឮៗ ហើយមានចរិតរឹងរូស+ នាងមិនដែលនៅផ្ទះទេ។
១៣ នាងចាប់ឱបហើយថើបគាត់
រួចនិយាយទៅគាត់ដោយឥតអៀនខ្មាសថា៖
១៤ «ថ្ងៃនេះ អូនទើបជូនគ្រឿងបូជានៃមេត្រីភាពរួច។+
អូនក៏បានធ្វើតាមសម្បថរបស់អូនដែរ។
១៥ ហេតុនេះហើយបានជាអូនចេញមករកបង
អូនទន្ទឹងចាំបង ឥឡូវអូនជួបបងហើយ!
១៧ អូនបានប្រោះម្សៅជ័រល្វីងទេស គ្រឿងក្រអូបធ្វើពីដើមអាឡូនិងឈើអែមនៅលើគ្រែ។+
១៨ មកបង មកសប្បាយជាមួយគ្នាទាល់ភ្លឺ
ចូរយើងមករួមស្នេហ៍ឲ្យបានឆ្អែតឆ្អន់
១៩ ព្រោះប្ដីអូនមិននៅផ្ទះទេ
គាត់បានធ្វើដំណើរទៅឆ្ងាយហើយ។
២០ គាត់បានយកថង់ប្រាក់ទៅជាមួយ
ទាល់តែថ្ងៃដែលដួងខែពេញវង់ ទើបគាត់ត្រឡប់មកវិញ»។
២១ នាងបញ្ចុះបញ្ចូលគាត់យ៉ាងប៉ិនប្រសប់ឲ្យធ្លាក់ក្នុងអន្ទាក់របស់នាង+
នាងល្បួងលួងលោមគាត់ដោយពាក្យផ្អែមល្ហែម។
២២ ភ្លាមនោះ គាត់ក៏ទៅតាមនាង ដូចជាគោដែលដើរទៅឲ្យគេសម្លាប់
និងដូចជាមនុស្សល្ងង់ខ្លៅ*ដែលគេនាំទៅដាក់ខ្នោះទុកជាការដាក់ទោស+
២៣ រហូតដល់ព្រួញចាក់ទម្លុះថ្លើមរបស់គាត់
ទើបគាត់ដឹងថាទង្វើរបស់គាត់នឹងនាំឲ្យគាត់បាត់បង់ជីវិត* ដូចជាសត្វស្លាបដែលកំពុងហោះបោះពួយទៅចូលអន្ទាក់។+
២៤ ម្ល៉ោះហើយ កូនអើយ ចូរស្ដាប់ឪពុក
ចូរត្រងត្រាប់សម្ដីដែលឪពុកប្រាប់កូន។
២៥ កុំបណ្ដោយឲ្យចិត្តកូនបែរទៅតាមផ្លូវរបស់នាងឡើយ
កុំវង្វេងចូលទៅក្នុងផ្លូវនោះឲ្យសោះ+
២៦ ព្រោះនាងបានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់+
ហើយនាងបានសម្លាប់មនុស្សច្រើនរាប់មិនអស់។+
២៧ ផ្ទះរបស់នាងនាំទៅឯផ្នូរ*
គឺជាផ្លូវដែលនាំទៅកាន់សេចក្ដីស្លាប់។
៨ ប្រាជ្ញាកំពុងស្រែកហៅ
សមត្ថភាពវែកញែកកំពុងបន្លឺសំឡេង។+
២ ប្រាជ្ញានៅលើទីខ្ពស់+តាមដងផ្លូវ
ហើយនៅត្រង់ផ្លូវបំបែក។
៣ បន្ទាប់មក ប្រាជ្ញាបន្តស្រែកនៅផ្លូវចូលទៅឯទ្វារក្រុង
និងតាមខ្លោងទ្វារចេញចូលក្រុង ដោយប្រកាសថា៖+
៤ «ឱបណ្ដាជនទាំងឡាយអើយ ខ្ញុំស្រែកហៅអ្នករាល់គ្នា
ខ្ញុំបញ្ចេញសំឡេងទៅរកមនុស្សគ្រប់រូប។
៥ ពួកអ្នកដែលខ្វះបទពិសោធន៍អើយ ចូររៀនឲ្យឈ្លាសវៃឡើង។+
ពួកអ្នកដែលល្ងីល្ងើអើយ ចូរខំឲ្យបានការយល់ដឹង។*
៦ សូមស្ដាប់ចុះ ព្រោះខ្ញុំកំពុងប្រាប់រឿងសំខាន់
បបូរមាត់ខ្ញុំនិយាយអ្វីដែលត្រឹមត្រូវ។
៧ ខ្ញុំពោលប្រាប់តែពាក្យពិត
ហើយមាត់របស់ខ្ញុំស្អប់ខ្ពើមអ្វីដែលទុច្ចរិត។
៨ គ្រប់ពាក្យពេចន៍របស់ខ្ញុំសុទ្ធតែសុចរិត
ខ្ញុំមិនធ្លាប់និយាយវៀចវេរឬបោកបញ្ឆោតឡើយ។
៩ ពាក្យសម្ដីទាំងអស់នោះច្បាស់លាស់ចំពោះអស់អ្នកដែលចេះគិតពិចារណា
និងត្រឹមត្រូវចំពោះអស់អ្នកដែលរកបានចំណេះ។
១០ ចូរទទួលយកការប្រៀនប្រដៅរបស់ខ្ញុំជាជាងទទួលយកប្រាក់
និងទទួលយកចំណេះជាជាងទទួលយកមាសសុទ្ធ។+
១១ ព្រោះប្រាជ្ញាគឺប្រសើរជាងត្បូង*ថ្លៃៗ។
អ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន មិនអាចប្រៀបផ្ទឹមនឹងប្រាជ្ញាបានឡើយ។
១២ ខ្ញុំជាប្រាជ្ញា ខ្ញុំនៅជាប់ជាមួយនឹងភាពឈ្លាសវៃ
ខ្ញុំបានរកឃើញចំណេះនិងសមត្ថភាពរិះគិត។+
១៣ ការកោតខ្លាចព្រះយេហូវ៉ាមានន័យថាស្អប់អំពើអាក្រក់។+
ខ្ញុំស្អប់ការលើកតម្កើងខ្លួន ការមានអំណួត+ ការធ្វើអាក្រក់និងការនិយាយវៀចវេរ។+
១៥ ស្ដេចទាំងឡាយបន្តគ្រងរាជ្យបាន ដោយសារតែខ្ញុំ
ហើយមន្ត្រីជាន់ខ្ពស់អាចតែងច្បាប់ដោយសុចរិត ក៏ព្រោះតែខ្ញុំ។+
១៦ ពួកអ្នកដឹកនាំនៅតែអាចគ្រប់គ្រងបាន ដោយសារតែខ្ញុំ
ហើយពួកមានឋានៈខ្ពស់អាចវិនិច្ឆ័យក្ដីដោយសុចរិត ក៏ព្រោះតែខ្ញុំ។
១៧ ខ្ញុំស្រឡាញ់ពួកអ្នកដែលស្រឡាញ់ខ្ញុំ
ហើយពួកអ្នកដែលស្វែងរកខ្ញុំ នឹងរកខ្ញុំឃើញជាក់ជាមិនខាន។+
១៨ ខ្ញុំមានទ្រព្យសម្បត្តិដែលនៅគង់វង្ស* និងមានសេចក្ដីសុចរិត
ហើយវត្ថុទ្រព្យនិងភាពចម្រុងចម្រើននៅជាមួយនឹងខ្ញុំ។
១៩ ផលផ្លែរបស់ខ្ញុំប្រសើរជាងមាសសុទ្ធ
ហើយអ្វីៗដែលខ្ញុំឲ្យគឺល្អជាងប្រាក់សុទ្ធទៅទៀត។+
២០ ខ្ញុំដើរនៅក្នុងផ្លូវសុចរិត
ហើយដើរនៅកណ្ដាលផ្លូវយុត្តិធម៌។
២១ ខ្ញុំឲ្យមត៌កដ៏មានតម្លៃដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ
ហើយខ្ញុំធ្វើឲ្យជង្រុករបស់ពួកគេបានពេញបរិបូរ។
២២ ព្រះយេហូវ៉ាបានបង្កើតខ្ញុំមុនអ្វីៗទាំងអស់។+
តាំងពីយូរមកហើយ ខ្ញុំជាស្នាដៃដំបូងបង្អស់ដែលលោកបានសូនឡើង។+
២៣ ចាប់ពីបុរាណកាលមក ខ្ញុំបានត្រូវតែងតាំងរួចហើយ+
គឺតាំងពីដើមរៀងមក មុនពេលមានផែនដីទៅទៀត។+
២៤ ខ្ញុំបានកើតមក កាលដែលមិនទាន់មានទឹកជ្រៅ។+
នៅពេលដែលមិនទាន់មានទឹកហូរចេញពីប្រភពទឹកនៅឡើយ គឺមានខ្ញុំហើយ។
២៥ ខ្ញុំបានកើតមុនភ្នំនានាបានលេចមក
និងមុនភ្នំតូចៗបានផុសឡើង។
២៦ ខ្ញុំបានកើតមុនពេលដែលព្រះបានបង្កើតផែនដីនិងវាលស្មៅ
គឺក្នុងគ្រាដែលមិនទាន់មានដីសូម្បីតែមួយដុំ។
២៧ ខ្ញុំបាននៅទីនោះ ពេលលោករៀបចំមេឃ+
និងក្នុងកាលដែលលោកបានកំណត់ជើងមេឃ*នៅលើផ្ទៃទឹក+
២៨ ក្នុងវេលាដែលលោកដាក់ពពកនៅលើអាកាស
ពេលដែលលោកបានសាងសមុទ្រជ្រៅ
២៩ កាលដែលលោកបានចេញច្បាប់សម្រាប់សមុទ្រ
ដើម្បីខណ្ឌទឹកកុំឲ្យហូរឆ្លងហួសព្រំប្រទល់+
និងពេលដែលលោកបានតាំងគ្រឹះផែនដី
៣០ នៅគ្រានោះ ខ្ញុំបាននៅជិតលោកក្នុងនាមជាជាងដ៏ជំនាញ។+
ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើឲ្យលោករីករាយក្រៃលែង។+
គ្រប់ពេលវេលាដែលខ្ញុំបាននៅជាមួយនឹងលោក ខ្ញុំត្រេកអរខ្លាំងណាស់។+
៣១ ខ្ញុំត្រេកអរ ព្រោះលោកបានបង្កើតផែនដីឲ្យមនុស្សរស់នៅ
ហើយខ្ញុំពេញចិត្តយ៉ាងខ្លាំងនឹងមនុស្សជាតិ។
៣២ ឥឡូវ កូនៗអើយ ចូរស្ដាប់ខ្ញុំ
អ្នកណាដែលធ្វើតាមខ្ញុំ អ្នកនោះនឹងមានសុភមង្គល។
៣៣ ចូរស្ដាប់ការប្រៀនប្រដៅ+ នោះកូននឹងមានប្រាជ្ញា
ចូរកូនកុំភ្លេចឲ្យសោះ។
៣៤ មានសុភមង្គលហើយ អ្នកណាដែលស្ដាប់ខ្ញុំ។
អ្នកនោះមកទ្វារផ្ទះរបស់ខ្ញុំរៀងរាល់ព្រឹកព្រលឹម
និងមករង់ចាំនៅច្រកចូលផ្ទះរបស់ខ្ញុំ។
៣៥ ពីព្រោះអ្នកណាដែលស្វែងរកខ្ញុំ អ្នកនោះនឹងបានជីវិត+
ហើយគាត់នឹងទទួលការពេញចិត្តពីព្រះយេហូវ៉ា។
៣៦ ប៉ុន្តែ អ្នកណាដែលព្រងើយកន្តើយចំពោះខ្ញុំ អ្នកនោះធ្វើបាបខ្លួនឯង
ហើយអ្នកណាដែលស្អប់ខ្ញុំ អ្នកនោះស្រឡាញ់សេចក្ដីស្លាប់»។+
៩ ប្រាជ្ញាពិតបានសង់ផ្ទះសម្រាប់ខ្លួនឯង
ហើយបានធ្វើ*បង្គោល៧ឡើង។
២ ប្រាជ្ញាបានត្រៀមសាច់រួចជាស្រេច
ហើយបានលាយស្រាទំពាំងបាយជូរទុក
ព្រមទាំងបានរៀបចំតុទៀតផង។
៣ ប្រាជ្ញាបានចាត់អ្នកបម្រើស្រីៗ
ឲ្យទៅប្រកាសពីទីខ្ពស់នៅក្នុងក្រុងថា៖+
៤ «អ្នកណាដែលខ្វះបទពិសោធន៍ ចូរឲ្យអ្នកនោះចូលមកទីនេះ»។
ប្រាជ្ញានិយាយទៅអ្នកដែលឥតចេះគិតពិចារណាថា៖
៥ «ចូរមកបរិភោគនំប៉័ង
ហើយផឹកស្រាទំពាំងបាយជូរដែលខ្ញុំបានលាយជាស្រេច។
៦ សូមកុំនៅល្ងង់ខ្លៅទៀត ដើម្បីឲ្យអ្នកមានជីវិតរស់នៅ។+
ចូរដើរទៅមុខតាមផ្លូវនៃការយល់ដឹង»។+
៧ អ្នកណាដែលទូន្មានមនុស្សដែលប្រមាថមើលងាយគេអ្នកនោះនាំឲ្យខ្លួនអាប់កិត្តិយស+
ហើយអ្នកណាដែលកែតម្រង់ជនទុច្ចរិត អ្នកនោះនឹងនាំទុក្ខដល់ខ្លួន។
៨ កុំកែតម្រង់មនុស្សដែលប្រមាថមើលងាយគេ ព្រោះគាត់នឹងស្អប់អ្នក។+
ប៉ុន្តែ ចូរកែតម្រង់មនុស្សដែលមានប្រាជ្ញា ព្រោះគាត់នឹងស្រឡាញ់អ្នក។+
៩ ចូរអប់រំមនុស្សដែលមានប្រាជ្ញា នោះគាត់នឹងកាន់តែមានប្រាជ្ញា+
ចូរបង្រៀនមនុស្សសុចរិត នោះគាត់នឹងរៀនកាន់តែច្រើន។
១០ ការកោតខ្លាចព្រះយេហូវ៉ាជាទីចាប់ផ្ដើមនៃប្រាជ្ញា+
ហើយការស្គាល់ព្រះដ៏បរិសុទ្ធបំផុត+ នាំឲ្យមានការយល់ដឹង។
១២ បើអ្នកមានប្រាជ្ញា អ្នកផ្ទាល់នឹងទទួលប្រយោជន៍
តែបើអ្នកប្រមាថមើលងាយគេ គឺខ្លួនអ្នកដែលនឹងត្រូវរងផលវិបាក។
១៥ នាងស្រែកហៅអស់អ្នកដែលដើរកាត់
គឺអស់អ្នកដែលធ្វើដំណើរឆ្ពោះទៅតាមផ្លូវរៀងៗខ្លួនថា៖
១៦ «អ្នកណាដែលខ្វះបទពិសោធន៍ ចូរឲ្យអ្នកនោះចូលមកទីនេះ»។
នាងនិយាយទៅអ្នកដែលឥតចេះគិតពិចារណាថា៖+
១៧ «ទឹកដែលលួចពីគេ មានរសជាតិផ្អែមឆ្ងាញ់
ហើយអាហារដែលបរិភោគដោយលួចលាក់ នោះក៏មានឱជារសឆ្ងាញ់ពិសា»។+
១៨ ប៉ុន្តែ គាត់មិនដឹងថាផ្ទះរបស់នាងពេញទៅដោយមនុស្សស្លាប់ទេ
១០ សុភាសិតរបស់សាឡូម៉ូន។+
២ ទ្រព្យដែលបានមកដោយអំពើទុច្ចរិត នោះនឹងគ្មានប្រយោជន៍ទាល់តែសោះ
តែអំពើសុចរិតនឹងសង្គ្រោះឲ្យរួចពីស្លាប់។+
៣ ព្រះយេហូវ៉ានឹងមិនឲ្យមនុស្សសុចរិតត្រូវអត់ឃ្លានទេ។+
រីឯមនុស្សទុច្ចរិតវិញ លោកនឹងមិនឲ្យពួកគេទទួលបានអ្វីតាមដែលចិត្តពួកគេប៉ងប្រាថ្នាឡើយ។
៥ កូនដែលយល់ធ្លុះជ្រៅតែងប្រមូលផលទុកនៅរដូវក្ដៅ
ចំណែកឯកូនដែលដេកលក់ស៊ប់ក្នុងអំឡុងរដូវច្រូតប្រមូលផល កូននោះធ្វើឲ្យខ្លួនឯងអាម៉ាស់។+
ប៉ុន្តែ មាត់របស់មនុស្សទុច្ចរិតលាក់បាំងចិត្តដែលចង់ធ្វើអំពើឃោរឃៅ។
៧ កេរ្តិ៍ឈ្មោះរបស់មនុស្សសុចរិតនឹងធ្វើឲ្យគាត់ទទួលពរ+
តែកេរ្តិ៍ឈ្មោះរបស់មនុស្សទុច្ចរិតនឹងត្រូវសាបសូន្យទៅ។+
៨ អ្នកដែលមានប្រាជ្ញានឹងទទួលយកពាក្យទូន្មាន*+
តែអ្នកដែលនិយាយផ្ដេសផ្ដាសនឹងត្រូវវិនាសអន្តរាយ។+
៩ មនុស្សដែលមានចិត្តស្មោះឥតងាករេនឹងដើរដោយសុវត្ថិភាព+
រីឯមនុស្សដែលមិនស្មោះត្រង់នឹងត្រូវគេចាប់បាន។+
១០ អ្នកដែលមិចភ្នែកលាក់កំណួចនាំឲ្យអ្នកឯទៀតរងទុក្ខ+
ហើយអ្នកដែលនិយាយផ្ដេសផ្ដាសនឹងត្រូវវិនាសអន្តរាយ។+
១១ សម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត+
ប៉ុន្តែ មាត់របស់មនុស្សទុច្ចរិតលាក់បាំងបំណងចិត្តប្រព្រឹត្តអំពើឃោរឃៅវិញ។+
១២ ការស្អប់ជាហេតុបង្កឲ្យមានទំនាស់
តែសេចក្ដីស្រឡាញ់គ្របបាំងអំពើរំលងទាំងអស់។+
១៣ មនុស្សដែលមានសមត្ថភាពវែកញែក ពោលពាក្យប្រកបដោយប្រាជ្ញា+
ចំណែកឯមនុស្សឥតចេះគិតពិចារណា គេនឹងត្រូវរំពាត់វាយខ្នង។+
១៤ អស់អ្នកដែលមានប្រាជ្ញាប្រមូលចំណេះទុកដូចជាទ្រព្យ+
តែមាត់របស់មនុស្សល្ងីល្ងើនាំឲ្យខ្លួនត្រូវអន្តរាយ។+
១៥ ទ្រព្យសម្បត្តិរបស់អ្នកមានជាក្រុងដ៏មាំមួនរបស់ខ្លួន
រីឯអន្តរាយរបស់មនុស្សក្រីក្រជាភាពតោកយ៉ាករបស់ខ្លួន។+
១៦ ការប្រព្រឹត្តរបស់មនុស្សសុចរិតនាំឲ្យបានជីវិត
តែទង្វើរបស់មនុស្សទុច្ចរិតនាំឲ្យមានអំពើខុសឆ្គង។+
១៧ អ្នកណាដែលធ្វើតាមការប្រៀនប្រដៅ អ្នកនោះជាផ្លូវទៅកាន់ជីវិត។*
ប៉ុន្តែ អ្នកណាដែលព្រងើយកន្តើយចំពោះការកែតម្រង់ អ្នកនោះនឹងនាំអ្នកឯទៀតឲ្យវង្វេងចេញ។
១៨ អ្នកដែលលាក់ការស្អប់ទុកក្នុងចិត្ត ជាមនុស្សកុហក+
ហើយអ្នកដែលចេះតែនិយាយបង្កាច់បង្ខូច* ជាមនុស្សល្ងីល្ងើ។
១៩ អ្នកណាដែលនិយាយច្រើន គង់តែមានកំហុសជាមិនខាន។+
តែអ្នកណាដែលចេះទប់មាត់ អ្នកនោះជាមនុស្សដែលប្រព្រឹត្តដោយចេះពិចារណា។+
២០ អណ្ដាតរបស់មនុស្សសុចរិតប្រៀបដូចជាប្រាក់សុទ្ធ+
រីឯការគិតគូរ*របស់មនុស្សទុច្ចរិតវិញ ឥតបានការទាល់តែសោះ។
២១ បបូរមាត់របស់មនុស្សសុចរិតជួយណែនាំមនុស្សជាច្រើន។+
តែមនុស្សល្ងង់ខ្លៅ*ស្លាប់ ព្រោះតែខ្វះការពិចារណា។+
២៣ មនុស្សល្ងីល្ងើចូលចិត្តប្រព្រឹត្តអំពើដែលគួរឲ្យខ្មាស ទុកដូចជាល្បែងកម្សាន្ត។
ប៉ុន្តែ មនុស្សដែលមានសមត្ថភាពវែកញែក ជាមនុស្សដែលមានប្រាជ្ញា។+
២៤ មនុស្សទុច្ចរិតខ្លាចអ្វី គង់តែជួបអ្វីនោះជាមិនខាន។
ផ្ទុយទៅវិញ មនុស្សសុចរិតនឹងទទួលបានអ្វីតាមដែលចិត្តគាត់ប៉ងប្រាថ្នា។+
២៥ ក្រោយព្យុះបក់បោក មនុស្សទុច្ចរិតនឹងលែងមានទៀត+
តែមនុស្សសុចរិតប្រៀបដូចជាគ្រឹះដែលនៅជាប់ជារៀងរហូត។+
២៦ ដូចទឹកខ្មេះធ្វើឲ្យធ្មេញសង្កៀរ និងដូចផ្សែងធ្វើឲ្យភ្នែកផ្សា
នោះមនុស្សកម្ជិលក៏ធ្វើឲ្យចៅហ្វាយ*ក្ដៅក្រហាយយ៉ាងនោះដែរ។
២៨ សេចក្ដីសង្ឃឹម*របស់មនុស្សសុចរិតនាំឲ្យមានអំណរ+
តែសេចក្ដីសង្ឃឹមរបស់មនុស្សទុច្ចរិតនឹងមិនកើតឡើងឡើយ។+
២៩ ផ្លូវរបស់ព្រះយេហូវ៉ាជាទីពឹងជ្រកដ៏មាំមួនសម្រាប់មនុស្សដែលគ្មានកន្លែងបន្ទោស+
តែជាសេចក្ដីហិនវិនាសដល់អស់អ្នកដែលធ្វើអាក្រក់។+
៣០ មនុស្សសុចរិតគ្មានថ្ងៃដួលចុះឡើយ។+
ប៉ុន្តែ មនុស្សទុច្ចរិតនឹងលែងបានរស់នៅផែនដីតទៅទៀត។+
៣១ មាត់របស់មនុស្សសុចរិតបញ្ចេញប្រាជ្ញា
រីឯអណ្ដាតរបស់មនុស្សវៀចវេរនឹងត្រូវកាត់ចោល។
៣២ បបូរមាត់របស់មនុស្សសុចរិតដឹងថាគួរនិយាយសម្ដីបែបណា
