ជំរឿនបណ្ដាជន
១ នៅថ្ងៃទី១ ខែទី២ ក្នុងឆ្នាំទី២ ក្រោយពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប+ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេក្នុងត្រសាលជំនុំនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ+ ដូចតទៅនេះថា៖ ២ «ចូរធ្វើជំរឿន+បណ្ដាជនអ៊ីស្រាអែលទាំងមូល ដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ។ ៣ អ្នកនិងអេរ៉ុនត្រូវចុះបញ្ជីពួកគេតាមក្រុមនីមួយៗ គឺអស់អ្នកដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ+ ជាអ្នកដែលអាចបម្រើជាកងទ័ពអ៊ីស្រាអែលបាន។
៤ «អ្នកត្រូវជ្រើសរើសបុរសម្នាក់ពីកុលសម្ព័ន្ធនីមួយៗ។ អ្នកទាំងនោះត្រូវជាប្រមុខលើកុលសម្ព័ន្ធរបស់ខ្លួន។+ ៥ ពួកគេនឹងជួយអ្នកបំពេញភារកិច្ចនេះ។ ពួកគេមានឈ្មោះដូចតទៅ៖ អេលីសឺ+ ជាកូន*សេដេអឺ ពីកុលសម្ព័ន្ធរូបេន ៦ សេឡូមៀល+ ជាកូនស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន ៧ ណាសូន+ ជាកូនអាមីណាដាប ពីកុលសម្ព័ន្ធយូដា ៨ នេថានេល+ ជាកូនសួអា ពីកុលសម្ព័ន្ធអ៊ីសាខារ ៩ អេលាប+ ជាកូនហេឡន ពីកុលសម្ព័ន្ធសេប៊ូឡូន ១០ អេលីសាម៉ា ជាកូនអាំម៉ាយហ៊ូត ពីកុលសម្ព័ន្ធអេប្រាអ៊ីម+ កាម៉េលាល ជាកូនភេដាសឺ ពីកុលសម្ព័ន្ធម៉ាណាសេ។ ពួកគេជាកូនចៅរបស់យ៉ូសែប។ ១១ អាប៊ីដាន+ ជាកូនគីឌីអូណាយ ពីកុលសម្ព័ន្ធបេនយ៉ាមីន ១២ អាហាយអ៊ីសឺ+ ជាកូនអាំមីសាដាយ ពីកុលសម្ព័ន្ធដាន់ ១៣ ផាគាល+ ជាកូនអូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ ១៤ អេឡាយអាសាប+ ជាកូនឌូអែល ពីកុលសម្ព័ន្ធកាដ ១៥ និងអាហាយរ៉ា+ ជាកូនអេណាន់ ពីកុលសម្ព័ន្ធណែបថាលី។ ១៦ បុរសទាំងនោះបានត្រូវជ្រើសរើសពីចំណោមបណ្ដាជនអ៊ីស្រាអែល ហើយសុទ្ធតែជាមេដឹកនាំ+នៃកុលសម្ព័ន្ធរៀងៗខ្លួន និងជាមេលើ១.០០០នាក់»។+
១៧ ដូច្នេះ ម៉ូសេនិងអេរ៉ុនបានហៅពួកបុរសដែលព្រះបានជ្រើសរើសឲ្យមក។ ១៨ នៅថ្ងៃទី១ ក្នុងខែទី២ ពួកគាត់ទាំងអស់បានប្រមូលបណ្ដាជនអ៊ីស្រាអែល មកចុះបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ គឺអស់អ្នកដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។+ ១៩ ពួកគេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ដូច្នេះ ម៉ូសេបានធ្វើជំរឿនបណ្ដាជននៅតំបន់ស្ងាត់ជ្រងំស៊ីណាយ។+
២០ កូនចៅរបស់រូបេនជាកូនច្បងអ៊ីស្រាអែល+ បានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ២១ ក្នុងកុលសម្ព័ន្ធរូបេន មានចំនួន៤៦.៥០០នាក់។
២២ ឯកូនចៅរបស់ស៊ីម្មាន+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ២៣ ក្នុងកុលសម្ព័ន្ធស៊ីម្មាន មានចំនួន៥៩.៣០០នាក់។
២៤ រីឯកូនចៅរបស់កាដ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ២៥ ក្នុងកុលសម្ព័ន្ធកាដ មានចំនួន៤៥.៦៥០នាក់។
២៦ ចំណែកកូនចៅរបស់យូដា+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ២៧ ក្នុងកុលសម្ព័ន្ធយូដា មានចំនួន៧៤.៦០០នាក់។
២៨ ឯកូនចៅរបស់អ៊ីសាខារ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ២៩ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានចំនួន៥៤.៤០០នាក់។
៣០ រីឯកូនចៅរបស់សេប៊ូឡូន+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៣១ ក្នុងកុលសម្ព័ន្ធសេប៊ូឡូន មានចំនួន៥៧.៤០០នាក់។
៣២ ចំណែកកូនចៅរបស់យ៉ូសែបតាមរយៈអេប្រាអ៊ីម+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៣៣ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មានចំនួន៤០.៥០០នាក់។
៣៤ ឯកូនចៅរបស់ម៉ាណាសេ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៣៥ ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានចំនួន៣២.២០០នាក់។
៣៦ រីឯកូនចៅរបស់បេនយ៉ាមីន+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៣៧ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានចំនួន៣៥.៤០០នាក់។
៣៨ ចំណែកកូនចៅរបស់ដាន់+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៣៩ ក្នុងកុលសម្ព័ន្ធដាន់ មានចំនួន៦២.៧០០នាក់។
៤០ ឯកូនចៅរបស់អេស៊ើរ+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៤១ ក្នុងកុលសម្ព័ន្ធអេស៊ើរ មានចំនួន៤១.៥០០នាក់។
៤២ រីឯកូនចៅរបស់ណែបថាលី+ ពួកគេបានត្រូវរាប់បញ្ចូលក្នុងបញ្ជីតាមក្រុមគ្រួសារ និងតាមវង្សត្រកូល គឺបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន។ ៤៣ ក្នុងកុលសម្ព័ន្ធណែបថាលី មានចំនួន៥៣.៤០០នាក់។
៤៤ យ៉ាងនេះ ម៉ូសេ អេរ៉ុន និងមេដឹកនាំកុលសម្ព័ន្ធទាំង១២នាក់ បានធ្វើជំរឿនបណ្ដាជនអ៊ីស្រាអែល។ ៤៥ ពួកគាត់បានចុះបញ្ជីបុរសទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ហើយអាចបម្រើជាកងទ័ពបាន តាមវង្សត្រកូលរបស់ពួកគេរៀងៗខ្លួន។ ៤៦ ចំនួនបុរសសរុបទាំងអស់គឺ៦០៣.៥៥០នាក់។+
៤៧ ប៉ុន្តែ ពួកបុរសក្នុងកុលសម្ព័ន្ធលេវី+មិនបានត្រូវរាប់បញ្ចូលក្នុងបញ្ជីទេ។+ ៤៨ ព្រោះព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ ៤៩ «អ្នកមិនត្រូវចុះបញ្ជីពួកបុរសក្នុងកុលសម្ព័ន្ធលេវីទេ ហើយក៏មិនត្រូវរាប់បញ្ចូលចំនួនពួកគេជាមួយបណ្ដាជនអ៊ីស្រាអែលដែរ។+ ៥០ អ្នកត្រូវតែងតាំងពួកលេវីឲ្យមើលការខុសត្រូវលើត្រសាលជំនុំនៃកិច្ចព្រមព្រៀង+ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងនោះ។+ ពួកគេនឹងបម្រើនៅឯត្រសាលជំនុំ ហើយមានភារកិច្ចសែងត្រសាលជំនុំ និងប្រដាប់ប្រដាទាំងនោះ។+ ពួកគេត្រូវដំឡើងត្រសាលខ្លួនជុំវិញត្រសាលជំនុំ។+ ៥១ ពេលត្រូវរើត្រសាលជំនុំពីកន្លែងមួយទៅកន្លែងមួយ ពួកលេវីត្រូវជាអ្នករុះត្រសាលជំនុំ+ ហើយក៏ត្រូវជាអ្នកដំឡើងត្រសាលនោះនៅកន្លែងមួយទៀតដែរ។ បើអ្នកផ្សេងទៀតចូលមកក្បែរត្រសាលជំនុំ អ្នកនោះនឹងត្រូវស្លាប់។+
៥២ «បណ្ដាជនអ៊ីស្រាអែលត្រូវដំឡើងត្រសាលខ្លួនតាមក្រុមរបស់ពួកគេ ត្រង់កន្លែងកំណត់ គឺមួយប៉ែកមានបីកុលសម្ព័ន្ធ។+ ៥៣ ឯពួកលេវីវិញ ពួកគេត្រូវដំឡើងត្រសាលរបស់ខ្លួនជុំវិញត្រសាលជំនុំដែលមានហឹបនៃសេចក្ដីរំលឹក ដើម្បីកុំឲ្យបណ្ដាជនអ៊ីស្រាអែលមានទោសនៅចំពោះព្រះ។+ ពួកលេវីត្រូវមើលការខុសត្រូវលើត្រសាលជំនុំនៃសេចក្ដីរំលឹក»។+
៥៤ រួចមក បណ្ដាជនអ៊ីស្រាអែលបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ គឺធ្វើតាមគ្រប់ការទាំងអស់។
២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ២ «ចូរឲ្យបណ្ដាជនអ៊ីស្រាអែលបោះជំរំតាមក្រុមដែលបានត្រូវកំណត់ឲ្យ គឺមួយក្រុមមានកុលសម្ព័ន្ធបី។+ ពួកគេត្រូវបោះជំរំត្រង់កន្លែងដែលមានសញ្ញាសម្គាល់នៃវង្សត្រកូលរបស់ពួកគេរៀងៗខ្លួន។ ពួកគេទាំងអស់ត្រូវបោះជំរំជុំវិញត្រសាលជំនុំ ហើយបែរមុខទៅទីនោះ។
៣ «កុលសម្ព័ន្ធបីដែលបោះជំរំនៅប៉ែកខាងកើត គឺទិសថ្ងៃរះ មានកុលសម្ព័ន្ធយូដាជាអ្នកនាំមុខ។ មេដឹកនាំកុលសម្ព័ន្ធយូដា គឺណាសូនជាកូនអាមីណាដាប។+ ៤ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៧៤.៦០០នាក់។+ ៥ កុលសម្ព័ន្ធអ៊ីសាខារត្រូវបោះជំរំក្បែរពួកគេ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺនេថានេល+ជាកូនសួអា។ ៦ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៥៤.៤០០នាក់។+ ៧ ឯកុលសម្ព័ន្ធសេប៊ូឡូន ក៏ត្រូវបោះជំរំនៅក្បែរពួកគេដែរ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺអេលាប+ជាកូនហេឡន។ ៨ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៥៧.៤០០នាក់។+
៩ «ចំនួនពលទ័ពដែលកុលសម្ព័ន្ធយូដាដឹកនាំ សរុបទាំងអស់គឺ១៨៦.៤០០នាក់។ ពួកគេត្រូវចេញទៅមុនគេបង្អស់។+
១០ «កុលសម្ព័ន្ធបីដែលបោះជំរំនៅប៉ែកខាងត្បូង មានកុលសម្ព័ន្ធរូបេន+ជាអ្នកនាំមុខ។ មេដឹកនាំកុលសម្ព័ន្ធរូបេន គឺអេលីសឺ+ជាកូនសេដេអឺ។ ១១ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៤៦.៥០០នាក់។+ ១២ កុលសម្ព័ន្ធស៊ីម្មានត្រូវបោះជំរំក្បែរពួកគេ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺសេឡូមៀល+ជាកូនស៊ូរីសាដាយ។ ១៣ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៥៩.៣០០នាក់។+ ១៤ ឯកុលសម្ព័ន្ធកាដ ក៏ត្រូវបោះជំរំនៅក្បែរពួកគេដែរ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺអេឡាយអាសាប+ជាកូនរូអាល់។ ១៥ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៤៥.៦៥០នាក់។+
១៦ «ចំនួនពលទ័ពដែលកុលសម្ព័ន្ធរូបេនដឹកនាំ សរុបទាំងអស់គឺ១៥១.៤៥០នាក់។ ពួកគេត្រូវចេញទៅទី២។+
១៧ «ពេលណាត្រូវរើត្រសាលជំនុំ+ ក្រុមពួកលេវីត្រូវដើរនៅកណ្ដាលក្រុមឯទៀត។
«កុលសម្ព័ន្ធទាំងអស់ត្រូវធ្វើដំណើរតាមលំដាប់លំដោយ ដូចដែលពួកគេបោះជំរំដែរ+ គឺតាមក្រុមរបស់ខ្លួនដែលមានកុលសម្ព័ន្ធបីនោះ។
១៨ «កុលសម្ព័ន្ធបីដែលបោះជំរំនៅប៉ែកខាងលិច មានកុលសម្ព័ន្ធអេប្រាអ៊ីមជាអ្នកនាំមុខ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺអេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូត។ ១៩ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៤០.៥០០នាក់។+ ២០ កុលសម្ព័ន្ធម៉ាណាសេ+ត្រូវបោះជំរំក្បែរពួកគេ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺកាម៉េលាល+ជាកូនភេដាសឺ។ ២១ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៣២.២០០នាក់។+ ២២ ឯកុលសម្ព័ន្ធបេនយ៉ាមីន ក៏ត្រូវបោះជំរំនៅក្បែរពួកគេដែរ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺអាប៊ីដាន+ជាកូនគីឌីអូណាយ។ ២៣ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៣៥.៤០០នាក់។+
២៤ «ចំនួនពលទ័ពដែលកុលសម្ព័ន្ធអេប្រាអ៊ីមដឹកនាំ សរុបទាំងអស់គឺ១០៨.១០០នាក់។ ពួកគេត្រូវចេញទៅទី៣។+
២៥ «កុលសម្ព័ន្ធបីដែលបោះជំរំនៅប៉ែកខាងជើង មានកុលសម្ព័ន្ធដាន់ជាអ្នកនាំមុខ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺអាហាយអ៊ីសឺ+ជាកូនអាំមីសាដាយ។ ២៦ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៦២.៧០០នាក់។+ ២៧ កុលសម្ព័ន្ធអេស៊ើរត្រូវបោះជំរំក្បែរពួកគេ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺផាគាល+ជាកូនអូក្រាន។ ២៨ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៤១.៥០០នាក់។+ ២៩ ឯកុលសម្ព័ន្ធណែបថាលី ក៏ត្រូវបោះជំរំនៅក្បែរពួកគេដែរ ហើយមេដឹកនាំកុលសម្ព័ន្ធនោះ គឺអាហាយរ៉ា+ជាកូនអេណាន់។ ៣០ ពលទ័ពរបស់គាត់ដែលមានឈ្មោះក្នុងបញ្ជីគឺចំនួន៥៣.៤០០នាក់។+
៣១ «ចំនួនពលទ័ពដែលកុលសម្ព័ន្ធដាន់ដឹកនាំ សរុបទាំងអស់គឺ១៥៧.៦០០នាក់។ ពួកគេត្រូវចេញទៅក្រោយគេបង្អស់+ តាមក្រុមរបស់ខ្លួនដែលមានកុលសម្ព័ន្ធបីនោះ»។
៣២ ពលទ័ពអ៊ីស្រាអែលដែលបានត្រូវចុះបញ្ជីតាមវង្សត្រកូល សរុបទាំងអស់គឺចំនួន៦០៣.៥៥០នាក់។+ ៣៣ ចំណែកពួកលេវីវិញ ពួកគេមិនបានត្រូវរាប់បញ្ចូល+ក្នុងចំណោមបណ្ដាជនអ៊ីស្រាអែលឯទៀតទេ+ គឺដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ៣៤ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានធ្វើតាមបង្គាប់ទាំងអស់ដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ។ នេះជារបៀបដែលពួកគេបោះជំរំនិងរើជំរំតាមក្រុមរៀងៗខ្លួនដែលមានកុលសម្ព័ន្ធបី គឺតាមក្រុមគ្រួសារ និងតាមវង្សត្រកូល។+
៣ នេះជាបញ្ជីឈ្មោះវង្សត្រកូលរបស់អេរ៉ុននិងម៉ូសេ ក្នុងគ្រាដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេនៅភ្នំស៊ីណាយ។+ ២ កូនប្រុសៗរបស់អេរ៉ុនមានឈ្មោះដូចតទៅ៖ ណាដាបជាកូនច្បង អាបាយហ៊ូ+ អេលាសារ+ និងអ៊ីតតាម៉ា។+ ៣ ពួកគេសុទ្ធតែជាកូនរបស់អេរ៉ុន ដែលបានត្រូវតែងតាំងឲ្យបម្រើជាសង្ឃ។+ ៤ ប៉ុន្តែ ណាដាបនិងអាបាយហ៊ូបានស្លាប់នៅចំពោះព្រះយេហូវ៉ា ដោយសារពួកគេបានជូនភ្លើងដល់ព្រះយេហូវ៉ា ជាភ្លើងដែលមិនស្របច្បាប់+ ក្នុងកាលដែលពួកគេនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ។ ពេលនោះ ពួកគេគ្មានកូនទេ។ ឯអេលាសារ+និងអ៊ីតតាម៉ា+វិញ ពួកគេបន្តបម្រើជាសង្ឃជាមួយនឹងអេរ៉ុនជាឪពុក។
៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ៦ «ចូរនាំពួកលេវី+ចូលមកឈរនៅមុខអេរ៉ុនជាសង្ឃ ហើយពួកគេនឹងធ្វើការក្រោមបង្គាប់គាត់។+ ៧ ពួកគេត្រូវបំពេញភារកិច្ចនៅត្រសាលជំនុំ ដើម្បីជួយអេរ៉ុននិងពួកជំនុំទាំងមូល ដោយបំពេញកិច្ចបម្រើខ្លួនដែលទាក់ទងនឹងត្រសាលនោះ។ ៨ ពួកគេត្រូវមើលការខុសត្រូវលើឧបករណ៍ទាំងអស់+ដែលប្រើប្រាស់ក្នុងត្រសាលជំនុំ ហើយបំពេញកិច្ចបម្រើនៅទីនោះដើម្បីជាប្រយោជន៍ដល់បណ្ដាជន។+ ៩ អ្នកត្រូវប្រគល់ពួកលេវីឲ្យអេរ៉ុននិងកូនប្រុសៗគាត់។ ពួកគេបានត្រូវញែកពីចំណោមបណ្ដាជនអ៊ីស្រាអែល ដើម្បីជួយក្នុងកិច្ចបម្រើរបស់អេរ៉ុន។+ ១០ អ្នកត្រូវតែងតាំងអេរ៉ុននិងកូនប្រុសៗគាត់ ឲ្យបំពេញមុខងារជាសង្ឃ។+ ក្រៅពីកូនចៅអេរ៉ុន គ្មានអ្នកណាអាចចូលទៅជិតកន្លែងបរិសុទ្ធបានទេ។ បើអ្នកនោះចូលទៅជិត គាត់នឹងត្រូវស្លាប់ជាមិនខាន»។+
១១ ព្រះយេហូវ៉ាមានប្រសាសន៍បន្តទៅម៉ូសេថា៖ ១២ «មើល! ខ្ញុំនឹងយកពួកលេវីជំនួសកូនច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល+ ទុកជារបស់ខ្ញុំ។ ១៣ ព្រោះកូនច្បងទាំងអស់ជារបស់ខ្ញុំ។+ នៅថ្ងៃដែលខ្ញុំប្រហារកូនច្បងទាំងអស់នៅស្រុកអេហ្ស៊ីប+ ខ្ញុំបានញែកកូនច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល ព្រមទាំងកូនដំបូងរបស់សត្វ+ ទុកជារបស់ខ្ញុំ។ ខ្ញុំគឺយេហូវ៉ា»។
១៤ នៅតំបន់ស្ងាត់ជ្រងំស៊ីណាយ+ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេបន្ថែមទៀតថា៖ ១៥ «ចូរធ្វើជំរឿនកូនចៅលេវីទាំងអស់ តាមក្រុមគ្រួសារនិងតាមវង្សត្រកូល គឺត្រូវរាប់ប្រុសៗដែលមានអាយុចាប់ពីមួយខែឡើងទៅ»។+ ១៦ ដូច្នេះ ម៉ូសេបានចុះឈ្មោះពួកគេក្នុងបញ្ជី ដូចដែលព្រះយេហូវ៉ាបានបង្គាប់។ ១៧ កូនប្រុសៗរបស់លេវីមាន គើសុន កូហាត និងមេរេរ៉ាយ។+
១៨ កូនរបស់គើសុនមាន លីបណាយ និងស៊ីមម៉ាយ។+ ពួកគេជាតំណាងក្រុមគ្រួសារនៃវង្សត្រកូលរបស់ខ្លួន។
១៩ កូនរបស់កូហាតមាន អាំរ៉ាម អ៊ីសហា ហេប្រុន និងអូសៀល។+ ពួកគេជាតំណាងក្រុមគ្រួសារនៃវង្សត្រកូលរបស់ខ្លួន។
២០ កូនរបស់មេរេរ៉ាយមាន ម៉ាឡាយ+ និងមូសាយ។+ ពួកគេជាតំណាងក្រុមគ្រួសារនៃវង្សត្រកូលរបស់ខ្លួន។
ពួកគេទាំងនេះមកពីកុលសម្ព័ន្ធលេវី ដែលបានត្រូវរាប់តាមវង្សត្រកូលខ្លួន។
២១ ពីវង្សត្រកូលគើសុនមាន ក្រុមគ្រួសារលីបណាយ+ និងក្រុមគ្រួសារស៊ីមម៉ាយ។ ពួកគេជាកូនចៅរបស់គើសុន។ ២២ ចំនួនប្រុសៗអាយុចាប់ពីមួយខែឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីគឺ៧.៥០០នាក់។+ ២៣ ពួកគេដំឡើងត្រសាលរបស់ខ្លួននៅប៉ែកខាងលិច ក្រោយត្រសាលជំនុំ។+ ២៤ មេដឹកនាំវង្សត្រកូលគើសុន គឺអេឡាយអាសាបជាកូនឡាអែល។ ២៥ ភារកិច្ចរបស់កូនចៅគើសុន+នៅឯត្រសាលជំនុំ រួមមានការមើលខុសត្រូវលើត្រសាលជំនុំ+ ផ្ទាំងគ្របត្រសាល+ វាំងនន+បាំងច្រកចូល ២៦ វាំងនន+បាំងច្រកចូលទីធ្លា រនាំង+ព័ទ្ធជុំវិញត្រសាលជំនុំនិងទីបូជា ខ្សែចងត្រសាល ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងអ្វីទាំងនោះ។
២៧ ពីវង្សត្រកូលកូហាតមាន ក្រុមគ្រួសារអាំរ៉ាម ក្រុមគ្រួសារអ៊ីសហា ក្រុមគ្រួសារហេប្រុន និងក្រុមគ្រួសារអូសៀល។ ពួកគេទាំងអស់ជាកូនចៅរបស់កូហាត។+ ២៨ ចំនួនប្រុសៗអាយុចាប់ពីមួយខែឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីគឺ៨.៦០០នាក់។ ពួកគេមានភារកិច្ចមើលថែកន្លែងបរិសុទ្ធ។+ ២៩ ពួកគេដំឡើងត្រសាលរបស់ខ្លួននៅប៉ែកខាងត្បូងត្រសាលជំនុំ។+ ៣០ មេដឹកនាំវង្សត្រកូលកូហាត គឺអេលីសាផានជាកូនអូសៀល។+ ៣១ ពួកគេមានភារកិច្ចមើលថែហឹបនៃសេចក្តីសញ្ញា+ ជើងចង្កៀង+ តុ+ ទីបូជា+ ប្រដាប់ប្រដា+ប្រើប្រាស់ក្នុងកន្លែងបរិសុទ្ធ វាំងនន+ ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងអ្វីទាំងនោះ។+
៣២ ឯមេដឹកនាំកុលសម្ព័ន្ធលេវី គាត់គឺអេលាសារ+ជាកូនអេរ៉ុនដែលជាសង្ឃ។ គាត់មើលខុសត្រូវលើពួកអ្នកដែលមានភារកិច្ចនៅកន្លែងបរិសុទ្ធ។
៣៣ ពីវង្សត្រកូលមេរេរ៉ាយមាន ក្រុមគ្រួសារម៉ាឡាយ និងក្រុមគ្រួសារមូសាយ។ ពួកគេទាំងអស់ជាកូនចៅរបស់មេរេរ៉ាយ។+ ៣៤ ចំនួនប្រុសៗអាយុចាប់ពីមួយខែឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីគឺ៦.២០០នាក់។+ ៣៥ មេដឹកនាំវង្សត្រកូលមេរេរ៉ាយ គឺស៊ូរីអែលជាកូនអាបឺហេល។ ពួកគេដំឡើងត្រសាលរបស់ខ្លួននៅប៉ែកខាងជើងត្រសាលជំនុំ។+ ៣៦ ពួកគេមានភារកិច្ចមើលខុសត្រូវលើក្ដារស៊ុម+នៃត្រសាលជំនុំ រនុក+ សសរ+ ជើងទ្រ ប្រដាប់ប្រដាឯទៀត+ ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងអ្វីទាំងនោះ។+ ៣៧ ពួកគេក៏មើលខុសត្រូវលើបង្គោលជុំវិញទីធ្លា ជើងទ្របង្គោល+ ស្នឹងត្រសាល និងខ្សែចងត្រសាលផងដែរ។
៣៨ ឯម៉ូសេ អេរ៉ុន និងកូនប្រុសៗគាត់វិញ ពួកគាត់ដំឡើងត្រសាលខ្លួននៅប៉ែកខាងកើត គឺទិសថ្ងៃរះ ទល់មុខត្រសាលជំនុំ។ ពួកគាត់មានភារកិច្ចមើលថែកន្លែងបរិសុទ្ធ ដើម្បីជាប្រយោជន៍ដល់បណ្ដាជនអ៊ីស្រាអែល។ បើអ្នកក្រៅ*ណាចូលទៅជិតកន្លែងបរិសុទ្ធ អ្នកនោះនឹងត្រូវស្លាប់។+
៣៩ ដូច្នេះ ប្រុសៗលេវីទាំងអស់ដែលមានអាយុចាប់ពីមួយខែឡើងទៅ មានចំនួន២២.០០០នាក់។ ម៉ូសេនិងអេរ៉ុនបានចុះឈ្មោះពួកគេក្នុងបញ្ជីតាមក្រុមគ្រួសារ ដូចដែលព្រះយេហូវ៉ាបានបង្គាប់។
៤០ បន្ទាប់មក ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេថា៖ «ចូរធ្វើជំរឿនកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល ដែលមានអាយុចាប់ពីមួយខែឡើងទៅ+ រួចចុះឈ្មោះពួកគេក្នុងបញ្ជី។ ៤១ អ្នកត្រូវប្រគល់ពួកលេវីឲ្យខ្ញុំ ជំនួសកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល+ ហើយក៏ត្រូវប្រគល់សត្វរបស់ពួកលេវីឲ្យខ្ញុំ ជំនួសកូនដំបូងនៃសត្វទាំងអស់របស់បណ្ដាជនអ៊ីស្រាអែលដែរ។+ ខ្ញុំគឺយេហូវ៉ា»។ ៤២ ដូច្នេះ ម៉ូសេបានចុះបញ្ជីកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែលតាមបង្គាប់ព្រះយេហូវ៉ា។ ៤៣ កូនប្រុសច្បងទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី ហើយមានអាយុចាប់ពីមួយខែឡើងទៅ មានចំនួន២២.២៧៣នាក់។
៤៤ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេបន្តទៀតថា៖ ៤៥ «ចូរញែកពួកលេវីទុកឲ្យខ្ញុំ ជំនួសកូនប្រុសច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល ហើយក៏ត្រូវញែកសត្វរបស់ពួកលេវីទុកឲ្យខ្ញុំ ជំនួសកូនដំបូងនៃសត្វទាំងអស់របស់បណ្ដាជនអ៊ីស្រាអែលដែរ។ ខ្ញុំគឺយេហូវ៉ា។ ៤៦ ឯចំនួនកូនប្រុសច្បងរបស់បណ្ដាជនអ៊ីស្រាអែល ដែលលើសចំនួនពួកលេវី+២៧៣នាក់នោះ ត្រូវបង់ប្រាក់សម្រាប់លោះពួកគេ។+ ៤៧ តម្លៃពួកគេម្នាក់ៗគឺ៥ហ្សេគិល*+ តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ មួយហ្សេគិលស្មើនឹង២០កេរ៉ា។*+ ៤៨ អ្នកត្រូវយកប្រាក់នោះទៅប្រគល់ឲ្យអេរ៉ុននិងកូនប្រុសៗគាត់ សម្រាប់ជាថ្លៃលោះពួកអ្នកទាំងនោះ»។ ៤៩ ដូច្នេះ ម៉ូសេបានទទួលប្រាក់លោះសម្រាប់ចំនួនពួកអ្នកដែលលើសពួកលេវី។ ៥០ ចំនួនប្រាក់សរុបដើម្បីលោះកូនច្បងអ៊ីស្រាអែលទាំងនោះគឺ១.៣៦៥ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ៥១ បន្ទាប់មក ម៉ូសេបានយកប្រាក់លោះនោះទៅប្រគល់ឲ្យអេរ៉ុននិងកូនប្រុសៗគាត់ តាមប្រសាសន៍របស់ព្រះយេហូវ៉ា។ ម៉ូសេបានធ្វើដូច្នោះដូចដែលព្រះយេហូវ៉ាបានបង្គាប់។
៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ២ «ចូរធ្វើជំរឿនកូនចៅកូហាត+ពីកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ ៣ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំ+ដល់៥០ឆ្នាំ។+ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅក្នុងត្រសាលជំនុំ។+
៤ «កិច្ចបម្រើរបស់កូនចៅកូហាតនៅក្នុងត្រសាលជំនុំ+គឺទាក់ទងនឹងអ្វីដែលបរិសុទ្ធបំផុត។ ៥ ពេលរើជំរំ អេរ៉ុននិងកូនប្រុសៗរបស់គាត់ត្រូវចូលក្នុងត្រសាលជំនុំ រួចដោះវាំងននសម្រាប់ខណ្ឌ+ ហើយយកទៅគ្របហឹប+នៃសេចក្ដីរំលឹក។ ៦ បន្ទាប់មក ពួកគាត់ត្រូវយកផ្ទាំងស្បែកទន់*គ្របពីលើ ហើយគ្របផ្ទាំងក្រណាត់ពណ៌ខៀវពីលើមួយជាន់ទៀត រួចស៊កឈើស្នែង+ហឹប។
៧ «បន្ថែមទៀត ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ខៀវគ្របលើតុដាក់នំប៉័ងតាំងទុក+ រួចដាក់ចាន ពែង ចានគោម និងថូដាក់គ្រឿងបូជាជាស្រា។+ នំប៉័ង+ដែលជាគ្រឿងបូជា ត្រូវមាននៅលើនោះជានិច្ច។ ៨ ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ក្រហមគ្របពីលើ ហើយគ្របផ្ទាំងស្បែកទន់*ពីលើមួយជាន់ទៀត រួចស៊កឈើស្នែងតុ។+ ៩ បន្ទាប់មក ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ខៀវគ្របជើងចង្កៀង+និងចង្កៀង+ ប្រដាប់ពន្លត់ប្រឆេះ ប្រដាប់ដាក់រងើកភ្លើង+ និងប្រដាប់ដាក់ប្រេងសម្រាប់ចង្កៀង។ ១០ ពួកគាត់ត្រូវយកផ្ទាំងស្បែកទន់* រុំជើងចង្កៀងនិងប្រដាប់ប្រដាទាំងនោះ រួចដាក់លើប្រដាប់សែង។ ១១ ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ខៀវគ្របលើទីបូជាធ្វើពីមាស+ ហើយគ្របផ្ទាំងស្បែកទន់*ពីលើមួយជាន់ទៀត រួចស៊កឈើស្នែង+ទីបូជា។ ១២ បន្ទាប់មក ពួកគាត់ត្រូវយកប្រដាប់ប្រដាទាំងអស់+ដែលប្រើប្រាស់នៅកន្លែងបរិសុទ្ធ ខ្ចប់ក្នុងផ្ទាំងក្រណាត់ពណ៌ខៀវ រួចយកផ្ទាំងស្បែកទន់*រុំពីលើមួយជាន់ទៀត ហើយយកទៅដាក់លើប្រដាប់សែង។
១៣ «ពួកគាត់ត្រូវប្រមូលផេះចេញពីទីបូជា+ ហើយយកផ្ទាំងក្រណាត់ពណ៌ស្វាយ*គ្របពីលើទីបូជានោះ។ ១៤ រួចដាក់ប្រដាប់ប្រដាផ្សេងៗនៅលើនោះ ជាប្រដាប់ប្រដាសម្រាប់បំពេញកិច្ចបម្រើនៅទីបូជា ដែលរួមមាន៖ ប្រដាប់ដាក់រងើកភ្លើង សម ប៉ែល ចានគោម រួមទាំងប្រដាប់ប្រដាឯទៀតដែរ។+ បន្ទាប់មក ពួកគាត់ត្រូវយកផ្ទាំងស្បែកទន់*គ្របពីលើ រួចស៊កឈើស្នែង+ទីបូជា។
១៥ «កាលណារើជំរំ អេរ៉ុននិងកូនប្រុសៗរបស់គាត់ ត្រូវគ្របកន្លែងបរិសុទ្ធ+និងឧបករណ៍ទាំងអស់ក្នុងនោះឲ្យបានរួចរាល់។ បន្ទាប់មក កូនចៅរបស់កូហាតត្រូវចូលមកសែងរបស់ទាំងនោះ។+ ប៉ុន្តែ ពួកគេមិនត្រូវប៉ះកន្លែងបរិសុទ្ធឡើយ។ ព្រោះបើប៉ះ ពួកគេនឹងត្រូវស្លាប់ជាមិនខាន។+ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលកូហាតត្រូវបំពេញនៅឯត្រសាលជំនុំ។
១៦ «អេលាសារ+ជាកូនរបស់អេរ៉ុនដែលជាសង្ឃ គាត់មើលខុសត្រូវខាងប្រេងចង្កៀង+ គ្រឿងក្រអូប+ គ្រឿងបូជាពីស្រូវដែលត្រូវជូនជាប្រចាំ និងប្រេងសម្រាប់ចាក់តែងតាំង។+ ដូច្នេះ គាត់មើលខុសត្រូវត្រសាលជំនុំទាំងមូល និងអ្វីៗដែលនៅក្នុងនោះ រួមទាំងកន្លែងបរិសុទ្ធនិងប្រដាប់ប្រដាឯទៀត»។
១៧ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនតទៅទៀតថា៖ ១៨ «មិនត្រូវកាត់វង្សត្រកូលកូហាត+ចេញពីកុលសម្ព័ន្ធលេវីឡើយ។ ១៩ ម្ល៉ោះហើយ អ្នកត្រូវធ្វើដូច្នោះដើម្បីកុំឲ្យពួកគេត្រូវស្លាប់ កាលដែលពួកគេចូលទៅជិតអ្វីដែលបរិសុទ្ធបំផុត។+ អេរ៉ុននិងកូនប្រុសៗរបស់គាត់នឹងចូលទៅ រួចចាត់ចែងកិច្ចការឲ្យពួកគេ ហើយប្រាប់អ្វីដែលពួកគេត្រូវសែង។ ២០ ពួកគេមិនត្រូវចូលមើលប្រដាប់ប្រដាបរិសុទ្ធជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ។ ព្រោះបើមើល ពួកគេនឹងត្រូវស្លាប់ជាមិនខាន»។+
២១ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២២ «ចូរធ្វើជំរឿនកូនចៅគើសុន+ តាមក្រុមគ្រួសារ និងតាមវង្សត្រកូលរបស់ពួកគេ ២៣ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។ ២៤ កូនចៅគើសុនមានភារកិច្ចមើលថែ និងសែងរបស់ដូចតទៅ៖+ ២៥ ពួកគេត្រូវសែងផ្ទាំងក្រណាត់គ្របត្រសាលជំនុំ+ គឺផ្ទាំងក្រណាត់សាច់ល្អ ផ្ទាំងស្បែកធ្វើពីរោមពពែ ផ្ទាំងស្បែកចៀមឈ្មោល និងផ្ទាំងស្បែកទន់*ដែលនៅលើបំផុត+ ព្រមទាំងវាំងននបាំងច្រកចូលត្រសាលជំនុំ។+ ២៦ ពួកគេក៏ត្រូវសែងរនាំងទីធ្លា+ដែលនៅជុំវិញត្រសាលជំនុំនិងទីបូជា រួមទាំងវាំងននច្រកចូលទីធ្លា+ ខ្សែចងត្រសាលនិងគ្រឿងត្រសាល និងអ្វីផ្សេងទៀតដែលទាក់ទងនឹងកិច្ចការនោះដែរ។ នេះហើយជាភារកិច្ចរបស់ពួកគេ។ ២៧ កូនចៅគើសុន+បំពេញកិច្ចការទាំងអស់ក្រោមការមើលខុសត្រូវរបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ អ្នកត្រូវប្រគល់ភារកិច្ចទាំងនេះដល់កូនចៅគើសុន។ ២៨ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលគើសុនត្រូវបំពេញនៅក្នុងត្រសាលជំនុំ។+ ពួកគេធ្វើការនៅក្រោមការណែនាំរបស់អ៊ីតតាម៉ា+ជាកូនអេរ៉ុនជាសង្ឃ។
២៩ «ស្ដីអំពីកូនចៅមេរេរ៉ាយ+ អ្នកក៏ត្រូវធ្វើជំរឿនពួកគេតាមក្រុមគ្រួសារ និងតាមវង្សត្រកូលដែរ ៣០ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។ ៣១ ពួកគេមានភារកិច្ចនៅឯត្រសាលជំនុំ គឺសែងរបស់ដូចតទៅ៖+ ក្ដារស៊ុម+ត្រសាលជំនុំ រនុក+ សសរ+ និងជើងទ្រ+ ៣២ បង្គោល+រនាំងជុំវិញទីធ្លា ជើងទ្រ+ ស្នឹងត្រសាល+ ខ្សែចងត្រសាលនិងគ្រឿងត្រសាល ព្រមទាំងអ្វីៗទាំងអស់ដែលទាក់ទងនឹងកិច្ចបម្រើនេះ។ អ្នកត្រូវប្រាប់ឈ្មោះប្រដាប់ប្រដាទាំងនោះឲ្យពួកគេសែង។ ៣៣ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលមេរេរ៉ាយ+ត្រូវបំពេញនៅឯត្រសាលជំនុំ។ ពួកគេធ្វើការនៅក្រោមការណែនាំរបស់អ៊ីតតាម៉ាជាកូនអេរ៉ុនជាសង្ឃ»។+
៣៤ បន្ទាប់មក ម៉ូសេ អេរ៉ុន និងពួកមេដឹកនាំ+ពួកជំនុំ បានធ្វើជំរឿនកូនចៅកូហាត+តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ ៣៥ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។+ ៣៦ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ២.៧៥០នាក់។+ ៣៧ នេះហើយជាចំនួនកូនចៅកូហាតដែលមានឈ្មោះក្នុងបញ្ជី គឺអស់អ្នកដែលបម្រើនៅត្រសាលជំនុំ។ ម៉ូសេនិងអេរ៉ុនបានធ្វើជំរឿនពួកគេតាមបង្គាប់ព្រះយេហូវ៉ា។+
៣៨ កូនចៅគើសុន+បានត្រូវចុះឈ្មោះតាមក្រុមគ្រួសារ និងតាមវង្សត្រកូល ៣៩ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។ ៤០ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ២.៦៣០នាក់។+ ៤១ នេះហើយជាចំនួនកូនចៅគើសុនដែលមានឈ្មោះក្នុងបញ្ជី គឺអស់អ្នកដែលបម្រើនៅត្រសាលជំនុំ។ ម៉ូសេនិងអេរ៉ុនបានធ្វើជំរឿនពួកគេតាមបង្គាប់ព្រះយេហូវ៉ា។+
៤២ កូនចៅមេរេរ៉ាយបានត្រូវចុះឈ្មោះតាមក្រុមគ្រួសារ និងតាមវង្សត្រកូល ៤៣ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។+ ៤៤ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ៣.២០០នាក់។+ ៤៥ នេះហើយជាចំនួនកូនចៅមេរេរ៉ាយដែលមានឈ្មោះក្នុងបញ្ជី ដែលម៉ូសេនិងអេរ៉ុនបានធ្វើជំរឿនតាមបង្គាប់ព្រះយេហូវ៉ា។+
៤៦ ម៉ូសេ អេរ៉ុន និងពួកមេដឹកនាំពួកជំនុំ បានធ្វើជំរឿនកុលសម្ព័ន្ធលេវីទាំងអស់តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ ៤៧ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកគេមានភារកិច្ចធ្វើការនៅត្រសាលជំនុំ និងសែងប្រដាប់ប្រដានៅក្នុងនោះដែរ។+ ៤៨ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ៨.៥៨០នាក់។+ ៤៩ ពួកគេបានត្រូវចុះឈ្មោះតាមបង្គាប់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។ ក្រុមពួកគេនីមួយៗបានទទួលភារកិច្ច ព្រមទាំងប្រដាប់ប្រដាដែលត្រូវសែង។ ពួកគេបានត្រូវចុះឈ្មោះដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យបណ្ដេញអ្នកកើតជំងឺឃ្លង់+ អ្នកហូរខ្ទុះ+ និងអ្នកដែលមិនស្អាតបរិសុទ្ធដោយប៉ះសាកសព+ ចេញពីជំរំ។ ៣ ទោះជាអ្នកនោះជាប្រុសឬស្រីក្ដី អ្នកត្រូវបណ្ដេញពួកគេចេញទៅក្រៅជំរំ ដើម្បីកុំឲ្យជំរំរបស់ពួកអ្នកដែលខ្ញុំកំពុងនៅជាមួយ+ទៅជាមិនស្អាតបរិសុទ្ធ»។+ ៤ ម្ល៉ោះហើយ បណ្ដាជនអ៊ីស្រាអែលបានបណ្ដេញពួកអ្នកទាំងនោះទៅក្រៅជំរំ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ៦ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើបុរសឬស្ត្រីណាធ្វើអំពើខុសឆ្គងអ្វីមួយ ហើយប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា អ្នកនោះមានទោសហើយ។+ ៧ គាត់ត្រូវសារភាព+កំហុសរបស់ខ្លួន រួចសងគ្រប់ចំនួនដល់បុគ្គលដែលគាត់បានបំពានលើ ព្រមទាំងថែម១ភាគ៥ពីលើតម្លៃនៃអ្វីនោះទៀតផង។+ ៨ ប៉ុន្តែ ក្នុងករណីបុគ្គលនោះមិនមានសាច់ញាតិជិតដើម្បីទទួលសំណងទេ សំណងនោះត្រូវប្រគល់ជូនព្រះយេហូវ៉ា ហើយនឹងបានទៅជាចំណែករបស់សង្ឃ។ បន្ថែមទៅទៀត គាត់ត្រូវជូនចៀមឈ្មោលមួយក្បាលទៅសង្ឃ ដើម្បីជម្រះភាពខុសឆ្គងខ្លួន។+