ប៉ុន្តែ មាត់របស់មនុស្សទុច្ចរិតពោលតែពាក្យអាក្រក់។
២ មនុស្សព្រហើន*នឹងអាប់កិត្តិយស។+
ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពបង្ហាញថាខ្លួនមានប្រាជ្ញា។+
៣ ចិត្តស្មោះឥតងាករេរបស់មនុស្សទៀងត្រង់តែងតែនាំមុខពួកគេ+
រីឯចិត្តវៀចវេររបស់មនុស្សក្បត់នឹងបំផ្លាញពួកគេវិញ។+
៤ នៅថ្ងៃនៃកំហឹងរបស់ព្រះ ទ្រព្យសម្បត្តិមិនអាចជួយអ្វីបានឡើយ+
មានតែការប្រព្រឹត្តសុចរិតទេដែលអាចសង្គ្រោះឲ្យរួចពីស្លាប់។+
៥ អំពើសុចរិតរបស់មនុស្សដែលគ្មានកន្លែងបន្ទោស ធ្វើឲ្យផ្លូវដើររបស់គាត់ត្រង់
ចំណែកមនុស្សទុច្ចរិតវិញ ពួកគេនឹងដួលចុះដោយសារអំពើអាក្រក់របស់ខ្លួន។+
៦ អំពើសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយសង្គ្រោះពួកគេ+
តែមនុស្សក្បត់នឹងជាប់អន្ទាក់ដោយសារសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។+
៧ ពេលមនុស្សទុច្ចរិតស្លាប់ សេចក្ដីសង្ឃឹមរបស់គាត់នឹងរលាយសាបសូន្យទៅ
ហើយការទុកចិត្តកម្លាំងរបស់ខ្លួនក៏វិនាសអស់ទៅដែរ។+
៨ មនុស្សសុចរិតនឹងត្រូវសង្គ្រោះឲ្យរួចពីទុក្ខលំបាក
តែមនុស្សទុច្ចរិតនឹងជួបទុក្ខលំបាកជំនួសមនុស្សសុចរិតវិញ។+
៩ មាត់របស់អ្នកក្បត់ជំនឿ*នាំឲ្យអ្នកជិតខាងអន្តរាយ
ប៉ុន្តែ មនុស្សសុចរិតនឹងត្រូវសង្គ្រោះ ដោយសារចំណេះរបស់ខ្លួន។+
១០ គុណធម៌របស់មនុស្សសុចរិតធ្វើឲ្យក្រុងទាំងមូលរីករាយត្រេកអរ
ហើយពេលមនុស្សទុច្ចរិតវិនាសទៅ នោះបែរជាមានសំឡេងហ៊ោសប្បាយ។+
១១ ក្រុងនឹងបានថ្កុំថ្កើង ដោយសារមនុស្សទៀងត្រង់បានទទួលពរ*+
តែក្រុងនឹងដួលរលំ ព្រោះតែមាត់របស់មនុស្សទុច្ចរិត។+
១២ អ្នកណានិយាយមើលងាយ*អ្នកជិតខាង អ្នកនោះមិនចេះគិតពិចារណាទេ
ក៏ប៉ុន្តែ អ្នកណានៅស្ងៀមមិនស្រដី អ្នកនោះមានសមត្ថភាពវែកញែកពិតប្រាកដ។+
១៣ អ្នកបង្កាច់បង្ខូចចេះតែដើរចែកចាយរឿងសម្ងាត់របស់អ្នកឯទៀត+
តែមនុស្សដែលគួរឲ្យទុកចិត្តចេះរក្សាការសម្ងាត់។
១៤ បើគ្មានការណែនាំពីអ្នកដែលឈ្លាសវៃទេ ប្រជារាស្ត្រគង់តែរងទុក្ខលំបាក
ផ្ទុយទៅវិញ បើមានមនុស្ស*ច្រើននាក់ឲ្យយោបល់ នោះនឹងនាំឲ្យបានជោគជ័យ។*+
១៥ អ្នកណាដែលធានាឲ្យអ្នកដែលខ្លួនមិនស្គាល់ អ្នកនោះប្រាកដជារងទុក្ខមិនខាន+
តែអ្នកណាដែលមិនចាប់ដៃធានារ៉ាប់រង អ្នកនោះនឹងមិនជួបបញ្ហាឡើយ។
១៩ អ្នកដែលប្រព្រឹត្តអំពើសុចរិតយ៉ាងខ្ជាប់ខ្ជួននឹងបានជីវិត+
តែអ្នកដែលធ្វើតែអំពើអាក្រក់នឹងបាត់បង់ជីវិត។
២០ ព្រះយេហូវ៉ាស្អប់ខ្ពើមអស់អ្នកដែលមានចិត្តវៀចវេរ+
តែលោកពេញចិត្តអស់អ្នកដែលគ្មានកន្លែងបន្ទោស។+
២១ អ្វីមួយដែលពិតប្រាកដគឺ មនុស្សអាក្រក់នឹងមិនរួចពីការដាក់ទោសទេ+
តែកូនចៅរបស់មនុស្សសុចរិតនឹងគេចផុតវិញ។
២២ ស្ត្រីស្រស់ស្អាតដែលមិនចេះគិតពិចារណា
ប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក។
២៣ សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នាំឲ្យមានលទ្ធផលល្អ+
តែអ្វីដែលមនុស្សទុច្ចរិតសង្ឃឹម នាំឲ្យព្រះខឹងវិញ។
២៤ អ្នកដែលឲ្យដោយចិត្តទូលាយនឹងបានថែមទៀត+
តែអ្នកដែលមិនព្រមឲ្យអ្វីដែលគួរឲ្យនឹងធ្លាក់ខ្លួនក្រ។+
២៥ មនុស្សចិត្តល្អនឹងចម្រុងចម្រើន+
ហើយអ្នកណាដែលផ្ដល់កម្លាំងចិត្ត*ដល់អ្នកឯទៀត អ្នកនោះនឹងទទួលកម្លាំងចិត្តដែរ។+
២៦ មនុស្សនឹងដាក់បណ្ដាសាអ្នកដែលមិនព្រមលក់ស្រូវរបស់ខ្លួន
តែពួកគេនឹងឲ្យពរដល់អ្នកដែលលក់ស្រូវវិញ។
២៧ អ្នកណាដែលខ្នះខ្នែងធ្វើអំពើល្អ អ្នកនោះនឹងទទួលការពេញចិត្ត+
តែអ្នកណាដែលចូលចិត្តធ្វើអំពើអាក្រក់ អ្នកនោះនឹងជួបការនោះឯង។+
២៨ អ្នកដែលទុកចិត្តទ្រព្យសម្បត្តិនឹងអន្តរាយទៅ+
រីឯមនុស្សសុចរិតនឹងរីកចម្រើនដូចស្លឹកឈើលាស់ខៀវខ្ចី។+
២៩ អ្នកណាដែលបង្កបញ្ហា*ដល់ក្រុមគ្រួសារ អ្នកនោះនឹងមិនបានអ្វីទាល់តែសោះ*+
ហើយមនុស្សល្ងង់ខ្លៅ*នឹងបម្រើអ្នកដែលមានប្រាជ្ញា។
៣០ អ្វីដែលមនុស្សសុចរិតធ្វើ ប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត+
ហើយអ្នកដែលខំជួយអ្នកឯទៀតឲ្យធ្វើអំពើល្អ ជាមនុស្សមានប្រាជ្ញា។+
៣១ ប្រសិនបើមនុស្សសុចរិតនៅផែនដីទទួលរង្វាន់តបស្នង
នោះមនុស្សទុច្ចរិតនិងអ្នកដែលធ្វើអំពើខុសឆ្គង ច្បាស់ជាទទួលរង្វាន់តបស្នងច្រើនជាងនោះទៅទៀត!+
១២ អ្នកដែលស្រឡាញ់ការប្រៀនប្រដៅក៏ស្រឡាញ់ចំណេះដែរ។+
ប៉ុន្តែ អ្នកដែលស្អប់ការកែតម្រង់ជាមនុស្សមិនចេះគិតពិចារណា។*+
២ ព្រះយេហូវ៉ាពេញចិត្តមនុស្សល្អ
តែលោកផ្ដន្ទាទោសមនុស្សដែលគ្រោងធ្វើអាក្រក់។+
៣ មនុស្សមិនអាចធ្វើឲ្យខ្លួនមានសុវត្ថិភាពដោយប្រព្រឹត្តអំពើទុច្ចរិតបានឡើយ។+
ចំណែកឯមនុស្សសុចរិត ពួកគេប្រៀបដូចជាដើមឈើដែលមិនអាចរំលើងចេញបាន។
៤ ប្រពន្ធល្អ*ជាមកុដដល់ប្ដីរបស់នាង+
តែប្រពន្ធដែលមានការប្រព្រឹត្តគួរឲ្យខ្មាស ប្រៀបដូចជាជំងឺដែលធ្វើឲ្យឆ្អឹងរបស់ប្ដីពុករលួយ។+
៥ ការគិតគូររបស់មនុស្សសុចរិតសុទ្ធតែយុត្តិធម៌
តែការណែនាំរបស់មនុស្សទុច្ចរិតសុទ្ធតែបោកបញ្ឆោត។
៦ សម្ដីរបស់មនុស្សទុច្ចរិតប្រៀបដូចជាអ្នកដែលលបចាំសម្លាប់គេ+
តែសម្ដីរបស់ជនទៀងត្រង់ជួយសង្គ្រោះគេវិញ។+
៧ ពេលមនុស្សទុច្ចរិតត្រូវផ្ដួលរំលំ ពួកគេនឹងលែងមានទៀត
តែពូជពង្សរបស់មនុស្សសុចរិតនឹងនៅគង់វង្សជានិច្ច។+
៨ អ្នកដែលចេះពិចារណាមុននិយាយ នឹងទទួលបានការសរសើរ+
តែអ្នកដែលមានចិត្តវៀចវេរ នឹងទទួលបានការប្រមាថមើលងាយ។+
៩ បើមិនសូវមានមុខមាត់ តែមានអ្នកបម្រើម្នាក់
១០ មនុស្សសុចរិតតែងតែមើលថែសត្វរបស់ខ្លួន។+
រីឯមនុស្សទុច្ចរិតវិញ សូម្បីតែពេលពួកគេបង្ហាញចិត្តមេត្តាក៏នៅតែឃោរឃៅដែរ។
១១ អ្នកណាដែលប្រឹងប្រែងដាំដុះលើដីរបស់ខ្លួន អ្នកនោះនឹងមានអាហារបរិភោគឆ្អែត។+
ប៉ុន្តែ អ្នកណាដែលព្យាយាមដេញតាមអ្វីដែលឥតប្រយោជន៍ អ្នកនោះជាមនុស្សមិនចេះពិចារណាទេ។
១២ មនុស្សទុច្ចរិតច្រណែនអ្វីដែលមនុស្សអាក្រក់បានចាប់យកពីគេ
តែមនុស្សសុចរិតប្រៀបដូចជាដើមឈើចាក់ឫសជ្រៅដែលបង្កើតផលផ្លែល្អ។
១៣ មនុស្សអាក្រក់ជាប់អន្ទាក់ដោយសារសម្ដីមិនល្អរបស់ខ្លួន+
តែមនុស្សសុចរិតនឹងគេចផុតពីទុក្ខលំបាក។
១៤ មនុស្សនឹងទទួលបានអ្វីល្អជាបរិបូរដោយសារសម្ដីរបស់ខ្លួន+
ហើយគាត់នឹងបានរង្វាន់ពីការដែលខ្លួនធ្វើ។
១៦ មនុស្សល្ងង់ខ្លៅ*ឆាប់បង្ហាញចិត្តក្ដៅក្រហាយ+
តែមនុស្សឈ្លាសវៃមិនអើពើនឹងការប្រមាថមើលងាយឡើយ។
១៧ សាក្សីស្មោះត្រង់នឹងនិយាយពាក្យពិត
ប៉ុន្តែ សាក្សីក្លែងក្លាយនឹងពោលពាក្យបោកបញ្ឆោត។
១៨ ការនិយាយដោយឥតគិតពិចារណា ប្រៀបដូចជាការចាក់ដោយដាវ
តែពាក្យពេចន៍របស់មនុស្សមានប្រាជ្ញានឹងជួយឲ្យជាសះស្បើយ។+
២០ ការបោកបញ្ឆោតរមែងនៅក្នុងចិត្តរបស់មនុស្សដែលប៉ុនប៉ងធ្វើអាក្រក់
តែអស់អ្នកដែលលើកស្ទួយសេចក្ដីសុខសាន្តតែងតែមានអំណរ។+
២២ ព្រះយេហូវ៉ាស្អប់មនុស្សកុហក+
តែលោកពេញចិត្តមនុស្សស្មោះត្រង់។
២៣ មនុស្សឈ្លាសវៃចេះលាក់បាំងអ្វីដែលខ្លួនដឹង
២៥ ការព្រួយបារម្ភនាំឲ្យកម្លាំងចិត្តចុះខ្សោយ+
តែពាក្យសម្ដីល្អមួយម៉ាត់ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ។+
២៦ មនុស្សសុចរិតពិនិត្យមើលវាលស្មៅសម្រាប់សត្វរបស់ខ្លួន
រីឯការប្រព្រឹត្តរបស់មនុស្សទុច្ចរិតនាំខ្លួនឲ្យវង្វេងចេញ។
២៧ មនុស្សខ្ជិលច្រអូសមិនចេញទៅបរបាញ់ទេ+
តែភាពឧស្សាហ៍ជាទ្រព្យដ៏មានតម្លៃរបស់មនុស្សវិញ។
២៨ ផ្លូវរបស់មនុស្សសុចរិតនាំទៅកាន់ជីវិត+
ផ្លូវនោះគ្មានសេចក្ដីស្លាប់ឡើយ។
១៣ កូនដែលមានប្រាជ្ញាព្រមទទួលការប្រៀនប្រដៅរបស់ឪពុក+
២ សម្ដីល្អរបស់មនុស្ស នាំឲ្យគាត់ទទួលផលល្អ។+
ប៉ុន្តែ ជនក្បត់មានបំណងចិត្តចង់ធ្វើតែអំពើឃោរឃៅ។
៣ អ្នកណាដែលចេះប្រយ័ត្នមាត់ អ្នកនោះនឹងការពារជីវិត*ខ្លួន+
តែអ្នកណាដែលចេះតែហាមាត់និយាយ អ្នកនោះនឹងជួបសេចក្ដីហិនវិនាស។+
៤ មនុស្សខ្ជិលច្រអូសនឹងមិនបានអ្វីដែលខ្លួនចង់បានឡើយ។+
ផ្ទុយទៅវិញ មនុស្សឧស្សាហ៍នឹងទទួលបានយ៉ាងហូរហៀរ។+
៥ មនុស្សសុចរិតស្អប់ពាក្យកុហក+
ចំណែកឯមនុស្សទុច្ចរិត ពួកគេប្រព្រឹត្តតែអំពើដែលនាំឲ្យខ្លួនអាម៉ាស់និងអាប់ឱនប៉ុណ្ណោះ។
៦ សេចក្ដីសុចរិតជួយការពារជនស្លូតត្រង់+
តែសេចក្ដីទុច្ចរិតនាំឲ្យជនដែលប្រព្រឹត្តអំពើខុសឆ្គងវិនាសទៅ។
៧ មានមនុស្សខ្លះធ្វើឲ្យគេគិតថាខ្លួនជាអ្នកមាន តែតាមពិតគ្មានអ្វីសោះ+
ឯមនុស្សខ្លះទៀតធ្វើឲ្យគេគិតថាខ្លួនជាអ្នកក្រ តែតាមពិតមានទ្រព្យស្តុកស្តម្ភ។
១០ មនុស្សព្រហើន*បង្កឲ្យមានតែការទាស់ទែង+
ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញារមែងស្វែងរកដំបូន្មាន។*+
១១ ទ្រព្យដែលបានមកងាយៗ*នឹងរលស់ទៅវិញ+
តែទ្រព្យដែលបានមកបន្តិចម្ដងៗនឹងកើនឡើងជាលំដាប់។
១២ សេចក្ដីសង្ឃឹម*ដែលក្រនឹងកើតឡើង នាំឲ្យក្រៀមក្រំចិត្ត+
តែពេលបំណងប្រាថ្នាក្លាយជាការពិត នោះប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត។+
១៣ អ្នកណាដែលមើលងាយពាក្យទូន្មាន អ្នកនោះនឹងទទួលផលយ៉ាងស័ក្ដិសម+
តែអ្នកណាដែលគោរពបញ្ញត្តិ អ្នកនោះនឹងទទួលបានរង្វាន់។+
១៤ ការបង្រៀន*របស់មនុស្សមានប្រាជ្ញានាំឲ្យបានជីវិត+
ហើយជួយឲ្យរួចផុតពីអន្ទាក់នៃសេចក្ដីស្លាប់។
១៥ អ្នកដែលមានការយល់ធ្លុះជ្រៅនឹងទទួលបានការពេញចិត្ត
តែផ្លូវរបស់ជនក្បត់ពោរពេញទៅដោយទុក្ខលំបាក។
១៦ មនុស្សឈ្លាសវៃប្រព្រឹត្តដោយចំណេះដឹង+
ផ្ទុយទៅវិញ មនុស្សល្ងង់ខ្លៅ*ចេះតែបង្ហាញឲ្យឃើញពីការផ្ដេសផ្ដាសរបស់ខ្លួន។+
១៨ អ្នកណាដែលមិនព្រមស្ដាប់ការប្រៀនប្រដៅ អ្នកនោះនឹងក្រលំបាកហើយអាប់ឱន
តែអ្នកណាដែលព្រមទទួលការកែតម្រង់* អ្នកនោះនឹងត្រូវលើកតម្កើង។+
១៩ ពេលដែលបំណងប្រាថ្នាក្លាយទៅជាការពិត នោះនាំឲ្យចិត្តរីករាយត្រេកអរ+
តែមនុស្សល្ងីល្ងើមិនព្រមលះចោលផ្លូវអាក្រក់ឡើយ។+
២០ អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ+
តែអ្នកដែលសេពគប់មនុស្សល្ងីល្ងើនឹងជួបបញ្ហា។+
២១ សេចក្ដីអន្តរាយដេញតាមមនុស្សប្រព្រឹត្តអំពើខុសឆ្គង+
ប៉ុន្តែ ភាពចម្រុងចម្រើនជារង្វាន់សម្រាប់មនុស្សសុចរិត។+
២២ មនុស្សល្អទុកមត៌កឲ្យកូនចៅជំនាន់ក្រោយ
តែទ្រព្យដែលមនុស្សប្រព្រឹត្តអំពើខុសឆ្គងបានប្រមូលទុកនឹងក្លាយទៅជារបស់មនុស្សសុចរិតវិញ។+
២៣ ដីស្រែដែលភ្ជួររាស់ដោយអ្នកក្រ នឹងកើតផលបរិបូរ
តែដី*អាចត្រូវកញ្ឆក់យកទៅ ព្រោះតែភាពអយុត្តិធម៌។
២៤ អ្នកណាដែលមិនប្រៀនប្រដៅកូន* អ្នកនោះស្អប់កូន+
តែអ្នកណាដែលព្យាយាមប្រៀនប្រដៅកូន* អ្នកនោះស្រឡាញ់កូន។+
១៤ ស្ត្រីដែលពិតជាមានប្រាជ្ញានឹងពង្រឹងក្រុមគ្រួសាររបស់នាង+
តែស្ត្រីល្ងង់ខ្លៅ*នឹងបំផ្លាញក្រុមគ្រួសារដោយដៃរបស់នាងផ្ទាល់។
២ មនុស្សដែលដើរក្នុងផ្លូវទៀងត្រង់គោរពកោតខ្លាចព្រះយេហូវ៉ា
ប៉ុន្តែ មនុស្សដែលដើរក្នុងផ្លូវវៀចវេរ*ប្រមាថមើលងាយលោក។
៣ សម្ដីអួតអាងរបស់មនុស្សល្ងង់ខ្លៅ*ប្រៀបដូចជារំពាត់
តែសម្ដីរបស់មនុស្សមានប្រាជ្ញានឹងជួយការពារពួកគេ។
៤ កន្លែងណាដែលគ្មានសត្វគោ នោះប្រដាប់ដាក់ចំណីតែងតែស្អាតល្អ។
ប៉ុន្តែ កម្លាំងរបស់សត្វគោនាំឲ្យបានផលជាបរិបូរ។
៥ សាក្សីស្មោះត្រង់នឹងមិននិយាយកុហកទេ
តែសាក្សីក្លែងក្លាយនិយាយកុហកជានិច្ច។+
៦ មនុស្សមានអំណួត*ខំស្វែងរកប្រាជ្ញា តែរកមិនបានសោះ។
ប៉ុន្តែ អ្នកដែលមានការយល់ដឹងបានចំណេះយ៉ាងងាយស្រួល។+
៨ ប្រាជ្ញាជួយមនុស្សឈ្លាសវៃឲ្យយល់ច្បាស់អំពីផ្លូវដែលខ្លួនកំពុងដើរ
ចំណែកឯមនុស្សល្ងីល្ងើត្រូវគេបោកបញ្ឆោត*ដោយសារតែភាពល្ងង់ខ្លៅរបស់ខ្លួន។+
៩ ពេលមនុស្សល្ងង់ខ្លៅ*ធ្វើខុស ពួកគេចាត់ទុកថាជារឿងអស់សំណើច+
រីឯពួកមនុស្សទៀងត្រង់ ពួកគេសុខចិត្តស្រុះស្រួលគ្នាវិញ។
១០ មានតែចិត្តខ្លួនឯងប៉ុណ្ណោះដែលយល់ពីភាពល្វីងជូរចត់របស់ខ្លួន
ហើយអំណរក្នុងចិត្តខ្លួន អ្នកក្រៅមិនអាចយល់បានទេ។
១១ ផ្ទះរបស់មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញចោល+
តែត្រសាលរបស់មនុស្សទៀងត្រង់នឹងចម្រុងចម្រើនឡើង។
១២ មានផ្លូវមួយដែលមនុស្សមើលទៅហាក់ដូចជាផ្លូវត្រឹមត្រូវ+
តែនៅទីបំផុត ផ្លូវនោះនាំទៅដល់សេចក្ដីស្លាប់។+
១៣ ទោះជាមនុស្សសើចក៏ដោយ ក្នុងចិត្តគាត់ប្រហែលជាឈឺចាប់
ហើយការអរសប្បាយប្រហែលជាចប់ទៅវិញដោយក្ដីទុក្ខសោក។
១៤ មនុស្សដែលចចេសធ្វើតាមតែចិត្ត នឹងទទួលផលពីការដែលខ្លួនប្រព្រឹត្ត+
ប៉ុន្តែ មនុស្សល្អនឹងទទួលបានរង្វាន់ពីការប្រព្រឹត្តល្អរបស់ខ្លួន។+
១៦ មនុស្សដែលមានប្រាជ្ញាប្រុងប្រយ័ត្នជានិច្ច ហើយមិនធ្វើអំពើអាក្រក់ឡើយ។
តែមនុស្សល្ងីល្ងើចេះតែធ្វេសប្រហែស* ថែមទាំងទុកចិត្តខ្លួនឯងហួសហេតុពេក។
១៧ មនុស្សដែលរហ័សខឹងតែងតែប្រព្រឹត្តដោយល្ងង់ខ្លៅ+
ចំណែកឯមនុស្សដែលចេះគិតវែងឆ្ងាយ នោះនឹងត្រូវគេស្អប់វិញ។
១៩ មនុស្សអាក្រក់នឹងឱនគោរពនៅចំពោះមុខមនុស្សល្អ
ហើយមនុស្សទុច្ចរិតនឹងក្រាបខ្លួននៅខ្លោងទ្វាររបស់មនុស្សសុចរិត។
២១ អ្នកណាដែលមើលងាយអ្នកជិតខាង អ្នកនោះប្រព្រឹត្តអំពើខុសឆ្គង
តែអ្នកណាដែលបង្ហាញចិត្តមេត្តាដល់មនុស្សទន់ទាប អ្នកនោះមានសុភមង្គល។+
២២ អស់អ្នកដែលរៀបផែនការអាក្រក់នឹងត្រូវវង្វេង
តែអស់អ្នកដែលតាំងចិត្តធ្វើអំពើល្អនឹងទទួលបានសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់។+
២៣ អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍
ប៉ុន្តែ អ្នកដែលបានតែសម្ដីប៉ុណ្ណោះ នឹងធ្លាក់ខ្លួនក្រ។+
២៤ ទ្រព្យសម្បត្តិជាមកុដរបស់មនុស្សមានប្រាជ្ញា
តែមនុស្សល្ងង់ខ្លៅបានតែភាពល្ងីល្ងើប៉ុណ្ណោះ។+
២៥ សាក្សីដែលនិយាយពាក្យពិតនឹងជួយការពារជីវិតមនុស្ស។
ប៉ុន្តែ ជនបោកបញ្ឆោតពោលតែពាក្យកុហក។
២៦ អ្នកដែលកោតខ្លាចព្រះយេហូវ៉ា មានទំនុកចិត្តទាំងស្រុងទៅលើលោក+
ហើយនោះនឹងទៅជាទីពឹងជ្រកសម្រាប់កូនៗរបស់គាត់។+
២៧ ការកោតខ្លាចព្រះយេហូវ៉ានាំឲ្យបានជីវិត
ហើយជួយឲ្យបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។
២៨ ស្ដេចបានរុងរឿងដោយសារមានប្រជារាស្ត្រច្រើន។+
ផ្ទុយទៅវិញ បើគ្មានប្រជារាស្ត្រទេ អ្នកគ្រប់គ្រងលែងមានអំណាចទៀត។
២៩ មនុស្សដែលមិនរហ័សខឹង ជាមនុស្សមានសមត្ថភាពវែកញែកខ្ពស់+
តែមនុស្សដែលមិនចេះអត់ធ្មត់បង្ហាញចេញតែភាពល្ងង់ខ្លៅ។+
៣០ ចិត្តស្ងប់នាំឲ្យមានសុខភាពល្អ
តែចិត្តច្រណែនប្រៀបដូចជាជំងឺដែលធ្វើឲ្យឆ្អឹងពុករលួយ។+
៣១ អ្នកណាដែលបោកប្រាស់មនុស្សទន់ទាប អ្នកនោះមើលងាយព្រះដែលជាអ្នកបង្កើត+
តែអ្នកណាដែលបង្ហាញចិត្តមេត្តាចំពោះមនុស្សក្រីក្រ អ្នកនោះលើកតម្កើងព្រះ។+
៣២ មនុស្សទុច្ចរិតនឹងវិនាសទៅ ព្រោះតែអំពើអាក្រក់របស់ខ្លួន
តែមនុស្សសុចរិតនឹងទទួលបានការការពារដោយសារគាត់មានចិត្តស្មោះឥតងាករេ។+
៣៣ មនុស្សដែលមានការយល់ដឹងមិនអួតថាខ្លួនមានប្រាជ្ញាទេ+
តែមនុស្សល្ងីល្ងើចូលចិត្តអួតអំពីអ្វីដែលខ្លួនដឹង។
៣៤ អំពើសុចរិតនាំឲ្យបណ្ដារាស្ត្រថ្កុំថ្កើង+
តែអំពើខុសឆ្គងធ្វើឲ្យពលរដ្ឋអាប់ឱនកិត្តិយស។
៣៥ ស្ដេចពេញចិត្តអ្នកបម្រើដែលយល់ឆ្លុះជ្រៅ+
តែស្ដេចខឹងយ៉ាងខ្លាំងចំពោះអ្នកបម្រើដែលបង្កតែរឿងអាម៉ាស់។+
២ មនុស្សដែលមានប្រាជ្ញានិយាយអ្វីល្អៗដែលខ្លួនដឹង+
ប៉ុន្តែ មនុស្សល្ងីល្ងើចេះតែរបូតមាត់ពោលពាក្យល្ងង់ខ្លៅ។
៦ នៅក្នុងផ្ទះរបស់មនុស្សសុចរិតមានទ្រព្យសម្បត្តិហូរហៀរ
តែផលដែលមនុស្សទុច្ចរិតរកបាន នាំឲ្យមានបញ្ហាដល់គាត់វិញ។+
៧ បបូរមាត់របស់មនុស្សមានប្រាជ្ញាតែងចែករំលែកចំណេះ+
តែមនុស្សល្ងីល្ងើគ្មានចិត្តចង់ធ្វើដូច្នោះឡើយ។+
៨ ព្រះយេហូវ៉ាស្អប់ខ្ពើមគ្រឿងបូជារបស់មនុស្សទុច្ចរិត+
តែលោកពេញចិត្តស្ដាប់សេចក្ដីអធិដ្ឋានរបស់មនុស្សទៀងត្រង់។+
៩ ព្រះយេហូវ៉ាស្អប់ផ្លូវរបស់មនុស្សទុច្ចរិត+
តែលោកស្រឡាញ់អ្នកណាដែលព្យាយាមប្រព្រឹត្តអំពើសុចរិត។+
១០ អ្នកដែលបោះបង់ចោលផ្លូវល្អ មិនចូលចិត្តការប្រៀនប្រដៅទេ+
តែអ្នកណាដែលស្អប់ការកែតម្រង់ អ្នកនោះនឹងស្លាប់។+
១១ សូម្បីតែទីបញ្ចុះសព*និងទីនៃសេចក្ដីហិនវិនាស* ព្រះយេហូវ៉ាមើលឃើញអស់ទៅហើយ+
ទម្រាំតែចិត្តរបស់មនុស្ស លោកប្រាកដជាមើលឃើញច្បាស់ជាងនោះទៅទៀត!+
១២ មនុស្សមានអំណួតមិនស្រឡាញ់អ្នកដែលកែតម្រង់គាត់ទេ+
គាត់នឹងមិនសុំយោបល់ពីអ្នកដែលមានប្រាជ្ញាឡើយ។+
១៣ ចិត្តត្រេកអរធ្វើឲ្យទឹកមុខស្រស់ស្រាយ
តែចិត្តក្រៀមក្រំនាំឲ្យព្រួយចំបែង។+
១៤ មនុស្សដែលមានការយល់ដឹងស្វះស្វែងរកចំណេះថែមទៀត+
តែមាត់របស់មនុស្សល្ងីល្ងើសប្បាយនិយាយតែពាក្យល្ងង់ខ្លៅ។+
១៥ ចំពោះអ្នកដែលរងទុក្ខវេទនា ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ+
តែអ្នកដែលមានចិត្តរីករាយ*វិញ គាត់ដូចជានៅក្នុងពិធីជប់លៀងរាល់ថ្ងៃ។+
១៧ បើបរិភោគបន្លែមួយចាននៅកន្លែងដែលមានសេចក្ដីស្រឡាញ់+
១៩ ផ្លូវរបស់មនុស្សខ្ជិលច្រអូសប្រៀបដូចជារបងបន្លា+
តែផ្លូវរបស់មនុស្សទៀងត្រង់ប្រៀបដូចជាមហាវិថីរាបស្មើ។+
២១ អ្នកដែលខ្វះការពិចារណាចាត់ទុកភាពល្ងង់ខ្លៅជាអំណររបស់ពួកគេ+
តែអ្នកដែលមានសមត្ថភាពវែកញែកដើរតាមផ្លូវត្រឹមត្រូវជានិច្ច។+
២២ បើគ្មានការប្រឹក្សាទេ នោះគម្រោងនឹងបរាជ័យ
តែបើមានការប្រឹក្សាច្រើន* នោះគម្រោងនឹងបានជោគជ័យវិញ។+
២៣ អ្នកដែលឆ្លើយត្រឹមត្រូវតែងតែសប្បាយចិត្ត+
ហើយពាក្យមួយម៉ាត់ដែលពោលត្រូវពេល នោះល្អណាស់ហ្ន៎!+
២៤ ផ្លូវដែលផ្ដល់ជីវិតនាំមនុស្សដែលយល់ធ្លុះជ្រៅឡើងទៅលើ+
២៥ ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សក្រអឺតក្រទម+
តែលោកនឹងរក្សាការពារព្រំប្រទល់ដីរបស់ស្ត្រីមេម៉ាយ។+
២៧ អ្នកដែលរកកម្រៃតាមរបៀបមិនទៀងត្រង់ នាំឲ្យក្រុមគ្រួសារជួបបញ្ហា*+
តែអ្នកដែលស្អប់សំណូកនឹងរស់នៅយូរអង្វែង។+
២៩ ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សទុច្ចរិត
តែលោកឮសេចក្ដីអធិដ្ឋានរបស់មនុស្សសុចរិត។+
៣១ អ្នកណាដែលស្ដាប់ការកែតម្រង់ដែលផ្ដល់ជីវិត
អ្នកនោះរស់នៅក្នុងចំណោមមនុស្សដែលមានប្រាជ្ញា។+
៣២ អ្នកណាដែលបដិសេធការប្រៀនប្រដៅ អ្នកនោះស្អប់ជីវិតខ្លួន+
ប៉ុន្តែ អ្នកណាដែលស្ដាប់ការកែតម្រង់ អ្នកនោះខំឲ្យបានការយល់ដឹង។+
៣៣ ការកោតខ្លាចព្រះយេហូវ៉ា បង្រៀនមនុស្សឲ្យមានប្រាជ្ញា+
ហើយចិត្តរាបទាបនាំឲ្យទទួលកិត្តិយស។+
១៦ មនុស្សគិតគូរនៅក្នុងចិត្ត
តែព្រះយេហូវ៉ាជួយគាត់ឲ្យចេះតបឆ្លើយយ៉ាងត្រឹមត្រូវ។+
២ មនុស្សស្មានថាអស់ទាំងផ្លូវរបស់ខ្លួនសុទ្ធតែត្រឹមត្រូវ*+
ប៉ុន្តែ ព្រះយេហូវ៉ាពិនិត្យមើលបំណងចិត្តរបស់គេវិញ។+
៤ ព្រះយេហូវ៉ាធ្វើឲ្យអ្វីៗទាំងអស់ស្របទៅតាមគោលបំណងរបស់លោក
សូម្បីតែមនុស្សទុច្ចរិត ក៏លោកធ្វើឲ្យពួកគេសាបសូន្យទៅនៅថ្ងៃនៃសេចក្ដីហិនវិនាសដែរ។+
៦ កំហុសនឹងត្រូវអភ័យទោសឲ្យ ដោយសារសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់+
ហើយការកោតខ្លាចព្រះយេហូវ៉ានាំមនុស្សឲ្យវៀរចាកអំពើអាក្រក់។+
៧ ពេលដែលអ្នកណាម្នាក់តែងតែធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្ត
សូម្បីតែសត្រូវរបស់អ្នកនោះ ក៏លោកបណ្ដាលឲ្យមានសន្តិភាពជាមួយនឹងអ្នកនោះដែរ។+
៩ មនុស្សប្រហែលជាគិតយ៉ាងហ្មត់ចត់អំពីផ្លូវដែលខ្លួនត្រូវដើរ
តែព្រះយេហូវ៉ាជាអ្នកដែលជួយណែនាំជំហានរបស់គេ។+
១០ ស្ដេចគួរសម្រេចក្ដីតាមការដឹកនាំរបស់ព្រះ+
ស្ដេចមិនត្រូវវិនិច្ឆ័យក្ដីដោយអយុត្តិធម៌ឡើយ។+
១១ ជញ្ជីងនិងប្រដាប់ថ្លឹងត្រឹមត្រូវមកពីព្រះយេហូវ៉ា
កូនជញ្ជីងទាំងអស់ដែលនៅក្នុងថង់ សុទ្ធតែមកពីលោក។+
១២ ស្ដេចនានាស្អប់ការប្រព្រឹត្តទុច្ចរិត+
ព្រោះបល្ល័ង្ករបស់ពួកគេនៅគង់វង្សបានដោយសារសេចក្ដីសុចរិត។+
១៣ ពួកស្ដេចពេញចិត្តសម្ដីសុចរិត
ពួកគេស្រឡាញ់អ្នកដែលនិយាយស្មោះត្រង់។+
១៤ កំហឹងរបស់ស្ដេចប្រៀបដូចជាទូតដែលនាំសេចក្ដីស្លាប់មក+
១៥ បើស្ដេចពេញចិត្តអ្នកណា អ្នកនោះនឹងមានសេចក្ដីសុខ
ហើយការពេញចិត្តពីស្ដេច ប្រៀបដូចជាភ្លៀងនៅរដូវស្លឹកឈើលាស់។+
១៦ ការរកបានប្រាជ្ញា នោះប្រសើរជាងការរកបានមាសទៅទៀត!+
ការរកបានការយល់ដឹង ក៏ប្រសើរជាងការរកបានប្រាក់ដែរ។+
១៧ ផ្លូវរបស់មនុស្សទៀងត្រង់នៅឆ្ងាយពីអំពើអាក្រក់។
អ្នកណារក្សាផ្លូវរបស់ខ្លួន អ្នកនោះការពារជីវិត។*+
១៩ ការមានចិត្តរាបទាបជាមួយនឹងមនុស្សដែលមានចិត្តសុភាព+
នោះប្រសើរជាងការចែកជ័យភណ្ឌជាមួយនឹងមនុស្សក្រអឺតក្រអោង។
២០ អ្នកណាដែលបង្ហាញការយល់ធ្លុះជ្រៅក្នុងរឿងណាមួយ អ្នកនោះនឹងទទួលបានជោគជ័យ។*
អ្នកដែលទុកចិត្តព្រះយេហូវ៉ា មានសុភមង្គលហើយ!
២១ មនុស្សមានប្រាជ្ញានឹងត្រូវគេហៅថាមនុស្សមានការយល់ដឹង+
ហើយមនុស្សរមែងចូលចិត្តស្ដាប់តាមអ្នកដែលមានសម្ដីផ្អែម។*+
២២ អ្នកដែលមានការយល់ធ្លុះជ្រៅនឹងបានជីវិត*
តែមនុស្សល្ងង់ខ្លៅ*នឹងត្រូវប្រៀនប្រដៅដោយភាពចម្កួតរបស់ខ្លួន។
២៣ មនុស្សដែលមានប្រាជ្ញាចេះជ្រើសរើសពាក្យសម្ដី+
ហើយធ្វើឲ្យអ្នកឯទៀតជឿជាក់លើសម្ដីរបស់ខ្លួន។
២៤ សម្ដីពីរោះប្រៀបដូចជាទឹកឃ្មុំកំពុងស្រក់ចុះ
២៥ មានផ្លូវមួយដែលមនុស្សមើលទៅហាក់ដូចជាផ្លូវត្រឹមត្រូវ
តែនៅទីបំផុត ផ្លូវនោះនាំទៅដល់សេចក្ដីស្លាប់។+
២៦ និយោជិតខំប្រឹងធ្វើការដោយសារការស្រេកឃ្លាន
ព្រោះការអត់ឃ្លានជំរុញគាត់ឲ្យធ្វើការតទៅទៀត។+
២៨ មេបង្កបញ្ហាតែងបណ្ដាលឲ្យមានទំនាស់+
រីឯអ្នកបង្កាច់បង្ខូចរមែងធ្វើឲ្យមិត្តសម្លាញ់បាក់បែកគ្នា។+
២៩ មនុស្សឃោរឃៅល្បួងអ្នកជិតខាង
ហើយនាំគាត់ឲ្យដើរផ្លូវខុស។
៣០ គាត់មិចភ្នែក កាលដែលរៀបឧបាយកល។
គាត់ញញឹមលាក់កំណួច* ខណៈពេលដែលគាត់ព្យាយាមសម្រេចគម្រោងការអាក្រក់របស់គាត់។
៣២ មនុស្សដែលមិនរហ័សខឹង+ នោះប្រសើរជាងមនុស្សខ្លាំងពូកែ
ចំណែកឯអ្នកដែលចេះទប់អារម្មណ៍ នោះប្រសើរជាងអ្នកដែលវាយយកបានក្រុងទាំងមូលទៅទៀត។+
៣៣ មនុស្សចាប់ឆ្នោត*នៅក្នុងថ្នក់អាវ+
តែព្រះយេហូវ៉ាជាអ្នកសម្រេចចិត្តចំពោះអ្វីៗទាំងអស់។+
១៧ បរិភោគនំប៉័ងក្រៀមមួយដុំនៅកន្លែងដែលមានសន្តិភាព*+
នោះប្រសើរជាងនៅផ្ទះដែលមានពិធីជប់លៀង* តែមានការទាស់ទែងគ្នា។+
២ បើកូនរបស់ចៅហ្វាយមានការប្រព្រឹត្តគួរឲ្យខ្មាស អ្នកបម្រើដែលយល់ធ្លុះជ្រៅនឹងគ្រប់គ្រងលើកូននោះ។
អ្នកបម្រើនោះនឹងបានមត៌កដូចកូនៗរបស់ចៅហ្វាយដែរ។
៣ មានឆ្នាំងទុកសម្រាំងប្រាក់ ក៏មានឡទុកបន្សុទ្ធមាសដែរ+
ប៉ុន្តែ ព្រះយេហូវ៉ាជាអ្នកពិនិត្យមើលចិត្តវិញ។+
៤ មនុស្សទុច្ចរិតយកចិត្តទុកដាក់ស្ដាប់សម្ដីដែលធ្វើឲ្យឈឺចិត្ត
ហើយមនុស្សបោកបញ្ឆោតស្ដាប់អណ្ដាតព្យាបាទ។+
៥ អ្នកណាដែលសើចចំអកឲ្យជនក្រីក្រ អ្នកនោះមើលងាយព្រះដែលជាអ្នកបង្កើត+
ហើយអ្នកណាដែលអរសប្បាយពេលឃើញអ្នកឯទៀតជួបអន្តរាយ អ្នកនោះនឹងជៀសមិនផុតពីការដាក់ទោសឡើយ។+
៧ បើមនុស្សល្ងង់ខ្លៅ*មិនសមនិយាយសម្ដីទៀងត្រង់*ទៅហើយ+
ទម្រាំតែមេដឹកនាំ* ពួកគេច្បាស់ជាមិនសមនិយាយពាក្យបោកបញ្ឆោតជាងនោះទៅទៀត!+
៨ អំណោយប្រៀបដូចជាត្បូងថ្លៃវិសេសចំពោះម្ចាស់អំណោយ+
ទោះជាគាត់ទៅកន្លែងណាក៏ដោយ ក៏អំណោយនាំឲ្យគាត់ទទួលជោគជ័យដែរ។+
៩ អ្នកណាដែលអភ័យទោសចំពោះការរំលង អ្នកនោះបង្ហាញសេចក្ដីស្រឡាញ់+
តែអ្នកណាដែលចេះតែរំលើកអំពីរឿងនោះ អ្នកនោះធ្វើឲ្យមិត្តសម្លាញ់បែកបាក់គ្នា។+
១០ អ្នកដែលមានការយល់ដឹងត្រូវគេស្ដីបន្ទោសម្ដង+
តែគាត់ទទួលមេរៀនច្រើនជាងមនុស្សល្ងីល្ងើដែលត្រូវគេវាយ១០០រំពាត់ទៅទៀត។+
១១ មនុស្សអាក្រក់គិតតែអំពីការបះបោរប្រឆាំង
តែទូតឃោរឃៅនឹងត្រូវចាត់ឲ្យទៅដាក់ទោសអ្នកនោះ។+
១២ បើជួបខ្លាឃ្មុំដែលបាត់កូន
នោះប្រសើរជាងជួបមនុស្សល្ងីល្ងើដែលប្រព្រឹត្តអំពើល្ងង់ខ្លៅ។+
១៣ ប្រសិនបើអ្នកណាធ្វើអាក្រក់ស្នងនឹងការល្អ
នោះរឿងអាក្រក់នឹងកើតមាននៅក្នុងផ្ទះរបស់គាត់ជានិច្ច។+
១៤ ការបង្កទំនាស់ប្រៀបដូចជាការបើកទំនប់ទឹក
មុននឹងជម្លោះផ្ទុះឡើង ចូរដកខ្លួនចេញ។+
១៥ ព្រះយេហូវ៉ាស្អប់ខ្ពើមអ្នកណាដែលលើកលែងទោសឲ្យមនុស្សទុច្ចរិត
ហើយលោកក៏ស្អប់ខ្ពើមអ្នកណាដែលផ្ដន្ទាទោសមនុស្សសុចរិតដែរ។+
១៦ ទោះជាមនុស្សល្ងីល្ងើស្គាល់វិធីស្វែងរកប្រាជ្ញាក៏ដោយ តើនោះមានប្រយោជន៍អ្វីដល់គាត់?