៩ «‹រាល់វិភាគទាន+បរិសុទ្ធណាដែលបណ្ដាជនអ៊ីស្រាអែលយកមកជូន នឹងបានទៅជាចំណែករបស់សង្ឃ។+ ១០ អ្វីបរិសុទ្ធរបស់បុគ្គលម្នាក់ៗនឹងនៅជារបស់គាត់។ អ្វីក៏ដោយដែលបុគ្គលម្នាក់យកមកប្រគល់ឲ្យសង្ឃ នឹងបានទៅជារបស់សង្ឃ។ នោះហើយជាចំណែករបស់សង្ឃ›»។
១១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ១២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹នេះជាអ្វីដែលអ្នករាល់គ្នាត្រូវធ្វើ ក្នុងករណីប្រពន្ធបែកចិត្តមិនស្មោះត្រង់ចំពោះប្ដី ១៣ ហើយធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយរួមដំណេកជាមួយនឹងបុរសម្នាក់ទៀត+ តែប្ដីមិនបានដឹង គ្មានសាក្សីបញ្ជាក់ និងគ្មានអ្នកណាទាន់ទេ។ ១៤ បើប្ដីកើតមានចិត្តប្រច័ណ្ឌសង្ស័យថាប្រពន្ធមិនស្មោះត្រង់ ទោះជានាងនៅស្អាតបរិសុទ្ធឬបានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធក្ដី ១៥ ប្ដីនោះត្រូវនាំនាងទៅជួបសង្ឃ ដោយនាំយកគ្រឿងបូជាសម្រាប់នាងទៅជាមួយដែរ គឺម្សៅបាលី១ភាគ១០អេហ្វា។* គាត់មិនត្រូវចាក់ប្រេងឬដាក់គ្រឿងក្រអូបលើម្សៅនោះទេ ព្រោះនោះជាគ្រឿងបូជាពីស្រូវសម្រាប់សេចក្ដីប្រច័ណ្ឌ ពោលគឺគ្រឿងបូជាដើម្បីរំលឹកកំហុសនោះ។
១៦ «‹សង្ឃត្រូវនាំនាងចូលមកឈរនៅចំពោះព្រះយេហូវ៉ា។+ ១៧ សង្ឃត្រូវយកទឹកស្អាតបរិសុទ្ធដាក់ក្នុងភាជនៈធ្វើពីដី រួចយកធូលីពីកម្រាលត្រសាលជំនុំ ដាក់ចូលក្នុងទឹកនោះ។ ១៨ បន្ទាប់មក សង្ឃត្រូវឲ្យស្ត្រីនោះឈរនៅចំពោះព្រះយេហូវ៉ា ហើយស្រាយសក់នាង រួចដាក់គ្រឿងបូជាពីស្រូវសម្រាប់ជាសេចក្ដីរំលឹកក្នុងដៃនាង គឺជាគ្រឿងបូជាពីស្រូវសម្រាប់សេចក្ដីប្រច័ណ្ឌ។+ ក្រោយនោះ សង្ឃត្រូវយកទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសានោះមក។+
១៩ «‹បន្ទាប់មក សង្ឃត្រូវឲ្យនាងស្បថ ដោយប្រាប់នាងថា៖ «កាលដែលនាងរួមរស់ជាមួយប្ដីនៅឡើយ*+ បើនាងមិនបានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយរួមដំណេកជាមួយបុរសផ្សេងទេ នោះនាងនឹងរួចពីឥទ្ធិពលនៃទឹកល្វីងនេះ។ ២០ ប៉ុន្តែ បើនាងបានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយរួមដំណេកជាមួយបុរសផ្សេង ក្នុងកាលដែលនាងរួមរស់ជាមួយប្ដីនៅឡើយ+ នោះ . . . »។ ២១ រួចសង្ឃត្រូវឲ្យនាងស្បថឲ្យខ្លួនត្រូវបណ្ដាសា ហើយនិយាយទៅនាងថា៖ «សូមឲ្យព្រះយេហូវ៉ាលើកឈ្មោះនាងជាគំរូអាក្រក់ កាលណាបណ្ដាជនធ្វើសម្បថឲ្យត្រូវបណ្ដាសាក្នុងករណីដូចនេះដែរ គឺសូមឲ្យព្រះយេហូវ៉ាធ្វើឲ្យភ្លៅ*នាងរលួយ ហើយធ្វើឲ្យពោះនាងហើម។ ២២ ទឹកដែលនាំឲ្យត្រូវបណ្ដាសានេះ នឹងចូលទៅក្នុងពោះវៀននាង រួចធ្វើឲ្យពោះនាងហើម និងធ្វើឲ្យភ្លៅនាងរលួយ»។* ក្រោយពីស្ដាប់រួច ស្ត្រីនោះត្រូវឆ្លើយថា៖ «អាមេន! អាមេន!»។*
២៣ «‹បន្ទាប់ពីនោះ សង្ឃត្រូវកត់បណ្ដាសាទាំងនោះក្នុងសៀវភៅ រួចយកទឹកល្វីងមកលុបចេញ។ ២៤ បន្ទាប់មក គាត់ឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសានោះ។ ពេលទឹកល្វីងចូលទៅក្នុងពោះនាង នោះនឹងបណ្ដាលឲ្យនាងឈឺចុកចាប់។ ២៥ សង្ឃត្រូវយកគ្រឿងបូជានៃសេចក្ដីប្រច័ណ្ឌ+ពីដៃនាង ហើយលើករេចុះរេឡើងនៅចំពោះព្រះយេហូវ៉ា រួចគាត់យកគ្រឿងបូជានោះទៅក្បែរទីបូជា។ ២៦ សង្ឃត្រូវយកគ្រឿងបូជានោះមួយក្ដាប់ទៅដុតនៅលើទីបូជាឲ្យផ្សែងហុយឡើងសម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។+ រួចមក សង្ឃឲ្យនាងផឹកទឹកល្វីងនោះ។ ២៧ ក្រោយពីផឹកទឹកនោះ បើនាងបានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយប្រព្រឹត្តមិនស្មោះត្រង់នឹងប្ដីមែន ទឹកដែលនាំឲ្យត្រូវបណ្ដាសានោះនឹងធ្វើឲ្យនាងឈឺចុកចាប់ ពោះនាងនឹងហើម ហើយភ្លៅនាងនឹងរលួយ។* ក្រោយមក កាលណាបណ្ដាជនធ្វើសម្បថ ពួកគេនឹងនឹកឃើញគំរូអាក្រក់របស់នាង។ ២៨ ប៉ុន្តែ បើនាងនៅជាស្អាតបរិសុទ្ធ មិនបានក្បត់ប្ដីទេ នោះនាងនឹងរួចពីបណ្ដាសាទាំងនោះ ហើយអាចពពោះបង្កើតកូនបាន។
២៩ «‹នេះហើយជាច្បាប់អំពីសេចក្ដីប្រច័ណ្ឌ។+ ក្នុងករណីស្ត្រីម្នាក់បានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយប្រព្រឹត្តមិនស្មោះត្រង់ ក្នុងកាលដែលនាងរួមរស់ជាមួយប្ដីនៅឡើយ ៣០ ឬក្នុងករណីបុរសម្នាក់កើតមានចិត្តប្រច័ណ្ឌសង្ស័យថាប្រពន្ធមិនស្មោះត្រង់ គាត់ត្រូវនាំនាងទៅឈរនៅចំពោះព្រះយេហូវ៉ា រួចសង្ឃត្រូវធ្វើតាមការណែនាំទាំងប៉ុន្មានក្នុងច្បាប់នេះ។ ៣១ ប្ដីនឹងគ្មានទោសទេ តែប្រពន្ធនឹងទទួលទោសចំពោះកំហុសខ្លួន›»។
៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថែមទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើបុរសឬស្ត្រីណាធ្វើសម្បថពិសេសចំពោះព្រះយេហូវ៉ាថាខ្លួននឹងធ្វើជាជនណាសារីត*+ ៣ គាត់ត្រូវតមស្រាទំពាំងបាយជូរនិងគ្រឿងស្រវឹងឯទៀត។ គាត់មិនត្រូវផឹកទឹកខ្មេះដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណាទេ។+ គាត់មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរឡើយ ទោះស្រស់ឬក្រៀមក្ដី។ ៤ ក្នុងអំឡុងពេលគាត់ជាជនណាសារីត គាត់មិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរទេ សូម្បីតែផ្លែខ្ចីឬសម្បកក៏មិនត្រូវបរិភោគដែរ។
៥ «‹នៅគ្រាដែលគាត់ជាជនណាសារីត មិនត្រូវកាត់សក់គាត់ទេ។+ គាត់ត្រូវនៅជាបរិសុទ្ធដោយទុកសក់ឲ្យវែង រហូតដល់គ្រប់ចំនួនថ្ងៃដែលគាត់បានត្រូវញែកជាបរិសុទ្ធជូនព្រះយេហូវ៉ា។ ៦ ក្នុងអំឡុងពេលញែកខ្លួនជូនព្រះយេហូវ៉ា គាត់មិនត្រូវចូលទៅជិតសាកសពឡើយ ៧ សូម្បីតែជាសាកសពឪពុកម្ដាយ ឬបងប្អូនប្រុសស្រី ក៏គាត់មិនត្រូវចូលទៅជិតដែរ។ គាត់មិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធទេ+ ព្រោះសក់វែងរបស់គាត់ជាសញ្ញាសម្គាល់ថាគាត់ជាជនណាសារីតរបស់ព្រះ។
៨ «‹ក្នុងអំឡុងពេលដែលគាត់ជាជនណាសារីត គាត់គឺបរិសុទ្ធចំពោះព្រះយេហូវ៉ា។ ៩ ប៉ុន្តែ បើចៃដន្យមាននរណាម្នាក់ស្លាប់នៅក្បែរគាត់+ នោះសក់ដែលជាតំណាងការញែកខ្លួនជូនព្រះនឹងទៅជាមិនស្អាតបរិសុទ្ធហើយ។ ដូច្នេះ គាត់ត្រូវកោរសក់+នៅថ្ងៃដែលគាត់បានជម្រះខ្លួនឲ្យស្អាតបរិសុទ្ធឡើងវិញ គឺនៅថ្ងៃទី៧។ ១០ លុះដល់ថ្ងៃទី៨ គាត់ត្រូវយកលលកពីរឬព្រាបជំទើរពីរទៅជូនសង្ឃនៅច្រកចូលត្រសាលជំនុំ។ ១១ សង្ឃត្រូវរៀបចំសត្វស្លាបមួយក្បាលជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងមួយក្បាលទៀតជូនជាគ្រឿងបូជាដុត រួចជម្រះភាពខុសឆ្គងឲ្យគាត់+ ដោយសារតែសាកសពនោះ។ ចាប់ពីថ្ងៃនោះទៅ គាត់ត្រូវទុកសក់លើក្បាលឲ្យនៅបរិសុទ្ធ។ ១២ គាត់ត្រូវញែកខ្លួនជាបរិសុទ្ធជូនព្រះយេហូវ៉ា ដើម្បីធ្វើជាជនណាសារីតម្ដងទៀត ហើយគាត់ត្រូវយកចៀមស្ទាវមួយក្បាលអាយុខ្ទង់មួយឆ្នាំ មកជូនជាគ្រឿងបូជាសម្រាប់អំពើរំលង។ ប៉ុន្តែ ថ្ងៃទាំងប៉ុន្មានដែលគាត់បានធ្វើជាជនណាសារីតកន្លងមក នឹងទៅជាអសារឥតការ ព្រោះគាត់បានទៅជាមិនស្អាតបរិសុទ្ធ។
១៣ «‹នេះជាច្បាប់អំពីជនណាសារីត។ ពេលបង្គ្រប់ថ្ងៃធ្វើជាជនណាសារីតហើយ+ ត្រូវនាំគាត់ទៅច្រកចូលត្រសាលជំនុំ។ ១៤ នៅទីនោះ គាត់ត្រូវប្រគល់គ្រឿងបូជារបស់គាត់ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលល្អឥតខ្ចោះមួយក្បាលអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាដុត+ កូនចៀមញីល្អឥតខ្ចោះមួយក្បាលអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ ចៀមឈ្មោលល្អឥតខ្ចោះមួយក្បាលទៀតជាគ្រឿងបូជានៃមេត្រីភាព+ ១៥ ព្រមទាំងនំកងដែលធ្វើពីម្សៅម៉ដ្ឋឥតដំបែលាយនឹងប្រេង និងនំស្រួយឥតដំបែលាបដោយប្រេងមួយកញ្ជើ និងគ្រឿងបូជាពីស្រូវ+ និងគ្រឿងបូជាជាស្រា។+ ១៦ សង្ឃត្រូវជូនអ្វីទាំងនោះនៅចំពោះព្រះយេហូវ៉ា ហើយត្រូវជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងគ្រឿងបូជាដុត។ ១៧ គាត់ត្រូវជូនចៀមឈ្មោលដល់ព្រះយេហូវ៉ាជាគ្រឿងបូជានៃមេត្រីភាព រួមជាមួយនឹងនំឥតដំបែមួយកញ្ជើ និងគ្រឿងបូជាពីស្រូវ+ ជាមួយគ្រឿងបូជាជាស្រា។
១៨ «‹បន្ទាប់មក នៅឯច្រកចូលត្រសាលជំនុំ អ្នកនោះត្រូវកោរសក់ដែលដុះវែង+ក្នុងអំឡុងពេលធ្វើជាជនណាសារីត យកទៅដុតនៅក្នុងភ្លើងដែលឆេះនៅក្រោមគ្រឿងបូជានៃមេត្រីភាព។ ១៩ ក្រោយពីកោរសក់រួច សង្ឃត្រូវយកសាច់ស្មាចៀមឈ្មោលដែលស្ងោររួច+ ព្រមទាំងនំមូលឥតដំបែមួយនិងនំស្រួយឥតដំបែមួយពីក្នុងកញ្ជើ ទៅដាក់លើដៃរបស់ជនណាសារីតនោះ។ ២០ រួចសង្ឃត្រូវលើករេចុះរេឡើង ជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។+ អ្វីបរិសុទ្ធទាំងនោះនឹងបានទៅជាចំណែករបស់សង្ឃ ព្រមទាំងសាច់ទ្រូងនៃគ្រឿងបូជាសម្រាប់លើកចុះឡើង និងសាច់ភ្លៅដែលជាចំណែកពិសិដ្ឋផងដែរ។+ ក្រោយនោះ ជនណាសារីតអាចផឹកស្រាទំពាំងបាយជូរបាន។
២១ «‹នេះជាច្បាប់អំពីជនណាសារីត+ដែលបានធ្វើសម្បថ។ បើជនណាសារីតម្នាក់ស្បថជូនគ្រឿងបូជាបន្ថែមពីលើអ្វីដែលគាត់ត្រូវជូនព្រះយេហូវ៉ា ហើយបើគាត់មានលទ្ធភាពជូនបាន នោះគាត់ត្រូវធ្វើតាមសម្បថនោះ ដើម្បីបង្ហាញការគោរពចំពោះច្បាប់នៃការធ្វើជាជនណាសារីត›»។
២២ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ២៣ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់ថា៖ ‹អ្នករាល់គ្នាត្រូវឲ្យពរ+ដល់បណ្ដាជនអ៊ីស្រាអែលដូច្នេះថា៖
២៤ «សូមព្រះយេហូវ៉ាឲ្យពរដល់អ្នករាល់គ្នា+ ព្រមទាំងការពារអ្នករាល់គ្នា។
២៥ សូមព្រះយេហូវ៉ាមើលមកអ្នករាល់គ្នាដោយទឹកមុខរីករាយ+ ហើយសូមលោកពេញចិត្តនឹងអ្នករាល់គ្នា។
២៦ សូមព្រះយេហូវ៉ាបង្ហាញចិត្តសប្បុរសចំពោះអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត»›។+
២៧ ពួកគេត្រូវប្រើនាមខ្ញុំពេលឲ្យពរដល់បណ្ដាជនអ៊ីស្រាអែល+ នោះខ្ញុំនឹងឲ្យពរដល់ពួកគេ»។+
៧ នៅថ្ងៃដែលម៉ូសេដំឡើងត្រសាលជំនុំរួចរាល់ហើយ+ គាត់បានចាក់ប្រេងលើត្រសាល+ ហើយញែកត្រសាលនោះជាបរិសុទ្ធ រួមទាំងប្រដាប់ប្រដាក្នុងនោះទាំងអស់ និងទីបូជាព្រមទាំងប្រដាប់ប្រដាទាំងអស់ដែលប្រើប្រាស់សម្រាប់ទីបូជា។+ ពេលគាត់ចាក់ប្រេងញែកអ្វីទាំងនោះជាបរិសុទ្ធហើយ+ ២ ពួកមេដឹកនាំកុលសម្ព័ន្ធនៃអ៊ីស្រាអែល+បានយកអំណោយមកជូន។ ពួកមេដឹកនាំទាំងនោះជាអ្នកដែលបានជួយធ្វើជំរឿនបណ្ដាជន។ ៣ ពួកគេបាននាំយករទេះ៦គ្រឿង និងគោឈ្មោល១២ក្បាល មកជូនព្រះយេហូវ៉ានៅឯត្រសាលជំនុំ គឺមេដឹកនាំពីរនាក់ជូនរទេះមួយ ហើយពួកគេម្នាក់ៗជូនគោឈ្មោលមួយក្បាល។ ៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ៥ «ចូរទទួលអំណោយទាំងនោះពីពួកគេចុះ ព្រោះអំណោយទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់កិច្ចបម្រើនៅឯត្រសាលជំនុំ។ អ្នកត្រូវប្រគល់ឲ្យពួកលេវីស្របទៅតាមសេចក្ដីត្រូវការរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន»។
៦ ដូច្នេះ ម៉ូសេបានទទួលយករទេះនិងគោទាំងនោះ រួចប្រគល់ឲ្យពួកលេវី។ ៧ គាត់បានប្រគល់រទេះពីរគ្រឿងនិងគោឈ្មោលបួនក្បាលដល់កូនចៅគើសុន ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។+ ៨ រួចគាត់បានប្រគល់រទេះបួនគ្រឿងនិងគោឈ្មោល៨ក្បាលដល់កូនចៅមេរេរ៉ាយ ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។ ពួកគេបំពេញមុខងារក្រោមការណែនាំរបស់អ៊ីតតាម៉ាជាកូនអេរ៉ុនជាសង្ឃ។+ ៩ ប៉ុន្តែ គាត់មិនបានឲ្យដល់កូនចៅកូហាតទេ ព្រោះមុខងាររបស់ពួកគេទាក់ទងនឹងកិច្ចបម្រើនៅកន្លែងបរិសុទ្ធ+ ហើយពួកគេត្រូវសែងប្រដាប់ប្រដាបរិសុទ្ធដោយផ្ទាល់។+
១០ នៅពិធីសម្ពោធទីបូជា គឺនៅថ្ងៃដែលចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ ពួកមេដឹកនាំទាំងនោះបានជូនអំណោយរបស់ពួកគេ។+ ពេលពួកមេដឹកនាំជូនអំណោយនៅមុខទីបូជា ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «សម្រាប់ពិធីសម្ពោធទីបូជា ត្រូវឲ្យមេដឹកនាំជូនអំណោយរបស់ខ្លួននៅថ្ងៃបន្តបន្ទាប់គ្នា គឺម្នាក់មួយថ្ងៃៗ»។
១២ នៅថ្ងៃទី១ អ្នកដែលត្រូវជូនអំណោយ គឺណាសូន+ជាកូនអាមីណាដាប ពីកុលសម្ព័ន្ធយូដា។ ១៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល* និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ១៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ១៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ១៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ១៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់ណាសូនជាកូនអាមីណាដាប។+
១៨ នៅថ្ងៃទី២ អ្នកដែលត្រូវជូនអំណោយ គឺនេថានេល+ជាកូនសួអា ជាមេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារ។ ១៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ២០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ២១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ២២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ២៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់នេថានេលជាកូនសួអា។
២៤ នៅថ្ងៃទី៣ អ្នកដែលត្រូវជូនអំណោយ គឺអេលាប+ជាកូនហេឡន ជាមេដឹកនាំកុលសម្ព័ន្ធសេប៊ូឡូន។ ២៥ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ២៦ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ២៧ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ២៨ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ២៩ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលាប+ជាកូនហេឡន។
៣០ នៅថ្ងៃទី៤ អ្នកដែលត្រូវជូនអំណោយ គឺអេលីសឺ+ជាកូនសេដេអឺ ជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ ៣១ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៣២ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៣៣ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៣៤ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៣៥ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលីសឺ+ជាកូនសេដេអឺ។
៣៦ នៅថ្ងៃទី៥ អ្នកដែលត្រូវជូនអំណោយ គឺសេឡូមៀល+ជាកូនស៊ូរីសាដាយ ជាមេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន។ ៣៧ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៣៨ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៣៩ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៤០ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៤១ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់សេឡូមៀល+ជាកូនស៊ូរីសាដាយ។
៤២ នៅថ្ងៃទី៦ អ្នកដែលត្រូវជូនអំណោយ គឺអេឡាយអាសាប+ជាកូនឌូអែល ជាមេដឹកនាំកុលសម្ព័ន្ធកាដ។ ៤៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៤៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៤៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៤៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៤៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេឡាយអាសាប+ជាកូនឌូអែល។
៤៨ នៅថ្ងៃទី៧ អ្នកដែលត្រូវជូនអំណោយ គឺអេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូត ជាមេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម។ ៤៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៥០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៥១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៥២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៥៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូត។
៥៤ នៅថ្ងៃទី៨ អ្នកដែលត្រូវជូនអំណោយ គឺកាម៉េលាល+ជាកូនភេដាសឺ ជាមេដឹកនាំកុលសម្ព័ន្ធម៉ាណាសេ។ ៥៥ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៥៦ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៥៧ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៥៨ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៥៩ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់កាម៉េលាល+ជាកូនភេដាសឺ។
៦០ នៅថ្ងៃទី៩ អ្នកដែលត្រូវជូនអំណោយ គឺអាប៊ីដាន+ជាកូនគីឌីអូណាយ ជាមេដឹកនាំ+កុលសម្ព័ន្ធបេនយ៉ាមីន។ ៦១ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៦២ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៦៣ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៦៤ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៦៥ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាប៊ីដាន+ជាកូនគីឌីអូណាយ។
៦៦ នៅថ្ងៃទី១០ អ្នកដែលត្រូវជូនអំណោយ គឺអាហាយអ៊ីសឺ+ជាកូនអាំមីសាដាយ ជាមេដឹកនាំកុលសម្ព័ន្ធដាន់។ ៦៧ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៦៨ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៦៩ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៧០ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៧១ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាហាយអ៊ីសឺ+ជាកូនអាំមីសាដាយ។
៧២ នៅថ្ងៃទី១១ អ្នកដែលត្រូវជូនអំណោយ គឺផាគាល+ជាកូនអូក្រាន ជាមេដឹកនាំកុលសម្ព័ន្ធអេស៊ើរ។ ៧៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៧៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៧៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៧៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៧៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់ផាគាល+ជាកូនអូក្រាន។
៧៨ នៅថ្ងៃទី១២ អ្នកដែលត្រូវជូនអំណោយ គឺអាហាយរ៉ា+ជាកូនអេណាន់ ជាមេដឹកនាំកុលសម្ព័ន្ធណែបថាលី។ ៧៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៨០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៨១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៨២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៨៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាហាយរ៉ា+ជាកូនអេណាន់។
៨៤ នៅពិធីសម្ពោធទីបូជា គឺនៅថ្ងៃដែលចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ ពួកមេដឹកនាំនៃអ៊ីស្រាអែលបានជូនអំណោយ+ សរុបគឺចានប្រាក់១២ ចានគោមប្រាក់១២ ពែងមាស១២+ ៨៥ ចានប្រាក់នីមួយៗមានទម្ងន់១៣០ហ្សេគិល ចានគោមប្រាក់នីមួយៗមានទម្ងន់៧០ហ្សេគិល ទម្ងន់ប្រាក់នៃចានទាំងនោះ សរុបគឺ២.៤០០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ ៨៦ ឯពែងមាស១២ មានពេញទៅដោយគ្រឿងក្រអូប ពែងនីមួយៗមានទម្ងន់១០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ទម្ងន់មាសនៃពែងទាំងនោះ សរុបគឺ១២០ហ្សេគិល។ ៨៧ សត្វទាំងអស់សម្រាប់គ្រឿងបូជាដុតមាន គោឈ្មោល១២ក្បាល ចៀមឈ្មោល១២ក្បាល កូនចៀមឈ្មោល១២ក្បាលអាយុមួយឆ្នាំ រួមទាំងគ្រឿងបូជាពីស្រូវផងដែរ។ គ្រឿងបូជាសម្រាប់អំពើខុសឆ្គង គឺពពែស្ទាវ១២ក្បាល។ ៨៨ សត្វទាំងអស់សម្រាប់គ្រឿងបូជានៃមេត្រីភាពមាន គោឈ្មោល២៤ក្បាល ចៀមឈ្មោល៦០ក្បាល ពពែឈ្មោល៦០ក្បាល និងកូនចៀមឈ្មោលអាយុមួយឆ្នាំ៦០ក្បាល។ នេះជាអំណោយដែលបានត្រូវជូននៅពិធីសម្ពោធទីបូជា+ ក្រោយពីបានចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ។+
៨៩ រាល់ដងដែលម៉ូសេចូលទៅក្នុងត្រសាលជំនុំដើម្បីនិយាយជាមួយនឹងព្រះ+ គាត់តែងតែឮប្រសាសន៍របស់ព្រះមកកាន់គាត់ ចេញពីកណ្ដាលចេរូប៊ីនទាំងពីរដែលនៅលើគម្របហឹបនៃសេចក្ដីរំលឹក។+
៨ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ២ «ចូរប្រាប់អេរ៉ុនថា៖ ‹ពេលអ្នកអុជចង្កៀងទាំង៧ ត្រូវរៀបចំយ៉ាងណាឲ្យពន្លឺពីចង្កៀងជះទៅខាងមុខជើងចង្កៀង›»។+ ៣ អេរ៉ុនក៏បានធ្វើដូច្នោះ គឺគាត់អុជចង្កៀងឲ្យពន្លឺជះទៅខាងមុខជើងចង្កៀង+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ៤ ជើងចង្កៀងទាំងមូលបានត្រូវធ្វើពីមាសមួយដុំ សូម្បីតែតួចង្កៀង និងក្បាច់ផ្ការីក ក៏បានត្រូវដំពីមាសមួយដុំនោះដែរ។+ ជើងចង្កៀងនោះបានត្រូវធ្វើតាមការណែនាំដែលព្រះយេហូវ៉ាបើកបង្ហាញឲ្យម៉ូសេឃើញក្នុងគំនិត។+
៥ ព្រះយេហូវ៉ាមានប្រសាសន៍បន្តទៅម៉ូសេថា៖ ៦ «ចូរញែកពួកលេវីចេញពីចំណោមបណ្ដាជនអ៊ីស្រាអែល ហើយសម្អាតពួកគេ។+ ៧ នេះជារបៀបដែលអ្នកត្រូវសម្អាតពួកគេ គឺប្រោះទឹកសម្រាប់ជម្រះការខុសឆ្គងទៅលើពួកគេ រួចពួកគេត្រូវកោរសក់និងរោមនៅលើរូបកាយ។ បន្ទាប់មក ឲ្យពួកគេបោកសម្លៀកបំពាក់ និងងូតទឹកសម្អាតខ្លួន។+ ៨ រួចពួកគេត្រូវយកគោស្ទាវមួយក្បាល+មកជូន រួមជាមួយគ្រឿងបូជាពីស្រូវ+ ជាម្សៅម៉ដ្ឋលាយនឹងប្រេង។ អ្នកត្រូវយកគោស្ទាវមួយក្បាលទៀត ជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៩ អ្នកត្រូវនាំពួកលេវីមកឈរនៅមុខត្រសាលជំនុំ ហើយឲ្យបណ្ដាជនអ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា។+ ១០ ក្រោយពីពួកលេវីមកឈរនៅចំពោះព្រះយេហូវ៉ា បណ្ដាជនអ៊ីស្រាអែលត្រូវដាក់ដៃលើពួកលេវី។+ ១១ បន្ទាប់មក អេរ៉ុនត្រូវប្រគល់ពួកលេវីដល់ព្រះយេហូវ៉ា ទុកជាគ្រឿងបូជាសម្រាប់លើកចុះឡើង+របស់បណ្ដាជនអ៊ីស្រាអែល។ ក្រោយពីនោះ ពួកលេវីត្រូវបំពេញកិច្ចបម្រើជូនព្រះយេហូវ៉ា។+
១២ «រួចមក ពួកលេវីត្រូវដាក់ដៃលើក្បាលគោស្ទាវទាំងនោះ។+ បន្ទាប់មក ត្រូវជូនគោមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងមួយក្បាលទៀតជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ដើម្បីជម្រះភាពខុសឆ្គងរបស់ពួកគេ។+ ១៣ អ្នកត្រូវឲ្យពួកលេវីឈរនៅមុខអេរ៉ុននិងកូនប្រុសៗរបស់គាត់ រួចប្រគល់ពួកគេដល់ព្រះយេហូវ៉ា ទុកជាគ្រឿងបូជាសម្រាប់លើកចុះឡើង។ ១៤ អ្នកត្រូវញែកពួកលេវីពីចំណោមបណ្ដាជនអ៊ីស្រាអែល ហើយពួកលេវីនឹងទៅជារបស់ខ្ញុំ។+ ១៥ ក្រោយនោះ ពួកលេវីត្រូវចូលទៅបម្រើនៅឯត្រសាលជំនុំ។ នេះជារបៀបដែលអ្នកត្រូវសម្អាតពួកគេ ហើយប្រគល់ពួកគេដល់ខ្ញុំទុកជាគ្រឿងបូជាសម្រាប់លើកចុះឡើង។ ១៦ ព្រោះពួកគេបានត្រូវប្រគល់ដល់ខ្ញុំជាអំណោយពីបណ្ដាជនអ៊ីស្រាអែល ហើយខ្ញុំនឹងទទួលយកពួកគេធ្វើជារបស់ខ្ញុំ ដើម្បីជំនួសកូនច្បងទាំងអស់របស់បណ្ដាជនអ៊ីស្រាអែល។+ ១៧ ព្រោះកូនច្បងទាំងអស់របស់អ៊ីស្រាអែលជារបស់ខ្ញុំ ទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។+ នៅថ្ងៃដែលខ្ញុំប្រហារកូនច្បងទាំងអស់នៅស្រុកអេហ្ស៊ីប ខ្ញុំបានញែកពួកគេទុកជារបស់ខ្ញុំ។+ ១៨ ខ្ញុំនឹងយកពួកលេវីជំនួសកូនច្បងទាំងអស់របស់អ៊ីស្រាអែល ទុកជារបស់ខ្ញុំ។ ១៩ ខ្ញុំនឹងប្រគល់ពួកលេវីជាអំណោយដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់ ដើម្បីបំពេញកិច្ចបម្រើនៅត្រសាលជំនុំជាប្រយោជន៍ដល់បណ្ដាជនអ៊ីស្រាអែល+ និងដើម្បីជម្រះភាពខុសឆ្គងឲ្យពួកគេ។ យ៉ាងនោះ សេចក្ដីវេទនានឹងមិនកើតឡើងដល់បណ្ដាជនអ៊ីស្រាអែលទេ+ បើពួកគេចូលទៅជិតកន្លែងបរិសុទ្ធ»។
២០ ម្ល៉ោះហើយ ម៉ូសេ អេរ៉ុន និងបណ្ដាជនអ៊ីស្រាអែលទាំងអស់ បានធ្វើដូច្នោះដល់ពួកលេវី ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ២១ ដូច្នេះ ពួកលេវីបានលាងជម្រះកាយ ហើយបោកសម្លៀកបំពាក់ខ្លួន។+ ក្រោយនោះ អេរ៉ុនបានប្រគល់ពួកគេដល់ព្រះយេហូវ៉ាទុកជាគ្រឿងបូជាសម្រាប់លើកចុះឡើង។+ រួចមក អេរ៉ុនជម្រះភាពខុសឆ្គងឲ្យពួកគេដើម្បីឲ្យពួកគេបានស្អាតបរិសុទ្ធ។+ ២២ ក្រោយមក ពួកលេវីបានចូលទៅបំពេញកិច្ចបម្រើនៅក្នុងត្រសាលជំនុំ ក្រោមការមើលខុសត្រូវរបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ ហេតុនេះ គេបានធ្វើដូច្នោះដល់ពួកលេវី ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
២៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ២៤ «ការណែនាំស្ដីអំពីពួកលេវីមានដូចតទៅ៖ បុរសដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ អាចបំពេញកិច្ចបម្រើក្នុងត្រសាលជំនុំជាមួយនឹងអ្នកឯទៀត។ ២៥ ប៉ុន្តែ បុរសដែលមានអាយុលើសពី៥០ឆ្នាំ គាត់នឹងចូលនិវត្តន៍ ហើយលែងបំពេញកិច្ចបម្រើគាត់ទៀត។ ២៦ គាត់អាចជួយបងប្អូនគាត់ដែលមានភារកិច្ចនៅឯត្រសាលជំនុំបាន តែគាត់មិនអាចបំពេញកិច្ចបម្រើនៅទីនោះទេ។ នេះជាការណែនាំស្ដីអំពីពួកលេវីនិងភារកិច្ចរបស់ពួកគេ»។+
៩ នៅខែទី១ ក្នុងឆ្នាំទី២ ក្រោយពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ+ ដូចតទៅនេះថា៖ ២ «បណ្ដាជនអ៊ីស្រាអែលត្រូវរៀបចំធ្វើបុណ្យរំលង+នៅពេលដែលបានត្រូវកំណត់+ ៣ គឺនៅល្ងាច*ថ្ងៃទី១៤ ក្នុងខែនេះ។ អ្នកត្រូវរៀបចំធ្វើបុណ្យរំលងស្របតាមច្បាប់និងការណែនាំគ្រប់ជំពូក»។+
៤ ដូច្នេះ ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យរៀបចំធ្វើបុណ្យរំលង។ ៥ ហេតុនេះ នៅល្ងាចថ្ងៃទី១៤ ក្នុងខែទី១ ពួកគេបានរៀបចំធ្វើបុណ្យរំលងនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ ស្របតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។
៦ នៅថ្ងៃនោះ អ្នកខ្លះបានទៅជាមិនស្អាតបរិសុទ្ធ ដោយសារបានប៉ះសាកសព។+ ដូច្នេះ ពួកគេមិនអាចរៀបចំធ្វើបុណ្យរំលងទេ។ នៅថ្ងៃដដែលនោះ ពួកគេបាននាំគ្នាទៅជួបម៉ូសេនិងអេរ៉ុន។+ ៧ ពួកគេបាននិយាយទៅកាន់ម៉ូសេថា៖ «ពួកយើងបានទៅជាមិនស្អាតបរិសុទ្ធ ដោយសារបានប៉ះសាកសព តើនេះមានន័យថាយើងត្រូវខកខានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ានៅពេលកំណត់ជាមួយនឹងបណ្ដាជនអ៊ីស្រាអែលឬ?»។+ ៨ ម៉ូសេបានប្រាប់ពួកគេថា៖ «សូមចាំនៅទីនេះសិន ខ្ញុំនឹងទៅសួរព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា»។+
៩ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ១០ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ចាប់ពីអ្នករាល់គ្នារហូតដល់ជំនាន់ក្រោយៗ បើអ្នកណាម្នាក់ទៅជាមិនស្អាតបរិសុទ្ធ ដោយសារបានប៉ះសាកសព+ ឬត្រូវធ្វើដំណើរទៅឆ្ងាយ នោះគាត់នៅតែត្រូវរៀបចំធ្វើបុណ្យរំលងជូនព្រះយេហូវ៉ា។ ១១ ពួកគេត្រូវរៀបចំធ្វើបុណ្យរំលងនៅល្ងាចថ្ងៃទី១៤ ក្នុងខែទី២។+ ពួកគេត្រូវបរិភោគសាច់ចៀមនៃបុណ្យរំលងជាមួយនំឥតដំបែនិងបន្លែល្វីង។+ ១២ ពួកគេមិនត្រូវបំបាក់ឆ្អឹងចៀមនោះទេ+ ហើយក៏មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹកដែរ។+ ពួកគេត្រូវរៀបចំធ្វើបុណ្យរំលង ស្របតាមការណែនាំទាំងអស់អំពីបុណ្យនោះ។ ១៣ ប៉ុន្តែ បើអ្នកណាម្នាក់ស្អាតបរិសុទ្ធ ហើយមិនត្រូវធ្វើដំណើរទៅឆ្ងាយ តែមិនរៀបចំធ្វើបុណ្យរំលងជូនព្រះយេហូវ៉ាតាមពេលកំណត់ទេ អ្នកនោះនឹងត្រូវកាត់ចេញពីជនរួមជាតិខ្លួន។+ គាត់ត្រូវទទួលទោសចំពោះកំហុសរបស់ខ្លួន។
១៤ «‹ឯជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា គាត់ក៏ត្រូវរៀបចំធ្វើបុណ្យរំលងជូនព្រះយេហូវ៉ា+ ស្របតាមច្បាប់និងការណែនាំអំពីបុណ្យនោះដែរ។+ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ដូចគ្នា ទាំងជនបរទេស ទាំងជនជាតិអ៊ីស្រាអែល›»។+