ព្រោះគាត់គ្មានចិត្តចង់បានប្រាជ្ញាទេ។*+
១៧ មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា+
ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមកដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក។+
១៨ មនុស្សខ្វះការពិចារណាចាប់ដៃព្រមព្រៀង
ដើម្បីជួយធានារ៉ាប់រងនៅចំពោះមុខអ្នកជិតខាងខ្លួន។+
១៩ អ្នកណាដែលស្រឡាញ់ជម្លោះ អ្នកនោះស្រឡាញ់ការរំលង+
អ្នកណាដែលធ្វើឲ្យច្រកទ្វាររបស់ខ្លួនខ្ពស់ អ្នកនោះនាំអន្តរាយដល់ខ្លួន។+
២០ អ្នកណាដែលមានចិត្តវៀចវេរនឹងមិនបានជោគជ័យទេ*+
ហើយអ្នកណាដែលនិយាយបោកបញ្ឆោតនឹងវិនាសអន្តរាយ។
២១ ឪពុកដែលមានកូនល្ងីល្ងើនឹងជួបទុក្ខព្រួយ
ហើយឪពុកដែលមានកូនមិនចេះពិចារណានឹងគ្មានអំណរឡើយ។+
២៣ មនុស្សទុច្ចរិតនឹងទទួលសំណូកដោយលួចលាក់ដើម្បីបង្ខូចយុត្តិធម៌។+
២៤ មនុស្សដែលមានសមត្ថភាពវែកញែកផ្ដោតអារម្មណ៍លើប្រាជ្ញាជានិច្ច
តែមនុស្សល្ងីល្ងើចេះតែស្រមើស្រមៃពីនេះពីនោះឥតឈប់។+
២៥ កូនល្ងីល្ងើនាំឲ្យឪពុកកើតទុក្ខ
ហើយធ្វើឲ្យម្ដាយគ្រាំគ្រាចិត្ត។+
២៦ ការដាក់ទោសមនុស្សសុចរិតមិនមែនជាការល្អទេ
ហើយការវាយមនុស្សដែលមានកិត្តិយសក៏មិនមែនជាការត្រឹមត្រូវដែរ។
២៨ សូម្បីតែមនុស្សល្ងង់ខ្លៅ* បើគាត់នៅស្ងៀមស្ងាត់គេនឹងចាត់ទុកថាគាត់មានប្រាជ្ញា។
រីឯអ្នកដែលមិននិយាយ គេនឹងចាត់ទុកថាគាត់មានសមត្ថភាពវែកញែក។
១៨ អ្នកណាដែលញែកខ្លួនចេញពីអ្នកឯទៀត អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
គាត់គ្មានចិត្តចង់បានប្រាជ្ញាទាល់តែសោះ។*
២ មនុស្សល្ងីល្ងើមិនចង់បានការយល់ដឹងទេ
ផ្ទុយទៅវិញ គាត់ចូលចិត្តនិយាយតែអំពីគំនិតរបស់ខ្លួនប៉ុណ្ណោះ។+
៣ អ្នកណាប្រព្រឹត្តអំពើទុច្ចរិត អ្នកនោះនឹងរងការប្រមាថ
ហើយអ្នកណាប្រព្រឹត្តអំពើដែលគួរឲ្យអាម៉ាស់ខ្មាស អ្នកនោះនឹងអាប់ឱនកិត្តិយស។+
៤ សម្ដីរបស់មនុស្សប្រៀបដូចជាទឹកដ៏ជ្រៅ+
រីឯប្រភពនៃប្រាជ្ញា នោះប្រៀបដូចជាទឹកហូរខ្មួលខ្មាញ់។
៥ ការលម្អៀងទៅខាងជនទុច្ចរិតមិនមែនជាការល្អទេ+
ហើយការមិនផ្ដល់យុត្តិធម៌ដល់មនុស្សសុចរិតក៏មិនមែនជាការត្រឹមត្រូវដែរ។+
៦ ពាក្យពេចន៍របស់មនុស្សល្ងីល្ងើនាំឲ្យទាស់ទែងគ្នា+
ហើយសម្ដីរបស់គាត់ធ្វើឲ្យគេចង់វាយគាត់។+
៧ មាត់របស់មនុស្សល្ងីល្ងើនាំឲ្យខ្លួនវិនាស+
ហើយបបូរមាត់គាត់ជាអន្ទាក់សម្រាប់ជីវិតគាត់។
៨ ពាក្យសម្ដីរបស់ជនបង្កាច់បង្ខូច ប្រៀបដូចជាអាហារឈ្ងុយឆ្ងាញ់+
ដែលមនុស្សលេបចូលក្នុងក្រពះតែម្ដង។+
១០ នាមរបស់ព្រះយេហូវ៉ាជាប៉មមាំមួន+
ពេលមនុស្សសុចរិតរត់ចូលទៅ គាត់នឹងទទួលបានការការពារ។+
១១ ទ្រព្យសម្បត្តិរបស់អ្នកមានជាក្រុងដ៏មាំមួនរបស់គាត់
គាត់គិតថាទ្រព្យទាំងនោះដូចជាកំពែងការពារគាត់។+
១៣ អ្នកណាដែលតបឆ្លើយមុនដឹងរឿងពិត
អ្នកនោះជាមនុស្សល្ងង់ខ្លៅ* ហើយធ្វើឲ្យខ្លួនឯងអាម៉ាស់មុខ។+
១៤ មនុស្សដែលមានចិត្តរឹងមាំ អាចស៊ូទ្រាំបានពេលមានជំងឺ+
ប៉ុន្តែ បើបាក់ទឹកចិត្តវិញ តើអ្នកណាអាចស៊ូទ្រាំបាន?+
១៥ ចិត្តរបស់អ្នកដែលមានការយល់ដឹងខំឲ្យបានចំណេះ+
ហើយត្រចៀករបស់មនុស្សមានប្រាជ្ញាសង្វាតរកចំណេះ។
១៦ អំណោយរបស់មនុស្សបើកផ្លូវឲ្យគាត់+
ក៏នាំគាត់ចូលទៅដល់អ្នកមានមុខមានមាត់។
១៧ អ្នកដែលនិយាយមុនក្នុងរឿងក្ដី មើលទៅដូចជាត្រឹមត្រូវ+
តែលុះភាគីម្ខាងទៀតមកដល់ ក៏ចោទសួរគាត់រកការពិត។+
១៨ ការចាប់ឆ្នោតជាមធ្យោបាយបញ្ចប់ជម្លោះ+
ហើយជួយដោះស្រាយទំនាស់រវាងពួកអ្នកមានអំណាច។
១៩ ការស្រុះស្រួលជាមួយនឹងបងប្អូនដែលអន់ចិត្តនឹងយើង នោះពិបាកជាងការដណ្ដើមយកក្រុងដែលមានកំពែងមាំមួនទៅទៀត+
ហើយជម្លោះប្រៀបដូចជារនុកទ្វារបន្ទាយដែលរារាំងមិនឲ្យផ្សះផ្សាគ្នាបាន។+
២០ ពាក្យសម្ដីរបស់មនុស្សនឹងនាំឲ្យក្រពះខ្លួនឆ្អែត+
គេនឹងស្កប់ចិត្តដោយសារផលនៃបបូរមាត់ខ្លួន។
២១ មនុស្សស្លាប់ឬរស់ព្រោះតែអណ្ដាត*+
អ្នកណាដែលចូលចិត្តនិយាយច្រើន អ្នកនោះនឹងទទួលផលពីពាក្យសម្ដីរបស់ខ្លួន។+
២២ អ្នកណាដែលរកបានប្រពន្ធល្អ ប្រៀបដូចជារកបានទ្រព្យមានតម្លៃ+
ហើយគាត់ទទួលការពេញចិត្តពីព្រះយេហូវ៉ា។+
២៣ អ្នកក្រីក្រហាមាត់អង្វរករ
តែអ្នកមានតបឆ្លើយដោយពាក្យគំរោះគំរើយ។
២៤ មានមិត្តភក្ដិដែលត្រៀមចាំបំផ្លាញគ្នា+
តែក៏មានមិត្តភក្ដិដែលស្រឡាញ់យើងខ្លាំងជាងបងប្អូនយើងទៅទៀត។+
២ បើមនុស្សគ្មានចំណេះ នោះមិនល្អទេ+
ហើយអ្នកណាដែលប្រព្រឹត្តដោយឥតពិចារណា អ្នកនោះកំពុងធ្វើខុស។
៣ ភាពល្ងង់ខ្លៅ*របស់មនុស្សនាំឲ្យគាត់ដើរផ្លូវខុស
ហើយគាត់បែរជាខឹងព្រះយេហូវ៉ាយ៉ាងខ្លាំង។
៤ អ្នកមានសម្បូរមិត្តភក្ដិណាស់
តែអ្នកក្រត្រូវមិត្តភក្ដិបោះបង់ចោលវិញ។+
៥ សាក្សីក្លែងក្លាយនឹងមិនរួចពីការដាក់ទោសឡើយ+
ហើយអ្នកដែលតែងតែនិយាយកុហកនឹងមិនរួចខ្លួនទេ។+
៦ មនុស្សជាច្រើនខំផ្គាប់ផ្គុនអ្នកមានឋានៈខ្ពស់*
ហើយអ្នកណាៗក៏ចង់ធ្វើជាមិត្តរបស់អ្នកដែលឲ្យអំណោយដែរ។
៧ ចំណែកឯអ្នកក្រវិញ បងប្អូនទាំងអស់របស់គាត់ស្អប់គាត់+
ទម្រាំតែមិត្តភក្ដិរបស់គាត់ច្បាស់ជាមិនរាប់រកគាត់ជាងនោះទៅទៀត!+
គាត់ខំអង្វរករពួកគេ តែគ្មាននរណាអើពើនឹងគាត់ទេ។
៨ អ្នកណាខំឲ្យបានប្រាជ្ញា អ្នកនោះស្រឡាញ់ជីវិតខ្លួន+
អ្នកណារមែងប្រើសមត្ថភាពវែកញែក អ្នកនោះនឹងបានជោគជ័យ។+
៩ សាក្សីក្លែងក្លាយនឹងមិនរួចពីការដាក់ទោសឡើយ
ហើយអ្នកដែលតែងតែនិយាយកុហកនឹងវិនាសជាមិនខាន។+
១០ មិនសមឲ្យមនុស្សល្ងង់ខ្លៅ*រស់នៅយ៉ាងសម្បូរសប្បាយឡើយ
ទម្រាំតែអ្នកបម្រើ ពួកគេច្បាស់ជាមិនសមត្រួតត្រាលើមេដឹកនាំជាងនោះទៅទៀត!+
១២ កំហឹងរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់តោស្ទាវ+
តែការពេញចិត្តពីស្ដេចប្រៀបបាននឹងសន្សើមលើរុក្ខជាតិ។
១៣ កូនល្ងីល្ងើនាំបញ្ហាឲ្យឪពុក+
ហើយប្រពន្ធដែលចូលចិត្តរករឿង*ប្រៀបដូចជាដំបូលដែលលិចទឹកឥតឈប់ឈរ។+
១៤ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាមត៌កពីឪពុក
ប៉ុន្តែ ប្រពន្ធដែលចេះគិតពិចារណាជាអំណោយពីព្រះយេហូវ៉ា។+
១៥ ភាពខ្ជិលច្រអូសនាំឲ្យគេងលង់លក់
ហើយមនុស្សមិនខ្នះខ្នែងនឹងត្រូវស្រេកឃ្លាន។+
១៦ អ្នកណាធ្វើតាមបញ្ញត្តិ អ្នកនោះនឹងមានជីវិតតទៅទៀត+
តែអ្នកណាមិនប្រយ័ត្នប្រយែង អ្នកនោះនឹងស្លាប់។+
១៨ ចូរប្រៀនប្រដៅកូនរបស់អ្នកកាលដែលនៅមានឱកាស*+
បើមិនដូច្នោះទេ អ្នកនឹងទៅជាដើមហេតុដែលនាំឲ្យកូនស្លាប់។+
១៩ មនុស្សឆេវឆាវនឹងទទួលទោសជាមិនខាន
បើអ្នកខំជួយគាត់ឲ្យរួចពីទោស អ្នកនឹងត្រូវធ្វើដូច្នេះម្ដងហើយម្ដងទៀត។+
២០ ចូរស្ដាប់ពាក្យទូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ+
ដើម្បីឲ្យអ្នកមានប្រាជ្ញានៅថ្ងៃមុខ។+
២២ សម្រស់របស់មនុស្សគឺជាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលពួកគេបង្ហាញចំពោះអ្នកឯទៀត។+
បើជាមនុស្សក្រីក្រ នោះប្រសើរជាងជាមនុស្សភូតភរ។
២៣ ការកោតខ្លាចព្រះយេហូវ៉ានាំឲ្យបានជីវិត។+
អ្នកណាដែលកោតខ្លាចលោក អ្នកនោះនឹងបានសម្រាកយ៉ាងសុខស្រួល គ្មានគ្រោះថ្នាក់អ្វីឡើយ។+
២៤ មនុស្សកម្ជិលលូកដៃទៅក្នុងចានអាហារ
តែគាត់មិនខ្ចីយកម្ហូបមកដាក់ក្នុងមាត់ទេ។+
២៥ ចូរវាយអ្នកដែលប្រមាថមើលងាយ+ ដើម្បីឲ្យអ្នកដែលខ្វះបទពិសោធន៍មានភាពឈ្លាសវៃ+
ហើយចូរកែតម្រង់អ្នកដែលមានការយល់ដឹងប្រយោជន៍ឲ្យគាត់ចម្រើនចំណេះ។+
២៦ អ្នកណាដែលធ្វើបាបឪពុក ហើយបណ្ដេញម្ដាយ
អ្នកនោះនាំឲ្យខ្លួនអាម៉ាស់មុខនិងអាប់ឱន។+
២៧ កូនអើយ បើកូនឈប់ស្ដាប់ការប្រៀនប្រដៅ
កូននឹងវង្វេងចេញពីប្រសាសន៍ដែលផ្ដល់ចំណេះ។
២៨ សាក្សីឥតបានការមើលងាយយុត្តិធម៌+
ហើយមនុស្សទុច្ចរិតសប្បាយធ្វើអំពើអាក្រក់ ដូចសប្បាយបរិភោគអាហារ។+
២០ ស្រានាំឲ្យមានការចំអកមើលងាយ+ ហើយគ្រឿងស្រវឹងនាំឲ្យមានការឡូឡា+
អ្នកណាដែលវង្វេងដោយសារគ្រឿងទាំងនោះ អ្នកនោះគ្មានប្រាជ្ញាទេ។+
២ ស្ដេចនាំឲ្យបណ្ដាជនភ័យស្លុត ដូចសំឡេងគ្រហឹមរបស់តោស្ទាវ។+
អ្នកណាដែលធ្វើឲ្យស្ដេចខឹង អ្នកនោះកំពុងប្រថុយជីវិតហើយ។+
៣ អ្នកដែលជៀសវាងពីការទាស់ទែងគ្នា គាត់ជាមនុស្សគួរឲ្យគោរព+
៤ មនុស្សខ្ជិលមិនភ្ជួររាស់នៅរដូវរងាទេ។
ដូច្នេះ ក្នុងរដូវច្រូតកាត់ គាត់នឹងសុំទានគេដោយសារគាត់គ្មានអ្វីសោះ។*+
៥ គំនិតនៅក្នុងចិត្ត*របស់មនុស្ស ប្រៀបដូចជាទឹកដ៏ជ្រៅ
តែអ្នកដែលមានសមត្ថភាពវែកញែកនឹងដងយកមកបាន។
៦ មនុស្សជាច្រើនប្រកាសថាខ្លួនមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
ប៉ុន្តែ មនុស្សស្មោះត្រង់ពិតប្រាកដ នោះកម្ររកបានណាស់។
៨ ពេលស្ដេចអង្គុយលើបល្ល័ង្កដើម្បីវិនិច្ឆ័យ+
នោះគាត់នឹងកម្ចាត់អំពើអាក្រក់ទាំងអស់ ដោយក្រសែភ្នែករបស់គាត់។+
៩ តើអ្នកណាអាចនិយាយថា៖ «ខ្ញុំបានសម្អាតចិត្តរបស់ខ្ញុំរួចហើយ។+
ខ្ញុំគ្មានកំហុសឆ្គងទៀតទេ»?+
១០ ជញ្ជីងមិនគ្រប់ទម្ងន់ និងរង្វាស់រង្វាល់បោកប្រាស់
សុទ្ធតែជាអ្វីដែលព្រះយេហូវ៉ាស្អប់ខ្ពើម។+
១១ សូម្បីតែការប្រព្រឹត្តរបស់កូនក្មេងក៏បង្ហាញឲ្យដឹងដែរថា
គាត់ជាក្មេងបរិសុទ្ធហើយត្រឹមត្រូវឬយ៉ាងណា។+
១២ ត្រចៀកស្ដាប់ឮ ហើយភ្នែកមើលឃើញ
នោះសុទ្ធតែជាអ្វីដែលព្រះយេហូវ៉ាបានបង្កើតមក។+
១៣ កុំល្មោភដេក ក្រែងលោធ្លាក់ខ្លួនក្រ។+
ចូរបើកភ្នែកឡើង នោះអ្នកនឹងបានអាហារបរិភោគឆ្អែត។+
១៤ អ្នកទិញតែងនិយាយថា៖ «របស់នេះមិនល្អ របស់នោះមិនល្អ!»។
ពេលទិញរួច គាត់ក៏ចេញទៅ ហើយអួតអំពីខ្លួនគាត់។+
១៥ មានមាសនិងមានត្បូង*ថ្លៃៗច្រើនអនេក
ប៉ុន្តែ មាត់ដែលចែករំលែកចំណេះដឹង ជាអ្វីដែលមានតម្លៃជាង។+
១៦ បើអ្នកណាម្នាក់ធានាឲ្យមនុស្សដែលខ្លួនមិនស្គាល់ ចូរយកអាវក្រៅរបស់អ្នកនោះទុក។+
បើអ្នកនោះធានាឲ្យស្ត្រីជនជាតិដទៃ នោះក៏ត្រូវដកហូតរបស់បញ្ចាំពីគាត់ដែរ។+
១៧ អាហារដែលមនុស្សបានមកពីការបោកបញ្ឆោត នោះមានរសជាតិឆ្ងាញ់
តែក្រោយមក មាត់របស់គាត់នឹងពេញទៅដោយក្រួស។+
១៨ គម្រោងការនឹងបានសម្រេចដោយសារការប្រឹក្សា*+
ហើយការធ្វើសង្គ្រាមអាស្រ័យលើការមានយុទ្ធសាស្ត្រល្អ។*+
១៩ អ្នកបង្កាច់បង្ខូចចេះតែដើរចែកចាយរឿងសម្ងាត់របស់អ្នកឯទៀត+
កុំសេពគប់មនុស្សដែលចូលចិត្តនិយាយដើមគេ។
២០ អ្នកដែលជេរប្រមាថឪពុកម្ដាយ
ចង្កៀងរបស់គាត់នឹងត្រូវពន្លត់ក្នុងវេលាយប់ងងឹត។+
២១ អ្នកដែលបានទ្រព្យដោយការលោភលន់
នៅទីបំផុត គាត់នឹងមិនបានពរពីព្រះទេ។+
២២ កុំពោលឲ្យសោះថា៖ «ខ្ញុំនឹងសងសឹក!»។+
ប៉ុន្តែ ចូរសង្ឃឹមលើព្រះយេហូវ៉ា+ នោះលោកនឹងសង្គ្រោះអ្នក។+
២៣ ព្រះយេហូវ៉ាស្អប់ជញ្ជីងមិនគ្រប់ទម្ងន់
ហើយការស៊ីភ្នែកជញ្ជីង នោះមិនល្អទេ។
២៤ មនុស្សមិនអាចយល់អំពីផ្លូវដើររបស់ខ្លួនបានទេ
ដោយសារព្រះយេហូវ៉ាជាអ្នកណែនាំជំហានរបស់មនុស្ស។+
២៥ បើមនុស្សណាម្នាក់ប្រញាប់សន្យាប្រគល់អ្វីមួយដល់ព្រះ+
រួចទើបមកពិចារណាជាក្រោយ នោះគាត់ជាប់អន្ទាក់ហើយ។+
២៦ ស្ដេចដែលមានប្រាជ្ញានឹងកម្ចាត់ចោលជនទុច្ចរិត+
ហើយគាត់នឹងកិនពួកគេដោយឧបករណ៍បញ្ជាន់ស្រូវ។+
២៧ ខ្យល់ដង្ហើមមនុស្សប្រៀបដូចជាចង្កៀងរបស់ព្រះយេហូវ៉ា
ហើយនោះបង្ហាញឲ្យឃើញអ្វីដែលកប់ជ្រៅនៅក្នុងចិត្តគេ។
២៨ សេចក្ដីស្រឡាញ់*និងសេចក្តីស្មោះត្រង់នឹងការពារស្ដេច+
ហើយដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ស្ដេចនឹងបន្តគ្រប់គ្រងលើបល្ល័ង្ករហូតតទៅ។+
២៩ កម្លាំងជាភាពរុងរឿងរបស់មនុស្សវ័យក្មេង+
ចំណែកឯសក់ស្កូវជាកិត្តិយសរបស់មនុស្សវ័យចាស់។+
៣០ ស្នាមជាំនិងរបួសជួយបំបាត់អំពើអាក្រក់+
ហើយការវាយដំជួយលាងសម្អាតអ្វីដែលកប់ជ្រៅនៅក្នុងចិត្ត។
២១ ចិត្តរបស់ស្ដេចប្រៀបដូចជាទឹកនៅក្នុងដៃរបស់ព្រះយេហូវ៉ា+
លោកបង្គាប់ឲ្យហូរទៅទិសណាតាមដែលលោកពេញចិត្ត។+
២ មនុស្សស្មានថាអស់ទាំងផ្លូវរបស់ខ្លួនសុទ្ធតែត្រឹមត្រូវ+
ប៉ុន្តែ ព្រះយេហូវ៉ាពិនិត្យមើលចិត្តរបស់គេវិញ។+
៣ ការធ្វើអ្វីដែលត្រឹមត្រូវនិងទៀងត្រង់
នាំឲ្យព្រះយេហូវ៉ាពេញចិត្តខ្លាំងជាងការជូនគ្រឿងបូជា។+
៤ ភ្នែកអំណួតនិងចិត្តក្រអឺតក្រអោង
ប្រៀបដូចជាចង្កៀងដែលនាំផ្លូវជនទុច្ចរិត ហើយអ្វីទាំងនោះជាការខុសឆ្គង។+
៥ គម្រោងរបស់មនុស្សឧស្សាហ៍នឹងបានជោគជ័យ*ជាមិនខាន+
តែអស់អ្នកដែលធ្វើអ្វីដោយតក់ក្រហល់ ប្រាកដជានឹងទ័លក្រ។+
៦ ទ្រព្យដែលបានមកដោយអណ្ដាតភូតភរ
ប្រៀបដូចជាអ័ព្ទដែលរសាត់បាត់ និងដូចជាអន្ទាក់ដែលនាំឲ្យស្លាប់។*+
៧ មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញដោយអំពើឃោរឃៅរបស់ខ្លួន+
ពីព្រោះពួកគេមិនព្រមប្រព្រឹត្តដោយយុត្តិធម៌។
៨ ផ្លូវរបស់មនុស្សដែលបានប្រព្រឹត្តអំពើខុសឆ្គងជាផ្លូវវៀចវេរ
តែការប្រព្រឹត្តរបស់មនុស្សបរិសុទ្ធតែងតែទៀងត្រង់។+
១០ មនុស្សទុច្ចរិតស្រេកឃ្លានធ្វើអំពើអាក្រក់+
គេគ្មានចិត្តអាណិតមេត្តាចំពោះអ្នកជិតខាងសោះ។+
១១ ពេលអ្នកដែលប្រមាថមើលងាយត្រូវគេដាក់ទោស នោះអ្នកដែលខ្វះបទពិសោធន៍កាន់តែមានប្រាជ្ញា
ហើយពេលមនុស្សដែលមានប្រាជ្ញារៀនឲ្យចេះយល់ធ្លុះជ្រៅ គាត់មានចំណេះកាន់តែច្រើន។*+
១២ ព្រះដ៏សុចរិតសង្កេតមើលផ្ទះរបស់ជនទុច្ចរិត
លោកធ្វើឲ្យជនទុច្ចរិតជួបអន្តរាយ។+
១៣ អ្នកណាដែលបិទត្រចៀកមិនស្ដាប់មនុស្សទន់ទាបអង្វរករ
អ្នកនោះនឹងគ្មានអ្នកណាជួយគាត់ទេ ពេលគាត់ត្រូវការជំនួយ។+
១៤ អំណោយលួចលាក់ រម្ងាប់ចិត្តក្ដៅ+
ហើយសំណូកក៏ធ្វើឲ្យកំហឹងស្ងប់ដែរ។
១៥ មនុស្សសុចរិតមានអំណរពេលធ្វើអ្វីដែលយុត្តិធម៌+
តែមនុស្សអាក្រក់មិនចូលចិត្តការប្រព្រឹត្តបែបនោះទាល់តែសោះ។
១៦ អ្នកដែលលែងមានការយល់ធ្លុះជ្រៅ
នឹងទៅនៅជាមួយនឹងមនុស្សស្លាប់។+
១៧ អ្នកដែលស្រឡាញ់ការភ្លើតភ្លើន* នឹងធ្លាក់ខ្លួនក្រ+
អ្នកដែលចូលចិត្តស្រានិងប្រេងហួសប្រមាណ នឹងមិនក្លាយទៅជាអ្នកមានទេ។
១៨ ជនទុច្ចរិតជាថ្លៃលោះសម្រាប់មនុស្សសុចរិត
ហើយជនក្បត់នឹងត្រូវយកទៅជំនួសមនុស្សទៀងត្រង់។+
១៩ រស់នៅតំបន់ស្ងាត់ជ្រងំ
ប្រសើរជាងរស់នៅជាមួយនឹងប្រពន្ធដែលឆាប់ខឹងនិងចូលចិត្តរករឿង។*+
២០ មនុស្សដែលមានប្រាជ្ញាមានប្រេងនិងទ្រព្យវិសេសនៅក្នុងផ្ទះ+
តែមនុស្សល្ងីល្ងើនឹងបង្ហិនទ្រព្យរបស់ខ្លួន។+
២១ អ្នកណាដែលព្យាយាមធ្វើអំពើសុចរិត ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
អ្នកនោះនឹងបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។+
២២ មនុស្សដែលមានប្រាជ្ញាអាចដណ្ដើមយកក្រុងរបស់អ្នកខ្លាំងក្លា
ថែមទាំងបំផ្លាញបន្ទាយមាំមួនដែលពួកគេទុកចិត្តទៀតផង។+
២៣ អ្នកណាដែលចេះប្រយ័ត្នមាត់និងអណ្ដាត
អ្នកនោះជៀសផុតពីបញ្ហា។+
២៥ អ្វីដែលមនុស្សកម្ជិលចង់បាន នឹងនាំឲ្យគាត់បាត់បង់ជីវិត
ព្រោះដៃរបស់គាត់មិនព្រមធ្វើការទេ។+
២៦ គាត់លោភចង់បានទាំងយប់ទាំងថ្ងៃ
តែមនុស្សសុចរិតឲ្យដោយចិត្តទូលាយ។+
២៧ បើគ្រឿងបូជារបស់មនុស្សទុច្ចរិតជាអ្វីដែលគួរឲ្យស្អប់ខ្ពើមទៅហើយ+
ទម្រាំតែគាត់ជូនដោយបំណងចិត្តអាក្រក់* នោះច្បាស់ជាគួរឲ្យស្អប់ខ្ពើមជាងនោះទៅទៀត!
២៨ សាក្សីភូតភរនឹងវិនាសទៅ+
តែអ្នកដែលយកចិត្តទុកដាក់ស្ដាប់នឹងធ្វើជាសាក្សីបញ្ជាក់ដែលគួរឲ្យទុកចិត្ត។
៣០ បើអ្នកណាប្រឆាំងព្រះយេហូវ៉ា អ្នកនោះមិនមានប្រាជ្ញា សមត្ថភាពវែកញែក ឬឱវាទទេ។+
២២ មានកេរ្តិ៍ឈ្មោះល្អ ប្រសើរជាងមានទ្រព្យមហាសាល+
មានគេគោរពរាប់អាន* ប្រសើរជាងមានមាសប្រាក់។
២ អ្នកមាននិងអ្នកក្រដូចគ្នាត្រង់ចំណុចមួយ
គឺព្រះយេហូវ៉ាបានបង្កើតពួកគេមក។+
៣ មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន
តែមនុស្សខ្វះបទពិសោធន៍បន្តដើរទៅទៀត ហើយរងផលពិបាក។*
៤ ចិត្តរាបទាបនិងការកោតខ្លាចព្រះយេហូវ៉ា
នាំឲ្យបានទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។+
៥ ផ្លូវរបស់មនុស្សវៀចវេរមានសុទ្ធតែបន្លានិងអន្ទាក់
តែអ្នកណាដែលឲ្យតម្លៃជីវិត*ខ្លួន អ្នកនោះតែងជៀសឆ្ងាយពីផ្លូវរបស់ពួកគេ។+
៦ ចូរបង្ហាត់បង្រៀនកូនក្មេងឲ្យដើរតាមផ្លូវត្រឹមត្រូវ+
យ៉ាងនេះ ទោះជាគាត់មានអាយុច្រើនក៏ដោយ គាត់នឹងមិនចាកចេញពីផ្លូវនោះទេ។+
៨ អ្នកណាដែលសាបព្រោះអំពើមិនសុចរិត អ្នកនោះនឹងច្រូតបានសេចក្ដីហិនវិនាស+
រីឯរំពាត់ដែលគាត់ប្រើដោយកំហឹងនឹងហិនហោចអស់។+
៩ អ្នកដែលមានចិត្តទូលាយនឹងទទួលពរ
ព្រោះគាត់ចែករំលែកអាហាររបស់ខ្លួនឲ្យអ្នកក្រ។+
១០ ចូរបណ្ដេញមនុស្សចំអកមើលងាយចេញ
នោះការទាស់ទែងគ្នានឹងលែងមានទៀត។
ចំណែកឯជម្លោះ*និងការប្រមាថនឹងរលត់ទៅដែរ។
១២ ព្រះយេហូវ៉ាមើលការពារចំណេះ
ប៉ុន្តែ លោកលុបបំបាត់ពាក្យសម្ដីរបស់ជនក្បត់។+
១៣ មនុស្សកម្ជិលនិយាយថា៖ «មានសត្វតោនៅខាងក្រៅ!
បើខ្ញុំចេញទៅទីលានសាធារណៈ វាមុខជាសម្លាប់ខ្ញុំជាមិនខាន!»។+
១៤ បបូរមាត់របស់ស្រីមិនល្អ*ប្រៀបដូចជារណ្ដៅជ្រៅ+
អ្នកដែលព្រះយេហូវ៉ាផ្ដន្ទាទោសនឹងធ្លាក់ចូលទៅក្នុងរណ្ដៅនោះ។
១៥ ភាពល្ងង់ខ្លៅរមែងនៅក្នុងចិត្តរបស់កូនក្មេង+
តែការប្រៀនប្រដៅដោយប្រើរំពាត់នឹងបណ្ដេញភាពល្ងង់ខ្លៅចេញពីគាត់។+
១៦ អ្នកដែលបោកប្រាស់អ្នកក្រដើម្បីបង្កើនទ្រព្យខ្លួន+
និងអ្នកដែលជូនអំណោយដល់អ្នកមាន
នៅទីបំផុតនឹងត្រូវក្ររហាមវិញ។
១៧ ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យពេចន៍របស់អ្នកដែលមានប្រាជ្ញា+
ដើម្បីឲ្យចំណេះរបស់ខ្ញុំដិតជាប់ក្នុងចិត្តរបស់អ្នក+
១៨ ព្រោះជាការល្អប្រសើរដែលអ្នករក្សាទុកចំណេះនៅក្នុងចិត្ត។+
យ៉ាងនេះ អ្នកអាចនិយាយអំពីចំណេះទាំងអស់នោះគ្រប់ពេលវេលា។+
១៩ ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ចំណេះដល់អ្នកដើម្បីឲ្យអ្នកមានទំនុកចិត្តលើព្រះយេហូវ៉ា។
២០ ខ្ញុំបានសរសេរដំបូន្មាននិងការណែនាំជាច្រើន*ទុកឲ្យអ្នករួចហើយ
២១ ដើម្បីបង្រៀនអ្នកឲ្យស្គាល់ពាក្យពិតនិងពាក្យដែលគួរឲ្យទុកចិត្ត។
ដូច្នេះ អ្នកអាចនាំដំណឹងត្រឹមត្រូវត្រឡប់ទៅប្រាប់ដល់មនុស្សដែលបានចាត់អ្នកមក។
២២ កុំប្លន់អ្នកក្រ ដោយសារតែឃើញគាត់ទន់ទាប+
ហើយកុំជិះជាន់មនុស្សទន់ខ្សោយនៅត្រង់ទ្វារកំពែងក្រុងឡើយ+
២៣ ព្រោះព្រះយេហូវ៉ានឹងការពារក្ដីឲ្យពួកគេ+
ហើយលោកនឹងយកជីវិតអស់អ្នកដែលបោកបញ្ឆោតពួកគេ។
២៤ កុំសេពគប់មនុស្សដែលឆាប់ខឹង
ឬទាក់ទងមនុស្សដែលងាយផ្ទុះកំហឹងឡើយ
២៥ ដើម្បីកុំឲ្យអ្នកធ្វើតាមគេ
ហើយនាំឲ្យខ្លួនជាប់អន្ទាក់។+
២៦ កុំចាប់ដៃព្រមព្រៀងធានារ៉ាប់រងបំណុលឲ្យអ្នកឯទៀត។+
២៧ ប្រសិនបើអ្នកគ្មានប្រាក់សងទេ
នោះគេនឹងរឹបអូសយកគ្រែដេករបស់អ្នកភ្លាមៗ!
២៨ កុំបង្ខិតបង្គោលព្រំប្រទល់ដែលមានតាំងពីយូរមកហើយ
ជាបង្គោលដែលបុព្វបុរសរបស់អ្នកបានបោះ។+
២៩ តើអ្នកធ្លាប់ឃើញមនុស្សដែលប៉ិនប្រសប់ធ្វើការឬទេ?
គាត់នឹងបាននៅបម្រើស្ដេច+
មិនមែននៅបម្រើមនុស្សធម្មតាទេ។
២៣ ពេលអ្នកអង្គុយបរិភោគជាមួយនឹងស្ដេច
ចូរគិតឲ្យបានដិតដល់នូវអ្វីដែលនៅពីមុខអ្នក។
២ បើអ្នកចូលចិត្តបរិភោគច្រើន*
ចូរចេះទប់ចិត្ត។
៣ កុំស្រេកឃ្លានអាហារល្អៗរបស់ស្ដេច
ព្រោះនោះសុទ្ធតែជាអាហារបោកបញ្ឆោត។
៤ កុំធ្វើការហួសកម្លាំង ដោយសារតែលោភចង់បានទ្រព្យសម្បត្តិឡើយ+
ចូរឈប់ធ្វើដូច្នោះ ហើយបង្ហាញការយល់ដឹង។
៥ ពេលអ្នកសម្លឹងមើលទ្រព្យ ទ្រព្យនឹងមិននៅទៀតទេ+
ព្រោះទ្រព្យនឹងដុះស្លាបដូចឥន្ទ្រី រួចហោះឡើងទៅលើមេឃបាត់។+
៦ កុំបរិភោគអាហាររបស់មនុស្សកំណាញ់
កុំស្រេកឃ្លានអាហារល្អៗរបស់គាត់
៧ ព្រោះគាត់ដូចជាអ្នកដែលកត់បញ្ជី។
គាត់និយាយទៅអ្នកថា៖ «សូមពិសាអាហារពិសាស្រា»។ តែគាត់និយាយមិនស្មោះទេ។
៨ អ្នកនឹងក្អួតអាហារនោះចេញមកវិញ
ហើយពាក្យពេចន៍ដែលអ្នកបានពោលសរសើរគាត់នឹងខាតបង់ទទេ។
៩ កុំនិយាយឲ្យមនុស្សល្ងីល្ងើស្ដាប់+
ព្រោះគាត់នឹងមើលងាយសម្ដីដែលប្រកបដោយប្រាជ្ញារបស់អ្នក។+
១០ កុំបង្ខិតបង្គោលព្រំប្រទល់ដែលមានតាំងពីយូរមកហើយ+
កុំទន្ទ្រានចូលដីស្រែរបស់កូនកំព្រាឲ្យសោះ។
១១ ព្រោះលោកដែលការពារពួកគេ មានឫទ្ធានុភាពខ្លាំងក្លា
លោកនឹងជួយការពារក្ដីឲ្យពួកគេ ដើម្បីប្រឆាំងនឹងអ្នក។+
១២ ចូរឲ្យចិត្តអ្នកទទួលយកការប្រៀនប្រដៅ
ហើយឲ្យត្រចៀករបស់អ្នកត្រងត្រាប់ចំណេះ។
១៣ កុំស្ទាក់ស្ទើរប្រៀនប្រដៅកូនក្មេងឡើយ។+
បើអ្នកប្រើរំពាត់វាយគាត់ គាត់នឹងមិនស្លាប់ទេ។
១៤ អ្នកគួរវាយគាត់ដោយរំពាត់ដើម្បីសង្គ្រោះគាត់ឲ្យជៀសផុតពីផ្នូរ។
១៦ ចិត្តរបស់ឪពុកនឹងពោរពេញទៅដោយអំណរ
ពេលកូននិយាយអ្វីដែលត្រឹមត្រូវ។
១៧ សូមកូនកុំមានចិត្តច្រណែនអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង+
តែចូរកោតខ្លាចព្រះយេហូវ៉ាគ្រប់ពេលវេលា។+
១៨ យ៉ាងនេះ កូននឹងមានអនាគតល្អ+
ហើយសេចក្ដីសង្ឃឹមរបស់កូននឹងមិនត្រូវកាត់ផ្ដាច់ឡើយ។
១៩ កូនអើយ ចូរស្ដាប់ឪពុក ហើយមានប្រាជ្ញាឡើង
ចូរកូនតាំងចិត្តដើរតាមផ្លូវត្រឹមត្រូវ។
២០ កុំធ្វើជាមនុស្សល្មោភស្រា+
ហើយកុំទៅជាមនុស្សល្មោភស៊ី+
២១ ព្រោះមនុស្សប្រមឹកនិងមនុស្សល្មោភស៊ី នឹងធ្លាក់ខ្លួនក្រ+
ហើយអ្នកដែលល្មោភដេកនឹងស្លៀកពាក់កណ្ដាច។
២២ ចូរស្ដាប់ឪពុកដែលបានផ្ដល់កំណើតឲ្យកូន
ហើយកុំមើលងាយម្ដាយរបស់កូន ដោយសារតែគាត់មានវ័យចាស់។+
២៣ ចូរទិញសេចក្ដីពិត កុំលក់វិញជាដាច់ខាត+
ចូរទិញប្រាជ្ញា ការប្រៀនប្រដៅ និងការយល់ដឹង ហើយកុំលក់វិញឡើយ។+
២៤ ឪពុកដែលមានកូនសុចរិតនឹងមានអំណរជាមិនខាន
ហើយឪពុកដែលមានកូនប្រកបដោយប្រាជ្ញានឹងអរសប្បាយដោយសារកូននោះ។
២៥ ឪពុកនិងម្ដាយរបស់កូននឹងត្រេកអរ
ហើយម្ដាយដែលបង្កើតកូននឹងមានចិត្តរីករាយ។
២៦ កូនអើយ ចូរយកចិត្តទុកដាក់ស្ដាប់ខ្ញុំ
ចូរកូនដើរតាមផ្លូវរបស់ខ្ញុំដោយក្ដីពេញចិត្ត។+
២៧ ព្រោះស្ត្រីពេស្យាប្រៀបដូចជារណ្ដៅដ៏ជ្រៅ
ហើយស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ប្រៀបដូចជាអណ្ដូងតូចចង្អៀត។+
២៨ នាងលបចាំស្ទាក់ដូចចោរប្លន់+
នាងធ្វើឲ្យបុរសដែលមិនស្មោះត្រង់កើនឡើងកាន់តែច្រើន។
២៩ តើអ្នកណាមានទុក្ខលំបាក? តើអ្នកណាមានកង្វល់?
តើអ្នកណាមានជម្លោះ? តើអ្នកណាត្អូញត្អែរ?
តើអ្នកណាមានរបួសដោយឥតហេតុ? តើអ្នកណាស្រវាំងភ្នែក?