១៥ នៅថ្ងៃដែលគេដំឡើងត្រសាលជំនុំរួចរាល់ហើយ+ បង្គោលពពកបានមកស្ថិតនៅលើត្រសាលជំនុំ គឺត្រសាលដែលមានហឹបនៃសេចក្ដីរំលឹក។ ប៉ុន្តែ នៅពេលល្ងាច បង្គោលពពកនោះមើលទៅដូចជាបង្គោលភ្លើង ហើយស្ថិតនៅលើត្រសាលជំនុំរហូតដល់ព្រឹក។+ ១៦ នៅពេលថ្ងៃ បង្គោលពពកតែងស្ថិតនៅលើត្រសាលជំនុំ តែនៅពេលយប់ បង្គោលភ្លើងតែងស្ថិតនៅលើនោះវិញ។+ ១៧ កាលណាបង្គោលពពកឡើងផុតពីត្រសាលជំនុំ បណ្ដាជនអ៊ីស្រាអែលធ្វើដំណើរចេញទៅភ្លាម+ ហើយនៅត្រង់កន្លែងណាដែលបង្គោលពពកឈប់ ពួកគេក៏បោះជំរំនៅទីនោះ។+ ១៨ បណ្ដាជនអ៊ីស្រាអែលតែងធ្វើដំណើរចេញទៅតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏បោះជំរំតាមបង្គាប់ព្រះយេហូវ៉ាដែរ។+ ដរាបណាបង្គោលពពកស្ថិតនៅលើត្រសាលជំនុំ ដរាបនោះពួកគេស្នាក់នៅទីនោះ។ ១៩ ពេលបង្គោលពពកស្ថិតនៅលើត្រសាលជំនុំអស់ជាច្រើនថ្ងៃ បណ្ដាជនអ៊ីស្រាអែលធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្នាក់នៅទីនោះអស់ជាច្រើនថ្ងៃដែរ។+ ២០ ប៉ុន្តែ ពេលខ្លះបង្គោលពពកស្ថិតនៅលើត្រសាលជំនុំតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ហេតុនេះ បណ្ដាជនអ៊ីស្រាអែលតែងតែបោះជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏តែងតែធ្វើដំណើរចេញទៅតាមបង្គាប់ព្រះយេហូវ៉ាដែរ។ ២១ ពេលខ្លះ បង្គោលពពកស្ថិតនៅលើត្រសាលជំនុំពីល្ងាចដល់ព្រឹកប៉ុណ្ណោះ។ ដូច្នេះ នៅពេលព្រឹក បង្គោលពពកក៏ឡើងផុតពីត្រសាលជំនុំ ហើយបណ្ដាជនក៏ធ្វើដំណើរចេញទៅ។ បើបង្គោលពពកឡើងផុតនៅពេលណា ពួកគេក៏ធ្វើដំណើរចេញទៅនៅពេលនោះដែរ ទោះជាយប់ឬថ្ងៃក្ដី។+ ២២ បើបង្គោលពពកស្ថិតនៅលើត្រសាលជំនុំអស់ពីរថ្ងៃ មួយខែ ឬយូរជាង បណ្ដាជនអ៊ីស្រាអែលក៏ស្នាក់នៅតាមរយៈពេលនោះដែរ។ ប៉ុន្តែ ពេលបង្គោលពពកនោះឡើងផុត ពួកគេត្រូវចេញដំណើរទៅ។ ២៣ បណ្ដាជនអ៊ីស្រាអែលតែងតែធ្វើដំណើរចេញទៅតាមបង្គាប់ព្រះយេហូវ៉ា ហើយក៏បោះជំរំតាមបង្គាប់ព្រះយេហូវ៉ាដែរ។ យ៉ាងនេះ ពួកគេបានធ្វើតាមការណែនាំដែលព្រះយេហូវ៉ាបានឲ្យម៉ូសេ គឺធ្វើតាមបង្គាប់ព្រះយេហូវ៉ាគ្រប់ជំពូក។
១០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរយកប្រាក់មកដំធ្វើជាត្រែពីរ+ ដើម្បីផ្លុំហៅបណ្ដាជនឲ្យមកជួបជុំគ្នា និងដើម្បីផ្លុំជាសញ្ញារើជំរំ។ ៣ ពេលឮសំឡេងត្រែទាំងពីរនោះ ពួកជំនុំត្រូវមូលគ្នាមកឯអ្នក នៅត្រង់ច្រកចូលត្រសាលជំនុំ។+ ៤ ប៉ុន្តែ បើឮសំឡេងត្រែតែមួយ មានតែពួកមេដឹកនាំដែលជាមេលើ១.០០០នាក់ប៉ុណ្ណោះ ត្រូវមូលមកឯអ្នក។+
៥ «ពេលដែលគេផ្លុំត្រែឲ្យឮសំឡេងញាប់រន្ថាន់ នោះជាសញ្ញាឲ្យពួកអ្នកដែលបោះជំរំនៅប៉ែកខាងកើត+ចេញដំណើរ។ ៦ ពេលដែលគេផ្លុំត្រែឲ្យឮសំឡេងញាប់រន្ថាន់ជាលើកទី២ នោះជាសញ្ញាឲ្យពួកអ្នកដែលបោះជំរំនៅប៉ែកខាងត្បូង+ចេញដំណើរ។ គេត្រូវផ្លុំត្រែតាមរបៀបនេះរាល់ដង មុននឹងចេញដំណើរ។
៧ «ប៉ុន្តែ ពេលដែលផ្លុំត្រែហៅពួកជំនុំមកជួបជុំគ្នា+ មិនចាំបាច់ផ្លុំឲ្យឮសំឡេងញាប់រន្ថាន់ទេ។ ៨ កូនប្រុសៗរបស់អេរ៉ុនដែលជាសង្ឃត្រូវផ្លុំត្រែទាំងនេះ។+ នេះនឹងទៅជាច្បាប់ដែលអ្នករាល់គ្នាត្រូវធ្វើតាមនៅគ្រប់ជំនាន់តរៀងទៅ។
៩ «បើអ្នករាល់គ្នាត្រូវធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកសង្កត់សង្កិនដែលតែងមកធ្វើទុក្ខអ្នករាល់គ្នានៅក្នុងស្រុក នោះត្រូវផ្លុំត្រែជាសញ្ញាសង្គ្រាម+ ហើយព្រះយេហូវ៉ានឹងនឹកឃើញអ្នករាល់គ្នា រួចលោកជួយអ្នករាល់គ្នាឲ្យយកឈ្នះពួកសត្រូវ។
១០ «អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែក្នុងឱកាសសប្បាយរីករាយដែរ+ គឺនៅថ្ងៃបុណ្យផ្សេងៗ+ និងនៅរៀងរាល់ដើមខែ ពេលជូនគ្រឿងបូជាដុត+ និងគ្រឿងបូជានៃមេត្រីភាព។+ សំឡេងត្រែនោះនឹងធ្វើឲ្យព្រះនឹកឃើញអ្នករាល់គ្នា។ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា»។+
១១ នៅថ្ងៃទី២០ ខែទី២ ក្នុងឆ្នាំទី២+ បង្គោលពពកបានឡើងផុតពីត្រសាលជំនុំ+ដែលមានហឹបនៃសេចក្ដីរំលឹក។ ១២ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានធ្វើដំណើរចេញពីតំបន់ស្ងាត់ជ្រងំស៊ីណាយតាមលំដាប់លំដោយ។+ ពេលទៅដល់តំបន់ស្ងាត់ជ្រងំប៉ារ៉ាន បង្គោលពពកក៏ឈប់នៅទីនោះ។+ ១៣ នេះជាលើកទី១ដែលពួកគេធ្វើដំណើរចេញទៅ តាមបង្គាប់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។+
១៤ ដូច្នេះ ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធយូដាជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅមុនគេបង្អស់ ដោយមានណាសូន+ជាកូនអាមីណាដាបជាមេដឹកនាំ។ ១៥ ក្នុងក្រុមនោះមានកុលសម្ព័ន្ធអ៊ីសាខារ មេដឹកនាំពួកគេគឺនេថានេល+ជាកូនសួអា។ ១៦ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធសេប៊ូឡូនដែរ ហើយមេដឹកនាំពួកគេគឺអេលាប+ជាកូនហេឡន។
១៧ ពេលដែលរុះត្រសាលជំនុំរួចរាល់ហើយ+ កូនចៅគើសុន+និងកូនចៅមេរេរ៉ាយ+ ក៏សែងប្រដាប់ប្រដាទាំងនោះ ហើយធ្វើដំណើរចេញទៅ។
១៨ បន្ទាប់មក ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធរូបេនជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅ ដោយមានអេលីសឺ+ជាកូនសេដេអឺជាមេដឹកនាំ។ ១៩ ក្នុងក្រុមនោះមានកុលសម្ព័ន្ធស៊ីម្មាន មេដឹកនាំពួកគេគឺសេឡូមៀល+ជាកូនស៊ូរីសាដាយ។ ២០ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធកាដដែរ ហើយមេដឹកនាំពួកគេគឺអេឡាយអាសាប+ជាកូនឌូអែល។
២១ បន្ទាប់មក កូនចៅកូហាតបានសែងប្រដាប់ប្រដាសម្រាប់កន្លែងបរិសុទ្ធ+ រួចធ្វើដំណើរចេញទៅ។ មុនពួកគេទៅដល់ ត្រូវដំឡើងត្រសាលជំនុំឲ្យរួចរាល់សិន។
២២ បន្ទាប់មក ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធអេប្រាអ៊ីមជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅ ដោយមានអេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូតជាមេដឹកនាំ។ ២៣ ក្នុងក្រុមនោះមានកុលសម្ព័ន្ធម៉ាណាសេ មេដឹកនាំពួកគេគឺកាម៉េលាល+ជាកូនភេដាសឺ។ ២៤ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធបេនយ៉ាមីនដែរ ហើយមេដឹកនាំពួកគេគឺអាប៊ីដាន+ជាកូនគីឌីអូណាយ។
២៥ ក្រោយបង្អស់ ក្រុមកុលសម្ព័ន្ធបីដែលមានកុលសម្ព័ន្ធដាន់ជាអ្នកនាំមុខ បានធ្វើដំណើរចេញទៅ ដោយមានអាហាយអ៊ីសឺ+ជាកូនអាំមីសាដាយជាមេដឹកនាំ។ ពួកគេមានភារកិច្ចការពារពីខាងក្រោយ។ ២៦ ក្នុងក្រុមនោះមានកុលសម្ព័ន្ធអេស៊ើរ មេដឹកនាំពួកគេគឺផាគាល+ជាកូនអូក្រាន។ ២៧ ក្នុងក្រុមនោះក៏មានកុលសម្ព័ន្ធណែបថាលីដែរ ហើយមេដឹកនាំពួកគេគឺអាហាយរ៉ា+ជាកូនអេណាន់។ ២៨ ដូច្នេះ ពេលបណ្ដាជនអ៊ីស្រាអែលចាកចេញទៅ ពួកគេធ្វើដំណើរតាមលំដាប់លំដោយ តាមក្រុមពួកគេនីមួយៗ។+
២៩ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់ហូបាប់ជាកូនរូអាល់។*+ រូអាល់ជាជនជាតិម៉ាឌាន ត្រូវជាឪពុកក្មេករបស់ម៉ូសេ។ ម៉ូសេបានប្រាប់ហូបាប់ថា៖ «ពួកយើងកំពុងចេញដំណើរទៅកន្លែងដែលព្រះយេហូវ៉ាសន្យាប្រគល់ឲ្យពួកយើង។+ សូមអញ្ជើញទៅជាមួយនឹងពួកយើង+ ពួកយើងនឹងប្រព្រឹត្តល្អចំពោះអ្នក។ ព្រោះព្រះយេហូវ៉ាបានសន្យាថានឹងប្រគល់អ្វីល្អៗដល់បណ្ដាជនអ៊ីស្រាអែល»។+ ៣០ ប៉ុន្តែ ហូបាប់បានឆ្លើយថា៖ «ខ្ញុំមិនទៅទេ។ ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតខ្ញុំនិងញាតិសន្ដានរបស់ខ្ញុំវិញ»។ ៣១ ប៉ុន្តែ ម៉ូសេអង្វរថា៖ «សូមកុំត្រឡប់ទៅវិញឡើយ សូមធ្វើជាអ្នកណែនាំពួកយើង ព្រោះអ្នកដឹងថាគួរបោះជំរំនៅទីណាក្នុងតំបន់ស្ងាត់ជ្រងំ។ ៣២ បើអ្នកព្រមទៅជាមួយយើង+ ពរណាដែលយើងទទួលពីព្រះយេហូវ៉ា អ្នកក៏នឹងទទួលដែរ»។
៣៣ ដូច្នេះ ពួកគេក៏ចេញពីភ្នំនៃព្រះយេហូវ៉ា+ ធ្វើដំណើរអស់រយៈពេលបីថ្ងៃដើម្បីរកកន្លែងសម្រាក ហើយហឹប+នៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ានាំមុខពួកគេ។+ ៣៤ នៅពេលថ្ងៃ ពេលដែលពួកគេចេញទៅ បង្គោលពពករបស់ព្រះយេហូវ៉ា+នៅពីលើពួកគេ។
៣៥ ពេលដែលគេសែងហឹបនោះ ម៉ូសេតែងនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកអញ្ជើញក្រោកឡើង+ សូមលោកធ្វើឲ្យសត្រូវរបស់លោកខ្ចាត់ខ្ចាយ ហើយសូមឲ្យពួកអ្នកដែលស្អប់លោក រត់ចេញពីលោកទៅ»។ ៣៦ ពេលដែលគេដាក់ហឹបនោះចុះ ម៉ូសេតែងនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកអញ្ជើញត្រឡប់មករកពួកអ៊ីស្រាអែលដ៏ច្រើនឥតគណនានេះវិញផង»។+
១១ គ្រានោះ បណ្ដាជនចាប់ផ្ដើមត្អូញត្អែរឥតឈប់នៅចំពោះព្រះយេហូវ៉ា។ ពេលព្រះយេហូវ៉ាឮពាក្យត្អូញត្អែរទាំងនោះ លោកខឹងនឹងពួកគេយ៉ាងខ្លាំង។ ដូច្នេះ ព្រះយេហូវ៉ាធ្វើឲ្យមានភ្លើងធ្លាក់មកឆាបឆេះពួកគេខ្លះដែលរស់នៅជាយជំរំ។ ២ ពេលនោះ បណ្ដាជនបានស្រែកសុំឲ្យម៉ូសេជួយ។ ដូច្នេះ ម៉ូសេក៏អង្វរព្រះយេហូវ៉ា+ ហើយភ្លើងបានរលត់ទៅ។ ៣ ហេតុនេះ គេបានដាក់ឈ្មោះកន្លែងនោះថា ថាបេរ៉ា* ព្រោះភ្លើងពីព្រះយេហូវ៉ាបានធ្លាក់មកបំផ្លាញពួកគេនៅទីនោះ។+
៤ ក្រោយមក ជនបរទេស+ដែលរួមដំណើរជាមួយនឹងបណ្ដាជនអ៊ីស្រាអែល ចាប់ផ្ដើមមានចិត្តលោភលន់។+ ម្ល៉ោះហើយ បណ្ដាជនអ៊ីស្រាអែលក៏ចាប់ផ្ដើមយំម្ដងទៀត ហើយនិយាយថា៖ «តើអ្នកណានឹងឲ្យសាច់យើងបរិភោគទៅ?+ ៥ កាលដែលយើងនៅស្រុកអេហ្ស៊ីប យើងធ្លាប់បរិភោគត្រី ត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមបារាំង និងខ្ទឹមស។ យើងបរិភោគទាំងអស់ដោយមិនចាំបាច់ទិញទេ!+ ៦ ប៉ុន្តែ ឥឡូវយើងគ្មានកម្លាំងទេ ព្រោះគ្មានអ្វីបរិភោគ មានតែម៉ាណាប៉ុណ្ណោះ»។+
៧ ឯម៉ាណា+មានសណ្ឋានដូចជាគ្រាប់ជីរវ៉ាន់ស៊ុយ+ និងមើលទៅដូចជាជ័រក្រអូបដេលាម។ ៨ បណ្ដាជនតែងតែចេញទៅរើសម៉ាណា ហើយយកទៅកិនឬបុក។ បន្ទាប់មក យកទៅស្ងោរក្នុងឆ្នាំងឬធ្វើជានំមូលៗ។+ នំទាំងនោះមានរសជាតិដូចជានំផ្អែមលាយប្រេង។ ៩ នាពេលយប់ ពេលដែលទឹកសន្សើមធ្លាក់មកលើជំរំ ម៉ាណាក៏ធ្លាក់មកដែរ។+
១០ គ្រួសារនីមួយៗចាប់ផ្ដើមស្រែកយំ ហើយពួកគេម្នាក់ៗនៅមាត់ទ្វារត្រសាលរបស់ខ្លួន។ ពេលឮសម្រែកយំនោះ ព្រះយេហូវ៉ាខឹងនឹងពួកគេខ្លាំងណាស់+ ហើយម៉ូសេមិនពេញចិត្តទាល់តែសោះ។ ១១ ដូច្នេះ ម៉ូសេសួរព្រះយេហូវ៉ាថា៖ «ហេតុអ្វីក៏លោកធ្វើឲ្យខ្ញុំពិបាកដូច្នេះ? តើលោកមិនពេញចិត្តនឹងខ្ញុំទេឬ បានជាលោកឲ្យបណ្ដាជនទាំងនេះជាបន្ទុកដល់ខ្ញុំយ៉ាងនេះ?+ ១២ តើខ្ញុំជាម្ដាយពួកគេឬ? តើខ្ញុំបានបង្កើតពួកគេឬ បានជាលោកប្រាប់ខ្ញុំឲ្យ‹បីពួកគេដូចជាអ្នកមើលថែកូន› ហើយនាំពួកគេទៅស្រុកដែលលោកបានសន្យាឲ្យបុព្វបុរសរបស់ពួកគេដូច្នេះ?+ ១៣ តើខ្ញុំត្រូវយកសាច់ពីណាមកឲ្យបណ្ដាជនទាំងនេះ? ព្រោះពួកគេចេះតែស្រែកយំថា៖ ‹ឲ្យសាច់មកយើងបរិភោគផង!›។ ១៤ ខ្ញុំមិនអាចទ្រាំទ្រនឹងបណ្ដាជនទាំងនេះតែម្នាក់ឯងបានទេ។ វាហួសពីកម្លាំងខ្ញុំហើយ។+ ១៥ បើលោកធ្វើដូច្នេះចំពោះខ្ញុំ សូមសម្លាប់ខ្ញុំតែម្ដងទៅ។+ បើលោកពេញចិត្តនឹងខ្ញុំមែន សូមកុំឲ្យខ្ញុំជួបទុក្ខលំបាកតទៅទៀត»។
១៦ ព្រះយេហូវ៉ាបានឆ្លើយទៅម៉ូសេថា៖ «ចូរប្រមូលបុរសចាស់ទុំនៃអ៊ីស្រាអែល៧០នាក់មកឯខ្ញុំ ជាពួកបុរសដែលអ្នកស្គាល់ច្បាស់ថាជាបុរសចាស់ទុំ និងជាអ្នកដឹកនាំបណ្ដាជន។+ ចូរនាំពួកគេទៅឈរនៅត្រសាលជំនុំជាមួយនឹងអ្នក។ ១៧ ខ្ញុំនឹងចុះទៅ+និយាយជាមួយនឹងអ្នកនៅទីនោះ+ ហើយខ្ញុំនឹងដកយកឫទ្ធានុភាព+ខ្លះរបស់ខ្ញុំចេញពីអ្នក យកទៅដាក់លើពួកគេ។ ពួកគេនឹងជួយសម្រាលបន្ទុកអ្នកក្នុងការមើលខុសត្រូវបណ្ដាជន ដើម្បីកុំឲ្យអ្នកទទួលបន្ទុកតែម្នាក់ឯងទៀត។+ ១៨ អ្នកត្រូវប្រាប់បណ្ដាជនថា៖ ‹ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធសម្រាប់ថ្ងៃស្អែក។+ អ្នករាល់គ្នានឹងបានសាច់បរិភោគជាប្រាកដ ព្រោះព្រះយេហូវ៉ាបានឮសម្រែកយំរបស់អ្នករាល់គ្នាហើយ+ ដែលថា៖ «តើអ្នកណានឹងឲ្យសាច់យើងបរិភោគទៅ? ស៊ូឲ្យយើងរស់នៅស្រុកអេហ្ស៊ីបវិញប្រសើរជាង»។+ ព្រះយេហូវ៉ានឹងឲ្យសាច់ដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានបរិភោគជាមិនខាន។+ ១៩ អ្នករាល់គ្នាមិនគ្រាន់តែបរិភោគមួយថ្ងៃ ២ថ្ងៃ ៥ថ្ងៃ ១០ថ្ងៃ ឬ២០ថ្ងៃប៉ុណ្ណោះទេ ២០ តែនឹងបរិភោគពេញមួយខែវិញ រហូតដល់សាច់ចេញតាមរន្ធច្រមុះ ហើយអ្នករាល់គ្នានឹងខ្ពើមរអើមសាច់ទាំងនោះ។+ ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះដែលនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាស្រែកយំនៅចំពោះលោកថា៖ «ហេតុអ្វីបានជាយើងចេញពីស្រុកអេហ្ស៊ីបដូច្នេះ?»›»។+
២១ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «ក្នុងចំណោមពួកខ្ញុំមានពួកបុរសខ្លាំងពូកែចំនួន៦០០.០០០នាក់+ តែលោកមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងឲ្យសាច់ពួកគេបរិភោគពេញមួយខែ›។ ២២ ទោះបើសម្លាប់ហ្វូងចៀម ហ្វូងពពែ និងហ្វូងគោឲ្យពួកគេបរិភោគក៏ដោយ តើនឹងល្មមគ្រប់គ្រាន់ទេ? ទោះបីចាប់ត្រីទាំងអស់ពីសមុទ្រក្ដី តើនឹងល្មមឲ្យពួកគេបរិភោគដែរឬ?»។
២៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «តើរឿងនេះពិបាកពេកសម្រាប់ខ្ញុំជាយេហូវ៉ាឬ?+ អ្នកនឹងឃើញថាអ្វីដែលខ្ញុំបានប្រាប់នឹងកើតឡើងមែនឬមិនមែន»។
២៤ ដូច្នេះ ម៉ូសេបានចេញទៅប្រាប់បណ្ដាជនអំពីប្រសាសន៍របស់ព្រះយេហូវ៉ា ហើយប្រមូលពួកបុរសចាស់ទុំនៃអ៊ីស្រាអែល៧០នាក់ រួចឲ្យពួកគេមកឈរជុំវិញត្រសាលជំនុំ។+ ២៥ បន្ទាប់មក ព្រះយេហូវ៉ាបានចុះមកក្នុងពពក+ ហើយនិយាយជាមួយនឹងម៉ូសេ។+ រួចលោកដកយកឫទ្ធានុភាព+ខ្លះពីម៉ូសេ ទៅដាក់លើពួកបុរសចាស់ទុំទាំង៧០នាក់នោះ។ ពេលដែលពួកគេបានទទួលឫទ្ធានុភាពរបស់ព្រះភ្លាម ពួកគេចាប់ផ្ដើមប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយ*+ តែមិនបានប្រព្រឹត្តដូច្នោះម្ដងទៀតទេ។
២៦ ពេលនោះ មានបុរសចាស់ទុំពីរនាក់ដែលមានឈ្មោះក្នុងបញ្ជី គឺអែលដាតនិងមេដាត។ ពួកគេនៅក្នុងជំរំនៅឡើយ កាលដែលពួកបុរសចាស់ទុំឯទៀតទៅជួបជុំគ្នានៅត្រសាលជំនុំ។ ពួកគេក៏ទទួលឫទ្ធានុភាពពីព្រះដូចពួកបុរសចាស់ទុំឯទៀតដែរ ហើយចាប់ផ្ដើមប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយនៅក្នុងជំរំ។ ២៧ ឃើញដូច្នោះ យុវជនម្នាក់បានរត់ទៅប្រាប់ម៉ូសេថា៖ «អែលដាតនិងមេដាតកំពុងប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយនៅក្នុងជំរំហើយ!»។ ២៨ បន្ទាប់មក យ៉ូស្វេ+ជាកូនរបស់នុន ដែលបម្រើម៉ូសេតាំងពីក្មេង បានប្រាប់ម៉ូសេថា៖ «លោកម្ចាស់ សូមឃាត់ពួកគេទៅ!»។+ ២៩ ប៉ុន្តែ ម៉ូសេតបទៅវិញថា៖ «តើអ្នកច្រណែនជំនួសខ្ញុំឬ? កុំឡើយ! ខ្ញុំចង់ឲ្យរាស្ត្រទាំងអស់របស់ព្រះយេហូវ៉ាធ្វើជាអ្នកប្រកាសទំនាយ ហើយក៏ចង់ឲ្យពួកគេទទួលឫទ្ធានុភាពពីព្រះយេហូវ៉ាដែរ»។ ៣០ ក្រោយមក ម៉ូសេនិងពួកបុរសចាស់ទុំនៃអ៊ីស្រាអែលបានត្រឡប់ទៅជំរំវិញ។
៣១ រួចមក ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់ផាត់នាំយកសត្វក្រួចពីសមុទ្រមកទម្លាក់ជុំវិញជំរំ។+ នៅគ្រប់ទិសមានសត្វក្រួចច្រើនដល់ម្ល៉េះបានជាត្រូវដើរមួយថ្ងៃទើបផុត ហើយហ្វូងក្រួចមានកម្ពស់ពីដីប្រមាណពីរហត្ថ។* ៣២ ពេលនោះ បណ្ដាជនបាននាំគ្នាចេញទៅចាប់សត្វក្រួចអស់មួយថ្ងៃមួយយប់ រហូតដល់ថ្ងៃបន្ទាប់។ ម្នាក់ៗប្រមូលបានយ៉ាងតិចបំផុត១០ហូម៉ើរ* រួចពួកគេយកទៅហាលពេញជំរំ។ ៣៣ ប៉ុន្តែ កាលដែលពួកគេដាក់សាច់ក្នុងមាត់ មិនទាន់ទំពានៅឡើយ ព្រះយេហូវ៉ាខឹងនឹងពួកគេយ៉ាងខ្លាំង ហើយព្រះយេហូវ៉ាបណ្ដាលឲ្យពួកគេស្លាប់យ៉ាងច្រើនក្រៃលែង។+
៣៤ ហេតុនេះ គេបានហៅកន្លែងនោះថាគីប្រុតហាតាវ៉ា*+ ព្រោះនៅទីនោះបណ្ដាជនបានបញ្ចុះសពពួកអ្នកដែលមានចិត្តលោភលន់។+ ៣៥ បន្ទាប់មក ពួកគេបានចាកចេញពីគីប្រុតហាតាវ៉ា ទៅបោះជំរំនៅហាសិរ៉ូត រួចបន្តស្នាក់នៅទីនោះ។+
១២ គ្រានោះ មីរៀមនិងអេរ៉ុនបានចាប់ផ្ដើមនិយាយប្រឆាំងនឹងម៉ូសេ ព្រោះតែម៉ូសេបានយកប្រពន្ធជាជនជាតិគូស។+ ២ ពួកគេនិយាយថា៖ «តើព្រះយេហូវ៉ាមានប្រសាសន៍តាមរយៈតែម៉ូសេម្នាក់ប៉ុណ្ណោះឬ? លោកក៏មានប្រសាសន៍តាមរយៈយើងដែរ មែនទេ?»។+ ព្រះយេហូវ៉ាក៏បានស្ដាប់ឮសម្ដីទាំងនោះដែរ។+ ៣ ឯម៉ូសេ គាត់ជាមនុស្សសុភាពបំផុត*+នៅផែនដី។
៤ ភ្លាមនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេ អេរ៉ុន និងមីរៀមថា៖ «ចូរអ្នកទាំងបីចេញទៅឯត្រសាលជំនុំ»។ ដូច្នេះ ពួកគេក៏ចេញទៅ។ ៥ ព្រះយេហូវ៉ាបានចុះមកក្នុងបង្គោលពពក+ ហើយស្ថិតនៅច្រកចូលត្រសាលជំនុំ រួចលោកបានហៅអេរ៉ុននិងមីរៀម។ ពួកគេទាំងពីរក៏ដើរចូលទៅ។ ៦ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ «សូមស្ដាប់សម្ដីរបស់ខ្ញុំ។ បើមានអ្នកប្រកាសទំនាយណារបស់ខ្ញុំយេហូវ៉ានៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំនឹងឲ្យគាត់ឃើញខ្ញុំក្នុងគំនិត+ ហើយខ្ញុំនឹងនិយាយជាមួយគាត់ក្នុងសុបិន។+ ៧ ប៉ុន្តែ ចំពោះម៉ូសេជាអ្នកបម្រើរបស់ខ្ញុំវិញ ខ្ញុំមិនបានធ្វើដូច្នេះទេ! ខ្ញុំបានប្រគល់រាស្ត្ររបស់ខ្ញុំឲ្យគាត់មើលថែរក្សា។*+ ៨ ខ្ញុំបាននិយាយទល់មុខគាត់+ មិនមែនតាមរយៈប្រស្នាទេ ហើយគាត់បានឃើញសណ្ឋានរបស់ខ្ញុំជាយេហូវ៉ា។ ចុះអ្នកទាំងពីរវិញ ហេតុអ្វីបានជាហ៊ាននិយាយប្រឆាំងនឹងម៉ូសេជាអ្នកបម្រើរបស់ខ្ញុំដូច្នេះ?»។
៩ ព្រះយេហូវ៉ាក៏ខឹងនឹងពួកគេជាខ្លាំង ហើយបានចាកចេញពីពួកគេទៅ។ ១០ ពេលនោះ ពពកបានចេញផុតពីត្រសាលជំនុំ ហើយមើល! មីរៀមបានកើតជំងឺឃ្លង់សស្គុស។*+ រួចអេរ៉ុនក៏បែរទៅមើលមីរៀម ហើយឃើញនាងកើតជំងឺឃ្លង់។+ ១១ រំពេចនោះ អេរ៉ុនបាននិយាយទៅម៉ូសេថា៖ «ខ្ញុំសូមអង្វរលោកម្ចាស់! សូមលោកកុំប្រកាន់ទោសយើង ព្រោះយើងបានប្រព្រឹត្តដោយល្ងីល្ងើណាស់។ ១២ សូមលោកកុំឲ្យនាងដូចជាកូនស្លាប់ គឺដូចទារកដែលកើតចេញមកទាំងមានសាច់រលេះរលួយនោះឡើយ»។ ១៣ ឮដូច្នោះ ម៉ូសេបានអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអើយ! សូមលោកមេត្តាធ្វើឲ្យនាងជាសះស្បើយវិញផង!»។+
១៤ ព្រះយេហូវ៉ាតបទៅម៉ូសេថា៖ «បើឪពុកនាងស្ដោះទឹកមាត់ដាក់មុខនាង នោះនាងនឹងមានសេចក្ដីខ្មាសអស់៧ថ្ងៃ មែនទេ? ដូច្នេះ ចូរឲ្យនាងទៅរស់នៅដាច់ដោយឡែកពីគេនៅខាងក្រៅជំរំអស់រយៈពេល៧ថ្ងៃចុះ+ ក្រោយនោះនាងអាចចូលទៅក្នុងជំរំវិញបាន»។ ១៥ ដូច្នេះ គេបានឲ្យមីរៀមទៅរស់នៅដាច់ដោយឡែកខាងក្រៅជំរំអស់រយៈពេល៧ថ្ងៃ+ ហើយបណ្ដាជនមិនបានរើជំរំទេ ដរាបដល់គេនាំនាងចូលមកវិញ។ ១៦ ក្រោយមក បណ្ដាជនបានធ្វើដំណើរចេញពីហាសិរ៉ូត+ រួចបោះជំរំនៅក្នុងតំបន់ស្ងាត់ជ្រងំប៉ារ៉ាន។+
១៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរចាត់ពួកបុរសខ្លះឲ្យទៅសង្កេតមើលស្រុកកាណាន ជាស្រុកដែលខ្ញុំនឹងឲ្យដល់បណ្ដាជនអ៊ីស្រាអែល។ ក្នុងកុលសម្ព័ន្ធនីមួយៗ អ្នកត្រូវចាត់បុរសម្នាក់ ហើយអ្នកទាំងនោះត្រូវជាមេដឹកនាំ+ក្នុងចំណោមពួកគេ»។+
៣ ដូច្នេះ នៅតំបន់ស្ងាត់ជ្រងំប៉ារ៉ាន+ ម៉ូសេបានចាត់ពួកបុរសទាំងនោះតាមបង្គាប់ព្រះយេហូវ៉ា។ ពួកគេសុទ្ធតែជាមេដឹកនាំបណ្ដាជនអ៊ីស្រាអែល។ ៤ ពួកគេមានឈ្មោះដូចតទៅ៖ សាំមូអាជាកូនសាកឺ មកពីកុលសម្ព័ន្ធរូបេន ៥ សាផាតជាកូនហូរី មកពីកុលសម្ព័ន្ធស៊ីម្មាន ៦ កាលែប+ជាកូនយេផុនណា មកពីកុលសម្ព័ន្ធយូដា ៧ អាយកាលជាកូនយ៉ូសែប មកពីកុលសម្ព័ន្ធអ៊ីសាខារ ៨ ហូស៊ា+ជាកូននុន មកពីកុលសម្ព័ន្ធអេប្រាអ៊ីម ៩ ផាលថាយជាកូនរ៉ាភូ មកពីកុលសម្ព័ន្ធបេនយ៉ាមីន ១០ កាតដៀលជាកូនសូដាយ មកពីកុលសម្ព័ន្ធសេប៊ូឡូន ១១ កាតដាយជាកូនស៊ូសាយ មកពីកុលសម្ព័ន្ធយ៉ូសែប+ ពោលគឺកុលសម្ព័ន្ធម៉ាណាសេ+ ១២ អាំមីអែលជាកូនកេម៉ាលី មកពីកុលសម្ព័ន្ធដាន់ ១៣ សេធើរជាកូនមីកែល មកពីកុលសម្ព័ន្ធអេស៊ើរ ១៤ ណាបាយជាកូនវ៉សសាយ មកពីកុលសម្ព័ន្ធណែបថាលី ១៥ និងគូអែលជាកូនម៉ាកកាយ មកពីកុលសម្ព័ន្ធកាដ។ ១៦ នេះហើយជាឈ្មោះរបស់ពួកបុរសដែលម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុកកាណាន។ ឯហូស៊ាជាកូននុន ម៉ូសេបានដាក់ឈ្មោះគាត់ថាយ៉ូស្វេ។*+
១៧ មុនម៉ូសេចាត់ពួកគេឲ្យទៅសង្កេតមើលស្រុកកាណាន គាត់បានប្រាប់ពួកគេថា៖ «ដំបូង ចូរឡើងទៅតំបន់ណេកេប រួចទៅតំបន់ភ្នំ។+ ១៨ ចូរមើលស្ថានភាពទឹកដីនោះ+ ហើយមើលថាមនុស្សរស់នៅទីនោះជាមនុស្សខ្លាំងពូកែឬទន់ខ្សោយ ពួកគេមានគ្នាតិចឬក៏ច្រើន ១៩ ក្រុងដែលពួកគេរស់នៅមានកំពែងឬក៏មិនមាន ដីនៅទីនោះល្អឬមិនល្អ ២០ បង្កើតផលច្រើនឬតិច+ ហើយមានដើមឈើឬមិនមាន។ អ្នករាល់គ្នាត្រូវមានចិត្តក្លាហាន+ ហើយត្រូវនាំយកផលផ្លែខ្លះពីស្រុកនោះមកវិញផង»។ នៅគ្រានោះ ជារដូវដែលមានផ្លែទំពាំងបាយជូរទុំដំបូង។+
២១ ដូច្នេះ ពួកបុរសទាំងនោះបានឡើងទៅសង្កេតមើលស្រុកកាណាន ចាប់ពីតំបន់ស្ងាត់ជ្រងំស៊ីង+ ទៅឯរេហុប+ ហើយរហូតដល់ក្បែរលេបូហាម៉ាត។*+ ២២ ពេលពួកគេធ្វើដំណើរឡើងទៅតំបន់ណេកេប ពួកគេបានទៅដល់ក្រុងហេប្រុន+ជាកន្លែងដែលអាហាយមេន សេសាយ និងតាល់ម៉ាយ+កំពុងរស់នៅ។ ពួកគេជាកូនចៅអេណាក់។+ ក្រុងហេប្រុននេះបានត្រូវសាងសង់៧ឆ្នាំមុនក្រុងសូអានក្នុងស្រុកអេហ្ស៊ីបបានត្រូវសាងសង់។ ២៣ ពេលពួកគេទៅដល់ជ្រលងអេសកូល+ ពួកគេបានកាត់ផ្លែទំពាំងបាយជូរមួយចង្កោម ហើយឲ្យគ្នាគេពីរនាក់ដាក់លើឈើ សែងយកមក។ ពួកគេក៏បេះផ្លែទទឹម និងផ្លែល្វាតូចយកមកជាមួយដែរ។+ ២៤ គេបានហៅកន្លែងនោះថាជ្រលងអេសកូល*+ ព្រោះជនជាតិអ៊ីស្រាអែលបានកាត់ចង្កោមទំពាំងបាយជូរនៅទីនោះ។
២៥ ក្រោយពីបានសង្កេតមើលស្រុកនោះអស់រយៈពេល៤០ថ្ងៃហើយ+ ពួកគេក៏ត្រឡប់មកវិញ។ ២៦ ពួកគេបានមកជួបម៉ូសេ អេរ៉ុន និងពួកជំនុំអ៊ីស្រាអែល នៅត្រង់កាដេស+ក្នុងតំបន់ស្ងាត់ជ្រងំប៉ារ៉ាន ដោយនាំយកផលផ្លែមកបង្ហាញដែរ។ បន្ទាប់មក ពួកគេរាយការណ៍អំពីអ្វីដែលពួកគេបានឃើញដល់ពួកជំនុំ។ ២៧ ពួកគេបានប្រាប់ម៉ូសេថា៖ «ពួកខ្ញុំបានចូលក្នុងស្រុកដែលលោកបានចាត់ឲ្យពួកខ្ញុំទៅ នៅទីនោះសម្បូរទឹកដោះនិងទឹកឃ្មុំពិតមែន។+ នេះនែ! ជាផលផ្លែនៅក្នុងស្រុកនោះ។+ ២៨ ប៉ុន្តែ មនុស្សនៅក្នុងស្រុកនោះខ្លាំងពូកែណាស់ ហើយក្រុងរបស់ពួកគេមានកំពែងរឹងមាំ។ ពួកខ្ញុំក៏បានឃើញកូនចៅអេណាក់រស់នៅទីនោះដែរ។+ ២៩ ឯជនជាតិអាម៉ាលេក+ ពួកគេរស់នៅក្នុងតំបន់ណេកេប+ ហើយជនជាតិហេត ជនជាតិយេប៊ូស+ និងជនជាតិអាម៉ូរី+ ពួកគេរស់នៅតំបន់ភ្នំ។ ចំណែកជនជាតិកាណាន+ ពួកគេរស់នៅក្បែរសមុទ្រ+និងតាមដងទន្លេយ៉ូដាន់»។
៣០ ឮដូច្នោះ បណ្ដាជនដែលឈរនៅចំពោះម៉ូសេបានភ័យខ្លាចជាខ្លាំង។ ខណៈនោះ កាលែបខំព្យាយាមធ្វើឲ្យបណ្ដាជនស្ងប់អារម្មណ៍ដោយនិយាយថា៖ «ចូរយើងប្រញាប់ឡើងទៅស្រុកនោះទៅ យើងប្រាកដជាចាប់យកស្រុកនោះបានជាមិនខាន»។+ ៣១ ប៉ុន្តែ ពួកបុរសឯទៀតដែលបានទៅជាមួយគាត់ បាននិយាយថា៖ «យើងមិនអាចឡើងទៅច្បាំងនឹងពួកអ្នកស្រុកនោះបានទេ ព្រោះពួកគេខ្លាំងជាងយើងឆ្ងាយណាស់»។+ ៣២ ពួកបុរសទាំងនោះចេះតែប្រាប់ព័ត៌មានអាក្រក់+អំពីស្រុកដែលពួកគេបានទៅសង្កេតមើល ដោយនិយាយថា៖ «ស្រុកដែលយើងបានទៅសង្កេតមើល ជាស្រុកដែលបំផ្លាញអ្នករស់នៅទីនោះ ហើយយើងឃើញពួកបុរសក្នុងស្រុកនោះសុទ្ធតែមានមាឌធំសម្បើម។+ ៣៣ យើងក៏ឃើញពួកមនុស្សមាឌធំជាកូនចៅអេណាក់+ដែលកើតពី*ពួកនីហ្វីលីម រស់នៅទីនោះដែរ។ បើប្រៀបជាមួយនឹងពួកគេ យើងគឺដូចជាសត្វកណ្ដូប ហើយពួកគេក៏ចាត់ទុកយើងជាកណ្ដូបដែរ»។
១៤ ពេលនោះ ពួកជំនុំបានបន្លឺសំឡេងឡើង ហើយបណ្ដាជនបាននាំគ្នាស្រែកយំពេញមួយយប់។+ ២ បណ្ដាជនអ៊ីស្រាអែលទាំងអស់ចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន+ ហើយពួកជំនុំទាំងមូលបាននិយាយប្រឆាំងនឹងពួកគាត់ថា៖ «ស៊ូឲ្យយើងស្លាប់នៅស្រុកអេហ្ស៊ីប ឬនៅតំបន់ស្ងាត់ជ្រងំនេះវិញ ប្រសើរជាង! ៣ ហេតុអ្វីព្រះយេហូវ៉ានាំយើងមកស្រុកនេះឲ្យស្លាប់ដោយដាវដូច្នេះ?+ ប្រពន្ធកូនយើងនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃគេជាមិនខាន។+ បើយើងត្រឡប់ទៅស្រុកអេហ្ស៊ីបវិញគឺប្រសើរជាង»។+ ៤ ពួកគេថែមទាំងនិយាយគ្នាថា៖ «ចូរយើងតែងតាំងមេដឹកនាំម្នាក់ ហើយត្រឡប់ទៅស្រុកអេហ្ស៊ីបវិញទៅ!»។+
៥ ឮដូច្នេះ ម៉ូសេនិងអេរ៉ុនបានក្រាបមុខដល់ដីនៅចំពោះពួកជំនុំអ៊ីស្រាអែលទាំងមូល។ ៦ ឯយ៉ូស្វេ+ជាកូននុននិងកាលែប+ជាកូនយេផុនណា ដែលនៅក្នុងចំណោមពួកអ្នកសង្កេតមើលស្រុកនោះ ពួកគាត់បានចាប់ហែកអាវខ្លួន។ ៧ ពួកគាត់បានប្រាប់ពួកជំនុំអ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលយើងបានទៅសង្កេតមើលនោះជាស្រុកដ៏ល្អក្រៃលែង+ ៨ ជាស្រុកដែលសម្បូរដោយទឹកដោះនិងទឹកឃ្មុំហូរហៀរ។ ប្រសិនបើព្រះយេហូវ៉ាពេញចិត្តនឹងយើង លោកច្បាស់ជានាំយើងចូលក្នុងស្រុកនោះ ហើយប្រគល់ស្រុកនោះដល់យើងជាមិនខាន។+ ៩ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបះបោរប្រឆាំងនឹងព្រះយេហូវ៉ាទេ ហើយក៏មិនត្រូវខ្លាចអ្នកស្រុកនោះដែរ+ ព្រោះយើងនឹងបំផ្លាញពួកគេ។ ពួកគេគ្មានអ្នកការពារទេ តែយើងមានព្រះយេហូវ៉ានៅជាមួយនឹងយើង។+ ចូរកុំខ្លាចពួកគេឡើយ»។
១០ ទោះជាយ៉ាងនោះក្ដី ពួកជំនុំទាំងមូលបាននិយាយគ្នាថាពួកគេចង់គប់ថ្មសម្លាប់យ៉ូស្វេនិងកាលែប។+ ពេលនោះ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានលេចមកនៅលើត្រសាលជំនុំ នៅមុខបណ្ដាជនអ៊ីស្រាអែលទាំងអស់។+
១១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «តើបណ្ដាជនទាំងនេះនៅតែប្រព្រឹត្តដោយមិនគោរពចំពោះខ្ញុំដល់កាលណាទៀត?+ ទោះជាខ្ញុំបានធ្វើការអស្ចារ្យជាច្រើននៅចំពោះពួកគេក្ដី តើដល់ពេលណាទើបពួកគេមានជំនឿលើខ្ញុំ?+ ១២ ដូច្នេះ ខ្ញុំនឹងប្រហារពួកគេដោយរោគរាតត្បាត ហើយបោះបង់ចោលពួកគេ។ ខ្ញុំនឹងបង្កើតប្រជាជាតិដ៏ធំមួយពីអ្នក ហើយប្រជាជាតិនោះនឹងខ្លាំងក្លាជាងពួកគេទៅទៀត»។+
១៣ ប៉ុន្តែ ម៉ូសេបានជម្រាបព្រះយេហូវ៉ាថា៖ «បើធ្វើដូច្នេះ ជនជាតិអេហ្ស៊ីបដែលបានឃើញលោកប្រើឫទ្ធានុភាពដ៏ខ្លាំងក្លា ដើម្បីនាំបណ្ដាជនអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប មុខជាឮអំពីរឿងនេះមិនខាន+ ១៤ ហើយពួកគេនឹងនិយាយរឿងនេះប្រាប់ដល់ពួកអ្នកស្រុកនេះ។ ពួកគេក៏ឮដែរថា ព្រះយេហូវ៉ានៅក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល+ ហើយបានលេចមកជួបពួកគេដោយផ្ទាល់។+ លោកជាព្រះយេហូវ៉ា ហើយបង្គោលពពករបស់លោកស្ថិតនៅលើពួកគេ។ លោកបាននាំមុខបណ្ដាជនអ៊ីស្រាអែលដោយបង្គោលពពកនៅពេលថ្ងៃ និងដោយបង្គោលភ្លើងនៅពេលយប់។+ ១៥ ប្រសិនបើលោកប្រហារបណ្ដាជនអ៊ីស្រាអែលនេះតែម្ដង នោះប្រជាជាតិនានាដែលឮអំពីកិត្តិនាមរបស់លោក មុខជានិយាយថា៖ ១៦ ‹ព្រះយេហូវ៉ាមិនអាចនាំបណ្ដាជនអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលលោកបានសន្យាឲ្យពួកគេនោះទេ ហេតុនេះហើយបានជាលោកសម្លាប់ពួកគេចោលនៅតំបន់ស្ងាត់ជ្រងំ›។+ ១៧ ឱព្រះយេហូវ៉ាអើយ! សូមឲ្យឫទ្ធានុភាពខ្លាំងក្លារបស់លោក សឲ្យឃើញដូចដែលលោកបានសន្យា កាលលោកមានប្រសាសន៍ថា៖ ១៨ ‹ព្រះយេហូវ៉ាយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ។+ លោកអភ័យទោសចំពោះកំហុសនិងអំពើខុសឆ្គង តែលោកនឹងមិនលើកលែងទោសឲ្យមនុស្សអាក្រក់ដែលសមនឹងទទួលទោសឡើយ។ លោកនឹងឲ្យកូនចៅពួកគេទទួលផលអាក្រក់ពីកំហុសពួកគេដល់ទៅបីនិងបួនជំនាន់ផង›។+ ១៩ សូមលោកមេត្តាអភ័យទោសចំពោះកំហុសរបស់បណ្ដាជននេះ ស្របតាមសេចក្ដីស្រឡាញ់ស្មោះត្រង់ដ៏លើសលប់របស់លោកផង ដូចដែលលោកបានអភ័យទោសចំពោះកំហុសពួកគេ តាំងពីនៅស្រុកអេហ្ស៊ីបរហូតមកដល់ឥឡូវ»។+
២០ ឮដូច្នេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំព្រមអភ័យទោសឲ្យពួកគេតាមពាក្យរបស់អ្នកហើយ។+ ២១ យ៉ាងណាមិញ ខ្ញុំស្បថដោយនូវជីវិតខ្ញុំថា ផែនដីទាំងមូលនឹងពេញទៅដោយសិរីរុងរឿងរបស់ព្រះយេហូវ៉ា។+ ២២ ពួកអ្នកទាំងនេះបានល្បងលខ្ញុំ+អស់១០ដង ហើយមិនស្ដាប់បង្គាប់ខ្ញុំទេ+ ទោះជាពួកគេបានឃើញសិរីរុងរឿងរបស់ខ្ញុំ និងការអស្ចារ្យ+ដែលខ្ញុំបានធ្វើនៅស្រុកអេហ្ស៊ីប ព្រមទាំងនៅតំបន់ស្ងាត់ជ្រងំក្ដី។ ២៣ ដូច្នេះ ពួកគេនឹងមិនឃើញស្រុកដែលខ្ញុំបានសន្យាឲ្យបុព្វបុរសរបស់ពួកគេឡើយ។ ពួកអ្នកដែលមិនគោរពខ្ញុំ នឹងមិនឃើញស្រុកនោះជាដាច់ខាត។+ ២៤ ប៉ុន្តែ ចំពោះកាលែប+ជាអ្នកបម្រើខ្ញុំវិញ គាត់មានចិត្តគំនិតខុសពីពួកអ្នកទាំងនោះ ហើយបានដើរតាមខ្ញុំយ៉ាងស្មោះអស់ពីចិត្ត។ ហេតុនេះ ខ្ញុំនឹងនាំគាត់ចូលទៅក្នុងស្រុកនោះ ហើយកូនចៅគាត់នឹងបានស្រុកនោះជាមត៌ក។+ ២៥ នៅថ្ងៃស្អែក អ្នករាល់គ្នាត្រូវធ្វើដំណើរត្រឡប់ទៅតំបន់ស្ងាត់ជ្រងំតាមផ្លូវទៅសមុទ្រក្រហមវិញ+ ព្រោះជនជាតិអាម៉ាលេកនិងជនជាតិកាណាន+កំពុងរស់នៅតំបន់ទំនាបនោះ»។
២៦ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេនិងអេរ៉ុនថា៖ ២៧ «តើពួកជំនុំដ៏អាក្រក់នេះនៅតែរអ៊ូរទាំទាស់នឹងខ្ញុំដល់កាលណាទៀត?+ ខ្ញុំបានឮពាក្យត្អូញត្អែររបស់ពួកគេទាស់នឹងខ្ញុំហើយ។+ ២៨ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាបានប្រកាសថា៖ «ខ្ញុំស្បថដោយនូវជីវិតខ្ញុំថា ខ្ញុំនឹងប្រព្រឹត្តទៅលើអ្នករាល់គ្នាដូចអ្វីដែលអ្នករាល់គ្នាបាននិយាយមែន!+ ២៩ អ្នករាល់គ្នាដែលមានឈ្មោះក្នុងបញ្ជី អាយុចាប់ពី២០ឆ្នាំឡើងទៅ នឹងត្រូវស្លាប់ក្នុងតំបន់ស្ងាត់ជ្រងំនេះ+ ពោលគឺអស់អ្នកដែលរអ៊ូរទាំទាស់នឹងខ្ញុំ។+ ៣០ អ្នករាល់គ្នានឹងមិនអាចចូលក្នុងស្រុកដែលខ្ញុំបានសន្យាឲ្យនោះទេ+ មានតែកាលែបជាកូនយេផុនណា និងយ៉ូស្វេជាកូននុន+ប៉ុណ្ណោះ ដែលអាចចូលបាន។