៣០ គឺអស់អ្នកដែលចំណាយពេលច្រើនពេកក្នុងការផឹកស្រា+
និងអស់អ្នកដែលស្វះស្វែងរកស្រាខ្លាំងៗ។
៣១ កុំមើលពណ៌ក្រហមរបស់ស្រា
នៅពេលដែលស្រាក្នុងពែងបញ្ចេញពន្លឺចាំងចែង ហើយជាស្រាដែលមានឱជារសឆ្ងាញ់ពិសា
៣២ ព្រោះនៅទីបំផុត ស្រានឹងចឹកដូចពស់
ហើយស្រានឹងបញ្ចេញពិសដូចពស់ដែលមានពិស។
៣៤ អ្នកនឹងប្រៀបដូចជាមនុស្សដែលដេកនៅកណ្ដាលសមុទ្រ
និងដូចជាមនុស្សដែលដេកនៅចុងក្ដោងសំពៅ។
៣៥ អ្នកនឹងពោលថា៖ «ពួកគេវាយដំខ្ញុំ តែខ្ញុំមិនឈឺសោះ។
ពួកគេវាយធ្វើបាបខ្ញុំ តែខ្ញុំមិនបានដឹងឡើយ។
តើពេលណាទើបខ្ញុំភ្ញាក់ឡើង+ ដើម្បីខ្ញុំអាចផឹកថែមទៀត?»។
២៤ កុំច្រណែនមនុស្សអាក្រក់
ហើយកុំគិតចង់ធ្វើជាមិត្តនឹងពួកគេឲ្យសោះ+
២ ព្រោះចិត្តរបស់ពួកគេគិតតែពីអំពើឃោរឃៅ
ហើយមាត់របស់ពួកគេនិយាយតែពីអំពើអាក្រក់។
៥ មនុស្សដែលមានប្រាជ្ញាមានអំណាច+
ហើយមនុស្សដែលមានចំណេះក៏បង្កើនអំណាចរបស់ខ្លួនដែរ។
៦ បើមានការណែនាំពីអ្នកដែលឈ្លាសវៃ នោះការធ្វើសង្គ្រាមនឹងបានជោគជ័យ+
ហើយបើមានមនុស្សច្រើននាក់ឲ្យយោបល់ នោះនឹងបានជ័យជម្នះ។*+
៧ មនុស្សល្ងង់ខ្លៅ*មិនអាចឈោងដល់ប្រាជ្ញាពិតបានទេ+
គាត់គ្មានពាក្យនិយាយនៅឯទ្វារកំពែងក្រុងឡើយ។
៨ អ្នកណាដែលរៀបផែនការអាក្រក់
អ្នកនោះនឹងមានឈ្មោះថាជាអ្នកជំនាញខាងរៀបឧបាយកល។+
៩ គម្រោងការរបស់មនុស្សល្ងង់ខ្លៅ*នាំឲ្យប្រព្រឹត្តអំពើខុសឆ្គង
ហើយមនុស្សក៏ស្អប់អ្នកដែលចូលចិត្តមើលងាយគេដែរ។+
១០ ប្រសិនបើអ្នកធ្លាក់ទឹកចិត្តក្នុងថ្ងៃដែលមានទុក្ខលំបាក
នោះកម្លាំងរបស់អ្នកនឹងចុះខ្សោយ។
១១ ចូរសង្គ្រោះពួកអ្នកដែលត្រូវនាំយកទៅសម្លាប់
ចូរឃាត់ពួកអ្នកដែលកំពុងដើរទ្រេតទ្រោតទៅរកសេចក្ដីស្លាប់។+
១២ បើអ្នកនិយាយថា៖ «តែពួកយើងមិនដឹងអំពីរឿងនេះទេ»។
តើព្រះដែលពិនិត្យមើលចិត្ត លោកមិនដឹងអ្វីដែលអ្នកគិតទេឬ?+
ព្រះដែលចាំមើលអ្នក លោកជ្រាបទាំងអស់
ហើយលោកនឹងសងដល់មនុស្សម្នាក់ៗតាមការប្រព្រឹត្តរបស់ពួកគេ។+
១៣ ឱកូនរបស់ខ្ញុំអើយ ចូរបរិភោគទឹកឃ្មុំចុះ ព្រោះនោះល្អសម្រាប់កូន។
ទឹកឃ្មុំសុទ្ធមានឱជារសផ្អែមឆ្ងាញ់។
១៤ ចូរដឹងថាប្រាជ្ញាក៏ល្អសម្រាប់កូនដែរ។+
បើកូនរកឃើញប្រាជ្ញា នោះកូននឹងមានអនាគតល្អ
ហើយសេចក្ដីសង្ឃឹមរបស់កូននឹងមិនត្រូវកាត់ផ្ដាច់ឡើយ។+
១៥ កុំធ្វើជាជនទុច្ចរិតដែលពួនចាំនៅក្បែរផ្ទះរបស់មនុស្សសុចរិត។
កុំបំផ្លិចបំផ្លាញកន្លែងសម្រាករបស់គេឡើយ។
១៦ ទោះជាមនុស្សសុចរិតដួល៧ដងក៏ដោយ គង់តែគាត់នឹងក្រោកឡើងវិញបាន។+
ប៉ុន្តែជនទុច្ចរិតនឹងត្រូវផ្ដួលដោយអន្តរាយ ហើយក្រោកឡើងវិញមិនបានឡើយ។+
១៧ កុំត្រេកអរពេលសត្រូវរបស់អ្នកដួលចុះ
ហើយកុំសប្បាយចិត្តពេលគេជំពប់ដួល។+
១៨ បើមិនដូច្នោះទេ ព្រះយេហូវ៉ានឹងឃើញ ហើយមិនពេញចិត្តទេ
១៩ កុំខឹងដោយសារតែមនុស្សអាក្រក់
កុំច្រណែនមនុស្សទុច្ចរិតឡើយ
២០ ព្រោះមនុស្សអាក្រក់គ្មានអនាគតទេ។+
ចំណែកឯចង្កៀងរបស់មនុស្សទុច្ចរិតនឹងត្រូវពន្លត់។+
២១ កូនអើយ ចូរកោតខ្លាចព្រះយេហូវ៉ានិងស្ដេច+
ហើយកុំសេពគប់មនុស្សដែលចូលចិត្តប្រឆាំងតវ៉ា+
២២ ព្រោះពួកគេនឹងជួបអន្តរាយភ្លាមមួយរំពេច។+
មិនមានអ្នកណាដឹងថាលោកទាំងពីរ*នឹងបំផ្លាញពួកគេយ៉ាងណាទេ។+
២៣ មនុស្សមានប្រាជ្ញាក៏ពោលពាក្យទាំងនេះដែរថា៖
ការវិនិច្ឆ័យដោយលម្អៀង នោះមិនល្អទេ។+
២៤ អ្នកណាដែលនិយាយទៅកាន់ជនទុច្ចរិតថា៖ «អ្នកជាមនុស្សសុចរិត»+
អ្នកនោះនឹងត្រូវប្រជារាស្ត្រដាក់បណ្ដាសា ហើយនឹងត្រូវប្រជាជាតិនានាថ្កោលទោស។
២៥ ប៉ុន្តែ ពួកអ្នកដែលប្រដៅតម្រង់ជនទុច្ចរិតនឹងបានសេចក្ដីល្អ+
ហើយពួកគេនឹងបានទទួលពរជាច្រើន។+
២៦ បណ្ដាជននឹងថើបអ្នកដែលតបឆ្លើយដោយស្មោះត្រង់។*+
២៧ ចូរត្រៀមកិច្ចការនៅខាងក្រៅ ហើយចូររៀបចំអ្វីៗទាំងអស់នៅឯវាលឲ្យរួចជាស្រេច។
រួចមក ចូរសង់ផ្ទះ*របស់អ្នកចុះ។
២៨ កុំធ្វើជាសាក្សីទាស់នឹងអ្នកជិតខាងដោយគ្មានមូលដ្ឋានត្រឹមត្រូវ+
កុំនិយាយបោកបញ្ឆោតអ្នកឯទៀត។+
២៩ កុំពោលថា៖ «ខ្ញុំនឹងធ្វើចំពោះគាត់ ដូចគាត់បានធ្វើចំពោះខ្ញុំ
ខ្ញុំនឹងតបស្នងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្ត»។+
៣០ ខ្ញុំបានដើរកាត់ជិតដីវាលរបស់មនុស្សកម្ជិល+
ហើយបានដើរកាត់ជិតចម្ការទំពាំងបាយជូររបស់មនុស្សដែលឥតចេះគិតពិចារណា។
៣១ ខ្ញុំបានឃើញស្មៅដុះពេញដី
ហើយមានបន្លាដុះគ្របពីលើ
រួមទាំងមានរបងថ្មបាក់បែកនៅទីនោះផង។+
៣២ ខ្ញុំបានសង្កេតមើល ហើយគិតពិចារណាក្នុងចិត្ត
គឺខ្ញុំបានឃើញ ហើយទាញមេរៀនថា៖
៣៣ ដេកបន្តិច ងុយងោកបន្តិច
ឱបដៃទម្រេតខ្លួនបន្តិច
៣៤ នោះភាពក្រីក្រនឹងមករកអ្នកដូចជាចោរប្លន់
ហើយភាពតោកយ៉ាកនឹងមករកអ្នកដូចជាជនប្រដាប់អាវុធ។+
២៥ សុភាសិតទាំងនេះក៏ជារបស់សាឡូម៉ូនដែរ។+ អ្នកបម្រើរបស់ហេសេគា+ដែលជាស្ដេចស្រុកយូដាបានចម្លង*ទុកដូចតទៅ៖
២ ព្រះទទួលសិរីរុងរឿង ដោយសារលោករក្សាអាថ៌កំបាំង+
ចំណែកឯស្ដេចទទួលសិរីរុងរឿង ដោយសារគាត់ស្វែងយល់ព័ត៌មានយ៉ាងល្អិតល្អន់។
៣ ដូចមេឃខ្ពស់និងដីជ្រៅយ៉ាងណា
នោះចិត្តគំនិតរបស់ស្ដេច ក៏គ្មានអ្នកណាអាចយល់បានដែរ។
៤ ចូរយកស្នឹមចេញពីប្រាក់
រួចនឹងបានប្រាក់សុទ្ធ។+
៥ ចូរដកមនុស្សទុច្ចរិតចេញពីមុខស្ដេច
នោះបល្ល័ង្ករបស់ស្ដេចនឹងគង់វង្សស្ថិតស្ថេរ ដោយសារសេចក្ដីសុចរិត។+
៦ កុំលើកតម្កើងខ្លួននៅចំពោះមុខស្ដេច+
ហើយកុំនៅក្នុងចំណោមអ្នកមានមុខមានមាត់+
៧ ព្រោះបើស្ដេចបង្គាប់អ្នកថា៖ «ចូរឡើងមកទីនេះ»
នោះប្រសើរជាងស្ដេចធ្វើឲ្យអ្នកអាប់ឱននៅចំពោះមុខពួកមានឋានៈខ្ពស់។+
៨ កុំរហ័សប្ដឹងផ្ដល់អ្នកជិតខាង
ព្រោះបើក្រោយមកគាត់ធ្វើឲ្យអ្នកអាម៉ាស់មុខ តើអ្នកនឹងធ្វើអ្វី?+
៩ ចូរស្រុះស្រួលជាមួយនឹងអ្នកជិតខាង+
តែកុំប្រាប់រឿងសម្ងាត់របស់គាត់ដល់អ្នកឯទៀត+
១០ ក្រែងលោអ្នកដែលបានស្ដាប់នឹងបំបាក់មុខអ្នក
ហើយរឿងអាក្រក់*ដែលអ្នកបានផ្សាយ នឹងមិនអាចយកមកវិញបានទេ។
១២ ពេលមនុស្សដែលមានប្រាជ្ញាជួយកែតម្រង់+
នោះប្រៀបដូចជាក្រវិលមាសនិងគ្រឿងលម្អមាសសុទ្ធសម្រាប់អ្នកដែលព្រមស្ដាប់។
១៣ ដូចព្រិលធ្វើឲ្យត្រជាក់នៅរដូវក្ដៅពេលច្រូតប្រមូលផលយ៉ាងណា
នោះទូតដែលស្មោះត្រង់ក៏ធ្វើឲ្យចៅហ្វាយមានកម្លាំងយ៉ាងនោះដែរ។+
១៤ មនុស្សដែលអួតអំពីអំណោយ តែមិនដែលឲ្យគេសោះ+
នោះប្រៀបដូចជាពពកនិងខ្យល់ដែលមិនបង្អុរភ្លៀង។
១៥ ចិត្តអត់ធ្មត់អាចបន្ទន់ចិត្តមេបញ្ជាការ
ហើយសម្ដីទន់ភ្លន់អាចបំបាក់ឆ្អឹងបាន។+
១៦ បើអ្នករកបានទឹកឃ្មុំ ចូរបរិភោគឲ្យចេះប្រមាណ
ព្រោះបើអ្នកបរិភោគច្រើនពេក អ្នកអាចនឹងក្អួតចេញមកវិញ។+
១៧ កុំឧស្សាហ៍ទៅផ្ទះរបស់អ្នកជិតខាងពេក
ដើម្បីកុំឲ្យគាត់ធុញទ្រាន់ហើយស្អប់អ្នក។
១៨ អ្នកណាដែលធ្វើជាសាក្សីក្លែងក្លាយប្រឆាំងនឹងអ្នកជិតខាង+
អ្នកនោះប្រៀបដូចជាដាវ ព្រួញមុតស្រួច និងដំបងសឹក។
១៩ ការពឹងពាក់មនុស្សដែលមិនគួរឲ្យទុកចិត្ត*ក្នុងពេលមានទុក្ខលំបាក
នោះប្រៀបដូចជាពឹងពាក់ធ្មេញបាក់និងជើងពិការ។
២០ អ្នកណាដែលច្រៀងនៅមុខអ្នកដែលមានចិត្តក្រៀមក្រំ+
អ្នកនោះប្រៀបដូចជាមនុស្សដែលដោះសម្លៀកបំពាក់ចេញពេលមានអាកាសធាតុត្រជាក់
និងប្រៀបដូចជាទឹកខ្មេះចាក់លើសូដា។*
២១ ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យអាហារគាត់បរិភោគ
ប្រសិនបើគាត់ស្រេក ចូរឲ្យទឹកគាត់ផឹក+
២២ ព្រោះបើធ្វើដូច្នេះ អ្នកនឹងគររងើកភ្លើងនៅលើក្បាលគាត់*+
ហើយព្រះយេហូវ៉ានឹងឲ្យរង្វាន់អ្នក។
២៣ ខ្យល់ពីទិសខាងជើងនាំឲ្យភ្លៀងធ្លាក់យ៉ាងខ្លាំង
ហើយការនិយាយដើមគេបង្កឲ្យមានកំហឹង។+
២៥ ដំណឹងល្អដែលមកពីស្រុកឆ្ងាយ+
ប្រៀបដូចជាទឹកត្រជាក់សម្រាប់អ្នកដែលល្វើយ។
២៦ មនុស្សសុចរិតដែលព្រមធ្វើតាម*មនុស្សទុច្ចរិត
គាត់ដូចជាអណ្ដូងកខ្វក់និងប្រភពទឹកដែលពេញទៅដោយភក់។
២៨ អ្នកណាដែលមិនចេះទប់កំហឹង+
អ្នកនោះប្រៀបដូចជាក្រុងដែលគេបំផ្លាញកំពែងចោល។
២៦ ដូចព្រិលមិនសមធ្លាក់នៅរដូវក្ដៅ និងដូចភ្លៀងមិនសមធ្លាក់នៅរដូវចម្រូត
នោះមនុស្សល្ងីល្ងើមិនសមទទួលបានកិត្តិយសឡើយ។+
២ ដូចសត្វស្លាបមានមូលហេតុហោះគេចខ្លួន និងដូចសត្វត្រចៀកកាំមានមូលហេតុហើរចេញទៅ
នោះការដាក់បណ្ដាសាគេ ក៏ត្រូវមានមូលហេតុច្បាស់លាស់ដែរ។*
៤ កុំតបឆ្លើយទៅមនុស្សល្ងីល្ងើតាមភាពល្ងង់ខ្លៅរបស់គាត់ឡើយ
ក្រែងលោអ្នកទៅជាល្ងង់ខ្លៅដូចគាត់ដែរ។
៥ ចូរតបឆ្លើយទៅមនុស្សល្ងីល្ងើតាមភាពល្ងង់ខ្លៅរបស់គាត់
ដើម្បីកុំឲ្យគាត់គិតថាខ្លួនមានប្រាជ្ញា។+
៦ អ្នកណាដែលប្រគល់កិច្ចការឲ្យមនុស្សល្ងីល្ងើ
អ្នកនោះហាក់ដូចជាធ្វើឲ្យជើងខ្លួនពិការ និងនាំទុក្ខដល់ខ្លួន។
៧ សុភាសិតដែលចេញពីមាត់របស់មនុស្សល្ងីល្ងើ+
ប្រៀបដូចជាជើងខ្ចើចរបស់មនុស្សពិការ។
៨ ការលើកតម្កើងមនុស្សល្ងីល្ងើ+
ប្រៀបដូចជាការចងថ្មជាប់នឹងខ្សែដង្ហក់។
៩ សុភាសិតដែលចេញពីមាត់របស់មនុស្សល្ងីល្ងើ
ប្រៀបដូចជាដើមបន្លានៅក្នុងដៃរបស់មនុស្សប្រមឹក។
១០ អ្នកណាដែលជួលមនុស្សល្ងីល្ងើ ឬជួលអ្នកដែលដើរកាត់
អ្នកនោះប្រៀបដូចជាអ្នកដែលបាញ់ព្រួញព្រាវៗ ធ្វើឲ្យមនុស្សជាច្រើនរងរបួស។
១១ ដូចឆ្កែដែលត្រឡប់មកស៊ីកម្អួតរបស់វាវិញ
នោះមនុស្សល្ងីល្ងើប្រព្រឹត្តអំពើល្ងង់ខ្លៅម្ដងហើយម្ដងទៀត។+
១២ តើអ្នកធ្លាប់ឃើញមនុស្សដែលគិតថាខ្លួនមានប្រាជ្ញាឬទេ?+
បើដូច្នោះ ការជួយជនល្ងីល្ងើ គឺស្រួលជាងការជួយអ្នកនោះ។
១៣ មនុស្សខ្ជិលតែងនិយាយថា៖ «មានសត្វតោស្ទាវមួយនៅលើផ្លូវ
ហើយមានសត្វតោមួយនៅទីលានសាធារណៈ!»។+
១៤ មនុស្សខ្ជិលច្រអូសចេះតែដេកននៀលនៅលើគ្រែ+
ដូចជាទ្វារដែលបើកទៅបើកមក*ជាប់នឹងត្រចៀកទ្វារ។
១៥ មនុស្សកម្ជិលលូកដៃទៅក្នុងចានអាហារ
តែគាត់មិនខ្ចីយកម្ហូបមកដាក់ក្នុងមាត់ទេ។+
១៦ មនុស្សខ្ជិលគិតថាខ្លួនមានប្រាជ្ញា
ច្រើនជាងមនុស្ស៧នាក់ដែលតបឆ្លើយយ៉ាងសមហេតុសមផល។
១៧ អ្នកណាដែលប្រទះឃើញរឿងរបស់គេ* ហើយកើតចិត្តក្ដៅក្រហាយ+
អ្នកនោះប្រៀបដូចជាអ្នកដែលយកដៃទៅចាប់ត្រចៀកឆ្កែ។
១៨ មនុស្សឆ្កួតដែលបាញ់ព្រួញ ព្រួញភ្លើង ព្រមទាំងព្រួញពិឃាដ
១៩ គឺដូចគ្នានឹងមនុស្សដែលលេងល្បិចដាក់អ្នកជិតខាង រួចនិយាយថា៖ «ខ្ញុំគ្រាន់តែលលេងទេតើ!»។+
២០ កន្លែងណាដែលគ្មានអុស នោះភ្លើងក៏រលត់ទៅ
ហើយកន្លែងណាដែលគ្មានអ្នកបង្កាច់បង្ខូច នោះជម្លោះក៏ចប់ទៅដែរ។+
២១ មនុស្សដែលបង្កជម្លោះឥតឈប់+
ប្រៀបដូចជាធ្យូងនិងអុសដែលធ្វើឲ្យភ្លើងឆេះឡើង។
២២ ពាក្យសម្ដីរបស់ជនបង្កាច់បង្ខូច ប្រៀបដូចជាអាហារឈ្ងុយឆ្ងាញ់
ដែលមនុស្សលេបចូលក្នុងក្រពះតែម្ដង។+
២៣ សម្ដីផ្អែមដែលចេញពីមាត់របស់មនុស្សចិត្តអាក្រក់+
ប្រៀបដូចជាប្រាក់ដែលស្រោបភាជនៈដីឥដ្ឋ។
២៤ អ្នកណាដែលស្អប់គេ រមែងនិយាយលាក់ពុត
រីឯក្នុងចិត្តពោរពេញទៅដោយការបោកបញ្ឆោត។
២៥ ទោះជាគាត់និយាយដោយសប្បុរសក៏ដោយ កុំទុកចិត្តគាត់ឲ្យសោះ
ព្រោះក្នុងចិត្តគាត់មានអ្វី៧យ៉ាងដែលគួរឲ្យស្អប់ខ្ពើម។*
២៦ ថ្វីបើគាត់បោកបញ្ឆោតគេដើម្បីបិទបាំងចិត្តស្អប់របស់ខ្លួនក៏ដោយ
គង់តែអំពើអាក្រក់របស់គាត់នឹងត្រូវបើកបង្ហាញក្នុងក្រុមជំនុំ។
២៧ អ្នកណាដែលជីករណ្ដៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅនោះ
ហើយអ្នកណាដែលប្រមៀលថ្មចេញ ថ្មនោះនឹងរមៀលមកកិនគាត់វិញ។+
២៨ មនុស្សភូតភរស្អប់ពួកអ្នកដែលគាត់ធ្វើឲ្យរងទុក្ខ
ហើយមនុស្សពូកែបញ្ជោរនាំឲ្យអ្នកឯទៀតវិនាសអន្តរាយ។+
២៧ កុំអួតអំពីថ្ងៃស្អែក
ព្រោះគ្មានអ្នកណាដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេ។+
២ ចូរឲ្យមនុស្សឯទៀតសរសើរអ្នក តែកុំសរសើរខ្លួនឯង
ចូរទុកឲ្យអ្នកផ្សេងលើកតម្កើងអ្នក តែកុំឲ្យពោលពាក្យលើកតម្កើងខ្លួនឯងឡើយ។+
៣ ថ្មក៏ធ្ងន់ ដីខ្សាច់ក៏ធ្ងន់ តែរឿងក្ដៅក្រហាយដែលមនុស្សល្ងង់ខ្លៅ*បង្កឡើង នោះធ្ងន់ជាងអ្វីទាំងពីរនោះទៅទៀត។+
៤ កំហឹងនាំឲ្យមានអំពើឃោរឃៅ ហើយសេចក្ដីក្រេវក្រោធបណ្ដាលឲ្យមានអន្តរាយប្រៀបដូចជាទឹកជំនន់
ប៉ុន្តែ ចិត្តច្រណែនគឺអាក្រក់ខ្លាំងជាងអ្វីទាំងនោះទៅទៀត។+
៥ ការកែតម្រង់នៅចំពោះមុខ នោះប្រសើរជាងការលាក់បាំងសេចក្ដីស្រឡាញ់។+
៦ របួសដែលមកពីមិត្តសម្លាញ់ គឺធ្វើឡើងដោយចិត្តស្មោះត្រង់+
តែការថើបពីសត្រូវ គឺច្រើនក្រៃលែង។*
៧ អ្នកដែលបរិភោគឆ្អែត មិនចាប់អារម្មណ៍នឹងទឹកឃ្មុំសុទ្ធដែលគេឲ្យគាត់ទេ
តែចំពោះអ្នកដែលស្រេកឃ្លាន សូម្បីតែអ្វីដែលល្វីង ក៏ផ្អែមដែរ។
៨ មនុស្សដែលចាកចេញពីផ្ទះ
ប្រៀបដូចជាសត្វស្លាបដែលចាកចេញ*ពីសម្បុក។
៩ មិត្តដែលផ្ដល់យោបល់ស្មោះពីចិត្ត
ប្រៀបដូចជាប្រេងនិងគ្រឿងក្រអូប ដែលធ្វើឲ្យចិត្តសប្បាយ។+
១០ កុំលះចោលមិត្តរបស់អ្នកឬមិត្តរបស់ឪពុកឡើយ
ហើយពេលអ្នកមានទុក្ខលំបាក ចូរកុំទៅផ្ទះរបស់បងប្អូនបង្កើត។
មិត្ត*ដែលនៅជិត ប្រសើរជាងបងប្អូនដែលនៅឆ្ងាយ។+
១១ កូនអើយ ចូរមានប្រាជ្ញា ហើយធ្វើឲ្យចិត្តខ្ញុំត្រេកអរ+
ដើម្បីខ្ញុំអាចតបឆ្លើយទៅអ្នកដែលតិះដៀលខ្ញុំ។+
១២ មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន+
តែមនុស្សខ្វះបទពិសោធន៍បន្តដើរទៅទៀត ហើយរងផលពិបាក។*
១៣ បើអ្នកណាម្នាក់ធានាឲ្យមនុស្សដែលខ្លួនមិនស្គាល់ ចូរយកអាវក្រៅរបស់អ្នកនោះទុក។
បើអ្នកនោះធានាឲ្យស្ត្រីជនជាតិដទៃ នោះក៏ត្រូវដកហូតរបស់បញ្ចាំពីគាត់ដែរ។+
១៤ ពេលនរណាម្នាក់ស្រែកជូនពរអ្នកឯទៀតនៅពេលព្រលឹម
នោះអ្នកឯទៀតនឹងចាត់ទុកជាបណ្ដាសាវិញ។
១៥ ប្រពន្ធដែលចូលចិត្តរករឿង* ប្រៀបដូចជាដំបូលដែលលិចទឹកឥតឈប់នៅថ្ងៃដែលមានភ្លៀងធ្លាក់។+
១៦ អ្នកណាអាចរារាំងនាងបាន អ្នកនោះក៏អាចរារាំងខ្យល់បានដែរ
ថែមទាំងអាចក្ដាប់ប្រេងដោយដៃស្ដាំទៀតផង។
១៨ អ្នកដែលថែរក្សាដើមល្វា នឹងបានផលបរិភោគ+
ហើយអ្នកដែលបម្រើម្ចាស់យ៉ាងល្អ នឹងបានការលើកតម្កើង។+
១៩ ដូចទឹកឆ្លុះឲ្យឃើញមុខ
នោះចិត្តរបស់មនុស្សម្នាក់ក៏ឆ្លុះបញ្ចាំងឲ្យឃើញចិត្តរបស់មនុស្សម្នាក់ទៀតដែរ។
២០ ផ្នូរនិងទីនៃសេចក្ដីហិនវិនាស*មិនដែលស្កប់ស្កល់ឡើយ+
ហើយភ្នែករបស់មនុស្សក៏មិនចេះស្កប់ស្កល់ដែរ។
២១ ដូចមានឆ្នាំងទុកសម្រាំងប្រាក់ និងមានឡទុកបន្សុទ្ធមាស+
នោះការសរសើរដែលមនុស្សម្នាក់ទទួល បង្ហាញថាគាត់ជាមនុស្សបែបណា។
២២ ទោះបីជាអ្នកយកអង្រែបុកមនុស្សល្ងង់ខ្លៅ*ក្នុងត្បាល់
ដូចបុកបំបែកស្រូវក្ដី
ក៏ភាពចម្កួតនឹងមិនចេញពីគាត់ដែរ។
២៣ អ្នកគួរស្គាល់សណ្ឋានហ្វូងចៀមរបស់អ្នកឲ្យបានច្បាស់។
២៤ ព្រោះទ្រព្យសម្បត្តិមិនស្ថិតស្ថេររហូតទេ+
ហើយមកុដក៏មិននៅគង់វង្សគ្រប់ជំនាន់ដែរ។
២៥ ស្មៅចាស់ងាប់អស់ ស្មៅខ្ចីលាស់ឡើង
ហើយរុក្ខជាតិនៅលើភ្នំបានត្រូវប្រមូលជាចំណីសម្រាប់ហ្វូងសត្វ។
២៦ ចៀមស្ទាវជួយអ្នកឲ្យមានសម្លៀកបំពាក់
ហើយពពែឈ្មោលជួយអ្នកឲ្យមានប្រាក់ទិញបានដីស្រែមួយ។
២៧ ដូច្នេះ អ្នកនិងពួកអ្នកផ្ទះរបស់អ្នកនឹងមានទឹកដោះពពែគ្រប់គ្រាន់
ហើយអ្នកបម្រើស្រីៗរបស់អ្នកក៏មានអ្វីៗគ្រប់គ្រាន់សម្រាប់ជីវិតដែរ។
២៨ មនុស្សទុច្ចរិតរត់គេចខ្លួន ទោះជាគ្មានអ្នកណាដេញតាមពួកគេក៏ដោយ
តែមនុស្សសុចរិតមានចិត្តក្លាហានដូចតោស្ទាវ។+
២ ពេលមានអំពើរំលង*នៅក្នុងស្រុក នោះតែងតែមានការផ្លាស់ប្ដូរអ្នកដឹកនាំម្នាក់ហើយម្នាក់ទៀត+
តែពេលមានជំនួយពីអ្នកដែលមានចំណេះនិងសមត្ថភាពវែកញែក នោះអ្នកដឹកនាំនឹងគ្រប់គ្រងបានយូរអង្វែង។+
៣ មនុស្សក្រីក្រដែលបោកប្រាស់មនុស្សទន់ទាប+
ប្រៀបដូចជាភ្លៀងដែលបោសរំលីងស្បៀងអាហារទៅអស់គ្មានសល់។
៤ ពួកអ្នកដែលបោះបង់ចោលច្បាប់ ពួកគេសរសើរមនុស្សទុច្ចរិត
តែអស់អ្នកដែលគោរពច្បាប់ទើសចិត្តនឹងពួកគេ។+
៥ មនុស្សអាក្រក់មិនអាចយល់អំពីយុត្តិធម៌បានទេ
ប៉ុន្តែ អស់អ្នកដែលស្វែងរកព្រះយេហូវ៉ាអាចយល់អ្វីទាំងអស់បាន។+
៦ មនុស្សក្រីក្រដែលប្រព្រឹត្តដោយចិត្តស្មោះឥតងាករេ
ប្រសើរជាងអ្នកមានដែលប្រព្រឹត្តដោយខូចអាក្រក់។+
៧ កូនដែលមានការយល់ដឹងនឹងធ្វើតាមច្បាប់
តែកូនដែលសេពគប់មនុស្សល្មោភស៊ីនឹងនាំឲ្យឪពុកអាម៉ាស់មុខ។+
៨ អ្នកណាដែលបង្កើនទ្រព្យខ្លួនដោយយកការប្រាក់ខ្ពស់+
អ្នកនោះកំពុងប្រមូលទ្រព្យទុកសម្រាប់មនុស្សដែលមានចិត្តមេត្តាដល់អ្នកក្រ។+
៩ អ្នកដែលមិនព្រមស្ដាប់តាមច្បាប់
សូម្បីតែសេចក្ដីអធិដ្ឋានរបស់គាត់ក៏គួរឲ្យស្អប់ខ្ពើមដែរ។+
១០ អ្នកណាដែលនាំជនទៀងត្រង់ឲ្យដើរផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅរបស់ខ្លួន+
តែមនុស្សដែលគ្មានកន្លែងបន្ទោសនឹងបានអ្វីល្អៗទុកជាមត៌ក។+
១១ អ្នកមានតែងគិតថាខ្លួនមានប្រាជ្ញា+
ប៉ុន្តែ អ្នកក្រដែលមានសមត្ថភាពវែកញែកអាចយល់ច្បាស់អំពីគាត់។+
១២ ពេលមនុស្សសុចរិតឈ្នះ នោះមានតែភាពរុងរឿងអស្ចារ្យ
តែពេលមនុស្សទុច្ចរិតឡើងកាន់អំណាច បណ្ដារាស្ត្រនាំគ្នាពួនខ្លួន។+
១៣ អ្នកដែលខំលាក់បាំងអំពើរំលងរបស់ខ្លួន នឹងមិនបានជោគជ័យទេ+
តែអ្នកណាដែលសារភាពកំហុស ហើយឈប់ធ្វើខុសទៀត អ្នកនោះនឹងទទួលបានសេចក្ដីមេត្តាករុណា។+
១៤ មានសុភមង្គលហើយ អ្នកដែលប្រយ័ត្នខ្លួនជានិច្ច*
ប៉ុន្តែ អ្នកដែលមានចិត្តរឹងចចេសនឹងជួបអន្តរាយជាមិនខាន។+
១៥ មនុស្សទុច្ចរិតដែលគ្រប់គ្រងលើមនុស្សដែលគ្មានទីពឹង
ប្រៀបដូចជាតោកំពុងគ្រហឹម និងខ្លាឃ្មុំកំពុងបោលមក។+
១៦ អ្នកដឹកនាំដែលខ្វះសមត្ថភាពវែកញែក នឹងប្រើអំណាចរបស់ខ្លួនធ្វើបាបអ្នកឯទៀត+
ប៉ុន្តែ អ្នកដែលស្អប់ការរកកម្រៃតាមរបៀបមិនទៀងត្រង់ នឹងមានអាយុវែង។+
១៧ អ្នកដែលមានទោសសម្លាប់គេនឹងត្រូវភៀសខ្លួនរហូតដល់ថ្ងៃស្លាប់។+
ចូរកុំឲ្យអ្នកណាជួយគាត់ឡើយ។
១៨ អ្នកដែលដើរដោយគ្មានកន្លែងបន្ទោសនឹងទទួលបានការសង្គ្រោះ+
ប៉ុន្តែ អ្នកដែលដើរតាមផ្លូវវៀចវេរនឹងដួលមួយរំពេច។+
១៩ អ្នកដែលដាំដុះលើដីរបស់ខ្លួននឹងបានអាហារបរិបូរ
តែអ្នកដែលដេញតាមអ្វីដែលឥតប្រយោជន៍នឹងក្រតោកយ៉ាក។+
២១ ការលម្អៀងមិនមែនជាការល្អទេ+
តែមនុស្សអាចធ្វើខុសព្រោះតែអាហារបន្តិចបន្តួច។
២២ មនុស្សដែលមានចិត្តច្រណែន*ខំប្រឹងឲ្យបានទ្រព្យស្តុកស្តម្ភ
តែគាត់មិនដឹងថាភាពទ័លក្រនឹងដេញតាមគាត់ទាន់ឡើយ។
២៣ អ្នកណាដែលប្រដៅតម្រង់អ្នកឯទៀត+ អ្នកនោះក្រោយមកនឹងទទួលបានការស្រឡាញ់រាប់អាន+
ច្រើនជាងអ្នកដែលចូលចិត្តនិយាយបញ្ជោរ។
២៤ អ្នកណាដែលលួចទ្រព្យឪពុកម្ដាយ ហើយនិយាយថា៖ «នោះមិនខុសទេ»+
អ្នកនោះឯងជាមិត្តភក្ដិរបស់អ្នកដែលបំផ្លិចបំផ្លាញ។+
២៥ មនុស្សលោភលន់*បង្កឲ្យមានការទាស់ទែងគ្នា
តែអ្នកដែលទុកចិត្តព្រះយេហូវ៉ានឹងបានចម្រុងចម្រើន។+
២៦ អ្នកដែលទុកចិត្តខ្លួនឯងជាមនុស្សល្ងីល្ងើ+
ប៉ុន្តែ អ្នកដែលដើរដោយប្រាជ្ញានឹងមានសុវត្ថិភាព។+
២៧ អ្នកណាដែលចែករំលែកដល់មនុស្សក្រីក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ+
តែអ្នកដែលបិទភ្នែកមិនខ្វល់ពីពួកគេនឹងទទួលបានបណ្ដាសាជាច្រើនវិញ។
២៨ ពេលមនុស្សទុច្ចរិតឡើងកាន់អំណាច បណ្ដារាស្ត្រនាំគ្នាពួនខ្លួន
តែពេលពួកគេវិនាសបាត់ទៅ មនុស្សសុចរិតកើនឡើង។+
២៩ អ្នកណាដែលទទួលការកែតម្រង់ច្រើនដង តែនៅតែមានចិត្តរឹងរូស+
អ្នកនោះនឹងវិនាសទៅក្នុងមួយប៉ប្រិចភ្នែក។+
២ ពេលមានមនុស្សសុចរិតច្រើន បណ្ដារាស្ត្រត្រេកអរ
តែពេលមានមនុស្សទុច្ចរិតគ្រប់គ្រង បណ្ដារាស្ត្រស្រែកថ្ងូរ។+
៣ កូនដែលស្រឡាញ់ប្រាជ្ញា ធ្វើឲ្យឪពុករីករាយ។+
ប៉ុន្តែ អ្នកណាដែលសេពគប់ស្ត្រីពេស្យា អ្នកនោះបង្ហិនទ្រព្យរបស់ខ្លួន។+
៤ ស្ដេចដែលមានយុត្តិធម៌នាំឲ្យទឹកដីមានស្ថិរភាព+
តែអ្នកដែលស៊ីសំណូកធ្វើឲ្យស្រុករលំរលាយវិញ។
៥ អ្នកណាដែលបញ្ជោរអ្នកជិតខាង
អ្នកនោះកំពុងលាតសំណាញ់ដើម្បីទាក់ជើងគាត់ហើយ។+
៧ មនុស្សសុចរិតខ្វល់ចិត្តអំពីសិទ្ធិស្របច្បាប់របស់ជនក្រីក្រ+
ផ្ទុយទៅវិញ មនុស្សទុច្ចរិតមិនអើពើទាល់តែសោះ។+
៨ មនុស្សអួតអាងបង្កជម្លោះពេញក្រុង+
តែអស់អ្នកដែលមានប្រាជ្ញា ធ្វើឲ្យអ្នកឯទៀតរម្ងាប់កំហឹង។+
៩ ពេលអ្នកដែលមានប្រាជ្ញាកើតវិវាទជាមួយនឹងមនុស្សល្ងង់ខ្លៅ*
នោះនឹងមានតែការខឹងសម្បានិងការប្រមាថមើលងាយ ហើយគ្មានផលល្អសម្រាប់អ្នកដែលមានប្រាជ្ញាឡើយ។+
១០ មនុស្សសាហាវព្រៃផ្សៃស្អប់ជនស្លូតត្រង់*គ្រប់រូប+
ពួកគេស្វែងរកផ្ដាច់ជីវិតជនទៀងត្រង់។*
១១ មនុស្សល្ងីល្ងើបញ្ចេញកំហឹង*របស់ខ្លួនមកទាំងអស់+
ប៉ុន្តែ អ្នកដែលមានប្រាជ្ញាចេះទប់អារម្មណ៍របស់ខ្លួនជានិច្ច។+
១២ ពេលអ្នកគ្រប់គ្រងចូលចិត្តស្ដាប់ពាក្យភូតភរ
អ្នកបម្រើទាំងអស់របស់គាត់នឹងទៅជាមនុស្សទុច្ចរិត។+
១៣ អ្នកក្រីក្រនិងអ្នកដែលសង្កត់សង្កិនគេ ដូចគ្នាត្រង់ចំណុចមួយ
គឺព្រះយេហូវ៉ាឲ្យពួកគេឃើញពន្លឺ។*
១៤ ពេលស្ដេចវិនិច្ឆ័យក្ដីឲ្យអ្នកក្រីក្រដោយយុត្តិធម៌+
បល្ល័ង្ករបស់គាត់នឹងស្ថិតស្ថេរជាដរាប។+
១៥ រំពាត់*និងការកែតម្រង់នាំឲ្យមានប្រាជ្ញា+
តែក្មេងណាដែលគ្មានការប្រៀនប្រដៅ ក្មេងនោះនឹងធ្វើឲ្យម្ដាយអាម៉ាស់មុខ។
១៦ ពេលមនុស្សទុច្ចរិតកើនឡើង អំពើរំលងក៏កើនឡើងដែរ
តែមនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។+
១៧ ចូរប្រៀនប្រដៅកូនរបស់អ្នក នោះកូននឹងនាំឲ្យអ្នកមានសេចក្ដីសុខ
ហើយនឹងធ្វើឲ្យអ្នកសប្បាយចិត្តក្រៃលែង។+
១៨ ពេលគ្មានការណែនាំពីព្រះ* មនុស្សនឹងធ្វើអ្វីៗតាមចិត្ត+
តែអស់អ្នកដែលធ្វើតាមច្បាប់ នោះមានសុភមង្គលហើយ!+
១៩ អ្នកបម្រើនឹងមិនព្រមទទួលការកែតម្រង់ទេ
ព្រោះទោះជាគាត់យល់ក្ដី ក៏គាត់មិនធ្វើតាមដែរ។+
២០ តើអ្នកធ្លាប់ឃើញមនុស្សដែលនិយាយដោយឥតគិតឬទេ?+
មនុស្សល្ងង់ខ្លៅ*មានសង្ឃឹមច្រើនជាងគាត់។+
២១ បើអ្នកទម្រើសអ្នកបម្រើតាំងពីគាត់នៅក្មេង
គាត់នឹងទៅជាមនុស្សរមិលគុណនៅពេលក្រោយមក។
២២ អ្នកដែលឆាប់ខឹងបង្កឲ្យមានទំនាស់+
អ្នកណាដែលងាយផ្ទុះកំហឹង អ្នកនោះប្រព្រឹត្តអំពើរំលងជាច្រើន។+
២៣ ភាពក្រអឺតក្រទមរបស់មនុស្សនឹងធ្វើឲ្យខ្លួនទន់ទាប+
ប៉ុន្តែ អ្នកណាដែលមានចិត្តរាបទាប នឹងទទួលបានការលើកតម្កើង។+
២៤ អ្នកណាជាមិត្តរបស់ចោរ អ្នកនោះនាំទុក្ខដល់ខ្លួន
គាត់ឮគេហៅឲ្យទៅធ្វើជាសាក្សី តែគាត់មិនទៅប្រាប់អ្វីសោះ។+
២៦ មនុស្សជាច្រើនព្យាយាមជួប*អ្នកគ្រប់គ្រងដើម្បីសុំជំនួយ
ប៉ុន្តែ ព្រះយេហូវ៉ាជាអ្នកដែលផ្ដល់យុត្តិធម៌ឲ្យពួកគេ។+
២៧ មនុស្សសុចរិតស្អប់ខ្ពើមអ្នកដែលមិនប្រកាន់យុត្តិធម៌+
តែមនុស្សទុច្ចរិតស្អប់ខ្ពើមអ្នកដែលប្រព្រឹត្តទៀងត្រង់។+
៣០ នេះជាព័ត៌មានដ៏សំខាន់ដែលអេគើរជាកូនប្រុសរបស់យ៉ាកាបាននិយាយទៅកាន់អ៊ីតធាល និងយូខល។
២ ខ្ញុំជាមនុស្សល្ងង់ខ្លៅជាងគេទាំងអស់+
ហើយខ្ញុំគ្មានចំណេះដឹងដែលមនុស្សទូទៅគួរតែមានទេ។
៣ ខ្ញុំមិនទាន់មានប្រាជ្ញានៅឡើយ
ហើយខ្ញុំក៏គ្មានចំណេះដែលព្រះដ៏បរិសុទ្ធបំផុតបានផ្ដល់ឲ្យដែរ។
៤ តើអ្នកណាបានឡើងទៅស្ថានសួគ៌ រួចចុះមកវិញ?+
តើអ្នកណាបានប្រមូលខ្យល់ទុកក្នុងបាតដៃទាំងពីរ?
តើអ្នកណាបានខ្ចប់ទឹកទុកក្នុងសម្លៀកបំពាក់របស់គាត់?+
តើអ្នកណាបានកំណត់ព្រំប្រទល់ផែនដី?+
តើអ្នកដឹងទេថាគាត់ឈ្មោះអ្វី ហើយកូនរបស់គាត់ឈ្មោះអ្វី?