៣១ «‹«ឯកូនចៅដែលអ្នករាល់គ្នានិយាយថានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃគេ+ ខ្ញុំនឹងនាំពួកគេចូលទៅក្នុងស្រុកនោះ ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាបានបដិសេធ។+ ៣២ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងត្រូវស្លាប់នៅក្នុងតំបន់ស្ងាត់ជ្រងំនេះ។ ៣៣ កូនចៅរបស់អ្នករាល់គ្នានឹងធ្វើជាគង្វាលនៅតំបន់ស្ងាត់ជ្រងំអស់រយៈពេល៤០ឆ្នាំ។+ ពួកគេនឹងរងផលអាក្រក់ពីភាពមិនស្មោះត្រង់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាបានស្លាប់អស់ទៅ។+ ៣៤ អ្នករាល់គ្នានឹងទទួលទោសចំពោះកំហុសរបស់ខ្លួនអស់រយៈពេល៤០ឆ្នាំ+ស្របតាមចំនួន៤០ថ្ងៃដែលអ្នករាល់គ្នាបានទៅសង្កេតមើលស្រុកនោះ+ គឺមួយថ្ងៃស្មើនឹងមួយឆ្នាំ។ យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថាការប្រឆាំងនឹងខ្ញុំ មានផលវិបាកដល់កម្រិតណា។
៣៥ «‹«ខ្ញុំយេហូវ៉ា ខ្ញុំបានមានប្រសាសន៍ហើយ។ ខ្ញុំនឹងធ្វើទៅលើពួកជំនុំដ៏អាក្រក់នេះដែលនាំគ្នាបះបោះប្រឆាំងនឹងខ្ញុំដូចតទៅ៖ នៅក្នុងតំបន់ស្ងាត់ជ្រងំនេះ ពួកគេនឹងស្លាប់បាត់បង់ជីវិត។+ ៣៦ ឯពួកអ្នកដែលម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញរាយការណ៍ព័ត៌មានអាក្រក់ ដែលនាំឲ្យបណ្ដាជនរអ៊ូរទាំទាស់នឹងខ្ញុំ+ ៣៧ គឺពួកអ្នកដែលនាំដំណឹងអាក្រក់អំពីស្រុកនោះ ពួកគេនឹងទទួលទោស ហើយស្លាប់នៅចំពោះព្រះយេហូវ៉ា។+ ៣៨ ប៉ុន្តែ យ៉ូស្វេជាកូននុននិងកាលែបជាកូនយេផុនណា ដែលជាអ្នកសង្កេតមើលស្រុកនោះ ពួកគេនឹងបន្តរស់នៅ»›»។+
៣៩ ម៉ូសេក៏ប្រាប់ពាក្យទាំងនេះដល់បណ្ដាជនអ៊ីស្រាអែល។ ស្ដាប់រួច ពួកគេចាប់ផ្ដើមយំនិងកើតទុក្ខជាខ្លាំង។ ៤០ លុះព្រលឹមស្រាងៗ ពួកគេបានក្រោកឡើង ហើយព្យាយាមឡើងទៅលើកំពូលភ្នំដោយនិយាយថា៖ «ពួកយើងបានធ្វើខុសហើយ ឥឡូវពួកយើងត្រៀមឡើងទៅស្រុកដែលព្រះយេហូវ៉ាបានមានប្រសាសន៍នោះ»។+ ៤១ ប៉ុន្តែ ម៉ូសេបាននិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើហួសពីបង្គាប់ព្រះយេហូវ៉ាដូច្នេះ? អ្នករាល់គ្នានឹងមិនទទួលជោគជ័យទេ។ ៤២ កុំឡើងទៅឲ្យសោះ ព្រោះព្រះយេហូវ៉ាមិននៅជាមួយនឹងអ្នករាល់គ្នាទេ។ អ្នករាល់គ្នានឹងចាញ់ពួកសត្រូវជាមិនខាន។+ ៤៣ ព្រោះនៅទីនោះអ្នកនឹងត្រូវប្រឈមមុខនឹងជនជាតិអាម៉ាលេកនិងជនជាតិកាណាន+ ហើយពួកគេនឹងប្រហារអ្នករាល់គ្នាដោយដាវ។ ដោយសារអ្នករាល់គ្នាមិនបានធ្វើតាមព្រះយេហូវ៉ា នោះព្រះយេហូវ៉ានឹងមិននៅជាមួយអ្នករាល់គ្នាឡើយ»។+
៤៤ ទោះជាយ៉ាងនោះក្ដី ពួកគេនៅតែជម្នះឡើងទៅលើកំពូលភ្នំដដែល+ តែហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ព្រមទាំងម៉ូសេមិនបានរើចេញពីកណ្ដាលជំរំទេ។+ ៤៥ ឯជនជាតិអាម៉ាលេកនិងជនជាតិកាណានដែលនៅលើភ្នំវិញ ពួកគេបានចុះមកវាយប្រហារពួកអ៊ីស្រាអែល បណ្ដាលឲ្យពួកអ៊ីស្រាអែលរត់ខ្ចាត់ខ្ចាយរហូតដល់ក្រុងហោម៉ា។+
១៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេទៀតថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលដូចតទៅ៖ ‹ពេលអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលខ្ញុំប្រគល់ឲ្យ+ ៣ ហើយអ្នករាល់គ្នាចង់យកសត្វពីហ្វូងគោ ឬហ្វូងចៀម មកដុតជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា ដើម្បីជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា*+ ទោះជាគ្រឿងបូជាដុត+ គ្រឿងបូជាលាសម្បថពិសេសណាមួយ គ្រឿងបូជាស្ម័គ្រពីចិត្ត+ ឬគ្រឿងបូជាក្នុងពិធីបុណ្យផ្សេងៗក្ដី+ ៤ នោះត្រូវជូនដល់ព្រះយេហូវ៉ានូវគ្រឿងបូជាពីស្រូវជាមួយដែរ គឺម្សៅម៉ដ្ឋ+១ភាគ១០អេហ្វា*លាយនឹងប្រេង១ភាគ៤ហ៊ីន។* ៥ ពេលជូនគ្រឿងបូជាដុត ឬពេលជូនកូនចៀមឈ្មោលជាគ្រឿងបូជា អ្នករាល់គ្នាក៏ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៤ហ៊ីនជាគ្រឿងបូជាដែរ។+ ៦ ពេលជូនចៀមឈ្មោលជាគ្រឿងបូជា អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាពីស្រូវជាមួយដែរ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយនឹងប្រេង១ភាគ៣ហ៊ីន។ ៧ អ្នករាល់គ្នាក៏ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៣ហ៊ីនជាគ្រឿងបូជាដែរ ដើម្បីដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។
៨ «‹បើអ្នករាល់គ្នាយកគោឈ្មោលមកជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា ទោះជាគ្រឿងបូជាដុត+ ឬគ្រឿងបូជាលាសម្បថពិសេសណាមួយ+ ឬគ្រឿងបូជានៃមេត្រីភាពក្ដី+ ៩ នោះត្រូវជូនគ្រឿងបូជាពីស្រូវជាមួយនឹងគោឈ្មោលនោះដែរ+ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយនឹងប្រេងកន្លះហ៊ីន។ ១០ អ្នករាល់គ្នាក៏ត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីនជាគ្រឿងបូជាដែរ+ ដើម្បីដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។ ១១ រាល់ដងដែលអ្នករាល់គ្នាជូនគោឈ្មោល ចៀមឈ្មោល កូនចៀមឈ្មោល ឬពពែ អ្នករាល់គ្នាក៏ត្រូវជូនអ្វីៗទាំងនេះដែរ។ ១២ បើជូនសត្វចំនួនច្រើនប៉ុនណា គ្រឿងបូជាដែលត្រូវជូនជាមួយសត្វទាំងនោះ ក៏ត្រូវកើនឡើងតាមនោះដែរ។ ១៣ នេះជារបៀបដែលបណ្ដាជនអ៊ីស្រាអែលជាអ្នកកើតក្នុងស្រុកត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ដើម្បីទុកជាក្លិនឈ្ងុយជូនលោក។
១៤ «‹បើជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ឬបើអ្នកណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាអស់ច្រើនជំនាន់ ចង់ជូនគ្រឿងបូជាដុតជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា ពួកគេក៏ត្រូវធ្វើដូចអ្នករាល់គ្នាដែរ។+ ១៥ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ដូចគ្នា ទាំងជនបរទេស ទាំងពួកជំនុំអ៊ីស្រាអែល។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់តទៅ ព្រោះចំពោះព្រះយេហូវ៉ា ជនបរទេសក៏ដូចអ្នករាល់គ្នាដែរ។+ ១៦ អ្នករាល់គ្នានិងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ត្រូវអនុវត្តច្បាប់ដូចគ្នា និងធ្វើតាមការវិនិច្ឆ័យក្ដីតែមួយ›»។
១៧ ព្រះយេហូវ៉ាមានប្រសាសន៍បន្តទៅម៉ូសេថា៖ ១៨ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ពេលអ្នករាល់គ្នាចូលទៅរស់នៅក្នុងស្រុកដែលខ្ញុំប្រគល់ឲ្យ ១៩ ហើយបានបរិភោគភោគផលពីស្រុកនោះ+ អ្នករាល់គ្នាត្រូវយកអំណោយមកជូនព្រះយេហូវ៉ា។ ២០ អ្នករាល់គ្នាត្រូវយកម្សៅពីផលដំបូង+មកធ្វើជានំកងជូនលោក។ នេះដូចជាគ្រឿងបូជាដែលគេយកមកជូនពីទីលានបញ្ជាន់ស្រូវ។ ២១ អ្នករាល់គ្នាត្រូវយកម្សៅខ្លះពីផលដំបូងមកជូនជាអំណោយដល់ព្រះយេហូវ៉ានៅគ្រប់ជំនាន់តរៀងទៅ។
២២ «‹ក្នុងករណីអ្នករាល់គ្នាធ្វើខុស ហើយមិនបានកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ ២៣ និងបង្គាប់ដែលព្រះយេហូវ៉ាបានប្រាប់ដល់ម៉ូសេ តាំងពីថ្ងៃដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នារហូតដល់ជំនាន់ក្រោយៗ ២៤ ហើយបើអ្នករាល់គ្នាបានធ្វើខុសដោយអចេតនា ហើយពួកជំនុំមិនបានដឹងទេ នោះពួកជំនុំទាំងមូលត្រូវជូនគោស្ទាវមួយជាគ្រឿងបូជាដុតជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា ព្រមជាមួយគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាតាមការណែនាំស្ដីអំពីគ្រឿងបូជានោះ+ ថែមទាំងជូនពពែស្ទាវមួយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ។+ ២៥ សង្ឃនឹងធ្វើឲ្យពួកជំនុំទាំងមូលជ្រះស្អាតពីភាពខុសឆ្គង ដើម្បីឲ្យពួកគេទទួលការអភ័យទោស+ ព្រោះពួកគេបានធ្វើខុសដោយអចេតនា ហើយក៏បានជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា និងគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនៅចំពោះព្រះយេហូវ៉ាហើយដែរ។ ២៦ យ៉ាងនេះ ពួកជំនុំអ៊ីស្រាអែលទាំងមូលនិងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ នឹងទទួលការអភ័យទោសចំពោះកំហុសដែលពួកគេបានធ្វើដោយមិនដឹងខ្លួន។
២៧ «‹បើអ្នកណាម្នាក់បានធ្វើខុសដោយអចេតនា គាត់ត្រូវជូនពពែញីអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ២៨ បន្ទាប់មក សង្ឃនឹងធ្វើឲ្យគាត់ជ្រះស្អាតពីភាពខុសឆ្គងនៅចំពោះព្រះយេហូវ៉ា ហើយគាត់នឹងទទួលការអភ័យទោសចំពោះកំហុសដែលគាត់បានធ្វើដោយអចេតនា។+ ២៩ ចំពោះជនជាតិអ៊ីស្រាអែលជាអ្នកកើតក្នុងស្រុក និងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ ត្រូវអនុវត្តច្បាប់ដូចគ្នាស្ដីអំពីការធ្វើខុសដោយអចេតនា។+
៣០ «‹ប៉ុន្តែ បើបុគ្គលម្នាក់ធ្វើខុសដោយចេតនា+ ទោះបីគាត់ជាជនជាតិអ៊ីស្រាអែលជាអ្នកកើតក្នុងស្រុកឬជនបរទេសក្ដី អ្នកនោះបានប្រមាថព្រះយេហូវ៉ាហើយ គាត់នឹងត្រូវកាត់ចេញ*ពីចំណោមជនរួមជាតិរបស់ខ្លួន។ ៣១ ព្រោះគាត់បានមើលងាយប្រសាសន៍របស់ព្រះយេហូវ៉ា ហើយបានបំពានបញ្ញត្តិរបស់លោក គាត់នឹងត្រូវកាត់ចេញជាមិនខាន។+ គាត់ត្រូវទទួលទោសចំពោះកំហុសរបស់ខ្លួន›»។+
៣២ កាលដែលបណ្ដាជនអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ គេបានឃើញបុរសម្នាក់កំពុងរើសអុសនៅថ្ងៃឈប់សម្រាក។+ ៣៣ ដូច្នេះ គេក៏បាននាំគាត់ទៅជួបម៉ូសេ អេរ៉ុន និងពួកជំនុំទាំងមូល។ ៣៤ បន្ទាប់មក គេបានយកគាត់ទៅឃុំ+ ព្រោះមិនទាន់ដឹងច្បាស់ថាត្រូវធ្វើយ៉ាងណាចំពោះគាត់ទេ។
៣៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ត្រូវសម្លាប់បុរសនោះចោល+ គឺត្រូវឲ្យពួកជំនុំទាំងមូលគប់ដុំថ្មសម្លាប់គាត់នៅក្រៅជំរំ»។+ ៣៦ ដូច្នេះ ពួកជំនុំទាំងមូលបាននាំគាត់ទៅក្រៅជំរំ រួចគប់ដុំថ្មសម្លាប់គាត់ទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៣៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថែមទៀតថា៖ ៣៨ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេធ្វើរំយោលនៅជាយអាវផាយរបស់ពួកគេនៅគ្រប់ជំនាន់តរៀងទៅ ហើយក៏ត្រូវដេរខ្សែពណ៌ខៀវនៅលើរំយោលជាយអាវរបស់ខ្លួនដែរ។+ ៣៩ ‹អ្នករាល់គ្នាត្រូវធ្វើរំយោលនៅជាយអាវ កាលណាអ្នករាល់គ្នាមើលរំយោលនោះ អ្នករាល់គ្នានឹងនឹកឃើញបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ហើយធ្វើតាមបញ្ញត្តិទាំងនោះ។+ អ្នករាល់គ្នាមិនត្រូវបណ្ដោយតាមភ្នែកនិងចិត្តរបស់ខ្លួនឡើយ ព្រោះវាកំពុងនាំឲ្យអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះ។*+ ៤០ បង្គាប់នេះនឹងជួយឲ្យអ្នករាល់គ្នាចងចាំបញ្ញត្តិទាំងប៉ុន្មានរបស់ខ្ញុំ ហើយកាន់តាមផង ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធនៅចំពោះព្រះរបស់ខ្លួន។+ ៤១ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ខ្ញុំនេះហើយដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ដើម្បីបង្ហាញថាខ្ញុំជាព្រះនៃអ្នករាល់គ្នា។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។+
១៦ ឯកូរ៉ា+ជាកូនអ៊ីសហា+ ត្រូវជាចៅរបស់កូហាត+ មកពីកុលសម្ព័ន្ធលេវី+ គាត់បានចូលដៃជាមួយនឹងដាថាន អាបាយរ៉ាម និងអុន។ ចំណែកដាថាននិងអាបាយរ៉ាម ពួកគេជាកូនរបស់អេលាប+ ហើយអុនជាកូនរបស់ភេឡេត ពួកគេទាំងបីនាក់មកពីកុលសម្ព័ន្ធរូបេន។+ ២ ពួកគេបានរួមដៃគ្នាប្រឆាំងនឹងម៉ូសេ ដោយមានពួកបុរសអ៊ីស្រាអែលចំនួន២៥០នាក់ចូលរួមប្រឆាំងដែរ។ ពួកគេជាមេដឹកនាំនិងជាតំណាងពួកជំនុំ ហើយជាអ្នកមានមុខមាត់។ ៣ ពួកគេនាំគ្នានិយាយប្រឆាំង+ម៉ូសេនិងអេរ៉ុនថា៖ «យើងលែងទ្រាំនឹងអ្នកទាំងពីរទៀតហើយ! ពួកជំនុំទាំងមូលក៏បរិសុទ្ធ+ ហើយព្រះយេហូវ៉ាក៏នៅក្នុងចំណោមពួកគេដែរ។+ ហេតុអ្វីបានជាអ្នកទាំងពីរលើកតម្កើងខ្លួនខ្ពស់ជាងពួកជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»។
៤ ឮដូច្នោះ ម៉ូសេបានក្រាបមុខដល់ដី ៥ រួចនិយាយទៅកាន់កូរ៉ានិងពួកអ្នកគាំទ្រគាត់ថា៖ «នៅព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថាអ្នកណាជារបស់ផងលោក+ ព្រមទាំងអ្នកណាគឺបរិសុទ្ធ និងអ្នកណាត្រូវចូលទៅជិតលោក។+ អ្នកណាដែលលោកជ្រើសរើស+ គឺអ្នកនោះហើយដែលត្រូវចូលទៅជិតលោក។ ៦ សូមធ្វើដូចតទៅនេះ៖ កូរ៉ានិងពួកអ្នកដែលគាំទ្រគាត់+ ត្រូវកាន់ប្រដាប់ដាក់រងើកភ្លើងមក+ ៧ ហើយដាក់ភ្លើងលើនោះ រួចដុតគ្រឿងក្រអូបពីលើ នៅចំពោះព្រះយេហូវ៉ានាថ្ងៃស្អែក។ អ្នកណាដែលព្រះយេហូវ៉ាជ្រើសរើស+ គឺអ្នកនោះហើយដែលបរិសុទ្ធ។ ឱកូនចៅលេវីអើយ!+ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
៨ បន្ទាប់មក ម៉ូសេនិយាយទៅកាន់កូរ៉ាថា៖ «សូមស្ដាប់ ឱកូនចៅលេវីអើយ! ៩ ព្រះនៃជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាពីពួកជំនុំចេញជាបរិសុទ្ធ+ ហើយឲ្យអ្នករាល់គ្នាចូលទៅជិតលោកដើម្បីបំពេញកិច្ចបម្រើនៅត្រសាលជំនុំរបស់ព្រះយេហូវ៉ា ព្រមទាំងបម្រើបណ្ដាជន។ តើអ្នករាល់គ្នាគិតថានោះជាកិច្ចការតូចតាចឬ?+ ១០ ឱកូនចៅលេវីអើយ! ការដែលលោកនាំអ្នករាល់គ្នាចូលមកជិតលោកជាមួយនឹងបងប្អូនទាំងអស់របស់អ្នករាល់គ្នា តើអ្នករាល់គ្នាស្មានថានោះជាការតូចពេកឬ បានជាចង់បានមុខងារជាសង្ឃថែមទៀត?+ ១១ ហេតុនេះ អ្នកនិងពួកអ្នកគាំទ្រអ្នកកំពុងនាំគ្នាប្រឆាំងនឹងព្រះយេហូវ៉ាហើយ។ តើអេរ៉ុនជាអ្នកណាបានជាអ្នករអ៊ូរទាំទាស់នឹងគាត់ដូច្នេះ?»។+
១២ ក្រោយមក ម៉ូសេបានចាត់គេឲ្យទៅហៅដាថាននិងអាបាយរ៉ាម+ជាកូនអេលាប តែពួកគេបានឆ្លើយមកវិញថា៖ «យើងមិនព្រមទៅទេ! ១៣ ការដែលអ្នកនាំពួកយើងចេញពីស្រុកដែលសម្បូរទៅដោយទឹកដោះនិងទឹកឃ្មុំហូរហៀរ ឲ្យមកស្លាប់នៅតំបន់ស្ងាត់ជ្រងំនេះ+ តើនៅមិនទាន់គ្រប់គ្រាន់ទេឬ បានជាចង់ត្រួតត្រាលើពួកយើងថែមទៀត? ១៤ រហូតមកដល់ឥឡូវ អ្នកមិនបាននាំយើងចូលទៅក្នុងស្រុកដែលសម្បូរដោយទឹកដោះនិងទឹកឃ្មុំទេ+ ហើយក៏មិនបានឲ្យយើងមានដីស្រែនិងចម្ការទំពាំងបាយជូរដែរ។ តើចង់ឲ្យពួកបុរសទាំងនេះតាមអ្នកដូចជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅជាដាច់ខាត!»។
១៥ ឮដូច្នេះ ម៉ូសេខឹងជាខ្លាំង ហើយជម្រាបព្រះយេហូវ៉ាថា៖ «សូមលោកកុំទទួលយកគ្រឿងបូជាពីស្រូវរបស់ពួកគេឡើយ។ ខ្ញុំមិនបានយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយក្បាល ហើយខ្ញុំក៏មិនបានធ្វើបាបពួកគេណាម្នាក់ដែរ»។+
១៦ រួចមក ម៉ូសេបានប្រាប់កូរ៉ាថា៖ «ថ្ងៃស្អែក អ្នកនិងពួកអ្នកគាំទ្រអ្នក រួមទាំងអេរ៉ុនផង ចូរមកឯព្រះយេហូវ៉ា។ ១៧ អ្នកនិងបុរស២៥០នាក់ ព្រមទាំងអេរ៉ុន ត្រូវកាន់ប្រដាប់ដាក់រងើកភ្លើង ហើយដាក់គ្រឿងក្រអូបពីលើ រួចមកឈរនៅចំពោះព្រះយេហូវ៉ា»។ ១៨ ដូច្នេះ ពួកគេកាន់ប្រដាប់ដាក់រងើកភ្លើង ទាំងមានភ្លើងនៅលើនោះ ហើយដាក់គ្រឿងក្រអូបពីលើ រួចនាំគ្នាទៅឈរនៅច្រកចូលត្រសាលជំនុំជាមួយម៉ូសេនិងអេរ៉ុន។ ១៩ ពេលដែលកូរ៉ានិងពួកអ្នកគាំទ្រគាត់+ឈរនៅឯច្រកចូលត្រសាលជំនុំ នោះសិរីរុងរឿងរបស់ព្រះយេហូវ៉ាបានលេចមកឲ្យពួកជំនុំទាំងមូលឃើញ។+
២០ ពេលនោះ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេនិងអេរ៉ុនថា៖ ២១ «ចូរញែកខ្លួនចេញពីក្រុមមនុស្សនេះទៅ ដើម្បីឲ្យខ្ញុំបំផ្លាញពួកគេចោលភ្លាមមួយរំពេច»។+ ២២ ឮដូច្នេះ ពួកគាត់បានក្រាបមុខដល់ដីជម្រាបលោកថា៖ «ឱព្រះដែលផ្ដល់ជីវិតដល់មនុស្សទាំងឡាយអើយ!+ សូមលោកកុំខឹងនឹងពួកជំនុំទាំងមូល ដោយសារតែអំពើខុសឆ្គងរបស់មនុស្សម្នាក់នេះឡើយ»។+
២៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ២៤ «ចូរប្រាប់ពួកជំនុំថា៖ ‹ចូរចេញឲ្យឆ្ងាយពីត្រសាលរបស់កូរ៉ា ដាថាន និងអាបាយរ៉ាមទៅ!›»។+
២៥ ក្រោយពីនោះ ម៉ូសេបានក្រោកឡើង ហើយគាត់និងពួកបុរសចាស់ទុំ+អ៊ីស្រាអែល បានទៅជួបដាថាននិងអាបាយរ៉ាម។ ២៦ គាត់បានប្រាប់ពួកជំនុំថា៖ «សូមថយចេញពីត្រសាលរបស់ពួកបុរសទុច្ចរិតទាំងនេះទៅ កុំពាល់របស់ពួកគេឲ្យសោះ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបំផ្លាញចោល ដោយសារតែអំពើខុសឆ្គងរបស់ពួកគេនោះឡើយ»។ ២៧ ភ្លាមនោះ ពួកគេបានថយចេញពីត្រសាលរបស់កូរ៉ា ដាថាន និងអាបាយរ៉ាម។ ឯដាថាននិងអាបាយរ៉ាម ពួកគេបានចេញមកឈរនៅមាត់ទ្វារត្រសាលរបស់ខ្លួន ជាមួយនឹងប្រពន្ធកូនពួកគេ។
២៨ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «អ្នករាល់គ្នានឹងដឹងថាព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យធ្វើកិច្ចការទាំងអស់នេះ មិនមែនខ្ញុំធ្វើដោយចិត្តឯងទេ។ អ្នករាល់គ្នានឹងឃើញច្បាស់តាមរបៀបនេះ ២៩ បើមនុស្សទាំងនេះស្លាប់តាមធម្មតាដូចមនុស្សទូទៅ ហើយបើទោសរបស់ពួកគេដូចទោសរបស់មនុស្សទាំងឡាយ នោះបានសេចក្ដីថាព្រះយេហូវ៉ាមិនបានចាត់ខ្ញុំទេ។+ ៣០ ប៉ុន្តែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានអ្វីចម្លែកកើតឡើងដល់ពួកគេ គឺឲ្យដីប្រេះហាលេបពួកគេនិងទ្រព្យសម្បត្តិរបស់ពួកគេ ហើយឲ្យពួកគេចុះទៅក្នុងផ្នូរ*ទាំងរស់ នោះអ្នករាល់គ្នានឹងដឹងច្បាស់ថាពួកអ្នកទាំងនេះមិនបានបង្ហាញការគោរពចំពោះព្រះយេហូវ៉ាទាល់តែសោះ»។
៣១ គ្រាន់តែគាត់និយាយចប់ភ្លាម ស្រាប់តែដីនៅក្រោមពួកគេ ប្រេះចេញពីគ្នា+ ៣២ ហើយលេបត្របាក់ពួកគេ និងក្រុមគ្រួសារ ព្រមទាំងទ្រព្យសម្បត្តិ និងពួកអ្នកដែលគាំទ្រកូរ៉ា+អស់ទៅ។ ៣៣ ដូច្នេះ ពួកគេនិងអស់អ្នកដែលគាំទ្រពួកគេបានចុះទៅក្នុងផ្នូរទាំងរស់ រួចដីបិទភ្ជិតវិញ។ ហេតុនេះ ពួកគេបានវិនាសបាត់ពីចំណោមពួកជំនុំទៅ។+ ៣៤ ពេលឮសម្រែកពួកអ្នកទាំងនោះ បណ្ដាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញបាននាំគ្នារត់ ហើយនិយាយថា៖ «ចូរយើងរត់ទៅ ក្រែងដីលេបត្របាក់យើងដែរ!»។ ៣៥ ខណៈនោះ ភ្លើងពីព្រះយេហូវ៉ា+បានមកឆាបឆេះពួកបុរស២៥០នាក់ដែលកំពុងជូនគ្រឿងក្រអូប។+
៣៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ៣៧ «ចូរប្រាប់អេលាសារជាកូនអេរ៉ុនដែលជាសង្ឃ ឲ្យគាត់យកប្រដាប់ដាក់រងើកភ្លើង+ចេញពីភ្លើងនោះទៅ ព្រោះប្រដាប់ទាំងនោះគឺបរិសុទ្ធ។ រួចប្រាប់គាត់ឲ្យយករងើកភ្លើងចេញទៅឲ្យឆ្ងាយ។ ៣៨ ឯប្រដាប់ដាក់រងើកភ្លើងរបស់ពួកបុរសដែលបានធ្វើខុស ហើយបាត់បង់ជីវិតនោះ ត្រូវយកទៅដំធ្វើជាបន្ទះស្តើងៗស្រោបទីបូជា+ ព្រោះអ្វីទាំងនោះបានត្រូវជូននៅចំពោះព្រះយេហូវ៉ាហើយ។ ដូច្នេះ អ្វីទាំងនោះគឺបរិសុទ្ធ។ អ្វីទាំងនោះនឹងទៅជាសញ្ញាព្រមានដល់បណ្ដាជនអ៊ីស្រាអែល»។+ ៣៩ រួចមក អេលាសារជាសង្ឃបានយកប្រដាប់ដាក់រងើកភ្លើងធ្វើពីស្ពាន់ទាំងនោះ ទៅដំដើម្បីស្រោបទីបូជា ៤០ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍ប្រាប់ម៉ូសេ។ នោះជាសេចក្ដីរំលឹកដល់បណ្ដាជនអ៊ីស្រាអែលថា គ្មានបុគ្គលណាម្នាក់ដែលមិនមែនជាកូនចៅអេរ៉ុន អាចចូលទៅដុតគ្រឿងក្រអូបនៅចំពោះព្រះយេហូវ៉ាបានទេ+ ហើយជាការព្រមានដល់អ្នកឯទៀតថា មិនត្រូវប្រព្រឹត្តដូចកូរ៉ានិងពួកអ្នកដែលគាំទ្រគាត់ឡើយ។+
៤១ លុះស្អែកឡើង ពួកជំនុំទាំងមូលចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន+ថា៖ «អ្នកទាំងពីរបានសម្លាប់រាស្ត្ររបស់ព្រះយេហូវ៉ា»។ ៤២ កាលពួកជំនុំកំពុងទាស់នឹងម៉ូសេនិងអេរ៉ុន ពួកគេទាំងអស់គ្នាក្រឡេកទៅត្រសាលជំនុំ ឃើញមានពពកពេញលើកន្លែងនោះ ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ាលេចមក។+
៤៣ ឃើញដូច្នោះ ម៉ូសេនិងអេរ៉ុនក៏ទៅខាងមុខត្រសាលជំនុំ+ ៤៤ រួចព្រះយេហូវ៉ាប្រាប់ម៉ូសេថា៖ ៤៥ «ចូរអ្នកទាំងពីរថយចេញពីពួកគេទៅ ដើម្បីឲ្យខ្ញុំបំផ្លាញពួកគេចោលភ្លាមមួយរំពេច»។+ ខណៈនោះ ម៉ូសេនិងអេរ៉ុនបានលុតជង្គង់ចុះក្រាបមុខដល់ដី។+ ៤៦ បន្ទាប់មក ម៉ូសេប្រាប់អេរ៉ុនថា៖ «សូមប្រញាប់យកប្រដាប់ដាក់រងើកភ្លើង និងយកភ្លើងពីទីបូជាដាក់ពីលើ+ រួចដុតគ្រឿងក្រអូបលើនោះ ហើយចេញទៅឯពួកជំនុំទៅ ដើម្បីធ្វើឲ្យពួកគេជ្រះស្អាតពីភាពខុសឆ្គង+ ព្រោះព្រះយេហូវ៉ាបានខឹងជាខ្លាំង ហើយសេចក្ដីវេទនាបានចាប់ផ្ដើមហើយ!»។ ៤៧ ភ្លាមនោះ អេរ៉ុនបានធ្វើតាមបង្គាប់ម៉ូសេ។ គាត់បានរត់ទៅឯពួកជំនុំ ហើយមើល! សេចក្ដីវេទនាបានចាប់ផ្ដើមកើតឡើងដល់បណ្ដាជន។ ដូច្នេះ គាត់បានដុតគ្រឿងក្រអូបនៅលើប្រដាប់ដាក់រងើកភ្លើង ដើម្បីធ្វើឲ្យពួកជំនុំជ្រះស្អាតពីភាពខុសឆ្គងរបស់ពួកគេ។ ៤៨ ពេលនោះ គាត់បន្តឈរនៅចន្លោះ ពួកអ្នកដែលបានស្លាប់និងពួកអ្នកដែលនៅរស់។ ក្រោយមក សេចក្ដីវេទនានោះក៏បាត់ទៅ។ ៤៩ ពួកអ្នកដែលបានស្លាប់ដោយសារសេចក្ដីវេទនានោះ មានចំនួន១៤.៧០០នាក់។ ចំនួននេះគឺផ្សេងពីពួកអ្នកដែលស្លាប់ដោយសារអំពើខុសឆ្គងរបស់កូរ៉ា។ ៥០ ក្រោយពីសេចក្ដីវេទនានោះបានឈប់ អេរ៉ុនក៏ត្រឡប់ទៅម៉ូសេនៅឯច្រកចូលត្រសាលជំនុំវិញ។
១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេយកដំបងមួយពីកុលសម្ព័ន្ធមួយ គឺពីមេដឹកនាំកុលសម្ព័ន្ធនីមួយៗ+ សរុបទាំងអស់មានដំបង១២។ រួចចារឈ្មោះមេដឹកនាំម្នាក់ៗនៅលើដំបងរបស់ពួកគេ។ ៣ អ្នកត្រូវចារឈ្មោះអេរ៉ុននៅលើដំបងរបស់ពួកលេវី ព្រោះដំបងមួយតាងនាមមេដឹកនាំកុលសម្ព័ន្ធមួយ។ ៤ បន្ទាប់មក ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំនៅមុខហឹបនៃសេចក្ដីរំលឹក+ ត្រង់កន្លែងដែលខ្ញុំតែងតែលេចមកជួបអ្នក។+ ៥ ដំបងរបស់បុគ្គលណាដែលខ្ញុំជ្រើសរើស+ នឹងចេញពន្លក ហើយខ្ញុំនឹងធ្វើឲ្យពួកអ៊ីស្រាអែលឈប់រអ៊ូរទាំទាស់នឹងខ្ញុំទៀត+ ព្រមទាំងលែងទាស់នឹងអ្នកដែរ»។+
៦ ដូច្នេះ ម៉ូសេបាននាំប្រសាសន៍របស់ព្រះទៅប្រាប់ពួកអ៊ីស្រាអែល រួចមេដឹកនាំនីមួយៗបានយកដំបងមកឲ្យម៉ូសេ គឺម្នាក់មួយៗ សរុបទាំងអស់មានដំបង១២ ហើយក្នុងនោះក៏មានដំបងរបស់អេរ៉ុនដែរ។ ៧ បន្ទាប់មក ម៉ូសេបានដាក់ដំបងទាំងនោះនៅចំពោះព្រះយេហូវ៉ាក្នុងត្រសាលជំនុំដែលមានហឹបនៃសេចក្ដីរំលឹក។
៨ លុះស្អែកឡើង ពេលម៉ូសេចូលទៅក្នុងត្រសាលជំនុំ នោះមើល! ដំបងអេរ៉ុនដែលជាតំណាងវង្សត្រកូលលេវី បានចេញពន្លក មានផ្កា ថែមទាំងមានផ្លែអល់ម៉ុនទុំទៀតផង។ ៩ ម៉ូសេក៏យកដំបងទាំងនោះចេញពីចំពោះព្រះយេហូវ៉ា ទៅបង្ហាញដល់បណ្ដាជនអ៊ីស្រាអែលទាំងអស់។ ពួកគេក៏មើលដំបងទាំងនោះ ហើយបានយកដំបងរបស់ពួកគេរៀងខ្លួនវិញ។
១០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរដាក់ដំបងរបស់អេរ៉ុន+នៅមុខហឹបនៃសេចក្ដីរំលឹក ទុកជាសញ្ញាសម្គាល់+ដល់ពួកអ្នកបះបោរ+ ដើម្បីកុំឲ្យពួកគេរអ៊ូរទាំទាស់នឹងខ្ញុំទៀត និងដើម្បីកុំឲ្យពួកគេត្រូវស្លាប់ឡើយ»។ ១១ ស្ដាប់រួច ម៉ូសេក៏ធ្វើតាមបង្គាប់ទាំងអស់របស់ព្រះយេហូវ៉ា។
១២ រួចបណ្ដាជនអ៊ីស្រាអែលបាននិយាយទៅម៉ូសេថា៖ «យើងមុខជាស្លាប់មិនខាន យើងទាំងអស់គ្នាច្បាស់ជាវិនាសហើយ! ១៣ អ្នកណាដែលចូលទៅជិតត្រសាលជំនុំរបស់ព្រះយេហូវ៉ាច្បាស់ជាស្លាប់ជាមិនខាន!+ តើយើងទាំងអស់គ្នានឹងត្រូវស្លាប់ឬ?»។+
១៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អេរ៉ុនថា៖ «អ្នកនិងកូនប្រុសៗរបស់អ្នក រួមទាំងវង្សត្រកូលអ្នក ត្រូវទទួលខុសត្រូវចំពោះកំហុសណាដែលទាក់ទងនឹងកន្លែងបរិសុទ្ធ+ ព្រមទាំងកំហុសណាដែលទាក់ទងនឹងមុខងារជាសង្ឃផងដែរ។+ ២ ឯពួកលេវីជាបងប្អូនអ្នកដែលមកពីកុលសម្ព័ន្ធលេវី ជាកុលសម្ព័ន្ធនៃបុព្វបុរសអ្នក ចូរនាំពួកគេមកដើម្បីពួកគេអាចចូលរួមបំពេញកិច្ចបម្រើក្រោមការដឹកនាំរបស់អ្នក+និងកូនប្រុសៗអ្នក នៅមុខត្រសាលជំនុំដែលមានហឹបនៃសេចក្ដីរំលឹក។+ ៣ ពួកគេត្រូវជួយអ្នកបំពេញកិច្ចការទាំងអស់នៅឯត្រសាលជំនុំ។+ ប៉ុន្តែ ពួកគេមិនត្រូវចូលទៅជិតទីបូជានិងប្រដាប់ប្រដានៅកន្លែងបរិសុទ្ធឡើយ ដើម្បីកុំឲ្យពួកគេឬអ្នកត្រូវស្លាប់។+ ៤ ពួកគេនឹងធ្វើការជាមួយអ្នក ហើយបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងត្រសាលជំនុំ ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងកន្លែងនោះ។ ក្រៅពីពួកគេ គ្មានអ្នកណាមានសិទ្ធិចូលមកជិតអ្នកទេ។+ ៥ អ្នកត្រូវបំពេញភារកិច្ចខ្លួននៅកន្លែងបរិសុទ្ធ+និងនៅទីបូជា+ ដើម្បីកុំឲ្យខ្ញុំខឹង+នឹងបណ្ដាជនអ៊ីស្រាអែលតទៅទៀត។ ៦ ខ្ញុំបានញែកពួកលេវីពីចំណោមបណ្ដាជនអ៊ីស្រាអែល ហើយឲ្យពួកគេជាអំណោយដល់អ្នក+ ព្រោះពួកគេបានត្រូវប្រគល់ជូនខ្ញុំជាយេហូវ៉ា ដើម្បីបំពេញកិច្ចបម្រើនៅត្រសាលជំនុំ។+ ៧ អ្នកនិងកូនប្រុសៗអ្នកត្រូវបំពេញភារកិច្ចជាសង្ឃ គឺបម្រើនៅទីបូជា និងបំពេញកិច្ចការទាំងអស់នៅក្រោយវាំងនន។*+ ព្រោះខ្ញុំបានឲ្យមុខងារជាសង្ឃដល់អ្នកជាអំណោយ។ បើអ្នកផ្សេងទៀត*ចូលមកជិតត្រសាលជំនុំ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន»។+
៨ ព្រះយេហូវ៉ាមានប្រសាសន៍ថែមទៀតទៅអេរ៉ុនថា៖ «ខ្ញុំឲ្យអ្នកមើលការខុសត្រូវលើវិភាគទានដែលបណ្ដាជនអ៊ីស្រាអែលយកមកជូន។+ ខ្ញុំបានប្រគល់មួយចំណែកឲ្យអ្នកនិងកូនប្រុសៗរបស់អ្នក ពីអ្វីៗបរិសុទ្ធដែលបណ្ដាជនយកមកជូន។ នេះជាចំណែករបស់អ្នករាល់គ្នាជារៀងរហូតតទៅ។+ ៩ ឯគ្រឿងបូជាបរិសុទ្ធបំផុតដែលត្រូវដុតជូនខ្ញុំ នឹងបានជារបស់អ្នក គឺរាល់គ្រឿងបូជាដែលបណ្ដាជនយកមកជូន ជាមួយនឹងគ្រឿងបូជាពីស្រូវ+ គ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ និងគ្រឿងបូជាសម្រាប់អំពើរំលង។+ នេះជាអ្វីដែលបរិសុទ្ធបំផុតដល់អ្នកនិងកូនប្រុសៗរបស់អ្នក។ ១០ អ្នកត្រូវបរិភោគគ្រឿងបូជានោះនៅកន្លែងបរិសុទ្ធបំផុត។+ ប្រុសៗទាំងអស់អាចបរិភោគបាន។ នេះជាអ្វីដែលបរិសុទ្ធដល់អ្នក។+ ១១ បន្ថែមទៅទៀត គ្រប់អំណោយដែលបណ្ដាជនអ៊ីស្រាអែលយកមកជូន+ ជាមួយនឹងគ្រឿងបូជាសម្រាប់លើកចុះឡើង+ នឹងបានជារបស់អ្នកដែរ។ ខ្ញុំប្រគល់អ្វីទាំងអស់នេះដល់អ្នក និងកូនប្រុសស្រីរបស់អ្នកជាដរាបតទៅ។+ សមាជិកក្នុងក្រុមគ្រួសារអ្នក ដែលស្អាតបរិសុទ្ធអាចបរិភោគបាន។+
១២ «ឯប្រេង ស្រូវ និងស្រាទំពាំងបាយជូរជាផលដំបូង+ដ៏ល្អបំផុតដែលគេយកមកជូនខ្ញុំយេហូវ៉ា ខ្ញុំនឹងឲ្យដល់អ្នកដែរ។+ ១៣ ដូច្នេះ ផលដំបូងទាំងអស់ក្នុងស្រុកដែលគេយកមកជូនព្រះយេហូវ៉ា នឹងបានទៅជារបស់អ្នក។+ សមាជិកក្នុងក្រុមគ្រួសារអ្នក ដែលស្អាតបរិសុទ្ធអាចបរិភោគបាន។
១៤ «អ្វីៗទាំងអស់ដែលបណ្ដាជនក្នុងស្រុកអ៊ីស្រាអែលញែកជាបរិសុទ្ធទុកជូនខ្ញុំ ត្រូវបានជាចំណែករបស់អ្នក។+
១៥ «កូនច្បងទាំងអស់+របស់បណ្ដាជន និងកូនដំបូងរបស់សត្វ ដែលគេយកមកជូនខ្ញុំជាយេហូវ៉ា ត្រូវបានទៅជារបស់អ្នក។ ប៉ុន្តែ ត្រូវឲ្យគេលោះកូនច្បងរបស់បណ្ដាជន+និងកូនដំបូងរបស់សត្វដែលមិនស្អាតបរិសុទ្ធវិញ។+ ១៦ បើអាយុចាប់ពីមួយខែឡើងទៅ តម្លៃកំណត់សម្រាប់លោះនោះ គឺប្រាក់ប្រាំហ្សេគិល*+ តាមទម្ងន់ហ្សេគិលដែលគេប្រើនៅកន្លែងបរិសុទ្ធ។ មួយហ្សេគិលស្មើនឹង២០កេរ៉ា។* ១៧ ប៉ុន្តែ កូនឈ្មោលដំបូងរបស់គោ ចៀម ឬពពែ គេមិនត្រូវលោះទេ+ ព្រោះសត្វទាំងនោះស្អាតបរិសុទ្ធ។ អ្នកត្រូវប្រោះឈាមសត្វទាំងនោះនៅលើទីបូជា+ ហើយដុតខ្លាញ់វាឲ្យផ្សែងហុយឡើង ដើម្បីជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា។*+ ១៨ សាច់សត្វទាំងនោះនឹងបានជារបស់អ្នក ក៏ដូចជាសាច់ទ្រូងនៃគ្រឿងបូជាសម្រាប់លើកចុះឡើងនិងសាច់ភ្លៅស្ដាំដែរ។+ ១៩ គ្រប់អំណោយបរិសុទ្ធដែលបណ្ដាជនអ៊ីស្រាអែលយកមកជូនខ្ញុំយេហូវ៉ា+ ខ្ញុំប្រគល់ដល់អ្នកនិងកូនប្រុសស្រីរបស់អ្នកជាដរាបតទៅ។+ នេះជាកិច្ចព្រមព្រៀងអំបិល* រវាងព្រះយេហូវ៉ានិងអ្នក ព្រមទាំងកូនចៅអ្នក»។
២០ ព្រះយេហូវ៉ាមានប្រសាសន៍បន្តទៅអេរ៉ុនថា៖ «នៅក្នុងស្រុករបស់បណ្ដាជនអ៊ីស្រាអែល អ្នកនឹងមិនទទួលដីធ្លីជាមត៌កទេ ហើយក៏គ្មានដីជាចំណែកដូចពួកគេដែរ+ ព្រោះខ្ញុំជាចំណែកនិងជាមត៌ករបស់អ្នកហើយ។+
២១ «ខ្ញុំប្រគល់១ភាគ១០នៃវិភាគទានរបស់បណ្ដាជនអ៊ីស្រាអែល ឲ្យកូនចៅលេវីទុកជាមត៌ក+ ដោយសារពួកគេបំពេញកិច្ចការនៅត្រសាលជំនុំ។ ២២ ឯបណ្ដាជនអ៊ីស្រាអែលវិញ ពួកគេមិនអាចចូលទៅជិតត្រសាលជំនុំទៀតបានឡើយ។ បើពុំនោះទេ ពួកគេនឹងមានកំហុសឆ្គង ហើយត្រូវស្លាប់ជាមិនខាន។ ២៣ ពួកលេវីត្រូវបំពេញកិច្ចបម្រើនៅត្រសាលជំនុំ ហើយត្រូវទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់បណ្ដាជន។+ ក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ពួកលេវីមិនអាចមានដីធ្លីជាមត៌កឡើយ។+ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់តរៀងទៅ។ ២៤ ព្រោះខ្ញុំយេហូវ៉ា ខ្ញុំបានប្រគល់១ភាគ១០នៃវិភាគទានរបស់បណ្ដាជនដែលជូនដល់ខ្ញុំ ឲ្យដល់ពួកលេវីទុកជាមត៌ករួចហើយ។ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា៖ ‹ក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ពួកគេមិនត្រូវមានដីធ្លីជាមត៌កឡើយ›»។+
២៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២៦ «អ្នកត្រូវប្រាប់ពួកលេវីថា៖ ‹អ្នករាល់គ្នានឹងទទួលវិភាគទាន១ភាគ១០ពីបណ្ដាជនអ៊ីស្រាអែលទុកជាមត៌ក ព្រោះនេះជាចំណែកដែលខ្ញុំឲ្យដល់អ្នករាល់គ្នា។+ ប៉ុន្តែ អ្នករាល់គ្នាក៏ត្រូវជូនវិភាគទាន១ភាគ១០ពីចំណែកនោះដល់ខ្ញុំជាយេហូវ៉ាវិញដែរ។+ ២៧ វិភាគទានដែលអ្នករាល់គ្នាជូនជាស្រូវ ស្រា និងប្រេង នឹងត្រូវចាត់ទុកដូចជាផលរបស់អ្នករាល់គ្នាផ្ទាល់ ដែលយកមកពីទីលានបញ្ជាន់ស្រូវ+ ពីកន្លែងគាបផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា និងពីកន្លែងគាបយកប្រេងដូច្នោះដែរ។ ២៨ តាមរបៀបនេះ អ្នករាល់គ្នាក៏អាចជូនវិភាគទានដល់ព្រះយេហូវ៉ាវិញដែរ គឺពីចំណែកដែលអ្នករាល់គ្នាបានទទួលពីបណ្ដាជន។ វិភាគទានទាំងនោះដែលអ្នករាល់គ្នាជូនព្រះយេហូវ៉ា ត្រូវប្រគល់ឲ្យអេរ៉ុនជាសង្ឃ។ ២៩ ក្នុងអំណោយទាំងអស់ដែលអ្នករាល់គ្នាបានទទួល ត្រូវយកចំណែកដែលល្អបំផុតជូនដល់ព្រះយេហូវ៉ា+ ព្រោះនោះជាអ្វីដែលបរិសុទ្ធ›។
៣០ «អ្នកត្រូវប្រាប់ពួកលេវីទៀតថា៖ ‹ពេលណាអ្នករាល់គ្នាជូនចំណែកដែលល្អបំផុតដល់ព្រះ ចំណែកនោះនឹងត្រូវចាត់ទុកដូចជាផលរបស់អ្នករាល់គ្នាផ្ទាល់ ដែលយកមកពីទីលានបញ្ជាន់ស្រូវ ពីកន្លែងគាបផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា និងពីកន្លែងគាបយកប្រេងដូច្នោះដែរ។ ៣១ អ្នករាល់គ្នានិងក្រុមគ្រួសារ អាចបរិភោគចំណែកនោះនៅកន្លែងណាក៏បាន ព្រោះនោះជាថ្លៃឈ្នួលរបស់អ្នករាល់គ្នាចំពោះកិច្ចបម្រើក្នុងត្រសាលជំនុំ។+ ៣២ បើអ្នករាល់គ្នាជូនចំណែកដែលល្អបំផុតដល់ព្រះ នោះអ្នករាល់គ្នានឹងមិនមានកំហុសឆ្គងក្នុងរឿងនេះទេ។ អ្នករាល់គ្នាមិនត្រូវប្រើអ្វីបរិសុទ្ធដែលបណ្ដាជនអ៊ីស្រាអែលយកមកជូនតាមរបៀបមិនត្រឹមត្រូវឡើយ។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងត្រូវស្លាប់ជាមិនខាន›»។+
១៩ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុន បន្តទៀតថា៖ ២ «ព្រះយេហូវ៉ាបានឲ្យច្បាប់ដូចតទៅនេះ៖ ‹ត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេយកគោមួយក្បាលមកប្រគល់ឲ្យអ្នក គឺគោល្អឥតខ្ចោះដែលមានសម្បុរទង់ដែង+ ដែលមិនធ្លាប់មានគេទឹម។ ៣ អ្នកត្រូវឲ្យអេលាសារជាសង្ឃ ដឹកគោនោះចេញទៅក្រៅជំរំ រួចឲ្យគេសម្លាប់វានៅមុខគាត់។ ៤ បន្ទាប់មក អេលាសារជាសង្ឃត្រូវជ្រលក់ម្រាមដៃក្នុងឈាមរបស់គោនោះ រួចប្រោះ៧ដងតម្រង់ទៅច្រកចូលត្រសាលជំនុំ។+ ៥ ក្រោយនោះ ត្រូវដុតគោនោះនៅមុខគាត់ គឺត្រូវដុតទាំងសាច់ ទាំងស្បែក ទាំងឈាមនិងលាមកផង។+ ៦ រួចសង្ឃត្រូវយកឈើស៊ីដារ មែកហ៊ីសុប+ និងក្រណាត់ពណ៌ក្រហម បោះចូលទៅក្នុងភ្លើងដែលកំពុងឆាបឆេះគោនោះ។ ៧ បន្ទាប់មក សង្ឃត្រូវបោកសម្លៀកបំពាក់ខ្លួន និងងូតទឹកជម្រះកាយ។ ក្រោយនោះ គាត់អាចចូលទៅក្នុងជំរំវិញ តែគាត់នៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។
៨ «‹ឯអ្នកដែលដុតគោនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន រួចងូតទឹកសម្អាតកាយដែរ ហើយគាត់នៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។
៩ «‹ត្រូវឲ្យបុរសម្នាក់ដែលស្អាតបរិសុទ្ធ ទៅប្រមូលផេះគោនោះ+ រួចយកទៅដាក់នៅក្រៅជំរំត្រង់កន្លែងស្អាតបរិសុទ្ធ។ ពួកជំនុំអ៊ីស្រាអែលត្រូវទុកផេះទាំងនោះសម្រាប់លាយនឹងទឹកដើម្បីប្រើក្នុងការជម្រះឲ្យស្អាតបរិសុទ្ធ។+ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ ១០ អ្នកដែលប្រមូលផេះនោះ ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយគាត់នៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។
«‹នេះនឹងទៅជាច្បាប់ជារៀងរហូត សម្រាប់បណ្ដាជនអ៊ីស្រាអែលនិងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ។+ ១១ បើអ្នកណាប៉ះសាកសពបុគ្គលម្នាក់ អ្នកនោះនឹងទៅជាមិនស្អាតបរិសុទ្ធអស់រយៈពេល៧ថ្ងៃ។+ ១២ ដូច្នេះ នៅថ្ងៃទី៣ អ្នកនោះត្រូវធ្វើពិធីជម្រះខ្លួនឲ្យស្អាតបរិសុទ្ធ ដោយប្រើទឹកនោះ។ យ៉ាងនេះ នៅថ្ងៃទី៧ គាត់នឹងបានស្អាតបរិសុទ្ធ។ ប៉ុន្តែ បើគាត់មិនធ្វើដូច្នេះនៅថ្ងៃទី៣ទេ នោះគាត់នឹងមិនបានស្អាតបរិសុទ្ធនៅថ្ងៃទី៧ឡើយ។ ១៣ គាត់នឹងនៅជាមិនស្អាតបរិសុទ្ធជានិច្ច ដោយសារគាត់មិនបានត្រូវប្រោះដោយទឹកសម្រាប់ជម្រះឲ្យស្អាតបរិសុទ្ធ។+ អស់អ្នកណាដែលបានប៉ះសាកសពមនុស្ស ហើយមិនជម្រះខ្លួនឲ្យស្អាតបរិសុទ្ធទេ គាត់បានធ្វើឲ្យត្រសាលរបស់ព្រះយេហូវ៉ាទៅជាមិនស្អាតបរិសុទ្ធហើយ។+ ដូច្នេះ អ្នកនោះនឹងត្រូវកាត់ចេញ*ពីចំណោមជនរួមជាតិខ្លួន។+
១៤ «‹នៅពេលដែលមានអ្នកណាម្នាក់ស្លាប់ក្នុងត្រសាល ត្រូវធ្វើតាមច្បាប់នេះ គឺអស់អ្នកដែលនៅក្នុងត្រសាល និងអស់អ្នកដែលចូលទៅក្នុងត្រសាលនោះ នឹងទៅជាមិនស្អាតបរិសុទ្ធអស់រយៈពេល៧ថ្ងៃ។ ១៥ ឯភាជនៈដែលឥតមានគម្រប ហើយនៅចំហ ក៏នឹងទៅជាមិនស្អាតបរិសុទ្ធដែរ។+ ១៦ បើអ្នកណាចេញទៅឯវាល ហើយប៉ះសាកសពមនុស្សដែលត្រូវគេសម្លាប់ដោយដាវ ឬសាកសពមនុស្សដែលស្លាប់តាមធម្មជាតិ ឬប៉ះឆ្អឹង ឬប៉ះផ្នូរ អ្នកនោះនឹងទៅជាមិនស្អាតបរិសុទ្ធអស់រយៈពេល៧ថ្ងៃ។+ ១៧ ដើម្បីជម្រះអ្នកនោះឲ្យស្អាតបរិសុទ្ធ ត្រូវឲ្យគេយកផេះខ្លះរបស់គោដែលបានត្រូវដុតជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនោះ មកលាយជាមួយទឹកស្អាតក្នុងភាជនៈមួយ។ ១៨ រួចមក ត្រូវឲ្យបុរសម្នាក់ដែលស្អាតបរិសុទ្ធ+ យកមែកហ៊ីសុប+ជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើត្រសាល លើអ្នកដែលនៅក្នុងត្រសាល និងលើភាជនៈទាំងអស់ ថែមទាំងប្រោះលើអ្នកដែលបានប៉ះសាកសពមនុស្សដែលត្រូវគេសម្លាប់ ឬប៉ះសាកសពមនុស្សដែលស្លាប់តាមធម្មជាតិ ឬប៉ះឆ្អឹង ឬប៉ះផ្នូរផងដែរ។ ១៩ បុរសដែលស្អាតបរិសុទ្ធនោះត្រូវប្រោះទឹកនោះលើអ្នកដែលមិនស្អាតបរិសុទ្ធនៅថ្ងៃទី៣ និងនៅថ្ងៃទី៧។ យ៉ាងនេះ អ្នកដែលមិនស្អាតបរិសុទ្ធនោះនឹងបានជ្រះស្អាតពីអំពើខុសឆ្គងរបស់គាត់នៅថ្ងៃទី៧។+ អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួន រួចងូតទឹកសម្អាតកាយ ហើយនៅល្ងាចថ្ងៃនោះគាត់នឹងបានស្អាតបរិសុទ្ធឡើងវិញ។
២០ «‹ប៉ុន្តែ បើមានអ្នកណាមិនស្អាតបរិសុទ្ធ ដែលមិនព្រមជម្រះខ្លួនឲ្យស្អាតបរិសុទ្ធទេ គាត់បានធ្វើឲ្យកន្លែងបរិសុទ្ធរបស់ព្រះយេហូវ៉ាទៅជាមិនស្អាតបរិសុទ្ធហើយ។ ដូច្នេះ អ្នកនោះនឹងត្រូវកាត់ចេញពីចំណោមជនរួមជាតិខ្លួន។+ គាត់មិនស្អាតបរិសុទ្ធ ដោយសារគាត់មិនបានត្រូវប្រោះដោយទឹកសម្រាប់ជម្រះឲ្យស្អាតបរិសុទ្ធ។
២១ «‹នេះជាច្បាប់ដែលត្រូវអនុវត្តជាដរាបតទៅ គឺអ្នកដែលប្រោះទឹកសម្រាប់ជម្រះឲ្យស្អាតបរិសុទ្ធ+ ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយអ្នកដែលប៉ះទឹកនោះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។ ២២ បើអ្នកដែលមិនស្អាតបរិសុទ្ធប៉ះអ្វីណាក៏ដោយ អ្វីនោះនឹងទៅជាមិនស្អាតបរិសុទ្ធ ហើយអ្នកណាដែលប៉ះអ្វីនោះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច›»។+
២០ នៅខែទី១ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានធ្វើដំណើរទៅដល់តំបន់ស្ងាត់ជ្រងំស៊ីង រួចដំឡើងត្រសាលនៅតំបន់កាដេស។+ នៅទីនោះមីរៀម+បានស្លាប់ ហើយគេក៏បានបញ្ចុះសពគាត់ទៅ។
២ នៅទីនោះ ពួកគេគ្មានទឹកផឹកទេ។+ ដូច្នេះ ពួកគេក៏នាំគ្នាទៅរករឿងម៉ូសេនិងអេរ៉ុន។ ៣ ពួកគេទាស់នឹងម៉ូសេ+ថា៖ «ស៊ូឲ្យយើងស្លាប់ជាមួយនឹងបងប្អូនយើង កាលដែលពួកគេបានស្លាប់នៅចំពោះព្រះយេហូវ៉ាទៅប្រសើរជាង! ៤ ហេតុអ្វីបានជាអ្នកនាំពួកយើងដែលជាពួកជំនុំរបស់ព្រះយេហូវ៉ាមកតំបន់ស្ងាត់ជ្រងំនេះ ឲ្យស្លាប់ជាមួយនឹងហ្វូងសត្វយើងដូច្នេះ?+ ៥ ហេតុដូចម្ដេចបានជាអ្នកនាំយើងចេញពីស្រុកអេហ្ស៊ីបមកកន្លែងដ៏អាក្រក់នេះ?+ ទីនេះគ្មានកន្លែងសាបព្រោះ ហើយដើមល្វាតូច* ដើមទំពាំងបាយជូរ និងដើមទទឹមមិនអាចដុះបានទេ សូម្បីតែទឹកក៏គ្មានផឹកផង»។+ ៦ ឮដូច្នោះ ម៉ូសេនិងអេរ៉ុនបានចេញពីពួកជំនុំ ទៅក្រាបមុខដល់ដីខាងមុខច្រកចូលត្រសាលជំនុំ។ ខណៈនោះ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានលេចមកនៅចំពោះពួកគេ។+
៧ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ៨ «ចូរយកដំបងមក ហើយអ្នកនិងអេរ៉ុនបងអ្នកត្រូវហៅពួកជំនុំឲ្យមកជួបជុំគ្នា។ នៅខាងមុខពួកគេ អ្នកត្រូវបង្គាប់ផ្ទាំងថ្មឲ្យទឹកចេញមក។ ពេលទឹកចេញមក អ្នកត្រូវឲ្យទឹកនោះទៅពួកជំនុំនិងហ្វូងសត្វផឹកចុះ»។+
៩ ដូច្នេះ ម៉ូសេក៏យកដំបងដែលនៅចំពោះព្រះយេហូវ៉ា+តាមបង្គាប់លោក។ ១០ បន្ទាប់មក ម៉ូសេនិងអេរ៉ុនបានហៅពួកជំនុំឲ្យមកជួបជុំគ្នានៅមុខផ្ទាំងថ្ម។ រួចម៉ូសេនិយាយថា៖ «ចូរស្ដាប់ចុះ ឱពួកអ្នកបះបោរអើយ! តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីផ្ទាំងថ្មនេះសម្រាប់អ្នករាល់គ្នាឬ?»។+ ១១ និយាយរួច ម៉ូសេបានលើកដំបងឡើង ហើយវាយផ្ទាំងថ្មនោះអស់ពីរដង ស្រាប់តែមានទឹកយ៉ាងច្រើនហូរចេញមក ហើយពួកជំនុំនិងហ្វូងសត្វក៏បានផឹកទឹកនោះទៅ។+
១២ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេនិងអេរ៉ុនថា៖ «ដោយសារអ្នកទាំងពីរមិនបានបង្ហាញជំនឿលើខ្ញុំ ហើយមិនបានលើកតម្កើងខ្ញុំជាបរិសុទ្ធនៅមុខបណ្ដាជនអ៊ីស្រាអែល នោះអ្នកទាំងពីរនឹងមិនអាចនាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានសន្យាឲ្យពួកគេនោះឡើយ»។+ ១៣ នៅត្រង់ប្រភពទឹកមេរីបា*+នោះហើយ ដែលបណ្ដាជនអ៊ីស្រាអែលបានរករឿងព្រះយេហូវ៉ា ហើយលោកបានត្រូវលើកតម្កើងជាបរិសុទ្ធនៅចំពោះពួកគេ។
១៤ ពេលនៅតំបន់កាដេស ម៉ូសេបានចាត់ពួកអ្នកនាំសារឲ្យទៅប្រាប់ស្ដេចស្រុកអេដំ+ថា៖ «អ៊ីស្រាអែលជាបងប្អូនរបស់លោក+ មានសំណូមពរដូចតទៅ៖ ‹លោកបានដឹងស្រាប់ហើយថាពួកខ្ញុំបានជួបទុក្ខលំបាកសព្វបែបយ៉ាង។ ១៥ បុព្វបុរសពួកខ្ញុំបានទៅស្រុកអេហ្ស៊ីប+ ហើយយើងបានស្នាក់នៅទីនោះអស់ជាច្រើនឆ្នាំ។+ នៅទីនោះ ពួកអេហ្ស៊ីបបានធ្វើបាបបុព្វបុរសពួកខ្ញុំ ព្រមទាំងពួកខ្ញុំផងដែរ។+ ១៦ ពួកខ្ញុំក៏បានស្រែកសុំជំនួយពីព្រះយេហូវ៉ា+ ហើយលោកបានស្ដាប់ពួកខ្ញុំ ដោយចាត់ទេវតាមួយរូប+មកនាំពួកខ្ញុំចេញពីស្រុកអេហ្ស៊ីប។ ឥឡូវនេះ ពួកខ្ញុំកំពុងនៅក្រុងកាដេសជាប់ព្រំប្រទល់ទឹកដីរបស់លោកហើយ។ ១៧ សូមអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោកផង។ ពួកខ្ញុំនឹងមិនដើរកាត់ស្រែឬចម្ការទំពាំងបាយជូរណាមួយទេ ហើយក៏មិនផឹកទឹកពីអណ្ដូងណាមួយដែរ។ ពួកខ្ញុំនឹងដើរតាមផ្លូវស្ដេច* ហើយមិនបែរទៅខាងស្ដាំឬខាងឆ្វេងឡើយ រហូតដល់ពួកខ្ញុំឆ្លងផុតទឹកដីរបស់លោក›»។+
១៨ ប៉ុន្តែ ស្ដេចស្រុកអេដំបានតបទៅវិញថា៖ «អ្នករាល់គ្នាមិនអាចឆ្លងកាត់ទឹកដីយើងបានទេ។ បើហ៊ានឆ្លងកាត់ ខ្ញុំនឹងលើកទ័ពទៅច្បាំងនឹងអ្នករាល់គ្នា»។ ១៩ បណ្ដាជនអ៊ីស្រាអែលបានប្រាប់ស្ដេចស្រុកអេដំថា៖ «សូមឲ្យពួកខ្ញុំដើរតាមផ្លូវធំផង ពួកខ្ញុំគ្រាន់តែសុំដើរឆ្លងកាត់ប៉ុណ្ណោះ។+ បើពួកខ្ញុំនិងហ្វូងសត្វផឹកទឹករបស់លោក ពួកខ្ញុំនឹងបង់ប្រាក់ឲ្យ»។+ ២០ ស្ដេចនោះបានតបថា៖ «អ្នករាល់គ្នាមិនអាចដើរឆ្លងកាត់បានទេ»។+ រួចស្ដេចស្រុកអេដំបានចេញមកទាស់នឹងពួកគេ ដោយនាំមនុស្សយ៉ាងច្រើនសន្ធឹកនិងកងទ័ពដ៏ខ្លាំងក្លាមកជាមួយ។ ២១ ដូច្នេះ ស្ដេចស្រុកអេដំមិនអនុញ្ញាតឲ្យបណ្ដាជនអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់គាត់ទេ។ ហេតុនេះ បណ្ដាជនអ៊ីស្រាអែលបានបែរចេញពីគាត់ទៅ។+
២២ គ្រានោះ បណ្ដាជនអ៊ីស្រាអែលទាំងមូលបានចាកចេញពីតំបន់កាដេស ហើយធ្វើដំណើរទៅដល់ភ្នំហ័រ+ ២៣ ក្បែរព្រំប្រទល់ស្រុកអេដំ។ រួចព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ២៤ «អេរ៉ុននឹងស្លាប់ ហើយគេនឹងបញ្ចុះសពគាត់ដូចបុព្វបុរសរបស់គាត់ដែរ។+ គាត់មិនអាចចូលទៅក្នុងស្រុកដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែលទេ ព្រោះអ្នកទាំងពីរបានបះបោរប្រឆាំងនឹងបង្គាប់ខ្ញុំអំពីទឹកនៅមេរីបា។+ ២៥ ចូរនាំអេរ៉ុននិងអេលាសារកូនគាត់ឡើងទៅលើភ្នំហ័រ។ ២៦ រួចដោះសម្លៀកបំពាក់ពីអេរ៉ុន+ យកទៅបំពាក់ឲ្យអេលាសារ+ ហើយអេរ៉ុននឹងស្លាប់នៅទីនោះ»។
២៧ ដូច្នេះ ម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយពួកគាត់បានឡើងទៅលើភ្នំហ័រនៅមុខពួកជំនុំទាំងអស់។ ២៨ រួចម៉ូសេដោះសម្លៀកបំពាក់ពីអេរ៉ុន យកទៅបំពាក់ឲ្យអេលាសារ។ ក្រោយនោះ អេរ៉ុនបានស្លាប់នៅលើកំពូលភ្នំហ័រទៅ។+ រួចមក ម៉ូសេនិងអេលាសារបានចុះពីភ្នំនោះមកវិញ។ ២៩ កាលពួកជំនុំទាំងមូលឃើញថា អេរ៉ុនបានស្លាប់ហើយ នោះពួកគេបានយំស្រណោះគាត់អស់៣០ថ្ងៃ។+
២១ គ្រានោះ ស្ដេចជនជាតិកាណានដែលគ្រប់គ្រងនៅក្រុងអេរ៉ាត+ក្នុងតំបន់ណេកេប បានឮថាជនជាតិអ៊ីស្រាអែលបានធ្វើដំណើរកាត់តាមផ្លូវអាថារីមហើយ។ ដូច្នេះ គាត់បានលើកគ្នាទៅវាយប្រហារពួកគេ ហើយចាប់ពួកគេខ្លះធ្វើជាឈ្លើយសឹក។ ២ ពេលនោះ ជនជាតិអ៊ីស្រាអែលបានស្បថនៅចំពោះព្រះយេហូវ៉ាថា៖ «បើលោកប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញបណ្ដាក្រុងរបស់ពួកគេឲ្យសាបសូន្យ»។ ៣ ព្រះយេហូវ៉ាបានធ្វើតាមពាក្យសម្បថរបស់ពួកអ៊ីស្រាអែល ហើយប្រគល់ពួកកាណានទៅក្នុងកណ្ដាប់ដៃពួកគេ។ ដូច្នេះ ពួកអ៊ីស្រាអែលបានបំផ្លាញពួកកាណាន ព្រមទាំងបណ្ដាក្រុងរបស់ពួកគេឲ្យសាបសូន្យអស់ទៅ។ ហេតុនេះ គេហៅកន្លែងនោះថាហោម៉ា។*+
៤ កាលពួកគេបន្តដំណើរពីភ្នំហ័រ+ វាងស្រុកអេដំ+ តាមផ្លូវសមុទ្រក្រហម ពួកគេក៏អស់កម្លាំងជាខ្លាំង។ ៥ ដូច្នេះ បណ្ដាជនចេះតែនិយាយប្រឆាំងព្រះនិងម៉ូសេ+ថា៖ «ម្ដេចក៏នាំយើងចេញពីស្រុកអេហ្ស៊ីបឲ្យមកស្លាប់នៅតំបន់ស្ងាត់ជ្រងំនេះដូច្នេះ? នៅទីនេះគ្មានទឹកគ្មានអាហារទេ+ យើងធុញទ្រាន់*នឹងម៉ាណា*ដ៏គម្រក់នេះណាស់»។+ ៦ ហេតុនេះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យពស់មានពិសវារមកក្នុងចំណោមបណ្ដាជន។ ពស់ទាំងនោះបានចឹកពួកគេ ហើយពួកគេជាច្រើននាក់បានស្លាប់។+
៧ បណ្ដាជនក៏មកជួបម៉ូសេ ហើយអង្វរថា៖ «យើងខុសហើយដែលបាននិយាយប្រឆាំងព្រះយេហូវ៉ានិងអ្នក។+ សូមមេត្តាជួយអង្វរព្រះយេហូវ៉ាឲ្យយើងផង ដើម្បីឲ្យលោកដកពស់ទាំងនេះចេញពីយើងទៅ»។ ស្ដាប់រួច ម៉ូសេក៏ជួយអង្វរព្រះឲ្យពួកគេ។+ ៨ បន្ទាប់មក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ចូរធ្វើរូបពស់មានពិសមួយ ហើយភ្ជាប់នៅលើបង្គោល។ បើអ្នកណាម្នាក់ត្រូវពស់ចឹក អ្នកនោះត្រូវសម្លឹងមើលទៅរូបពស់នោះ ដើម្បីកុំឲ្យគាត់ស្លាប់»។ ៩ ភ្លាមនោះ ម៉ូសេបានធ្វើរូបពស់មួយពីស្ពាន់+ ហើយភ្ជាប់នៅលើបង្គោល។+ ពេលមានអ្នកណាម្នាក់ត្រូវពស់ចឹក គាត់សម្លឹងមើលទៅរូបពស់នោះ ហើយគាត់មិនស្លាប់ទេ។+
១០ ក្រោយនោះ បណ្ដាជនអ៊ីស្រាអែលបានបន្តដំណើរទៅមុខទៀត ហើយបោះជំរំនៅអូបូត។+ ១១ រួចពួកគេបានចាកចេញពីទីនោះ ទៅបោះជំរំនៅអ៊ីយេអាបារីម+ ក្នុងតំបន់ស្ងាត់ជ្រងំនៅភាគខាងកើត ទល់មុខស្រុកម៉ូអាប់។ ១២ បន្ទាប់មក ពួកគេបានចាកចេញពីទីនោះ ទៅបោះជំរំក្បែរជ្រលងសេរេត។+ ១៣ ក្រោយមក ពួកគេបានចាកចេញពីទីនោះ ទៅបោះជំរំនៅតំបន់ជ្រលងអើណូន+ក្នុងតំបន់ស្ងាត់ជ្រងំ ដែលលាតសន្ធឹងដល់ទឹកដីរបស់ពួកអាម៉ូរី ព្រោះតំបន់ជ្រលងអើណូនជាព្រំប្រទល់នៃស្រុកម៉ូអាប់ គឺនៅចន្លោះស្រុកម៉ូអាប់និងទឹកដីរបស់ពួកអាម៉ូរី។ ១៤ ហេតុនេះហើយនៅក្នុងសៀវភៅសង្គ្រាមរបស់ព្រះយេហូវ៉ា បានរៀបរាប់អំពី«វេហែបក្នុងតំបន់ស៊ូផានិងជ្រលងអើណូន ១៥ ហើយជម្រាលនៃជ្រលងនោះលាតសន្ធឹងដល់ភូមិអារ ជាប់នឹងព្រំប្រទល់ស្រុកម៉ូអាប់»។
១៦ ក្រោយមក ពួកគេបានធ្វើដំណើរទៅដល់តំបន់បៀរ។ នៅទីនោះមានអណ្ដូងមួយ ដែលព្រះយេហូវ៉ាប្រាប់ម៉ូសេថា៖ «ចូរប្រមូលបណ្ដាជនមក ខ្ញុំនឹងឲ្យទឹកពួកគេផឹក»។
១៧ គ្រានោះ បណ្ដាជនអ៊ីស្រាអែលបានច្រៀងថា៖
«ឱអណ្ដូងអើយ! ចូរផុសទឹកឡើង! ចូរច្រៀងអបអរ!
១៨ អណ្ដូងនេះហើយដែលពួកមេដឹកនាំបានជីក
គឺពួកអ្នកមានត្រកូលខ្ពស់បានគាស់កាយ
ដោយប្រើដំបងនៃអ្នកគ្រប់គ្រងនិងដំបងរបស់ពួកគេផ្ទាល់»។
បន្ទាប់មក ពួកគេបានចេញពីតំបន់ស្ងាត់ជ្រងំ ធ្វើដំណើរទៅតំបន់ម៉ាថាណា ១៩ ពីតំបន់ម៉ាថាណាទៅដល់តំបន់ណាហាលៀល ហើយពីតំបន់ណាហាលៀលទៅដល់តំបន់បាម៉ូត។+ ២០ រួចមក ពួកគេបានចេញពីតំបន់បាម៉ូត ទៅជ្រលងភ្នំក្នុងទឹកដីម៉ូអាប់+ ខាងលើតំបន់ពីសកា+ ដែលអាចមើលឃើញតំបន់យេស៊ីម៉ូន។*+
២១ ពេលនោះ ពួកអ៊ីស្រាអែលបានចាត់ពួកអ្នកនាំសារឲ្យទៅប្រាប់ស៊ីហុនជាស្ដេចស្រុកអាម៉ូរីថា៖+ ២២ «សូមអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោកផង។ ពួកខ្ញុំនឹងមិនដើរកាត់ស្រែឬចម្ការទំពាំងបាយជូរណាមួយទេ ហើយក៏មិនផឹកទឹកពីអណ្ដូងណាមួយដែរ។ ពួកខ្ញុំនឹងដើរតាមផ្លូវស្ដេច* រហូតដល់ពួកខ្ញុំឆ្លងផុតទឹកដីរបស់លោក»។+ ២៣ ប៉ុន្តែ ស្ដេចស៊ីហុនមិនបានអនុញ្ញាតឲ្យពួកគេឆ្លងកាត់ទឹកដីរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បានប្រមូលបណ្ដាជនរបស់គាត់ទាំងអស់ ទៅច្បាំងនឹងពួកអ៊ីស្រាអែលនៅតំបន់ស្ងាត់ជ្រងំ។ ពេលទៅដល់ គាត់បានវាយប្រហារពួកគេនៅក្រុងយេហាស+ ២៤ តែពួកអ៊ីស្រាអែលបានវាយឈ្នះស្ដេចស៊ីហុន+ ហើយចាប់យកទឹកដីរបស់គាត់+ ចាប់ពីជ្រលងអើណូន+រហូតដល់ជ្រលងយ៉ាបុក+ ក្បែរទឹកដីរបស់ពួកអាំម៉ូន ត្រឹមក្រុងយ៉ាសឺ+ ព្រោះក្រុងនេះនៅជាប់ព្រំប្រទល់ទឹកដីរបស់ពួកអាំម៉ូន។+
២៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានចាប់យកក្រុងទាំងអស់នៅស្រុកអាម៉ូរី+ រួមទាំងក្រុងហែសបូននិងក្រុងតូចៗដែលនៅជុំវិញនោះដែរ ហើយតាំងទីលំនៅក្នុងក្រុងទាំងនោះ។ ២៦ ក្រុងហែសបូនជារាជធានីរបស់ស៊ីហុនស្ដេចជនជាតិអាម៉ូរី ជាក្រុងដែលស្ដេចស៊ីហុនបានដណ្ដើមយកពីស្ដេចស្រុកម៉ូអាប់ ព្រមទាំងទឹកដីទាំងអស់ រហូតដល់ជ្រលងអើណូន។ ២៧ ហេតុនេះហើយបានជាមានកំណាព្យចំអកមើលងាយថា៖
«ចូរមកក្រុងហែសបូន។ ចូរសង់ក្រុងរបស់ស្ដេចស៊ីហុនឲ្យរឹងមាំឡើង។
២៨ ព្រោះមានភ្លើងចេញពីក្រុងហែសបូន ហើយមានអណ្ដាតភ្លើងចេញពីក្រុងរបស់ស្ដេចស៊ីហុន
មកឆាបឆេះក្រុងអារនៅស្រុកម៉ូអាប់ និងពួកម្ចាស់នៃទីខ្ពស់ផ្សេងៗក្នុងជ្រលងអើណូន។
២៩ ពួកម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ពួកអ្នកគោរពបូជាព្រះកេម៉ូសអើយ+អ្នកនឹងត្រូវបំផ្លាញចោល!
ដោយសារព្រះនោះ កូនប្រុសៗរបស់អ្នកបានរត់ខ្ចាត់ខ្ចាយ។ ឯកូនស្រីៗវិញត្រូវស៊ីហុនស្ដេចស្រុកអាម៉ូរីចាប់យកទៅធ្វើជាឈ្លើយសឹក។
៣០ ចូរឲ្យយើងបាញ់ព្រួញទៅលើពួកគេទៅ
ក្រុងហែសបូននឹងត្រូវបំផ្លាញចោលរហូតដល់ក្រុងឌីបូន។+
ចូរឲ្យយើងកម្ទេចក្រុងនោះរហូតដល់ណូផា
ភ្លើងនឹងឆេះរាលដាលរហូតដល់មេដេបា»។+
៣១ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានតាំងទីលំនៅក្នុងស្រុកអាម៉ូរី។ ៣២ រួចមក ម៉ូសេបានចាត់បុរសខ្លះឲ្យទៅសង្កេតមើលក្រុងយ៉ាសឺ។+ ពួកគេបានចាប់យកក្រុងតូចៗដែលនៅជុំវិញ ហើយបណ្ដេញពួកអាម៉ូរីចេញពីទីនោះ។ ៣៣ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរឡើងទៅតាមផ្លូវបាសាន។ ពេលនោះ ស្ដេចអុក+នៃតំបន់បាសានបាននាំរាស្ត្រទាំងអស់របស់គាត់ ចេញទៅច្បាំងនឹងពួកអ៊ីស្រាអែលនៅក្រុងអេទ្រី។+ ៣៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «កុំខ្លាចស្ដេចនោះឡើយ+ ព្រោះខ្ញុំនឹងប្រគល់គាត់និងរាស្ត្រគាត់ ព្រមទាំងស្រុករបស់គាត់ទៅក្នុងកណ្ដាប់ដៃអ្នក។+ អ្នកនឹងធ្វើទៅលើគាត់ដូចដែលអ្នកបានធ្វើទៅលើស៊ីហុនជាស្ដេចជនជាតិអាម៉ូរី ដែលរស់នៅក្រុងហែសបូនដែរ»។+ ៣៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានវាយប្រហារស្ដេចនោះ និងកូនប្រុសៗរបស់គាត់ ព្រមទាំងបណ្ដារាស្ត្ររបស់គាត់ រហូតដល់គ្មានអ្នកណាម្នាក់រួចជីវិតឡើយ+ ហើយពួកគេបានចាប់យកទឹកដីនោះទៅ។+
២២ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានចេញទៅបោះជំរំនៅតំបន់វាលម៉ូអាប់ នៅត្រើយទន្លេយ៉ូដាន់ទល់មុខក្រុងយេរីខូ។+ ២ នៅគ្រានោះ បាឡាក់+ជាកូនស៊ីបព័របានឮដំណឹងថាពួកអ៊ីស្រាអែលបានវាយឈ្នះជនជាតិអាម៉ូរី។ ៣ ពេលដឹងថាជនជាតិអ៊ីស្រាអែលមានចំនួនច្រើន ជនជាតិម៉ូអាប់បានភ័យតក់ស្លុតជាខ្លាំង ហើយចាប់ផ្ដើមស្អប់ខ្ពើមពួកគេ។+ ៤ ដូច្នេះ ជនជាតិម៉ូអាប់បាននិយាយទៅកាន់ពួកបុរសចាស់ទុំជនជាតិម៉ាឌានថា៖+ «បណ្ដាជនទាំងនេះនឹងមកបង្ហិនបង្ហោចអ្វីៗដែលនៅជុំវិញយើង ពួកគេប្រៀបដូចជាគោស៊ីបំផ្លាញស្មៅនៅឯវាល»។
នៅគ្រានោះ បាឡាក់ជាកូនស៊ីបព័រ គ្រប់គ្រងជាស្ដេចនៅស្រុកម៉ូអាប់។ ៥ គាត់បានចាត់ពួកអ្នកនាំសារឲ្យទៅជួបបាឡាមជាកូនបេអ័រនៅឯពេថោរ+ ក្បែរដងទន្លេ*ក្នុងស្រុកកំណើតរបស់គាត់។ គាត់បានឲ្យគេនាំពាក្យទៅប្រាប់បាឡាមថា៖ «មើល! មានបណ្ដាជនមួយក្រុមបានចេញពីស្រុកអេហ្ស៊ីប។ ពួកគេមានគ្នានៅពាសពេញស្រុក+ ហើយកំពុងបោះជំរំនៅទល់មុខខ្ញុំហើយ។ ៦ សូមមកជួយដាក់បណ្ដាសាពួកគេឲ្យខ្ញុំផង+ ព្រោះពួកគេខ្លាំងពូកែជាងខ្ញុំ។ បើអ្នកដាក់បណ្ដាសា ប្រហែលជាខ្ញុំអាចឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកខ្ញុំបាន។ ព្រោះខ្ញុំដឹងថាអ្នកណាដែលអ្នកឲ្យពរនឹងបានពរមែន ហើយអ្នកណាដែលអ្នកដាក់បណ្ដាសានឹងត្រូវបណ្ដាសាជាមិនខាន»។
៧ ដូច្នេះ ពួកបុរសចាស់ទុំជនជាតិម៉ូអាប់និងជនជាតិម៉ាឌាន បាននាំគ្នាធ្វើដំណើរទៅជួបបាឡាម+ ដោយនាំយករង្វាន់សម្រាប់ការទស្សន៍ទាយទៅជាមួយដែរ។ ពេលជួបបាឡាម ពួកគេបានប្រាប់ពាក្យរបស់បាឡាក់ដល់គាត់។ ៨ បាឡាមក៏និយាយទៅពួកគេថា៖ «ចូរស្នាក់នៅទីនេះមួយយប់សិន ហើយខ្ញុំនឹងនាំដំណឹងពីព្រះយេហូវ៉ាមកជម្រាបអស់លោក»។ ម្ល៉ោះហើយ ពួកមន្ត្រីរបស់ជនជាតិម៉ូអាប់បានស្នាក់នៅជាមួយនឹងបាឡាម។
៩ រួចព្រះបានមកជួបបាឡាម ហើយសួរថា៖+ «តើពួកបុរសដែលស្នាក់នៅជាមួយនឹងអ្នក ពួកគេជាអ្នកណា?»។ ១០ បាឡាមបានតបទៅព្រះពិតថា៖ «បាឡាក់ជាកូនស៊ីបព័រជាស្ដេចស្រុកម៉ូអាប់ បានផ្ញើពាក្យមកខ្ញុំថា៖ ១១ ‹មើល! មានបណ្ដាជនមួយក្រុមបានចេញពីស្រុកអេហ្ស៊ីប ពួកគេមានគ្នានៅពាសពេញស្រុក។ សូមមកជួយដាក់បណ្ដាសាពួកគេឲ្យខ្ញុំផង+ ប្រហែលជាខ្ញុំអាចឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកខ្ញុំបាន›»។ ១២ ប៉ុន្តែ ព្រះបានប្រាប់បាឡាមថា៖ «អ្នកមិនត្រូវទៅជាមួយនឹងពួកគេជាដាច់ខាត ហើយក៏មិនត្រូវដាក់បណ្ដាសាបណ្ដាជននោះដែរ ព្រោះពួកគេជាអ្នកដែលមានពរ»។+
១៣ លុះព្រឹកឡើង បាឡាមបាននិយាយទៅកាន់មន្ត្រីរបស់បាឡាក់ថា៖ «សូមអស់លោកត្រឡប់ទៅស្រុករបស់អស់លោកវិញទៅ ព្រោះព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយនឹងអស់លោកទេ»។ ១៤ ដូច្នេះ ពួកមន្ត្រីរបស់ជនជាតិម៉ូអាប់បានធ្វើដំណើរត្រឡប់ទៅជួបបាឡាក់វិញ ហើយប្រាប់ថា៖ «បាឡាមមិនព្រមមកជាមួយនឹងពួកខ្ញុំទេ»។
១៥ ទោះជាយ៉ាងនោះក្ដី បាឡាក់បានចាត់ពួកមន្ត្រីឲ្យទៅម្ដងទៀត។ លើកនេះគាត់បានចាត់មន្ត្រីច្រើនជាងមុន ហើយសុទ្ធតែជាពួកអ្នកដែលមានកិត្តិយសជាងក្រុមពីមុន។ ១៦ លុះជួបបាឡាមហើយ ពួកគេប្រាប់ថា៖ «បាឡាក់ជាកូនស៊ីបព័របានប្រាប់ដូច្នេះថា៖ ‹សូមកុំឲ្យអ្វីណាមករារាំងអ្នកមិនឲ្យមកជួបខ្ញុំឡើយ ១៧ ព្រោះខ្ញុំនឹងលើកកិត្តិយសអ្នកឲ្យបានថ្កុំថ្កើង ហើយអ្វីដែលអ្នកប្រាប់ ខ្ញុំនឹងធ្វើតាម។ សូមមកដាក់បណ្ដាសាបណ្ដាជននេះឲ្យខ្ញុំផង›»។ ១៨ ប៉ុន្តែ បាឡាមបានឆ្លើយតបទៅពួកមន្ត្រីរបស់បាឡាក់ថា៖ «ទោះបើបាឡាក់ឲ្យវិមានរបស់គាត់ទាំងមូលដែលពេញទៅដោយមាសនិងប្រាក់ក៏ដោយ ក៏ខ្ញុំមិនអាចធ្វើលើសពីបង្គាប់របស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំបានឡើយ ទោះជារឿងតូចឬធំក្ដី។+ ១៩ យ៉ាងណាក្ដី សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ចាំមើលថាព្រះយេហូវ៉ានឹងប្រាប់ខ្ញុំអ្វីទៀត»។+
២០ នៅយប់នោះ ព្រះបានមកជួបបាឡាម ហើយប្រាប់គាត់ថា៖ «បើបុរសទាំងនេះបានមកដើម្បីហៅអ្នកឲ្យទៅ ចូរទៅជាមួយនឹងពួកគេចុះ។ ប៉ុន្តែ អ្នកអាចនិយាយអ្វីដែលខ្ញុំប្រាប់អ្នកប៉ុណ្ណោះ»។+ ២១ លុះព្រឹកឡើង បាឡាមបានចងកែបលារបស់គាត់ ហើយធ្វើដំណើរទៅជាមួយនឹងពួកមន្ត្រីរបស់ជនជាតិម៉ូអាប់។+
២២ ពេលនោះ បាឡាមបានជិះលារបស់គាត់ ហើយមានអ្នកបម្រើពីរនាក់ទៅជាមួយដែរ។ ឃើញដូច្នោះ ព្រះយេហូវ៉ាខឹងជាខ្លាំង ហើយទេវតារបស់លោកបានទៅឈររាំងផ្លូវគាត់។ ២៣ សត្វលារបស់គាត់បានឃើញទេវតារបស់ព្រះយេហូវ៉ាកំពុងឈរនៅលើផ្លូវទាំងកាន់ដាវ។ ដូច្នេះ វាក៏បែរចេញពីផ្លូវចូលទៅក្នុងវាល តែបាឡាមបានវាយវាឲ្យឡើងមកផ្លូវវិញ។ ២៤ បន្ទាប់មក ទេវតារបស់ព្រះយេហូវ៉ាបានទៅឈរស្ទាក់នៅផ្លូវចង្អៀត ដែលមានចម្ការទំពាំងបាយជូរនិងរបងថ្មនៅសងខាង។ ២៥ ពេលសត្វលាឃើញទេវតារបស់ព្រះយេហូវ៉ា វាខំដើរអែបត្បៀតនឹងរបង នោះធ្វើឲ្យជើងបាឡាមគាបនឹងរបង។ ដូច្នេះ បាឡាមបានវាយវាម្ដងទៀត។
២៦ រួចទេវតារបស់ព្រះយេហូវ៉ាក៏ទៅឈរនៅមុខបន្តិចត្រង់កន្លែងចង្អៀត ដែលលាមិនអាចវាងទៅខាងឆ្វេងឬខាងស្ដាំបាន។ ២៧ ពេលសត្វលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏ក្រាបចុះ នោះធ្វើឲ្យបាឡាមខឹងយ៉ាងខ្លាំង ហើយគាត់ក៏វាយវានឹងដំបងម្ដងហើយម្ដងទៀត។ ២៨ ពេលនោះ ព្រះយេហូវ៉ាបណ្ដាលឲ្យសត្វលានិយាយបាន+ វាបានសួរបាឡាមថា៖ «តើខ្ញុំធ្វើខុសអីបានជាលោកវាយខ្ញុំអស់បីដងដូច្នេះ?»។+ ២៩ បាឡាមបានតបថា៖ «ព្រោះឯងធ្វើឲ្យខ្ញុំខ្មាសគេណាស់ បើខ្ញុំមានដាវ នោះខ្ញុំមុខជាសម្លាប់ឯងចោលហើយ!»។ ៣០ រួចលាបានសួរទៀតថា៖ «តើខ្ញុំមិនមែនជាលាដែលលោកតែងជិះរហូតមកដល់ឥឡូវទេឬ? តើខ្ញុំធ្លាប់ធ្វើដូច្នេះទេ?»។ គាត់ឆ្លើយថា៖ «មិនធ្លាប់ទេ!»។ ៣១ រួចព្រះយេហូវ៉ាបានបំភ្លឺភ្នែកបាឡាម+ ឲ្យមើលឃើញទេវតារបស់ព្រះយេហូវ៉ាដែលកំពុងឈរនៅលើផ្លូវទាំងកាន់ដាវ។ ភ្លាមនោះ គាត់ក៏លុតជង្គង់ចុះ ហើយក្រាបមុខដល់ដី។
៣២ បន្ទាប់មក ទេវតារបស់ព្រះយេហូវ៉ាបាននិយាយទៅកាន់បាឡាមថា៖ «ហេតុអ្វីបានជាអ្នកវាយលារបស់អ្នកអស់បីដងដូច្នេះ? មើល! ខ្ញុំបានមកទាស់នឹងអ្នក ព្រោះអ្នកបានធ្វើផ្ទុយពីបំណងប្រាថ្នារបស់ខ្ញុំ។+ ៣៣ លារបស់អ្នកបានឃើញខ្ញុំ ហើយព្យាយាមបែរចេញពីខ្ញុំអស់បីដង។+ បើវាមិនបានបែរចេញទេ នោះខ្ញុំច្បាស់ជាសម្លាប់អ្នកយូរហើយ! តែទុកវាឲ្យនៅរស់វិញ»។ ៣៤ បាឡាមក៏និយាយទៅទេវតារបស់ព្រះយេហូវ៉ាថា៖ «ខ្ញុំបានធ្វើខុសហើយ ព្រោះខ្ញុំមិនបានដឹងថាលោកកំពុងឈរនៅលើផ្លូវចាំជួបខ្ញុំទេ។ បើលោកមិនពេញចិត្តឲ្យខ្ញុំទៅ ខ្ញុំនឹងត្រឡប់ទៅវិញ»។ ៣៥ ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាបង្គាប់បាឡាមថា៖ «ចូរទៅជាមួយនឹងពួកបុរសទាំងនោះចុះ តែអ្នកត្រូវនិយាយអ្វីដែលខ្ញុំបង្គាប់អ្នកប៉ុណ្ណោះ»។ ដូច្នេះ បាឡាមក៏បន្តដំណើរទៅជាមួយនឹងពួកមន្ត្រីរបស់បាឡាក់។
៣៦ ពេលបាឡាក់ឮថាបាឡាមបានមកហើយ គាត់ក៏ប្រញាប់ចេញទៅទទួលគាត់នៅឯក្រុងនៃស្រុកម៉ូអាប់ ដែលមានទីតាំងនៅលើច្រាំងជ្រលងអើណូន ជាប់ព្រំប្រទល់ទឹកដីម៉ូអាប់។ ៣៧ បាឡាក់បាននិយាយទៅបាឡាមថា៖ «ខ្ញុំបានចាត់គេឲ្យទៅហៅអ្នក មែនទេ? ម្ដេចក៏អ្នកមិនព្រមមកឯខ្ញុំ? តើអ្នកគិតថាខ្ញុំមិនអាចលើកកិត្តិយសអ្នកឲ្យថ្កុំថ្កើងទេឬ?»។+ ៣៨ បាឡាមបានតបទៅបាឡាក់ថា៖ «ឥឡូវខ្ញុំបានមកឯលោកហើយ តែខ្ញុំមិនអាចនិយាយអ្វីតាមចិត្តបានទេ។ ខ្ញុំគ្រាន់តែអាចនិយាយតាមតែប្រសាសន៍របស់ព្រះប៉ុណ្ណោះ»។+
៣៩ ដូច្នេះ បាឡាមបានធ្វើដំណើរជាមួយបាឡាក់ទៅគារីអាតហ៊ូសូត។ ៤០ នៅទីនោះ បាឡាក់បានជូនគោនិងចៀមជាគ្រឿងបូជា រួចយកសាច់ខ្លះឲ្យដល់បាឡាមនិងពួកមន្ត្រីដែលទៅជាមួយគាត់។ ៤១ លុះព្រឹកឡើង បាឡាក់បាននាំបាឡាមឡើងទៅក្រុងបាម៉ូតបាល។ ពីកន្លែងនោះ គាត់អាចឃើញបណ្ដាជនអ៊ីស្រាអែលទាំងអស់។+
២៣ បន្ទាប់មក បាឡាមបានប្រាប់បាឡាក់ថា៖ «ចូរសង់ទីបូជា៧នៅទីនេះ+ ហើយរៀបចំគោឈ្មោល៧ក្បាល និងចៀមឈ្មោល៧ក្បាលឲ្យខ្ញុំផង»។ ២ ភ្លាមនោះ បាឡាក់បានធ្វើតាមបង្គាប់បាឡាម ហើយនៅលើទីបូជានីមួយៗ ពួកគេជូនគោឈ្មោលមួយនិងចៀមឈ្មោលមួយជាគ្រឿងបូជា។+ ៣ រួចមក បាឡាមនិយាយទៅកាន់បាឡាក់ថា៖ «ចូរចាំនៅក្បែរគ្រឿងបូជាដុតរបស់លោកសិន។ ឯខ្ញុំវិញ ខ្ញុំនឹងទៅឆ្ងាយបន្តិច។ ប្រហែលជាព្រះយេហូវ៉ានឹងមកជួបខ្ញុំ ហើយអ្វីណាដែលព្រះបើកបង្ហាញដល់ខ្ញុំ ខ្ញុំនឹងប្រាប់ដល់លោក»។ ដូច្នេះ គាត់ក៏ឡើងទៅលើទួលមួយ។
៤ ក្រោយមក ព្រះបានលេចមកជួបបាឡាម+ ហើយគាត់បានជម្រាបលោកថា៖ «ខ្ញុំបានដំឡើងទីបូជា៧ ហើយនៅលើទីបូជានីមួយៗ ខ្ញុំបានជូនគោឈ្មោលមួយនិងចៀមឈ្មោលមួយជាគ្រឿងបូជា»។ ៥ ព្រះយេហូវ៉ាក៏ណែនាំអំពីអ្វីដែលបាឡាមត្រូវនិយាយ ហើយលោកប្រាប់ថា៖+ «ចូរត្រឡប់ទៅបាឡាក់វិញ ហើយប្រាប់គាត់តាមសម្ដីរបស់ខ្ញុំ»។ ៦ ដូច្នេះ បាឡាមបានត្រឡប់ទៅវិញ ហើយឃើញបាឡាក់និងពួកមន្ត្រីជនជាតិម៉ូអាប់ទាំងអស់កំពុងឈរនៅក្បែរគ្រឿងបូជាដុត។ ៧ រួចបាឡាមក៏ពោលពាក្យជាកំណាព្យថា៖+
«បាឡាក់ជាស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំមកពីតំបន់អេរ៉ាម+
គឺពីតំបន់ភ្នំភាគខាងកើត ដោយប្រាប់ថា៖
‹ចូរមកដាក់បណ្ដាសាយ៉ាកុបឲ្យខ្ញុំ។ ចូរមកផ្ដន្ទាទោសអ៊ីស្រាអែល›។+
៨ តើឲ្យខ្ញុំដាក់បណ្ដាសាពួកអ្នកដែលព្រះមិនបានដាក់បណ្ដាសាម្ដេចនឹងបានទៅ?
តើឲ្យខ្ញុំផ្ដន្ទាទោសពួកអ្នកដែលព្រះយេហូវ៉ាមិនបានផ្ដន្ទាទោសម្ដេចនឹងកើត?+
៩ ខ្ញុំបានសម្លឹងមើលពួកគេពីលើផ្ទាំងថ្ម។ ពីលើទីទួលខ្ញុំបានឃើញពួកគេ។
បណ្ដាជននេះនៅដាច់ដោយឡែកពីគេ+ ហើយមិនឡូកឡំនឹងប្រជាជាតិឯទៀតទេ។+
១០ តើអ្នកណាអាចរាប់លម្អងធូលីរបស់យ៉ាកុបបាន+
សូម្បីតែពួកអ៊ីស្រាអែល១ភាគ៤ ក៏គ្មានអ្នកណារាប់បានផង?
សូមឲ្យខ្ញុំស្លាប់ដូចជនទៀងត្រង់ទាំងនេះចុះ
សូមឲ្យជីវិតខ្ញុំបញ្ចប់ទៅដូចពួកគេដែរ»។
១១ បន្ទាប់មក បាឡាក់បាននិយាយទៅបាឡាមថា៖ «ហេតុអ្វីក៏អ្នកធ្វើដូច្នេះចំពោះខ្ញុំ? ខ្ញុំបានហៅអ្នកឲ្យមកដាក់បណ្ដាសាពួកសត្រូវរបស់ខ្ញុំ តែអ្នកបែរជាឲ្យពរពួកគេទៅវិញ!»។+ ១២ បាឡាមតបថា៖ «តើខ្ញុំមិនត្រូវនិយាយតាមប្រសាសន៍របស់ព្រះយេហូវ៉ាទេឬ?»។+
១៣ បាឡាក់ក៏និយាយបន្តថា៖ «សូមទៅកន្លែងមួយទៀតជាមួយខ្ញុំ។ ពីកន្លែងនោះ អ្នកអាចឃើញពួកគេដែរ តែគ្រាន់តែមួយផ្នែកប៉ុណ្ណោះ។ នៅទីនោះ សូមដាក់បណ្ដាសាពួកគេឲ្យខ្ញុំផង»។+ ១៤ ដូច្នេះ បាឡាក់បាននាំបាឡាមទៅវាលសូភីម ដែលស្ថិតនៅតំបន់ខ្ពង់រាបពីសកា។+ ពួកគេបានដំឡើងទីបូជា៧នៅទីនោះ ហើយពួកគេបានជូនគោឈ្មោលមួយនិងចៀមឈ្មោលមួយជាគ្រឿងបូជា នៅលើទីបូជានីមួយៗ។+ ១៥ រួចបាឡាមក៏ប្រាប់បាឡាក់ថា៖ «ពេលខ្ញុំទៅជួបព្រះនៅទីនោះ សូមលោកចាំនៅក្បែរគ្រឿងបូជាដុតរបស់លោកសិន»។ ១៦ ក្រោយមក ព្រះយេហូវ៉ាបានលេចមកជួបបាឡាម ហើយណែនាំអំពីអ្វីដែលគាត់ត្រូវនិយាយ។ រួចលោកប្រាប់ថា៖+ «ចូរត្រឡប់ទៅបាឡាក់វិញ ហើយប្រាប់គាត់តាមសម្ដីរបស់ខ្ញុំ»។ ១៧ ដូច្នេះ បាឡាមបានត្រឡប់ទៅវិញ ហើយឃើញបាឡាក់និងពួកមន្ត្រីជនជាតិម៉ូអាប់កំពុងឈរចាំនៅក្បែរគ្រឿងបូជាដុត។ បាឡាក់បានសួរគាត់ថា៖ «តើព្រះយេហូវ៉ាបានប្រាប់អ្នកអ្វីខ្លះ?»។ ១៨ រួចបាឡាមក៏ពោលពាក្យជាកំណាព្យថា៖+
«ឱបាឡាក់អើយ! ចូរក្រោកឡើង ហើយស្ដាប់ចុះ។
ឱកូនស៊ីបព័រអើយ! ចូរស្ដាប់ខ្ញុំ។
១៩ ព្រះមិនដូចជាមនុស្សដែលចេះកុហកនោះទេ+
ហើយក៏មិនដូចជាកូនមនុស្សដែលងាយប្ដូរគំនិតនោះដែរ។+
ពេលលោកមានប្រសាសន៍អ្វីមួយ លោកនឹងធ្វើឲ្យកើតឡើង មែនទេ?
ពេលលោកចេញវាចាហើយ លោកនឹងធ្វើឲ្យសម្រេចជាក់ជាមិនខាន មែនទេ?+
២១ លោកមិនបណ្ដោយឲ្យអ្នកណាប្រើវេទមន្តទាស់នឹងយ៉ាកុបទេ
ហើយក៏មិនអនុញ្ញាតឲ្យអ្នកណាបង្កបញ្ហាដល់អ៊ីស្រាអែលដែរ។
ព្រះយេហូវ៉ាដែលជាព្រះរបស់គាត់ កំពុងនៅជាមួយនឹងពួកគេ+
ពួកគេស្រែកយ៉ាងកងរំពងលើកតម្កើងលោកជាស្ដេច។
២២ ព្រះនាំពួកគេចេញពីស្រុកអេហ្ស៊ីប។+
ចំពោះពួកគេ លោកប្រៀបដូចជាស្នែងគោព្រៃ។+
២៣ គ្មានគ្រូវេទមន្តណាអាចដាក់អំពើទៅលើយ៉ាកុបបានទេ+
ហើយក៏គ្មានគ្រូទាយណាអាចទស្សន៍ទាយប្រឆាំងនឹងអ៊ីស្រាអែលដែរ។+
នៅពេលនេះ គេអាចថ្លែងអំពីយ៉ាកុបនិងអ៊ីស្រាអែលថា៖
‹ចូរមើលការអស្ចារ្យដែលព្រះបានធ្វើចុះ!›។
២៤ បណ្ដាជននេះនឹងងើបឡើងដូចតោ
ដូចតោដែលក្រោកឈរ ពួកគេនឹងក្រោកឈរដូច្នោះដែរ។+
តោនឹងមិនដេកឡើយ ទាល់តែវាបានស៊ីចំណី
វានឹងមិនលង់លក់ទេ ទាល់តែហុតឈាមសត្វដែលវាចាប់បាន»។
២៥ បន្ទាប់មក បាឡាក់បាននិយាយទៅកាន់បាឡាមថា៖ «បើមិនដាក់បណ្ដាសាពួកគេ ក៏ហីទៅចុះ តែកុំឲ្យពរពួកគេយ៉ាងនេះឡើយ»។ ២៦ បាឡាមបានតបទៅវិញថា៖ «ក្រែងខ្ញុំជម្រាបលោកហើយតើថា៖ ‹ខ្ញុំនឹងនិយាយតាមតែប្រសាសន៍របស់ព្រះយេហូវ៉ាប៉ុណ្ណោះ›»។+
២៧ បាឡាក់បាននិយាយបន្តថា៖ «សូមទៅកន្លែងមួយទៀតជាមួយខ្ញុំ។ ប្រហែលជាព្រះពិតពេញចិត្តឲ្យអ្នកដាក់បណ្ដាសាពួកគេពីទីនោះ»។+ ២៨ ដូច្នេះ បាឡាក់បាននាំបាឡាមឡើងទៅលើកំពូលភ្នំពេអរ។ ពីទីនោះ ពួកគេអាចមើលឃើញយេស៊ីម៉ូន។*+ ២៩ រួចបាឡាមបានប្រាប់បាឡាក់ថា៖ «ចូរសង់ទីបូជា៧នៅទីនេះ ហើយរៀបចំគោឈ្មោល៧ក្បាល និងចៀមឈ្មោល៧ក្បាលឲ្យខ្ញុំផង»។+ ៣០ ដូច្នេះ បាឡាក់បានធ្វើតាមបង្គាប់បាឡាម ហើយនៅលើទីបូជានីមួយៗ គាត់បានជូនគោឈ្មោលមួយនិងចៀមឈ្មោលមួយជាគ្រឿងបូជា។
២៤ កាលបាឡាមបានឃើញថា ព្រះយេហូវ៉ាពេញចិត្តឲ្យពរដល់អ៊ីស្រាអែល នោះគាត់មិនបានទៅរកមើលប្រផ្នូលអំពីការវិនាស+ទៀតទេ តែគាត់បានបែរមុខទៅតំបន់ស្ងាត់ជ្រងំវិញ។ ២ បាឡាមបានសម្លឹងមើលទៅបណ្ដាជនអ៊ីស្រាអែល ហើយឃើញពួកគេកំពុងបោះជំរំតាមកុលសម្ព័ន្ធ។+ ពេលនោះឫទ្ធានុភាពរបស់ព្រះបានបណ្ដាលឲ្យគាត់+ ៣ ពោលពាក្យជាកំណាព្យថា៖+
«នេះជាពាក្យរបស់បាឡាមជាកូនបេអ័រ ជាពាក្យរបស់បុរសដែលបានត្រូវបំភ្លឺភ្នែក
៤ នេះជាពាក្យរបស់អ្នកដែលឮប្រសាសន៍របស់ព្រះ
ជាអ្នកដែលបានឃើញព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាក្នុងគំនិត
ជាអ្នកដែលបានក្រាបខ្លួនទាំងភ្នែកនៅបើក។ ពាក្យទាំងនេះមានដូចតទៅ៖+
៥ ឱយ៉ាកុបអើយ ត្រសាលរបស់អ្នកស្អាតណាស់ហ្ន៎!
ឱអ៊ីស្រាអែលអើយ លំនៅរបស់អ្នកល្អប្រពៃម្ល៉េះ!+
៦ ដូចជាជ្រលងដែលលាតសន្ធឹងទៅឆ្ងាយ+
ដូចជាសួនច្បារតាមដងទន្លេ
ដូចជាដើមអាឡូ*ដែលព្រះយេហូវ៉ាបានដាំ
ដូចជាដើមស៊ីដារ*ដុះក្បែរមាត់ទឹក។
៧ ទឹកតែងតែហូរចេញពីធុងស្បែកទាំងពីររបស់គាត់
ឯគ្រាប់ពូជ*របស់គាត់បានត្រូវសាបព្រោះនៅក្បែរផ្លូវទឹក+
ស្ដេចរបស់គាត់+នឹងខ្លាំងពូកែជាងអាកាក់+
រាជាណាចក្ររបស់គាត់នឹងត្រូវលើកតម្កើង។+
៨ ព្រះនាំគាត់ចេញពីស្រុកអេហ្ស៊ីប។
លោកប្រៀបដូចជាស្នែងគោព្រៃចំពោះពួកគេ។
គាត់នឹងបំផ្លាញប្រជាជាតិនានាដែលជាអ្នកគាបសង្កត់+
គាត់នឹងអង្កៀមឆ្អឹងពួកគេ ហើយនឹងប្រហារពួកគេដោយព្រួញ។
៩ គាត់ក្រាបចុះដូចតោក្រាប
ដូចតោដេក តើអ្នកណាហ៊ានដាស់គាត់?
អស់អ្នកដែលឲ្យពរគាត់ ពួកគេនឹងបានពរ
អស់អ្នកដែលដាក់បណ្ដាសាគាត់ ពួកគេនឹងត្រូវបណ្ដាសា»។+
១០ ឮដូច្នោះ បាឡាក់បានខឹងនឹងបាឡាមជាខ្លាំង។ រួចគាត់ទះដៃដោយកំហឹង ហើយនិយាយថា៖ «ខ្ញុំបានហៅអ្នកមកដើម្បីដាក់បណ្ដាសាពួកសត្រូវរបស់ខ្ញុំ+ តែរហូតមកដល់ឥឡូវអ្នកបានឲ្យពរពួកគេបីដងទៅវិញ។ ១១ ដូច្នេះ ចូរប្រញាប់ត្រឡប់ទៅផ្ទះវិញទៅ។ ខ្ញុំមានបំណងលើកកិត្តិយសអ្នកឲ្យបានថ្កុំថ្កើង+ តែមើល! ព្រះយេហូវ៉ាបានរារាំងមិនឲ្យអ្នកទទួលកិត្តិយសទេ»។
១២ បាឡាមបានតបទៅវិញថា៖ «ក្រែងខ្ញុំបានប្រាប់ពួកអ្នកនាំសាររបស់លោកហើយតើថា៖ ១៣ ‹ទោះបីបាឡាក់ឲ្យវិមានរបស់គាត់ទាំងមូលដែលពេញទៅដោយមាសនិងប្រាក់ក៏ដោយ ក៏ខ្ញុំមិនអាចធ្វើតាមចិត្តលើសពីបង្គាប់របស់ព្រះយេហូវ៉ាបានឡើយ ទោះជារឿងល្អឬអាក្រក់ក្ដី។ ខ្ញុំគ្រាន់តែអាចនិយាយតាមតែប្រសាសន៍របស់ព្រះយេហូវ៉ាប៉ុណ្ណោះ›។+ ១៤ ប៉ុន្តែ មុនខ្ញុំទៅឯជនរួមជាតិរបស់ខ្ញុំ ចូរមកនេះ ខ្ញុំនឹងជម្រាបលោកអំពីអ្វីដែលប្រជាជាតិនោះនឹងធ្វើទៅលើប្រជាជាតិរបស់លោកនៅថ្ងៃអនាគត»។ ១៥ រួចបាឡាមបានពោលពាក្យជាកំណាព្យថា៖+
«នេះជាពាក្យរបស់បាឡាមជាកូនបេអ័រ
ជាពាក្យរបស់បុរសដែលបានត្រូវបំភ្លឺភ្នែក+
១៦ នេះជាពាក្យរបស់អ្នកដែលឮប្រសាសន៍របស់ព្រះ
ជាអ្នកដែលមានចំណេះពីព្រះដ៏ខ្ពង់ខ្ពស់បំផុត
ជាអ្នកដែលបានឃើញព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាក្នុងគំនិត
ជាអ្នកដែលបានក្រាបខ្លួនទាំងភ្នែកនៅបើក។ ពាក្យទាំងនេះមានដូចតទៅ៖
១៧ ខ្ញុំនឹងឃើញគាត់ តែមិនមែនឥឡូវទេ
ខ្ញុំនឹងគន់មើលគាត់ តែមិនមែនភ្លាមៗទេ
នឹងមានផ្កាយមួយ+ចេញពីយ៉ាកុប
នឹងមានដំបងរាជ្យ+លេចចេញពីអ៊ីស្រាអែល+
គាត់នឹងបំបែកថ្ងាសរបស់ជនជាតិម៉ូអាប់+
ព្រមទាំងលលាដ៍ក្បាលរបស់កូនចៅពួកអ្នកដែលបង្កការវឹកវរ។
១៨ កាលអ៊ីស្រាអែលបង្ហាញចិត្តអង់អាច អេដំនឹងទៅជាកេរអាករ+
ឯស្រុកសៀរ+នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសត្រូវ។+
១៩ នឹងមានអ្នកបង្ក្រាបម្នាក់ចេញពីយ៉ាកុប+
គាត់នឹងប្រហារពួកអ្នករួចជីវិតពីក្រុងដែលត្រូវបំផ្លាញឲ្យអស់គ្មានសល់»។
២០ ពេលបាឡាមឃើញអាម៉ាលេក គាត់បានពោលពាក្យជាកំណាព្យថា៖
«អាម៉ាលេកជាប្រជាជាតិដំបូង+ តែនៅទីបំផុតគាត់នឹងត្រូវវិនាសសាបសូន្យ»។+
២១ ពេលបាឡាមឃើញពួកកែន+ គាត់បានពោលពាក្យជាកំណាព្យថា៖
«ទីអាស្រ័យរបស់អ្នកតាំងនៅលើផ្ទាំងថ្ម ហើយលំនៅរបស់អ្នកក៏រឹងមាំ។
២២ ប៉ុន្តែ បុគ្គលម្នាក់នឹងដុតបំផ្លាញពួកកែនចោល។
តើដល់កាលណាទើបពួកអាស៊ីរីចាប់អ្នកទៅធ្វើជាឈ្លើយ?»។
២៣ រួចបាឡាមពោលពាក្យជាកំណាព្យបន្តថា៖
«វេទនាហើយ! តើអ្នកណានឹងរួចជីវិតទៅ ពេលដែលព្រះធ្វើឲ្យការនេះកើតឡើង?
២៤ នាវាទាំងប៉ុន្មាននឹងចេញពីឆ្នេរគីទីម+
នាវាទាំងនោះនឹងធ្វើទុក្ខដល់ពួកអាស៊ីរី+ ហើយបំផ្លាញហេបឺរ។
ប៉ុន្តែ គាត់ក៏នឹងត្រូវវិនាសទៅដែរ»។
២៥ បន្ទាប់មក បាឡាម+បានក្រោកឡើង ធ្វើដំណើរត្រឡប់ទៅលំនៅរបស់គាត់វិញ។ ឯបាឡាក់ក៏ធ្វើដំណើរទៅតាមផ្លូវរបស់គាត់ដែរ។
២៥ ពេលពួកអ៊ីស្រាអែលបោះជំរំនៅតំបន់ស៊ីទីម+ ពួកគេបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងពួកកូនស្រីរបស់ជនជាតិម៉ូអាប់។+ ២ ពួកស្ត្រីទាំងនោះបានអញ្ជើញបណ្ដាជនអ៊ីស្រាអែល ឲ្យទៅចូលរួមពិធីជូនគ្រឿងបូជាដល់ព្រះរបស់ជនជាតិម៉ូអាប់។+ រួចមក បណ្ដាជនបានបរិភោគគ្រឿងបូជាទាំងនោះ ហើយក្រាបគោរពដល់ព្រះរបស់ពួកគេ។+ ៣ ដូច្នេះ ពួកអ៊ីស្រាអែលបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ+ ហើយនេះបានបណ្ដាលឲ្យព្រះយេហូវ៉ាខឹងពួកគេយ៉ាងខ្លាំង។ ៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរយកពួកមេដឹកនាំទាំងអស់ដែលប្រព្រឹត្តអំពើនោះ ទៅព្យួរនៅកណ្ដាលថ្ងៃនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យកំហឹងរបស់ព្រះយេហូវ៉ារសាយចេញពីពួកអ៊ីស្រាអែល»។ ៥ ស្ដាប់រួច ម៉ូសេបានប្រាប់ពួកអ្នកសម្រេចក្ដីថា៖+ «ចូរអ្នករាល់គ្នាសម្លាប់ពួកអ្នកដែលបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ ឲ្យអស់ទៅ»។+
៦ ពេលនោះ មានបុរសជនជាតិអ៊ីស្រាអែលម្នាក់ នាំស្ត្រីជនជាតិម៉ាឌាន+ចូលក្នុងជំរំ។ ពួកគេបានដើរកាត់មុខម៉ូសេនិងពួកជំនុំទាំងអស់ ដែលកំពុងយំនៅមុខត្រសាលជំនុំ។ ៧ ឃើញដូច្នេះ ភីនេហាស+ជាកូនអេលាសារ ត្រូវជាចៅរបស់អេរ៉ុនជាសង្ឃ បានក្រោកឡើងពីពួកជំនុំ ហើយកាន់លំពែងចេញទៅតាម។ ៨ គាត់ក៏ចូលទៅក្នុងត្រសាលរបស់បុរសនោះ ហើយចាក់ទម្លុះបុរសនិងស្ត្រីនោះត្រង់កេរ្តិ៍ខ្មាសនាង។ ភ្លាមនោះ សេចក្ដីវេទនាដែលកើតមានក្នុងចំណោមពួកអ៊ីស្រាអែល ក៏បានបាត់ទៅ។+ ៩ ពួកអ្នកដែលបានស្លាប់ក្នុងសេចក្ដីវេទនានោះមានចំនួន២៤.០០០នាក់។+
១០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ១១ «តាមការពិតខ្ញុំត្រូវបំផ្លាញប្រជាជាតិអ៊ីស្រាអែលទាំងមូល ព្រោះខ្ញុំតម្រូវឲ្យពួកគេមានភក្ដីភាពផ្ដាច់មុខ។+ ប៉ុន្តែ ភីនេហាស+ជាកូនអេលាសារ ត្រូវជាចៅរបស់អេរ៉ុនជាសង្ឃ បានរម្ងាប់កំហឹងរបស់ខ្ញុំចំពោះបណ្ដាជនអ៊ីស្រាអែល ដោយសារគាត់មិនត្រាប្រណីចំពោះអស់អ្នកដែលប្រឆាំងនឹងខ្ញុំទេ។+ ដូច្នេះ ខ្ញុំមិនបានបំផ្លាញពួកគេទាំងអស់ឡើយ។ ១២ ហេតុនេះ ចូរប្រាប់គាត់ថា៖ ‹ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងគាត់។ ១៣ តាមរយៈកិច្ចព្រមព្រៀងនេះ គាត់និងកូនចៅគាត់នឹងបម្រើជាសង្ឃជារៀងរហូត+ ព្រោះគាត់មិនត្រាប្រណីចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះរបស់គាត់ទេ+ ហើយគាត់ថែមទាំងបានជម្រះភាពខុសឆ្គងរបស់បណ្ដាជនអ៊ីស្រាអែលទៀតផង›»។
១៤ បុរសជនជាតិអ៊ីស្រាអែលដែលបានស្លាប់ជាមួយនឹងស្ត្រីជនជាតិម៉ាឌាននោះ ឈ្មោះស៊ីមរីជាកូនសាលូ ដែលជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធស៊ីម្មាន។ ១៥ ចំណែកស្ត្រីជនជាតិម៉ាឌានវិញ នាងឈ្មោះខូសបាយជាកូនស្រីរបស់សឺរ។+ សឺរជាមេដឹកនាំម្នាក់ក្នុងអំបូរមួយនៅស្រុកម៉ាឌាន។+
១៦ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ១៧ «ចូរបង្ក្រាបពួកម៉ាឌាន ហើយវាយប្រហារពួកគេទៅ+ ១៨ ពីព្រោះពួកគេបានធ្វើទុក្ខដល់អ្នករាល់គ្នា ដោយល្បួងអ្នករាល់គ្នាឲ្យប្រព្រឹត្តអំពើខុសឆ្គងនៅភ្នំពេអរ+ និងព្រោះតែខូសបាយជាកូនស្រីរបស់មេដឹកនាំម្នាក់នៅស្រុកម៉ាឌានដែលជាជនរួមជាតិរបស់ពួកគេ។ នាងបានស្លាប់នៅថ្ងៃដែលមានសេចក្ដីវេទនានោះ»។+
២៦ ក្រោយពីសេចក្ដីវេទនានោះ+ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេលាសារជាកូនអេរ៉ុនដែលជាសង្ឃថា៖ ២ «ចូរធ្វើជំរឿនពួកជំនុំអ៊ីស្រាអែលទាំងមូលចាប់ពីអាយុ២០ឆ្នាំឡើងទៅ តាមវង្សត្រកូលពួកគេ គឺអស់អ្នកដែលអាចបម្រើជាកងទ័ពបាន»។+ ៣ នៅវាលទំនាបស្រុកម៉ូអាប់+ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ+ ម៉ូសេនិងអេលាសារ+ជាសង្ឃបាននិយាយជាមួយនឹងពួកគេថា៖ ៤ «ចូរធ្វើជំរឿនបណ្ដាជនចាប់ពីអាយុ២០ឆ្នាំឡើងទៅ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ»។+
នៅគ្រានោះ កូនចៅអ៊ីស្រាអែលដែលបានចេញពីស្រុកអេហ្ស៊ីបមានដូចតទៅ៖ ៥ រូបេន+ជាកូនច្បងរបស់អ៊ីស្រាអែល។ កូនចៅរូបេន+មានដូចតទៅ៖ ហាណុក គាត់បង្កើតអំបូរហាណុក។ ផាលូ គាត់បង្កើតអំបូរផាលូ។ ៦ ហេស្រុន គាត់បង្កើតអំបូរហេស្រុន។ កាម៉ាយ គាត់បង្កើតអំបូរកាម៉ាយ។ ៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅរូបេន ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤៣.៧៣០នាក់។+
៨ កូនរបស់ផាលូគឺអេលាប។ ៩ កូនរបស់អេលាបមាននេមួល ដាថាន និងអាបាយរ៉ាម។ ដាថាននិងអាបាយរ៉ាមនេះហើយជាតំណាងបណ្ដាជន ដែលបានរួមគ្នាជាមួយនឹងក្រុមរបស់កូរ៉ា+ ប្រឆាំងនឹងព្រះយេហូវ៉ា+ ព្រមទាំងទាស់នឹងម៉ូសេ+និងអេរ៉ុន។
១០ ពេលនោះ ដីបានប្រេះលេបត្របាក់ពួកគេទាំងអស់ទៅ។ រីឯកូរ៉ាវិញ គាត់បានស្លាប់ជាមួយនឹងពួកបុរសដែលគាំទ្រគាត់ចំនួន២៥០នាក់+ កាលដែលភ្លើងមកឆាបឆេះពួកគេ។ ការនោះបានទុកជាគំរូអាក្រក់សម្រាប់ជាការព្រមាន។+ ១១ ប៉ុន្តែ កូនប្រុសៗរបស់កូរ៉ាមិនបានស្លាប់ទេ។+
១២ កូនចៅរបស់ស៊ីម្មាន+តាមអំបូរពួកគេមានដូចតទៅ៖ នេមួល គាត់បង្កើតអំបូរនេមួល។ យ៉ាមីន គាត់បង្កើតអំបូរយ៉ាមីន។ យ៉ាគីន គាត់បង្កើតអំបូរយ៉ាគីន។ ១៣ សេរ៉ា គាត់បង្កើតអំបូរសេរ៉ា។ សេល គាត់បង្កើតអំបូរសេល។ ១៤ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅស៊ីម្មាន ហើយពួកគេមានចំនួន២២.២០០នាក់។+
១៥ កូនចៅរបស់កាដ+តាមអំបូរពួកគេមានដូចតទៅ៖ សេបផុន គាត់បង្កើតអំបូរសេបផុន។ ហាក់កាយ គាត់បង្កើតអំបូរហាក់កាយ។ ស៊ូនី គាត់បង្កើតអំបូរស៊ូនី។ ១៦ អូសណាយ គាត់បង្កើតអំបូរអូសណាយ។ អេរី គាត់បង្កើតអំបូរអេរី។ ១៧ អារ៉ូត គាត់បង្កើតអំបូរអារ៉ូត។ អារីឡាយ គាត់បង្កើតអំបូរអារីឡាយ។ ១៨ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅកាដ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤០.៥០០នាក់។+
១៩ កូនរបស់យូដា+មាន អ៊ើរ និងអូណាន។+ ប៉ុន្តែ អ៊ើរនិងអូណានបានស្លាប់នៅក្នុងស្រុកកាណាន។+ ២០ កូនចៅរបស់យូដាតាមអំបូរពួកគេមានដូចតទៅ៖ សេឡា+ គាត់បង្កើតអំបូរសេឡា។ ពេរេស+ គាត់បង្កើតអំបូរពេរេស។ សេរ៉ា+ គាត់បង្កើតអំបូរសេរ៉ា។ ២១ កូនចៅរបស់ពេរេសមានដូចតទៅ៖ ហេស្រុន+ គាត់បង្កើតអំបូរហេស្រុន។ ហាម៉ូល+ គាត់បង្កើតអំបូរហាម៉ូល។ ២២ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅយូដា ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៧៦.៥០០នាក់។+
២៣ កូនចៅរបស់អ៊ីសាខារ+តាមអំបូរពួកគេមានដូចតទៅ៖ ថូឡា+ គាត់បង្កើតអំបូរថូឡា។ ភូវ៉ា គាត់បង្កើតអំបូរភូវ៉ា។ ២៤ យ៉ាសិប គាត់បង្កើតអំបូរយ៉ាសិប។ ស៊ីមរ៉ុន គាត់បង្កើតអំបូរស៊ីមរ៉ុន។ ២៥ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅអ៊ីសាខារ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៦៤.៣០០នាក់។+
២៦ កូនចៅរបស់សេប៊ូឡូន+តាមអំបូរពួកគេមានដូចតទៅ៖ សេរេត គាត់បង្កើតអំបូរសេរេត។ អ៊ីឡន គាត់បង្កើតអំបូរអ៊ីឡន។ យ៉ាលែល គាត់បង្កើតអំបូរយ៉ាលែល។ ២៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅសេប៊ូឡូន ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៦០.៥០០នាក់។+
២៨ កូនរបស់យ៉ូសែប+មាន ម៉ាណាសេនិងអេប្រាអ៊ីម។+ ២៩ កូនចៅរបស់ម៉ាណាសេ+មានដូចតទៅ៖ ម៉ាគា+ គាត់បង្កើតអំបូរម៉ាគា។ ម៉ាគាជាឪពុក*គីលាត។+ គីលាត គាត់បង្កើតអំបូរគីលាត។ ៣០ កូនចៅគីលាតមានដូចតទៅ៖ អាយអ៊ីសឺ គាត់បង្កើតអំបូរអាយអ៊ីសឺ។ ហេលេក គាត់បង្កើតអំបូរហេលេក។ ៣១ អាសរៀល គាត់បង្កើតអំបូរអាសរៀល។ ស៊ីគឹម គាត់បង្កើតអំបូរស៊ីគឹម។ ៣២ សិមមីដា គាត់បង្កើតអំបូរសិមមីដា។ ហេផឺ គាត់បង្កើតអំបូរហេផឺ។ ៣៣ ឯស្លូផិហាតជាកូនហេផឺ គាត់គ្មានកូនប្រុសទេ មានតែកូនស្រីប៉ុណ្ណោះ។+ កូនស្រីរបស់ស្លូផិហាត+គឺ ម៉ាឡា ណូអេ ហុកឡា មីលកា និងធើសា។ ៣៤ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅម៉ាណាសេ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៥២.៧០០នាក់។+
៣៥ កូនចៅអេប្រាអ៊ីម+តាមអំបូរពួកគេមានដូចតទៅ៖ ស៊ូថេឡា+ គាត់បង្កើតអំបូរស៊ូថេឡា។ បេគើរ គាត់បង្កើតអំបូរបេគើរ។ ថេហាន គាត់បង្កើតអំបូរថេហាន។ ៣៦ កូនចៅស៊ូថេឡាមានដូចតទៅ៖ អេរ៉ាន គាត់បង្កើតអំបូរអេរ៉ាន។ ៣៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅអេប្រាអ៊ីម ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៣២.៥០០នាក់។+ អំបូរទាំងអស់នេះកើតចេញពីយ៉ូសែប។
៣៨ កូនចៅរបស់បេនយ៉ាមីន+តាមអំបូរពួកគេមានដូចតទៅ៖ បេឡា+ គាត់បង្កើតអំបូរបេឡា។ អាសបេល គាត់បង្កើតអំបូរអាសបេល។ អាហាយរ៉ាម គាត់បង្កើតអំបូរអាហាយរ៉ាម។ ៣៩ សេភូផាម គាត់បង្កើតអំបូរស៊ូបភីម។ ហ៊ូផាម គាត់បង្កើតអំបូរហ៊ូផាម។ ៤០ កូនរបស់បេឡាគឺ អាឌនិងណាម៉ាន។+ អាឌ គាត់បង្កើតអំបូរអាឌ។ ណាម៉ាន គាត់បង្កើតអំបូរណាម៉ាន។ ៤១ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅបេនយ៉ាមីន ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤៥.៦០០នាក់។+
៤២ កូនចៅរបស់ដាន់+តាមអំបូរពួកគេមានស៊ូហាម គាត់បង្កើតអំបូរស៊ូហាម។ នេះជាអំបូរដែលចេញពីកូនចៅដាន់។ ៤៣ ក្រុមគ្រួសារទាំងអស់ដែលកើតចេញពីអំបូរស៊ូហាម ដែលមានឈ្មោះក្នុងបញ្ជីគឺ៦៤.៤០០នាក់។+
៤៤ កូនចៅរបស់អេស៊ើរ+តាមអំបូរពួកគេមានដូចតទៅ៖ អ៊ីមណា គាត់បង្កើតអំបូរអ៊ីមណា។ អ៊ីសវ៉ាយ គាត់បង្កើតអំបូរអ៊ីសវ៉ាយ។ បេរៀ គាត់បង្កើតអំបូរបេរៀ។ ៤៥ កូនចៅរបស់បេរៀមានដូចតទៅ៖ ហេបឺ គាត់បង្កើតអំបូរហេបឺ។ ម៉ាលគាល គាត់បង្កើតអំបូរម៉ាលគាល។ ៤៦ កូនស្រីរបស់អេស៊ើរឈ្មោះសេរ៉ា។ ៤៧ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅអេស៊ើរ ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៥៣.៤០០នាក់។+
៤៨ កូនចៅរបស់ណែបថាលី+តាមអំបូរពួកគេមានដូចតទៅ៖ យ៉ាស៊ាល គាត់បង្កើតអំបូរយ៉ាស៊ាល។ គូណាយ គាត់បង្កើតអំបូរគូណាយ។ ៤៩ យេសឺ គាត់បង្កើតអំបូរយេសឺ។ ស៊ីលឡាម គាត់បង្កើតអំបូរស៊ីលឡាម។ ៥០ នេះជាអំបូរផ្សេងៗដែលចេញពីកូនចៅណែបថាលី ហើយចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជីគឺ៤៥.៤០០នាក់។+
៥១ ដូច្នេះ ចំនួនបណ្ដាជនអ៊ីស្រាអែល ដែលមានឈ្មោះក្នុងបញ្ជីសរុបទាំងអស់គឺ៦០១.៧៣០នាក់។+
៥២ ក្រោយនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ៥៣ «ត្រូវបែងចែកដីធ្លីជាមត៌កដល់បណ្ដាជនដែលមានឈ្មោះក្នុងបញ្ជីនេះ។+ ៥៤ ចំពោះក្រុមធំ អ្នកត្រូវឲ្យដីធ្លីជាមត៌កទំហំធំជាង តែចំពោះក្រុមតូច អ្នកត្រូវឲ្យដីធ្លីទំហំតូចជាង។+ ក្រុមនីមួយៗអាចទទួលដីធ្លីជាមត៌ក ស្របទៅតាមចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជី។ ៥៥ ប៉ុន្តែ ត្រូវបែងចែកដីធ្លីនោះដោយការចាប់ឆ្នោត។+ ពួកគេត្រូវទទួលដីធ្លីជាមត៌ក តាមកុលសម្ព័ន្ធ។ ៥៦ ការបែងចែកដីធ្លីនោះ គឺដោយការចាប់ឆ្នោត និងអាស្រ័យទៅលើក្រុមនោះមានគ្នាតិចឬច្រើន»។
៥៧ ឯកូនចៅរបស់លេវី+ ដែលមានឈ្មោះក្នុងបញ្ជីតាមអំបូរពួកគេមានដូចតទៅ៖ គើសុន គាត់បង្កើតអំបូរគើសុន។ កូហាត+ គាត់បង្កើតអំបូរកូហាត។ មេរេរ៉ាយ គាត់បង្កើតអំបូរមេរេរ៉ាយ។ ៥៨ ឯអំបូរផ្សេងទៀតដែលចេញពីលេវីមានដូចតទៅ៖ អំបូរលីបណាយ+ អំបូរហេប្រុន+ អំបូរម៉ាឡាយ+ អំបូរមូសាយ+ និងអំបូរកូរ៉ា។+
កូហាតជាឪពុករបស់អាំរ៉ាម។+ ៥៩ ប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកេបេត។+ នាងជាកូនស្រីរបស់លេវី ដែលបានកើតនៅស្រុកអេហ្ស៊ីប។ នាងបានបង្កើតអេរ៉ុន ម៉ូសេ និងមីរៀមជាបងស្រីរបស់ពួកគេ។+ ៦០ កូនប្រុសៗរបស់អេរ៉ុនមាន ណាដាប អាបាយហ៊ូ អេលាសារ និងអ៊ីតតាម៉ា។+ ៦១ ប៉ុន្តែ ណាដាបនិងអាបាយហ៊ូបានស្លាប់ ដោយសារពួកគេបានជូនភ្លើងដែលមិនស្របច្បាប់ដល់ព្រះយេហូវ៉ា។+
៦២ ឯប្រុសៗដែលមានឈ្មោះក្នុងបញ្ជី អាយុចាប់ពីមួយខែឡើងទៅ មានចំនួន២៣.០០០នាក់។+ ពួកគេមិនបានត្រូវរាប់បញ្ចូលក្នុងចំណោមបណ្ដាជនអ៊ីស្រាអែលទេ+ ព្រោះពួកគេមិនអាចទទួលដីធ្លីជាមត៌កបានឡើយ។+
៦៣ ម៉ូសេនិងអេលាសារជាសង្ឃ បានចុះឈ្មោះពួកអ្នកទាំងនេះក្នុងបញ្ជី នៅតំបន់វាលទំនាបម៉ូអាប់ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ។ ៦៤ ប៉ុន្តែ ក្នុងចំណោមអ្នកទាំងនោះ គ្មានអ្នកណាម្នាក់ដែលម៉ូសេនិងអេរ៉ុនជាសង្ឃបានចុះឈ្មោះក្នុងបញ្ជី កាលដែលធ្វើជំរឿននៅតំបន់ស្ងាត់ជ្រងំស៊ីណាយឡើយ។+ ៦៥ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍អំពីពួកគេថា៖ «ពួកគេនឹងស្លាប់នៅតំបន់ស្ងាត់ជ្រងំជាមិនខាន»។+ ដូច្នេះ គ្មានសល់អ្នកណាម្នាក់ទេ លើកលែងតែកាលែបជាកូនយេផុនណា និងយ៉ូស្វេជាកូននុនប៉ុណ្ណោះ។+
២៧ គ្រានោះ កូនស្រីរបស់ស្លូផិហាត+ក៏បាននាំគ្នាចូលមក។ ស្លូផិហាតជាកូនហេផឺ ត្រូវជាចៅរបស់គីលាតក្នុងអំបូរម៉ាគា មកពីកុលសម្ព័ន្ធម៉ាណាសេ ម៉ាណាសេជាកូនយ៉ូសែប។ កូនស្រីទាំងនោះមានឈ្មោះម៉ាឡា ណូអេ ហុកឡា មីលកា និងធើសា។ ២ ពួកនាងបានទៅឈរនៅមុខម៉ូសេ និងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំ+ និងពួកជំនុំទាំងមូល នៅឯច្រកចូលត្រសាលជំនុំរបស់ព្រះ។ រួចពួកនាងនិយាយថា៖ ៣ «ឪពុករបស់យើងខ្ញុំបានស្លាប់នៅក្នុងតំបន់ស្ងាត់ជ្រងំ តែគាត់មិនបានចូលដៃនឹងក្រុមរបស់កូរ៉ាដែលបះបោរប្រឆាំងនឹងព្រះយេហូវ៉ានោះទេ។+ គាត់បានស្លាប់ដោយសារភាពខុសឆ្គងរបស់គាត់ ហើយគាត់គ្មានកូនប្រុសទេ។ ៤ ដូច្នេះ សូមកុំឲ្យឈ្មោះឪពុកយើងខ្ញុំត្រូវលុបចេញពីអំបូរគាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ។ សូមឲ្យយើងខ្ញុំមានមត៌កនៅក្នុងចំណោមសាច់ញាតិរបស់ឪពុកយើងខ្ញុំផង»។ ៥ ដូច្នេះ ម៉ូសេក៏បាននាំយករឿងនោះទៅជម្រាបព្រះយេហូវ៉ា។+
៦ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេដូច្នេះថា៖ ៧ «កូនស្រីស្លូផិហាតនិយាយត្រូវ។ អ្នកត្រូវឲ្យពួកគេមានដីធ្លីនៅក្នុងចំណោមសាច់ញាតិរបស់ឪពុកពួកគេផង។ អ្វីៗដែលជាមត៌ករបស់ឪពុកពួកគេ ចូរប្រគល់ឲ្យពួកគេទៅ។+ ៨ បន្ថែមទៅទៀត អ្នកត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើបុរសណាម្នាក់ស្លាប់ ហើយគាត់គ្មានកូនប្រុសទេ នោះត្រូវប្រគល់មត៌ករបស់បុរសនោះឲ្យដល់កូនស្រីគាត់។ ៩ ប៉ុន្តែ បើបុរសនោះគ្មានកូនស្រី ត្រូវប្រគល់មត៌ករបស់គាត់ឲ្យដល់បងប្អូនប្រុសរបស់គាត់។ ១០ ប្រសិនបើបុរសនោះគ្មានបងប្អូនប្រុស ត្រូវប្រគល់មត៌ករបស់គាត់ឲ្យដល់បងប្អូនប្រុសរបស់ឪពុកគាត់។ ១១ បើឪពុកបុរសនោះគ្មានបងប្អូនប្រុសទេ ត្រូវប្រគល់មត៌ករបស់គាត់ឲ្យដល់សាច់ញាតិជិតបំផុត គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ។ ការសម្រេចនេះនឹងទៅជាច្បាប់សម្រាប់បណ្ដាជនអ៊ីស្រាអែល ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ›»។
១២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរឡើងទៅលើភ្នំក្នុងតំបន់អាបារីម+ ហើយសម្លឹងមើលទៅទឹកដីដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែល។+ ១៣ ក្រោយពីអ្នកបានឃើញហើយ អ្នកនឹងស្លាប់ទៅ+ ដូចអេរ៉ុនបងអ្នកដែរ។+ ១៤ ព្រោះកាលពួកជំនុំរករឿងទាស់នឹងខ្ញុំនៅតំបន់ស្ងាត់ជ្រងំស៊ីង+ អ្នកបានប្រឆាំងនឹងបង្គាប់ខ្ញុំ ដោយមិនបានលើកតម្កើងខ្ញុំជាបរិសុទ្ធនៅមុខពួកគេទេ+ នៅឯប្រភពទឹកមេរីបា+ក្នុងតំបន់កាដេស»។+
១៥ រួចមក ម៉ូសេបានជម្រាបព្រះយេហូវ៉ាថា៖ ១៦ «សូមព្រះយេហូវ៉ាជាព្រះដែលផ្ដល់ជីវិតដល់មនុស្សទាំងឡាយ តែងតាំងបុរសម្នាក់ឲ្យដឹកនាំពួកជំនុំអ៊ីស្រាអែលផង។ ១៧ គាត់នឹងចេញទៅ ហើយចូលមកនៅមុខពួកគេ គឺគាត់នឹងធ្វើជាអ្នកដឹកនាំពួកគេក្នុងគ្រប់ការទាំងអស់ ហើយណែនាំរាល់សកម្មភាពរបស់ពួកគេ ដើម្បីកុំឲ្យពួកជំនុំរបស់ព្រះយេហូវ៉ាដូចជាហ្វូងចៀមដែលគ្មានគង្វាលឡើយ»។ ១៨ ដូច្នេះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរនាំយ៉ូស្វេជាកូននុន ជាបុរសដែលមានសមត្ថភាពគ្រប់គ្រាន់ចូលមក ហើយដាក់ដៃលើគាត់។+ ១៩ បន្ទាប់មកឲ្យគាត់ឈរនៅមុខអេលាសារជាសង្ឃ និងពួកជំនុំទាំងមូល។ រួចអ្នកត្រូវតែងតាំងគាត់នៅមុខពួកគេ។+ ២០ អ្នកត្រូវប្រគល់អំណាច*ខ្លះដល់គាត់+ ដើម្បីឲ្យពួកជំនុំអ៊ីស្រាអែលទាំងមូលស្ដាប់តាមគាត់។+ ២១ គាត់នឹងឈរនៅមុខអេលាសារជាសង្ឃ ហើយអេលាសារនឹងសួរជំនួសគាត់អំពីការសម្រេចរបស់ខ្ញុំយេហូវ៉ាតាមរយៈយូរីម។+ តាមរយៈការសម្រេចនេះ គាត់និងពួកជំនុំទាំងមូល ព្រមទាំងបណ្ដាជនអ៊ីស្រាអែលទាំងអស់នឹងចេញទៅ ហើយនឹងចូលមក»។
២២ ដូច្នេះ ម៉ូសេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់។ គាត់ក៏នាំយ៉ូស្វេទៅឈរនៅមុខអេលាសារជាសង្ឃនិងពួកជំនុំទាំងមូល។ ២៣ រួចគាត់ដាក់ដៃលើយ៉ូស្វេ ហើយតែងតាំងគាត់+ដូចព្រះយេហូវ៉ាបានបង្គាប់។+
២៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ចំពោះការជូនគ្រឿងបូជាដល់ខ្ញុំ គឺការជូនអាហារដល់ខ្ញុំ។ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតឲ្យមានក្លិនឈ្ងុយដល់ខ្ញុំ* តាមពេលកំណត់›។+
៣ «អ្នកត្រូវប្រាប់ពួកគេទៀតថា៖ ‹គ្រឿងបូជាដែលអ្នករាល់គ្នាត្រូវដុតជូនព្រះយេហូវ៉ាមានដូចតទៅ៖ ត្រូវជូនកូនចៀមឈ្មោលល្អឥតខ្ចោះពីរក្បាលអាយុមួយឆ្នាំជាគ្រឿងបូជាដុត ជារៀងរាល់ថ្ងៃ។+ ៤ ត្រូវជូនកូនចៀមឈ្មោលមួយក្បាលនៅពេលព្រឹក និងមួយក្បាលទៀតនៅពេលល្ងាច+ ៥ ជាមួយនឹងគ្រឿងបូជាពីស្រូវ ដែលជាម្សៅម៉ដ្ឋ១ភាគ១០អេហ្វា* លាយជាមួយប្រេងសម្រាំង១ភាគ៤ហ៊ីន។*+ ៦ នេះជាគ្រឿងបូជាដុតដែលត្រូវជូនជាប្រចាំ+ ដើម្បីឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា តាមការណែនាំដែលអ្នករាល់គ្នាបានទទួលនៅភ្នំស៊ីណាយ។ ៧ ពេលជូនកូនចៀមឈ្មោលនីមួយៗ ត្រូវជូនគ្រឿងបូជាជាស្រា១ភាគ៤ហ៊ីនជាមួយដែរ។+ ត្រូវច្រួចស្រានោះនៅកន្លែងបរិសុទ្ធ ជាគ្រឿងបូជាជាស្រាជូនព្រះយេហូវ៉ា។ ៨ ពេលជូនកូនចៀមឈ្មោលនៅពេលល្ងាច អ្នកក៏ត្រូវជូនម្សៅនិងគ្រឿងបូជាជាស្រាដូចនៅពេលព្រឹកដែរ។ អ្នកត្រូវដុតរបស់ទាំងនេះទុកជាគ្រឿងបូជាដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។+