៦ កុំបន្ថែមអ្វីឲ្យសោះទៅលើប្រសាសន៍របស់លោក+
បើបន្ថែម លោកនឹងកែតម្រង់អ្នក
ហើយអ្នកឯទៀតនឹងដឹងថាអ្នកជាមនុស្សកុហក។
៧ ឱព្រះអើយ ខ្ញុំសុំអ្វីពីរយ៉ាងពីលោក។
មុនពេលខ្ញុំស្លាប់ សូមលោកមេត្តាធ្វើតាមសំណូមពររបស់ខ្ញុំផង។
៨ សូមដកពាក្យមិនពិតនិងពាក្យភូតភរចេញឲ្យឆ្ងាយពីខ្ញុំ+
សូមកុំឲ្យខ្ញុំក្រឬមានឡើយ
សូមឲ្យខ្ញុំមានត្រឹមតែអាហារដែលខ្ញុំត្រូវការប៉ុណ្ណោះ+
៩ ព្រោះបើខ្ញុំស្កប់ស្កល់ ខ្ញុំអាចនឹងលែងស្មោះត្រង់ចំពោះលោក ហើយតាំងនិយាយថា៖ «តើព្រះយេហូវ៉ាជានរណា?»+
ឬបើខ្ញុំក្រីក្រ ខ្ញុំអាចនឹងលួចគេ ហើយធ្វើឲ្យនាមព្រះរបស់ខ្ញុំត្រូវអាប់ឱន។
១០ កុំនិយាយបង្កាច់បង្ខូចអ្នកបម្រើ ប្រាប់ចៅហ្វាយរបស់គាត់ឡើយ។
បើអ្នកបង្កាច់បង្ខូចគាត់ នោះគាត់អាចដាក់បណ្ដាសាអ្នក ហើយអ្នកនឹងត្រូវគេរកឃើញថាមានកំហុស។+
១១ មានជំនាន់មួយដែលមនុស្សដាក់បណ្ដាសាឪពុករបស់ខ្លួន
ហើយមិនឲ្យពរដល់ម្ដាយទេ។+
១២ មានជំនាន់មួយដែលមនុស្សគិតថាខ្លួនឯងស្អាតបរិសុទ្ធ+
តែពួកគេមិនបានលាងជម្រះភាពកខ្វក់របស់ខ្លួនឡើយ។
១៣ មានជំនាន់មួយដែលមនុស្សមានភ្នែកអំណួត
ហើយពួកគេសម្លឹងមើលអ្នកឯទៀតដោយខ្ពើមរអើម!+
១៤ មានជំនាន់មួយដែលមនុស្សមានធ្មេញស្រួចប្រៀបដូចជាដាវ
ហើយមានថ្គាមដូចកាំបិតប្រហារជីវិត។
ពួកគេលេបត្របាក់មនុស្សទន់ទាបនៅផែនដី
និងមនុស្សទ័លក្រនៅក្នុងលោកា។+
១៥ ឈ្លើងមានកូនស្រីពីរនាក់ ពួកនាងស្រែកឡើងថា៖ «ឲ្យខ្ញុំ! ឲ្យខ្ញុំ!»។
មានអ្វីបីយ៉ាងដែលមិនចេះឆ្អែតឆ្អន់សោះ
ហើយមានដល់ទៅបួនផងដែលមិនពោលថា៖ «គ្រប់គ្រាន់!»ឡើយ
១៦ ពោលគឺផ្នូរ*+និងស្ត្រីអារ
ព្រមទាំងទឹកដីដែលស្ងួតហួតហែង
និងភ្លើងដែលមិនធ្លាប់ពោលថា៖ «គ្រប់គ្រាន់!»ឡើយ។
១៧ ភ្នែកដែលចំអកឲ្យឪពុក និងភ្នែកដែលមើលងាយបង្គាប់របស់ម្ដាយ+
នឹងត្រូវក្អែកនៅជ្រលងភ្នំចឹកគ្រាប់ភ្នែកនោះចេញ
ហើយឥន្ទ្រីស្ទាវនឹងស៊ីគ្រាប់ភ្នែកនោះ។+
១៨ មានអ្វីបីយ៉ាងដែលហួសពីសមត្ថភាពយល់ដឹងរបស់ខ្ញុំ*
ក៏មានដល់ទៅបួនផងដែលខ្ញុំមិនអាចយល់គឺ៖
១៩ ការហោះហើររបស់សត្វឥន្ទ្រីនៅលើមេឃ
ការលូនវាររបស់សត្វពស់នៅលើផ្ទាំងថ្ម
ការធ្វើដំណើររបស់សំពៅនៅមហាសមុទ្រ
និងការប្រព្រឹត្តរបស់បុរសជាមួយនឹងស្ត្រីវ័យក្មេង។
២០ នេះជាការប្រព្រឹត្តរបស់ស្ត្រីផិតក្បត់គឺ៖
នាងបរិភោគ រួចជូតមាត់។
បន្ទាប់មក នាងនិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសទេ»។+
២១ មានអ្វីបីយ៉ាងដែលធ្វើឲ្យផែនដីញាប់ញ័រ
ក៏មានដល់ទៅបួនផងដែលផែនដីមិនអាចទ្រាំទ្របានគឺ៖
២២ ពេលខ្ញុំបម្រើឡើងធ្វើជាស្ដេច+
ពេលមនុស្សល្ងង់ខ្លៅ*មានអាហារច្រើនលើសលប់
២៣ ពេលស្ត្រីដែលគេស្អប់បែរជាបានប្ដី
ហើយពេលខ្ញុំបម្រើស្រីយកតំណែងរបស់ចៅហ្វាយស្រីខ្លួន។+
២៩ មានអ្វីបីយ៉ាងដែលបោះជំហានយ៉ាងអង់អាច
ក៏មានដល់ទៅបួនផងដែលធ្វើដំណើរទៅយ៉ាងស្វាហាប់គឺ៖
៣០ តោជាសត្វដែលខ្លាំងក្លាបំផុតក្នុងចំណោមសត្វសាហាវ
វាមិនដែលរាថយពីនរណាម្នាក់ឬអ្វីណាមួយឡើយ។+
៣១ ឆ្កែប្រមាញ់* ពពែឈ្មោល
និងស្ដេចដែលអមដោយកងទ័ព។
៣២ បើអ្នកប្រព្រឹត្តល្ងង់ខ្លៅដោយលើកតម្កើងខ្លួន+
ឬបើអ្នកមានគម្រោងធ្វើដូច្នោះ
ចូរយកដៃខ្ទប់មាត់របស់អ្នកទៅ។+
៣៣ ការកូរទឹកដោះនាំឲ្យបានខ្លាញ់ទឹកដោះ*
ហើយការច្របាច់ច្រមុះនាំឲ្យចេញឈាម
ស្រដៀងគ្នាដែរ ការបញ្ឆេះកំហឹងក៏នាំឲ្យកើតជម្លោះដែរ។+
៣១ នេះជាសម្ដីរបស់ស្ដេចលេមយួល។ សម្ដីទាំងនេះជាព័ត៌មានដ៏សំខាន់ដែលម្ដាយគាត់បានទូន្មានគាត់៖+
២ ឱកូនមាសម្ដាយអើយ កូនដែលកើតចេញពីផ្ទៃម្ដាយ
ជាកូនដែលម្ដាយបានធ្វើសម្បថ+
ម្ដាយមានពាក្យពេចន៍ចង់ប្រាប់ដល់កូន។
៣ សូមកូនកុំបង់កម្លាំងឲ្យទៅពួកមនុស្សស្រីឡើយ+
ហើយកុំដើរតាមគន្លងដែលនាំឲ្យពួកស្ដេចត្រូវបំផ្លាញចោល។+
៤ ឱលេមយួលអើយ ស្ដេចមិនគួរផឹកស្រាទេ
ស្ដេចមិនគួរធ្វើដូច្នេះឡើយ
ហើយពួកអ្នកដឹកនាំមិនគួរនិយាយថា៖ «តើស្រាខ្ញុំនៅឯណា?»+
៥ ព្រោះពេលពួកគេផឹកស្រា ពួកគេនឹងភ្លេចច្បាប់
ហើយបំពានលើសិទ្ធិរបស់មនុស្សទន់ទាប។
៦ ផ្ទុយទៅវិញ ចូរឲ្យគ្រឿងស្រវឹងដល់អស់អ្នកដែលហៀបនឹងវិនាសទៅ+
ហើយចូរឲ្យស្រាដល់អ្នកណាដែលមានទុក្ខធ្ងន់។+
៧ ព្រោះពេលពួកគេផឹក ពួកគេនឹងភ្លេចភាពតោកយ៉ាករបស់ខ្លួន
ហើយពួកគេក៏មិនចាំអំពីទុក្ខលំបាករបស់ពួកគេទៀតដែរ។
៨ ចូរហ៊ាននិយាយជំនួសអ្នកដែលមិនអាចនិយាយការពារខ្លួនបាន
ចូរការពារសិទ្ធិរបស់មនុស្សគ្រប់រូបដែលជិតវិនាសទៅ។+
៩ ចូរហ៊ាននិយាយ ហើយវិនិច្ឆ័យដោយសុចរិត
ចូរការពារសិទ្ធិរបស់*មនុស្សទន់ទាបនិងមនុស្សក្រីក្រ។+
א [អាល់ឡេហ្វ]
១០ តើអ្នកណាអាចរកបានប្រពន្ធល្អ?*+
នាងមានតម្លៃលើសអស់ទាំងត្បូង*ថ្លៃៗទៅទៀត។
ב [បេត]
១១ ប្ដីរបស់នាងទុកចិត្តនាងទាំងស្រុង
គាត់មិនខ្វះខាតអ្វីដែលមានតម្លៃទេ។
ג [គីមេល]
១២ ពេញមួយជីវិតរបស់នាង
នាងតបស្នងគាត់ដោយអំពើល្អ មិនមែនដោយអំពើអាក្រក់ឡើយ។
ד [ដាលេត]
១៣ នាងរកបានរោមចៀមនិងក្រណាត់សាច់ល្អ
នាងពេញចិត្តធ្វើអ្វីៗដោយដៃរបស់នាងផ្ទាល់។+
ה [ហេ]
ו [វ៉ោ]
១៥ មិនត្រឹមតែប៉ុណ្ណោះ នាងក្រោកឡើងកាលដែលមេឃនៅងងឹតនៅឡើយ
នាងត្រៀមអាហារសម្រាប់ក្រុមគ្រួសារ
ព្រមទាំងចែកអាហារដល់អ្នកបម្រើស្រីៗរបស់នាងទៀតផង។+
ז [ហ្សាយីន]
១៦ នាងគិតពិចារណាយ៉ាងហ្មត់ចត់អំពីដីស្រែ រួចទើបនាងទិញដីនោះ
នាងធ្វើចម្ការទំពាំងបាយជូរយ៉ាងនឿយហត់។*
ח [ហេត]
ט [ថេត]
១៨ នាងឃើញថាជំនួញរបស់នាងទទួលបានកម្រៃល្អ។
ទោះជាយប់ក៏ដោយ ក៏ចង្កៀងរបស់នាងមិនរលត់ដែរ។
י [យ៉ូដ]
כ [កាប]
២០ នាងលាតដៃជួយមនុស្សទន់ទាប
ហើយនាងលាដៃជួយជនទ័លក្រ។+
ל [ឡាមេត]
២១ នៅរដូវរងា នាងមិនបារម្ភអំពីពួកអ្នកផ្ទះរបស់នាងទេ
ព្រោះពួកគេទាំងអស់គ្នាមានសម្លៀកបំពាក់កក់ក្ដៅ។*
מ [មេម]
២២ នាងធ្វើកម្រាលគ្រែដោយខ្លួនឯង
សម្លៀកបំពាក់របស់នាងធ្វើពីក្រណាត់សាច់ល្អនិងរោមចៀមពណ៌ស្វាយ។
נ [នុន]
២៣ មនុស្សនៅទ្វារកំពែងក្រុងស្គាល់ប្ដីរបស់នាងគ្រប់គ្នា+
គាត់អង្គុយជាមួយនឹងពួកបុរសចាស់ទុំនៃស្រុកនោះ។
ס [សាមេក]
២៤ នាងធ្វើសម្លៀកបំពាក់*ពីក្រណាត់សាច់ល្អ ហើយនាងក៏លក់វាដែរ។
នាងជួញដូរខ្សែក្រវាត់ដល់ពួកអ្នកជំនួញ។
ע [អាយីន]
២៥ នាងមានចិត្តក្លាហាន ហើយអ្នកឯទៀតគោរពរាប់អាននាង។
នាងសម្លឹងទៅអនាគតដោយមានទំនុកចិត្ត។
פ [ភេ]
צ [សាដេ]
ק [ឃូហ្វ]
២៨ កូនៗក្រោកឡើងសរសើរនាង
ប្ដីនាងក៏ក្រោកឡើងសរសើរនាងដែរ។
ר [រ៉េស]
ש [ស៊ីន]
៣០ រូបឆោមឆាយអាចជាការបោកបញ្ឆោត ហើយសម្រស់មិននៅគង់វង្សរហូតទេ+
តែស្ត្រីដែលកោតខ្លាចព្រះយេហូវ៉ានឹងទទួលបានការសរសើរ។+
ת [ថាវ]
៣១ ចូរឲ្យរង្វាន់ដល់នាងចំពោះកិច្ចការដែលនាងបានធ្វើ+
ចូរសរសើរនាងនៅទ្វារកំពែងក្រុង ដោយសារកិច្ចការរបស់នាង។+
ឬ«យុត្តិធម៌»
ឬ«ពាក្យប្រៀបប្រដូច»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ច្បាប់»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
មើលនិយមន័យពាក្យ«ជីវិត»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ប្រហែលជាសំដៅលើប្រាជ្ញាដែលមកពីឫទ្ធានុភាពរបស់ព្រះ
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ន័យត្រង់«ស្ត្រីប្លែកមុខ»។ តាមមើលទៅនេះសំដៅលើស្ត្រីដែលមិនធ្វើតាមខ្នាតតម្រាសីលធម៌របស់ព្រះ
ន័យត្រង់«ស្ត្រីបរទេស»។ តាមមើលទៅនេះសំដៅលើស្ត្រីដែលមិនធ្វើតាមខ្នាតតម្រាសីលធម៌របស់ព្រះ
ឬ«មិត្តជិតស្និទ្ធ»
ឬ«អ្នកដែលរក្សាចិត្តស្មោះឥតងាករេ»
ឬ«ច្បាប់»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«សេចក្ដីពិត»
ន័យត្រង់«ផ្ចិត»
ន័យត្រង់«ឆ្អឹង»
ឬ«ផលដំបូង»
ឬ«កន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា»
ឬ«ការរកបានប្រាជ្ញាដូចជាការរកបានប្រាក់កម្រៃ»
ន័យត្រង់«ផ្កាថ្ម»។ មើលនិយមន័យពាក្យ«ផ្កាថ្ម»
តាមមើលទៅនេះសំដៅលើគុណសម្បត្តិរបស់ព្រះដែលបានលើកឡើងនៅខមុនៗ
ឬ«ច្បាប់»
ន័យត្រង់«ប្រភពនៃជីវិតចេញមកពីចិត្តរបស់កូន»
ឬប្រហែលជាមានន័យថា«ចូរពិចារណាផ្លូវដែលកូនដើរឲ្យបានដិតដល់»
ន័យត្រង់«ស្ត្រីប្លែកមុខ»។ មើលសុភ ២:១៦
ឬ«អណ្ដាតរបស់នាងលាបប្រេង»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«កម្លាំង»
ឬ«ក្រុមជំនុំ»
ន័យត្រង់«ស្ត្រីប្លែកមុខ»។ មើលសុភ ២:១៦
ន័យត្រង់«ស្ត្រីបរទេស»។ មើលសុភ ២:១៦
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
នេះសំដៅលើការចាប់ដៃគ្នាស្បថ
ឬ«ច្បាប់»
ឬ«អប់រំកូន»
ន័យត្រង់«ស្ត្រីបរទេស»។ មើលសុភ ២:១៦
ន័យត្រង់«មនុស្សមានចំណង់នៃចិត្ត»
ឬ«ថ្លៃលោះ»
ឬ«ច្បាប់»
ន័យត្រង់«ស្ត្រីប្លែកមុខ»។ មើលសុភ ២:១៦
ន័យត្រង់«ស្ត្រីបរទេស»។ មើលសុភ ២:១៦
ឬ«ឆោត»
ន័យត្រង់«មនុស្សមានចំណង់នៃចិត្ត»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ចូរឲ្យចិត្តរបស់អ្នករាល់គ្នាមានការយល់ដឹង»
ន័យត្រង់«ផ្កាថ្ម»។ មើលនិយមន័យពាក្យ«ផ្កាថ្ម»
ឬ«ខ្ញុំមានកេរមត៌ក»
ន័យត្រង់«រង្វង់»
ឬ«ដាប់»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ន័យត្រង់«បញ្ញត្តិ»
ឬប្រហែលជាមានន័យថា«អ្នកនោះដើរនៅលើផ្លូវទៅកាន់ជីវិត»
ឬ«និយាយពាក្យចចាមអារ៉ាម»
ន័យត្រង់«ចិត្ត»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«អ្នកដែលចាត់គាត់ឲ្យទៅ»
ឬ«ការរំពឹងទុក»
ឬ«ជញ្ជីងមិនទៀងត្រង់»
ឬ«គ្រប់ទម្ងន់ថ្ម»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«មនុស្សឥតកោតខ្លាចព្រះ»
ឬ«ឲ្យពរ»
ឬ«អ្នកណាស្អប់»
ឬ«ទីប្រឹក្សា»
ឬ«សេចក្ដីសង្គ្រោះ»
ឬ«ស្ត្រីគួរឲ្យស្រឡាញ់»
ឬ«មនុស្សដែលមានសេចក្ដីស្រឡាញ់ស្មោះត្រង់»
ឬ«អាប់ឱន»
ន័យត្រង់«អ្នកណាដែលឲ្យទឹកដោយឥតទើសទាល់»
ឬ«អ្នកណាដែលនាំសេចក្ដីអាម៉ាស់»
ឬ«នឹងបានតែខ្យល់»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ជាមនុស្សឆោតល្ងង់»
ឬ«ប្រពន្ធដែលមានសមត្ថភាព»
ន័យត្រង់«នំប៉័ង»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«យោបល់»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ការស្ដីបន្ទោស»
មើលនិយមន័យពាក្យ«ជីវិត»
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«មិនឮពាក្យស្ដីបន្ទោស»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«រមែងប្រឹក្សាគ្នា»
ឬ«បានមកយ៉ាងលឿន»
ឬ«ការរំពឹងទុក»
ឬ«ច្បាប់»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ការទូន្មាន»
ឬ«គាត់»
ឬ«អ្នកណាដែលមិនប្រើរំពាត់»
ឬប្រហែលជាមានន័យថា«ប្រៀនប្រដៅកូនភ្លាមៗ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ក្រវិចក្រវៀន»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«មនុស្សដែលចូលចិត្តចំអកឲ្យគេ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬប្រហែលជាមានន័យថា«មនុស្សល្ងីល្ងើបោកបញ្ឆោតអ្នកឯទៀត»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ខ្វះបទពិសោធន៍»
ឬ«មនុស្សល្ងីល្ងើចេះតែខឹង»
ឬ«ខ្វះបទពិសោធន៍»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«ស្លូតបូត»
ឬ«ពាក្យដែលនាំឲ្យឈឺចិត្ត»
ឬ«អណ្ដាតដែលធ្វើឲ្យជាសះស្បើយ»
ន័យត្រង់«នាំឲ្យចិត្តខ្ទេចខ្ទាំ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«និងអាបាដូន»
ឬ«ចិត្តគំនិតល្អ»
ន័យត្រង់«គោធាត់»
ឬ«មានមនុស្សច្រើនឲ្យយោបល់»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«អាប់ឱនកិត្តិយស»
ឬ«គិតយ៉ាងដិតដល់អំពីរបៀបតបឆ្លើយ»
ន័យត្រង់«នាំឲ្យឆ្អឹងមានខ្លាញ់»
ន័យត្រង់«បរិសុទ្ធ»
ន័យត្រង់«មានចិត្តអួត»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«រកបានប្រាក់ច្រើន»
ឬ«មនុស្សមានប្រាជ្ញាជៀសវាងពីកំហឹងរបស់ស្ដេច»
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«ទទួលបានផលល្អ»
ឬ«សម្ដីដែលទាក់ទាញចិត្ត»
ន័យត្រង់«ការយល់ធ្លុះជ្រៅជាអណ្ដូងនៃជីវិតដល់អស់អ្នកដែលមានការនោះ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ន័យត្រង់«ជួយព្យាបាលឆ្អឹង»
ន័យត្រង់«គាត់ខាំបបូរមាត់»
ឬ«ដ៏រុងរឿង»
មើលនិយមន័យពាក្យ«ឆ្នោត»
ឬ«កន្លែងដែលស្ងប់ស្ងាត់»
ន័យត្រង់«មានគ្រឿងបូជា»
ឬ«ចៅប្រុសៗ»
ឬ«ឪពុកម្ដាយ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«សម្ដីល្អ»
ឬ«អ្នកមានឋានៈខ្ពស់»
ឬ«គាត់មិនចេះគិតពិចារណាទេ»
ន័យត្រង់«នឹងមិនបានល្អទេ»
ឬ«ធ្វើឲ្យឆ្អឹងស្ងួតអស់»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«គាត់មើលងាយប្រាជ្ញា»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ន័យត្រង់«សេចក្ដីស្លាប់និងជីវិតស្ថិតក្នុងអំណាចនៃអណ្ដាត»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«អ្នកមានចិត្តទូលាយ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«មិនប្រកាន់ការរំលង»
ឬ«ប្រពន្ធដែលពូកែត្អូញត្អែរ»
ឬ«នឹងឲ្យរង្វាន់ដល់គាត់»
ឬ«មានសង្ឃឹម»
ឬ«មានគម្រោង»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬប្រហែលជាមានន័យថា«គាត់នឹងស្វែងរកអាហារក្នុងរដូវច្រូតកាត់ តែរកមិនបានសោះ»
ឬ«បំណងចិត្ត»។ ន័យត្រង់«យោបល់»
ន័យត្រង់«ផ្កាថ្ម»។ មើលនិយមន័យពាក្យ«ផ្កាថ្ម»
ឬ«ដោយសារយោបល់»
ឬ«មានការណែនាំល្អ»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«បានប្រយោជន៍»
ឬប្រហែលជាមានន័យថា«សម្រាប់អ្នកដែលចង់ស្លាប់»
ឬ«ប្រពន្ធដែលពូកែត្អូញត្អែរ»
ឬ«គាត់ដឹងថាគួរធ្វើអ្វី»
ឬ«ការសប្បាយ»
ឬ«និងពូកែត្អូញត្អែរ»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«គាត់ជូនគ្រឿងបូជាផង ប្រព្រឹត្តអំពើដែលគួរឲ្យខ្មាសផង»
ន័យត្រង់«ពេញចិត្ត»
ឬ«ហើយទទួលទោស»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ការប្ដឹងផ្ដល់»
ន័យត្រង់«អ្នកដែលស្រឡាញ់ចិត្តបរិសុទ្ធ»
ន័យត្រង់«ស្ត្រីប្លែកមុខ»។ មើលសុភ ២:១៦
ឬ«ចំណេះ»
ឬ«បើអ្នកមានចំណង់ខ្លាំងណាស់»
ឬ«ក្រុមគ្រួសារ»
ឬ«បានសម្រេច» ឬ«សេចក្ដីសង្គ្រោះ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
នេះសំដៅលើសត្រូវ
នេះសំដៅលើព្រះយេហូវ៉ានិងស្ដេច
ឬប្រហែលជាមានន័យថា«ការតបឆ្លើយចំៗ គឺប្រៀបដូចជាការថើប»
ឬ«សាងក្រុមគ្រួសារ»
ឬ«ចងក្រង»
ឬ«ពាក្យចចាមអារ៉ាមដែលបង្កាច់បង្ខូច»
ឬ«ក្នុងចានប្រាក់ដែលរចនាក្បាច់»
ឬប្រហែលជាមានន័យថា«មនុស្សក្បត់»
ឬ«លើក្បុង»
គឺធ្វើឲ្យគាត់ទន់ចិត្ត ហើយបន្ថយចិត្តរឹងទទឹងរបស់គាត់
ឬ«ប្រពន្ធដែលពូកែត្អូញត្អែរ»
ឬ«ដែលចុះចាញ់»។ ន័យត្រង់«ទ្រេតទ្រោតនៅមុខ»
ឬប្រហែលជាមានន័យថា«បណ្ដាសានឹងមិនកើតឡើង បើមិនសមទទួល»
ឬ«ទ្វារដែលវិល»
ឬប្រហែលជាមានន័យថា«អ្នកណាដែលចូលទៅជ្រៀតជ្រែកក្នុងរឿងរបស់គេ»
ឬ«ព្រោះចិត្តរបស់គាត់ពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬប្រហែលជាមានន័យថា«គឺមិនស្មោះពីចិត្ត ឬទាំងបង្ខំចិត្ត»
ឬ«គេចចេញ»
ឬ«អ្នកជិតខាង»
ឬ«ហើយទទួលទោស»
ឬ«ប្រពន្ធដែលពូកែត្អូញត្អែរ»
ន័យត្រង់«មនុស្សសំលៀងមិត្តភក្ដិខ្លួន»
ឬ«ហ្ស៊ីអូលនិងអាបាដូន»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«យកចិត្តទុកដាក់»
ឬ«ការបះបោរ»
ឬ«អ្នកដែលកោតខ្លាចព្រះជានិច្ច»
ឬ«មនុស្សលោភលន់»
ឬប្រហែលជាមានន័យថា«មនុស្សអួតអាង»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ជនដែលគ្មានកន្លែងបន្ទោស»
ឬប្រហែលជាមានន័យថា«តែមនុស្សទៀងត្រង់ព្យាយាមការពារជីវិតរបស់ជនស្លូតត្រង់»
ឬ«បញ្ចេញអារម្មណ៍»
គឺលោកផ្ដល់ជីវិតឲ្យពួកគេ
ឬ«ការប្រៀនប្រដៅ»
ឬ«ការបើកបង្ហាញ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬប្រហែលជាមានន័យថា«ព្យាយាមសុំក្ដីមេត្តាពី»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ដែលអស្ចារ្យពេកសម្រាប់ខ្ញុំ»
ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
ឬ«ពួកវាមានសភាវគតិឈ្លាសវៃ»
ឬ«ចេញទៅជាក្រុមៗ»
ឬ«តុកកែ»
ឬ«ឆ្កែហ្គ្រេហោន»
ឬ«បឺរ»
ឬ«ការពារក្ដីឲ្យ»
ឬ«ប្រពន្ធដែលមានសមត្ថភាព»
ន័យត្រង់«ផ្កាថ្ម»។ មើលនិយមន័យពាក្យ«ផ្កាថ្ម»
ឬ«ដោយប្រាក់ដែលនាងរកបាន»
ខ្នារនិងរហាត់ជាឈើដែលប្រើសម្រាប់រវៃ ឬធ្វើអំបោះនិងសរសៃសូត្រ
ន័យត្រង់«សម្លៀកបំពាក់ពីរជាន់»
ឬ«សម្លៀកបំពាក់ក្នុង»
ន័យត្រង់«ច្បាប់នៃសេចក្ដីសប្បុរសនៅលើអណ្ដាតនាង»
ឬ«ស្ត្រីដែលមានសមត្ថភាព»