៩ «‹ប៉ុន្តែ នៅថ្ងៃឈប់សម្រាក+ អ្នករាល់គ្នាត្រូវជូនកូនចៀមឈ្មោលល្អឥតខ្ចោះពីរក្បាលអាយុមួយឆ្នាំ ជាមួយនឹងគ្រឿងបូជាពីស្រូវគឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយនឹងប្រេង រួមទាំងគ្រឿងបូជាជាស្រាផងដែរ។ ១០ នេះជាគ្រឿងបូជាដុតដែលត្រូវជូននៅថ្ងៃឈប់សម្រាក បន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
១១ «‹រៀងរាល់ដើមខែ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា គឺគោស្ទាវ២ក្បាល ចៀមឈ្មោល១ក្បាល និងកូនចៀមឈ្មោលល្អឥតខ្ចោះ៧ក្បាលអាយុមួយឆ្នាំ។+ ១២ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ+ គឺម្សៅម៉ដ្ឋ៣ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។+ ១៣ ពេលជូនកូនចៀមឈ្មោលនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០រង្វាល់លាយជាមួយនឹងប្រេង ជាគ្រឿងបូជាដុត ដើម្បីឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។+ ១៤ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីនជាគ្រឿងបូជាជាស្រា+ ពេលជូនចៀមឈ្មោល ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៣ហ៊ីន+ ហើយពេលជូនកូនចៀមឈ្មោលនីមួយៗ ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៤ហ៊ីនជាមួយដែរ។+ នេះជាគ្រឿងបូជាដុតដែលត្រូវជូននៅរៀងរាល់ដើមខែ ពេញមួយឆ្នាំ។ ១៥ បន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ អ្នករាល់គ្នាក៏ត្រូវជូនកូនពពែមួយដល់ព្រះយេហូវ៉ាផងដែរ ដើម្បីទុកជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
១៦ «‹នៅថ្ងៃទី១៤ ក្នុងខែទី១ អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលងជូនព្រះយេហូវ៉ា។+ ១៧ នៅថ្ងៃទី១៥ ក្នុងខែដដែលនោះ ក៏មានបុណ្យមួយទៀតដែរ គឺបុណ្យនំប៉័ងឥតដំបែ។ នៅពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែអស់រយៈពេល៧ថ្ងៃ។+ ១៨ នៅថ្ងៃទី១នៃបុណ្យនេះ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។ ១៩ រួចអ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា គឺគោស្ទាវ២ក្បាល ចៀមឈ្មោល១ក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ២០ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។+ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ២១ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាលនោះ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ២២ បន្ថែមពីលើនោះ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ ដើម្បីជម្រះភាពខុសឆ្គងរបស់អ្នករាល់គ្នា។ ២៣ ដូច្នេះ អ្នករាល់គ្នាត្រូវជូនអ្វីទាំងនេះ បន្ថែមពីលើគ្រឿងបូជាដុតដែលត្រូវជូននៅពេលព្រឹកជាប្រចាំ។ ២៤ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាតាមរបៀបនេះនៅថ្ងៃនីមួយៗអស់រយៈពេល៧ថ្ងៃសម្រាប់ជាអាហារដល់ព្រះយេហូវ៉ា និងសម្រាប់ជាក្លិនឈ្ងុយជូនលោក ហើយត្រូវជូនជាមួយនឹងគ្រឿងបូជាដុតនិងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំផងដែរ។ ២៥ នៅថ្ងៃទី៧នៃបុណ្យនេះ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ+ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+
២៦ «‹នៅថ្ងៃជូនគ្រឿងបូជាជាផលដំបូង+ អ្នករាល់គ្នាត្រូវយកស្រូវថ្មីមកជូនព្រះយេហូវ៉ា។+ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះនៅថ្ងៃបុណ្យអាទិត្យទី៧+ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+ ២៧ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា* គឺគោស្ទាវ២ក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។+ ២៨ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ២៩ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាលនោះ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ៣០ បន្ថែមពីលើនោះ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ ដើម្បីជម្រះភាពខុសឆ្គងរបស់អ្នករាល់គ្នា។+ ៣១ ដូច្នេះ អ្នករាល់គ្នាត្រូវជូនអ្វីទាំងនេះ បន្ថែមពីលើគ្រឿងបូជាដុត និងគ្រឿងបូជាពីស្រូវដែលត្រូវជូនជាប្រចាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ+ ជាមួយនឹងគ្រឿងបូជាជាស្រាផងដែរ។
២៩ «‹នៅថ្ងៃទី១ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវផ្លុំត្រែ+ រំលឹកបណ្ដាជនឲ្យមកជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់ឡើយ។+ ២ រួចអ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា* គឺគោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។ ៣ ពេលជូនគោស្ទាវ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ៤ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ៥ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ ដើម្បីជម្រះភាពខុសឆ្គងរបស់អ្នករាល់គ្នា។ ៦ ដូច្នេះ អ្នករាល់គ្នាត្រូវជូនអ្វីទាំងនេះ បន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាពីស្រូវដែលត្រូវជូនជារៀងរាល់ខែ+ និងបន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាពីស្រូវដែលត្រូវជូនជាប្រចាំ+ ព្រមជាមួយគ្រឿងបូជាជាស្រា+ តាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ អ្នករាល់គ្នាត្រូវដុតគ្រឿងបូជាទាំងនោះដើម្បីទុកជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា។
៧ «‹នៅថ្ងៃទី១០ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវមកជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ។+ អ្នករាល់គ្នាត្រូវបង្ហាញការសោកស្ដាយ*ចំពោះអំពើខុសឆ្គងរបស់ខ្លួន ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+ ៨ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ៩ ពេលជូនគោស្ទាវ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ១០ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ១១ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាសម្រាប់ជម្រះភាពខុសឆ្គង+ ជាមួយគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។
១២ «‹នៅថ្ងៃទី១៥ ក្នុងខែទី៧ អ្នករាល់គ្នាត្រូវមកជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។ អ្នករាល់គ្នាត្រូវធ្វើបុណ្យជូនព្រះយេហូវ៉ាអស់រយៈពេល៧ថ្ងៃ។+ ១៣ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុត+សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោស្ទាវ១៣ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ១៤ ពេលជូនគោស្ទាវនីមួយៗទាំង១៣ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោលនីមួយៗទាំង២ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ១៥ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង១៤ក្បាល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០អេហ្វាលាយជាមួយនឹងប្រេង។ ១៦ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
១៧ «‹នៅថ្ងៃទី២នៃបុណ្យនោះ អ្នករាល់គ្នាត្រូវជូនគោស្ទាវ១២ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ១៨ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ ១៩ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២០ «‹នៅថ្ងៃទី៣ អ្នករាល់គ្នាត្រូវជូនគោស្ទាវ១១ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ២១ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ ២២ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២៣ «‹នៅថ្ងៃទី៤ អ្នករាល់គ្នាត្រូវជូនគោស្ទាវ១០ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ២៤ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ ២៥ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២៦ «‹នៅថ្ងៃទី៥ អ្នករាល់គ្នាត្រូវជូនគោស្ទាវ៩ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ២៧ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ ២៨ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
២៩ «‹នៅថ្ងៃទី៦ អ្នករាល់គ្នាត្រូវជូនគោស្ទាវ៨ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ៣០ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ ៣១ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
៣២ «‹នៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវជូនគោស្ទាវ៧ក្បាល ចៀមឈ្មោល២ក្បាល និងកូនចៀមឈ្មោល១៤ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ៣៣ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ ៣៤ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
៣៥ «‹នៅថ្ងៃទី៨ អ្នករាល់គ្នាត្រូវធ្វើពិធីប្រជុំពិសេស ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+ ៣៦ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោស្ទាវ១ក្បាល ចៀមឈ្មោល១ក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ៣៧ អ្នករាល់គ្នាក៏ត្រូវជូនគ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាជាមួយដែរ ស្របតាមចំនួនគោ ចៀម និងកូនចៀម ព្រមទាំងតាមការណែនាំស្ដីអំពីការជូនគ្រឿងបូជាទាំងនោះ។ ៣៨ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង បន្ថែមពីលើគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
៣៩ «‹នៅថ្ងៃបុណ្យនីមួយៗ+ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាទាំងនេះដល់ព្រះយេហូវ៉ាជាគ្រឿងបូជាដុត+ ជាមួយគ្រឿងបូជាពីស្រូវ+ គ្រឿងបូជាជាស្រា+ និងគ្រឿងបូជានៃមេត្រីភាព+ បន្ថែមពីលើគ្រឿងបូជាលាសម្បថ+ និងគ្រឿងបូជាស្ម័គ្រពីចិត្ត›»។+ ៤០ ដូច្នេះ ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលនូវអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់គាត់។
៣០ បន្ទាប់មក ម៉ូសេបានប្រាប់មេដឹកនាំ+កុលសម្ព័ន្ធនៃអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូចតទៅ៖ ២ បើបុរសម្នាក់ធ្វើសម្បថ+ជូនព្រះយេហូវ៉ា ឬស្បថតមអ្វីមួយ+ គាត់មិនត្រូវបំពានសម្បថនោះឡើយ+ តែត្រូវធ្វើតាមទាំងអស់។+
៣ «បើនារីម្នាក់ធ្វើសម្បថជូនព្រះយេហូវ៉ា ឬស្បថតមអ្វីមួយ កាលដែលនាងរស់នៅជាមួយនឹងឪពុក ៤ ហើយឪពុកបានឮសម្បថឬការស្បថតមរបស់នាង តែគាត់មិនបានជំទាស់ទេ នោះនាងត្រូវធ្វើតាមសម្បថរបស់ខ្លួន ឬធ្វើតាមការស្បថតមនោះផងដែរ។ ៥ បើឪពុកបានឮសម្បថរបស់នាង ហើយគាត់បានជំទាស់ នោះសម្បថនាងមិនអាចយកជាការបានទេ។ ព្រះយេហូវ៉ានឹងអភ័យទោសឲ្យនាង ព្រោះឪពុកនាងបានជំទាស់ហើយ។+
៦ «ប៉ុន្តែ បើនាងបានស្បថឬសន្យាអ្វីមួយដោយមិនបានគិតវែងឆ្ងាយ រួចក្រោយមកនាងបានរៀបការ ៧ ហើយប្ដីនាងបានឮអំពីសម្បថឬពាក្យសន្យានោះ តែនៅថ្ងៃដែលបានឮ គាត់មិនជំទាស់ទេ នោះសម្បថឬពាក្យសន្យារបស់នាងនឹងយកជាការហើយ។ ៨ ប៉ុន្តែ បើប្ដីនាងជំទាស់នៅថ្ងៃដែលគាត់បានឮ នោះគាត់អាចផ្ដាច់សម្បថឬពាក្យសន្យារបស់នាងបាន+ ហើយព្រះយេហូវ៉ានឹងអភ័យទោសឲ្យនាង។
៩ «បើស្ត្រីមេម៉ាយឬស្ត្រីដែលបានលែងលះគ្នា បានស្បថជូនព្រះឬស្បថតម នោះនាងត្រូវធ្វើតាមសម្បថរបស់នាង។
១០ «បើស្ត្រីម្នាក់បានធ្វើសម្បថជូនព្រះ ឬស្បថតមអ្វីមួយ ក្នុងកាលដែលនាងរស់នៅជាមួយប្ដីនៅឡើយ ១១ ហើយប្ដីនាងបានឮ តែមិនបានជំទាស់ទេ នោះសម្បថរបស់នាងនឹងយកជាការហើយ។ ១២ ប៉ុន្តែ បើនៅថ្ងៃដែលប្ដីបានឮសម្បថរបស់នាង ហើយបានជំទាស់ នោះសម្បថនាងមិនអាចយកជាការបានទេ ព្រោះប្ដីនាងបានផ្ដាច់សម្បថនោះហើយ។+ ព្រះយេហូវ៉ានឹងអភ័យទោសឲ្យនាង។ ១៣ ដូច្នេះ ប្ដីនាងមានសិទ្ធិសម្រេចថានាងគួរធ្វើតាមសម្បថឬមិនគួរ ទោះជានោះជាសម្បថជូនព្រះ ឬការស្បថតមអ្វីក៏ដោយ។ ១៤ ប៉ុន្តែ បើអស់ជាច្រើនថ្ងៃ ប្ដីនាងមិនបានជំទាស់ទេ នោះបានសេចក្ដីថាគាត់យល់ព្រមឲ្យនាងធ្វើតាមសម្បថឬការស្បថតមរបស់នាងហើយ ព្រោះគាត់មិនបានឃាត់នាងនៅថ្ងៃដែលគាត់បានឮនោះទេ។ ១៥ ផ្ទុយទៅវិញ បើប៉ុន្មានថ្ងៃក្រោយពីគាត់ឮសម្បថនោះ ហើយគាត់បានផ្ដាច់សម្បថនោះវិញ នោះគាត់នឹងទទួលទោសជំនួសនាងជាមិនខាន។+
១៦ «នេះជាច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ ស្ដីអំពីសម្បថរបស់ប្រពន្ធក្នុងបន្ទុកប្ដី និងអំពីសម្បថរបស់នារីម្នាក់ដែលរស់នៅជាមួយនឹងឪពុក»។
៣១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរសងសឹក+នឹងពួកម៉ាឌាន+ចំពោះអ្វីដែលពួកគេបានធ្វើមកលើប្រជាជាតិអ៊ីស្រាអែល។ ក្រោយមក អ្នកនឹងស្លាប់ទៅ»។+
៣ ដូច្នេះ ម៉ូសេបានប្រាប់បណ្ដាជនថា៖ «ចូរឲ្យពួកបុរសរបស់អ្នករាល់គ្នា ត្រៀមខ្លួនចេញទៅច្បាំងនឹងពួកម៉ាឌាន ដើម្បីឲ្យការសងសឹករបស់ព្រះយេហូវ៉ាបានសម្រេច។ ៤ ត្រូវចាត់ទាហាន១.០០០នាក់ពីកុលសម្ព័ន្ធនីមួយៗ ឲ្យចេញទៅប្រយុទ្ធ»។ ៥ ដូច្នេះ ពួកគេបានជ្រើសរើសបុរស១.០០០នាក់ពីកុលសម្ព័ន្ធនីមួយៗ+ ហើយទ័ពទាំងអស់មានចំនួនសរុប១២.០០០នាក់។
៦ បន្ទាប់មក ម៉ូសេបានចាត់កងទ័ពទាំងនោះឲ្យទៅជាមួយភីនេហាស+ជាកូនអេលាសារដែលជាសង្ឃ។ ភីនេហាសកាន់ប្រដាប់ប្រដាបរិសុទ្ធ និងត្រែសម្រាប់ផ្លុំប្រកាសចម្បាំង+ទៅជាមួយដែរ។ ៧ ទ័ពអ៊ីស្រាអែលបានទៅច្បាំងនឹងទ័ពម៉ាឌាន ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ ហើយពួកគេបានសម្លាប់ពួកប្រុសៗជនជាតិម៉ាឌានអស់ទៅ។ ៨ ពួកគេក៏បានសម្លាប់ស្ដេចប្រាំរូបរបស់ពួកម៉ាឌាន គឺអេវ៉ាយ រេខេម សឺរ ហឺរ និងរេបា។ បន្ថែមទៅទៀត ពួកគេបានសម្លាប់បាឡាម+ជាកូនបេអ័រដែរ។ ៩ ប៉ុន្តែ ពួកអ៊ីស្រាអែលបានចាប់ពួកស្ត្រីនិងកូនក្មេងជនជាតិម៉ាឌានធ្វើជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិនិងហ្វូងសត្វរបស់ពួកគេផងដែរ។ ១០ ឯក្រុងនិងជំរំទាំងប៉ុន្មានរបស់ពួកម៉ាឌាន ពួកអ៊ីស្រាអែលបានដុតបំផ្លាញចោលទាំងអស់។ ១១ ពួកអ៊ីស្រាអែលបានរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ រួមទាំងមនុស្សនិងសត្វដែរ។ ១២ រួចមក ពួកគេបាននាំឈ្លើយសឹក និងរបស់របរដែលពួកគេរឹបអូសបាន យកទៅប្រគល់ឲ្យម៉ូសេនិងអេលាសារជាសង្ឃ ព្រមទាំងពួកជំនុំអ៊ីស្រាអែល នៅឯជំរំ ត្រង់តំបន់វាលម៉ូអាប់+ ក្បែរទន្លេយ៉ូដាន់ទល់មុខក្រុងយេរីខូ។
១៣ ពេលនោះ ម៉ូសេនិងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំពួកជំនុំទាំងអស់ បានចេញទៅជួបពួកគេនៅក្រៅជំរំ។ ១៤ ប៉ុន្តែ ម៉ូសេបានខឹងនឹងពួកមេលើ១.០០០នាក់ និងពួកមេលើ១០០នាក់ ដែលបានវិលមកពីចម្បាំងវិញ។ ១៥ ម៉ូសេបាននិយាយទៅកាន់ពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតពួកស្ត្រីទាំងនេះដូច្នេះ? ១៦ គឺស្ត្រីទាំងនេះហើយ ដែលបានធ្វើតាមការណែនាំរបស់បាឡាម ហើយបានល្បួងលួងលោមពួកអ៊ីស្រាអែល ឲ្យប្រព្រឹត្តមិនស្មោះត្រង់+ចំពោះព្រះយេហូវ៉ានៅតំបន់ភ្នំពេអរ។+ ហេតុនេះហើយបានជាពួកជំនុំរបស់ព្រះយេហូវ៉ាមានសេចក្ដីវេទនា។+ ១៧ ឥឡូវ ចូរអ្នករាល់គ្នាសម្លាប់ក្មេងប្រុសៗទាំងអស់ ព្រមទាំងស្ត្រីទាំងឡាយដែលធ្លាប់រួមដំណេកជាមួយនឹងបុរសទៅ។ ១៨ ប៉ុន្តែ អ្នករាល់គ្នាត្រូវទុកជីវិតឲ្យស្រីវ័យក្មេងដែលមិនធ្លាប់រួមដំណេកវិញ។+ ១៩ អ្នករាល់គ្នាត្រូវស្នាក់នៅក្រៅជំរំអស់រយៈពេល៧ថ្ងៃ។ អស់អ្នកដែលបានសម្លាប់អ្នកណាម្នាក់ និងអស់អ្នកដែលបានប៉ះសាកសព+ ត្រូវជម្រះខ្លួនឲ្យបានស្អាតបរិសុទ្ធ+នៅថ្ងៃទី៣និងថ្ងៃទី៧ គឺទាំងអ្នករាល់គ្នា ទាំងឈ្លើយសឹក។ ២០ ម្យ៉ាងទៀត អ្នករាល់គ្នាត្រូវសម្អាតសម្លៀកបំពាក់ ប្រដាប់ប្រដាធ្វើពីស្បែកសត្វ ប្រដាប់ប្រដាធ្វើពីរោមពពែ និងប្រដាប់ប្រដាធ្វើពីឈើ»។
២១ បន្ទាប់មក អេលាសារជាសង្ឃបានប្រាប់ពួកទាហានដែលបានចេញទៅច្បាំងថា៖ «ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេនូវច្បាប់ដូចនេះថា៖ ២២ ‹ចំពោះមាស ប្រាក់ ស្ពាន់ ដែក ទង់ដែង និងសំណ ២៣ ពោលគឺអ្វីៗទាំងអស់ដែលធន់នឹងភ្លើង អ្នករាល់គ្នាត្រូវយកទៅរោលនឹងភ្លើង រួចលាងសម្អាតនឹងទឹក។* ក្រោយនោះ របស់ទាំងនោះនឹងបានស្អាតបរិសុទ្ធ។+ ប៉ុន្តែ របស់ណាដែលមិនធន់នឹងភ្លើង អ្នករាល់គ្នាត្រូវយកទៅលាងសម្អាតនឹងទឹក*ប៉ុណ្ណោះ។ ២៤ លុះដល់ថ្ងៃទី៧ អ្នករាល់គ្នាត្រូវបោកសម្លៀកបំពាក់ខ្លួន។ យ៉ាងនេះ អ្នករាល់គ្នានឹងបានស្អាតបរិសុទ្ធ ហើយអាចចូលទៅក្នុងជំរំបាន›»។+
២៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២៦ «ចូរអ្នកនិងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំពួកជំនុំ ចុះបញ្ជីរបស់របរដែលរឹបអូសបាន ហើយរាប់ចំនួនពួកឈ្លើយសឹកនិងសត្វផងដែរ។ ២៧ រួចបែងចែកជាពីរផ្នែក មួយផ្នែកសម្រាប់ទ័ពដែលបានចេញទៅច្បាំង មួយផ្នែកទៀតសម្រាប់បណ្ដាជនអ៊ីស្រាអែលទាំងមូល។+ ២៨ ចំពោះមួយផ្នែករបស់ពួកទ័ព ពួកគេត្រូវទុកមួយចំណែកជូនព្រះយេហូវ៉ា គឺក្នុងចំណោមមនុស្ស៥០០នាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងសត្វ៥០០ក្បាល ត្រូវញែកទុក១ក្បាល ទាំងគោ ទាំងលា ទាំងចៀមនិងពពែ។ ២៩ រួចអ្នកត្រូវទទួលចំណែកនេះពីពួកគេ ហើយប្រគល់ឲ្យអេលាសារជាសង្ឃជាវិភាគទានជូនព្រះយេហូវ៉ា។+ ៣០ ចំពោះមួយផ្នែករបស់បណ្ដាជនអ៊ីស្រាអែល ពួកគេក៏ត្រូវញែកទុកមួយចំណែកដែរ គឺក្នុងចំណោមមនុស្ស៥០នាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងសត្វ៥០ក្បាល ត្រូវញែកទុក១ក្បាល ទាំងគោ ទាំងលា ទាំងចៀមនិងពពែ ទាំងហ្វូងសត្វស្រុកឯទៀត។ រួចត្រូវប្រគល់ឲ្យពួកលេវី+ដែលបំពេញភារកិច្ចទាក់ទងនឹងត្រសាលជំនុំរបស់ព្រះយេហូវ៉ា»។+
៣១ ដូច្នេះ ម៉ូសេនិងអេលាសារជាសង្ឃបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់។ ៣២ ហ្វូងសត្វដែលពួកទ័ពរឹបអូសបាន មានចៀមនិងពពែចំនួន៦៧៥.០០០ក្បាល ៣៣ គោចំនួន៧២.០០០ក្បាល ៣៤ និងលាចំនួន៦១.០០០ក្បាល។ ៣៥ រីឯស្ត្រីក្រមុំបរិសុទ្ធ+ដែលពួកគេចាប់បានមានចំនួន៣២.០០០នាក់។ ៣៦ ដូច្នេះ ពួកទ័ពដែលចេញទៅច្បាំង បានទទួលចំណែកជាចៀមនិងពពែចំនួន៣៣៧.៥០០ក្បាល។ ៣៧ ពីចំណោមចៀមនិងពពែទាំងនោះ ពួកគេបានញែកទុកចំនួន៦៧៥ក្បាលជូនព្រះយេហូវ៉ា។ ៣៨ ពីចំណោមគោចំនួន៣៦.០០០ក្បាល ពួកគេបានញែកទុកចំនួន៧២ក្បាលជូនព្រះយេហូវ៉ា។ ៣៩ ពីចំណោមលាចំនួន៣០.៥០០ក្បាល ពួកគេបានញែកទុកចំនួន៦១ក្បាលជូនព្រះយេហូវ៉ា។ ៤០ ពីចំណោមមនុស្សចំនួន១៦.០០០នាក់ ពួកគេបានញែកទុកចំនួន៣២នាក់ជូនព្រះយេហូវ៉ា។ ៤១ រួចមក ម៉ូសេបានប្រគល់អ្វីទាំងនោះដែលជាវិភាគទានជូនព្រះយេហូវ៉ា ឲ្យដល់អេលាសារជាសង្ឃ+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់គាត់។
៤២ ក្រៅពីចំណែករបស់ពួកទ័ពដែលបានចេញទៅច្បាំង ម៉ូសេក៏បានញែកទុកមួយចំណែកឲ្យដល់បណ្ដាជនអ៊ីស្រាអែលដែរ។ ចំណែកនោះមានដូចតទៅ៖ ៤៣ ចៀមនិងពពែចំនួន៣៣៧.៥០០ក្បាល ៤៤ គោចំនួន៣៦.០០០ក្បាល ៤៥ និងលាចំនួន៣០.៥០០ក្បាល ៤៦ ព្រមទាំងមនុស្សចំនួន១៦.០០០នាក់។ ៤៧ ពីចំណែករបស់បណ្ដាជនអ៊ីស្រាអែលទាំងនេះ ម៉ូសេបានយកម្នាក់ពីមនុស្ស៥០នាក់ ហើយយក១ក្បាលពីសត្វ៥០ក្បាល ទៅប្រគល់ឲ្យពួកលេវី+ដែលបំពេញភារកិច្ចទាក់ទងនឹងត្រសាលជំនុំរបស់ព្រះយេហូវ៉ា+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់គាត់។
៤៨ ក្រោយមក ពួកបុរសដែលបានត្រូវតែងតាំងឲ្យដឹកនាំទាហាន+ ពោលគឺពួកមេលើ១.០០០នាក់និងពួកមេលើ១០០នាក់ បាននាំគ្នាចូលទៅជួបម៉ូសេ។ ៤៩ ពួកគេបានរាយការណ៍ប្រាប់ម៉ូសេថា៖ «ពួកខ្ញុំបានរាប់កូនទាហានដែលនៅក្រោមបញ្ជាពួកខ្ញុំ ហើយឃើញថាគ្មានខ្វះអ្នកណាម្នាក់ទេ។+ ៥០ ដូច្នេះ ពួកខ្ញុំសូមប្រគល់អ្វីដែលពួកខ្ញុំរឹបអូសបាន ជូនព្រះយេហូវ៉ាជាគ្រឿងបូជា គឺគ្រឿងមាស កងដៃ ខ្សែជើង ចិញ្ចៀនត្រា ក្រវិល និងគ្រឿងអលង្ការផ្សេងទៀត ដើម្បីជម្រះភាពខុសឆ្គងរបស់ពួកខ្ញុំនៅចំពោះព្រះយេហូវ៉ា»។
៥១ ដូច្នេះ ម៉ូសេនិងអេលាសារជាសង្ឃក៏ទទួលយកមាសពីពួកគេ ពោលគឺគ្រឿងអលង្ការទាំងអស់។ ៥២ ដូច្នេះ មាសដែលពួកមេលើ១.០០០នាក់និងមេលើ១០០នាក់ បានយកមកជូនជាវិភាគទានដល់ព្រះយេហូវ៉ា មានទម្ងន់១៦.៧៥០ហ្សេគិល។* ៥៣ ឯទ័ពម្នាក់ៗ ពួកគេក៏បានរឹបអូសយករបស់របរទុកសម្រាប់ខ្លួនផងដែរ។ ៥៤ ក្រោយទទួលមាសពីពួកមេលើ១.០០០នាក់និងពីពួកមេលើ១០០នាក់ហើយ ម៉ូសេនិងអេលាសារជាសង្ឃបានយកទៅដាក់ក្នុងត្រសាលជំនុំ ទុកជាសេចក្ដីរំលឹកសម្រាប់បណ្ដាជនអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា។
៣២ នៅគ្រានោះ កូនចៅរបស់កាដ+និងកូនចៅរបស់រូបេន+ មានហ្វូងសត្វយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកគេបានឃើញថាទឹកដីយ៉ាសឺ+និងទឹកដីគីលាត ជាតំបន់ល្អសម្រាប់ហ្វូងសត្វ។ ២ ដូច្នេះ ពួកគេបាននាំគ្នាទៅជួបម៉ូសេនិងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំពួកជំនុំ ហើយជម្រាបថា៖ ៣ «ក្រុងអាថារ៉ូត ឌីបូន យ៉ាសឺ នីមរ៉ា ហែសបូន+ អេលៀឡា សេបាម នេបូរ+ និងបេអុន+ ៤ ជាទឹកដីដែលព្រះយេហូវ៉ាជួយពួកអ៊ីស្រាអែលវាយដណ្ដើមយកបាន។+ ទឹកដីទាំងនោះជាតំបន់ល្អសម្រាប់ហ្វូងសត្វ ហើយពួកខ្ញុំមានហ្វូងសត្វច្រើនណាស់»។+ ៥ ពួកគេបានបន្តថា៖ «បើពួកលោកមិនយល់ទាស់ទេ សូមប្រគល់ទឹកដីទាំងនេះដល់ពួកខ្ញុំជាមត៌កផង។ សូមកុំឲ្យពួកខ្ញុំឆ្លងទន្លេយ៉ូដាន់អី»។
៦ បន្ទាប់មក ម៉ូសេបានប្រាប់កូនចៅរបស់កាដនិងកូនចៅរបស់រូបេនថា៖ «តើអ្នករាល់គ្នាគួរអាស្រ័យនៅទីនេះ ក្នុងកាលដែលបងប្អូនរបស់អ្នករាល់គ្នាកំពុងទៅធ្វើសង្គ្រាមឬ? ៧ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យបណ្ដាជនអ៊ីស្រាអែលធ្លាក់ទឹកចិត្ត លែងចង់ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រគល់ឲ្យពួកគេដូច្នេះ? ៨ នេះហើយជាអ្វីដែលបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើ កាលដែលខ្ញុំបានចាត់ពួកគេពីតំបន់កាដេសបានា ឲ្យទៅសង្កេតមើលស្រុកដែលព្រះសន្យា។+ ៩ ក្រោយពីពួកគេឡើងទៅជ្រលងអេសកូល+ ហើយសង្កេតមើលស្រុកនោះរួច ពួកគេបានមករាយការណ៍ធ្វើឲ្យបណ្ដាជនអ៊ីស្រាអែលធ្លាក់ទឹកចិត្ត រហូតលែងចង់ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានសន្យាទៀត។+ ១០ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានខឹងយ៉ាងខ្លាំង ហើយស្បថថា៖+ ១១ ‹ពួកអ្នកដែលចេញពីស្រុកអេហ្ស៊ីប ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ នឹងមិនអាចចូលក្នុងស្រុក+ដែលខ្ញុំបានសន្យានឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ+ ព្រោះពួកគេមិនបានកាន់តាមខ្ញុំអស់ពីចិត្តទេ។ ១២ មានតែកាលែប+ជាកូនយេផុនណាជាពួកគេនិស៊ីត និងយ៉ូស្វេ+ជាកូននុនប៉ុណ្ណោះ ដែលអាចចូលបាន ព្រោះពួកគេបានកាន់តាមខ្ញុំជាយេហូវ៉ាយ៉ាងអស់ពីចិត្ត›។+ ១៣ ដូច្នេះ ព្រះយេហូវ៉ាបានខឹងនឹងប្រជាជាតិអ៊ីស្រាអែលជាខ្លាំង ហើយធ្វើឲ្យពួកគេដើរចុះឡើងក្នុងតំបន់ស្ងាត់ជ្រងំអស់រយៈពេល៤០ឆ្នាំ+ រហូតដល់ជំនាន់មនុស្សដែលធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្តស្លាប់អស់ទៅ។+ ១៤ មើល! ឥឡូវអ្នករាល់គ្នាក៏ប្រព្រឹត្តខុសឆ្គងដូចបុព្វបុរសរបស់អ្នករាល់គ្នាដែរ ហើយនេះធ្វើឲ្យព្រះយេហូវ៉ាខឹងកាន់តែខ្លាំងនឹងបណ្ដាជនអ៊ីស្រាអែល។ ១៥ បើអ្នករាល់គ្នាបែរចេញពីលោក លោកច្បាស់ជាទុកជនរួមជាតិទាំងមូលរបស់អ្នករាល់គ្នាចោលនៅតំបន់ស្ងាត់ជ្រងំម្ដងទៀត ហើយអ្នករាល់គ្នានឹងនាំឲ្យពួកគេវិនាសអស់ទៅមិនខាន»។
១៦ ក្រោយមក កូនចៅរបស់កាដនិងកូនចៅរបស់រូបេន បានចូលទៅជួបម៉ូសេ ហើយជម្រាបថា៖ «សូមអនុញ្ញាតឲ្យពួកខ្ញុំសង់ក្រោលថ្មសម្រាប់ហ្វូងសត្វរបស់ពួកខ្ញុំ ព្រមទាំងសង់ក្រុងនានាសម្រាប់កូនចៅរបស់ពួកខ្ញុំផង ១៧ ដើម្បីឲ្យពួកគេស្នាក់នៅក្នុងក្រុងដ៏រឹងមាំដោយសុវត្ថិភាព រួចផុតពីការយាយីរបស់ពួកអ្នកស្រុកនោះ។ ចំណែកពួកខ្ញុំវិញ ពួកខ្ញុំនឹងត្រៀមខ្លួនជានិច្ចសម្រាប់ចម្បាំង+ ហើយពួកខ្ញុំនឹងទៅខាងមុខបណ្ដាជនអ៊ីស្រាអែល រហូតដល់ពួកខ្ញុំនាំពួកគេទៅដល់ស្រុកនោះ។ ១៨ ពួកខ្ញុំនឹងមិនត្រឡប់មកផ្ទះវិញឡើយ ទាល់តែបណ្ដាជនអ៊ីស្រាអែលម្នាក់ៗទទួលបានស្រុកនោះជាមត៌ក។+ ១៩ ព្រោះពួកខ្ញុំមិនចង់បានទឹកដីនៅត្រើយខាងលិចទន្លេយ៉ូដាន់ទេ ដោយសារពួកខ្ញុំបានទទួលទឹកដីនៅត្រើយខាងកើតទន្លេយ៉ូដាន់ជាមត៌ករួចហើយ»។+
២០ ម៉ូសេបានតបទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាព្រមត្រៀមខ្លួនទៅធ្វើសង្គ្រាមនៅចំពោះព្រះយេហូវ៉ា+ ២១ ហើយបើអ្នករាល់គ្នាម្នាក់ៗប្រដាប់អាវុធ ឆ្លងទន្លេយ៉ូដាន់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលលោកបណ្ដេញពួកសត្រូវចេញពីមុខលោក+ ២២ រហូតដល់ស្រុកនោះបានត្រូវកាន់កាប់ទាំងស្រុងនៅចំពោះព្រះយេហូវ៉ា+ នោះក្រោយមកអ្នករាល់គ្នាអាចត្រឡប់មកវិញ+ ហើយរួចពីទោសនៅចំពោះព្រះយេហូវ៉ានិងបណ្ដាជនអ៊ីស្រាអែល។ រួចមក ទឹកដីនេះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា។+ ២៣ ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមធ្វើដូច្នោះទេ នោះអ្នករាល់គ្នាប្រព្រឹត្តខុសឆ្គងទាស់នឹងព្រះយេហូវ៉ាហើយ។ សូមចាំថាមិនយូរមិនឆាប់អំពើខុសឆ្គងនោះនឹងធ្លាក់មកលើអ្នករាល់គ្នាជាមិនខាន។ ២៤ ដូច្នេះ ចូរសង់ក្រុងនានាសម្រាប់កូនចៅ ព្រមទាំងសង់ក្រោលថ្មសម្រាប់ហ្វូងសត្វរបស់អ្នករាល់គ្នាចុះ+ តែអ្នករាល់គ្នាត្រូវធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យា»។
២៥ ម្ល៉ោះហើយ កូនចៅរបស់កាដនិងកូនចៅរបស់រូបេន បានឆ្លើយទៅម៉ូសេថា៖ «ពួកខ្ញុំនឹងធ្វើតាមពាក្យដែលលោកម្ចាស់បានបង្គាប់។ ២៦ ប្រពន្ធកូនពួកខ្ញុំ និងហ្វូងចៀម ហ្វូងគោ ព្រមទាំងសត្វស្រុកទាំងអស់ នឹងអាស្រ័យនៅក្នុងបណ្ដាក្រុងលើទឹកដីគីលាត។+ ២៧ ហើយពួកខ្ញុំគ្រប់រូបនឹងប្រដាប់អាវុធឆ្លងទន្លេយ៉ូដាន់ទៅធ្វើសង្គ្រាមនៅចំពោះព្រះយេហូវ៉ា+ ដូចលោកម្ចាស់បានបង្គាប់»។
២៨ ដូច្នេះ ម៉ូសេបានចេញបញ្ជាស្ដីអំពីពួកគេ ដល់អេលាសារជាសង្ឃ និងយ៉ូស្វេជាកូននុន ព្រមទាំងមេកុលសម្ព័ន្ធនៃអ៊ីស្រាអែល។ ២៩ ម៉ូសេបានប្រាប់ពួកអ្នកទាំងនោះថា៖ «បើកូនចៅរបស់កាដនិងកូនចៅរបស់រូបេន ប្រដាប់អាវុធឆ្លងទន្លេយ៉ូដាន់ជាមួយអ្នករាល់គ្នា ទៅធ្វើសង្គ្រាមនៅចំពោះព្រះយេហូវ៉ា ហើយជួយដណ្ដើមយកស្រុកនោះនៅចំពោះមុខអ្នករាល់គ្នា នោះអ្នករាល់គ្នាត្រូវប្រគល់ទឹកដីគីលាតដល់ពួកគេជាមត៌ក។+ ៣០ ក៏ប៉ុន្តែ បើពួកគេមិនព្រមទៅជាមួយនឹងអ្នករាល់គ្នាទេ នោះអ្នករាល់គ្នាត្រូវឲ្យពួកគេស្នាក់នៅក្នុងចំណោមអ្នករាល់គ្នាក្នុងទឹកដីកាណាន»។
៣១ រួចកូនចៅរបស់កាដនិងកូនចៅរបស់រូបេនបាននិយាយថា៖ «ពួកខ្ញុំនឹងធ្វើតាមប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា។ ៣២ ពួកខ្ញុំនឹងប្រដាប់អាវុធឆ្លងទន្លេយ៉ូដាន់ទៅស្រុកកាណាននៅចំពោះព្រះយេហូវ៉ា+ តែសូមឲ្យទឹកដីនៅត្រើយខាងនេះដល់ពួកខ្ញុំជាមត៌ក»។ ៣៣ ដូច្នេះ ម៉ូសេបានប្រគល់រាជាណាចក្ររបស់ស៊ីហុន+ជាស្ដេចជនជាតិអាម៉ូរី ព្រមទាំងរាជាណាចក្ររបស់អុក+ជាស្ដេចនៅតំបន់បាសាន គឺទាំងទឹកដី ទាំងក្រុង ទាំងភូមិនិងតំបន់ដែលនៅជុំវិញ ឲ្យដល់កុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន+ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។+
៣៤ កូនចៅរបស់កាដបានសង់*ក្រុងឌីបូន+ ក្រុងអាថារ៉ូត+ ក្រុងអារ៉ូអ៊ើរ+ ៣៥ ក្រុងអាត្រូតសូផាន ក្រុងយ៉ាសឺ+ ក្រុងយ៉ុកបេហា+ ៣៦ ក្រុងបេតនីមរ៉ា+ និងក្រុងបេតហារ៉ាន។+ ក្រុងទាំងនោះជាក្រុងដ៏រឹងមាំ។ ពួកគេក៏បានសង់ក្រោលថ្មសម្រាប់ហ្វូងសត្វរបស់ពួកគេដែរ។ ៣៧ កូនចៅរបស់រូបេនបានសង់ក្រុងហែសបូន+ ក្រុងអេលៀឡា+ ក្រុងគារីអាតថេម+ ៣៨ ក្រុងនេបូរ+ និងក្រុងបាលមេអន+(គេបានប្ដូរឈ្មោះក្រុងទាំងនេះ) ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេបានដាក់ឈ្មោះថ្មីឲ្យក្រុងនានាដែលពួកគេបានសង់។
៣៩ គ្រានោះ កូនចៅរបស់ម៉ាគា+ ដែលជាកូនម៉ាណាសេ បានវាយលុកទឹកដីគីលាត ហើយបានដណ្ដើមយកទឹកដីនោះ ព្រមទាំងបណ្ដេញជនជាតិអាម៉ូរីដែលរស់នៅលើទឹកដីនោះចេញអស់ទៅ។ ៤០ ដូច្នេះ ម៉ូសេបានប្រគល់ទឹកដីគីលាត ដល់កូនចៅរបស់ម៉ាគាដែលជាកូនម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅលើទឹកដីនោះ។+ ៤១ ឯយ៉ាអៀជាកូនចៅម៉ាណាសេ គាត់បានទៅវាយលុកភូមិនានានៅទឹកដីគីលាត ហើយដណ្ដើមយកភូមិទាំងនោះរបស់ពួកគេ។ យ៉ាអៀបានដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុតយ៉ាអៀ។*+ ៤២ ចំណែកណូបា គាត់បានទៅវាយលុកក្រុងកេណាតនិងក្រុងតូចៗដែលនៅជុំវិញ ហើយដណ្ដើមបានក្រុងនោះ រួចប្ដូរឈ្មោះក្រុងនោះទៅជាក្រុងណូបាតាមឈ្មោះរបស់គាត់វិញ។
៣៣ ពេលប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប+ ពួកគេបានធ្វើដំណើរជាក្រុមៗ+ និងតាមដំណាក់ៗ ក្រោមការដឹកនាំរបស់ម៉ូសេនិងអេរ៉ុន។+ ២ ពេលនោះ ម៉ូសេបានកត់ទុកឈ្មោះទីកន្លែងនីមួយៗដែលពួកគេបានធ្វើដំណើរ តាមបង្គាប់ព្រះយេហូវ៉ា។ ទីកន្លែងទាំងនោះមានដូចតទៅ៖+ ៣ នៅថ្ងៃទី១៥ ក្នុងខែទី១+ ក្រោយបុណ្យរំលង+ ពួកអ៊ីស្រាអែលបានចាកចេញពីរ៉ាមស៊ីស+ ដោយចិត្តក្លាហាននៅចំពោះមុខពួកអេហ្ស៊ីប។ ៤ ដំណាលគ្នានោះ ពួកអេហ្ស៊ីបកំពុងបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះយេហូវ៉ាបានប្រហារ+ ព្រោះព្រះយេហូវ៉ាបានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេហ្ស៊ីប។+
៥ ដូច្នេះ ពួកអ៊ីស្រាអែលបានចាកចេញពីរ៉ាមស៊ីស ទៅបោះជំរំនៅត្រង់សិកូត។+ ៦ បន្ទាប់មក ពួកគេចាកចេញពីសិកូត ទៅបោះជំរំនៅត្រង់អេថាម+ ដែលស្ថិតនៅជាយតំបន់ស្ងាត់ជ្រងំ។ ៧ ក្រោយនោះ ពួកគេចេញពីអេថាម បត់ទៅពីហាហីរ៉ុតដែលនៅទល់មុខបាលសេផុន+ រួចពួកគេទៅបោះជំរំនៅមុខមីកដុល។+ ៨ រួចមក ពួកគេចេញពីពីហាហីរ៉ុត ឆ្លងកាត់សមុទ្រ+ ឆ្ពោះទៅតំបន់ស្ងាត់ជ្រងំ។+ ពួកគេបន្តដំណើរអស់បីថ្ងៃក្នុងតំបន់ស្ងាត់ជ្រងំអេថាម+ ហើយបោះជំរំនៅត្រង់ម៉ារ៉ា។+
៩ បន្ទាប់មក ពួកគេចេញពីម៉ារ៉ា ទៅបោះជំរំនៅត្រង់អេលីម។ នៅអេលីមមានប្រភពទឹក១២កន្លែង និងមានដើមលម៉ើ៧០ដើម។+ ១០ ក្រោយនោះ ពួកគេចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រក្រហម។ ១១ រួចមក ពួកគេចេញពីទីនោះ ទៅបោះជំរំនៅតំបន់ស្ងាត់ជ្រងំស៊ីន។+ ១២ បន្ទាប់មក ពួកគេចេញពីតំបន់ស្ងាត់ជ្រងំស៊ីន ទៅបោះជំរំនៅត្រង់ដុបកា។ ១៣ បន្ទាប់ពីនោះ ពួកគេចេញពីដុបកា ទៅបោះជំរំនៅត្រង់អាលូស។ ១៤ រួចមក ពួកគេចេញពីអាលូស ទៅបោះជំរំនៅត្រង់រេផិឌីម។+ ទៅទីនោះបណ្ដាជនរកទឹកផឹកមិនបានទេ។ ១៥ បន្ទាប់មកទៀត ពួកគេចេញពីរេផិឌីម ទៅបោះជំរំនៅតំបន់ស្ងាត់ជ្រងំស៊ីណាយ។+
១៦ ក្រោយមក ពួកគេចេញពីតំបន់ស្ងាត់ជ្រងំស៊ីណាយ ទៅបោះជំរំនៅត្រង់គីប្រុតហាតាវ៉ា។+ ១៧ រួចមក ពួកគេចេញពីគីប្រុតហាតាវ៉ា ទៅបោះជំរំនៅត្រង់ហាសិរ៉ូត។+ ១៨ បន្ទាប់ពីនោះ ពួកគេចេញពីហាសិរ៉ូត ទៅបោះជំរំនៅត្រង់រីតម៉ា។ ១៩ បន្ទាប់មកទៀត ពួកគេចេញពីរីតម៉ា ទៅបោះជំរំនៅត្រង់រីម៉ូនពេរេស។ ២០ រួចមក ពួកគេចេញពីរីម៉ូនពេរេស ទៅបោះជំរំនៅត្រង់លិបណា។ ២១ បន្ទាប់មក ពួកគេចេញពីលិបណា ទៅបោះជំរំនៅត្រង់រីសា។ ២២ ក្រោយនោះ ពួកគេចេញពីរីសា ទៅបោះជំរំនៅត្រង់កេហេឡាថា។ ២៣ រួចមក ពួកគេចេញពីកេហេឡាថា ទៅបោះជំរំនៅត្រង់ភ្នំសាផឺ។
២៤ ក្រោយមក ពួកគេចេញពីភ្នំសាផឺ ទៅបោះជំរំនៅត្រង់ហារ៉ាដា។ ២៥ បន្ទាប់ពីនោះ ពួកគេចេញពីហារ៉ាដា ទៅបោះជំរំនៅត្រង់ម៉ាកហេឡូត។ ២៦ រួចមក ពួកគេចេញ+ពីម៉ាកហេឡូត ទៅបោះជំរំនៅត្រង់ថេហាត។ ២៧ ក្រោយនោះ ពួកគេចេញពីថេហាត ទៅបោះជំរំនៅត្រង់ថេរ៉ា។ ២៨ បន្ទាប់មក ពួកគេចេញពីថេរ៉ា ទៅបោះជំរំនៅត្រង់មីតកា។ ២៩ រួចមក ពួកគេចេញពីមីតកា ទៅបោះជំរំនៅត្រង់ហាស្មូណា។ ៣០ ក្រោយនោះ ពួកគេចេញពីហាស្មូណា ទៅបោះជំរំនៅត្រង់ម៉ូសេរ៉ូត។ ៣១ បន្ទាប់មក ពួកគេចេញពីម៉ូសេរ៉ូត ទៅបោះជំរំនៅត្រង់បេនេយ៉ាកាន។+ ៣២ រួចមក ពួកគេចេញពីបេនេយ៉ាកាន ទៅបោះជំរំនៅត្រង់ហោហេគីតកាត។ ៣៣ ក្រោយនោះ ពួកគេចេញពីហោហេគីតកាត ទៅបោះជំរំនៅត្រង់យ៉ុតបាថា។+ ៣៤ បន្ទាប់មក ពួកគេចេញពីយ៉ុតបាថា ទៅបោះជំរំនៅត្រង់អាប្រូណា។ ៣៥ រួចមក ពួកគេចេញពីអាប្រូណា ទៅបោះជំរំនៅត្រង់អេស៊ានកេបឺ។+ ៣៦ ក្រោយនោះ ពួកគេចេញពីអេស៊ានកេបឺ ទៅបោះជំរំនៅត្រង់កាដេសក្នុងតំបន់ស្ងាត់ជ្រងំស៊ីង។+
៣៧ ក្រោយមក ពួកគេចេញពីកាដេស ទៅបោះជំរំនៅត្រង់ភ្នំហ័រ+ជាប់ព្រំប្រទល់ស្រុកអេដំ។ ៣៨ នៅទីនោះ អេរ៉ុនជាសង្ឃបានឡើងទៅលើភ្នំហ័រតាមបង្គាប់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់លើភ្នំនោះទៅ គឺថ្ងៃទី១ ខែទី៥ ក្នុងឆ្នាំទី៤០ ក្រោយពីពួកអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។+ ៣៩ ពេលអេរ៉ុនស្លាប់នៅលើភ្នំហ័រ គាត់មានអាយុ១២៣ឆ្នាំ។
៤០ គ្រានោះ ស្ដេចជនជាតិកាណានដែលគ្រប់គ្រងនៅក្រុងអេរ៉ាត+ក្នុងតំបន់ណេកេបក្នុងទឹកដីកាណាន បានឮថាជនជាតិអ៊ីស្រាអែលកំពុងធ្វើដំណើរមក។
៤១ ក្រោយមក ពួកគេចេញពីភ្នំហ័រ+ ទៅបោះជំរំនៅត្រង់សាលម៉ូណា។ ៤២ រួចមក ពួកគេចេញពីសាលម៉ូណា ទៅបោះជំរំនៅត្រង់ភូណូន។ ៤៣ បន្ទាប់មក ពួកគេចេញពីភូណូន ទៅបោះជំរំនៅត្រង់អូបូត។+ ៤៤ ក្រោយមក ពួកគេចេញពីអូបូត ទៅបោះជំរំនៅត្រង់អ៊ីយេអាបារីមនៅព្រំប្រទល់ស្រុកម៉ូអាប់។+ ៤៥ រួចមក ពួកគេចេញពីអ៊ីយីម* ទៅបោះជំរំនៅត្រង់ឌីបូនកាដ។+ ៤៦ បន្ទាប់មក ពួកគេចេញពីឌីបូនកាដ ទៅបោះជំរំនៅត្រង់អាលម៉ូនឌីប្លាថេម។ ៤៧ ក្រោយមក ពួកគេចេញពីអាលម៉ូនឌីប្លាថេម ទៅបោះជំរំនៅតំបន់ភ្នំអាបារីម+ទល់មុខនេបូរ។+ ៤៨ រួចមក ពួកគេចេញពីតំបន់ភ្នំអាបារីម ទៅបោះជំរំនៅតំបន់វាលម៉ូអាប់ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ។+ ៤៩ នៅតំបន់វាលម៉ូអាប់នោះ អស់មួយរយៈពួកគេបោះជំរំនៅតាមដងទន្លេយ៉ូដាន់ ចាប់ពីបេតយេស៊ីម៉ូត រហូតដល់អេបិលស៊ីទីម។+
៥០ នៅតំបន់វាលម៉ូអាប់ក្បែរទន្លេយ៉ូដាន់ទល់មុខក្រុងយេរីខូ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ៥១ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាហៀបនឹងឆ្លងទន្លេយ៉ូដាន់ចូលក្នុងស្រុកកាណានហើយ។+ ៥២ អ្នករាល់គ្នាត្រូវបណ្ដេញអ្នកស្រុកទាំងនោះចេញឲ្យអស់ពីមុខអ្នករាល់គ្នា ហើយត្រូវបំផ្លាញរូបថ្មចម្លាក់+ និងរូបព្រះពីលោហៈទាំងប៉ុន្មាន+ ព្រមទាំងទីខ្ពស់ពិសិដ្ឋទាំងអស់របស់ពួកគេ។+ ៥៣ អ្នករាល់គ្នានឹងទទួលបានស្រុកនោះជាមត៌ក ហើយតាំងទីលំនៅក្នុងស្រុកនោះចុះ ព្រោះខ្ញុំនឹងប្រគល់ឲ្យអ្នករាល់គ្នាជាប្រាកដ។+ ៥៤ អ្នករាល់គ្នាត្រូវបែងចែកដីធ្លីឲ្យក្រុមគ្រួសារនីមួយៗទុកជាមត៌ក ដោយការចាប់ឆ្នោត។+ ចំពោះក្រុមធំ ត្រូវបានដីធ្លីជាមត៌កទំហំធំជាង តែចំពោះក្រុមតូច ត្រូវបានដីធ្លីទំហំតូចជាង។+ អ្នករាល់គ្នានឹងទទួលដីធ្លីជាមត៌កតាមកុលសម្ព័ន្ធ។+
៥៥ «‹បើអ្នករាល់គ្នាមិនបណ្ដេញពួកអ្នកស្រុកទាំងនោះចេញពីមុខអ្នករាល់គ្នាទេ+ នោះពួកគេនឹងធ្វើទុក្ខដល់អ្នករាល់គ្នា ប្រៀបដូចជាកម្ទេចនៅក្នុងភ្នែក និងដូចជាបន្លានៅក្នុងសាច់។+ ៥៦ ក្រោយមក ខ្ញុំនឹងដាក់ទោសអ្នករាល់គ្នា ដូចខ្ញុំបានសម្រេចដាក់ទោសពួកគេដែរ›»។+
៣៤ រួចព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេបន្តទៀតថា៖ ២ «ចូរណែនាំបណ្ដាជនអ៊ីស្រាអែលថា៖ ‹ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន+ ជាទឹកដីដែលអ្នករាល់គ្នានឹងទទួលជាមត៌កនោះ អ្នករាល់គ្នាត្រូវកំណត់ព្រំប្រទល់ដូចតទៅនេះ៖+
៣ «‹ព្រំប្រទល់នៅភាគខាងត្បូង អ្នករាល់គ្នាត្រូវរាប់ចាប់ពីតំបន់ស្ងាត់ជ្រងំស៊ីងជាប់ស្រុកអេដំ ហើយព្រំប្រទល់ភាគខាងត្បូងឆៀងខាងកើត ត្រូវរាប់ចាប់ពីចុងសមុទ្រអំបិល។*+ ៤ ក្រោយមក ព្រំប្រទល់នោះត្រូវបត់ទៅខាងត្បូង កាត់តាមផ្លូវឡើងទៅអាក្រាប៊ីម+ បន្តដល់ស៊ីង និងទៅដល់ខាងត្បូងកាដេសបានា+ ហើយលាតសន្ធឹងដល់ហាសាអាដា+ បន្តដល់អាសម៉ូន។ ៥ ពីអាសម៉ូន បត់ទៅជ្រលងអេហ្ស៊ីប ហើយចុងព្រំប្រទល់ទៅដល់សមុទ្រធំ។*+
៦ «‹តាមបណ្ដោយឆ្នេរសមុទ្រធំ ជាព្រំប្រទល់ខាងលិចរបស់អ្នករាល់គ្នា។+
៧ «‹ឯព្រំប្រទល់ខាងជើង អ្នករាល់គ្នាត្រូវរាប់ចាប់ពីសមុទ្រធំ រហូតដល់ភ្នំហ័រ។+ ៨ ពីភ្នំហ័រ អ្នករាល់គ្នាត្រូវកំណត់ព្រំប្រទល់ ដល់លេបូហាម៉ាត*+ ហើយបង្ហូតដល់សេដាត់។+ ៩ ព្រំប្រទល់នេះលាតសន្ធឹងទៅដល់ស៊ីប្រុន ហើយឆ្ពោះទៅដល់ហាសាអេណាន+ដែលជាចុងព្រំប្រទល់។ នេះហើយជាព្រំប្រទល់ខាងជើងរបស់អ្នករាល់គ្នា។
១០ «‹បន្ទាប់មក អ្នករាល់គ្នាត្រូវកំណត់ព្រំប្រទល់ខាងកើត ចាប់ពីហាសាអេណាន ទៅដល់សេផាម។ ១១ ពីសេផាម ត្រូវលាតសន្ធឹងទៅដល់រីបឡាដែលនៅប៉ែកខាងកើតអៃយីន ហើយចុះកាត់តាមជម្រាលសមុទ្រគីនេរ៉េត*ប៉ែកខាងកើត។+ ១២ ព្រំប្រទល់នេះលាតសន្ធឹងទៅដល់ទន្លេយ៉ូដាន់ ហើយចុងព្រំប្រទល់គឺសមុទ្រអំបិល។+ នេះជាទឹកដីរបស់អ្នករាល់គ្នា+ និងព្រំប្រទល់ជុំវិញ›»។
១៣ ដូច្នេះ ម៉ូសេបានណែនាំបណ្ដាជនអ៊ីស្រាអែលថា៖ «នេះជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែកដោយការចាប់ឆ្នោត+ ឲ្យដល់កុលសម្ព័ន្ធ៩និងកុលសម្ព័ន្ធពាក់កណ្ដាលទៀតទុកជាមត៌ក ដូចដែលព្រះយេហូវ៉ាបានបង្គាប់។ ១៤ ព្រោះកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ បានទទួលទឹកដីជាមត៌ករួចហើយ។+ ១៥ កុលសម្ព័ន្ធពីរនិងកុលសម្ព័ន្ធពាក់កណ្ដាលនោះ បានទទួលទឹកដីជាមត៌ក នៅតំបន់ភាគខាងកើតទន្លេយ៉ូដាន់ ជិតក្រុងយេរីខូ»។+
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថែមទៀតថា៖ ១៧ «អ្នកត្រូវឲ្យអេលាសារ+ជាសង្ឃ និងយ៉ូស្វេ+ជាកូននុន បែងចែកទឹកដីឲ្យដល់បណ្ដាជន។ ១៨ បន្ថែមទៀត អ្នកត្រូវឲ្យមេដឹកនាំម្នាក់ពីកុលសម្ព័ន្ធនីមួយៗ មកជួយបែងចែកទឹកដីដែរ។+ ១៩ ឈ្មោះរបស់បុរសទាំងនោះមានដូចតទៅ៖ កាលែប+ជាកូនយេផុនណា មកពីកុលសម្ព័ន្ធយូដា+ ២០ សិមយូអែលជាកូនអាំម៉ាយហ៊ូត មកពីកុលសម្ព័ន្ធស៊ីម្មាន+ ២១ អេឡាយដាតជាកូនគីសឡូន មកពីកុលសម្ព័ន្ធបេនយ៉ាមីន+ ២២ បូកកាយជាកូនយ៉កឡាយ មកពីកុលសម្ព័ន្ធដាន់+ ២៣ ហានៀលជាកូនអេផូត មកពីកុលសម្ព័ន្ធម៉ាណាសេ+ ដែលត្រូវជាកូនចៅរបស់យ៉ូសែប+ ២៤ កេមូអែលជាកូនស៊ីបតាន មកពីកុលសម្ព័ន្ធអេប្រាអ៊ីម+ ២៥ អេលីសាផានជាកូនផាណាក មកពីកុលសម្ព័ន្ធសេប៊ូឡូន+ ២៦ ផាលធាលជាកូនអាសសាន មកពីកុលសម្ព័ន្ធអ៊ីសាខារ+ ២៧ អាហាយអេតជាកូនសេឡូម៉ាយ មកពីកុលសម្ព័ន្ធអេស៊ើរ+ ២៨ និងភេដាអែលជាកូនអាំម៉ាយហ៊ូត មកពីកុលសម្ព័ន្ធណែបថាលី»។+ ២៩ ពួកអ្នកទាំងនេះសុទ្ធតែជាអ្នកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យបែងចែកទឹកដីឲ្យដល់បណ្ដាជនអ៊ីស្រាអែល នៅក្នុងស្រុកកាណាន។+
៣៥ កាលនៅតំបន់វាលម៉ូអាប់ក្បែរទន្លេយ៉ូដាន់ទល់មុខក្រុងយេរីខូ+ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេ ប្រគល់ក្រុងខ្លះជាចំណែកមត៌ករបស់ខ្លួន ព្រមទាំងតំបន់វាលស្មៅជុំវិញ ដល់ពួកលេវីទុកជាទីលំនៅ។+ ៣ ដូច្នេះ ពួកលេវីនឹងរស់នៅក្នុងក្រុងទាំងនោះ ហើយតំបន់វាលស្មៅទុកសម្រាប់ហ្វូងចៀម ហ្វូងពពែ និងប្រដាប់ប្រដាផ្សេងៗ ព្រមទាំងសម្រាប់សត្វឯទៀតរបស់ពួកគេ។ ៤ តំបន់វាលស្មៅដែលត្រូវប្រគល់ឲ្យពួកលេវី អ្នករាល់គ្នាត្រូវវាស់ចេញពីកំពែងក្រុងនៅជុំវិញ ប្រវែង១.០០០ហត្ថ។* ៥ ដូច្នេះ នៅខាងក្រៅក្រុងប៉ែកខាងកើត ត្រូវមានប្រវែង២.០០០ហត្ថ ប៉ែកខាងត្បូង២.០០០ហត្ថ ប៉ែកខាងលិច២.០០០ហត្ថ និងប៉ែកខាងជើង២.០០០ហត្ថ ហើយមានក្រុងនៅចំកណ្ដាល។ ទំហំនេះនឹងទៅជាតំបន់វាលស្មៅដែលនៅជុំវិញក្រុងទាំងនោះ។
៦ «អ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវីនូវក្រុង៦ដែលជាក្រុងពំនាក់+សម្រាប់ទុកឲ្យអ្នកដែលសម្លាប់គេរត់ទៅជ្រកកោន+ ហើយក៏ត្រូវឲ្យក្រុង៤២ទៀតដល់ពួកគេដែរ។ ៧ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវប្រគល់ក្រុងចំនួន៤៨ ឲ្យដល់ពួកលេវី ព្រមទាំងតំបន់វាលស្មៅនៅជុំវិញក្រុងទាំងនោះ។+ ៨ អ្នករាល់គ្នាត្រូវប្រគល់ក្រុងទាំងនោះពីចំណែកមត៌ករបស់ខ្លួន។+ ចំពោះកុលសម្ព័ន្ធធំ ត្រូវឲ្យក្រុងច្រើនជាង ចំពោះកុលសម្ព័ន្ធតូច ត្រូវឲ្យក្រុងតិចជាង+ គឺកុលសម្ព័ន្ធនីមួយៗត្រូវឲ្យស្របតាមចំណែកមត៌កដែលពួកគេសមនឹងទទួល»។
៩ ព្រះយេហូវ៉ាបានមានប្រសាសន៍បន្តទៅម៉ូសេថា៖ ១០ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាហៀបនឹងឆ្លងទន្លេយ៉ូដាន់ចូលក្នុងស្រុកកាណានហើយ។+ ១១ ដូច្នេះ ចូរជ្រើសរើសក្រុងខ្លះដែលស្រួលធ្វើដំណើរ ទុកធ្វើជាក្រុងពំនាក់ ដើម្បីឲ្យអ្នកដែលសម្លាប់គេដោយអចេតនា អាចរត់ទៅជ្រកកោន។+ ១២ ក្រុងទាំងនោះនឹងទៅជាទីជ្រកកោនសម្រាប់អ្នករាល់គ្នា ឲ្យរួចផុតពីអ្នកដែលមានសិទ្ធិសងសឹក*+ ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ រហូតដល់គាត់បានទទួលការវិនិច្ឆ័យនៅមុខពួកជំនុំរួចរាល់សិន។+ ១៣ ការរៀបចំឲ្យមានក្រុងពំនាក់ទាំង៦នេះ គឺដើម្បីគោលបំណងនេះ។ ១៤ អ្នករាល់គ្នាត្រូវតាំងក្រុងបីនៅត្រើយខាងនេះទន្លេយ៉ូដាន់+ និងក្រុងបីទៀតនៅក្នុងទឹកដីកាណាន+ ទុកជាក្រុងពំនាក់។ ១៥ ក្រុងទាំង៦នេះនឹងបានជាទីជ្រកកោនសម្រាប់បណ្ដាជនអ៊ីស្រាអែល និងជនបរទេស+ ព្រមទាំងអ្នកដែលស្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ពោលគឺអស់អ្នកដែលសម្លាប់គេដោយអចេតនាអាចរត់ទៅទីនោះ។+
១៦ «‹ប៉ុន្តែ បើបុគ្គលម្នាក់យកឧបករណ៍ដែក ទៅវាយអ្នកឯទៀត ហើយអ្នកនោះស្លាប់ អ្នកវាយនោះជាឃាតករហើយ ត្រូវសម្លាប់គាត់ជាមិនខាន។+ ១៧ បើបុគ្គលម្នាក់យកថ្មដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ទៅវាយអ្នកឯទៀត ហើយជនរងគ្រោះស្លាប់ អ្នកវាយនោះជាឃាតករហើយ ត្រូវសម្លាប់គាត់ជាមិនខាន។ ១៨ បើបុគ្គលម្នាក់យកឧបករណ៍ឈើដែលអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត ទៅវាយអ្នកឯទៀត ហើយជនរងគ្រោះស្លាប់ អ្នកវាយនោះជាឃាតករហើយ ត្រូវសម្លាប់គាត់ជាមិនខាន។
១៩ «‹អ្នកដែលមានសិទ្ធិសងសឹកគឺជាអ្នកដែលត្រូវសម្លាប់បុគ្គលនោះ។ គាត់អាចសម្លាប់បុគ្គលនោះបាន កាលដែលគាត់បានជួបបុគ្គលនោះ។ ២០ បើអ្នកណាម្នាក់បណ្ដាលឲ្យគេស្លាប់ ដោយច្រានគេទាំងចិត្តស្អប់ ឬដោយគប់គេព្រោះគំនុំ+ ២១ ឬដាល់គេដោយចិត្តស្អប់ នោះអ្នកដែលបណ្ដាលឲ្យគេស្លាប់ នឹងត្រូវគេសម្លាប់ជាមិនខាន ព្រោះគាត់ជាឃាតករ។ អ្នកដែលមានសិទ្ធិសងសឹក ត្រូវសម្លាប់បុគ្គលនោះវិញ កាលដែលគាត់បានជួបបុគ្គលនោះ។
២២ «‹ប៉ុន្តែ ក្នុងករណីអ្នកណាម្នាក់ច្រានឬគប់អ្វីមួយទៅលើបុគ្គលម្នាក់ទៀត ដោយគ្មានចេតនា គ្មានចិត្តស្អប់ ឬគ្មានគំនុំទេ+ ២៣ ឬក្នុងករណីអ្នកណាម្នាក់ធ្វើឲ្យថ្មធ្លាក់លើបុគ្គលម្នាក់ទៀតដោយមិនបានឃើញ ហើយគាត់មិនមែនជាសត្រូវ ឬគ្មានបំណងធ្វើឲ្យអ្នកនោះរបួសទេ តែបានបណ្ដាលឲ្យជនរងគ្រោះស្លាប់ ២៤ នោះពួកជំនុំត្រូវកាត់ក្ដីឲ្យអ្នកនោះនិងអ្នកដែលមានសិទ្ធិសងសឹក ស្របតាមច្បាប់ទាំងនេះ។+ ២៥ ពួកជំនុំត្រូវជួយការពារអ្នកដែលសម្លាប់គេដោយអចេតនា ឲ្យរួចផុតពីដៃរបស់អ្នកដែលមានសិទ្ធិសងសឹក ហើយឲ្យអ្នកនោះត្រឡប់ទៅក្រុងពំនាក់ដែលគាត់បានរត់ទៅនោះវិញ។ ក្រោយពីនោះ គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់សម្ដេចសង្ឃ*ស្លាប់។+
២៦ «‹ប៉ុន្តែ បើអ្នកសម្លាប់គេនោះចេញពីព្រំប្រទល់ក្រុងពំនាក់ដែលគាត់បានរត់ទៅជ្រកកោន ២៧ ហើយអ្នកដែលមានសិទ្ធិសងសឹក ឃើញគាត់នៅក្រៅព្រំប្រទល់ក្រុងពំនាក់នោះ អ្នកដែលមានសិទ្ធិសងសឹកអាចសម្លាប់អ្នកនោះបាន ហើយគ្មានទោសទេ។ ២៨ ព្រោះអ្នកនោះត្រូវស្នាក់នៅក្នុងក្រុងពំនាក់រហូតដល់សម្ដេចសង្ឃស្លាប់។ ប៉ុន្តែ ក្រោយពីសម្ដេចសង្ឃស្លាប់ អ្នកសម្លាប់គេអាចត្រឡប់ទៅលំនៅរបស់គាត់វិញបាន។+ ២៩ នេះនឹងទៅជាច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ។
៣០ «‹បើអ្នកណាសម្លាប់អ្នកឯទៀត ដោយមានការបញ្ជាក់ពីសាក្សីពីរនាក់ឡើងទៅ+ ឃាតករ+នោះនឹងត្រូវគេសម្លាប់ តែបើមានតែសាក្សីម្នាក់ប៉ុណ្ណោះ មិនអាចសម្លាប់គាត់បានទេ។ ៣១ អ្នករាល់គ្នាមិនត្រូវទទួលថ្លៃលោះសម្រាប់ជីវិតឃាតករដែលសមនឹងស្លាប់ទេ ព្រោះគាត់ត្រូវស្លាប់ជាមិនខាន។+ ៣២ អ្នករាល់គ្នាមិនត្រូវទទួលថ្លៃលោះសម្រាប់បុគ្គលដែលរត់ទៅក្រុងពំនាក់ ហើយឲ្យគាត់ត្រឡប់ទៅរស់នៅស្រុករបស់គាត់វិញ មុនសម្ដេចសង្ឃស្លាប់នោះឡើយ។
៣៣ «‹អ្នករាល់គ្នាមិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅទៅជាមិនស្អាតបរិសុទ្ធ ដោយសារតែការបង្ហូរឈាមឡើយ។+ គ្មានអ្វីអាចជម្រះឲ្យស្អាតបរិសុទ្ធពីឈាមដែលបានត្រូវកម្ចាយនោះទេ លើកលែងតែតាមរយៈឈាមរបស់អ្នកដែលកម្ចាយនោះប៉ុណ្ណោះ។+ ៣៤ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅទៅជាមិនស្អាតបរិសុទ្ធនោះឡើយ។ ព្រោះខ្ញុំយេហូវ៉ា ខ្ញុំកំពុងនៅក្នុងចំណោមប្រជាជាតិអ៊ីស្រាអែល›»។+
៣៦ រីឯប្រមុខគ្រួសារនៃកូនចៅគីលាត ដែលត្រូវជាកូនម៉ាគា+ ពីកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនយ៉ូសែប ពួកគេបានចូលទៅជួបម៉ូសេនិងពួកមេដឹកនាំកុលសម្ព័ន្ធនៃអ៊ីស្រាអែល។ ២ ពួកគេបាននិយាយថា៖ «ព្រះយេហូវ៉ាបានបង្គាប់លោកម្ចាស់ឲ្យបែងចែកដីធ្លីជាមត៌កឲ្យដល់បណ្ដាជនអ៊ីស្រាអែលដោយការចាប់ឆ្នោត+ ហើយលោកម្ចាស់បានទទួលបង្គាប់ពីព្រះយេហូវ៉ាឲ្យប្រគល់មត៌ករបស់ស្លូផិហាតជាបងប្អូនពួកខ្ញុំ ឲ្យដល់កូនស្រីៗរបស់គាត់ដែរ។+ ៣ ប៉ុន្តែ បើពួកនាងរៀបការជាមួយនឹងបុរសពីកុលសម្ព័ន្ធផ្សេងទៀត នោះមត៌ករបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែករបស់បុព្វបុរសពួកខ្ញុំ ហើយនឹងត្រូវបន្ថែមទៅឲ្យកុលសម្ព័ន្ធដែលពួកនាងរៀបការនោះវិញ។ ជាលទ្ធផល មត៌កទាំងនេះនឹងត្រូវកាត់ចេញពីចំណែករបស់ពួកខ្ញុំហើយ។ ៤ ដូច្នេះ ពេលដល់ឆ្នាំសោមនស្ស+សម្រាប់បណ្ដាជនអ៊ីស្រាអែល មត៌ករបស់ពួកនាងនឹងត្រូវបន្ថែមទៅលើកុលសម្ព័ន្ធដែលពួកនាងរៀបការជាមួយនោះវិញ។ យ៉ាងនេះ មត៌ករបស់ពួកនាងនឹងត្រូវកាត់ចេញពីមត៌កនៃកុលសម្ព័ន្ធពួកខ្ញុំជាមិនខាន»។
៥ បន្ទាប់មក ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលតាមបង្គាប់ព្រះយេហូវ៉ាថា៖ «កុលសម្ព័ន្ធនៃកូនយ៉ូសែបនិយាយត្រូវ។ ៦ នេះជាប្រសាសន៍ដែលព្រះយេហូវ៉ាបានបង្គាប់កូនស្រីរបស់ស្លូផិហាតថា៖ ‹ពួកនាងអាចរៀបការជាមួយអ្នកណាក៏បាន ឲ្យតែរៀបការជាមួយនឹងពួកបុរសដែលមកពីកុលសម្ព័ន្ធរបស់ឪពុកពួកនាង។ ៧ យ៉ាងនេះ មត៌ករបស់បណ្ដាជនអ៊ីស្រាអែលនឹងមិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតទេ ព្រោះបណ្ដាជនអ៊ីស្រាអែលត្រូវរក្សាមត៌កនៃកុលសម្ព័ន្ធរបស់បុព្វបុរសខ្លួន។ ៨ ដូច្នេះ កូនស្រីៗណាដែលមានសិទ្ធិទទួលមត៌កក្នុងចំណោមកុលសម្ព័ន្ធនៃអ៊ីស្រាអែល ពួកនាងត្រូវរៀបការជាមួយនឹងកូនចៅនៃកុលសម្ព័ន្ធរបស់ឪពុកពួកនាង+ ដើម្បីអាចរក្សាកេរមត៌ករបស់បុព្វបុរសខ្លួន។ ៩ ម្ល៉ោះហើយ មត៌កនៃកុលសម្ព័ន្ធមួយមិនត្រូវផ្ទេរទៅកុលសម្ព័ន្ធមួយទៀតទេ ព្រោះកុលសម្ព័ន្ធនៃអ៊ីស្រាអែលត្រូវនៅជាប់នឹងមត៌ករបស់ខ្លួន›»។
១០ កូនស្រីរបស់ស្លូផិហាត បានធ្វើតាមដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។+ ១១ ដូច្នេះ កូនស្រីរបស់ស្លូផិហាតគឺ ម៉ាឡា ធើសា ហុកឡា មីលកា និងណូអេ+ ពួកនាងបានរៀបការជាមួយនឹងកូនប្រុសៗរបស់បងប្អូនឪពុកខ្លួន។ ១២ ពួកនាងបានទៅជាប្រពន្ធរបស់ពួកបុរសដែលមកពីកុលសម្ព័ន្ធម៉ាណាសេជាកូនយ៉ូសែប ដើម្បីឲ្យមត៌កនៃកុលសម្ព័ន្ធរបស់ឪពុកពួកនាងនៅគង់វង្ស។
១៣ នេះហើយជាច្បាប់និងបញ្ញត្តិដែលព្រះយេហូវ៉ាបានឲ្យដល់បណ្ដាជនអ៊ីស្រាអែលតាមរយៈម៉ូសេ នៅឯតំបន់វាលម៉ូអាប់ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ។+
ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
នេះសំដៅលើអ្នកដែលមិនមែនជាពួកលេវី
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយកេរ៉ាស្មើនឹង០,៥៧ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ផ្ទាំងក្រណាត់ពណ៌ស្វាយធ្វើពីរោមចៀម»
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
គឺ១ភាគ១០អេហ្វាស្មើនឹង២,២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ក្នុងកាលដែលនាងនៅក្រោមអំណាចប្ដីនៅឡើយ»
តាមមើលទៅនេះសំដៅលើប្រដាប់បន្តពូជ
នេះប្រហែលជាមានន័យថាមិនអាចមានកូន
ឬ«សូមឲ្យកើតឡើង! សូមឲ្យកើតឡើង!»
នេះប្រហែលជាមានន័យថាមិនអាចមានកូន
ពាក្យជាភាសាហេប្រឺណាសៀ មានន័យថា«អ្នកដែលបានត្រូវជ្រើសរើស អ្នកដែលបានត្រូវញែកចេញ ឬអ្នកដែលបានប្រគល់ខ្លួន»
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
តាមមើលទៅនេះសំដៅលើពេលវេលាមួយដែលនៅក្រោយថ្ងៃលិច ហើយមុនពេលព្រលប់
នេះសំដៅលើយេតរ៉ូ
មានន័យថា«ភ្លើងឆេះ»
ឬ«ចាប់ផ្ដើមប្រកាសទំនាយ»
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយហូម៉ើរស្មើនឹង២២០លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មានន័យថា«ទីបញ្ចុះពួកអ្នកស្រេកឃ្លាន»
ឬ«មានចិត្តរាបទាប(ស្លូត)ជាងមនុស្សឯទៀត»
ន័យត្រង់«គាត់មើលថែរាស្ត្ររបស់ខ្ញុំយ៉ាងស្មោះត្រង់»
ន័យត្រង់«សដូចព្រិល»
ឬ«យេហូស្វេ»មានន័យថា«ព្រះយេហូវ៉ាជាសេចក្ដីសង្គ្រោះ»
ឬ«ដល់ក្បែរច្រកចូលហាម៉ាត»
មានន័យថា«ចង្កោមទំពាំងបាយជូរ»
ឬ«ដែលជាកូនចៅ»
ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
គឺ១ភាគ១០អេហ្វាស្មើនឹង២,២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយហ៊ីនស្មើនឹង៣,៦៧លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«គាត់នឹងត្រូវស្លាប់»
ឬ«ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ មើលនិយមន័យពាក្យ«ស្រីពេស្យា»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
នេះសំដៅលើវាំងននដែលនៅខាងមុខបន្ទប់បរិសុទ្ធបំផុត
នេះសំដៅលើអ្នកដែលមិនមែនមកពីក្រុមគ្រួសារអេរ៉ុន
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយកេរ៉ាស្មើនឹង០,៥៧ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
នេះសំដៅលើកិច្ចព្រមព្រៀងដែលស្ថិតស្ថេរ ហើយមិនអាចផ្លាស់ប្ដូរបាន
ឬ«អ្នកនោះនឹងត្រូវស្លាប់»
ផ្លែឈើម្យ៉ាងដែលមានតម្លៃខ្ពស់នៅសម័យដែលគេសរសេរគម្ពីរ ពេលផ្លែនោះទុំមិនកើតមានមមង់នៅក្នុងផ្លែនោះទេ
មានន័យថា«រករឿង»
នេះសំដៅលើផ្លូវធំ
មានន័យថា«ទុកសម្រាប់បំផ្លាញចោល»
ឬ«ស្អប់ខ្ពើម»
ន័យត្រង់«នំប៉័ង»
ឬប្រហែលជាមានន័យថា«វាលខ្សាច់ឬតំបន់ស្ងាត់ជ្រងំ»
នេះសំដៅលើផ្លូវធំ
តាមមើលទៅជាទន្លេអឺប្រាត
ឬប្រហែលជាមានន័យថា«វាលខ្សាច់ឬតំបន់ស្ងាត់ជ្រងំ»
ដើមដែលមានជ័រនិងប្រេងដែលគេយកទៅធ្វើគ្រឿងក្រអូប
ដើមឈើប្រណីតម្យ៉ាង
ឬ«កូនចៅ»
ក្នុងគម្ពីរពាក្យ«ឪពុក»អាចសំដៅលើឪពុកបង្កើតឬបុព្វបុរស
ឬ«កិត្តិយស»
ឬ«ក្លិនដែលធ្វើឲ្យខ្ញុំពេញចិត្ត»
គឺ១ភាគ១០អេហ្វាស្មើនឹង២,២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយហ៊ីនស្មើនឹង៣,៦៧លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
នេះប្រហែលជាសំដៅលើការតមអាហារ ឬកាន់ត្រណមផ្សេងទៀត
នេះសំដៅលើទឹកដែលធ្វើឲ្យមនុស្សនិងរបស់របរផ្សេងៗស្អាតបរិសុទ្ធនៅចំពោះព្រះ
នេះសំដៅលើទឹកដែលធ្វើឲ្យមនុស្សនិងរបស់របរផ្សេងៗស្អាតបរិសុទ្ធនៅចំពោះព្រះ
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«សង់ឡើងវិញ»
ឬ«ភូមិតូចៗរបស់យ៉ាអៀ»
តាមមើលទៅជាឈ្មោះកាត់ពីអ៊ីយេអាបារីម
នេះសំដៅលើសមុទ្រស្លាប់
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
ឬ«ដល់ច្រកចូលហាម៉ាត»
នេះសំដៅលើបឹងកេណិសារ៉ែតឬសមុទ្រកាលីឡេ
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ន័យត្រង់«អ្នកដែលសងសឹកឲ្យឈាម»
គឺសម្ដេចសង្ឃដែលបានត្រូវចាក់ប្រេងតែងតាំង